មិត្តភិក្តល្អ! ចំថ្ងៃខួបកំណើតចូលវ័យ ៣៤ ឆ្នាំ អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវមិត្តចាស់រាប់គ្នាជាង ២០ ឆ្នាំ សុគន្ធ និសា ជូនពរបែបនេះ

ហ្វេសប៊ុក៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស គឺ អ្នកនាង ឱក សុគន្ធកញ្ញា ដោយគេសង្កេតឃើញមានអ្នកគាំទ្រ មិត្តសិល្បៈ និង បណ្តាក្រុមហ៊ុនសហការការងារជាច្រើនរបស់អ្នកនាង បានចូលរួមអបអរសាទរ និង រៀបចំនំខេកជូនដល់អ្នកនាងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកមកមើលមិត្តរួមទ្រនំ និង ច្រើនឆ្នាំរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺអ្នកនាង សុគន្ធ និសា បានបង្ហោះសារមុនគេជូនពរតារាចម្រៀងស្រីរូបនេះនៅលើគណនីហ្វេសប៊ុកផងដែរ។ អ្នកនាង សុគន្ធ និសា បានបង្ហោះសារជូនពរអ្នកនាង ឱក សុគន្ធកញ្ញា ថា៖ «រីករាយថ្ងៃកំណើតណា ម៉ាមីស្អាត សូមជូនពរឱ្យមានសុភមង្គល សំណាងល្អរហូតតទៅ @sokunkanha happy birthday»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ មហាជនអ្នកគាំទ្របានដឹងហើយថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា មិនត្រឹមតែជាមិត្តរួមអាជីពតែម្យ៉ាងនោះទេ តែតារាចម្រៀងស្រីទាំង ២ រូប បានរាប់អានគ្នាក្នុងនាមជាមិត្តល្អ បងប្អូនល្អតាំងពីបោះជំហានមកកាន់វិថីសិល្បៈមកម្ល៉េះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ គេបានដឹងថា អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង សុគន្ធ និសា បានរួមទ្រនំផលិតកម្មរស្មីស្ទឹងសង្កែជាមួយគ្នាតាំងពីអំឡុងឆ្នាំ ២០០០ មកម្ល៉េះ ពោលគឺមកដល់ពេលនេះអ្នកទាំងពីររាប់អានគ្នាមិនក្រោម ២០ ឆ្នាំនោះទេ៕ ប្រភព៖ popular

Read More

អ្នកគាំទ្របារម្ភខ្លាំង! សុខៗតារាសម្ដែងប្រុសរូបសង្ហា អ៊ុន សិទ្ធា ធ្លាក់ខ្លួនឈឺម្ដងជំងឺច្រើនមុខបែបនេះ

មហាជនជ្រាបហើយថា តារាសម្ដែងប្រុសរូបសង្ហា អ៊ុន សិទ្ធា សព្វថ្ងៃកាន់តែក្ដោបបានប្រជាប្រិយភាពខ្លាំងឡើងក្នុងវិស័យសិល្បៈ គេសង្កេតឃើញថា លោកកាន់តែមានភាពមមាញឹកខ្លាំង ទាំងការសម្ដែងខ្សែភាពយន្តខ្មែរជាបន្តបន្ទាប់ និង ថតស្ពតពាណិជ្ជកម្មផ្សេងៗ ដែលតែងបង្ហាញសកម្មភាពការងាររបស់លោក លើបណ្ដាញសង្គមដល់មហាជនបានឃើញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាសម្ដែងប្រុសរូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និង បង្កើតក្ដីបារម្ភយ៉ាងខ្លាំងពីមហាជន បន្ទាប់ពីទទួលដំណឹងថាលោក កំពុងតែធ្លាក់ខ្លួនឈឺខ្លាំង ដោយមានជំងឺច្រើនមុខ និង កំពុងតែសម្រាកនៅមន្ទីរពេទ្យមួយកន្លែង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើតាមការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមរបស់ តារាសម្ដែងប្រុសរូបនេះ ដែលបានធ្វើការអរគុណដល់អ្នកសួរសុខទុក្ខ ព្រមទាំងបានប្រាប់ពីអាការជំងឺរបស់លោកថា៖ «អរគុណពុកម៉ែបងប្អូនដែលបារម្ភ និង ខលសួរសុខទុក្ខដល់ខ្ញុំ ខ្ញុំបានធូរបន្តិចហើយ ជិតបានចេញពីពេទ្យហើយ ឈឺលើកនេះ ច្រើនមុខសរុបហ្មង (រ.លា.កក្រពះ ពោះវៀន គ្រុនឈា.ម គ្រុនចាញ់) លទ្ធផលដេកស្រា.ត»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីឃើញបែបនេះភ្លាម ធ្វើឱ្យមហាជន ជាពិសេសបណ្ដាអ្នកគាំទ្ររបស់ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពរូបនេះ មានការបារម្ភខ្លាំង ដែលបានធ្វើការសួរនាំពីជំងឺលោក និង មានការជូនពរឱ្យលោកឆាប់ជាគ្រប់គ្នាផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ឧកញ៉ា ហុីង បញ្ញារិទ្ធ ស្វាមីលោកស្រី ទ្រី ដាណា សម្រេចចិត្តសាងផ្នួស ក្រោយជួបរឿងលែងលះ

មហាជនបានជ្រាបហើយកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ មានរឿងរ៉ាវកក្រើកពេញហ្វេសប៊ុក ដែលបង្កើតការភ្ញាក់ផ្អើលដល់មហាជន ក្រោយពីបានឃើញថៅកែហាងពេជ្រ ទ្រី ដាណា ធ្វើការប្រកាសចង់លែងលះជាមួយស្វាមី។ ខណៈនោះ ឧកញ៉ា ហុីង បញ្ញារិទ្ធ ជាស្វាមីក៏ចេញមុខឡាយវីដេអូធ្វើការតបពាក្យសម្ដី និងលើកឡើងពីបញ្ហាគ្រួសារទៅកាន់ភរិយា ដែលធ្វើឱ្យថៅកែស្រីរូបនេះ ក៏បានតបតទៅវិញខ្លាំងៗ ទម្លាយរឿងរ៉ាវគ្រួសារបស់អ្នកនាងជាច្រើន ដែលក្លាយជាប្រធានបទយ៉ាងក្ដៅគ.គុ.កធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍តាមដានគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីមានការតតាំងពាក្យសម្ដី និងបកស្រាយអំពីបញ្ហាទាំងនេះ ថៅកែហាងពេជ្ររូបនេះ និងស្វាមី ក៏បានរស់នៅដាច់ដោយឡែកគ្នា ព្រមទាំងអ្នកនាង បានបញ្ជាក់ប្រាប់ថា នឹងធ្វើសុំណុំរឿងឡើងតុលាការធ្វើការលែងលះនឹងស្វាមីក្នុងពេលឆាប់ៗនេះផងដែរ។ រីឯក្រឡេកទៅស្វាមីវិញ បន្ទាប់ពីភរិយាប្រកាសលែងលះ គេសង្កេតឃើញថា ឧកញ៉ា ហុីង បញ្ញារិទ្ធ ហាក់មានភាពសោកសៅខ្លាំង ដែលបានបង្ហាញចិត្តនឹករឮកដល់ប្រពន្ធកូន តាមរយៈការបង្ហោះរូបភាពអនុស្សវរីយ៍ល្អៗជាមួយប្រពន្ធកូន និងសារលើបណ្ដាញសង្គមហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក មកដល់ព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ស្រាប់តែ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងពីមហាជន បន្ទាប់ពីបានឃើញរូបភាព និងវីដេអូជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើការឡាយវីដេអូពីសកម្មភាពរបស់ ឧកញ៉ា ហុីង បញ្ញារិទ្ធ ស្វាមីរបស់ ថៅកែស្រីរូបនេះ បានកំពុងតែធ្វើការសាងផ្នួសចូលជាបុព្វជិតបង្ហាញពីចិត្តជ្រះថ្លាស្វែងរកផ្លូវព្រះធម៌។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូឡាយទាំងនេះ កំពុងតែមានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានមហាជនលើបណ្ដាញសង្គមជាច្រើនធ្វើការចែករំលែកបន្តគ្នា ព្រមទាំងភ្ជាប់ជាមួយនឹងការចូលរួមអនុមោទនាចំពោះចិត្តជ្រះថ្លារបស់លោកផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

មើលមួយភ្លេត ស្មានតែបរទេស! រថយន្តតម្លៃកប់ពពក ស៊េរីខ្ពស់ ដង្ហែគ្នាជាច្រើនគ្រឿង តាមពិត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សោះ

ខេត្តព្រះសីហនុ ៖ ដូចដែរដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ ទិន្នផលតាង៉េនរបស់ប្រជាកសិករ របស់កម្ពុជា បានជួបបញ្ហា ក្នុងការនាំចេញ ហេតុនេះហើយ ទើបធ្វើឲ្យ បុគ្គលល្បីៗក្នុងសង្គមជាច្រើន ប្រកាសជួយទិញប្រជាកសិករខ្មែរ ដើម្បីជួយស្រោចស្រង់ក្នុងគ្រាលំបាកមួយនេះ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេដឹងថា ជាអ្នកដែលទទួលទិញខ្លាំងជាងគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលបញ្ចប់ការទទួលទិញហើយនោះ អ្នកឧកញ៉ា និងក្រុមការងារ បានសម្រាកលំហែកាយ ជិះមើលក្រុងព្រះសីហនុ ជាមួយនឹងរថយន្តទំនើប ធ្វើឲ្យ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹង រថយន្តតម្លៃកប់ពពក ស៊េរីខ្ពស់ កម្រមាននៅកម្ពុជា លើ ដងផ្លូវរលោង គួរឲ្យទាក់ទាញថែមទៀតនោះ ធ្វើឲ្យទិដ្ឋភាពមួយនេះ ដូចនឹងបរទេសខ្លាំងណាស់ ជឿជាក់ថា ទៅដល់ណាប្រាកដជាផ្អើលមើលជាក់ជាមិនខាន បើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្អួតរថយន្តទាំងនេះម្តង៤គ្រឿងដូច្នេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

អស្ចារ្យមែន! កម្ពុជា នឹងមានរោងចក្រផលិតរថយន្តជាលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់

សាលាក្រុងពោធិ៍សាត់ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជូនកាដូពិសេស សម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះ អាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ ៥០០ នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និង ដំឡើងរថយន្ត (ផលិត ចែកចាយ លក់ និង សេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កិច្ចប្រជុំនេះទៀតសោត បានធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង គណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ដែលប្រទេសយើង នឹងមានរោងចក្រដំឡើងយានយន្តដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនេះ ថែមទាំងអាចផ្ដល់ឱកាសការងារ ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ដល់ទៅប្រមាណ ៥០០ នាក់ ឯណោះ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក៕

Read More