តារាសម្ដែងវ័យក្មេងកុមារី ម៉ានីកា ស្លៀកឈុតប្រពៃណីបុរាណសុភាពរាបសា ស្រស់ស្អាតជាទីគាប់ភ្នែក

ភ្នំពេញ៖ ជឿជាក់ថាបងប្អូនប្រិយមិត្តមិនតិចទេ ដែលជាហ្វេនរបស់កុមារី ម៉ានីកា ដែលសព្វថ្ងៃតារាសម្ដែងវ័យក្មេងរូបនេះ បានកំពុងឆាបយកបេះដូងអ្នកទស្សនាទាំងចាស់ទាំងក្មេងឲ្យជក់ចិត្តដិតអារម្មណ៍និងស្រលាញ់គាំទ្រទៅលើសមត្ថភាពសម្ដែងដ៏រស់រវើកនិងប៉ិនប្រសព្វខ្លាំងរបស់គេទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រៅពីមានដុងផ្នែកសិល្បៈសម្ដែងហើយ កុមារីរូបនេះក៏មានរូបសម្បត្តិល្អស្រស់ផូផង់ផងដែរ ខណៈដែលប្អូនស្រីទើបតែមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនឹងនេះម៉ានីកា ទោះបីវ័យក្មេងពិតមែន តែការតុបតែងខ្លួនក៏មិនចាញ់មនុស្សធំប៉ុន្មានដែរ ក្នុងនោះមានទាំងឈុតទាន់សម័យ លេងស្ទាយ៍ ឃ្យូតៗ ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត ក្រោយបានឃើញ ម៉ានីកា ស្លៀកឈុតប្រពៃណីបុរាណភ្លាម សម្រស់តារាកុមារីរូបនេះ ផ្លាស់ប្រែ១៨០ដឺក្រេ ប្រែពីស្អាតបែបខ្យូតៗ ក្លាយជា ដូចជាមនុស្សស្រីធំពេញរូបពេញរាង មើលទៅសែនរមទម្យ សុភាពរាបសា បង្កប់ស្នាមញញឹមតិចៗថែមទៀតនោះ កាន់តែមើលទៅ ស្រស់ស្អាតជាទីគាប់ចិត្ត ភ្នែកមនុស្សផងគ្នា តែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

បាត់មុខរាប់ឆ្នាំ តាមពិតតារាសម្តែងស្រីល្បីឈ្មោះ ហុក លក្ខិណា កំពុងសំងំរស់នៅឯនាយសមុទ្រ ជុំគ្រួសារយ៉ាងរីករាយ

ក្មេងៗកើតជំនាន់ឆ្នាំ ២០០០ ឡើង អាចនឹងមិនស្គាល់អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងភាពយន្តខ្មែរនាសម័យទសវត្សរ៍ឆ្នាំ ៨០-៩០ គឺអ្នកនាង ហុក លក្ខិណា ទេមើល៍ទៅ ដោយសារតែអ្នកនាងបានចាកចេញពីវិស័យសម្តែងនេះអស់រយៈកាលយូរឆ្នាំមកហើយ ។ តើមកដល់ពេលនេះ អ្នកនាង ហុក លក្ខិណា បានប្រើជីវិតចាកឆ្ងាយពីសិល្បៈយ៉ាងណាហើយ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំណួរនេះបានចាប់ផ្តើមចោទឡើង បន្ទាប់ពីមហាជនអ្នកគាំទ្រជាច្រើនដែលនៅចាំ និង ស្គាល់អតីតតារាសម្តែងស្រី ហុក លក្ខិណា បានឃើញរូបថតខ្លះៗរបស់អ្នកនាងដែលត្រូវបានទំព័រហ្វេសប៊ុក ផលិតកម្ម អង្គរវត្ត បង្ហោះឡើង ដោយក្នុងនោះគេក៏កត់សម្គាល់ឃើញមានរូបអតីតតារាសម្តែងស្រីមួយចំនួនទៀតក្នុងភាពយន្តខ្មែរជំនាន់ឆ្នាំ ៨០-៩០ ជាមួយអ្នកនាងដែរ ដូចជា នារី រ័ត្នគន្ធា ឯក អមរ៉ា និង ពិសិដ្ឋ ពិលីកា ជាដើម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ បន្ទាប់ពីបន្សាត់ខ្លួនចេញពីវិស័យសិល្បៈ តារាសម្តែងស្រីដែលមហាជនស្គាល់ច្បាស់តាមរយៈការសម្តែងរឿងជាច្រើន ជាពិសេសក្នុងរឿង «ស្នេហាមួយ» អ្នកនាង ហុក លក្ខិណា នោះ ត្រូវគេដឹងថា បានចាកចេញពីប្រទេសកំណើតទៅរស់នៅប្រទេសអូស្ត្រាលីជាមួយគ្រួសារយ៉ាងមានសុភមង្គល ។ ការប្រើប្រាស់ជីវិតរស់នៅប្រទេសអូស្ត្រាលីនោះ អតីតតារាសម្តែងល្បីល្បាញ ហុក លក្ខិណា ហាក់ស្ងប់ស្ងាត់ណាស់ ដោយអ្នកនាងមិនសូវបានបើកបង្ហាញពីជីវិតឯកជនឱ្យមហាជនបានដឹងណាស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាយ៉ាងនេះក្តី កន្លងទៅនេះមហាជនអ្នកគាំទ្រក៏ធ្លាប់បានឮដំណឹងថា អ្នកនាង ហុក លក្ខិណា តែងតែត្រឡប់មកលេងមាតុភូមិរបស់ខ្លួន ជួបជុំបងប្អូន ឪពុកម្តាយ ម្តងម្កាលដែរ ប៉ុន្តែអ្នកនាងធ្វើឡើងក្នុងសភាពស្ងប់ស្ងាត់ និង សាមញ្ញធម្មតាប៉ុណ្ណោះ ហើយក្នុងនោះគេក៏ធ្លាប់ដឹងថា អ្នកនាងក៏ថែមទាំងឆ្លៀតពេលដើរលេង និង ធ្វើបុណ្យទានតាមភូមិស្រុកមួយចំនួនទៀតផង ៕

Read More

ស្រស់ស្អាតណាស់!! ម៉ាក់ៗអភិជន ពេជ្រ សូលីកា ថត Pre-Wedding ក្រោយទទួលចំណងដៃកូនម្នាក់

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជិត ២ ឆ្នាំហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា បានភ្ជាប់ពាក្យនឹងគូស្នេហ៍ គឺលោក ហាន គីម ។ បើទោះជាមិនទាន់ដឹកដៃគ្នារៀបការតាមប្រពៃណីខ្មែរមែន តែ ពេជ្រ សូលីកា និង គូដណ្តឹង ក៏ទទួលបានចំណងដៃស្នេហ៍កូនប្រុសម្នាក់ ដោយពេលនេះមានអាយុជាង ១ ខួបហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ ក្រោយប្រសព្វជួបគូដណ្តឹងជាបុរសសង្ហា កាន់ជំនួញក្នុងដៃជាច្រើនហើយនោះ ពេជ្រ សូលីកា ត្រូវបានមហាជនប្រុសស្រីសរសើរពីសំណាងរបស់នាងយ៉ាងខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនបានលើកឡើងថា ពេជ្រ សូលីកា មើលទៅពិតជារស់នៅយ៉ាងមានសុភមង្គល ចាយជីវិតហាយសូរ តែងខ្លួនចាយរាងស្អាតៗរៀងរាល់ថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របគ្នានឹងជីវិតស្នេហារឹងមាំ និង កាន់តែមានសេចក្តីសុខនោះ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គូស្នេហ៍ ពេជ្រ សូលីកា និង លោក ហាន ឃីម គេបានឃើញមានការបង្ហោះរូបថតយ៉ាងត្រជាក់ភ្នែកមួយចំនួន ដែលរូបទាំងនោះ តារាស្រី ពេជ្រ សូលីកា បានបង្ហាញឱ្យដឹងថាជារូបថត Pre-Wedding រវាងនាង និង គូដណ្តឹង។ ទោះជាមិនបានសរសេររៀបរាប់អ្វីវែងឆ្ងាយ ប៉ុន្តែ ពេជ្រ សូលីកា ក៏បានរំលេចពាក្យយ៉ាងមានន័យមួយអបនឹងរូបភាពនោះដែរ ដោយពាក្យនោះនាងបានសរសេរថា ៖ «ជានិរន្តរ៍»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំពោះមហាជនអ្នកគាំទ្រវិញ ក្រោយពេលបានឃើញរូបភាព Pre-Wedding យ៉ាងត្រជាក់ភ្នែករបស់ ពេជ្រ សូលីកា និង គូដណ្តឹង ដែលបានទៅថតផ្តិតនៅទន្លេអុំ ក្នុងទឹកដីខេត្តសៀមរាបនោះ បានធ្វើឱ្យពួកគេលើកសរសើរយ៉ាងខ្លាំង រហូតពោលពាក្យប្លែកៗគ្នា ដោយខ្លះបានលើកឡើងថា ៖ «ប្រពន្ធក៏ស្អាត ប្ដីក៏សង្ហា កូនក៏ cute» «មហាសែនស្រលាញ់អាយដ» និង…

Read More

មានក្តីសុខណាស់! រៀបការជិត ១០ឆ្នាំហើយ សារ៉ាយ សក្ខណា និងស្វាមី នៅតែបង្ហាញសកម្មភាពបែបនេះ ដូចគូស្នេហ៍ថ្មីថ្មោង (មានវីដេអូ)

មហាជនបានដឹងរួចមកហើយថា តារាសម្ដែង សារ៉ាយ សក្ខណា បានចូលរោងការជាមួយនឹង លោក កែវ ប៊ុនមេត្រី អាណិកជនខ្មែរ រស់នៅ​ស​ហ​​រដ្ឋអាមេរិក តាំងពីខែធ្នូ ឆ្នាំ ២០១៣ មក។ ដោយក្រោយពីរៀបការរួច អ្នកនាង បានទៅរស់នៅឯសហរដ្ឋអាមេរិកយ៉ាងមានក្ដីសុខជាមួយស្វាមី និង ពេលនេះនាងថែមទាំងទទួលបានចំណងដៃកូនពីរនាក់ ស្រីមួយ និង ប្រុសមួយទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា តារាស្រីរូបនេះ បានចាកចេញពីប្រទេសកំណើតទៅរស់នៅប្រទេសមួយឆ្ងាយពីក្រុមគ្រួសារ ក៏ដូចជាសិល្បៈយ៉ាងណាក្តី ប៉ុន្តែ​ជា​រឿយៗ ​តារាស្រីរូបនេះ តែងតែមកលេងស្រុកកំណើតជាមួយក្រុមគ្រួសារ ថែមទាំងម្ដងម្កាលឆ្លៀតទទួលការងារសិល្បៈ ថតរឿង និងស្ពត​ពាណិ​ជ្ជកម្មផ្សេងៗទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើក្រឡេកទៅមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ នាពេលបច្ចុប្បន្ននេះ មហាជនដែលចូលចិត្តតាមដានសកម្មភាព​ផ្សេងៗនៃគ្រួសារតូច​របស់អ្នកនាង សង្កេតឃើញថា អ្នកនាង និងគ្រួសារកាន់តែមានសេចក្ដីសុខខ្លាំង ដែលតែងបញ្ចេញរូបភាពផ្អែមល្ហែម​ជាមួយគ្នាជាហូរ​ហែ​លើ​បណ្ដាញ​សង្គម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៅទៀតពីជីវិតគ្រួសាររបស់តារាសម្ដែងស្រីរូបនេះ ក្រោយពីបានឃើញរូបភាព និងវីដេអូ ដែ​ល​បង្ហាញពីសកម្មភាពយ៉ាងផ្អែមល្ហែម រវាង អ្នកនាង និងស្វាមីបានដើរកម្សាន្តជាមួយគ្នាតែពីរនាក់ ដោយមិន​ឃើញ​មាន​វត្ត​មានរបស់កូនៗ​ឡើ​យ ​ដែលមើលពិតជាមានភាពរ៉ូមែនទិចខ្លាំង ដែលស្វាមីរបស់នាង បានអៀវនាងដើរមើលទេសភាពស្អាតៗ ប្រៀបដូចនឹងគូស្នេហ៍​ដែល​ទើប​បង្កាត់​ភ្លើងស្នេហ៍ថ្មីថ្មោងអ៊ីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សកម្មភាពយ៉ាងផ្អែមល្ហែមនេះដែរ ធ្វើឱ្យបណ្ដាអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនរបស់ តារាស្រីរូបនេះ បានបង្ហាញពីចិត្ត​លួចច្រណែន​គ្រប់ៗ​គ្នា ​ពីក្ដីសុខរបស់ អ្នកទាំងពីរ ព្រមទាំងបានខមមិនធ្វើការជូនពរដល់អ្នកនាង និងក្រុមគ្រួសារកាន់តែទទួល​បាននូវសុភមង្គលជាងនេះថែមទៀត​ផង​ដែរ ៕ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Read More

សើចចង់គាំង! ប្ដីប្រពន្ធនឹងគ្នារាប់ឆ្នាំ យក់ ឋិតរដ្ឋា និង ឃុំ បុណ្ណាដែត នៅអៀនគ្នាខ្លាំងពេលថតរឿងនេះ (មានវីដេអូ)

បើគិតមកដល់ឆ្នាំ ២០២១ នេះ រយៈពេលជិត ១៥ ឆ្នាំមកហើយ ដែលតារាចម្រៀងស្រី យក់ ឋិតរដ្ឋា និង អតីតមិត្តរួមក្រុម EV Band លោក ឃុំ ប៉ុ​ណ្ណា​ដែត បានបញ្ចប់ភាពនៅលីវ និង រៀបការជាមួយគ្នា​សាងគ្រួសារយ៉ាង​មានសុភមង្គលតាំង​ពីខែឧសភា ឆ្នាំ ​២០០៦ មក ។ មកទល់ពេលនេះ តារា​ចម្រៀងប្រុស​ស្រីមួយគូនេះ ​ក៏ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង កូនស្រី ១ នាក់ ហើយដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ក្រោយស្ងាត់បាត់ឈឹងពីសិល្បៈមួយរយៈធំ ដែលគេសង្កេតឃើញថា តារាប្រុស​ស្រីដែលជាប្ដីប្រពន្ធ​មួយគូនេះ ​សំងំសាងគ្រួសារ មើលថែ​កូនៗ និងបង្កើតមុខ​ជំនួញក្នុងដៃ​ជាច្រើននោះ ​ប៉ុន្តែមួយរយៈនេះ ឃើញថា អ្នកនាង យក់ ឋិតរដ្ឋា ហាក់ឈានជើងចូលបន្តិច​ម្ដងៗ​ក្នុង​វិ​ស័យ​សិល្បៈវិញហើយ ដែលបានចេញបទចម្រៀងថ្មីៗផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង និងផ្ទុះសំណើចគ្រប់គ្នា បន្ទាប់​ពីឃើញវីដេអូ​ខ្លីមួយ ​ជា​វី​ដេ​អូ​ឈុត​ក្រៅឆាកមួយ​របស់អ្នកទាំងពីរ ​ដែលកំពុងតែថតរឿងកុនខ្មែរមួយ គឺរឿង «ចិញ្ចៀនខ្មោច» ខណៈនោះ បើទោះបីជាអ្នកទាំងពីរជា​ប្ដី​ប្រ​ពន្ធ​រួម​រស់ជាមួយគ្នាជាច្រើនឆ្នាំ ប៉ុន្តែពេលដែល​ថតឈុតផ្អែមល្ហែម​ក្នុងរឿងនេះ ​​អ្នកទាំងពីរអៀនគ្នាខ្លាំង ​ជាពិសេស អ្នកនាង យក់ ឋិ​ត​រដ្ឋា ​ទប់​អារ​ម្មណ៍​សើចមិនបាន ដែលថតសារចុះសារឡើងជិត ១០ ដងហើយនៅតែមិនត្រូវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈពេលថតឈុតនេះដែរ មិនត្រឹមតែប្ដីប្រពន្ធមួយនេះទេ ដែលអៀន និងទប់អារម្មណ៍សើចមិនបាន រីឯក្រុមការងារវិញ ទាំងអ្នកថតទាំងនា​យ​ពាក់មី ដែលជាតួម្នាក់ទៀត ក៏ទប់មិនជាប់សើចផ្អើលពេញទាំងកន្លែងថតនេះតែម្ដង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Read More

អីយ៉ា! ស្ងាត់ៗ នី រតនា និងក្រុមគ្រួសារធ្វើដំណើរកម្សាន្ត យ៉ាងមានសេចក្តីសុខ នៅទឹកដីមណ្ឌលគិរី

មណ្ឌលគិរី៖ បន្ទាប់ពីម្ចាស់ពានរង្វាន់ Cambodian Idol លោក នី រតនា ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំនេះមកឃើញថា សន្ទុះទីផ្សារនៃការគាំទ្រ និងប្រជាប្រិយភាពរបស់លោកកាន់តែឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់តែម្តង ទោះបីជាលោករៀបការ និងមានគ្រួសារក្តី ក៏លោកនៅតែទទួលបានការស្រលាញ់ ចូលចិត្តពីសំណាក់មិត្តអ្នកគាំទ្រគ្រប់ទិសទីផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គិតមកទល់ពេលនេះលោក នី រតនា បានដឹកដៃភរិយាជាទីស្រលាញ់ចូលរោងការ និងសាងគ្រួសារតូចមួយរយៈពេល ២ ឆ្នាំមកហើយ។ ហើយជារឿយៗលោក និងភរិយាបានបង្ហោះរូបភាពស្វីតៗនៅលើបណ្តាញសង្គម Facebook និង Instagram ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែន លាន់មាត់សរសើរសឹងគ្រប់ៗគ្នាពីក្តីសុខ និងសុភមង្គលរបស់ក្រុមគ្រួសារលោក នី រតនា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង ថ្មីៗនេះលោកក៏បានដឹកដៃគ្រួសារទៅធ្វើដំណើរកម្សាន្តផងដែរ ។ ពោល នៅក្នុងដំណើរកម្សាន្តសម្រាកលំហែកាយលើកនេះ ដោយតារាចម្រៀងប្រុសខាងលើ ក៏បានថតរូប ជាមួយភរិយារួមទាំងកូនស្រីដ៏គួរឲ្យស្រលាញ់ជាច្រើនសន្លឹក ជាមួយនឹងទេសភាពវាលស្មៅធម្មជាតិស្រស់បំព្រងនៅលើទឹកដីសមុទ្រឈើខេត្តមណ្ឌលគិរី យ៉ាងស្រស់ស្អាត អមជាមួយនឹងសកម្មភាព បង្អួតភាពផ្អែមល្ហែមជាមួយគ្នា ធ្វើឱ្យអ្នកនៅលីវជាច្រើន ឃើញហើយអាចលើសជាតិស្ករបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ តាមរយៈរូបភាពទាំងនោះ មានហ្វេនៗ និងមហាជន ចូលបញ្ចេញមតិជាហូរហែរ និងមានកូនចិត្តលួចច្រណែន ពីគ្រួសារអ្នកទាំងពីរ ដែលកាន់តែស្រលាញ់គ្នា​ មិនចាញ់កាលស្រលាញ់គ្នាពីលើកដំបូងឡើយ ទោះបីជាពេលនេះមានកូនរួចមកហើយក្តី៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More