ឃើញហើយអៀនជំនួស! អ្នកគាំទ្ររមួលបេះដូង ពេលឃើញ អតិជាតិ បុត្រ លួចធ្វើបែបនេះដាក់ ដួង ម៉ានិច

មហាជនអ្នកគាំទ្រជ្រាបហើយថា មួយរយៈចុងក្រោយនេះ តារាប្រុសស្រី ដែលត្រូវគេសង្ស័យថាជាគូស្នែហ៍ខុសវ័យ កញ្ញា ដួង ម៉ានិច និង អតិជាតិ បុត្រ តែងអង្រួនបេះដូងអ្នកលេងបណ្ដាញសង្គមតាមរយៈសកម្មភាពកាយវិការស្និទ្ធស្នាលផ្អែមនឹងគ្នាដូចស្ករតាំងម៉ែ ដែលគេឃើញមានទាំងវីដេអូ រូបភាពឱបកៀកកើយ និង បង្ហោះសារសាសងគ្នាលើបណ្ដាញសង្គមជាហូរហែ ធ្វើឱ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករដោយសារអ្នកទាំងពីរទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ កាន់តែចាប់អារម្មណ៍ស្រឡាំងកាំងខ្លាំង និង ស្ទើរតែរមួលបេះដូង បន្ទាប់ពីបានឃើញវីដេអូក្នុង TikTok ខ្លីមួយ ដែលបង្ហាញពីសកម្មភាពយ៉ាងច្រឡឺមគួរឱ្យស្រឡាញ់របស់ អតិតជាតិ បុត្រ លួចថើបកញ្ញា ដួង ម៉ានិច ធ្វើឱ្យតារាស្រីរូបនេះ អៀនខ្លាំងនិយាយអ្វីមិនចេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូខ្លីនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុង TikTok ដែលឃើញបណ្ដាអ្នកគាំទ្រធ្វើការចែករំលែកពាសពេញបណ្ដាញសង្គម ព្រមទាំងពោលពាក្យពេចន៍ជូនពរឱ្យអ្នកទាំងពីរកាន់តែផ្អែមស្អិតល្មួតនឹងគ្នាថែមទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ស្រស់ស្អាតខ្លាំង! ៣ សន្លឹកបង្ហោះថ្មីពី ទេព បូព្រឹក កំពុងធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍

តារាចម្រៀងស្រីនិយមបញ្ចេញស្ទីលលេងខ្លួនប្លែកៗមិនដែលជាន់គ្នា កញ្ញា ទេព បូព្រឹក្ស ដែលកន្លងទៅតែងតែទទួលបានការចាប់អារម្មណ៍ និង សរសើរខ្លាំងជាមួយនឹងគំនិតច្នៃប្រឌិតក្នុងការបង្កើតស្ទីលតុបតែងខ្លួន ដោយរាល់រូបភាពរបស់នាងសុទ្ធសឹងជារូបភាពមានស្ទីលប្លែកៗ ថ្មីៗ បែបហ្វេសសិនទាន់សម័យថ្មី ទាក់ចំណាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យគ្រប់ស្រទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ និង ទាក់ចិត្តខ្លាំងជាមួយនឹងការបង្ហាញរូបសម្រស់របស់នាង ក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរម្ដង ដែលរំលេចនូវរូបភាពតំណាងជាតិ គឺរូបទង់ជាតិខ្មែរ បូករួមទាំងរូបសម្រស់ស្រស់សោភា កាយវិការយ៉ាងសមសួនរបស់នាងទៀត ធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា។ លើសពីនេះ តារាស្រីរូបនេះ ថែមទាំងបានពោលពាក្យពោរពេញដោយអត្ថន័យយ៉ាងដូច្នេះថា ៖ «សូមបន់ផ្សងឱ្យកើតជាកូនខ្មែរគ្រប់ៗជាតិ ទឹកដីសុវណ្ណភូមិ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ អ្នកលេងបណ្ដាញសង្គម ក៏ដូចជាសិល្បករ-ការិនី រួមអាជីព ជាពិសេសបណ្ដាអ្នកគាំទ្ររបស់តារាចម្រៀងស្រីរូបនេះ បានធ្វើការចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយនឹងពាក្យពេចន៍សរសើរមិនដាច់ពីមាត់ជាមួយនឹងរូបសម្រស់របស់នាងក្នុងឈុតមួយនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

រំជួលចិត្តណាស់! នៅថ្ងៃវេនកាន់បិណ្ឌ បិណ្ឌ១ ស្រាប់តែ ឆន សុវណ្ណរាជ រំលឹកដល់រឿងមួយនេះ

កាលពីពេលថ្មីៗនេះ ក្នុងកំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ១) តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រលោក ក្រោយបានបង្ហោះសាររំលឹករឿងរ៉ាវអនុស្សាវរីយ៍ជាមួយអ្នកម្តាយជាទីស្រឡាញ់របស់លោក ក្រោយពេលដែលម្តាយរបស់លោកទទួលអនិច្ចកម្មអស់រយ:ពេលជាង៣ខែ ដោយតារាប្រុសរូបនេះបានបង្ហោះសារយ៉ាងដូច្នេថា÷ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វេនកាន់បិណ្ឌ បិណ្ឌ១នៅវត្តភ្នំប្រសិទ្ធក្រោម រាល់ឆ្នាំធ្វើបុណ្យនៅទីនេះជាមួយម៉ាក់ តែឆ្នាំនេះម៉ាក់ទៅបានសុខហើយ🙏ចឹងឆ្នាំនេះកូនចៅជាអ្នកកាន់ម្តងវេណម្តង🙏 សូមកុសលផលបុណ្យទាំងអស់ឧទិសជូនដល់អ្នកម្តាយលីសុខានឹងញាត្តិការដែលបានចែកឋានទៅ🙏 ជូនបុណ្យផងណាបងប្អូនទាំងអស់គ្នា🙏 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា អ្នកម្តាយរបស់តារាចម្រៀងដ៏ល្បីលោក ឆន សុវណ្ណរាជ បានទទួលម.រ.ណ.ភា.ពដោយសាររោគលើសឈា.មនឹងគាំ.ងបេះ.ដូ.ង កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ដោយបានបន្សល់ទុកជាក្តីស្តាយស្រណោះជាខ្លាំងដល់ក្រុមគ្រួសាររបស់លោក៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

Read More

ពិតជាមានសុភមង្គលណាស់! ឱក សុគន្ធកញ្ញា បង្ហាញក្ដីសុខពេញទីជាមួយគ្រួសារ បែបស្រុកស្រែចម្ការ ថ្ងៃបិណ្ឌ ១

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនលើកសរសើរចំពោះសំណាងរបស់អ្នកនាងយ៉ាងខ្លាំង ដោយអ្នកនាងទទួលបានសុភមង្គលយ៉ាងពេញទីក្រោយរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយលោក អ៊ឹង សុខលី ព្រមទាំងទទួលបានកូនប្រុសដ៏ឆ្លាតម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃកាន់បិណ្ឌទី ១ នេះដែរ កំពូលតារាចម្រៀងស្រីដ៏ល្បីរូបនេះ បានបញ្ចេញរូបថតជាច្រើនសន្លឹកស្ដែងពីក្ដីសុខក្នុងគ្រួសារ ជាមួយស្វាមី និង កូនប្រុស ក្នុងទិដ្ឋភាពនៅតាមស្រុកស្រែចម្ការយ៉ាងស្រស់បំព្រង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីសរសើរទៅលើសុភមង្គលគ្រួសារ ឱក សុគន្ធកញ្ញា ក៏ទទួលបានការលើកឡើងពីអ្នកគាំទ្រថា អ្នកនាងពិតជាស្រស់ស្អាតសមសួនខ្លាំងនៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ដែលត្រូវជាមួយនឹងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះឥតទាស់ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាព៖ ហ្វេសប៊ុក ឱក សុគន្ធកញ្ញា

Read More

ហ្វេនៗឃើញហើយ ចង់លើសជាតិស្ករ! បុត្រ និង ដួង ម៉ានិច កាន់តែស្វីតខ្លាំង បង្ហោះរូបឱបរឹតស្និទ្ធគ្នាដូចប្ដីប្រពន្ធ

ទំនាក់ទំនងជិតស្និទ្ធប្រៀបដូចជាគូសង្សាររវាងអ្នកសិល្បៈខុសវ័យមួយគូគឺ កញ្ញា ដួង ម៉ានិច និង បុត្រ កំពុងត្រូវបានទស្សនិកជន ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាម ផ្ទុះការចាប់អារម្មណ៍ទៅលើសកម្មភាពពួកគេជាថ្មី បន្ទាប់ពីឃើញកាយវិការផ្អែមល្ហែមរវាងគ្នានឹងគ្នារបស់ពួកគេនៅមួយរយៈចុងក្រោយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត កាលពីពេលកន្លងមក តារាសម្ដែងរាងតូចច្រឡឹង ដួង ម៉ានិច និង កំលោះសង្ហាវ័យក្មេង បុត្រ ធ្លាប់មានព័ត៌មានលេចឮជាច្រើនថាពួកគេស្រឡាញ់គ្នា ក្រោយពួកគេទាំងពីរតែងបណ្ដើរគ្នាទៅណាមកណាតែពីរនាក់ បង្ហាញកាយវិការយកចិត្តទុកដាក់ចំពោះគ្នា បង្ហោះរូបថតកៀកកើយគ្នាប្រៀបដូចគូសង្សារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្វីដ្បិតថាកាលនោះ ដួង ម៉ានិច និង បុត្រ មិនបានសារភាពត្រង់ៗថាពួកគេជាគូស្នេហ៍ក៏ដោយ តែអ្នកគាំទ្រជាច្រើនបានគិតថា ពួកគេច្បាស់ជាមានចិត្តឱ្យគ្នាមិនខាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ស្រាប់តែថ្មីៗនេះ មន្ទិលសង្ស័យរបស់អ្នកគាំទ្រក៏បានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីស្រីស្រស់ ដួង ម៉ានិច និង កំលោះតូច បុត្រ ស្រាប់តែវិលមកកៀកកិតស្និទ្ធស្នាលគ្នាជាថ្មី ដោយលើកនេះពួកគេទាំងពីរកាន់តែបង្ហាញពីភាពផ្អែមល្ហែម ឱបរឹតគ្នាប្រៀបដូចប្ដីប្រពន្ធ បង្ហោះនៅលើបណ្ដាញសង្គមរៀងៗខ្លួន៕ រូបភាព៖ ហ្វេសប៊ុក ដួង ម៉ានិច

Read More