អបអរសាទរ! នៅចាំគាត់អត់? ស្ងាត់ៗតារាសម្តែង កែវ ពេជ្រពិសី ពេលនេះ មានផ្ទៃពោះជិតគ្រប់ខែទៅហើយ

រាជធានី​ភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់​និង នៅចាំបាន តារា​សម្តែងស្រីស្រស់សោភា កែវ ពេជ្រ​ពិសី ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរសអនិកជនខ្មែរកាណាដា ពេល​នេះ អ្នកនាងមាន​ផ្ទៃពោះ​ចូល​៨​ខែ​ជាងហើយ​។ នេះជាការសម្រាលកូនលើកដំបូងរបស់នាង ហើយនេះក៏ជាដំណឹងដ៏រីករាយសម្រាប់គ្រួសារទាំងសងខាងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពមួយត្រូវ​បាន​គេ​ទម្លាយ​អោយ​ដឹង​ថា ដំបូងឡើយ អ្នកនាង កែវ ពេជ្រ​ពិសី បាន​រៀប​គម្រោង​រៀប​ការ​តាំងពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០​មក​ម្ល៉េះ​។ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារតែបញ្ហានៃជំងឺកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះគម្រោង​រៀប​អាពាហ៍ពិពាហ៍​នោះ បាន​រំសាយ ហើយ អ្នកនាង កែវ ពេជ្រ​ពិសី ក៏​ខាត​ប្រាក់​កក់មិនតិចផងទេ ក្នុង​ការ​ចាត់ចែង​។ ទោះបីជាយ៉ាង អ្នកនាង កែវ ពេជ្រ​ពិសី នឹង​រៀបចំ​ធ្វើ​ពិធី​រៀប​ការ​អោយ​បាន​នៅ​ពេល​កូន​ធំធាត់ ដើម្បី​រឹត​ចំណងដៃ​ស្នេហា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលសំខាន់នោះ កែវ ពេជ្រ​ពិសី ដែល​សម្រេចចិត្ត​យក​កូន​នេះ ព្រោះនាង​យល់​ថា ខ្លួនវ័យកាន់តែចាស់​ទុំ​ហើយ ។ ចំណែកការភ្ជាប់ពាក្យរបស់ក៏រួចរាល់ តាមច្បាប់ប្រពៃណីខ្មែរ ហើយក៏មានសាច់ញាតិសងខាង និងមហាជនបានដឹងលឺហើយដែរ ប្រសើរជាងមានកូន ហើយមិនមានអ្នកណាដឹងនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្នុងកំឡុងពពោះពេលនេះ តារាសម្តែងស្រី កែវ ពេជ្រពិសី កំពុងមើលថែខ្លួន ព្រោះជាដំណក់ឈាមដែលរំលេចចេញពីស្នេហាពិតប្រាកដ។ តារាសម្តែងស្រីរូបនេះ កាន់តែមានក្តីសុខលែងឯកា ក្រោយ​ពេល​ជួប​ស្នេហា​លើក​ទី​២ ប៉ះ​ចំ​មនុស្ស​ដែល​ស្រឡាញ់​យើង និង​យល់ចិត្ត​គ្រប់យ៉ាង​។ សូមរំលឹកផងដែរថា អ្នកនាង កែវ ពេជ្រ​ពិសី បាន​ភ្ជាប់ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​មក​ពី​កា​ណា​ដា ឈ្មោះ លោក ពៅ សម្បត្តិ បានជិត​១​ឆ្នាំ​កន្លះ ហើយពេល​នេះ​ នាង​ទទួល​បាន​កាដូ​ពិសេស​ក្នុង​ជីវិត​ដែល​ពុំអាច​កាត់ថ្លៃ​បាន​នោះ គឺ​កូនប្រុស​ដែល ​នាង​គ្រោង​នឹង​សម្រាល​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ​។ ក្នុងកំឡុងពេលមានផ្ទៃពោះនេះ ពេជ្រ​ពិសី បានបញ្ជាក់ឱ្យដឹងថា នាង​ធ្លាប់បានទៅ​ពិនិត្យ​សុខភាព​ជា​ញឹកញាប់​នៅ​មន្ទី​ពេទ្យ​មួយ​ដែល​មានគុណ​ភាព​មិន​ចាញ់​ពេទ្យ​ថៃ​ទេ ហើយ​នាង​មិន​បារម្ភ​ការ​ឆ្លងទន្លេ​កូន​ទី​១​នេះ​ដែរ បើ​ទោះបីជា​ត្រូវ​សម្រាល​ដោយ​វះកាត់​ក្ដី​៕

Read More

អីយ៉ា ផ្ទុះការសង្ស័យ Baifern កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសសង្ហារូបនេះ (មានវីដេអូ)

កន្លងមកមានប្រិយមិត្តអ្នកគាំទ្រជាច្រើនតែងតែចង់ឃើញតារាស្រីស្រស់ នាង Baifern Pimchanok មានគូស្នេហ៍នឹងគេ ពីព្រោះថា អាយុ ២៨ ឆ្នាំហើយតែតារាស្រីរូបនេះ ហាក់ពុំទាន់បង្ហើបថាខ្លួនមានទំនាក់ទំនងជាមួយបុរសណាម្នាក់ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗ នេះស្រាប់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីទំនាក់ទំនងតារាស្រីរូបនេះជាមួយ និង តារាប្រុស Marchutavut បន្ទាប់ពីពួកគេបានចាប់ដៃគូសម្ដែងជាមួយគ្នាក្នងរឿងភាគកាលពីពេលកន្លងទៅ ។ ជាការពិតទន្ទឹមនឹងការសម្ដែងមានប្រិយមិត្តជាច្រើនតែងផ្គូរផ្គងពួកគេឱ្យក្លាយជាគូស្នេហ៍គ្នាពិតប្រាកដ ដោយហេតុថា តារាស្រីប្រុសគូនេះ ជាដៃគូដ៏ស័ក្តិសម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ជុំវិញរឿងផ្គូរផ្គងនេះ តារាស្រី Baifern និង Marchutavut ក៏បានទម្លាយផងដែរថា ពួកគេទាំងពីរគឺជាមិត្តល្អនឹងគ្នាតែប៉ុណ្ណោះ ហើយថ្មីៗនេះ ពួកគេទាំងពីរទើបធ្វើឱ្យមហាជនអ្នកគាំទ្រសប្បាយរីករាយបន្ទាប់ពីពួកគេធ្វើ Q & A បង្ហាញអារម្មណ៍រៀងខ្លួនរបស់ពួកគេខណៈដែលជាក្លាយជាមិត្តភក្តិនឹងគ្នា ។ លើសពីនោះ ពួកគេសង្ឃឹមថាប្រិយមិត្តនឹងស្រឡាញ់ ព្រមទាំងនៅតែគាំទ្រពួកគេបន្ត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Read More

មិនត្រឹមតែសង្ហា កូនប្រុសទាំង ៣ នាក់របស់ ព្រាប សុវត្ថិ នៅមានសមត្ថភាពពិសេសៗនេះទៀត

មហាជនក្មេងចាស់ប្រុសស្រីជាច្រើនប្រាកដជាដឹងមកហើយពីភាពល្បីល្បាញរបស់លោក ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រុសមួយរូបនៅក្នុងប្រទេសកម្ពុជា​​ ។ តារាប្រុសរូបនេះ មិនត្រឹមតែត្រូវបានមហាជនទទួលស្គាល់ពីកេរ្តិ៍ឈ្មោះលើវិថីសិល្បៈនោះទេ តែលោកក៏ទទួលបានជោគជ័យយ៉ាងច្រើនក្នុងវិស័យជំនួយផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើក្រឡេកមកមើលកូនប្រុសទាំង ៣ របស់កំពូលតារាចម្រៀងខាងលើ ដែលកំពុងតែឈរលើវិស័យសិល្បៈដូចជាលោក ក៏ហាក់មានសន្ទុះយ៉ាងខ្លាំមិនចាញ់ឪពុកឡើយ ដោយដូចពាក្យចាស់ពោលថា «ឪខ្លាកូនខ្លា» នោះឯង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កូនប្រុសទាំង ៣ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ មិនត្រឹមទទួលបានប្រជាប្រិយភាពលើការច្រៀងទេ តែអ្នកទាំង ៣ មានសមត្ថភាពរាំ និពន្ធទំនុកច្រៀង និង ភ្លេង ព្រមទាំងបានក្លាយជាតារាម៉ូឌែលថតស្បតឱ្យក្រុមហ៊ុនមួយចំនួនទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កានតែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖ ១. សុវត្ថិ មុនីវណ្ណ កូនប្រុសច្បង លោក ព្រាប សុវត្ថិ មានអាយុ ២៣ ឆ្នាំ ។ កូនប្រុសច្បងរូបនេះ គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយលោកមានជំនាញផ្នែករាំ និង លេងឧបករណ៍តន្ត្រីសម័យទៀតផង ។ សុវត្ថិ មុនីវណ្ណ ក៏ធ្លាប់បានចូលរួមថតស្បតពាណិជ្ជមួយចំនួនផងដែរ ។ ២. សុវត្ថិ មុនីនាគ កូនប្រុសទី ២ លោក ព្រាប សុវត្ថិ មានអាយុ ២១ ឆ្នាំ ។ បច្ចុប្បន្ន លោកក៏ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដូចបងប្រុសដែរ ។ រីឯជំនាញសិល្បៈក្រៅពីការច្រៀង សុវត្ថិ មុនីនាគ ចេះរាំ និង លេ ឧបករណ៍តន្ត្រីសម័យ ។…

Read More

សិល្បការិនីទទួលបានប្រជាប្រិយភាព ៦ ដួង នៅក្នុងសង្គមសិល្បៈ មានកូនស្រី មានទម្រង់មុខស្អាតៗណាស់

សិល្បការិនីជើងចាស់ជាច្រើនដួងនៅក្នុងសង្គមសិល្បៈ នៅតែមានឈ្មោះបោះសំឡេងទទួលបានប្រជាប្រិយភាពក្រាស់ក្រែល បើទោះបីជាពួកគេបានចូលប្រឡូកក្នុងវិស័យច្រើនឆ្នាំ និង មានតារាក្មេងៗដែលជាសិល្បៈជំនាន់ក្រោយៗ ប្រជែងគ្នាវាយលុកទីផ្សារយ៉ាងណាក៏ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែសម្រាប់ពិធីការិនីរូបស្រស់មួយចំនួននេះ នៅតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន មិនតែប៉ុណ្ណោះពួកគេថែមទាំងអាចរក្សាសម្រស់ស្រស់ស្អាតដដែលថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកទៅមើលអ្នកម៉ាក់សម័យថ្មី ៦ ដួង មានរូបសម្រស់គយគន់មិនជិនណាយ និង ត្រូវបានមហាជនកោតសរសើរខ្លាំងដដែល ទោះបីជាតារាស្រីទាំងនេះ មានកូនប្រុស-ស្រីធំទន្ទឹមខ្លួនអស់ហើយក៏ដោយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖ ១. សឿនផាន ផាភួង និង កូនស្រី ២. យុគ ចិន្ដា និង កូនស្រី ៣. ស្រីលាភ និង កូនស្រី ៤. ស៊ឹម សូលីកា និង កូនស្រី ៥. គង់ សុជាតិ និង កូនស្រី ៦. ចន ច័ន្ទលក្ខិណា និង កូនស្រី

Read More

ជីវិតពិតយុវជនដូចតួ «ម៉ៅឃ្លី» ជួបរឿងឈឺចាប់ ត្រូវអ្នកភូមិមើលងាយមើលថោក ធៀបគ្នាដូចសត្វស្វា

យុវជនម្នាក់ឈ្មោះ អេនលី មានអាយុ ២១ ឆ្នាំ រស់នៅក្នុងភូមិរាក់វ៉ាន់ដា នៃសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គូ បច្ចុប្បន្នរស់នៅជាមួយនឹងម្ដាយ កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជីវិតរស់នៅប្រៀបបាននឹងតួអង្គ ម៉ៅឃ្លី ដែលរស់នៅក្នុងព្រៃ និង ទទួលទានតែផ្លែឈើ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អេនលី ជាយុវជនម្នាក់ដែលមានលក្ខណៈខុសប្រកតីតាំងពីក្មេង និង ខុសពីក្មេងដទៃនៅក្នុងភូមិ ដោយរូបគេកើតមកពុំអាចនិយាយទំនាក់ទំនងដូចមនុស្សទូទៅធម្មតាបានឡើយ ហើយជារៀងរាល់ថ្ងៃគេតែងតែបរិភោគចេក ស្មៅព្រៃជាអាហារ និង ចូលចិត្តរស់នៅក្នុងព្រៃដូចជាសត្វ ព្រមទាំងមានសកម្មភាព អាកប្បកិរិយា ដូចជា ស្វា ថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អេនលី ត្រូវបានអ្នកភូមិ និង ក្មេងៗដទៃទៀត រើសអើងមិនឱ្យតម្លៃ ស្អប់ខ្ពើម ព្រមទាំងប្រមាថមាក់ងាយ ដែលធ្វើឱ្យរូបគេមានភាពភ័.យ.ខ្លា.ច និង មិនចូលចិត្តរស់នៅជាមួយក្រុមមនុស្សទាំងអស់នេះឡើយ ហើយជារៀងរាល់ថ្ងៃរូបគេតែងតែរត់ចូលព្រៃស្របតាមចំណូលចិត្តពីធម្មជាតិរបស់ខ្លួន ។ សម្រាប់ អេនលី ពិតជាពិបាកខ្លាំងណាស់ នៅក្នុងការសម្របខ្លួនជាមួយនឹងសង្គម ដែលមានតែការរើសអើង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមការឱ្យដឹងពីម្តាយរបស់ អេនលី បាននិយាយថា «អ្នកភូមិទាំងអស់មិនបានចាត់ទុកកូនគាត់ជាមនុស្សឡើយ ពួកគេចាត់ទុក អេនលី ជាសត្វមួយក្បាលតែប៉ុណ្ណោះ ដោយគេបានរើសអើង និង មើលងាយមកលើកូនរបស់គាត់ជារៀងរាល់ថ្ងៃ ដែលបញ្ហានេះបានធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍គាត់យ៉ាងខ្លាំងក្នុងនាមជាម្តាយមួយរូប ។ ទោះបីមានការរើសអើងពីមជ្ឈដ្ឋានជុំវិញខ្លួនយ៉ាងណាក្តី ក៏រូបគាត់នៅតែស្រឡាញ់ អេនលី មើលថែរូបគេ និង ផ្ដល់ភាពកក់ក្ដៅចំពោះរូបគេដដែល» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្តាយ អេនលី បានបន្តទៀតថា «ក្នុងក្រសែភ្នែកអ្នកដទៃ​​ អេនលី គឺជាសត្វស្វាមួយក្បាល តែសម្រាប់រូបគាត់ អេនលី ជាអំណោយដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលប្រគល់ឱ្យរូបគាត់ ខណៈពេលដែលគាត់ធ្លាប់បាត់បង់ប្តី និង កូនចំនួន ៥ នាក់រួចមកហើយ» ។ ម្តាយ អេនលី បានបន្ថែមទៀតថា…

Read More

ស្ទើរមិនជឿថា ឌី សូនីតា ធ្លាប់ជួបរឿងដ៏កម្សត់ខ្លាំងបែបនេះ អំឡុងពពោះកូនដំបូង!

មកទល់ពេលនេះ តារាសម្ដែង ឌី សូនីតា បានទទួលចំណងដៃស្នេហ៍កូនស្រីជាលើកដំបូង ជាមួយលោក អេឡិច ហ្សូរ៉ា ដែលមានមុខមាត់ស្រស់ស្អាត និង គួរឱ្យក្នាញ់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានទទួលស្វាគមន៍កូនស្រីសំណព្វចិត្តរួចមក ស្រាប់តែតារាសម្ដែងរូបនេះក៏បានទម្លាយរៀបរាប់ពីការលំបាកដែលនាងបានជួបប្រទះ នឹងរឿងមួយដែលនាងស្ទើរតែបាត់បង់កូនទៅហើយ ក្នុងអំឡុងពេលពពោះដំបូងនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមក ឌី សូនីតា ធ្លាប់បានទម្លាយសារដ៏គួរឱ្យចាប់អារម្មណ៍មួយថា៖ «អារម្មណ៍ពេលដែលឮសំឡេងកូនយំដំបូង នៅចងចាំជានិច្ច នៅហ្នឹងត្រចៀកនៅឡើយ ពិបាកនិយាយរ៉ាយរ៉ាប់ណាស់ មានតែអ្នកម្តាយគ្រប់រូបទេដែលយល់ មកពីម៉ាមីកម្សត់ពេក វាពិបាកពេក ពេលមានគាត់គេងនៅហ្នឹងមួយកន្លែងបាន ៣ ខែក៏ធ្លាក់ឈា.មរត់ទៅគេងពេទ្យម្តង ពេទ្យថារបើកមាត់សុកគំរាមរលូត ។ ពេលនោះ ទឹកភ្នែកមិនដឹងមកពីណាហូរតែទឹកភ្នែក ទម្រាំពេទ្យជួយបាន បាន ៥ ខែទើបហ៊ានដើរ ណាមួយជើងធ្វើទុក្ខផង ត្រូវទម្ងន់ពោះក៏ធ្ងន់ ជើងមានបញ្ហាស្រាប់ផងមិនអាចទប់ទម្ងន់ខ្លួនបាន។ ម៉ែស្រណោះខ្លួនពេកគេងៗយំ កូនកាន់តែចាស់ខែម៉ែកាន់តែងើបលែងរួច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រែទៅណាមិនបានចង់ហៅគេអោយជួយតែមើលទៅគេសំរាកអស់ ឈឺជើងផង ឈឺចង្កេះចង់ដាច់ផង គេងមិនបានផង គិតពីសុខភាពកូនក្នុងផ្ទៃផង អារម្មណ៍វិលវល់ពេញហ្នឹង ខំប្រឹងងើបខ្លួនឯងនិយាយជាមួយកូនតែ២នាក់ ហឹមមមម….ជីវិតនេះស្គាល់អស់ហើយរសជាតិជីវិត ទម្រាំតែបានឃើញមុខគាត់ វាប្រៀបដូចជាសុបិន្ត ខ្ញុំដឹងគុណម្តាយប៉ុណ្ណឹងគិតថាខ្លួនឯងខ្លាំង តែដល់ពេលជួបខ្លួនឯងផ្ទាល់បានដឹងថាត្រូវដឹងគុណម្តាយអោយខ្លាំងជាងនេះទើបល្អ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

រំភើបជំនួស! ក្នុងថ្ងៃពិសេស ព្រះនាង ជេនណា ពោលពាក្យគួរឲ្យភ្ញាក់ផ្អើលដាក់ មាស សុខសោភា ដូច្នេះថា

រាជធានីភ្នំពេញ ៖ ពិតមែនហើយ ព្រះនាងជេនណា ជារាជវង្សខ្សែស្តេចមួយអង្គ ដែលត្រូវគេស្គាល់យ៉ាងច្បាស់ថា កំពុងមានប្រជាប្រិយភាព ក្នុងវិស័យកម្សាន្តនៅកម្ពុជា ដែលក្នុងនោះ ព្រះនាង​មាន សមត្ថភាពយ៉ាងល្អ ក្នុងការសម្តែង ច្រៀង និងរាំ ក្នុងវ័យត្រឹមតែ ៩ឆ្នាំសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក្តី ក្នុងថ្ងៃកំណើត តារាចម្រៀង មាស សុខសោភា ជាតារាចម្រៀងល្បីលំដាប់ប្រទេសផងនោះ ព្រះនាង ជេនណា បានសម្តែងការរីករាយអបអរសាទរ ក្នុងថ្ងៃពិសេសមួយនេះ មិនតែប៉ុណ្ណោះ ព្រះនាង ព្រមទាំងបញ្ចេញពាក្យពេចជ៍ គួរឲ្យភ្ញាក់ផ្អើលជាច្រើន ដោយទ្រង់ បានលើកឡើងថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះជាថ្ងៃរំលឹកកំណើតរបស់អ្នកនាង មាស សុខសោភា | Meas Soksophea តារាចម្រៀងដ៏ល្បីល្បាញលំដាប់កំពូលនៃប្រទេសកម្ពុជា ដែលខ្ញុំស្រឡាញ់ពេញបេះដូង តាំងពីខ្ញុំមានអាយុ៤ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ។ អ្នកនាង មាស សុខសោភា ជាអ្នកចម្រៀងមួយរូបដែលមានទឹកដមសំនៀងល្អ ផ្អែមត្រជាក់ ក្រអួនក្រអៅពិរោះរងំជាប់បេះដូង។ ចម្រៀងជាច្រើនរបស់អ្នកនាង ខ្ញុំស្រឡាញ់ណាស់ហើយថែមទាំងចេះច្រៀងទៀតផង។ ខ្ញុំនៅចងចាំមិនភ្លេចទេ មានពេលមួយនោះ ខ្ញុំបានរួមការងារសិល្បៈជាមួយគាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីជាអ្នកចម្រៀងដ៏ល្បីល្បាញហើយនោះ អ្នកនាងជាបុគ្គលដែលមានលក្ខណះសម្បត្តិ រសរាយរាក់ទាក់ ទន់ភ្លន់ និងមានបេះដូងល្អគួរអោយស្រឡាញ់បំផុត។ ក្នុងថ្ងៃដ៏ពិសេសនេះ ខ្ញុំសូមជូនពរ Idol ជាទីស្រឡាញ់នៃខ្ញុំ សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន មានសុខភាពល្អ ជោគជ័យគ្រប់ការងារ ទទួលបានការស្រឡាញ់រាប់អានច្រើន ពិសេសនោះសូមអោយ Idol មានសម្រស់នៅតែស្អាត និងសូមអោយសំឡេងរបស់ Idol នៅតែពិរោះរងំ បន្តបំរើអារម្មណ៍មហាជនជានិច្ច៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More