សម្រស់តារាស្រីទាំង ៥ ដួង ស្លៀកឈុតបុរាណខ្មែរ ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌ ស្រស់ស្អាតម្យ៉ាងម្នាក់

ភ្នំពេញ៖ ជាការពិតណាស់ តាំងពីបុរាណកាលមក ឲ្យតែដល់ថ្ងៃ ១រោច ខែភទ្របុទ ប្រជាជនខ្មែរទាំងស្រីទាំងប្រុស ទាំងចាស់ទាំងក្មេង តែងតែរៀបចំយកចង្ហាន់ទៅវត្ត​ ដើម្បីធ្វេីបុណ្យឧទ្ទិសកុសលដល់ញាតិដែលស្លាប់គ្រប់ៗគ្នា ក្នុងឪកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះផងដែរ បើនិយាយពីរបៀបរបបនៃការស្លៀកពាក់តាំងពីដើមមកវិញ យើងឃើញថានារីៗខ្មែររបស់យើង បើសិនទៅវត្តអារាមបែបនេះ គឺត្រូវតែស្លៀកពាក់ឲ្យសមសួន ជិតលើជិតក្រោមមិនបញ្ចេញសាច់ជ្រុលពេក ដោយមានជាហូលផាមួងអាវប៉ាក់ កន្សែងពានាផង។ ឯប្រុសៗវិញស្លៀកក្រណាត់ជាមួយអាវស ឬអាវកត្រង់ជាដើម ទើបមើលទៅមិនឆ្គង ហើយចាស់ទុំចូលចិត្តពោលឃ្លាសរសើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង បើក្រឡេកមកមើលសម្រស់តារាស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះវិញ គ្រាន់តែដល់រដូវកាលភ្ជុំភ្លាម ពួកគេបានរៀបចំខ្លួនជាមួយឈុតប្រពៃណី តែងតួយ៉ាងសមសួន ទៅធ្វើបុណ្យសំពះព្រះ អមជាមួយកាយវិការរម្យទមទន់ភ្លន់ថែមទៀតនោះ មើលទៅពួកគេស្រស់ស្អាត ទាក់ទាញម្យ៉ាងម្នាក់ ហ្វេនៗសរសើរគ្រប់គ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Read More

អីយ៉ា!! ជំនួញហក់ឡើងវ៉ឺតៗ ខាត់ សុឃីម ចាយលុយរាប់ម៉ឺនដុល្លារទិញឡានស៊េរីទំនើបជិះភ្លែត

មហាជនបានជ្រាបហើយពីតារាពហុជំនាញ ខាត់ សុឃីម ក្រោយជួបបរាជ័យលើមុខជំនួញ ដែលខាតបង់ប្រាក់ត្រូវគេបោកអស់ប្រាក់លានដុល្លារនោះ អ្នកនាងក៏បានក្រោកឈររឹងមាំ តស៊ូម្ដងទៀត ដោយមិនរាថយឡើយ ដែលកាលពីចុងឆ្នាំ ២០២០ កន្លងទៅ អ្នកនាងបានបើកជំនួញពីរព្រមគ្នា គឺមានហាងលក់សម្លៀកបំពាក់ និង ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ ដែលធ្វើការលក់តាមអនឡាញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតមកដល់ពេលនេះ តារាពហុជំនាញរូបនេះ មិនត្រឹមតែទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈនោះទេ រីឯមុខជំនួញរបស់អ្នកនាងវិញ ក៏កំពុងតែរីកហក់ឡើងកាន់តែខ្លាំង ដែលទាំងហាងលក់សម្លៀកបំពាក់ និង ក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ កំពុងតែដំណើរការយ៉ាងជោគជ័យកាក់កបខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ជាមួយនឹងភាពជោគជ័យលើមុខជំនួញទាំងនេះដែរ ថ្មីៗនេះ តារាស្រីរូបនេះក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីធ្វើការបង្ហាញរថយន្តស៊េរីទំនើបម៉ាក lexus 570 kuro 2021 មួយគ្រឿងយ៉ាងថ្មីសន្លាង ខ្មៅរលោងមានតម្លៃជាង ២០ ម៉ឺនដុល្លារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះវីដេអូភ្ជាប់ជាមួយនឹងសារ ដែលតារាស្រីរូបនេះបាននិយាយថា ៖«អរគុណ អតិថិជន ដែលតែងតែគាំទ្រផលិតផល Mochy Cosmetics (ខ្ញុំចង់និយាយថា អរគុណ Mochy Cosmetics ដែលជួយគ្រួសាររបស់ខ្ញុំ) នេះគឺជាអ្វីដែលខ្ញុំខំរាល់ថ្ងៃ ខំគឺបានពិតមែន 100% បងប្អូនអ្នកលក់ដូរ ឬ រកស៊ី online ស៊ូៗៗ ដើម្បីក្តីស្រមៃយើង សមាជិកថ្មី (NEW CAR 2021)»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ បន្ទាប់ពីបានឃើញតារាស្រីរូបនេះ បានបង្ហោះទទួលស្វាគមន៍សមាជិកថ្មីជាឡានស៊េរីទំនើបមួយគ្រឿងនេះ ក៏បានឃើញមហាជនអ្នកគាំទ្រជាច្រើនធ្វើការចូលរួមអបអរសាទរដល់ អ្នកនាង ព្រមទាំងជូនពរឱ្យអុ្នកនាងកាន់តែទទួលបានជោគជ័យថែមទៀតផង៕

Read More

រំជួលចិត្តខ្លាំងណាស់! ទឹម រដ្ឋា ស្រក់ទឹកភ្នែកម៉ាត់ៗពេលនិយាយដល់មូលហេតុម្ដាយលាចាកលោក

មហាជនបានជ្រាបហើយថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ តារាសម្ដែងស្រី ទឹម រដ្ឋា បានជួបទុក្ខដ៏សែនក្រៀមក្រំ ត្រូវបានបាត់បង់ម្ដាយជាទីគោរពស្រឡាញ់មួយប៉ប្រិចភ្នែក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងពេលនោះ ក្រុមគ្រួសាររបស់តារាសម្តែងរូបនេះ ស្ទើរតែទទួលយកការពិតមិនបាន បន្ទាប់ពីអ្នកម្តាយជាទីស្រឡាញ់ បានបា.ត់.ប.ង់.ជី.វិ.តដោយជំងឺគាំ.ងបេះ.ដូ.ងនាយប់ឈានចូលថ្ងៃទី ១ សីហា ដែលមិនមានបងប្អូន កូនចៅ ឬ អ្នកណាម្នាក់ទាន់ដង្ហើមរបស់គាត់ឡើយ ដែលហេតុធ្វើឱ្យសិល្បករ-ការិនីជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម មានភាពស្រណោះស្រណោកកើតក្ដីអាណិតដល់នាង និង ក្រុមគ្រួសារជាពន់ពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកទល់ពេលនេះ ទោះបីកន្លងទៅជាង ១ ឆ្នាំទៅហើយមែន ប៉ុន្តែ តារាស្រីរូបនេះ នៅតែបង្ហាញភាពសោកសង្រេងក្នុងការបាត់បង់អ្នកមានគុណជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់រូបនេះជាខ្លាំងដដែល ដោយជារឿយៗ នាងតែបង្ហោះសារក្រៀមក្រំ រៀបរាប់ពីទំហំនៃក្ដីនឹករឭកដល់ម្ដាយដែលបានលាចាកលោកទៅហើយនោះ ឥតស្រាកស្រាន្តឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ក៏បានអញ្ជើញចូលរួមកិច្ចសម្ភាសន៍កម្មវិធី «ចឹងហ្អ៎» ដែលពិធីករបានធ្វើការសួរសំណួរទៅកាន់ តារាស្រីរូបនេះ ទាក់ទងនឹងការចែកឋានរបស់ម្ដាយនាង ដែលនាងបានឆ្លើយតបទាំងអួលដើម-ករំជួលចិត្ត ទឹកភ្នែកស្រក់ម៉ាត់ៗ និយាយរៀបរាប់ពីទិដ្ឋភាព និងមូលហេតុដែលម្ដាយរបស់នាងទទួលម.រ.ណ.ភា.ព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ កញ្ញា បានរៀបរាប់ថា ៖ « ម្ដាយរបស់ខ្ញុំ គាត់ចែកឋានដោយសារគាត់បានពិសារអំបិល ដែលពេទ្យបានហាមមិនឱ្យគាត់ពិសារអំបិល នៅពេលដែលគាត់បានចែកឋាន ពេលចុងក្រោយ គាត់ពិសារងាវមួយចាន ជាមួយអំបិល ហើយគាត់ដាក់ទូរស័ព្ទលើតុមើល អ៊ីចឹងខ្ញុំគិតថា នៅពេលដែលគាត់ចែកឋានហ្នឹង គាត់ព្យាយាមដើរទៅជណ្ដើរ ដើម្បីស្រែកហៅប៉ា ប៉ុន្តែប្រហែលជាស្រែកហៅប៉ា ប៉ាអត់ឮ អ៊ីចឹងគាត់ក៏ដួលកន្លែងជិតជណ្ដើរហ្នឹង ខ្ញុំអត់ជឿថាគាត់ចែកឋានទេ ពេលទៅដល់ខ្ញុំស្រែក ក៏ប៉ាចុះមក ហើយខ្ញុំចាំថា ទម្លាប់ជាប្រចាំរបស់គាត់ពេលជំងឺរើឡើង គឺគាត់ដាក់ទឹកឃ្មុំជាមួយក្រូចឆ្មាទឹកក្ដៅគាត់ញ៉ាំ ដើម្បីសម្រួលសុខភាពវិញបាន ហើយពេលហ្នឹងខ្ញុំក៏ស្ទុះទៅផ្ទះបាយធ្វើអ៊ីចឹងដែរ ពេលដែលខ្ញុំយកទឹកឃ្មុំមកដាក់ទើបដឹងថា ម៉ាក់ខ្ញុំគាត់ចែកឋាន»។ បន្ទាប់ពីបានស្ដាប់ការរៀបរាប់ទាំងរំជួលចិត្តរបស់ តារាសម្ដែងរូបនេះ ហើយ ធ្វើឱ្យពិធិករ-ការិនី ក្នុងកម្មវិធីនេះ ពិតជាមានការរំជួលចិត្តតាមនាងគ្រប់គ្នា ព្រមទាំងមហាជនដែលបានទស្សនាវីដេអូនេះ ក៏បានសម្ដែងការអណិតដល់រូបនាង…

Read More

ស្រស់ស្អាតខ្លាំងណាស់! តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ស្លៀកឈុតបុរាណខ្មែរ ស្របពេលដែលពិធីបុណ្យកាន់បិណ្ឌ

ភ្នំពេញៈ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា រ៉េត ស៊ូហ្សាណា អតីតបេក្ខភាពក្នុងកម្មវិធី The Voice Cambodia និងបច្ចុប្បន្នជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់មហាជន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងពិសេសចំពោះអ្នកគាំទ្ររបស់ខ្លួន ក្រោយបានបង្ហោះរូបថតបីសន្លឹក បង្ហាញពីឈុតបុរាណខ្មែរយ៉ាងស្រស់ស្អាត ស្របពេលដែលពិធីបុណ្យកាន់បិណ្ឌវេនថ្ងៃទី១ចូលមកដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា មិនត្រឹមតែជាតារាចម្រៀងវ័យក្មេងដ៏ល្បីឈ្មោះមួយរូបទេ ប៉ុន្តែកញ្ញា រ៉េត ស៊ូហ្សាណា ក៏ជា influencerដ៏មានឈ្មោះបោះសម្លេងមួយរូបផងដែលក្នុងស្រទាប់មហាជន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឃើញថាតើកញ្ញា រ៉េត ស៊ូហ្សាណា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

Read More

មិនមែនលំៗទេ! ជំនួញអនឡាញផ្ទុះមួយក្ឌាំងនេះ ថមមី មានគម្រោងចង់បើកហាងលក់ពេជ្រថែម

មហាជននិយមតាមដានជីវិតឯកជនរបស់ប្ដីប្រពន្ធតារាប្រុសស្រីមួយគូ អ្នកនាង សួស វីហ្សា និង លោក ថមមី ប្រាកដជាបានដឹងហើយ មួយរយៈក្រោយនេះ អ្នកទាំងពីរ បានបង្កើនមុខជំនួញផ្ទាល់ខ្លួនមួយ ជាអ្នកលក់សម្លៀកបំពាក់ និង កាបូបតាមអនឡាញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះជាទើបតែប្រឡូកអាជីពតាមអនឡាញក៏ពិតមែន តែប្រពន្ធមួយគូនេះ ពិតជាទទួលបានភាពជោគជ័យខ្លាំង ព្រោះទទួលបានការគាំទ្រពីអតិថិជនច្រើនសន្ធឹក ជាពិសេសនាប៉ុន្មានថ្ងៃនេះ មហាជនហាក់កាន់តែមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងប្ដីប្រពន្ធមួយគូនេះ ដោយឃើញថាមានការគាំទ្រ និង ចូលមើលការឡាយលក់ផលិតផលរបស់អ្នកទាំងពីរ ច្រើនខ្លាំងរហូតដល់ រាប់ម៉ឺននាក់ឯណ្ណោះ ដែលធ្វើឱ្យមុខជំនួញលក់អនឡាញរបស់អ្នកទាំងពីរ កាន់តែរីកកាក់កបខ្លាំងឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ស្របពេលដែលមុខជំនួញអនឡាញកំពុងតែកាក់កប ទទួលបានការគាំទ្រខ្លាំងពីមហាជន ស្រាប់តែថ្មីៗនេះ លោក ថមមី បានបង្ហើបថានឹងមានគម្រោងចង់បើកហាងលក់ពេជ្រថែមទៀត ដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ថែមទៀត ព្រមទាំងបាននាំគ្នាចូលរួមធ្វើការសារទរចំពោះភាពជោគជ័យរបស់លោក និង ភរិយាផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះសារ និង រូបភាពលើបណ្ដាញសង្គមហ្វេសប៊ុករបស់ តារាប្រុសរូបនេះដែលបង្ហាញពីសកម្មភាពដើរទស្សនៈកិច្ចមើលហាងលក់ពេជ្រ ព្រមទាំងបានបញ្ជាក់បែបថានេះថា ៖ «ពេលរាត្រីជាមួយដៃគូសហគ្រិនមកទស្សនៈកិច្ចហាងពេជ្រ លើកនេះ បែបមិនមានអ្នកថាទៀតទេមើលទៅ ព្រោះលើកនេះអាចនឹងបើកវាតែម្តង»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ក្រឡេកមកមើល ពីស្ថានភាពជំងឺ អ៊ុន សិទ្ធា ក្រោយធ្លាក់ខ្លួនឈឺអស់ ១០ ថ្ងៃ ពេលនេះ លោកប្រកាសបែបនេះថា

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកគាំទ្រមានការភ្ញាក់ផ្អើលម្ដងហើយ ព្រមទាំងមានការបារម្ភខ្លាំងពីតារាសម្ដែងប្រុសរូបសង្ហា អ៊ុន សិទ្ធា បន្ទាប់ពីទទួលដំណឹងថា លោកធ្លាក់ខ្លួនឈឺខ្លាំង និង មានជំងឺជាច្រើនមុន គឺជំងឺរ.លា.ក.ក្រ.ពះ ពោះវៀន គ្រុនឈា.ម និង ជំងឺគ្រុនចាញ់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង បារម្ភពីលោកខ្លាំងទៀត គឺរំលងបាន ៣ ថ្ងៃ មកដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ក៏បានឃើញតារាប្រុសរូបនេះបង្ហោះសារ និង រូបភាពប្រាប់ដល់អ្នកគាំទ្រម្ដងទៀត ដែលជារូបភាពលោកដេកលើគ្រែស្ដូកស្ដឹងមានសភាពឈឺធ្ង.ន់.ធ្ង.រ ព្រមទាំងលោកបានប្រាប់ពីអាការរបស់លោកឱ្យដឹងទៀតថា ពេលជំងឺធ្វើទុក្ខម្ដងៗខ្លួនរបស់លោកញាក់ញ័រខ្លាំងពិបាកក្នុងខ្លួន ប៉ុន្តែលោកបានធូរស្បើយខ្លះហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកស្រាប់តែ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាសម្ដែងប្រុសរូបនេះ ក៏បានបង្ហោះសារ និង រូបភាពជាថ្មី ប្រាប់ពីស្ថានភាពជំងឺរបស់លោកនាពេលនេះដល់មហាជនអ្នកគាំទ្រ ដែលបានឱ្យដឹងថា ក្រោយលោកធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃមកនេះ បានស្រកគីឡូអស់រហូតដល់ ៥ គីឡូឯណ្ណោះ មើលទៅមុខមាត់របស់លោកហាក់ស្លក់ ស្លេកស្លាំងខ្លាំង និង ស្គមជាងមុន ដែលកំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែបារម្ភ និង អាណិតដល់រូបលោកថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះរូបភាពភ្ជាប់ជាមួយសារដែលតារាប្រុសរូបនេះបានរៀបរាប់ថា៖ «ទិដ្ឋភាពខ្ញុំនៅពេលនេះ ស្រកអស់ ៥ គីឡូ សូមអ្នកទាំងអស់គ្នាថែរក្សាសុខភាពផង។ អរគុណអ្នកទាំងអស់គ្នាដែលបាន comments ផ្ញើសារជូនពរខ្ញុំរហូតមក សូមផ្ញើការស្រឡាញ់ជូនអ្នកទាំងអស់គ្នាផង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ បន្ទាប់ពីទទួលដឹងពីស្ថានភាពជំងឺរបស់តារាសម្ដែងប្រុសរូបនេះហើយ មហាជនអ្នកគាំទ្រ ក៏ដូចជាសិល្បករ-ការិនីរួមអាជីពជាច្រើន បានបន្តការជូនពរដល់រូបលោកឱ្យឆាប់សះស្បើយផងដែរ៕

Read More

កូនកត្តញ្ញូមែន! ទោះជាមិនបានទៅវត្តតែ ឈិន មុន្នីនាថ ក៏មិនភ្លេចព្រះរស់ក្នុងផ្ទះ ក្រាបសំពះប្រគេនបច្ច័យ

រាជធានីភ្នំពេញ ៖ ទោះបីទើប នឹងប្រឡូកក្នុងសិល្បៈក៏ពិតមែន តែតារាស្រី ឈិន មុនី្ននាថ ខ្សែស្រលាយគ្រួសារអ្នកសិល្បរូបនេះ បានទទួលការគាំទ្រ យ៉ាងពេញទំហឹង ពីទស្សនិកជន ជាពិសេស មហាជនវ័យស្រទាប់យុវវ័យ ជាពិសេស តាមរយៈរឿង «អ្នកម៉ាក់វ័យក្មេង» នេះតែម្តង លើសពីនេះទៅទៀត ហ្វេនៗរបស់តារាស្រីរូបនេះ តែងដឹងថា រូបនាង ជាក្មេងស្រីសុភាពនិង ជាក្មេងស្រីកត្តញ្ញូម្នាក់ ចេះស្រលាញ់គោរពឪពុកម្តាយថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ស្របពេលថ្មីៗនេះ ជាថ្ងៃកាន់បិណ្ឌទី១ ខណៈដែល តារាខ្មែរជាច្រើន បានបង្ហាញរូបភាព ជាមួយគូស្នេហ៍ គូស្វាមីភរិយា និងគ្រួសារ ទៅវត្តធ្វើបុណ្យ ប្រគេនចង្ហាន់ព្រះសង្ឃ តាមប្រពៃណីរបស់ខ្មែរ ប៉ុន្តែងសម្រាប់ តារាស្រីវ័យក្មេង មុន្នីនាថ វិញ ទោះមិនបានទៅវត្តដូចគេដូចឯងមែន តែរូបនាង មិនភ្លេចព្រះរស់ អ្នកមានគុណនៅក្នុងផ្ទះនោះឡើយ ដោយខ្លួនបាន ក្រាបសំពះដល់បាតជើង ព្រមទាំងប្រគេនបច្ច័យជូនឪពុកម្តាយថែមទៀតផង ដែលនេះបង្ហាញយ៉ាងច្បាស់ថា រូបនាង ជាក្មេងស្រីដ៏ល្អ និងគួរឲ្យស្រលាញ់ ជាគម្រូដល់ក្មេងៗដទៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះ រូបនាងបានប្រាប់ឲ្យដឹងថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃកាន់បិណ្ឌ1 ម៉ាក់ប៉ាបាន3វត្តតែកូន មិនបានជូនទៅវត្តព្រោះមិនស្រួលខ្លួន តែទោះមិនបានទៅវត្តក៏មិនដែលភ្លេចព្រះរស់ក្នុងផ្ទះដែរ ការគោរពប្រតិបត្តិឪពុកម្ដាយដោយកន្លងធម៌ ជាភ្លើងទានបំភ្លឺផ្លូវជីវិត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More