បាត់មុខឈឹង ម៉េង ប៊ុនឡូ សំងំសាងក្ដីសុខជាមួយភរិយា និង កូនយ៉ាងស្រស់ស្អាត

បើរំឮករយៈពេលប្រមាណជា ២០ ឆ្នាំ មុន មហាជននិយមគាំទ្រតារាចម្រៀងប្រចាំផលិតកម្ម SSB ដោយមានលោក ហ្វៃ សំអាង ជាចាងហ្វាងនោះ ប្រាកដជាបានស្គាល់ហើយ លោក ម៉េង ប៊ុនឡូ តារាចម្រៀងមួយរូបក្នុងចំណោមតារាចម្រៀងជាច្រើនទៀតនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះតារាចម្រៀង ម៉េង ប៊ុនឡូ ក៏ស្ថិតក្នុងលំដាប់តារាប្រុសទទួលបានប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រ ជាមួយនឹងទឹកដមសំឡេងពីរោះ និង រូបសម្រស់ស្រស់សង្ហារាងខ្ពស់ឌាំងរបស់លោកទៀតផង ។ លើសពីនោះ ដោយដុងសិល្បៈពីកំណើតទាំងការច្រៀង និង សម្តែងដែរនោះ លោក ម៉េង ប៊ុនឡូ ក៏បានសាងកេរ្តិ៍ឈ្មោះនិងខ្សែភាពយន្តដូចជារឿង «ចៅពស់កេងកង» រឿង «មន្តមាយា» និង មានរឿងភាគជាច្រើនទៀត ដែលបានរុញច្រានឱ្យលោកទទួលបានភាពល្បីល្បាញពេញផ្ទៃប្រទេស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីផលិតកម្ម SSB ត្រូវបានបិទ លោក ម៉េង ប៊ុនឡូ ក៏បានបន្តអាជីពលើវិថីសិល្បៈដូចដើម រហូតដល់អំឡុងឆ្នាំ ២០១៥ ឬ ២០១៦ លោកបានបង្កើតផលិតកម្មខ្លួនឯងឈ្មោះថា BBL Production និង ក្រុមហ៊ុន KS audio Professional Sound ដែលទទួលរៀបចំគ្រប់គ្រងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ កន្លងមកលោក ម៉េង ប៊ុនឡូ ក៏បានទៅរស់នៅឯសហរដ្ឋអាមេរិកមួយរយៈ និង បានចាប់យកអាជីពជាតារាចម្រៀងដូចដើមនៅទីនោះ ហើយបើក្រឡេកទៅមើលជីវិតគូរបស់លោក ម៉េង ប៊ុនឡូ វិញ សព្វថ្ងៃលោកមានភរិយារួចហើយ ដោយកំពុងតែរស់នៅឯក្រៅប្រទេស ។ មកទល់ពេលនេះ អ្នកទាំង ២ ទទួលបានចំណងស្នេហ៍កូនប្រុសមួយរូបហើយដែរ ដែលមានអាយុ ១ ឆ្នាំ៕

Read More

រំជួលចិតណាស់! រចនា រ៉ាវ៉ាឌី យំគគ្រូក បញ្ចេញអារម្មណ៍ឈឺចាប់លើកដំបូងព្រោះរឿងនេះ (មានវីដេអូ)

តារាសម្ដែងស្រីវ័យ ២១ ឆ្នាំ រចនា រ៉ាវ៉ាឌី បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តយុវវ័យ តាមរយៈស្នាដៃសម្ដែងក្នុងខ្សែភាពយន្ដខ្មែរតូចធំជាច្រើន ដែលក្ដោបបានតំណែងជាតួឯកស្រីជាបន្តបន្ទាប់ ហើយកន្លងមក នាងតែងតែទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន ដោយសារតែភាពប៉ិនប្រសប់ពូកែសម្ដែង ដាក់អារម្មណ៍ និងមនោសញ្ចេតនាបានល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត ដោយសារតែមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែង បូករួមជាមួយរូបសម្រស់ស្រស់ស្អាត រាងខ្ពស់ដងខ្លួន ស្រឡូនទាក់ទាញ ទើបធ្វើឱ្យ តារាស្រីល្បីឈ្មោះរូបនេះ កាន់តែជោគជ័យ និងមមាញឹកខ្លាំង ដែលមានសន្ទុះការងារច្រើនជាបន្តបន្ទាប់ ទាំងការងារ ថតស្ពតពាណិជ្ជកម្មឱ្យផលិតផលផ្សេងៗ និងសម្ដែងក្នុងខ្សែភាពយន្តខ្មីថ្មីៗ ជាពិសេស សព្វថ្ងៃ សង្កេតឃើញថា តារាស្រីរូប នេះ បានក្លាយជាតារាស្រីដ៏ឆ្នើមប្រចាំ Sastra Film។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅពីក្រោយភាពជោគជ័យក្នុងវិថីសិល្បៈនេះ តារាសម្ដែងស្រីវ័យក្មេងរូបស្រស់នេះ ក៏ធ្លាប់ឆ្លងកាត់ការតស៊ូលំបាកជាច្រើនក្នុងវិស័យភាពយន្ត ព្រមទាំងធ្លាប់ត្រូវទទួលរងការមាក់ងាយទៀតផង ដែលថ្មីៗនេះ បានឃើញវីដេអូខ្លីមួយក្នុងបណ្ដាញសង្គម TikTok ដែលនាងបានធ្វើការទម្លាយរឿងរ៉ាវដែលធ្លាប់ត្រូវគេមើលងាយមុននឹងក្លាយជាតួភាពយន្តដ៏ល្បីឈ្មោះដូចសព្វថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ តារាស្រីរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកថា ៖ «ធ្លាប់មានអ្នកថាឱ្យខ្ញុំ មានសំឡេងដូចឆ្មាអ៊ីចឹង យកមកធ្វើតួកុនដែរ ធាត់មាឌឌាំងយកមកធ្វើតួកុនអ៊ីចឹងអត់សមសោះ» ខណៈនោះ ដោយសារតែពាក្យសម្ដីទាំងនេះហើយ ធ្វើឱ្យរូបនាងមានអារម្មណ៍ថាខកបំណងខ្លាំង។ ប៉ុន្តែយ៉ាងណា តារាស្រីរូបនេះ ក៏បានបន្ថែមទៀតថា រូបនាងនៅតែព្យាយាមរឹងមាំ ជឿជាក់លើខ្លួនឯង និងបង្កើនសមត្ថភាពរបស់ខ្លួន រហូតឱ្យអ្នកដែលធ្លាប់មើលងាយនាងកន្លងមក ឃើញថា នាងអាចធ្វើបាន និងជោគជ័យលើវិស័យនេះ៕ សូមទស្សនាវីដេអូខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចុចទីនេះដើម្បើទស្សនាវីដេអូ

Read More

អ៊ូយ.. ស្ដាប់ហើយឡើងអៀន! លើកនេះ ដួង ម៉ានិច បញ្ជាក់ច្បាស់ៗពីអតិជាតិបុត្របែបនេះ (មានវីដេអូ)

ជឿជាក់ថាកន្លងមក ប្រិយមិត្តអ្នកគាំទ្រមិនតិចទេ ដែលនិយមតាមដានជីវិតឯកជនរបស់ តារាសម្ដែង ដួង ម៉ានិច ប្រាកដជាបានដឹង បានឮច្បាស់ថា នាង និង ប្រុសក្មេង ថៃ អតិជាតិបុត្រ ហៅអូនបុត្រ បង្ហាញកាយវិការស្និទ្ធស្នាលយ៉ាងច្រើនប្រៀបដូចជាគូស្នេហ៍ ហើយបើទោះបីជាពួកគេទាំងពីរមិនបានប្រកាសថាជាគូស្នេហ៍ខុសវ័យ ក៏មានមហាជនជាច្រើនយល់ថាពួកគេទាំងពីរលួចមានចិត្តឱ្យគ្នាដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កន្លងមក ក៏ធ្លាប់មានការច្រានចោលនូវព័ត៌មានពីទំនាក់ទំនងខុសវ័យ លើសពីមិត្តភាពមែន តែតារាសម្តែងស្រីរូបស្រស់ និង តារាប្រុសវ័យក្មេងមួយគូនេះ នៅតែត្រូវបានមហាជនជាច្រើនមានចម្ងល់ និង ចោទជាសំណួរថា តើតារាទាំងពីររូបនេះ មានទំនាក់ទំនងអ្វីនឹងគ្នាឲ្យពិតប្រាកដ? ព្រោះអ្នកទាំងពីរនេះ ហាក់នៅតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ទៅទៀតនោះ បើទោះធ្លាប់បដិសេធមិនបង្ហាញពីទំនាក់ទំនងស្នេហាក៏ពិតមែន ប៉ុន្តែ បើតាមវីដេអូខ្លីនៃកិច្ចសម្ភាសន៍ក្នុងកម្មវិធី « ចឹងហ្អ៎ » បានឱ្យដឹងថា តារាស្រីរូបនេះ ហាក់ចង់បង្ហាញថា សព្វថ្ងៃ នាង និង អតិជាតិបុត្រ កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងឡើង ដែលរូបនាងទទួលបានការយកចិត្តទុកដាក់ខ្លាំងពីប្រុសក្មេងរូបនេះ។ លើសពីនេះ នាង ក៏បានប្រាប់ថា នាងកំពុងតែមានអារម្មណ៍ល្អច្រើនជាមួយនឹង ប្រុសតូចបុត្រ ថែមទាំងនាងបានបញ្ជាក់ទៅកាន់សំនួរពិធីករក្នុងកម្មវិធី ដែលសួរថា «អត់ខ្លាចមានអ្នកណាដណ្ដឹងយកបុត្រទេ?» ដែលស្រាប់តែនាងឆ្លើយថា « អត់ទេ ពីព្រោះចិត្តគាត់ អត់មានអ្នកណាក្រៅពីខ្ញុំទេ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ គ្រាន់តែបានឮ តារាស្រីរូបនេះ ឆ្លើយតបបែបនេះភ្លាម ធ្វើឱ្យពិធីករ-ការិនី ក្នុងកម្មវិធីនេះ មានភាពស្រឡាំងកាំងបើកភ្នែកធំៗ និង​​ អៀនខ្លាំងជំនួសសាមីខ្លួនទៅទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Read More

ដឹងតម្លៃពិតហើយ! ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង តាមពិតរូបថតក្រពើតឿៗខ្លីៗបែបCute កំពុងល្បីគឺជាក្រពើ

ហ្វេសប៊ុក: កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញរូបថតក្រពើតឿ ខ្លួនខ្លីៗ ដែលកំពុងផ្ទុះការគាំទ្រព្រោងព្រាត ដោយមានទាំងអ្នកចុចlike និងស៊ែរជាច្រើនពាក់នាក់ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប៉ុន្តែអ្វីដែលជាអាថ៌កំបាំងនៅពីក្រោយរូបថតនេះ គឺថារូបក្រពើទាំងនោះ សុទ្ធសឹងតែជាក្រពើជ័រ ដែលគេធ្វើសម្រាប់តាំងលម្អ ឬជាសម្ភារ:សម្រាប់ឲ្យក្មេងលេងតែប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយវារត្រូវបានគេដាក់លក់នៅលើគេហទំព័រលក់ទំនិញអនឡាញសម្រាប់ក្មេងលេងរបស់តៃវ៉ាន់ questoy ក្នុងតម្លៃប្រមាណជា១៤ដុល្លារសហរដ្ឋអាមេរិកថែមទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម÷

Read More

មាននឹកអាយដលទេ? ក្រោយលាឈប់ពីសិល្បៈច្រេីនឆ្នាំ សុគន្ធ​ អារីយ៉ា ប្រើប្រាស់ជីវិតរស់នៅ បែបសាមញ្ញយ៉ាងមានសេចក្តីសុខ

តារាកម្សាន្ត៖ អាចនិយាយបានថា កាលពីជាង ១០ឆ្នាំមុន អតីតតារាចម្រៀងរបស់ផលិតកម្ម Classic អ្នកនាង សុគន្ធ អារីយ៉ា ជាតារាស្រីម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងមិនណយដែរ។ ដោយកាលនោះ មហាជនមានការពេញចិត្តជាមួយស្នាដៃសិល្បៈរបស់នាងជាច្រើន ជាពិសេសនៅពេលនាងបានសម្ដែងជាតួឯកស្រីក្នុងរឿង «សេដ្ឋីវ័យក្មេង» ផ្ទាល់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលកេរ្ដិ៍ឈ្មោះកំពុងល្បីល្បាញ ស្រាប់តែនៅអំឡុងឆ្នាំ ២០១៣ តារាស្រីរូបនេះ ក៏ហាក់ឃ្លាតឆ្ងាយពីរង្វង់សិល្បៈបន្តិចម្ដងៗ រហូតបាត់មុខពីសិល្បៈមកទល់សព្វថ្ងៃ ដែលធ្វើឲ្យហ្វេនៗដែលធ្លាប់ស្រលាញ់ចូលចិត្ត មានការរឮកជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះ ទោះមិនបានធ្វើការក្នុងវិស័យរាំច្រៀងទៀតក៏ដោយ ប៉ុន្តែបើងាកមកមើលជីវិតឯកជនរបស់ អារីយ៉ា ពេលនេះ យើងឃើញថា នាងក៏ងាកមកធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនល្បីឈ្មោះមួយកន្លែង ហើយក៏កំពុងប្រើប្រាស់ជីវិតរស់នៅ យ៉ាងស្ងប់ស្ងាត់ បែបសាមញ្ញៗ រួមរស់ជាមួយក្រុមគ្រួសារ និងកូនប្រុសដ៏គួរឲ្យម្នាក់យ៉ាងមានក្ដីសុខ ដោយនាងតែងតែបង្ហាញនៅលើបណ្ដាញសង្គមជាញកញាប់ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ខានឃើញមួយរយៈ ឥឡូវស្អាតណាស់! ធុញទ្រាន់នឹងពាក្យផ្លែផ្កាពីរូបសម្រស់ពេក លី អ៊ីវ៉ាធីណា បង្ហោះពាក្យទាំងនេះ

តារាចម្រៀងសាច់សខ្ចីកាត់កូនចិន លី អ៊ីវ៉ាធីណា ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ ទោះបី​ជាមានការ​ស្ងប់ស្ងាត់​ពីសិល្បៈ​បន្តិច ​និ​ង ​មិន​សូវ​​បាន​បង្ហាញមុខលើកញ្ចក់ទូរទស្សន៍ញឹកញាប់ ដូចកាល​ពីមុន​ក៏ពិត​មែន ​ប៉ុន្តែមហាជន​នៅតែ​ចាត់ទុក​នាងជា​សិល្បការិនី​មួយរូប ​ដែលពោរពេញ​ទៅ​ដោយ​ទេ​ព​កោ​ស​ល្យ​ក្នុង​​វិស័យ​សិល្បៈ និង អាចរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីរហូតមកដល់ពេលបច្ចុប្បន្ន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត បច្ចុប្បន្ន តារាស្រីរូបនេះ ក៏នៅតែត្រូវបានមហាជន ចាប់អារម្មណ៍តាមដា​នពីសកម្មភាពផ្សេងៗលើបណ្ដា​ញ​ស​ង្គមរបស់នាង ជាពិសេសទាក់ទងទៅ​នឹង​រូប​សម្រស់​ដ៏ស្រស់ស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃរបស់នាង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះ ធ្វើឱ្យមហាជន ហាក់មានការ​ចម្លែកចិត្តជាមួយ​នឹងការបង្ហោះ​សារលើបណ្ដាញ​សង្គមរបស់​តារាស្រីរូបនេះ ដោយ​នាងហាក់​ដូចចង់​បង្ហាញពីភាពអន់​ចិ​ត្ត​ជា​មួយ​មនុស្សមួយចំនួន ដែល​តែងតែឌឺដង​ទើសទល់​ជាមួយនឹង​រូបសម្រស់​របស់នាង តាំងពី​ដើមមក ជាហេតុ​ដែលធ្វើឱ្យរូប​នាងដាច់ចិត្តប​ញ្ចេញ​​សារ​មួយ​យ៉ា​ង​ចាក់​ដោ​ត​បែ​ប​នេះ ថា «រៀនទទួលយកអ្វីជាការពិត…សម្រស់ធម្មជាតិកាលពី ១៨ ឆ្នាំមុន​អាក្រក់មិន​ស្អាតគេ​ថាមាត់ធំ…..ដល់ពេលឥឡូវចូលវ័យ ៣៦.៣៧ ​ស​ម្រស់​ស្អាត​ប្លែ​ក ​គេថាយើងកែ…» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ បើនិយាយពីរូបសម្រស់របស់តារាចម្រៀងស្រីរូបនេះ បច្ចុប្បន្នកាន់តែស្រស់ស្អាត ទោះបីឆ្នាំនេះ នាងមានអាយុ ៣៦ ឆ្នាំហើយ ប៉ុន្តែតារាស្រីរាង​តូច​ល្អិ​ត ​​សាច់សខ្ចីរូបនេះ នៅតែអាច​រក្សាសម្រស់​របស់ខ្លួនឱ្យនៅតែ​ស្រស់ស្អាត​សាច់ចាំ និង ក្មេង​ជាងវ័យទៀតផង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More