ពិតជាមានន័យណាស់!! នៅពីក្រោយភាពជោគជ័យរបស់ស្វាមី តែងតែវត្តមានរបស់ភរិយាជាទីស្រលាញ់ជានិច្ច

ភ្នំពេញ​៖ ជាការពិតណាស់ ប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាជ្រាបច្បាស់ពី កំពូលតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ អាចនិយាយបានថាជាតារាចម្រៀងជើងចាស់មួយរូប ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រៅពីធ្វើឲ្យទស្សនិកជនទាំងអស់ ចាប់អារម្មណ៍ជាមួយការងារសិល្បៈរបស់លោកហើយ មួយរយៈចុងក្រោយនេះលោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យហ្វេនៗតាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះក៏ទទួលបាននូវការងារថ្មីមួយទៀត ដែលលោកបានចូលរួម ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លោក ឆាយ វីរ:យុទ្ធ ក្លាយជាទូតសុឆន្ទ:របស់ ក្រុមហ៊ុនមួយកាលពីព្រឹកមិញនេះ ។ លើសពីនេះ អ្វីដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មនោះគឺ ក្នុងនោះ ក៏មានវត្តមានភរិយាជាទីស្រលាញ់របស់លោក ក៏បានមកចូលរួមធ្វើជាកម្លាំងចិត្ត បង្ហាញក្ដីមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ស្វាមីនាងផងដែរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះគ្រប់រូបភាពទាំងអស់ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដង ពិសេសរូបភាពជាច្រើនសន្លឹក ដែល ឆាយ វីរ:យុទ្ធ បានបង្ហោះនោះ មហាជនព្រមទាំងអ្នកគាំទ្រ មានការពេញចិត្តខ្លាំង ព្រោះនាងបាននៅឈរក្បែរស្វាមី បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីរីករាយចំពោះភាពជោគជ័យរបស់ស្វាមីរបស់ខ្លួន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

អេមហួស! មកដឹងពីតម្លៃដែលនៅជប៉ុន ស្រីៗ អាចជួលប្រុសស្អាតៗមកជូតទឹកភ្នែកឱ្យ ពេលពិបាកចិត្ត

សេវាកម្ម​ដ៏​ប្លែក និង​ទាក់ទាញ​មួយ​ក្នុង​ប្រទេស​ជប៉ុន ដែល​បាន​បើក​តាំង​ពី​ឆ្នាំ ២០១៥ ​រហូត​​មក​នឹង​នៅ​តែ​ដំណើរការ​ល្អ​មក​ទល់​បច្ចុប្បន្ន​នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេវាកម្ម​នេះ​ដែរ បង្កើត​ឡើង​ដោយ​បុរស​ម្នាក់​ឈ្មោះ Hiroki Terai ដែល​ជា​មនុស្ស​ម្នាក់​មាន​ចំណង់ចំណូល​ចិត្ត​ខ្លាំង​បំផុត​លើ​ការ​ជូត​ទឹក​ភ្នែក ។ កាល​ពី ៧ ឆ្នាំ​មុន លោក Hirokiបាន​ចាប់​បង្កើត​ក្រុម​ព្យាបាល​ការ​យំ​យែក និង​ថែម​ទាំង​បញ្ចេញ​សៀវភៅ​រូបថត​របស់​បុរស​សង្ហា​ៗជា​ច្រើន​ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ជំនួញ​របស់​លោក​មួយ​នេះ​ដែរ ត្រូវ​បាន​ហៅ​ឈ្មោះ​ថា Ikemeso Danshi គឺ​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ស្រីៗ ដែល​កំពុង​មាន​អារម្មណ៍​ទទួល​រង​សម្ពាធ ឬ​ធុញ​ថប់​នឹង​ការងារ និង​ការ​ពិបាក​ចិត្ត​ជាមួយ​រឿង​ផ្សេងៗ ដោយ​ត្រូវ​ការ​អ្នក​លួងលោម និង​ជូត​ទឹក​ភ្នែក​ឲ្យ នៅ​ពេល​ដែល​នាង​យំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេវាកម្ម​មួយ​នេះ​គឺ​ងាយ​ស្រួល​បំផុត ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី​នៅ​ជប៉ុន ដែល​កំពុង​ជួប​បញ្ហា​លំបាក ឬ​ មាន​អារម្មណ៍​មិន​ល្អ​ក្នុង​ពេល​បំពេញ​ការងារ អ្នក​អាច​ធ្វើ​ការ​បញ្ជា​កុម្ម៉ង់ «Ikemen» ឲ្យ​មក​ជួយ​អ្នក​បាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​សេវាកម្ម​នេះ មាន​បុរស​ចំនួន ៨ ប្រភេទ​ឲ្យ​ជ្រើសរើស ដោយ​នីមួយៗ​សុទ្ធ​តែ​មាន​អាជ្ញាប័ណ្ណ​បញ្ជាក់​ជំនាញ​ដោះស្រាយ​ការ​យំយែក​ទាំង​អស់ ។ ក្រោយ​ជ្រើសរើស​ហើយ អ្នក​អាច​ទៅ​មើល​កុន​កម្សត់ៗ​ជាមួយ​គ្នា ដើម្បី​ឲ្យ​អារម្មណ៍​អ្នក​ឆាប់​ទទួល​មនោសញ្ចេតនា និង​អាច​យំ​ចេញ​មក​ដោយ​ងាយ ក្រោយ​មក​បុរស​ដែល​អ្នក​ជួល​មក​នោះ នឹង​ចាប់​ផ្ដើម​លួងលោម​អ្នក ប៉ះ​ថ្ពាល់ ជូត​ទឹក​ភ្នែក​ឲ្យ​អ្នក និង​ពេល​ខ្លះ​រូប​គេ​ក៏​អាច​នឹង​យំ​ជាមួយ​អ្នក​ផង​ដែរ ។ គួរ​បញ្ជាក់​ថា សេវាកម្ម​ប្រុស​ស្អាត​ជូត​ទឹក​ភ្នែក​ឲ្យ​នេះ គឺ​មាន​តម្លៃ ៧ ៩០០ យេន (ប្រមាណ ៧៥ ដុល្លារ) ក្នុង​មួយ​លើក ៕ ប្រភព៖ WorldOfBuzz

Read More

អីយ៉ា! ភ្ជាប់ពាក្យជិត ២ឆ្នាំ ហេង ចន្ថា ទើបដាច់​ចិត្តទម្លាយ​មុខគូដណ្ដឹង​សង្ហាមិនចាញ់​តួកុន ​ក្នុងរូប ​Pre-We​dding​

អតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ហេង ចន្ថា បានបង្ហាញដល់​មហាជនថានាងមាន​ម្ចាស់បេះដូង​រួចហើយ ​តាម​រយៈ​ពិធី​ភ្ជាប់​​ពា​ក្យ​ដ៏ធំដុំមួយ​កាលពីខែឧសភា​ ​ឆ្នាំ ២០២០ កន្លងទៅ ប៉ុន្ដែរូបនាងមិនបានបង្ហាញមុខគូស្នេហ៍​ជាសាធារណៈ​ពេញ​មុខ​ពេញ​មាត់​នៅឡើយ សូម្បីតែក្នុងថ្ងៃភ្ជាប់ពាក្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា កាលពីចុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ អតីតបវរកញ្ញា និងជាតារាសម្ដែងស្រីរូបនេះ ក៏ធ្លាប់បានទម្លាយរូបភាព Pre-Wedding ម្ដង​រួច​មក​ហើយ ប៉ុន្តែជារូបភាពដែលនាងឈរថតតែម្នាក់ឯងក្នុងឈុតកូនក្រមុំ ដោយ​នៅតែមិនបានបង្ហាញ​មុខគូដណ្ដឹងរបស់​នាងឡើយ។ ​ហេ​តុ​នេះ​ហើយ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានចម្ងល់ជាខ្លាំង ថាអ្វីជាមូលហេតុដែលធ្វើឱ្យស្រីស្អាតរូបនេះ មិនហ៊ានបង្ហាញមុខអនាគត​ស្វាមី​បែប​នេះ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់ពីបានភ្ជាប់ពាក្យជិត ២ ឆ្នាំ ទីបំផុត អតីតបវរកញ្ញារូបនេះ បានដាច់ចិត្តទម្លាយមុខមាត់គូដណ្ដឹងហើយ នៅក្នុងឈុត Pre-W​e​dding ដែលនាងបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ គេឃើញថា នាងបានបញ្ចេញរូបភាពជាច្រើនសន្លឹកកាត់តភ្ជាប់គ្នា ដែលជារូបភាពថតជាមួយ​​នឹងអនាគត​ស្វាមីយ៉ាងផ្អែម​​ល្ហែមក្នុង​ឈុ​ត​​​កូនក្រមុំ ​កូនកំលោះ ​ដែលមហាជនគិតថា​ជាឈុតថត ​Pre-Wedding ដោយឃើញថាគូដណ្ដឹងសំណព្វចិត្តរបស់នាង មានមុខមាត់ រូបរាង ពិត​ជាស្រស់សង្ហាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងគ្នានេះ បន្ទាប់ពីបានឃើញ អតីតបវរកញ្ញារូបនេះ បង្ហាញរូបភាពនេះភ្លាម ពិតជាទទួល​បានការចាប់អារម្មណ៍​ខ្លាំងពីមហាជន ​ជា​មួយ​នឹង​មុខមាត់រូបសម្រស់​របស់អនាគតគូដណ្ដឹង​របស់នាង ​និងមានការសរសើរថា អ្នកទាំងពីរ ពិតជាដៃគូស្រីស្រស់​ប្រុសសង្ហា​សក្តិ​សម​នឹង​គ្នា​ខ្លាំង ​ព្រមទាំងបាន​ធ្វើការជូនពរដល់រូបនាង ​និងគូដណ្ដឹង ​ទទួលបានក្ដីសុខឆាប់​មានថ្ងៃល្អចូលរោង​ការផងដែរ​៕

Read More

ប្លែកៗ!! បែកពីសង្សារ ៤ ខែ ខ្ជិលនៅ Single យូរ នារីម្នាក់សម្រេចចិត្តរៀបការនឹងខ្លួនឯង

ស្ត្រី​វ័យ ៣៥ ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​ខ្លួន​ឯង ក្នុង​ពិធី​នៅ​ពី​មុខ​ក្រុម​គ្រួសារ និង​ មិត្តភក្ដិ ក្រោយ​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​យូរ​ឆ្នាំ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រី​ម្នាក់​ឈ្មោះ Meg Taylor Morrison មក​ពី​ក្រុង Atlanta រដ្ឋ Georgia តែង​តែ​មាន​ក្ដី​សុបិន​ចង់​រៀបការ​នៅ​​រដូវ​កាល Halloween ឆ្នាំ ២០២០ ប៉ុន្តែ​ក្រោយ​ពី​នាង​ចែក​ផ្លូវ​ពី​គូស្នេហ៍​ត្រឹម ៤ ខែ មុន​ថ្ងៃ​រៀបការ​មក​ដល់ ក្ដី​ស្រមៃចូល​រោងកាយ​នៅ​ថ្ងៃ Halloween ក៏​ត្រូវ​បាន​រលាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ​ពេល​នោះ​ហើយ ដែល​នាង​បាន​​នឹក​ឃើញ​ពី​ពិធី​រៀបការ​ជាមួយ​ខ្លួន​ឯង​នេះ ហើយ​ក៏​បាន​សម្រេច​ចិត្ត​ថា រូប​នាង​មិន​ចាំបាច់​ត្រូវ​រង់ចាំ​ដៃគូ​ច្បាស់លាស់​ណា​មួយ​មក​រួម​ផ្លូវ​ជីវិត​ជាមួយ​ឡើយ ។ មិន​ខុស​ពី​កូន​ក្រមុំ​ទូទៅ លោកស្រី Meg គឺ​បាន​រៀបចំ​គំរោងរាប់​ខែ​សម្រាប់​​ថ្ងៃ​ពិសេស​របស់​នាង ដោយ​នាង​បាន​ធ្វើ​ការ​កុម្ម៉ង់​នំ​អាពាហ៍ពិពាហ៍ ជ្រើសរើស​រ៉ូប​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន និង​ ជា​ពិសេស​ជាង​គេ​នោះ​គឺ ជ្រើសរើស​ចិញ្ចៀន​ពេជ្រ​ដ៏​ស្រស់​ស្អាត​មួយ​វង់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិធី​រៀបការ​បាន​មក​ដល់ មិត្ត​ជិត​ស្និទ្ធ និង ​ក្រុម​គ្រួសារ​ប្រមាណ​ជា ១០ នាក់​បាន​បង្ហាញ​វត្តមាន​អបអរ​កូន​ក្រមុំ​ក្នុង​ថ្ងៃ​ពិសេស​នេះ ។ លោក​ស្រី Meg បាន​ដើរ​ចូល​មក​ក្នុង​ពិធី ដោយ​មាន​ក្មេង​ស្រី​កាន់​ផ្កា​ដើរ​អម ។ ពេល​មក​ដល់​រូប​នាង​បាន​អាន​ពាក្យ​សម្បថ បំពាក់​ចិញ្ចៀន​ដោយ​ខ្លួន​ឯង រួម​ទាំង​ធ្វើ​ការ​ថើប​ខ្លួន​ឯង​ក្នុង​កញ្ចក់ ។ ក្រោយ​ចប់​កម្មវិធី មិត្តភក្ដិ រួម​ទាំង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​ញ៉ាំ​នំ Cake រួច​រាំ​ច្រៀង​ដោយ​សប្បាយ​រីករាយ ៕ ប្រភព៖ Dailymail

Read More

អៀនជំនួស!! ហ៊ិន ចាន់នីរ័ត្ន ធ្លោយមាត់ដាក់ សេង មង្គល បែបនេះ ធ្វើឱ្យហ្វេនឡើងចង់លើសជាតិស្ករ

មហាជនបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល គេសង្កេតឃើញថា កាន់​តែ​ទទួល​​បានការចាប់​អារម្មណ៍ខ្លាំង​ពីអ្នកគាំទ្រយុវវ័យ ​ជាមួយនឹងការបង្ហាញភាពផ្អែមល្ហែមល្អូកល្អិននឹងគ្នា ឡាយវីដេអូនិយាយសាសង​គ្នា​តា​ម​បណ្ដាញ​សង្គម ដែលធ្វើឱ្យ​មហាជនអ្នកគាំទ្រ​រំភើបចិត្តអៀន​ជំនួស ថែមទាំងបន់​ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ កាន់តែផ្ទុះការចាប់អារម្មណ៍ថែមទៀតចំពោះវីដេអូខ្លីៗក្នុង TikTok ដែលអ្នកគាំទ្ររបស់តារាប្រុសស្រី​មួយគូនេះ ​បានធ្វើ​ការ​កាត់​​តវីដេអូឡាយ​លើហ្វេសប៊ុករបស់អ្នក​ទាំងពីរ ដែលទើបតែ​ឡាយជាមួយគ្នាម្ដងទៀត តាម Video Call ពីផ្ទះរៀងខ្លួន ព្រមទាំងបញ្ចេញ​ពាក្យ​សម្តីមួយចំនួនដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រ កាន់តែ​ស.ង្ស័.យពីទំនាក់ទំនង​របស់អ្នកទាំងពីរ​ខ្លាំងឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែពិសេស ក្នុងវីដេអូខ្លីមួយនេះ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ស្រាប់តែបានធ្លោយមាត់សុទ្ធតែពាក្យស្រឡាញ់ទៅកាន់ លោក សេង មង្គល ក្នុង​ពេល​ឡាយនិយាយរឿងផលិតផលថែសម្រស់របស់ខ្លួន ដែលនាងបានឱ្យ លោក សេង មង្គល យកទៅប្រើ ខណៈនោះ អ្នកគាំទ្រក៏បានសួរទៅកាន់ តារាស្រីរូបនេះថា «ឱ្យហើយយកលុយអត់បង?» ស្រាប់តែ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយថា៖ «ឱ្យ Free ព្រោះ ជាមនុស្សដែលបងស្រឡាញ់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានឃើញវីដេអូខ្លីនេះ និងបានស្ដាប់ឭ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយដាក់ លោក សេង មង្គល បែបនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រ​​គាំង​ស្រ​ឡាំ​ង​​​កាំង​គ្រប់​គ្នាតែម្ដង ថែមទាំងខមមិន​បង្ហាញពីអារម្មណ៍អៀន ​និងរំភើបជំនួសអ្នកទាំងពីរផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អីយ៉ា! អតិជាតិ បុត្រ ធ្លាប់ឆ្លើយត្រង់ៗចេញពីអារម្មណ៍ពិតគិតចំពោះ ដួង ម៉ានិច បែបនេះ (មានវីដេអូ)

ភាពស្និទ្ធស្នាលល្អូកល្អិនក្រៅឆាករវាង តារាសម្ដែងស្រី ដួង ម៉ានិច និង តារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិ បុត្រ ធ្វើឱ្យមហាជន​ចាប់​អារ​ម្ម​ណ៍​​តាមដានខ្លាំងតាំងពីឆ្នាំ ២០១៩ កន្លងមក ដែលរាល់រូបភាព និងការបង្ហោះសាររបស់អ្នក​ទាំងពីរផ្អែម​ល្ហែមខ្លាំង ​ដែលធ្វើឲ្យអ្នកគាំទ្រ​ដាក់​ការ​ស.ង្ស័.យថា ​អ្នកទាំងពីរ ជាគូស្នេហ៍​ខុសវ័យ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរ ក៏បានស្ងប់ស្ងាត់ទៅវិញមួយរយៈធំ រហូតមកដល់ពេលនេះ អ្នកទាំងពីរ ក៏បានសាង​ចំណាប់អារម្មណ៍​​យ៉ាង​ខ្លាំង​ដល់មហាជន​សាជាថ្មីម្តងទៀត ​តាមរយៈសកម្មភាពកាន់តែផ្អែមល្ហែម​នឹងគ្នាលើបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ជាមួយនឹងការស.ង្ស័.យ ក៏ដូចជាធ្វើឱ្យមហាជនមានចម្ងល់ចំពោះទំនាក់ទំនងរបស់ តារាប្រុសស្រីមួយគូនេះ ដែលប្រុសក្មេង អតិ​ជាតិ បុត្រ ក៏ធ្លាប់ធ្វើការបកស្រាយរួចមកហើយ បើតាមកិច្ចសម្ភាសក្នុងកម្មវិធី «ចឹងហ្អ៎» នៅដើមឆ្នាំ ២០២១ កន្លងទៅ ដែលបានឱ្យដឹងថា លោក ពិតជាមានអារម្មណ៍ស្រឡាញ់ កញ្ញា ដួង ម៉ានិច ពិតមែន ដោយ លោកក៏បានបញ្ជាក់ថា ក្ដីស្រឡាញ់នេះ ជាក្ដីស្រឡាញ់ក្នុងន័យស្នេហា ចេញ​ពី​ការ​រួមការងារជាមួយគ្នាជារៀងរាល់ថ្ងៃ យល់ចិត្តគ្នា ចូលចិត្តអ្វីដូចគ្នា បានជាធ្វើឱ្យក្ដីស្រឡាញ់នេះកើតឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ បើតាមកិច្ចសម្ភាសរបស់ ដួង ម៉ានិច ក្នុងកម្មវិធី «ចឹងហ្អ៎» កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាស្រីរូបនេះ ក៏​បាន​ឱ្យដឹងថា នាង និង អតិជាតិបុត្រ កាន់តែមានភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងឡើង ដែលរូបនាងទទួលបានការ​យកចិត្តទុកដាក់ខ្លាំងពីប្រុស​ក្មេង​រូបនេះ រហូតធ្វើឱ្យនាងកំពុងតែមានអារម្មណ៍ល្អច្រើនចំពោះ អតិជាតិបុត្រ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Read More

ផ្លូវការហើយ! មកុដ Miss Grand Cambodia ២០២១ រចនាក្បូរក្បាច់ផ្សាភ្ជាប់ ចេញពីប្រាសាទបន្ទាយស្រី

អ្វីដែលអ្នកគាំទ្រកម្ពុជារង់ចាំបានមកដល់ហើយ ជាមួយនឹងការបង្ហាញជាផ្លូវការសម្រាប់មកុដ Miss Grand Cambodia ២០២១ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ មកុដ សម្រាប់ការប្រកួតបវរកញ្ញាក្នុងឆ្នាំ ២០២១នេះ បានរចនាក្បូរក្បាច់ផ្សាភ្ជាប់អត្តសញ្ញាណជាតិខ្មែរ ចេញ​ពីប្រាសាទ​បន្ទាយស្រី​។ ការ​បំផុស​គំនិត ​សម្រាប់ការរចនា​មកុដនេះ ​គឺចង់បង្ហាញអំពីភាព​រុងរឿងនៃសិល្បៈ​អរិយធម៌ខ្មែរ ​ដែលស្ថាបត្យកម្មបុរាណ​ដ៏សំខាន់ ​និងមានតម្លៃ​មួ​យ​មិនអាច​កាត់ថ្លៃបាន​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ទម្រង់និងលំនាំកំពូល​ខាងលើរបស់​ទេពអប្សរា ​ត្រូវបានគេច្នៃម៉ូតដើម្បីមើលទៅឱ្យកាន់តែទាន់សម័យ ​រំលេចដោយត្បូង​ពណ៌ខៀវ ​និង ក្រហមនៅ​លើមកុដ ​ដែលជាពណ៌នៃទង់​ជាតិកម្ពុជារក្សា​នូវអត្តសញ្ញាណ​សិល្បៈខ្មែរ​ដែលមិនអាចបំភ្លេចបាន​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពរូបភាព៖ MISS GRAND CAMBODIA

Read More