រកឃើញ ម្ចាស់ស្តេចវីឡាតម្លៃ ៣លានដុល្លារដំបូងរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ តាមពិតគឺជា

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនជាច្រើន ធ្លាប់បានភ្ញាក់ផ្អើលរួចមកហើយ ក្រោយពេល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានគម្រោងស្តេចវីឡា លើទំហំដី១ហិចតា ដែលមានតម្លៃជិត ៣លានដុល្លារឯណោះ ដែលធ្វើឲ្យ មហាជនជាច្រើន ពិតជា រងចាំមើលថា តើនរណាជាម្ចាស់ដំបូងរបស់ សេ្តចវីឡានេះខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីម្សិលមិញនេះ មហាជនលេងបណ្តាញសង្គម ជាច្រើនបាន ផ្ទុះការចាប់អារម្មណ៍ ក្រោយពេល ឧកញ៉ាខ្មែរម្នាក់ បានអរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបញ្ចុះតម្លៃក្នុងគម្រោងធំនេះសម្រាប់រូបលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ក្នុងនោះ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ក៏បាន​ចែកចាយបន្ត ដោយនេះ បញ្ជាក់បានយ៉ាងច្បាស់ថា ឧកញ៉ាខ្មែរមួយរូប ឈ្មោះ អ៉ឹង គីមហុង ជាម្ចាស់ដំបូងរបស់គម្រោងស្តេចវីឡាសែនស្កឹមស្កៃ លើដី១ហិចតា នៅផ្លូវជាតិ៦A ប្រាកដមែន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

មិនធម្មតាទេ! រឿង អាជី ងើបពីគេងអត់ងូតទឹក​ ក៏នៅស្អាត ដល់ថ្នាក់ កាសែតចិន ចុះផ្សាយព្រាត

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់រួចមកហើយ អាជី ដែលជាអ្នករកស៊ីលក់ឡេអនឡាញ​ដ៏ល្បី នៅលើបណ្តាញសង្គម​ហ្វេសប៊ុក ដែលនាពេលថ្មីៗនេះ រូបនាង ត្រូវបានមហាជនមួយចំនួន ធ្វើការរិះគន់ និងសើចចំអកផង ដោយសារតែ នាង បានពោលពាក្យមួយចំនួន ដែលត្រូវបានគេចាត់ទុកថា ជាការលើកតម្កើងអួតហួសហេតុពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើតាមបទសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា ជាមួយ អាជី នាពេលថ្មីៗកន្លងមកនេះ នាងឆ្លងឆ្លើយសំនួរ ថា រូបនាង បើទោះបីជានាងងើបពីគេងអត់ងូត ក៏រូបនាងនៅតែស្អាតដែរ ហើយស្អាតបែបធម្មជាតិទៀតផង និងមានដូចជា នៅក្នុងចំណោម នារី ១០ នាក់ នាងស្អាតជាងគេ ៩នាក់ ហើយ ជាដើម។ យ៉ាងណា នៅកិច្ចសម្ភាសន៍មួយដែលផ្តោតសំខាន់ទៅលើការថតស្ពតឱ្យសំអាងការមួយ នៅក្នុងស្រុក ដែលអាជី អះអាងក្តែងៗថា តម្លៃខ្លួននាងការថតស្ពតជាមួយសំអាងនោះ មានតម្លៃដល់ទៅ ៣ ម៉ឺនដុល្លារអាមេរិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាល់ការលើកឡើងបែបនេះ បានធ្វើឱ្យមហាជនជាច្រើន មានសើចចំអកទៅលើរូបនាងជាខ្លាំង ដោយខ្លះថា នាងអង្គុយលើចង្អេរលើកខ្លួនឯង ពូកែអួតមិនចេះប្រមាណខ្លួន ក្នុងនោះដែរ ទាំងនៅលើបណ្តាញសង្គម​ ថែមទាំង បានយកនាង ត្រូល (Troll) ជាមួយពាក្យសម្តីអួតចាក់ទឹកមិនលិច និង រូបភាពមួយចំនួនរបស់នាងទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែយ៉ាងណា ថ្មីៗនេះ មានមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញ កាសែត សារព័ត៍មានចិនមួយចំនួន បានយកព័ត៍មានរបស់អាជី ទៅចុះផ្សាយព្រោងព្រាតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីជាមហាជនជាច្រើន រិះគន់អាជី យ៉ាងណាក៏ដោយ ក៏រូបនាង ពិតជាមនុស្សដែលរឹងមាំ មិនទន់ខ្សោយ ហើយទោរទន់ទៅតាមពាក្យគេរិះគន់នោះទេ ដោយថ្មីៗនេះ នាងចេញមុខនៅលើបណ្តាញសង្គម ឆ្លើយតបទៅអ្នកទាំងនោះ រួមទាំង ឡាយលក់ផលិតផលរបស់នាងយ៉ាងរំភើយ ដូចសព្វដង៕

Read More

ក្រោយផុងក្នុងជីវិតលិចលង់ ពេលនេះ ចាន់ សម័យ រាសីឡើង ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនមួយ

កន្លងមកមហាជនប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីរឿងរ៉ាវជីវិតរបស់តារាចម្រៀងលោក ចាន់ សម័យ ម្ចាស់បទ F4 ខ្មែរ «បំភ្លេចអូនមិនបាន» ដែលកាលពីអំឡុងឆ្នាំ ២០១៩ លោកបានជួបប្រទះនូវការរស់នៅយ៉ាងលំបាក និង ស្ពាយជំងឺប្រចាំកាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលណោះលោក ចាន់ សម័យ ក៏ត្រូវបានមិត្តក្នុងសិល្បៈជាច្រើនបានជួយជ្រោមជ្រែងដល់លោកឱ្យវិលមកកាន់វិថីសិល្បៈវិញ ទាំងការផ្តល់ជាថវិកា និង កម្លាំងចិត្ត។ លើសពីនោះ លោក ចាន់ សម័យ ក៏បានទទួលអំណោយផ្ទះវីឡាតឿមួយខ្នងក្នុងបុរី ឡេង ណាវ៉ាត្រា នៅម្តុំទួលពង្រ ពីសម្តេច ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាក៏ដោយ ក្រោយភ្លៀងមេឃស្រឡះ ដោយមានការជ្រោមជ្រែង ផ្តល់កម្លាំងចិត្តពីសប្បុរសធម៌ និង មិត្តក្នុង-ក្រៅរង្វង់សិល្បៈ លោក ចាន់ សម័យ ក៏បានចូលប្រឡូកក្នុងវិស័យសិល្បៈដូចដើម ហើយលោកត្រូវបានឡើងច្រៀងតាមបណ្តាកម្មវិធីប្រគំតន្ត្រីនានា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងឆ្នាំ ២០២១ នេះ លោក ចាន់ សម័យ ហាក់កាន់តែមានជីវិតប្រសើរឡើងវិញហើយ ដោយលោកបាន និង កំពុងក្តាប់តំណែងជានាយប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យមួយមានឈ្មោះថា ក្រុមហ៊ុន C. D. Land៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អីយ៉ា!! ភ្ជាប់ពាក្យបានជាង ១ ខែ តារាចម្រៀងវ័យក្មេង វីរៈ និច្ច ទម្លាយគ្រាផ្ដើមស្នេហ៍ដំបូងៗនឹងគូដណ្ដឹង

កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រជាច្រើន ហាក់ភ្ញាក់ផ្អើល និង រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង បានដឹកដៃគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណីហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញ វីរៈ និច្ច ស្ងាត់ៗធ្វើពិធីភ្ជាប់ពាក្យបែបនេះ ពិតជាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលពីមហាជនគ្រប់គ្នា ព្រោះកន្លងមកតារាចម្រៀងរូបនេះ មិនដែលបានបង្ហើបថានាងមានម្ចាស់ចិត្ត ឬបង្ហាញមុខមាត់គូស្នេហ៍របស់នាងលើបណ្ដាញសង្គមឱ្យមហាជនបានឃើញនោះឡើយ ស្រាប់តែបានបង្ហាញមុខគូស្នេហ៍ភ្លាមៗក្នុងថ្ងៃភ្ជាប់ពាក្យនោះតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ កាន់តែចាប់អារម្មណ៍ខ្លាំងទៀត ដោយតារាចម្រៀងស្រីរូបនេះបានធ្វើការទម្លាយពីការផ្ដើមស្នេហ៍ដំបូងនឹងគូដណ្ដឹង ដោយឆ្លើយតបនឹងសំណួររបស់ពិធីករ-ការិនី ក្នុងកិច្ចសម្ភាសកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍ PNN ដែលបានឱ្យដឹងថា កញ្ញា និង គូដណ្ដឹង បានស្គាល់គ្នាយូរមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៨ មកម៉្លេះ ប៉ុន្តែខណៈនោះ នាងមិនទាន់បានចាប់ចិត្ត ឬ មានចិត្តស្រឡាញ់ជាមួយនឹងគូដណ្ដឹងឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ វីរៈ និច្ច ប្រាប់ទៀតថា រហូតមកទល់ដើមឆ្នាំ ២០២១ នេះ ពេលដែលនាង និង គូដណ្ដឹងជួបគ្នាម្ដងទៀតនៅមាត់សមុទ្រ ខេត្តកំពង់សោម ទើបនាងមានការចាប់អារម្មណ៍ ចាប់ចិត្តស្នេហាជាមួយគូដណ្ដឹងរូបនោះ ខណៈពេលដែលគូដណ្ដឹងរបស់នាង បានហៅនាងទៅច្រៀងក្នុងភោជនីយដ្ឋានរបស់គាត់ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ នៅឯក្រុងព្រះសីហនុនោះ ហើយអ្នកទាំងពីរក៏មានចិត្តលើគ្នាទៅមក និង បានចាប់ផ្ដើមស្រឡាញ់ទាក់ទងគ្នាបានរយៈពេលខ្លី ក៏សម្រេចចិត្តដឹកដៃគ្នាចូលដល់ចាស់ទុំ និង មានកម្មវិធីភ្ជាប់ពាក្យនេះកើតឡើង។ ម្យ៉ាងវិញទៀត បន្ទាប់ពីបានភ្ជាប់ពាក្យភ្ជាប់សម្ដីរវាងចាស់ទុំទាំងសងខាងបានកន្លះខែ ក៏បានឃើញថា តារាចម្រៀងស្រីរូបនេះបានដឹកដៃគូដណ្ដឹងថត Pre-Wedding ត្រៀមថ្ងៃចូលរោងការ ដែលនាង ក៏បានធ្វើការបញ្ជាក់ថា នឹងប្រារព្ធឡើងនៅក្នុងខែក្រោយនេះ ពោលគឺខែតុលា ឆ្នាំ ២០២១ នេះហើយ៕

Read More

ស្ងាត់ឈឹងពីសិល្បៈ ការពិត ហង្ស ឧត្តមមុន្នី បែរមកសំងំរកស៊ីលើមុខជំនួញនេះ

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាជិត ៣ ឆ្នាំហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក​ ហង្ស ឧត្តមមុន្នី ហាក់ស្ងាត់បាត់ឈឹងលើវិថីសិល្បៈ ដោយកាលនោះគេចាំបានថា វត្តមានរបស់លោកចុងក្រោយដោយការឡើងឆាកតន្ត្រី និង ចេញបទចម្រៀងថ្មី គឺនៅឆ្នាំ ២០១៨។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបាត់ឈឹងលើវិថីសិល្បៈរបស់លោក ហង្ស ឧត្តមមុន្នី ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានចម្ងល់ និង​ ចង់ដឹងពីសុខទុក្ខលោកយ៉ាងខ្លាំង ក៏ព្រោះតែសុខៗលោក ហង្ស ឧត្តមមុន្នី បានចាកចេញពីអាជីពជាតារាចម្រៀងយ៉ាងស្ងៀមស្ងាត់យ៉ាងនេះ បើទោះជាអំឡុងឆ្នាំ ២០២០ លោកធ្លាប់បានបង្ហាញវត្តមានលើឆាកតន្ត្រីម្តងម្កាលក្តី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក ហង្ស ឧត្តមមុន្នី ក៏ពុំសូវជាបានប្រើញឹកញាប់នោះដែរ។ ម្តងម្កាលលោកផុសរូប និង សកម្មភាពបច្ចុប្បន្ននៃមុខជំនួញរបស់លោក ដែលពាក់ព័ន្ធនឹងផ្នែកលក់ដីឡូត៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឮកថា លោក ហង្ស ឧត្តមមុន្នី មិនមែនទើបតែចាប់ផ្តើមលើវិស័យអចលនទ្រព្យនៅពេលដែលលោកចាកចេញពីវិថីសិល្បៈនោះទេ តែគេចាំបានថាលោកបានចាប់ផ្តើមអាជីពនេះតាំងពីនៅជាតារាចម្រៀងនៅឡើយមកម្ល៉េះ។ លើសពីនោះក្រៅពីអាជីពផ្នែកលក់ដីឡូត៍នេះ លោក ហង្ស ឧត្តមមុន្នី ក៏មានបើក «តន្ត្រីសម័យ ហង្ស ឧត្តមមុន្នី» ដែលទទួលរៀបចំកម្មវិធីជប់លៀងផ្សេងៗទៀតផង៕

Read More

ផ្អើលអ្នកគាំទ្រ! សួស វីហ្សា ដឹកដៃប្តីទៅទិញមាសពេជ្រទាំងឈុតៗអស់ ១០ ម៉ឺនដុល្លារ ពាក់មុនភ្ជុំ

មហាជនជ្រាបហើយ តារាចម្រៀងស្រី សួស វីហ្សា និង លោក ថមមី ក្រៅពីអាជីពសិល្បៈ ប្ដីប្រពន្ធមួយគូនេះ បានបើកមុខជំនួញផ្ទាល់ខ្លួន ដែលជាអាជីពលក់សម្លៀកបំពាក់ និង កាបូបតាមអនឡាញ ដោយទោះបីទើបតែប្រឡូកអាជីពនេះពិតមែន ប៉ុន្តែ អ្នកទាំងពីរ ពិតជាទទួលបានភាពជោគជ័យ និង រកកម្រៃបានច្រើនសន្ធឹក ដែលថ្មីៗនេះ គេឃើញថា ទើបតែបើកក្រុមហ៊ុនថ្មីទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកជាមួយនឹងភាពជោគជ័យទាំងនេះ នៅល្ងាចថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ប្ដីប្រពន្ធជាអ្នកសិល្បៈមួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ ក្រោយពីបានឃើញ អ្នកទាំងពីរ បានចំណាយលុយរាប់ម៉ឺនដុល្លារទិញគ្រឿងមាស និង ពេជ្រ ពាក់យ៉ាងជ្រែកខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើតាមការបង្ហោះរបស់ ថៅកែហាងពេជ្រ ទ្រី ដាណា ដែលបានឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ បានទៅទិញគ្រឿងពេជ្រ និងមាស ប៉ុន្មានឈុតនេះ ដែលអ្នកទាំងពីរ បានចំណាយលុយទិញអស់ប្រមាណជាង ១០ ម៉ឺនដុល្លារឯណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន ក៏បានសម្ដែងនូវការចូលរួមអបអរសាទរដល់អ្នកទាំងពីរ ព្រមទាំងធ្វើការស៊ែរពេញបណ្ដាញសង្គមអមជាមួយនឹងពាក្យជូនពរឱ្យ តារាប្រុសស្រីប្ដីប្រពន្ធមួយគូនេះ កាន់តែទទួលបានជោគជ័យទាំងវិថីសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួនផងដែរ៕

Read More