អីយ៉ា! បន្ទាប់ពីឃ្លាតឆ្ងាយពីសិល្បៈជាច្រើនឆ្នាំ ពេលនេះ សឿ សុធារ៉ា កំពុងវិលត្រលប់មកសាជាថ្មីហើយ

រាជធានីភ្នំពេញ ៖ ដូចដែរបាន ដឹងរួចមកហើយថា តារាសម្តែងស្រី សឿ សុធារ៉ា ជាតារាស្រីសាច់ចាំជើងចាស់ម្នាក់ វ័យកាន់តែច្រើន សម្រស់កាន់តែស្អាត ម្យ៉ាងវិញទៀត រូបនាង ក៏ត្រូវបាន មហាជនដឹងច្បាស់ថា ឃ្លាតឆ្ងាយពីសិល្បៈសម្តែងនេះ តាំងពី រូបនាងមានគ្រួសារ មានបុត្រមកម្លេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ ប្រសិនបើក្រឡេកទៅមើលចំណង អាពាហ៍ពិពាហ៍វិញ រូបនាង ធ្លាប់បានប្រកាសចែកផ្លូវជាមួយនឹង ស្វាមីរបស់ខ្លួន តារាចម្រៀង សាពូន មីដាដា ម្តងរួចមកហើយ ប៉ុន្តែ ត្រឹម២ខែកន្លងទៅនេះ រូបនាងនិងស្វាមី ត្រូវគេដឹងថា ជានា នឹងគ្នាម្តងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ខណៈពេល ប្រកាសផ្តាច់ទំនាក់ទំនងថ្មីៗនោះ រូបនាងក៏បានបើកសេរីភាពឲ្យខ្លួនឯង ក្នុងការទទួលការងារសិល្បៈដូចពេលមុន ហើយគិតមកដល់ពេលនេះ​ ស្របពេលគ្រួសារត្រូវគ្នាហើយនោះ រូបនាង ក៏បានទទួលការងារ ក្នុងវិស័យសម្តែងសាជាថ្មីម្តងទៀត តាមការប្រាថ្នាចង់បានរបស់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើយោង តាមការបង្ហោះរូបភាព ក្នុងការក្រុងពាលី សម្ពោធរឿងភាគថ្មី ពីផលិតករហង្សមាស លោក កៅ សីហា ដែលក្នុងនោះ មហាជនឃើញ ច្បាស់នូវវត្តមានរបស់ តារាសម្តែងស្រីរូបនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

អីយ៉ា លក់អនឡាញមិនប៉ុន្មានផង សួស វីហ្សា ដឹកដៃប្តី ចាយលុយរាប់ម៉ឺនទិញផ្ទះ បើកជំនួញថ្មី

មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង​ សួស វីហ្សា និង លោក​ ថមមី ប្រាកដជាបានដឹងហើយ មួយរយៈក្រោយនេះគូស្វាមីភរិយាតារាប្រុសស្រីនេះ បានបង្កើនមុខរបរផ្ទាល់ខ្លួនជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើទោះជាទើបតែប្រឡូកអាជីពតាមអនឡាញក៏ពិតមែន តែអ្នកនាង សួស វីហ្សា​ និង លោក ថមមី ពិតជាទទួលបានភាពជោគជ័យ និង រកកម្រៃបានច្រើនសន្ធឹកពីអាជីពនេះទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ ក្រៅពីលក់សម្លៀកបំពាក់អនឡាញយ៉ាងជោគជ័យហើយ អ្នកនាង សួស វីហ្សា និង លោក ថមមី ក៏បានបង្កើនមុខជំនួញថ្មីបន្ថែមទៀត ដោយអ្នកទាំងពីរបានបើកក្រុមហ៊ុន TSJJ BRAND COMPANY CO.,LTD ដែលនាំចូលនូវផលិតផលជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលធ្វើឱ្យមហាជនបើកភ្នែកធំៗពីភាពជោគជ័យរបស់អ្នកនាង សួស វីហ្សា និង លោក ថមមី នោះ គឺស្វាមីភរិយាមួយគូនេះ បានចំណាយលុយខ្ទង់ម៉ឺនដុល្លារទិញផ្ទះថ្មី ដើម្បីបើកក្រុមហ៊ុនថ្មីរបស់ខ្លួនតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណុចនេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកសរសើរថា អ្នកនាង សួស វីហ្សា និង លោក ថមមី ពិតជាគូស្វាមីភរិយាគំរូ ដែលមិនត្រឹមតែចាប់ដៃគ្នាសាងជីវិតគូជោគជ័យនោះឡើយ គឺសូម្បីតែការរកស៊ីក៏អ្នកទាំងពីរពួតដៃគ្នាយ៉ាងជោគជ័យដែរ ៕

Read More

ផ្ទុះការគាំទ្រ! កូនខ្មែរម្នាក់រចនាព្រះភ័ក្ត្រចម្លាក់បុរាណ ចេញជាទម្រង់សាច់មនុស្សពិតៗ ស្អាតខ្លាំង

ថ្មីៗនេះ​ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរជាខ្លាំង នូវសមត្ថភាពរបស់កូនខ្មែរមួយរូប ដែលបានយកចម្លាក់នៅតាមប្រាង្គប្រាសាទ ចម្លាក់លោត មករចនាឱ្យចេញជារូបភាព មានទម្រង់ជាសាច់មនុស្ស មានលក្ខណៈសមសួនទៅនឹងផ្ទៃមុខ គួរឱ្យចាប់អារម្មណ៍ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញការរចនានេះ យុវជនខ្មែរដែលមានគណនីឈ្មោះ Ya Ti បានបង្ហើបពីគោលបំណងនៅក្នុងការរចនារូបភាពបែបនេះឡើង នៅលើគណនីរបស់ខ្លួនថា «ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និង មុខមនុស្សពីដើមដែលបន្សល់ជាប់ប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ ។ ដោយសេចក្ដីគោរព» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈរូបភាពច្នៃប្រឌិតប្លែកគេដ៏ស្ចារ្យមួយនេះ បានធ្វើឱ្យមហាជនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាសរសើរយុវជនខាងលើមិនដាច់ពីមាត់ ដែលចេះមានគំនិត ចង់ដឹង ចង់ស្គាល់ ពីរឿងរ៉ាវអតីតកាលអំពីបុព្វបុរស ជាពិសេសអាចពាំនាំមកនូវរូបភាពគំរូថ្មី ដែលអាចនាំឱ្យសាធារណជនចាប់អារម្មណ៍ និង បានឃើញរូបភាពទាំងឡាយ ដែលមានព្រះភ័ក្ត្រស្រស់ៗ ដែលពុំធ្លាប់បានឃើញពីមុនមក ។ ថ្វីបើវាមិនមានលក្ខណៈដូច ១០០ % ក្ដី តែវាអាចឱ្យមហាជនស្រមៃឃើញពីរូបភាព និង មុខមាត់ ដែលអាចកើតមានឡើងរបស់បុព្វបុរសខ្មែផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម ៖

Read More

ករុណា ពេជ្រ ដឹកឪពុកទៅពេទ្យមិនទាន់បានពិនិត្យផង ដឹកបកមកផ្ទះវិញ ព្រោះតូចចិត្តរឿងមួយនេះ

ជាការពិតណាស់ មហាជនអ្នកគាំទ្រតារាចម្រៀង ករុណា ពេជ្រ ប្រាកដជាបានដឹងមកហើយនូវស្ថានភាពជំងឺឪពុករបស់លោក ដែលត្រូវគេងឈឺសម្រាកលើគ្រែ ឬ រទេះរុញអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ។ ក្នុងនោះគេបានសង្កេតឃើញថា ទោះជាត្រូវព្យាបាលមើលថែលោកឪពុកតែម្នាក់ឯង និង ចំណាយប្រាក់អស់ច្រើនក្នុងការព្យាបាលក្តី ក៏តារាចម្រៀងប្រុសរូបនេះមិនបោះបង់ក្តីសង្ឃឹមដោយជឿជាក់ថាថ្ងៃណាមួយលោកឪពុកនឹងមានសុខភាពប្រសើរឡើងអាចនិយាយរកកូនបានវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ នេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រុសរូបនេះ ឃើញលោកបាននាំឪពុករបស់លោកទៅមន្ទីរពេទ្យមួយ ដើម្បីពិនិត្យជំងឺជាប្រចាំតាមការណាត់ជាមួយដុកទ័រដូចរាល់ដង ប៉ុន្តែដោយសារតែលោកមានការអាក់អន់ចិត្តខ្លាំងជាមួយនឹងសេវាព្យាបាលរបស់មន្ទីរ ទាក់ទិននឹងបញ្ហាជំងឺកូវីដ -១៩ រហូតលោកដាច់ចិត្តនាំឪពុករបស់លោកមកផ្ទះវិញ ទាំងមិនទាន់បានចូលពិនិត្យជំងឺ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានធ្វើការរៀបរាប់យ៉ាងវែងអន្លាយភ្ជាប់ជាមួយនឹងអារម្មណ៍តូចចិត្តលើបណ្ដាញសង្គមបែបនេះថា «ដឹកប៉ាទៅពេទ្យ តូចចិត្តពេក ដឹកប៉ាមកផ្ទះវិញហ្មង បើបងប្អូនជាដុកទ័រជួយពន្យល់ខ្ញុំតិចបានអត់! ស្ថានភាពប៉ាខ្ញុំជាមនុស្សរុក្ខជាតិ កម្រើកមិនបាន បើកបានតែភ្នែក ហើយពេទ្យណាត់ឱ្យពិនិត្យជាប្រចាំ ដល់ថ្ងៃនេះ ខ្ញុំក៏ទៅតាមការណាត់ដុកទ័រ ដោយប៉ាខ្ញុំគ្មានស្ថានភាពជំងឺ អ្វីប្រែប្រួលទេ ហើយក៏អត់ធ្វើទុកអ្វីដែរ ស្រាប់តែដល់ពេទ្យ ខាងពេទ្យទាមទារឱ្យប៉ាខ្ញុំត្រូវ check កូវីដ បង់ថ្លៃសេវាពិសេសបន្ថែមសិន បានឱ្យចូល check ទូទៅបាន តើវាសមហេតុសមផលឬអត់បងប្អូន ទាំងដឹងប្រវត្តិជំងឺរបស់ប៉ាខ្ញុំ ៤ ឆ្នាំ ទាំងវះ.កា.ត់ ទាំងព្យាបាល សេវាផ្សេងៗ មិនដែលហ៊ានដូរពេទ្យសូម្បីតែម្តង បើអ្នកជំងឺថ្មីមិនដែលទៅពេទ្យនោះ ក៏ខ្ញុំមិនថាទេ ប៉ុន្តែប៉ាខ្ញុំ ជាអ្នកជំងឺចេញចូលជាប្រចាំ រយៈពេលជិត ៤ ឆ្នាំ មិនដែលហ៊ានខានការណាត់ដុកទ័រ ព្រោះទុកចិត្តមន្ទីរពេទ្យ និង មិនចង់ឱ្យមានពាក្យថាស្តាយក្រោយក្នុងនាមខ្ញុំជាកូន ទោះសេវាម៉េចក៏មិនដែលគិត គឺមានពាក្យខំតស៊ូគ្រប់លទ្ធភាពដើម្បីមើលថែជំងឺប៉ា» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ លោក ក៏បានបន្តទៀតថា «ចំណាយថវិកាតេស្តកូវីដវាមិនច្រើន តែក៏វាមិនតិច ព្រោះខ្ញុំបានចំណាយសម្រាប់ប៉ាអស់ច្រើនលើសនេះរាប់ពាន់ដង ហើយខ្ញុំក៏នៅមានលទ្ធភាពអាចឱ្យប៉ាធ្វើតេស្តកូវីដ គិតសេវាបន្ថែមពិសេសនេះបាន ប៉ុន្តែខ្ញុំអន់ចិត្ត គ្រាន់តែថាបើគាត់មានអាការខុសប្រក្រតីពីជំងឺធម្មតារបស់គាត់ដែលមានប្រវត្តិជំងឺក្នុងពេទ្យនោះមិនថាទេ…

Read More

ប៉ែន ភ័ក្រ្តសុធារិទ្ធ ស្លុតចិត្តពេលឃើញខ្លួនឯងពីមុន ដល់ថ្នាក់ពោលពាក្យធ្ងន់ៗបែបនេះថា

លោក ប៉ែន ភ័ក្រ្តសុធារិទ្ធ គឺជាតារាសម្តែងប្រុសមានឈ្មោះល្បីមួយរូបក្នុងវិស័យខ្សែភាពយន្តខ្មែរ ដោយកន្លងមកនេះលោកបានសាងស្នាដៃតាមរយៈការសម្តែងរឿងជាច្រើន ទាំងរឿងភាគ និង រឿងដុំ ហើយរាល់រឿងដែលលោកបានចូលរួមសម្តែងសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត សម្តែងប្រុសរូបនេះ ត្រូវបានគេចាត់ទុកជាតារាសម្តែងប្រុសមួយរូប ដែលមានកាយសម្បទាមាំមួន រូបរាងស្រស់សង្ហា និង មានទម្រង់មុខខ្មែរ មានមន្តស្នេហ៍យ៉ាងទាក់ទាញ ដែលតាមរយៈរូបរាងសង្ហា និង មុខមាត់អំណោយផលពីធម្មជាតិនេះហើយ ទើបស្ទួយឱ្យលោកក្តោបបានការងារជាច្រើនពីវិស័យសិល្បៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ មហាជនលើបណ្ដាញសង្គម មានការចាប់អារម្មណ៍ និង ភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញតារាប្រុសរូបសង្ហានេះបញ្ចេញរូបភាពពីរសន្លឹកផ្ទឹមគ្នា ដែលជារូបភាពចាស់កាលពីមុន និង រូបភាពថ្មីនាបច្ចុប្បន្ន ដោយឃើញថាមានសភាពមុខមាត់ខុសគ្នាខ្លាំងមែនទែន ដែលរូបភាពចាស់របស់លោកមានសម្បុរស្រអែមខ្មៅ ទម្រង់មុខហាក់ស្គមខ្លាំង មិនមានសាច់ឈាមស្រស់ថ្លាដូចនឹងពេលបច្ចុប្បន្ននេះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ តារាសម្ដែងប្រុសរូបនេះ ក៏បានសរសេរសារភ្ជាប់ជាមួយនឹងរូបភាព ដែលហាក់បង្ហាញពីអារម្មណ៍ហួសចិត្តខ្លាំង ដោយបានពោលពាក្យថា «ស្នាមញញឹមតែមួយ តែពេលវេលាខុសគ្នា ឃើញហើយស្លុតចិត្ត ខ្ញុំខ្ពើមខ្លួនឯង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពពីរសន្លឹកផ្ទឹមគ្នារបស់ តារាសម្ដែងប្រុសរូបនេះ បង្ហោះលើបណ្ដាញសង្គមភ្លាម ពិតជាធ្វើឱ្យមហាជនគ្រប់គ្នាភ្ញាក់ព្រើតតែម្ដង ដែលបានសម្ដែងការហួសចិត្ត សឹងតែមិនជឿថារូបរាងរបស់លោក កាលពីមុនមានភាពខុសគ្នាខ្លាំងដល់ថ្នាក់នេះ ៕

Read More

ជិត ៥ ឆ្នាំហើយ គូម៉ា និង ម៉ៅ គឹមធីតា នៅមិនទាន់ដាច់ចិត្តដូរឈ្មោះពីសង្សារទៅមិត្ត ១០០ ឆ្នាំទៀត

ធ្មេចបើកៗ រយៈពេលជិត ៥ ឆ្នាំ ដែលតារាសម្តែង ម៉ៅ គឹមធីតា និង តារាចម្រៀង គូម៉ា បានចាប់ដៃគ្នាសាងស្នេហ៍ពីនាមមិត្តរួមអាជីពក្លាយទៅជាគូសង្សារនឹងគ្នា ដោយបើកចំហបង្ហាញដល់សាធារណជនដោយមិនលាក់លៀម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត បើទោះចំណងស្នេហ៍រយៈពេល ៥ ឆ្នាំ របស់តារាសម្តែង ម៉ៅ គឹមធីតា និង តារាចម្រៀង គូម៉ា ពេលខ្លះហាក់មានការរកាំរកូស រហូតខាងស្រីធ្លាប់ធ្លោយមាត់បែកគ្នាក៏ពិតមែន ប៉ុន្តែតារាប្រុសស្រី ១ គូនេះ ក៏នៅតែចងចំណងស្នេហ៍នឹងគ្នា និង កាន់តែស្អិតល្មួតជាងមុនថែមទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រក៏បានដងហើយថា កញ្ញា ម៉ៅ គឹមធីតា និង លោក គូម៉ា ក៏បានណែនាំគ្នាដល់ឪពុកម្តាយ និង ក្រុមគ្រួសាររៀងៗខ្លួនរួចមកហើយដែរ ហើយអ្នកទាំង ២ រមែងទៅណាមកណា មិនថាជិតឆ្ងាយនោះទេ តែងតែទៅក្បែរគ្នាជានិច្ច ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រលើកឡើងថា គូស្នេហ៍នេះមិនអាចខ្វះគ្នាមួយជំហាននោះឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះតែបង្ហាញសកម្មភាពផ្អែមល្ហែមដូចជាប្តីប្រពន្ធក៏ពិតមែន យ៉ាងណាថ្ងៃមង្គលនៅពេលណានោះ ក៏តារាប្រុសស្រីនេះមិនទាន់ដឹង តែមហាជនក៏សង្ឃឹមថានឹងបានឃើញអ្នកទាំងពីរក្នុងឈុតកូនក្រមុំកូនកំលោះ មិនមែនក្នុងឈុតអ្នកកំដរដូចលើកមុនឡើយ ៕

Read More

កម្សត់ណាស់! វ័យ ៨៨ ឆ្នាំហើយ ទូលអំបោសដើរលក់តាមផ្ទះត្រុកៗ រកលុយមើលជំងឺកូន

លោកយាយវ័យចំណាស់ម្នាក់ តស៊ូទូលអំបោសដើរលក់ត្រុកៗតែម្នាក់ឯង តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ទើបត្រឡប់ទៅផ្ទះវិញ គ្រាន់នឹងបានលុយតិចតួចដើម្បីផ្គត់ផ្គង់ការចំណាយលើខ្លួនឯង និង សម្រាប់ជួយព្យាបាលកូនស្រីពៅដែលមានជំងឺរ៉ាំរៃប្រចាំកាយក្រោកពុំរួច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្លែងប្រាប់សារព័ត៌មាន «ប្រជាប្រិយ» ចៅស្រីរបស់លោកយាយដ៏តស៊ូមួយរូបនេះ បានលើកឡើងថា លោកយាយមានឈ្មោះ យឹម ឡាត មានអាយុ ៨៨ ឆ្នាំ មានមុខរបរជាអ្នកលក់អំបោស ស្នាក់នៅបន្ទប់ជួលជាមួយកូនស្រីពៅមានជំងឺប្រចាំកាយ និង ចៅស្រី មានមុខរបរជាកម្មការិនីរោងចក្រ ស្ថិតនៅក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារៀងរាល់ព្រឹកលោកយាយតែងធ្វើដំណើរដោយថ្មើជើង ឬ ពេលខ្លះត្រូវជួលម៉ូតូឌុបជិះរកកន្លែងដែលមានមនុស្សម្នាច្រើនដើម្បីស្វែងរកម៉ូយទិញអំបោស ដោយលោកយាយបានប្រកបរបរនេះអស់រយៈពេល ៤ ឆ្នាំមកហើយ ។ ក្នុងអំបោសមួយ អាចចំណេញបានពី ៥០០ រៀលទៅ ២០០០ រៀល តែក្នុងមួយថ្ងៃៗ លោកយាយលក់មិនសូវដាច់ឡើយ ដោយរកបានលុយប្រមាណ ១ ម៉ឺនរៀលក៏មាន ហើយមានថ្ងៃខ្លះរកលុយឱ្យថ្លៃម៉ូតូឌុបមិនបានផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចៅស្រីរបស់លោកយាយដ៏តស៊ូខាងលើនេះ ក៏បានបញ្ជាក់បន្ថែមថា បន្ទាប់ពីលោកតាលាចាកលោកទៅ អម្រែកដ៏ធ្ងន់ទាំងអស់ត្រូវធ្លាក់មកលើខ្លួនលោកយាយ ដោយត្រូវចិញ្ចឹមកូនៗចំនួន ៥ នាក់ ។ ដោយឡែក រយៈពេល ១០ ឆ្នាំចុងក្រោយនេះ លោកយាយបានចាកចេញពីស្រុកកំណើតឯខេត្តព្រៃវែង មករស់នៅជាមួយកូនស្រីពៅ និង ចៅស្រីតែម្តង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ ប្រជាប្រិយ រូបភាពដោយ ៖ វិជ័យ សង្គ្រាម

Read More

អស្ចារ្យណាស់! កូនខ្មែរ អ្នកខេត្តកំពង់ចាម ផលិតយន្តហោះបញ្ជាខ្នាតតូចលក់ ក្រោយស្រាវជ្រាវអស់ ១៣ ឆ្នាំ

មហាជននៅក្នុងបណ្ដាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំង នូវសមិទ្ធផលថ្មី ដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ នោះគឺ យន្តហោះបញ្ជាខ្នាតតូច ដែលមានអានុភាពពិសេស និង មានរចនាបទ ដូចទៅនឹងយន្តហោះពិតៗ ដែលកំពុងទទួល បានការចា ប់អារម្មណ៍ជាខ្លាំ ង ពីសំណាក់មហាជន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្លែងមកកាន់ សារព័ត៌មាន «ប្រជាប្រិយ» បុរសវ័យ ៣០ ឆ្នាំម្នាក់ មានឈ្មោះ ជឿន ចននី មានស្រុកកំណើតមកពីខេត្តកំពង់ចាម និងជាអ្នកដឹកនាំការផលិតយន្តហោះបញ្ជាខ្នាតតូច នៃក្រុម «គំនិត» បានបញ្ជាក់ពីគោលបំណងស្នូលឱ្យបានដឹងថា មូលហេតុដែលនាំឱ្យលោកផលិតយន្តហោះបញ្ជានេះឡើង គឺដោយសារតែវាជាចំណង់ចំណូលចិត្តរបស់លោកតាំងពីក្មេង ខណៈលោកមានចំណេះជំនាញ នៅក្នុងផ្នែកមួយនេះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត លោកបានបន្ថែមថា លោកបង្កើតវាឡើងក្នុងគោលបំណងចង់ឱ្យប្រជាជនខ្មែរ បានប្រើប្រាស់នូវប្រភេទយន្តហោះបញ្ជាខ្នាតតូចមួយនេះ និងចង់ពញ្ញាក់ស្មារតីយុវជនខ្មែរ ក៏ដូចជាប្រជាជនខ្មែរ ឱ្យមកស្គាល់ពីគុណតម្លៃនៃបច្ចេកវិទ្យាក្នុងវិស័យមួយនេះ និងបង្ហាញទៅកាន់បរទេសថា ខ្មែរក៏អាចធ្វើបាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ចំពោះអានុភាព នៃយន្តហោះបញ្ជាពិសេសខ្នាតតូច ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរនេះវិញ លោក ជឿន ចននី ដែលជាអ្នកដឹកនាំផលិត បានបញ្ជាក់ឱ្យដឹងថា ៖ «វាមានលក្ខណៈខុសពីផលិតផលផ្សេងៗត្រង់ថា វាមានរាងតូចល្មមសម្រាប់ប្រើប្រាស់ មានរូបរាងដូចយន្តហោះមែនទែន ថែមទាំងមានលក្ខណៈងាយស្រួលក្នុងការដោះផ្គុំ ខណៈគ្រឿងផលិតមានលក្ខណៈរឹងមាំ នឹងទទួលបានការតេស្តយ៉ាងត្រឹមត្រូវ ដើម្បីរក្សាបាននូវគុណភាព » ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើក្រឡេកទៅអតីតកាល មុននឹងឈានដល់ការសម្រេចជារូបរាងនេះ អ្នកដឹកនាំផលិតយន្តហោះ បានបញ្ជាក់ឱ្យដឹងថា រូបលោកបានចាប់ផ្ដើមសិក្សាស្រាវជ្រាវតាំងពីពាក់កណ្ដាលឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៨ មកម្ល៉េះ និង ទើបទទួលបានផលវិញចាប់ពីចុងឆ្នាំ ២០១៨ រហូតមកទល់បច្ចុប្បន្ននេះ ដែលធ្វើឱ្យលោកអាចលក់ចេញបាន មានដៃគូសហការ និងគ្រោងចុះបញ្ជីរៀបចំឱ្យទៅជាសង្វាក់ផលិតកម្មឧស្សាហកម្មផងដែរ ដែលបច្ចុប្បន្ននេះ ខាង «គំនិត» ក៏មានលក់ជាបណ្ដើរៗ…

Read More