ប្រពៃណាស់! លោក ចន សាក់ សិល្បករខ្មែរដំបូងគេ ចេញមុខអង្វរកុំសម្លា.ប់ និងបរិភោគ ត្រីគល់រាំង ព្រោះមូលហេតុនេះ

មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាបង្ហាញសន្ទុះគាំទ្រ ទៅលើតារាសម្ដែងសង្ហាមួយរូប ឈ្មោះ ចន សាក់ ក្រោយរូបលោក បានបង្ហាញភាពក្លាហានរបស់ខ្លួន ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ សូមអង្វរជនរួមជាតិ ជាពិសេសបងប្អូនអ្នកនេសាទ សូមកុំឱ្យសម្លា.ប់ និង បរិភោគត្រីគល់រាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញសំណូមពរមួយនេះ តារ៉ាមូ៉ដែល និងជាតួអង្គប្រុសក្នុងរឿង «ចំណាប់ខ្មាំង របាំងស្នេហ៍» ដែលមានគណនីឈ្មោះ John Sak បានបញ្ជាក់ពីមូលហេតុ ដែលលោកអំពាវនាវកុំឱ្យសម្លា.ប់ និង បរិភោគត្រីគល់រាំង គឺដោយសារតែត្រីប្រភេទនេះ ជាត្រីតំណាងជាតិ ដែលកំណត់ដោយព្រះរាជក្រឹត្យ លេខនស.រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ មីនា ឆ្នាំ ២០០៥ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះរូបលោក ក៏បានបង្ហាញពីរូបភាពពីការលក់សត្វត្រីប្រភេទនេះ ដែលបានថតពេលដាក់លក់នៅផ្សារមួយកន្លែង កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា « ត្រីគល់រាំង ឬត្រីកាហោ ឬត្រីក្បាលឡាន » ជាប្រភេទត្រីមានទំហំធំជាងគេនៅកម្ពុជា ដែលវាអាចមានទម្ងន់ពី ១៥០-៣០០ គីឡូក្រាម និងប្រវែងដងខ្លួនពី ២-៣ ម៉ែត្រ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រីប្រភេទនេះ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប ខណៈរូបភាពត្រីនេះ ត្រូវបានបុព្វបុរសខ្មែរយើង បានឆ្លាក់ជារូបចម្លាក់នៅលើប្រាង្គប្រាសាទអង្គរវត្តផងដែរ ៕

Read More

ទិត្យ សុធារី បញ្ជាក់ថាអត់ដឹង Relationship និង Follow ហ្នឹងអីគេទេ ក្រោយផ្ទុះរិះគន់រឿងតោងល្បី (មានវីដេអូ)

ជាការពិត កន្លងទៅមហាជនលើបណ្ដាញសង្គមបានដឹងហើយពីទំនាក់ទំនងស្នេហារបស់ តារាចម្រៀង ទិត្យ សុធារី ដែលត្រូវបានតារាហ្វេសប៊ុកសម្តីផ្អែម លោក ជនិន្ទ្រ អរុណរស្មី ធ្វើការបើកចំហទំនាក់ទំនងស្នេហាជាមួយរូបនាងលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានដាក់ Relationship ជាមួយគ្នា ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីបានដាក់ Relationship និងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាលើបណ្ដាញសង្គម រយៈពេល ៣ ខែ ស្រាប់តែ តារាចម្រៀងស្រីខាងលើ បានធ្វើការប្រកាសបញ្ចប់ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំរិញរឿងប្រកាសចែកផ្លូវគ្នារបស់ ស្រីស្អាត និងបុរសសម្ដីផ្អែមមួយគូនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គមខ្លាំងនៅប៉ុន្មានថ្ងៃនេះ ដោយសារតែខាងប្រុសចង់ត្រូវរូវគ្នាវិញ ប៉ុន្តែត្រូវខាងស្រីបដិសេធមិនអាចដូចដើមវិញ រហូតធ្វើឱ្យខាងប្រុសឈឺចិត្តស្អិតទ្រូងខ្លាំងបានឡាយវីដេអូយំផង កាត់សក់ចោលផង ដែលកាន់តែធ្វើឱ្យមហាជនមានការបញ្ចេញមតិធ្វើការវែកញែករឿងរ៉ាវនេះជាបន្តបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបន្ទាប់ពីមានការវែកញែកខ្លាំងពីមហាជនទាក់ទងនឹងរឿងនេះ បើតាមកិច្ចសម្ភាសន៍ជាមួយ Dara News តារាចម្រៀងស្រីរូបនេះ បានធ្វើការរៀបរាប់ និងបញ្ជាក់ច្បាស់ៗថា កន្លងមករូបនាងមិនធ្លាប់មានចិត្តស្រឡាញ់ លោក ជនិន្ទ្រ អរុណរស្មី ទេ គ្រាន់តែជាការរាប់អានមើលចិត្តគ្នា ខណៈ តារាហ្វេសប៊ុករូបនេះ សុំស្រឡាញ់រូបនាង សុំរៀបការរហូត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណ៍ ក្រោយមានមតិរិះគន់ជាច្រើនចោទថា តារាចម្រៀង ទិត្យ សុធារី តោងលោក ជនិន្ទ្រ អរុណរស្មី ដើម្បីល្បីនោះ នាងក៏បានបកស្រាយថា នាង និង បុរសរូបនោះ គ្រាន់តែរាប់អានជិតស្និទ្ធគ្នាធម្មតាសោះ អត់ឱ្យបង្ហាញ នៅក្នុងហ្វេសប៊ុកទេ តែកំលោះ អរុណរស្មី យកនាងទៅបង្ហាញនៅក្នុងហ្វេសប៊ុកដោយខ្លួនឯង ទៅដាក់ Relationship ដោយខ្លួនឯង។ ស្រីស្រស់រូបនេះបានបន្ថែមថា ៖ «ខ្ញុំក៏អត់ដឹងថា « Relationship » នោះអីគេ ហើយគេមក Follow ខ្ញុំនោះ ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំអត់ចេះលេង Tiktok…

Read More

ឃ្មឹប យំគគ្រូកដឹងកំហុស ដើរខុសមួយជំហាន ធ្វើឱ្យវាសនាជាតារាល្បី ធ្លាក់ដល់ចំណុចសូន្យ

អ្នកនិយមតាមដានកំប្លែងក្រុម នាយ កុយ ច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន នាង ឃ្មឹប ដែលនាងត្រូវជាអតីតប្រពន្ធរបស់តារាកំប្លែងនាយ ហុងដា តែបច្ចុប្បន្នតារាកំប្លែងរូបនេះបានចែកផ្លូវគ្នាដើររៀងខ្លួនហើយ ។ ក្រោយពីចាកចេញពីសិល្បៈតារាស្រីរូបនេះ កាន់តែមានជីវិតលំបាកយ៉ាប់យ៉ឺនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ ស្រាប់តែគេឃើញតារាស្រី នាង ឃ្មឹប ធ្វើជាសន្តិសុខក្នុងសភាពមួយដ៏លំបាក ។ លើសពីនោះ អ្វីដែលធ្វើឱ្យមហាជនកើតក្ដីអាណិតទៀតនោះ គឺអតីតតារាកំប្លែងរូបនេះ ត្រូវថៅកែមិនព្រមបើកលុយខែឱ្យនោះឡើយ ដោយចោទថានាងមិនគោរព និង ល្មើលពីគោលការណ៍របស់ក្រុមហ៊ុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ មានព័ត៌មានលេចឮ និង ចុះផ្សាយថា អតីតតារាកំប្លែង ឃ្មឹប បានបញ្ជាក់ឱ្យដឹងថា ក្រោយពីជួបរឿងរ៉ាវបញ្ហា​ពីមួយទៅមួយហើយនោះ នាងក៏មកសុំធ្វើការជាសន្តិសុខ ដោយមុនចូលនាងបានស្នើសុំថៅកែឱ្យដាក់នាងយាមនៅគោល​ដៅណា នៅតែគោលដៅហ្នឹង ព្រោះនាងគ្មានលុយសម្រាប់ការធ្វើដំណើរ ហូបចុក និង កន្លែងស្នាក់នៅនោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃ្មឹប បានរៀបរាប់បន្តថា ដំបូងឡើយក្រុមហ៊ុនបានឱ្យនាងទៅយាមនៅផ្សារប៉េសេ បានប្រមាណមួយអាទិត្យ តែក៏បានប្តូរនាងទៅយាមនៅចោមចៅ ហើយនាងក៏បានយល់ព្រម តែដោយអត់លុយហូបចុក និង កន្លែងស្នាក់នៅ នាងក៏សុំឈប់ ព្រមទាំងទាមទារបើកប្រាក់ធ្វើការបាន ២២ ថ្ងៃចំនួន ១៣២ ដុល្លារ តែត្រូវបានគេកាត់អស់ពាក់កណ្តាល។ លើសពីនោះអ្វីដែលកាន់តែឱ្យអ្នកនាង ឃ្មឹប ឈឺចិត្ត ទទួលយកមិនបានទៀតនោះ គឺពេលសុំឈប់ខាងក្រុមហ៊ុនបានប្រើប្រាស់ពាក្យមិនសមរម្យដោយលើកឡើងថា ក្រុមហ៊ុនសន្តិសុខនោះ គឺមានច្បាប់អាជ្ញាប័ណ្ឌត្រឹមត្រូវ មិនមែនដើរជក់ថ្នាំនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឮពាក្យ «ដើរជក់ថ្នាំ» នោះហើយ អ្នកនាង ឃ្មឹប ទទួលស្គាល់ថា អ្នកនាងធ្លាប់ដើរផ្លូវខុសពិតមែន ប៉ុន្តែពេលនេះនាងបានកែខ្លួនហើយ ដោយធ្លាប់បានសន្យានឹងមហាជនកាលពីកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានសារភាពថាដឹងកំហុស កាលកន្លងមកដើរខុសមួយជំហាន ទើបធ្វើឱ្យនាងជួបរឿងលំបាកដូចសព្វថ្ងៃ តែយ៉ាងណានាងមិនចុះចាញ់ទេ នាងនឹងស៊ូដើម្បីជីវិតបន្តទៀត៕

Read More

ពុទ្ធោ! ខាត់ សុឃីម ទម្លាយច្បាស់ៗពីមូលហេតុ ចាញ់បោកគេអស់ជិត ១ លានដុល្លារ

មហាជនអ្នកគាំទ្រមួយចំនួនបានជ្រាបរួចមកហើយពី រឿងរ៉ាវដែលបានកើតឡើងចំពោះ តារាស្រី ខាត់ សុឃីម កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយ តារាស្រីរូបនេះ ត្រូវបានចាញ់បោកគេអស់លុយចំនួន ៧៩ម៉ឺនដុល្លារ ដែលបានបង្កើតការភ្ញាក់ផ្អើលខ្លាំង ធ្វើឱ្យមហាជនគ្រប់គ្នាខ្លោចចិត្តអាណិតជាខ្លាំងចំពោះតារាចម្រៀងស្រីពហុជំនាញរូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ខណៈពេលដែល តារាស្រីរូបនេះ បានទម្លាយរឿងដែលត្រូវគេបោកលុយអស់រាប់ម៉ឺននេះ រូបនាងក៏មិនបានបញ្ជាក់ច្បាស់ពីមូលហេតុ និងរឿងរ៉ាវកើតឡើងរហូតត្រូវបាត់បង់លុយជិតខ្ទង់លាននេះ បានច្បាស់នៅឡើយ ដែលជាហេតុធ្វើឱ្យមហាជននៅតែមានចម្ងល់ និងចង់ដឹងពីមូលហេតុទាក់ទងនឹងរឿងនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះ តារាស្រីពហុជំនាញរូបនេះ បានដាច់ចិត្តទម្លាយប្រាប់ពីមូលហេតុកាន់តែច្បាស់ទាក់ទងនឹងរឿងរ៉ាវចាញ់បោកគេ កាលពីឆ្នាំ ២០២០ កន្លងទៅនេះ ដែលអ្នកនាង បានបញ្ជាក់ថា ដោយសារតែខ្លួនមានភាពលោភលន់ចង់មានចង់បានពេក បានយកលុយរបស់ខ្លួនខ្ទង់ ៥០ម៉ឺនដុល្លារ និងលុយធានាខ្ចីគេទៀត សរុប ជិត ១លានដុល្លារ យកទៅចងការប្រាក់ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ គឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១ ម៉ឺនដុល្លារ បានការប្រាក់ចំនួន ២ ពាន់ដុល្លារ ប៉ុន្តែព្រោះតែទុកចិត្តគេពេក ទាំងដែលមិនមានអ្វីដែលច្បាស់លាស់នោះ បានធ្វើឱ្យអ្នកនាងបានត្រូវគេបោកលុយទាំងនេះតែម្ដង នេះបើតាមវីដេអូកិច្ចសម្ភាសន៍លើបណ្ដាញសង្គម សិល្បករកម្ពុជា៕

Read More

អស្ចារ្យណាស់! កូនខ្មែរយើងកំពុងសិក្សាបង្កើតយន្តហោះដ្រូន មានមនុស្សបើកលើកដំបូង នៅកម្ពុជា (មានវីដេអូ)

ឈានចូលមកដល់ពេលបច្ចុប្បន្ននេះ គេសង្កេតឃើញវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជា មានការអភិវឌ្ឍជឿនលឿនឆាប់រហ័សគួរឱ្យកត់សម្គាល់ ដែលថ្មីៗនេះ មានការលើកស្ទួយវិស័យមនុស្សយន្ត និង ឧបករណ៍កែច្នៃថ្មីៗជាច្រើននៅក្នុងស្រុក ផលិតឡើងដោយស្នាដៃកូនខ្មែរពិតៗ គួរឱ្យស្ញើចសរសើរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ថ្មីៗនេះ សមិទ្ធផលបច្ចេកវិទ្យាថ្មីមួយរបស់យុវជនខ្មែរ បានកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញគម្រោងសាកល្បងយន្តហោះ Drone មានមនុស្សបើក ផលិតឡើងដោយស្នាដៃកូនខ្មែរ បានលេចរូបរាងឡើងនៅបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញសមិទ្ធផលមួយនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Sarin Sereyvatha បានបង្ហាញពីទិដ្ឋភាពនៃការសាកល្បង យន្តហោះ Drone ដ៏អស្ចារ្យមួយនេះ ដែលមើលទៅហាក់បីដូចជាឈានជិតទៅដល់ការសម្រេចបានលទ្ធផលទៅហើយ ខណៈម្ចាស់គណនីខាងលើ បានបង្ហោះសារឱ្យបានដឹងថា «ថ្ងៃទី ២ កំពុងតែរៀនឡើង-ចុះ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា មកទល់សព្វថ្ងៃនេះ សមិទ្ធផលបច្ចេកវិទ្យាបែបនេះ អាចជួយសម្រាលបន្ទុកការងារមនុស្សបានមួយចំណែកផងដែរ ខណៈគេរំពឹងថា ទៅថ្ងៃខាងមុខ វិស័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ អាចនឹងជួយសម្រាលការងារមនុស្សបានកាន់តែច្រើន នៅក្នុងជីវិតរស់នៅទៅថ្ងៃអនាគត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូនៅខាងក្រោម ៖

Read More

ពិការកាយតែមិនពិការចិត្ត វ៉ាន វ៉ុន អង់អាចតស៊ូរហូតឡើងវគ្គផ្តាច់​ព្រ័ត្រ ដណ្ដើមមេដាយដើម្បីកម្ពុជា

លោក វ៉ាន វ៉ុន ដែលជាកីឡាករជនពិការ ផ្នែករទេះប៉ារ៉ាឡាំពិកកម្ពុជា បានឆ្លងផុតវគ្គជម្រុះហើយ បន្តដំណើរឡើងទៅកាន់ប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ឆ្នាំ ២០២០ នៅប្រទេសជប៉ុន ក្រោយពីលោកទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងស៊េរីទី ១ លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ ម៉ែត្រ ដោយប្រើថិរវេលា ១៤.៣៩ វិនាទី ខណៈកីឡាករថៃ ឈរចំណាត់ថ្នាក់លេខ ១ ប្រើថិរវេលា ១៤.០០ វិនាទី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈលទ្ធផលប្រកួតដ៏ស្វិតស្វាញកន្លងមក នាំឱ្យកីឡាករថៃ Athiwat Paeng-Nuea និង កីឡាករ វ៉ាន វ៉ុន របស់កម្ពុជា ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលជាការប្រកួតវគ្គដណ្ដើមមេដាយព្រឹត្តិការណ៍ពិភពលោក ៤ ឆ្នាំម្ដង ដែលគ្រោងនឹងប្រកួតនាវេលាម៉ោង ៥៖៣០ នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា ការប្រកួតវគ្គជម្រុះលើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ ម៉ែត្រនេះ ចែកចេញជា ៣ ស៊េរី ដោយក្នុងមួយស៊េរីមានកីឡាករ ៦ នាក់ មកពី ៦ ប្រទេស ។ ពេលចប់ការប្រកួត កីឡាករឈរលេខ ១ និង លេខ ២ ក្នុងស៊េរីនីមួយៗ ត្រូវបានជ្រើសរើស ជាបេក្ខភាពវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំពោះជ័យជំនះឈានដល់វគ្គផ្ដាច់ព្រ័ត្ររបស់កីឡាករ វ៉ាន វ៉ុន ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្ដែងនូវសេចក្ដីត្រេកអរ និង កោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករកម្ពុជារូបនេះ ដែលធ្វើបានយ៉ាងល្អ…

Read More