ទំនងមែន! ថ្ងៃចុងសប្ដាហ៍ឧកញ៉ា ម៉ុង ឫទ្ធី នាំលោកជំទាវប្រហុក ខ្វៃជ្រូកញ៉ាំលើកំពូលភ្នំ យ៉ាងរ៉ូមែនទិក

មហាជននៅក្នុងបណ្ដាញសង្គមថ្មីៗនេះ នាំគ្នាចាប់អារម្មណ៍សកម្មភាពឧកញ៉ា ម៉ុង ឫទ្ធី ដែលលោក និង ភរិយា បានចំណាយពេលវេលាជាមួយគ្នា មុនថ្ងៃចុងសប្ដាហ៍របស់ខ្លួន សហការគ្នា រៀបចំចម្អិនម្ហូប ខ្វៃជ្រូកបង្វិល នៅលើកំពូលភ្នំ ដើម្បីទទួលទានអាហារពេលល្ងាចជួបជុំ ដ៏មានក្ដីសុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈគណនីរបស់ឧកញ៉ាផ្ទាល់ បានបង្ហោះនូវវីដេអូដែលលោក និង ភរិយា កំពុងថែមគ្រឿង នៅលើជ្រូកដែលបានដាក់អាំង នៅល្ងាចព្រាងៗ នៃបរិវេណកំពូលភ្នំ ​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ដែលធ្វើឱ្យមហាជនឃើញហើយសឹងតែស្រក់ទឹកមាត់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ តាមរយៈវីដេអូដែលបានបង្ហោះ លោកឧកញ៉ា បានរ៉ាយរ៉ាប់សារឱ្យដឹងថា ៖ «ល្ងាចនេះ​ពីរនាក់​លោក​ជំទាវ​ប្រហុក​ ខ្វៃ​កូនជ្រូក​​យ៉កសៀ​មួយ​ក្បាលហូប​ នៅលើកំពូលភ្នំ ​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​។ ឆ្ងាយពីទីផ្សារ ​មានតែ​ខ្វៃជ្រូក​ដោយខ្លួនឯង​ហូបអ៊ីចឹងហើយ​ ខ្ញុំ​សូម​ផ្ញើ​ជូន​ប្រិយមិត្ត​យើង​ តាម​រលកធាតុអាកាស ​ដោយក្តី​នឹករលឹកផង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសកម្មភាពដ៏ផ្អែមល្ហែមនេះ បានធ្វើឱ្យមហាជននាំគ្នាកោតសរសើរចំពោះឧកញ៉ា ម៉ុង ឬទ្ធី ដែលបង្ហាញនូវការចំណាយពេលវេលាដ៏មានន័យសម្រាប់ក្រុមគ្រួសារ ជាពិសេសគឺភរិយាជាទីស្រឡាញ់របស់លោក ដែលលោកបានដាក់ងារជាជំទាវប្រហុក ខណៈលោកតែងចំណាយពេលជាមួយភរិយាជាប្រចាំ ដោយមិនចាំបាច់ចាំតែថ្ងៃសំខាន់ឡើយ ជាគំរូដ៏ល្អ សម្រាប់ក្រុមគ្រួសារនានា គួរយកតម្រាប់តាម៕

Read More

ទុក្ខផ្ទួនៗ! វង្ស ណយ និង ជា ស្រួច ត្រូវអ្នកនៅជាមួយលួ.ចម៉ូតូម្នាក់មួយគ្រឿង និង លុយរត់បាត់

កីឡាករប្រដាល់គុណខ្មែរ វង្ស ណយ កាលពីយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួន អំពីករណីដែលខ្លួនត្រូវបានអ្នកនៅជាមួយ លួ.ចម៉ូតូចំនួនមួយគ្រឿង និង ប្រាក់ថ្លៃងៀតក្របីប្រមាណជា ៥០ ម៉ឺនរៀល មិនតែប៉ុណ្ណោះអ្នកដែលលួ.ចម៉ូតូរូបនោះ ថែមទាំងបានលួ.ចម៉ូតូ លោក ជា ស្រួច ផងដែរ ដែលបានស្នាក់នៅជាមួយគ្នា ក្នុងគេហដ្ឋាន កីឡាករប្រដាល់គុណខ្មែរ វង្ស ណយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈវីដេអូប្រមាណជាង ១ នាទី វង្ស ណយ និង ជា ស្រួច បានរៀបរាប់ឱ្យបានដឹងថា ខ្លួនបានស្គាល់បុរសម្នាក់ជាម្ចាស់ហាងខោអាវមួយ នៅខេត្តកំពង់ចាម ដោយបែកបាក់ជាមួយប្រពន្ធ ក៏ពឹងពាក់មកស្នាក់អាស្រ័យជាមួយលោក។ ដោយក្ដីអាណិត វង្ស ណយ ក៏បានផ្ដល់ឱកាសឱ្យបុរសរូបនោះ ដឹកងៀតក្របី ជាមួយលោក ជា ស្រួច ដើម្បីបានប្រាក់កម្រៃយិតយោងជីវភាពរស់នៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យស្ដាយ ស្រាប់តែពេលនេះ ជនស.ង្ស័.យខាងលើ បានលួ.ចម៉ូតូម៉ាក Honda Wave របស់កីឡាករ វង្ស ណយ ចំនួន ១ គ្រឿង និង លុយងៀតក្របីចំនួន ៥០ ម៉ឺនរៀល ថែមទាំងបានយកម៉ូតូរបស់កីឡាករ ជា ស្រួច មួយគ្រឿងទៀត គឺម៉ាក វីវ៉ា កញ្ចាស់ ដែលរាល់ថ្ងៃលោកមានតែម៉ូតូកញ្ចាស់មួយគ្រឿងនេះទេ គ្រាន់បានជាទីពឹងដឹកជញ្ជូនងៀតក្របីរកកម្រៃចិញ្ចឹមជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះហើយ កីឡាករប្រដាល់គុណខ្មែរទាំង ២ រូប បានស្នើឱ្យពលរដ្ឋដែលបានឃើញ ជួយឃា.ត់ជ.នស.ង្ស័.យខាងលើ និង ម៉ូតូទុកផង ព្រោះខ្លួនមានតែម៉ូតូនេះហើយជាទីពឹងក្នុងការប្រកបរបរចិញ្ចឹមជីវិត និង សូមការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ជួយវែកមុខចា.ប់ជ.នស.ង្ស័.យឱ្យបាន ដើម្បីឱ្យខ្លួនបានទទួលម៉ូតូត្រឡប់មកវិញ៕

Read More

អ្នកគាំទ្រធ្លាក់ថ្លើមក្ឌុក ឃើញសភាព អ៊ុន សិទ្ធា ដេកស្តូកស្តឹងលើគ្រែពេទ្យ និងសារផ្តាំបែបនេះ

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកគាំទ្រមានការភ្ញាក់ផ្អើលម្ដងហើយ ព្រមទាំងមានការបារម្ភខ្លាំងពីតារាសម្ដែងប្រុសរូបសង្ហា អ៊ុន សិទ្ធា បន្ទាប់ពីទទួលដំណឹងថា លោកធ្លាក់ខ្លួនឈឺខ្លាំង និង មានជំងឺជាច្រើនមុន គឺជំងឺរលាកក្រពះ ពោះវៀន គ្រុនឈា.ម និង ជំងឺគ្រុនចាញ់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក រំលងបាន ៣ ថ្ងៃ មកដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាសម្ដែងប្រុសរូបនេះ ក៏បានធ្វើការបង្ហោះរូបភាព និង សារលើបណ្ដាញសង្គមម្ដងទៀត ដែលបានធ្វើការផ្ដាំផ្ញើទៅមហាជនឱ្យប្រុងប្រយ័ត្នចំពោះការដើរកម្សាន្តនៅតំបន់ព្រៃភ្នំ កុំឱ្យធ្លាក់ខ្លួនឈឺដូចរូបលោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង ខ្លោចចិត្តអាណិតរូបលោកខ្លាំង គឺឃើញរូបភាពរបស់លោកដេកលើគ្រែស្ដូកស្ដឹងមានសភាពឈឺធ្ង.ន់.ធ្ង.រ ព្រមទាំងលោកបានប្រាប់ពីអាការរបស់លោកឱ្យដឹងទៀតថា ពេលជំងឺធ្វើទុក្ខម្ដងៗខ្លួនរបស់លោកញាក់ញ័រខ្លាំងពិបាកក្នុងខ្លួន ប៉ុន្តែមកដល់ពេលនេះ លោកបានធូរស្បើយខ្លះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមសាររបស់តារាសម្ដែងប្រុសរូបនេះបានបង្ហោះថា៖ «នឹកម៉ែណាស់ ជាសារមួយសម្រាប់បងប្អូនដែលចូលចិត្តដំណើរកម្សាន្តតាមតំបន់ព្រៃភ្នំទឹកជ្រោះ។ សូមប្រុងប្រយ័ត្នការពារខ្លួន (មូសខ្លា) ពេលនេះខ្ញុំមានជំងឺគ្រុនឈា.មផង គ្រុនចាញ់ផង និង រលាកក្រពះពោះវៀនទៀត ទើបតែបានធូរ ៦០% ទេ។ ដូច្នេះ ដូចបានសរសេរខាងលើសូមប្រុងប្រយ័ត្នផង នេះដោយសារការធ្វេសប្រហែសរបស់ខ្ញុំ ទើបមានជំងឺបែបនេះ ពេលញាក់ម្តងៗឃើញអស់ហើយម៉ែឪ សូមថែរក្សាសុខភាពទាំងអស់គ្នា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចជាសិល្បករ-ការិនីរួមអាជីពជាច្រើន សម្ដែងនូវការព្រួយបារម្ភកាន់តែខ្លាំង ពីតារាសម្ដែងប្រុសរូបនេះ ព្រមទាំងបានធ្វើការជូនពរដល់រូបលោកឆាប់ជាសះស្បើយផងដែរ៕

Read More

មិនមែនលំៗទេ! កម្សាន្តទើបចាយអស់ជាង ១០ម៉ឺនទិញមាសពេជ្រ ឥលូវ សួស វីហ្សា ដឹកដៃប្តីទៅទិញវីឡា ផ្ទះល្វែងពីរបីជុងថែម

កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងស្រី សួស វីហ្សា និង ស្វាមី លោក ថមមី ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញប្ដីប្រពន្ធមួយគូនេះ បានដឹកដៃគ្នាទៅទិញគ្រឿងមាសពេជ្រទាំងឈុតៗ ចំណាយលុយអស់ជាង ១០ ម៉ឺនដុល្លារនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក រឿងទិញមាសពេជ្រល្បីពាសពេញបណ្ដាញសង្គមមិនទាន់ស្ងាត់ផង ស្រាប់តែនៅល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នេះ ប្ដីប្រពន្ធជាអ្នកសិល្បៈមួយគូនេះ កាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង បើកភ្នែកធំៗទៀត ដោយអ្នកទាំងពីរបានដឹកដៃគ្នាទៅទិញវីឡាទោលមួយ តម្លៃរាប់ម៉ឺនដុល្លារ សម្រាប់កាដូថ្ងៃខួបកំណើតកូនស្រីជាទីស្រឡាញ់ ថែមទាំងទិញផ្ទះល្វែងប៉ុន្មានល្វែងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ក្រោយពីបានឃើញទិញរបស់ទ្រព្យជាបន្តបន្ទាប់បែបនេះ មហាជនអ្នកគាំទ្ររបស់ប្ដីប្រពន្ធមួយគូនេះ បានសម្ដែងនូវការត្រេកអរ និង ចូលរួមអបអរសាទរដល់អ្នកទាំងពីរគ្រប់គ្នា ព្រមទាំងជូនពរឱ្យអ្នកទាំងពីរកាន់តែទទួលបានភាពជោគជ័យក្នុងជីវិតថែមទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ប្រពៃណាស់! ក្រោយ លោកបងម៉ៅ និមន្តបិណ្ឌបាត្រ បានពីរថ្ងៃ ធ្វើឲ្យលោកបង យល់ដឹងពីព្រះធម៌ច្រើន ព្រមទាំងមានសង្ឃដីការមួយឃ្លាយ៉ាងខ្លីថា…

ហ្វេសប៊ុក៖ សូមរំឡឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ទើបកន្លងផុតទៅ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ឧកញ៉ា ហ៊ឹង បញ្ញារិទ្ធ (ហៅពូម៉ៅ) បានសម្រេចចិត្តសាងផ្នួសមួយរយៈ ដើម្បីយកធម៌យកអាមកដាក់ក្នុងខ្លួន និងរកអ្វីដែលស្ងប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបួស គេបានឃើញ សាមណេរ បញ្ញារិទ្ធ (លោកបងម៉ៅ) បាននិមន្តបិណ្ឌបាត្រ បានពីរថ្ងៃហើយ បើគិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ព្រមទាំងមានសង្ឃដីកាមួយឃ្លាយ៉ាងខ្លីថា៖ “ស្រស់ស្រាយជាមួយភាពស្ងប់ស្ងាត់”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅ ខមិន ព្រោងព្រាតថា៖ “សាធុលោកបង មានតែព្រះធម៍ជាមាគា៍នាំយេីងទៅភាពស្ងប់, ស្រស់ស្រាយណាស់លោកបង, ព្រះភ័ក្រស្រស់ថ្លាណាស់លោកក្មួយ, សាធុសាធុសាធុ, បួសនៅវត្តណាព្រះតេជគុណ សូមព្រះតេជគុណរឹងមាំឡើង, គោរពលោកបងពីចំងាយ, ថ្វាយបង្គំលោកពូម៉ៅ,សាធុសាធុលោកបងមៅ,ជូនពរលោកបងសុខភាពល្អ”៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Read More

ឡើងស្វ៊ីត! លើកនេះ ដួង ម៉ានិច ជួយតុបតែងខ្លួនឱ្យ អតិជាតិ បុត្រ ផ្ទាល់ដៃ ឃើញហើយអៀនជំនួស

មួយរយៈចុងក្រោយនេះ តារាចម្រៀងប្រុសវ័យក្មេង អតិជាតិ បុត្រ និង តារាសម្ដែងស្រីល្បីឈ្មោះ ដួង ម៉ានិច កាន់តែបង្ហាញសកម្មភាពផ្ហែមល្ហែមស្អិតល្មួតដូចស្ករនឹងគ្នាខ្លាំងឡើងលើបណ្ដាញសង្គម ដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍តាមដានអ្នកទាំងពីរខ្លាំងឡើង ព្រមទាំងកាន់តែដាក់ការស.ង្ស័.យថាអ្នកទាំងពីរកំពុងលួចបង្កាត់ភ្លើងស្នេហ៍ខុសវ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ថ្មីៗនេះ បានឃើញវីដេអូ TikTok ខ្លីមួយ បានបង្ហោះដោយតារាស្រីរូបស្រស់នេះលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពយ៉ាងស្វ៊ីតរវាងនាង និង ប្រុសក្មេង បុត្រ ដែលជាសកម្មភាពក្រៅឆាកខណៈកំពុងត្រៀមថតរឿងថ្មីជាមួយគ្នា ដែលឃើញថា នាងកំពុងជួយតប់ម្សៅតុបតែងខ្លួនឱ្យ អតិជាតិ បុត្រ ដោយផ្ទាល់ដៃ ដែលធ្វើឱ្យមហាជនបានមើលហើយអៀនជំនួសគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូខ្លីនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកគាំទ្រដែលចូលចិត្តតាមដានពីតារាប្រុសស្រីមួយគូនេះ ដោយបាននាំគ្នាធ្វើការស៊ែរបន្តគ្នា ព្រមទាំងចូលទៅខមមិនចង់ឱ្យអ្នកទាំងពីរស្រឡាញ់គ្នា និង ក្លាយជាគូស្នេហ៍ពិតៗផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់កាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More