ចូលរួមសោកស្តាយផង! ទើបតែឆាតប្រាប់ថាស្ត្រេសរឿងរៀន តែបែរជាចាកចេញទៅយ៉ាងស្ងៀមស្ងាត់

យុវតីខ្មែរមួយរូប មានឈ្មោះ ដារីកា បានបា.ត់.ប.ង់.ជី.វិ.តទាំងវ័យក្មេង នៅឯប្រទេសចិន បានបន្សល់ទុកនូវសេចក្ដីក្រៀមក្រំជាអនេក សម្រាប់ក្រុមគ្រួសារជាទីស្រឡាញ់ ​និងមិត្តភក្តិរបស់ខ្លួន ដោយពុំបានពោលពាក្យលា និងជួបមុខជាលើកចុងក្រោយ គួរឱ្យស្រណោះជាទីបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ បើតាមការបង្ហោះបញ្ជាក់ពី គណនីមួយដែលមានឈ្មោះថា Kim Kim ត្រូវជាមិត្តជិតស្និទ្ធរបស់ស.ព ធ្លាប់រៀនជាមួយគ្នានៅវិទ្យាស្ថានតិចណូ បានបង្ហោះសាររំលែកទុក្ខ និង បានរៀបរាប់ឱ្យដឹងថា មុនពេលយុវតីវ័យក្មេងរូបនេះ បា.ត់.ប.ង់.ជី.វិ.ត គឺធ្លាប់បានឆាតមកខ្លួន ចង់ខលនិយាយរឿងក្នុងចិត្តផងដែរ។ នេះជាសារដែលបង្ហោះដោយ គណនីឈ្មោះ Kim Kim ៖ « មិត្តអើយមិត្ត មិចក៏ទៅជាយ៉ាងនេះ ខ្ញុំមិនជឿទេ។ មិត្តថាចង់តេនិយាយជាមួយ មិនដឹងថាចង់និយាយរឿងក្នុងចិត្តអ្វីខ្លះទេ ខ្ញុំស្ដាយណាស់ ដែលមិនទាន់មានពេលតេទៅឯង។ ឯងថាឆ្នាំនេះមកខ្មែរ ចាំដើលេងមួយគ្នា មិចក៏ឯងមិនរក្សាសន្យាចឹង។ សូមទៅឱ្យបានសុខណា កុំឱ្យអភ័ព្វដូចជាតិនេះទៀត »។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ បើតាមសារដែលគណនីខាងលើ បានឆ្លើយឆ្លងជាមួយមិត្តភក្តិរបស់ខ្លួន នៅមុនពេលស្លា.ប់ បានរៀបរាប់ពីការសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយគណនីឈ្មោះ Kim Kim បានសួរទៅកាន់អ្នកស្លា.ប់ខាងលើថា សុខសប្បាយជាទេ ? ខណៈដែល ដារីកាបានឆ្លើយតបមកវិញថា ខ្លួនសុខជាធម្មតា តែមិនសូវល្អជាទេ ដោយសារតែនៅទីនោះមានបញ្ហាស្ត្រេសបន្តិចបន្តួច ថែមទាំងបានបញ្ជាក់ឱ្យដឹងទៀតថា ការស្ត្រេសនេះ គឺដោយសារតែការសិក្សារបស់ខ្លួន ដោយរៀន Software ច្រើនពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំពោះការស្លា.ប់របស់ដារីកា គឺពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ តែបើតាមរយៈមិត្តរបស់នាងមួយរូបទៀត បានបញ្ជាក់ក្នុងខំមិន នៃផុសរ​បស់ខ្លួនឱ្យបានដឹងថា គេពុំទាន់ដឹងច្បាស់លាស់ពីមូលហេតុនៃការស្លា.ប់របស់ រីកា នោះទេ តែគេបានដឹងពីខាងសិស្សច្បងរបស់ខ្លួនថា កន្លងមកនាងធ្លាប់មានជំងឺ Depression ផងដែរ៕

Read More

មិនមែនលំៗទេ! ព្រោះសម្រស់ធម្មជាតិ Ah Gi អ្នកលក់ឡេល្បី ត្រូវគេហៅថតសម្អាងការ ១ ខែស៊ីថ្លៃ ៣ ម៉ឺនដុល្លារ

មហាជនដូចធ្លាប់បានដឹងហើយកាលពីកន្លងមក ពាក់ព័ន្ធនឹងស្រីស្អាតលក់ឡេ Ah Gi Leader ដែលឆក់បានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។ ជាក់ស្តែង ថ្មីៗនេះ ស្រីស្អាតលក់ឡេ Ah Gi Leader បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាថ្មីទៀតហើយ បន្ទាប់ពីនាងបានទម្លាយពីតម្លៃខ្លួនថតសម្អាងមួយ ក្នុងរយៈពេលមួយខែទទួលបានតម្លៃខ្លួនដល់ទៅ ៣ ម៉ឺនដុល្លារឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមកិច្ចសម្ភាសរវាងលោក អ៊ឹម ជីវ៉ា និង កញ្ញា Ah Gi Leader បានឱ្យដឹងថា មូលហេតុដែលនាងទទួលបានកម្រៃពីការថតសម្អាងការ ៣ ម៉ឺនដុល្លារនេះ ក៏ព្រោះតែនាងស្អាតពីធម្មជាតិ។ លើសពីនោះ នាងបានបន្តទៀតថា នាងជឿជាក់លើខ្លួន​ឯង រាល់ពេលនាងថតស្ប៉តម្តងៗគឺគ្រប់ឈុតទាំងអស់ គឺនាងស្លៀកសមឥតទាស់ ក៏ព្រោះតែរាងរៅតូចច្រឡឹងរបស់នាងនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនោះ Ah Gi Leader ក៏បានសង្កត់ធ្ងន់ទៀតថា បើនៅក្នុងចំណោមមនុស្សស្រី ១០ នាក់ នាងជឿជាក់ថា នាងស្អាតជាងគេ ៩ នាក់ទៅហើយ សូម្បីតែពេលងើបពីគេង មិនទាន់ងូតទឹកក៏នាងមានអារម្មណ៍ថាស្អាតដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

បង្ហាញប្រវត្តិសិក្សា និង ការងារសំខាន់ៗលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតថ្មីនៅកូរ៉េខាងត្បូង មុនកាន់ដំណែង

លោកជំទាវ ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំងជាឥស្សរជន ដែលនឹងបន្តមុខដំណែងតំណាងជាតិ ជាឯកអគ្គរាជទូតកម្ពុជាថ្មី នៅលើទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីឯកឧត្តមឯកអគ្គរាជទូត ឡុង​ ឌីម៉ង់ បានបញ្ចប់អាណត្តិបេសកកម្មការទូតជាផ្លូវការរបស់លោក នៅលើទឹកដីកូរ៉េខាងត្បូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបើយើងក្រឡេកមកមើល ប្រវត្តិសិក្សារបស់លោកជំទាវ ដែលជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំកូរ៉េខាងត្បូង តាមរយៈគេហទំព័រក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកជំទាវ ជ្រឹង បុទុមរង្សី ដែលបានកើតនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្នុងទឹកដីខេត្តកំពង់ធំនោះ មានប្រវត្តិសិក្សា និង ការងារដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ប្រវត្តិសិក្សា កាលពីឆ្នាំ ២០០១ លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ពីវិទ្យាល័យ Sir Joseph Banks High School នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោកជំទាវ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកធុរកិច្ច (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Western Sydney ប្រទេសអូស្រ្តាលី និង ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធុរកិច្ចអន្តរជាតិ នៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុនដុន ចក្រភពអង់គ្លេស នៅឆ្នាំ ២០០៨។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. ប្រវត្តិការងារ លោកជំទាវ ជ្រឹង បុទុមរង្សី ធ្លាប់ជាទីប្រឹក្សារបស់កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍ កាលពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧។ – ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១១ លោកជំទាវ បំពេញការងារជាប្រធានផ្នែកទីផ្សារ និង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UNIEBIZ Co.,Ltd Cambodia។ – នៅឆ្នាំ ២០១២…

Read More

អីយ៉ា! ថ្ងៃកំណើតស្វាមី ស្រាប់តែ ឱក សុគន្ធកញ្ញា ជូនពរបែបនេះថា ក្រោយការបានជាង ២ ឆ្នាំ

ធ្មេចបើកៗរយៈពេលជាង ២ ឆ្នាំហើយ ដែលតារាចម្រៀង ឱក សុគន្ធកញ្ញា បានចងចំណងអាពាហ៍ពិពាហ៍នឹងលោក អ៊ឹង សុខលី​ ដែលជាប្អូនប្រុសបង្កើតរបស់ថៅកែផលិតកម្ម និង ទូរទស្សន៍រស្មីហង្សមាស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីរឹតបណ្តឹងចំណងប្រាំប្រការទទួលបានកូនប្រុសដំបូងយ៉ាងស្រស់ស្អាតហើយនោះ អ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី ហាក់កាន់តែទទួលបានសុភមង្គលយ៉ាងពេញលេញ ធ្វើឱ្យមហាជនមិនតិចនោះទេច្រណែននឹងជីវិតគូរបស់អ្នកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារឿយៗគេតែងសង្កេតឃើញគ្រួសារតូចដ៏កក់ក្តៅរបស់អ្នកនាង ឱក សុគន្ធកញ្ញា តែងតែបំពេញក្តីសុខដល់សមាជិកគ្រួសារ ដោយរៀងរាល់ថ្ងៃពិសេស ដូចជាថ្ងៃកំណើត ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ឬ បុណ្យពិសេសផ្សេងៗ អ្នកនាង និង ស្វាមី តែងតែចំណាយពេលធ្វើដំណើរកម្សាន្ត និង រៀបចំកម្មវិធីដល់គ្នាមិនលស់ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ជាថ្ងៃកំណើតរបស់លោក អ៊ឹង សុខលី ជាស្វាមី អ្នកនាង ឱក សុគន្ធកញ្ញា បានចំណាយពេលវេលាដ៏មានន័យក្នុងថ្ងៃពិសេសនៅឆ្នេរសមុទ្រ​​ ដោយបានបង្ហោះរូបភាពអមនឹងសារជូនពរផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ សារជូនពរស្វាមី ដែលធ្វើឱ្យមហាជនអានហើយហួសចិត្ត និង អស់សំណើចខ្លះដែរនោះ គឺ ឱក សុគន្ធកញ្ញា បានប្រើពាក្យដាក់កំហិតឱ្យស្វាមីស្រឡាញ់តែអ្នកនាងម្នាក់គត់រហូត។ សារនោះអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា៖ «រីករាយថ្ងៃកំណើត Daddy អូនសូមជូនពរបងស្រឡាញ់អូនរហូតតែម្នាក់! ចង់បានអីបងប្រាថ្នាខ្លួនឯងផង»៕

Read More

អីយ៉ា!! ស.ង្ស័.យលោកប៉ាអ្នកម៉ាក់ អូន Smile ចូលរោងការឆាប់ៗ ក្រោយចាប់បានភស្តុតាងនេះ

ជាការពិតណាស់ មហាជនអ្នកគាំទ្របានដឹងមកហើយ បើគិតមកដល់ពេលនេះរយៈជិត ១ ឆ្នាំ ហើយ ដែលតារាសម្តែង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា បានទទួលចំណងស្នេហ៍កូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា ហ្សូតា ម៉ីហាណា ហៅ អូន Smile។ បើមិនទាន់បានរៀបការតាមប្រពៃណីក្តី តែយ៉ាងណា អ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា រួមទាំងកូនស្រី ក៏កំពុងទទួលបានសុភមង្គលយ៉ាងពេញលេញក្នុងជីវិតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះជាមិនទាន់បង្ហើបលើកយកគម្រោងរៀបការក៏ពិតមែន ប៉ុន្តែអ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តភក្តិទាំងក្នុង-ក្រៅសិល្បៈរង់ចាំថ្ងៃល្អរបស់អ្នកទាំង ២ ដោយសង្ឃឹមថាអាចនឹងមកដល់ក្នុងពេលឆាប់ៗទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ លោក អេឡិច ហ្សូរ៉ា បានបង្ហោះរូបភាពជួបជុំក្រុមគ្រួសារ ដោយមានឪពុកម្តាយបង្កើត ម្តាយក្មេក ប្អូនប្រុសបង្កើត ព្រមទាំងភរិយា គឺអ្នកនាង ឌី សូនីត្តា ហើយលោកបានសរសេរសារអមថា៖ «កូវីដធ្វើឱ្យយើងឃ្លាតពីគ្នា! តែឃ្លាតបានតែកាយនោះទេ ព្រោះចិត្ត ​និង ក្តីស្រឡាញ់មិនអាចឃ្លាតបាននោះទេ ព្រោះថាយើងជាគ្រួសារតែមួយ។ គេមិនយល់មិនអីទេ សំខាន់គ្រួសារ និង មនុស្សដែលស្រឡាញ់យើងពិត​ គាត់យល់ទៅបានហើយ!»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក សារខាងលើរបស់លោក អេឡិច ហ្សូរ៉ា ក៏ត្រូវបានអ្នកនាង ឌី សូនីត្តា បានចែករំលែក និង ភ្ជាប់សារដ៏គួរឱ្យចាប់អារម្មណ៍ថា៖ «វាមិនដែលសុខៗប្រជុំគ្រួសារទេពូ? ប្រាប់បងប្អូនតាមត្រង់ភ្លាម! John Alexora»។…

Read More

អបអរសាទរ! ពិសិដ្ឋ ឈុន ជនជាតិខ្មែរទី ២ ក្នុងប្រវត្តិសាស្ត្រ ឈ្នះពានរង្វាន់តារាសម្តែងឆ្នើម នៅមហោស្រពអ៊ីតាលី

កម្មវិធី​មហោស្រព​ភាពយន្ត Venice Film Festival ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ ២០២១ ដល់​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០២១ ជាមួយ​​នឹង​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ល្បី​ៗ​ជាច្រើន​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​នោះ​ដែរ នា​ឆ្នាំ ២០២១ នេះ ភាពយន្ត​ខ្មែរមួយរឿង ដែល​ដឹកនាំ​ដោយ​កូន​ខ្មែរ​ផ្ទាល់ មានចំណង​ជើង​ថា «White Building» ​ក៏​​ត្រូវ​បានចាក់​បញ្ចាំង​​ផងដែរកាលពី​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយចាក់បញ្ចាំងចប់ ភាពយន្តខ្មែរ «White Building» នេះ ទទួលបានការគាំទ្រយ៉ាងច្រើន ហើយក្នុងនោះតារាសម្តែងវ័យក្មេងរបស់កម្ពុជា លោក ពិសិដ្ឋ ឈុន ដែលជាតួសម្តែងក្នុងខ្សែភាពយន្ត នេះ ក៏ទទួលបានពានរង្វាន់តារាសម្តែងឆ្នើមទី ៧៨ ក្នុងការប្រកួត Orizzonti នៅឯមហោស្រពទីក្រុង Venice ប្រទេសអ៊ីតាលី ដែលជាមហោស្រពភាពយន្តចាស់ជាងគេរបស់ពិភពលោកទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ពិសិដ្ឋ ឈុន ត្រូវបានគេចាត់ទុកថាជាជនជាតិខ្មែរទី ២ ក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើម ក្នុងខ្សែភាពយន្តដែលល្បីទូទាំងពិភពលោក បន្ទាប់ពីលោក Haing S. Ngor ក្នុងឆ្នាំ ១៩៨៥ សម្រាប់ការសម្តែងដំបូងនៅឆ្នាំ ១៩៨៤ របស់លោកនៅឯបឹងជើងឯក៕

Read More

ផ្អែមល្អែមដល់ហើយ! គង់ សុជាតិ និងស្វាមី បង្ហាញរូបពោរពេញដោយភាពល្អូកល្អើន មិនឲ្យចាញ់ក្មេងៗប៉ុន្មាននោះទេ

ពិធិការិនីជើងចាស់ដ៏មានប្រជាប្រិយប្រចាំ ព្រះរាជាណាចក្រកម្ពុជា អ្នកនាង គង់ សុជាតិ បច្ចុប្បន្ននេះ កំពុងតែសាងក្តីសុខជាខ្លាំង ជាមួយស្វាមី លោក ជា វិបុល ដែលអ្នកទាំងពីរសុទ្ធសឹងតែជាកំពូលពិធីករដ៏មានថ្វីមាត់មិនចេះរីងស្ងួត និង មានទឹកដមពីរោះពិសារ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យដ៏ប៉ិនប្រសព្វ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញចក្រោយរៀបការអស់រយៈពេលជាច្រើនឆ្នាំរួចមក ក្រឡេកមើលជីវិតប្តីប្រពន្ធមួយគូនេះ ពិតជាមានភាពល្អូកល្អើនកាន់តែខ្លាំងឡើង ក្រោយពីបានចាប់ដៃគ្នាកសាងអនាគតជាគូជីវិតជាមួយគ្នា គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ ពួកគេទាំងពីរបានទទួលកូនស្រីមួយរូបដ៏ស្រស់ស្អាត ដែលជាចំណងអាពាហ៍អាពិពាហ៍របស់អ្នកទាំងពីរផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះនាពេលថ្មីៗនេះ ផងដែរ មហាជនបានសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះតែងបង្ហោះរូបបែបស្វីតៗ នៅលើបណ្តាញសង្គមដូចជា Instagram និង Facebook ជាដើមបើទោះបីជាវ័យជ្រេបន្តិចមែនក៏ស្នេហា អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មិនឲ្យចាញ់ក្មេងៗប៉ុន្មាននោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ក៏ធ្វើឱ្យអ្នកគាំទ្រច្រណែននឹងគូស្វាមីភរិយាទាំងពីរនេះ មែនទែនតែម្តង ព្រោះរាល់សកម្មភាពគឺតែងតែស្វីតៗខ្លាំង ដែលនេះក៏បានសបញ្ជាក់ពីការយល់ចិត្តយល់ថ្លើម និង ការរស់នៅប្រកបដោយសុភមង្គលរបស់គូជីវិតមួយគូនេះផងដែរ និង ក៏ជាគំរូដ៏ប្រពៃសម្រាប់ប្តីប្រពន្ធផ្សេងទៀត យកទុកជាតម្រាប់ផងដែរ៕ ប្រភព៖ khmerload

Read More