មិនមែនលំៗទេ!! ចិញ្ចៀនពេជ្រ ភរិយា កែវ វាសនា ទើបទិញយកហុងស៊ុយ តម្លៃស្មើផ្ទះវីឡាទោល

ក្រោយពីបានរៀបការជាមួយនឹងភរិយាជាអ្នកខេត្តបន្ទាយមានជ័យ ទាំងស្អាត ឆ្លាត ពូកែ និង ទទួលបានកូនប្រុសស្រីមួយ​គូមក តារាចម្រៀង កែវ វាសនា ហាក់មិនសូវជាបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាញឹកញាប់នោះទេ ដោយលោក និង ភរិយា ចាប់ដៃគ្នាងាកទៅផ្ដោតកាន់តែខ្លាំងលើមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន ជាមួយនឹងការប្រឹងប្រែងក្ដោបក្ដាប់លើមុខជំនួញកាន់តែជោគជ័យខ្លាំង តារាចម្រៀងប្រុសរូបនេះ និង ភរិយា កាន់តែមានជីវភាពធូរធារ រស់នៅយ៉ាងហាយសូរ ដែលតែងបង្ហាញនូវរបស់ទ្រព្យជាច្រើនចេញពីកម្លាំងញើសឈាមរបស់អ្នកទាំងពីរ មានទាំងផ្ទះវីឡាដ៏ស្កឹមស្កៃ ឡានជិះទំនើបៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ ភរិយារបស់តារាចម្រៀងប្រុសរូបនេះ គឺអ្នកនាង លឹម សុគន្ធធារី កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង បើកភ្នែកធំៗ ក្រោយឃើញអ្នកនាងបង្ហាញនូវចិញ្ចៀនដាំគ្រាប់ពេជ្រយ៉ាងធំមួយរង់ និង គ្រឿងពេជ្រមួយឈុត ដែលពិតជាស្រស់ស្អាតភ្លឺចែងចាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ បើចាប់អារម្មណ៍ជាមួយនឹងតម្លៃចិញ្ចៀនដាំពេជ្រមួយគ្រាប់ដ៏ធំនេះវិញ គឺមានតម្លៃរហូតដល់ខ្ទង់ ២០ ម៉ឺនដុល្លារឯណោះ នេះបើយោងតាមរយៈការបង្ហោះរបស់ «ហាងមាសពេជ្រវីរិនរតនះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះដែរ បន្ទាប់ពីបានឃើញ និង ភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញនូវគ្រឿងអលង្ការនេះ មហាជនក៏ធ្វើការជូនពរដល់តារាចម្រៀងប្រុស កែវ វាសនា និង ភរិយា កាន់តែកាក់កបលើមុខជំនួញ ព្រមទាំងកាន់តែទទួលបានសុភមង្គលក្នុងគ្រួសារផងដែរ៕ ប្រភព៖ ប្រជាប្រិយ

Read More

អីយ៉ា ស្ងាត់ការងារសិល្បៈ សុះ ម៉ាច នាំគ្រួសារទៅសំងំរស់នៅក្នុងជីវភាពអ្នកជនបទយ៉ាងសាមញ្ញ

លោក សុះ ម៉ាច ដែលជាតារាចម្រៀងប្រុសជើងចាស់មួយរូបមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈចម្រៀង ដែលបានទាញយកប្រជាប្រិយភាពខ្លាំងក្លាពីមហាជនជាមួយនឹងចម្រៀងជាច្រើនបទប្រកបដោយទឹកដមសំឡេងយ៉ាងក្រអួនក្រអៅរបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បច្ចុប្បន្ន ដោយសារការងារសិល្បៈហាក់ស្បើយខ្លាំងផង និង ព្រួយបារម្ភពីគ្រួសារចំពោះបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ផង តារាចម្រៀងប្រុសរូបនេះ ក៏បានសម្រេចចិត្តនាំក្រុមគ្រួសារទៅសាងជីវិតយ៉ាងសាមញ្ញរស់នៅក្នុងផ្ទះតូចមួយនៅឯជាយក្រុងភ្នំពេញ គឺនៅម្ដុំភ្នំបាសិទ្ធ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះដែរ បើតាមការបង្ហាញសកម្មភាពផ្សេងៗលើបណ្ដាញសង្គមរបស់ តារាចម្រៀងជើងចាស់រូបនេះ កន្លងមកបានឱ្យដឹងថា លោកបានប្រើជីវិតរស់នៅជាមួយធម្មជាតិជាច្រើនខែមកហើយ ដែលលោកតែងបង្ហាញពីជីវភាពប្រចាំថ្ងៃរស់នៅបែបធម្មជាតិ ញ៉ាំរបស់ធម្មជាតិៗដូចជាត្រី ក្ដាម ខ្យង រហូតធ្វើឱ្យលោកមានគំនិតចង់បើករបររកស៊ីនៅទីនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ លោកក៏បានទាញយករបរចាស់របស់ខ្លួន ដែលធ្លាប់មានភោជនីយដ្ឋានចាស់ ឈ្មោះថា «សំនៀងមាស» មួយកាលពី ១៣ ឆ្នាំមុន មកពង្រឹង និង បង្ហាញខ្លួននៅលើទឹកដីថ្មី គឺលើដីឡូតិ៍ដែលលោកកំពុងតែរស់នៅនោះ បើតាមការបញ្ជាក់ប្រាប់លើហ្វេសប៊ុករបស់លោក ថានឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះហើយ ដែលមានលក់ម្ហូបអាហារធម្មជាតិ មានមាន់ស្រែ ត្រីបឹង ក្តាម កង្កែប ប្រហុក ផ្អក ម៉ាំ ជាដើម ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

គួរឲ្យសសើរមែន!! កូនខ្មែរអាចផលិតម៉ាស៊ីនដាំស្រូវបានដោយខ្លួនឯង ជួយសម្រួលដល់ការធ្វើកសិកម្ម របស់បងប្អូនខ្មែរយើង…

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ចក្ខុវិស័យក្នុងការកែទម្រង់ស៊ីជម្រៅដើម្បីប្រែក្លាយកសិកម្មកម្ពុជាឱ្យមានលក្ខណៈទំនើប ប្រកួតប្រជែង បរិយាប័ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព និងបង្កើនប្រាក់ចំណូល តាមរយៈការបង្កើនពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្ម និងយន្តូបនីយកម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជំរុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្រសួងបានគាំទ្រ ជំរុញ លើក ទឹកចិត្ត និងសហការជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល សមាគម និងក្រុមហ៊ុនផលិត និងចែកចាយគ្រឿងយន្តកសិកម្មដែលមានក្នុងស្រុកឲ្យបង្កើត ឬច្នៃប្រឌិតគ្រឿងយន្ត និងឧបករណ៍ផ្សេងៗដែលមានលក្ខណសាមញ្ញា ងាយប្រើ តម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើមដែលចំណាយលើការទិញគ្រឿងយន្ត ឬឧបករណ៍ទាំងអស់នោះពីក្រៅប្រទេស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយទទួលបានការគាំទ្រពីក្រសួង សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC បានច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ ប្រើសម្រាប់ព្រោះស្រូវជាជួរ ជំនួសកំលាំងពលកម្មមនុស្ស បង្កើនល្បឿនដាំដុះ កាត់បន្ថយបរិមាណគ្រាប់ពូជ ធ្វើឱ្យដំណាំស្រូវដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ ជា មធ្យមប្រើរយ:ពេល ១ហត/ម៉ោង ត្រូវការពលកម្មមនុស្ស ១-២នាក់ ពិសេសជាងនេះ គេអាចប្រើឧបករណ៍នេះភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន ដោយទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីកសិករ និងដៃគូអភិវឌ្ឍន៍ជាច្រើន សមាគមកសិកម្មឈ្លាសវៃ បាននិងកំពុងកែលម្អឧបករណ៍នេះជាបន្តបន្ទាប់ឱ្យកាន់តែងាយស្រួលប្រើ មានប្រសិទ្ធភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងតម្លៃទាបជាងមុន ។ ឃើញពីគុណប្រយោជន៍របស់ឧបករណ៍នេះ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការប្រមូលផលដំណាំស្រូវនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់អារម្មណ៍ចំពោះឧបករណ៍នេះ និងកោតសរសើរដល់សមាគមកសិកម្មឈ្លាសវៃដែលបានគិតគូ និងផ្តួចផ្តើមគំនិតកែច្នៃឧបករណ៍កសិកម្មនេះឡើងដើម្បីជួយសម្រាលកម្លាំងរបស់ប្រជាកសិករ…

Read More

កំពូលកូនសិស្ស បែកគ្រូយូរឆ្នាំ កូនសិស្សមកគាស់ផ្ទះគ្រូលួ.ចទ្រព្យ ចៃដន្យគ្រូមានកាមេរ៉ា ក្របួចបានទាំង ២ នាក់

ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ក្រោយចោ.រប្រុសៗ ២ នាក់ បានចេញប្រតិបត្តិការ ចូលលួ.ចទ្រព្យសម្បត្តិ នៅផ្ទះគ្រូបង្រៀនមួយរូប ដែលជាគ្រូបង្រៀនរបស់ខ្លួនតាំងពីជំនាន់ ៩៤-៩៨ មក តែពុំបានសម្រេចឡើយ ដោយសារតែផ្ទះគ្រូបង្រៀនមានកាម៉េរ៉ា និង ទទួលបានការអន្តរាគមន៍ពីខាងសមត្ថកិច្ចទាន់ពេលវេលា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ លោកគ្រូដែលជាជ.ន.រ.ង.គ្រោះ បានបង្ហោះសារនៅលើគណនីរបស់លោកឱ្យបានដឹងថា ៖ «អរគុណបងមេប៉ុស្ដិ៍ឫស្សីកែវ (តូច គឹមសុង) ពួកគាត់សិស្សខ្ញុំ ៩៤-៩៨ ឥឡូវគេចាស់ៗហើយ មកលួចគ្រូ (គ្រូមានកាំមេរ៉ា) គ្រូជំពាក់ធនាគាចង់ងា.ប់ម្ដងៗហើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពីលោក តូច គឹមសុង មេប៉ុស្តិ៍ឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃទី ០៩ កញ្ញា ឆ្នាំ ២០២១ ក្រុមសមត្ថកិច្ច បានស្រាវជ្រាវបង្ក្រា.បមុខសញ្ញាចោ.រ ២ នាក់ ចូលផ្ទះប្រជាពលរដ្ឋលួ.ចទ្រព្យសម្បត្តិ ខណៈដែលពួកគេយកគុ.កធ្វើជាផ្ទះ ដោយសារតែទើបតែចេញមិនទាន់បាត់ក្លិនគុ.កផង ក៏ត្រូវត្រឡប់ចូលគុ.កវិញ ពិតជាមិនធម្មតា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ទឹកចិត្តល្អណាស់! តារាចម្រៀងសម្លេងផ្អែមពិរោះ ខេមរ: សិរីមន្ត និងភរិយា បានធ្វើការចែកផ្លែមៀនសរុបជាង១តោន ដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋជាច្រើន (មានវីដេអូ)

តារាកម្សាន្ត: នៅប៉ុន្មានម៉ោងមុននេះបន្តិច តារាចម្រៀងសម្លេងផ្អែមពិរោះមានទឹកដមប្រចាំផលិតកម្មហង្សមាស លោកខេមរ:សិរីមន្ត និងភរិយា បានធ្វើការចែកផ្លែមៀនសរុបជាង១តោន ដោយនៅក្នុងម្នាក់ៗទទួលបានផ្លែមៀនចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥គីឡូក្រាមក្នុងមួយស្បោង បន្ទាប់ពីលោកបានចូលរួមក្នុងយុទ្ធានាការដើរប្រមូលទិញផ្លែមៀនពីបងប្អូនកសិករកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរកត់សម្គាល់ផងដែលថា នៅក្នុងសកម្មភាពនៃការចែកផ្លែមៀនកាលពីព្រឹកមិញនេះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋជាច្រើន បានទៅទទួលផ្លែមៀនដែលជាអំណោយដោយឥតគិតថ្លៃពីសំណាក់តារាចម្រៀងខេមរ: សិរីមន្ត និងភរិយា យ៉ាងច្រើនកុះករពេញមុខកន្លែងចែកតែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឃើញនៅទិដ្ឋភាពនៃសកម្មភាពក្នុងការចែកផ្លែមៀនពីព្រឹកមិញថាតើយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Read More

អីយ៉ា ទោះមិនមែនថ្ងៃពិសេស! លោកឧកញ៉ា ម៉ុង ឫទ្ធី ចូលផ្ទះបាយធ្វើគុយទាវជូនភរិយាញ៉ាំ សមជាស្វាមីល្អ

បើគេនិយាយអំពីសេដ្ឋីល្បីៗមានប្រាក់វាល់លានមានមុខជំនួញគ្រាក់ៗជាច្រើននៅក្នុងដៃនៅកម្ពុជា គេកម្រនឹងរំលងឈ្មោះរបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមហាជនទូទៅតែងស្គាល់ថាជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មហាជននៅក្នុងបណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍សកម្មភាពរបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ចូលផ្ទះបាយ កាន់វែក កាន់ឆ្នាំងធ្វើគុយទាវជូនឧត្តមភរិយាញ៉ាំបង្ហាញក្តីស្រឡាញ់នៅក្នុងផ្ទះដ៏មានសុភមង្គលរបស់ឯកឧត្តម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះនៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ បង្ហាញពីសកម្មភាពនៅក្នុងផ្ទះបាយកំពុងផ្សំគ្រឿងយ៉ាងយកចិត្តទុកដាក់ ដុសទឹកស៊ុបដោយប្រុងប្រយ័ត្ន ធ្វើគុយទាវផាក់លូវជូនលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ជាឧត្តមភរិយាញ៉ាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ តាមរយៈរូបភាពជាច្រើនស្លឹកដែលបានបង្ហោះ លោកឧកញ៉ាក៏បានសរសររៀបរាប់បែបកំប្លុកកំប្លែងថា៖ «វេលាម៉ោង ៧ ព្រឹកថ្ងៃសុក្រទី ១០ ខែកញ្ញា ឆ្នាំ ២០២១ ចូលមកធ្វើគុយទាវផាក់លូវជូនជំទាវប្រហុក ពិសារឱ្យបានឆ្ងាញ់មាត់ម្តង»៕ រូបភាពដោយ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

Read More

ហួសចិត្ត! ចា.ប់បានក្មេងអាយុ ៨ ឆ្នាំម្នាក់ លួ.ចយកឡានដឹកទំនិញ បើកលេងពេញផ្លូវធំកំពុងមមាញឹកថែមទៀតផង

ប្រជាជនកូរ៉េដែលនៅតាមដងផ្លូវ បាននាំគ្នារាយការណ៍ទៅប៉ូលិសភ្លាមៗ បន្ទាប់ពីបានឃើញឡានដឹកទំនិញមួយគ្រឿង ធ្វើចរាចរណ៍យ៉ាងចម្លែកនៅលើផ្លូវ។ អ្វីដែលរឹតតែហួសចិត្តទៅទៀតនោះគឺ ក្រោយពីបានជិះដេញតាមឡានមួយនេះ គេបានរកឃើញថា តាមពិតទៅអ្នកបើកបរ គឺជាក្មេងតូចអាយុត្រឹម ៨ ឆ្នាំប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមព័ត៌មាន និង​កាម៉េរ៉ាសុវត្ថិភាពនៅតាមផ្លូវបានបង្ហាញឱ្យដឹងថា ក្មេងម្នាក់នេះ បានលួ.ចយកឡានដែលគេចតចោល រួចបើកដើរលេងពាសពេញផ្លូវ នៅតំបន់ Buk ខេត្ត Daegu អស់រយៈពេលជាង ៥០ នាទីឯណោះ។ ថែមទាំងហ៊ានបើកនៅលើផ្លូវធំកំពុងមមាញឹកថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទីបំផុត បន្ទាប់ពីបានសប្បាយដៃបើកលេងអស់ជាង ៥០ នាទីរួចមក ក្មេងកំពូលខិលជាមួយ​នឹងឡាន ក៏ត្រូវគេចា.ប់បាន។ ហើយដោយសារតែអាយុរបស់គេនៅក្មេងពេក ទើបខាងប៉ូលិសមិនអាចដាក់ទោសទៅតាមច្បាប់បានឡើយ។ ចុងក្រោយ គេក៏ត្រូវបានប្រគល់ឱ្យឪពុកម្តាយស្តីប្រដៅវិញតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែក ម្ចាស់ឡានវិញពិតជាមានការភ្ញាក់ផ្អើលហួសចិត្តខ្លាំងណាស់ ខណៈបានមកឃើញចោរកំហូចវ័យក្មេងរូបនេះ។ លោកបានឱ្យដឹងដូច្នេះថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេលដែលបានឃើញមុខរបស់ក្មេងនោះ។ ខ្ញុំប៊ិះនឹងយំថែមទៀតផង។ ខ្ញុំឆ្ងល់ខ្លាំងនឹកមិនចេញនោះទេ ថាហេតុអ្វីបានក្មេងតូចមួយ អាចចេះបើកឡានបានយ៉ាងដូចនេះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ហេតុការណ៍នេះ អាចនឹងបង្កជាហានិភ័យគ្រោះ.ថ្នា.ក់ខ្ពស់មិនស្ទើរនោះទេ តែជាសំណាង គ្មានឧបទ្ទវហេតុ ឬ គ្មាននរណាម្នាក់បានរងរបួសដោយសារហេតុការណ៍នេះឡើយ៕ សូមទស្សនាវីដែអូខាងក្រោម៖

Read More