អុញនោះ! កាន់តែក្ដៅគគុក លើកនេះតារាកំប្លែង ស្រីពីន ក៏ប្រកាសទារលុយតុងទីនពី សឿ សុធារ៉ា ដែរ

កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយតារាចម្រៀង សឿ សុធារ៉ា ត្រូវបាននារីម្នាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពអ្នកនាង និង សារចោទថាអ្នកនាង សឿ សុធារ៉ា គេចវេសមិនតបឆាត តេមិនលើក ក្រោយកូនតុងទីន សុំកើបយកលុយតុងទីនវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះ បន្ទាប់ពីត្រូវបាននារីម្នាក់នោះ ប្រកាសពីរូបនាងជាសាធារណៈបែបនេះ គេសង្កេតឃើញតារាស្រីរូបនេះហាក់ស្ងប់ស្ងាត់មិនបានចេញមុខបកស្រាយទាក់ទិនរឿងរ៉ាវទាំងនេះនៅឡើយ ថាតើវាជាការពិត ឬយ៉ាងណានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ស្រាប់តែនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត បន្ទាប់ពីឃើញតារាកំប្លែង ស្រីពីន បានចេញមុខម្នាក់ទៀត ប្រកាសទារលុយទាក់ទងនឹងរឿងតុងទីនពីតារាសម្ដែង សឿ សុធារ៉ា ដែលតារាកំប្លែងរូបនេះបានធ្វើការបញ្ជាក់ថា រូបនាងនឹងបន្តបង្ហោះបែបនេះរាល់ថ្ងៃ បើតារាសម្ដែងរូបនេះ នៅតែមិនសងលុយនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងស្រីរូបនេះ ដែលបានសរសេរថា៖ «ខ្ញុំមិនព្រមទេ បើលុយខ្ញុំមិនទាន់បាន ខ្ញុំនឹងផុសបែបនេះរាល់ថ្ងែ មុខមាត់ និង តម្លៃរបស់បងស្រី មេតុងទីន សឿ សុធារ៉ា គ្មានមុខក្នុងសង្គមទេ បងកុំធ្វើអ៊ីចឹងអីបង បងនិយាយថាលុយប៉ុណ្ណឹង តែហេតុអីមិនឱ្យខ្ញុំមកបង? អូហ៍ បន្ថែមទៀតបង បងថាឱ្យខ្ញុំបង់បងតទៀតម៉េច បើបងសូម្បីតែលុយប៉ុណ្ណឹង បងមិនឱ្យខ្ញុំផង ចុះទម្រាំដល់ដាច់ លុយកាន់តែច្រើន តើបងឯងបានលុយពីណាឱ្យខ្ញុំ?»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញបែបនេះ កាន់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលថែមទៀត ដែលបាននាំគ្នាចូលខមមិនបង្ហាញពីអារម្មណ៍សឹងតែមិនចង់ជឿថា តារាសម្ដែងស្រី សឿ សុធារ៉ា បែរជាជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវលុយកាក់តុងទីន មិនឱ្យលុយគេ រហូតត្រូវបានគេប្រកាសទារក្ដែងៗបែបនេះសោះ៕ ប្រភព៖ ប្រជាប្រិយ

Read More

អីយ៉ា យេយេ បោះពាក្យជូនពរកំលោះកំពូលស្នេហ៍ឡើងមានន័យ តែបាក់ចង្កេះនៅមួយម៉ាត់ចុងក្រោយ

កាលពីដើមឆ្នាំ ២០២១ កន្លងទៅ តារាកំប្លែងភេទទី ៣ យ៉េយ៉េ បានបើកចំហរួចមកហើយដែរពីចំណងស្នេហ៍រវាងខ្លួន និង ដៃគូសម្តែងក្នុងក្រុម គឺលោក ផាឌុន ដែលមានទំនាក់ទំនងស្នេហ៍នឹងគ្នារយៈពេលប្រមាណជាង ៤ ឆ្នាំ មកហើយ។ ក្រោយពីបើកចំហជាសាធារណៈ គូស្នេហ៍តារាកំប្លែងភេទទី ៣​ យ៉េយ៉េ និង កំលោះ ផាឌុន មើលទៅក៏កាន់តែផ្អែមល្ហែម​ និង មានសុភមង្គលកាន់តែខ្លាំងឡើង ពោរពេញដោយស្នាមញញឹមផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ យ៉េយ៉េ បានបង្ហោះសារជូនពរយ៉ាងផ្អែមល្ហែម ពោរពេញដោយក្តីស្រឡាញ់ស្ម័គ្រស្មោះដល់មិត្តប្រុស។ ទន្ទឹមនឹងពាក្យជូនពរដ៏មានន័យនោះដែរ ស្រាប់តែ យ៉េយ៉េ បានបន្ថែមពាក្យមួយម៉ាត់នៅឃ្លាចុងក្រោយ ធ្វើឱ្យអ្នកបានអានហើយគាំងទប់សំណើចមិនជាប់នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារពោរពេញដោយពាក្យផ្អែមល្ហែម និង សំណើចនោះ យ៉េយ៉េ រៀបរាប់ថា ៖ «ជូនពរថ្ងៃខួបកំណើត សូមឱ្យអ្វីដែលប៉ងប្រាថ្នាសុំឱ្យបានសម្រេច ជៀសផុតពីពាក្យថាក្រលំបាក បើយើងក្រយើងនឹងគ្មានតម្លៃទេ ទោះបីជាយើងល្អយ៉ាងណាក៏ដោយ សុំឱ្យទៅទីណាជួបតែសុខ កុំស្គាល់ពាក្យថាទុក្ខ ខ្ញុំនឹងរង់ចាំមើលភាពជោគជ័យរបស់យើង You are my Best អាជ្រឹង!»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អុញនោះ! ផ្ទុះការតតាំងសម្តីខ្លាំងៗរវាង ម៉េង កែវពេជ្ជតា និង អ្នកគាំទ្រ បាន មុន្នីល័ក្ខ ដើមចមរឿងគឺបែបនេះ

ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងស្រីជើងចាស់ ម៉េង កែវពេជ្ជតា ដែលមានរហស្សនាមរាជនីសំឡេងមាស បានបង្ហោះសារយ៉ាងវែងអន្លាយទម្លាយអារម្មណ៍ពិត ក្រោយឃើញអ្នកចម្រៀងជំនាន់ក្រោយជាច្រើនបានយកបទ «ជំនោរដើមខែ» របស់អ្នកនាងទៅច្រៀង ដោយមិនបានដាក់ឈ្មោះម្ចាស់ដើម ពោលគឺមិនដាក់លំនាំបទ ម៉េង កែវពេជ្ជតា ដែលជាអុ្នកកែសម្រួលទំនុកច្រៀង និង ច្រៀងឡើងវិញ ពីម្ចាស់សំនៀងដើម គឺអ្នកស្រី ម៉ម សុខា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះ បន្ទាប់ពីឃើញសាររបស់តារាចម្រៀងស្រីជើងចាស់រូបនេះ បង្ហោះផ្ដាំផ្ញើទៅកាន់តារាចម្រៀងជំនាន់ក្រោយបែបនេះ ធ្វើឱ្យមហាជនមានការអារម្មណ៍យ៉ាងខ្លាំង បាននាំគ្នាចូលទៅខមមិនបញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គែគេបានឃើញឈ្មោះហ្វេសប៊ុកផេកអ្នកគាំទ្ររបស់តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ចូលខមមិនតបផាំងៗទៅកាន់ អ្នកនាង ម៉េង កែវពេជ្ជតា វិញ មានទាំងពាក្យតិះដៀលខ្លាំងៗ ឆ្លើយឆ្លងខមមិនជាមួយគ្នា បង្កើតជាទំនាស់ពាក្យសម្ដីដាក់គ្នាទៅវិញមកយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីនោះ អ្នកនាង ម៉េង កែវពេជ្ជតា ហាក់កាន់តែក្ដៅចិត្តខ្លាំង ទ្រាំមិនបាន គេក៏បានឃើញអ្នកនាង Screenshot ខមមិន ឆ្លើយឆ្លងទាស់ពាក្យសម្ដីជាមួយ អ្នកគាំទ្ររបស់តារាស្រី បាន មុន្នីល័ក្ខ យកទៅបង្ហោះលើហ្វេសប៊ុករបស់អ្នកនាង រួចបាននិយាយផាំងៗទៅកាន់ បាន មុន្នីល័ក្ខ បែបនេះថា៖ «ចរិតនាងមិនកែប្រែទេបងប្អូន មិនសុំទោសក៏ហីចុះ តែមើលសម្តីនាង ខាំញិញយ៉ាងគគ្លើនគួរឱ្យក្នាញ់ តើនាងសមជាតារាគំរូឱ្យគេគោរពទេបងប្អូន ? តើនាងសមជាមនុស្សគំរូដល់មហាជនទេបងប្អូន ? ចូលមកខមិនតែពាក្យដដែលៗគ្រប់កន្លែងតែម្តងដូចគ្មានមេបាប្រដៅ ខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹងនិយាយប្រាប់ខ្ញុំថា ខមមិននេះជារបស់ Fan ប៉ុន្តែបើជា Fan ក៏នាងដឹង ហេតុអីនាងបណ្តោយ? បើនាងល្អនាងគួរតែហាម មែនទេ ? ចុះបើនាងមិនហាម បានន័យថាម៉េច ខ្ញុំក៏មាន Fans មិនតិចដែរ ប៉ុន្តែខ្ញុំមិនដែលឱ្យ Fan ធ្វើបែបនេះទេ សូមបងប្អូនជួយពិចារណាតាមការគួរអំពីចរិតស្រីម្នាក់នេះផង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងរឿងរ៉ាវដ៏ក្ដៅគគុ.កនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម…

Read More

ស្រស់ស្អាតប្លែក!! ជំទាវ ស៊ន សៀវម៉ី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ជាមួយ ស្វាមីពិតជាស្អាតប្លែក ធ្វើឲហ្វេនៗលាន់មាត់ថា

ភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជា ចាំយ៉ាងច្បាស់ កីឡាការិនីតៃក្វាន់ដូដំបូង ស៊ន សៀវម៉ី ដែលអាចប្រកួតដណ្តើមយកបាន មេដាសមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម មិនតែប៉ុណ្ណោះ ពេលកន្លងទៅនេះ រូបនាងក៏ឡើង ងារជាជំទាវផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេល សម្រេចសែនព្រេនជាមួយនឹងគូដណ្តឹង ដោយសារតែ ការខកខានមិនបានរៀបការឲ្យធំដុំ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ ក្រោយមក មិនបានប៉ុន្មានខែផង រូបនាង ក៏ទទួលបានចំណងដៃ កូនក្នុងផ្ទៃម្នាក់ផងដែរ តែជា ក្មេងស្រី ឫក្មេងប្រុសនោះ រូបនាងក៏ មិនធ្លាប់បានបង្ហើបទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ គេបានឃើញ សៀវម៉ី បានថតរូបកំពុងពពោះជាមួយស្វាមី ប៉ុន្មានប៉ុស្តិ៍នេះ មើលទៅពិតជាស្អាតប្លែកនិងទាក់ទាញងខ្លាំងណាស់ ធ្វើឲ្យហ្វេនៗលាន់មាត់និយាយបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ “ស្រស់ស្អាតណាស់ បងស្រី, so beautiful, look like you’re having a baby boy, ដឹងកាលបានបែបនេះទេ, គាត់ថតរូបស្អាតៗណាស់ចែ, OMG, ផ្ញើជូនអ្នកពោះធំជាពិសេស! ៩ខែ ១០ថ្ងៃ អត់រូបមួយប៉ុស្តិ៍ដូចមិនសម, ចង់ថតដូចidolដែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។ ប្រភពរូបភាព៖ Ah Sva Media

Read More

អស្ចារ្យណាស់!! មកស្គាល់បិតាស្ថាបត្យករខ្មែរទាំង ៥ ​មាន​ស្នា​ដៃ​ល្បី​រន្ទឺ​នា​សម័យ​ឆ្នាំ ១៩៥៣-៧០

សំណង់ស្ថាបត្យកម្ម ប្រៀបបីដូចជាដួងព្រលឹងតំណាងកម្ពុជា ដោយខ្មែរយើងមានកិត្តិនាមល្បីរន្ទឺ​តាំង​ពី​បុរាណ​​សម័យ​មក​ម្ល៉េះ ជាពិសេស​គឺ​ការ​កសាង​ប្រាសាទ ដែល​អម​ដោយ​ក្បូរក្បាច់​រចនារំលេច​សោភណ្ឌភាព និង មានម៉ូដលម្អិតស្រស់​ស្អាត​ប្លែក​ខុស​ពី​គេ ដើម្បី​បន្សល់​ទុក​ជា​ស្នាដៃ​ដល់​កូនចៅ​ជំនាន់​ក្រោយ។ បច្ចុប្បន្ន​នេះ​សំណង់​អគារ​ថ្មីៗ​បានកកើត​ឡើង ដោយ​បាន​ប្តូរ​រូបរាង និង ​ក្បូរក្បាច់​រចនា​ទៅ​តាម​សម័យ​កាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើយើង​ក្រឡេក​ទៅ​មើលអំឡុងពេលមុនស.ង្គ្រា.មខ្មែរក្រហមវិញ យើង​ឃើញ​ថា​នាសម័យនោះ​វិស័យ​ផ្នែក​ស្ថាបត្យ​កម្ម ហាក់​មាន​ការ​ជឿនលឿន និង​ មាន​ការ​រចនា​ប្លែកៗ មិនចាញ់​សម័យ​បច្ចុប្បន្ន​នេះ​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃនេះ​ «ប្រជាប្រិយ» សូម​លើក​យក​បិតា​ស្ថាបត្យករ​ខ្មែរ​ចំនួន ៥ រូប​ដែល​សុទ្ធសឹង​ជា​បុគ្គល​មាន​ស្នាដៃ ក្នុង​ការ​រចនា​ម៉ូដសំណង់​អគារ នា​ចន្លោះ​ឆ្នាំ ១៩៥៣ ដល់ ១៩៧០ មក​រៀបរាប់​​ប្រាប់ពី​ប្រវត្តិ​ខ្លះៗ និង ​ស្នាដៃ​របស់​ពួក​គាត់ ឱ្យ​បងប្អូន​បាន​ស្គាល់។ មាន​ដូច​ជា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. លោក វណ្ណ មូលីវណ្ណ លោក វណ្ណ មូលីវណ្ណ គឺជាកំពូលស្ថាបត្យករខ្មែរមួយរូបដែលបានកើត​នៅ​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ឆ្នាំ ១៩២៦ នៅ​ឯ​ស្រុក​រាម ខេត្ត​កំពត។ លោក​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​មក​ពី​សាកល​​វិទ្យាល័យ Beaux Arts de Paris ប្រទេស​​បារាំង។ លោក​​មាន​ស្នាដៃ​ល្បីៗ​ជា​ច្រើន​មាន​ដូចជា វិមាន​ឯករាជ្យ សាល​សន្និសីទ​ចតុមុខ សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ សារមន្ទី​រជាតិ ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក សាល​មហោស្រព​ជាតិ​សុរាម្រឹត​ ជាដើម។ លោក វណ្ណ មូលីវណ្ណ បាន​ទទួល​អនិច្ចកម្ម​នៅ​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ ២០១៧ ក្នុង​ជន្មាយុ ៩០ ឆ្នាំ។ ២. លោក លូ បានហាប់ លោក លូ បានហាប់ គឺជាស្ថាបត្យករខ្មែរមួយរូបដែលបានកើតក្នុងឆ្នាំ ១៩៣១ នៅ​ឯ​ខេត្ត​កំពង់ចាម។ លោក​ជា​និស្សិត​អាហា​រូបករណ៍​ទៅ​សិក្សា​នៅ​ឯ​ប្រទេស​បារាំង និង​ ជា​បងប្អូន​ជីដូន​មួយ​ជាមួយ​លោក វណ្ណ…

Read More

អីយ៉ា តារាសម្តែងស្រី ភិន សុដាលីស បង្ហាញសម្រស់គូស្នេហ៍ស្រស់សង្ហា នឹងលេងស្ទាយ៍មិនឲ្យចាញ់ គូស្នេហ៍កំលោះក្រមុំឡើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែលបានដឹងរួចមកហើយថា តារាសម្តែងស្រី ភិន សុដាលីស ជាកូនស្រីច្បងរបស់លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហ្សង ដែលកំពុងតែមានឈ្មោះបោះសម្លេងមិនធម្មតាក្នុងវិស័យភាពយន្តខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ រូបនាងក៏ត្រូវអ្នកគាំទ្រដឹងយ៉ាងច្បាស់ ថាកំពុងរកបាន អ្នកស្អំបេះដូងថ្មីបានហើយ ក្រោយពេល បញ្ចេញរូបភាពស្និតស្នាលនឹងគ្នា កាលពីកន្លះឆ្នាំមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើទោះបី ជាប់ឈ្មោះជា មេម៉ាយកូនមួយហើយក្តី តែបើក្រឡេកទៅមើល សម្រស់របស់អ្នកម៉ាក់ សុដាលីស វិញ គឺមិនឲ្យចាញ់នារីក្រមុំៗប៉ុន្មានទេ នៅតែខ្ញង់ស្ទើរតែលេងខ្លួនសាហាវជាង កាលនៅពេញវ័យទៀត មិនតែប៉ុណ្ណោះ សម្រាប់គូស្នេហ៍វិញ ទាំងនៅក្មេង ទាំងសង្ហា គ្រាន់តែបង្ហាញរូបគូភ្លាម ធ្វើឲ្យមហាជន ភ្ញាក់ផ្អើល ព្រោះលេងស្ទាយ៍មិនឲ្យចាញ់ គូស្នេហ៍កំលោះក្រមុំ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

តារាចម្រៀងស្រី ដែលមានប្រជាប្រិយភាព ៣ ដួង ជាគ្រាប់ពេជ្រដ៏មានតម្លៃ ប្រចាំផលិតកម្មធំៗ

វិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ផលិតកម្មផ្សេងៗក៏បានកកើតឡើងជាបន្តបន្ទាប់ដើម្បីប្រជែងទីផ្សារ ដណ្ដើមយកប្រជាប្រិយភាពពីមហាជនរៀងៗខ្លួន ព្រោះថានៅក្នុងផលិតកម្មនីមួយៗសម្បូរទៅដោយតារាចម្រៀងល្បីៗជាច្រើន មានទេពកោសល្យខ្ពស់ ដែលសុទ្ធសឹងតែមានលេចធ្លោ និង មានប្រជាប្រិយភាពខ្លាំងប្រចាំផលិតកម្មរៀងៗខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងតារាចម្រៀងស្រី ៣ ដួង ត្រូវបានមហាជនចាត់ទុកជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្ម ។ ចង់ដឹងមានតារាចម្រៀងរូបណាខ្លះ តស់! តាមដានខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១- ឱក សុគន្ធកញ្ញា ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងស្រីដ៏ល្បី និង លេចធ្លោមួយរូបប្រចាំប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រូវគេចាត់ទុកថាជាតារាចម្រៀងស្រីដែលល្បី និង មានប្រជាប្រិយភាពបំផុតប្រចាំផលិតកម្មរស្មីហង្សមាសដែរ ។ ដោយសារតែមានទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងវិស័យចម្រៀង ទាំងទឹកដមសំឡេង រួមទាំងភាពបត់បែនទៅតាមទម្រង់នៃបទចម្រៀងនោះ ទើបធ្វើឱ្យរាល់បទចម្រៀងរបស់នាងសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីមហាជន ។ ក្រោមហេតុផលទំាំងនេះហើយទើបធ្វើឱ្យនាងក្លាយជាគ្រាប់ពេជ្រដ៏សំខាន់ និង មិនអាចខ្វះបានប្រចាំផលិតកម្មរស្មីហង្សមាស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២- សុខ ពិសី តារាចម្រៀងសាច់សខ្ចី សំឡេងស្រួយស្រេស សុខ ពិសី ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាតារាចម្រៀងស្រីដែលមានប្រជាប្រិយខ្លាំងប្រចាំផលិតកម្មសាន់ដេ ។ ដោយសារតែរាល់បទចម្រៀងរបស់នាងទទួលបានការគាំទ្រខ្លាំង ហើយក៏ជាតារាចម្រៀងស្រីដែលជ្រកក្រោមទ្រនំនេះយ៉ាងយូរមិនប្រែនោះ បច្ចុប្បន្ន នាងនៅតែក្ដោបបានតំណែងជាតារាចម្រៀងគ្រាប់ពេជ្រប្រចាំផលិតកម្មសាន់ដេដដែល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣- តន់ ច័ន្ទសីម៉ា ផលិតកម្មថ្មីទើបនឹងលេចពន្លកនៅលើទីផ្សារប្រទេសកម្ពុជា «Galaxy Navatra» ត្រូវបានគេដឹងថាមានតារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា ជាតារាចម្រៀងគ្រាប់ពេជ្រដ៏សំខាន់ប្រចាំផលិតកម្ម ដោយចាប់តាំងពីឈានជើងចូលផលិតកម្មមួយនេះ នាងមានបទចម្រៀងថ្មីៗ ពីរោះចេញលើទីផ្សារជាហូរហែ ហើយបទនីមួយៗសុទ្ធសឹងតែមានការសម្រិតសម្រាំងយ៉ាងល្អ និង ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីទស្សនិកជន ៕

Read More