ដំបងយក្សមានហាងឆេងខ្ពស់! ក្នុងមួយថ្ងៃ ម្ជូរវត្តភ្នំ ១៦៨ លក់ដំបងយក្សបានរាប់រយគីឡូ កំពុងមានអ្នកបុកទិញឥតឈប់

ថ្មីៗនេះ គេសង្កេតឃើញ មហាជនខ្មែរមួយចំនួននាំគ្នាផ្ទុះការចាប់អារម្មណ៍​ភ្លូក​ទឹក​ភ្លូក​ដី ចង់សាកល្បងបរិភោគ​រុក្ខជាតិ​ដំបង​យក្ស​សំប៉ែត ឬ អាចហៅបានថា ជាប្រទាលបាតដៃ ដែលត្រូវបានគេយកមកដាក់លក់ជាប្រភេទម្ជូរស្រស់ៗ កក្រើកបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងសន្ទុះនៃការគាំទ្រនេះ តាមរយៈការផ្ដល់បទសម្ភាសពីខាង ម្ជូរវត្តភ្នំ ១៦៨ បានបញ្ជាក់ឱ្យសារព័ត៌មាន «ប្រជាប្រិយ» បានដឹងថា គិតត្រឹមថ្ងៃនេះ ខាងម្ជូរវត្តភ្នំ ១៦៨ បានពាំនាំយក ប្រទាលបាតដៃនេះមកលក់ បានប្រមាណជាជិតកន្លះខែហើយ ខណៈមួយរយៈចុងក្រោយនេះ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ដែលក្នុងមួយថ្ងៃ អាចលក់បានដល់ទៅ ជិត ៣០០ គីឡូក្រាមឯណោះ ខណៈនៅថ្ងៃទី ២៨ ខែកញ្ញា ម្សិលមិញនេះ បាននាំចូលជិត ១ តោនទៀត សម្រាប់ត្រៀមលក់ជូនតម្រូវការអតិថិជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះ ហាងម្ជូរដែលបានបើកលក់អស់រយៈពេលជាង ១០ ឆ្នាំ និង ពង្រីកខ្លួន ជិត ៣០ សាខានេះបានឱ្យដឹងថា ប្រទាលបាតដៃ ដែលយកមកលក់គឺជាផលិតផលខ្មែរសុទ្ធសាត លក់ជូនក្នុងតម្លៃ ១ គីឡូ ពី ១ ម៉ឺន ទៅ ១ ម៉ឺន ៥ ពាន់រៀល តាមហាងឆេងដែលនាំចូល ដោយមានថែមជូននូវអំបិលចំនួន ៤ ​មុខផងដែរ។ ប្រទាលនេះ គឺនាំចូលមកពីខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តតាកែវ និង ខេត្តមួយចំនួនទៀត ​ដែលត្រូវប្រមូលទិញ ដោយសារតែប្រទាលប្រភេទនេះ ត្រូវបានគេដាំបន្តិចបន្តួចណាស់ ពុំទាន់មានទីផ្សារពេញលេញឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ស្ថាបនិកម្ជូរវត្តភ្នំ ១៦៨ លោកស្រី លាភ ដានេ មានដើមកំណើត នៅខេត្តកំពង់ធំ បានថ្លែងប្រាប់សារព័ត៌មាន «ប្រជាប្រិយ» ឱ្យបានដឹងទៀតថា គោលបំណងដែលលោកស្រី​ នាំយកនូវប្រទាលប្រភេទនេះ…

Read More

អតីតភរិយា ស៊ុក សុភា បោះពាក្យបុណ្យបាបមានពិត កុំឱ្យមនុស្សភ្លេច ក្រោយបែកបាក់ប្តីជាង ១ ខែ

រឿងរ៉ាវលែងលះរវាងអតីតប្ដីប្រពន្ធលោក ស៊ុក សុភា អតីតតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព ជាមួយនឹងអតីតភរិយា នៅតែត្រូវបានមហាជនចាប់អារម្មណ៍ និង មិនអស់ចិត្ត ព្រោះកន្លងមក គេឃើញអតីតគូស្វាមីភរិយាមួយគូនេះ រស់នៅមានក្ដីសុខសម្បើមណាស់ ថែមទាំងបង្កើតបានកូនចៅមួយកន្ទេលទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថានិស្ស័យប្ដីប្រពន្ធរបស់អតីតតារាសម្ដែង ស៊ុក សុភា និង អ្នកនាង Sarina បានបញ្ចប់ទៅដោយសន្ដិវិធី ប៉ុន្ដែមើលទៅភាគីទាំងសងខាង បានទម្លាយពាក្យសម្ដីក្នុងចិត្តបង្ហោះរៀបរាប់នៅលើបណ្ដាញសង្គមរៀងៗខ្លួនជាបន្តបន្ទាប់ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនយល់ថា ការបង្ហោះរបស់អ្នកទាំងពីរហាក់បង្គាប់អត្ថន័យឆ្លើយឆ្លងគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងសារថ្មីមួយរបស់អតីតភរិយាលោក ស៊ុក សុភា ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក៏កំពុងទាញការចាប់អារម្មណ៍ពីមហាជនទូទៅជាច្រើនផងដែរ ព្រោះក្នុងសារនោះ អ្នកនាងមិនបានរៀបរាប់វែងអន្លាយច្រើនទេ គ្រាន់តែនិយាយពីរឿងបាប និង បុណ្យមានពិតតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង Sarina បានបង្ហោះថា ៖ «បុណ្យ និង បាបមានពិត បាបមិនដែលភ្លេចមនុស្សទេ ណាស់តែមនុស្សភ្លេចបាប»៕

Read More

ខេម តារាខ្មែរដំបូង បានទៅមើលផ្ទាល់ភ្នែកនៅកីឡដ្ឋាន ឃើញ Messi បំប៉ោងសំណាញ់ទីឱ្យក្លឹប PSG

នាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ម្ចាស់ផ្ទះក្លឹបបាល់ទាត់ Paris Saint German បានបើកទ្វាស្វាគមន៍ភ្ញៀវមកពីក្របខណ្ឌអង់គ្លេស Manchester City ក្នុងវគ្គសន្សំពិន្ទុក្នុងពូល នៃក្របខណ្ឌ UEFA Champion league ខណៈម្ចាស់ផ្ទះ PSG បានលុតភ្ញៀវ ២ ទល់នឹង ០ ដែលក្នុងនោះ គ្រាប់បាល់មួយគ្រាប់ គឺរកបានដោយកីឡាករ Lionel Messi ដែលជាគ្រាប់បាល់ដំបូងរបស់លោក ប្រកបអាជីពក្នុងក្លឹប Paris Saint German។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការរកបានគ្រាប់បាល់ដំបូងដ៏អស្ចារ្យ របស់កីឡាករ Messi គេសង្កេតឃើញសិល្បករខ្មែរ លោក ខេម ដែលត្រូវបានមហាជនស្គាល់ថាជាហ្វេនក្លឹបបាលទាត់ Paris Saint German គឺលោកបានទៅទស្សនាដោយផ្ទាល់នៅកីឡដ្ឋាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការប្រកួតដ៏ក្ដៅគគុក កាលពីយប់មិញនេះ ថែមទាំងបានឃើញដោយផ្ទាល់ភ្នែកផងដែរ ពេលដែលកីឡាករខ្សែរប្រយុទ្ធ Messi រកបានគ្រាប់បាល់ជាលើកដំបូងជូនក្លឹប PSG ក្នុងនាទី ទី ៧៤ នៃការប្រកួត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះ គេក៏សង្កេតឃើញ តារាចម្រៀងកម្ពុជារូបនេះ បានធ្វើការឡាយនៅក្នុងគណនីរបស់លោក ដោយបង្ហាញពីទិដ្ឋភាពនៃការប្រកួតលំដាប់ពិភពលោក ថែមទាំងបានបង្ហោះរូបភាពនៅកីឡដ្ឋានបាល់ទាត់ ភ្ជាប់ជាមួយសារបែបកំប្លុកកំប្លែងថា «យប់មិញនៅ PSG ទាល់តែខ្ញុំទៅមើល បានឈ្នះមែន»៕

Read More

អីយ៉ា! ក្រោយកែកុនបន្ថែម ទូច ស្រីល័ក្ខ កាន់តែជឿជាក់ ឯរាសីឡើងក្រឺតៗ ដោយបានបង្ហោះសារបែបនេះថា

ថ្មីៗនេះ ដែរតារាចម្រៀង ទូច ស្រីល័ក្ខ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងគាំង បន្ទាប់ពីឃើញរូបថតប៉ុន្មានសន្លឹកដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម ដោយបង្ហាញពីទម្រង់មុខបែ្លកខ្លាំង ទាំងផ្នែកចង្កា និង ច្រមុះ ហាក់ដូចជាទើបតែកែកុនរួចរាល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប៉ុន្មានថ្ងៃក្រោយនៃការបង្ហោះរូបខាងលើនោះហើយ ស្រាប់តែអ្នកមេម៉ាយកូនមួយស្រស់ស្អាត ទូច ស្រីល័ក្ខ ក៏បានបង្ហោះនូវរូបភាពជាបន្តបន្ទាប់បន្ថែមទៀត មើលទៅមុខមាត់របស់នាងកាន់តែប្លែក ស្អាត និង មើលទៅកាន់តែក្មេងជាងវ័យទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីការវះ.កា.ត់កែសម្ផស្សបន្ថែមនេះហើយដែរ ទូច ស្រីល័ក្ខ ក៏មើលទៅកាន់តែមានភាពជឿជាក់លើមុខមាត់ថ្មីដ៏ស្រស់ផូរផង់របស់ខ្លួន ថែមទាំងរាសីរបស់នាងកាន់តែកើតមានឡើងទៀតផង ក៏ព្រោះតែអ្នកនាង ទូច ស្រីល័ក្ខ បានឱ្យដឹងថាថ្មីៗនេះនាងបានទទួលការងារថតស្ប៉តបន្ថែមផងដែរ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អីយ៉ា មិនមែនលំៗទេ! ដើម្បីបានរាងអក្សរ S ស៊ូ ស៊ីរីកា ប្រឹងខ្លាំងតែ ៣ សប្តាហ៍ ស្រកជិត ១០ គីឡូ​

កន្លងមកលោកអ្នកធ្លាប់បានដឹងមកហើយពីការប្រឹងប្រែងហាត់ប្រាណរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ដើម្បីសម្រកគីឡូទៅតាមបំណងដែលប្រាថ្នា។ ក្នុងនោះ គេឃើញថា ស៊ូ ស៊ីរីកា ហាក់មានការតស៊ូខ្លាំង ដោយនាងប្រឹងហាត់ប្រាណមិនថាធ្ងន់ស្រាលយ៉ាងណាឡើយ ដើម្បីបានរាង Goal ដែលនារីៗជាច្រើនប្រាថ្នាចង់បាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កញ្ញា ស៊ូ ស៊ីរីកា ធ្លាប់បានប្រាប់មកកាន់ «ប្រជាប្រិយ» រួចមកហើយថា នាងហាត់ប្រាណមួយថ្ងៃមិនក្រោម​ ៣ ម៉ោងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែការញុំា ក៏នាងត្រូវតម និង រៀបចំរបបអាហារយ៉ាងត្រឹមត្រូវផងដែរ ហើយបច្ចុប្បន្ន ស៊ីរីកា ក៏នៅតែបន្តហាត់ប្រាណជាប្រចាំដូចដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីនៅក្មេងៗកញ្ញា ស៊ូ ស៊ីរីកា គឺជាក្មេងស្រីម្នាក់ដែលមានទម្ងន់ធ្ងន់ មានរូបរាងធាត់តាំងពីដើម តែក្រោយពេញវ័យ ស៊ីរីកា បានផ្លាស់ប្តូរខ្លួនឯងស្ទើរតែទាំងស្រុង ដោយសព្វថ្ងៃនាងមានចង្កេះត្រឹម size XS តែប៉ុណ្ណោះ។ លើសពីនោះ បើក្រឡេកទៅមើលការសម្រុកប្រឹងប្រែងនៃការហាត់ប្រាណរបស់នាង ជាមួយនឹងឧបករណ៍កីឡាធ្ងន់ស្រាល និង មានគ្រូបង្វឹកផងនោះ រយៈពេលប្រមាណ ៣ សប្តាហ៍ ស៊ូ ស៊ីរីកា​ ស្រកគីឡូបានជិត ១០ គីឡូ ពោលគឺ ៧,៥ គីឡូឯនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណុចខាងលើនេះហើយ ដែលធ្វើឱ្យតារាចម្រៀងស្រីរូបនេះ កាន់តែមានភាពជឿជាក់បង្ហាញភាពសិចស៊ីរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាការបញ្ចេញក្បាលពោះរាបស្មើ ជាដើម៕ ប្រភព៖ ប្រជាប្រិយ

Read More

ទម្លាក់ក្បាលមៃក្រូសិន អឿន ស្រីមុំ ដាក់ចិត្តរៀនធម៌ រក្សាសីល ទាំងវ័យមិនទាន់ជ្រេខ្លាំង

ជាការពិតណាស់ បើទោះជាពេលវេលារំកិលទៅមុខលឿនយ៉ាងណាក្តី ប៉ុន្តែប្រជាប្រិយភាពរបស់តារាចម្រៀងសំឡេងរដឺន អឿន ស្រីមុំ នៅតែដក់ជាប់ក្នុងចិត្តបេះដូងអ្នកគាំទ្រនៅឡើយ។ លើសពីនោះ បើក្រឡេកទៅមើលវ័យរបស់តារាចម្រៀង អឿន ស្រីមុំ បើទោះជាកាន់តែកើនក៏ពិតមែន ប៉ុន្តែសម្រស់របស់អ្នកនាងក៏នៅតែនៅក្មេង ស្រស់ស្អាតដូចដើមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលការរស់នៅប្រចាំថ្ងៃ ក្រៅពីអាជីពសិល្បៈរបស់អ្នកនាង អឿន ស្រីមុំ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ ហាក់បើកចិត្តសន្សំកុសល ធ្វើបុណ្យដាក់បាតមិនដែលលស់ ដោយមើលទៅអ្នកនាង អឿន ស្រីមុំ បានយកព្រះធម៌ដាក់ក្នុងខ្លួនទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ ជារឿយៗគេតែងឃើញអ្នកនាង អឿន ស្រីមុំ ទៅវត្តតាំងសមាធិ ព្រមទាំងចែករំលែកសារព្រះធម៌នៅលើបណ្តាញសង្គមហ្វេសប៊ុកមិនដែលខានទៀតផង។ ចំណុចនេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមជាច្រើនសរសើរដល់ចិត្តធម៌របស់អ្នកនាង អឿន ស្រីមុំ ជាពិសេស គឺអ្នកនាងនៅក្មេងវ័យមិនទាន់ចាស់នៅឡើយផង ប៉ុន្តែអ្នកនាងបានកាន់សីល សាងព្រះធម៌បាត់ទៅហើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

គួរឲ្យស្រលាញ់មែន! តួអង្គក្រវ៉ាន់ ក្នុងរឿង«នគរមាស» សម្រស់នៅក្រៅ មានផ្ទៃមុខស្រស់ប្រិមប្រិយខ្លាំងណាស់

រាជធានីភ្នំពេញ ៖ មហាជន ជាច្រើនបានផ្ទុះការចាប់អារម្មណ៍នឹង រឿងភាគបុរាណខ្មែរថ្មី ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ចំណងជើងថា «នគរមាស» ដែលកំពុងមានប្រជាប្រិយភាព ទទួលការគាំទ្រពី បណ្តាមហាជនខ្មែរ អ្នកនិយមរឿងភាគបុរាណខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប្រសិនបើបងប្អូនដែលធ្លាប់ បានទស្សនារឿងភាគបុរាណនេះហើយ ប្រាកដចិត្តណាស់ថា ស្គាល់តួអង្គកុមារី «ក្រវ៉ាន់» ឈ្មោះពិតគឺ «រ៉ាស៊ី លីខារីសា» ដែលមាន រូបសម្បត្តិស្រស់ស្អាតខ្លាំង ដែលរូបនាង បានប្រាប់ថា រូបនាងបានចូលសិល្បៈតាំងពីអាយុ ៧ឆ្នាំមកម្លេះ ហើយក៏ត្រូវដឹងថា រូបនាងក៏មានបងស្រីម្នាក់ទៀត ក៏ជាតារាសម្តែងវ័យក្មេងដូចខ្លួនដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ នៅក្រៅឆាកសម្តែង រូបនាងជា ក្មេងស្រីគួរឲ្យស្រលាញ់ ហើយថែមទាំងក្លាហានផងដែរ ជាពិសេសគឺត្រង់ខួចថ្ពាល់នេះតែម្តង ដែលធ្វើឲ្យ បងប្អូនខ្មែរសរសើរថា កុមារីរូបនេះ ពិតជា មានផ្ទៃមុខស្រស់ប្រិមប្រិយខ្លាំងណាស់ ញញឹមសែនស្រស់ មិនតែប៉ុណ្ណោះ រូបនាងក៏ជា ក្មេងស្រីដែលមានពណ៌សម្បុរភ្លឺ ដែលធ្វើឲ្យរូបនាង ក្លាយជាតួអង្គវ័យក្មេងម្នាក់ ដែលគួរឲ្យស្រលាញ់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ផ្អើលទៀតហើយ! ក្រោយបែកគ្នាជាង ១ ខែ តារាចម្រៀងកញ្ញា ទិត្យ សុធារី បានរៀបរាប់ថា

កន្លងមកមហាជននិយមតាមដានបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានដឹងហើយពីរឿងរ៉ាវបែកបាក់របស់តារាចម្រៀង ទិត្យ សុធារី និង តារាហ្វេសប៊ុកសម្តីផ្អែម ជនិន្ទ្រ អរុរណរស្មី។ ក្រោយពីមានការប្រកាសបែកបាក់ជាសាធារណៈពីខាងស្រី គឺកញ្ញា ទិត្យ សុធារី ​ហើយនោះ លោក ជនិន្ទ្រ អរុណរស្មី ក៏បានធ្វើការ Live វីដេអូទាំងទឹកភ្នែក ​ឈឺចិត្តស្អិតទ្រូង​ខ្លាំង រហូតដាច់​ចិត្តទាញកន្រ្តៃកា.ត់​សក់ចោលខ្ទេ.ច ​បង្ហាញ​ពី​ចិត្ត​ស្មោះ​ចំពោះ​អតីតសង្សារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រីឯកញ្ញា ទិត្យ សុធារី វិញបានចេញមុខមកប្រកាសជាសាធារណៈ និង បញ្ជាក់ច្បាស់ៗថា កន្លងមករូបនាងមិនធ្លាប់មានចិត្តស្រឡាញ់ លោក ជនិន្ទ្រ អរុណរស្មី ទេ គ្រាន់តែជាការរាប់អានមើលចិត្តគ្នា ខណៈតារាហ្វេសប៊ុករូបនេះ សុំស្រឡាញ់រូបនាង សុំរៀបការរហូត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណ៍ ក្រោយមានមតិរិះគន់ជាច្រើនចោទថា តារាចម្រៀង ទិត្យ សុធារី តោងលោក ជនិន្ទ្រ អរុណរស្មី ដើម្បីល្បីនោះ នាងក៏បានបកស្រាយថា នាង និង បុរសរូបនោះ គ្រាន់តែរាប់អានជិតស្និទ្ធគ្នាធម្មតាសោះ អត់ឱ្យបង្ហាញនៅក្នុងហ្វេសប៊ុកទេ តែកំលោះ អរុណរស្មី យកនាងទៅបង្ហាញនៅក្នុងហ្វេសប៊ុកដោយខ្លួនឯង ទៅដាក់ Relationship ដោយខ្លួនឯង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង បើគិតមកដល់ពេលនេះរយៈពេលជាង ១ ខែហើយកញ្ញា ទិត្យ សុធារី​​ បានប្រកាសបែកគ្នានឹង ជនិន្ទ្រ អរុណរស្មី ហើយរឿងរ៉ាវក៏ហាក់ស្ងប់ស្ងាត់បន្តិចដែរ។ យ៉ាងណា ស្រាប់តែនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ កញ្ញា ទិត្យ សុធារី បានបង្ហោះសារព្រ.មានដល់លោក ជនិន្ទ្រ អរុណរស្មី ជាថ្មី ឈប់ឱ្យឆាតមកនាងទៀត ក្រោយពីលោកបានឆាតទទូចសុំនាងត្រូវគ្នាវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារបង្ហោះ អមនឹងការសន្ទនាគ្នារវាងខ្លួន…

Read More

អីយ៉ា! មិនត្រឹមតែសម្រស់សែនស្រស់ស្អាតទេ ថៃ នារីសុជាតា ហៅ​ ហ្វីយ៉ាតា រឿងការងារផ្ទះក៏ពូកែដែរ

ភ្នំពេញ​៖ មហាជន នរណាៗក៏សរសើរពីសម្រស់សែនស្រស់ក្មេងជាងវ័យរបស់ អតីតបវរកញ្ញា ថៃ នារីសុជាតា ហៅ​ ហ្វីយ៉ាតា រូបនេះខ្លាំងណាស់ កូនប្រុសធំពេញរូបពេញរាងហើយ តែបើមើលទៅអ្នកម៉ាក់ ហ្វីយ៉ាតាវិញ និយាយថា goalកប់ហ្វេនៗស្រមៃចង់បានសម្រស់បែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែ មានរូបរាងតូចច្រឡឹង មើលទៅស៊ីវីល័យដូច្នេះហើយ ទើបធ្វើឲ្យ អ្នកគាំទ្រភាគច្រើន មិននឹកស្មានដល់ទាល់តែសោះ ថាតារាស្រីវ័យក្មេងកូនមួយរូបនេះ ចូលចិត្តការងារផ្ទះបាយ រៀបចំទុកដាក់ ជាពិសេសគឺ ការចម្អិនម្ហូបអាហារនេះ ពីមុនមកឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លុះពេលថ្មីៗនេះ ខណៈគ្រោងផ្ទះថ្មី លេចចេញរូបរាងជិតរួចរាល់់ហើយនោះ ទើបតារាស្រីរូបនេះ បង្ហើបប្រាប់ថា រូបនាងគឺ ប្រាថ្នាចង់ឲ្យផ្ទះនេះឆាប់រួចរាល់ ព្រោះរូបនាងចូលចិត្តចម្អិនម្ហូប លើសពីនេះទៅទៀត ក្តីស្រមៃរបស់ខ្លួនគឺ អាចមាន ការរចនាម៉ូតផ្ទះបាយដោយខ្លួនឯង មិនតែប៉ុណ្ណោះ រូបនាងនឹកឃើញ ដល់ការចម្អិនម្ហូបពេលល្ងាចឆ្ងាញ់ ដល់កូនៗនិងស្វាមី ក្នុងផ្ទះនោះផងដែរ បើទោះបីខ្លួន មិនមែនជា ចុងភៅអាជីពមែនពិត តែរូបនាងពិតជា ចូលចិត្តការចម្អិនម្ហូបនេះខ្លាំងណាស់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ជាតារាលំដាប់ប្រទេស Dome និង ភរិយា មិនប្រកាន់ខ្លួនធ្វើរឿងនេះយ៉ាងសាមញ្ញ អ្នកគាំទ្រនិយាយដើមព្រាត

តារាសម្ដែងជួរមុខលំដាប់ប្រទេស លោក Dome Pakornlam ជាតារាប្រុសម្នាក់ដែលមហាជនតែងតែអួតសរសើរពីភាពផ្អែមល្ហែម និង ទំនាក់ទំនងដ៏ស្អិតល្មួតជាមួយនឹងភរិយាខ្លួន។ ជារឿយៗ នៅលើបណ្ដាញសង្គម តារាប្រុសរូបនេះមិនសូវជាដាច់ឡើយក្នុងការបង្ហាញពីទំនាក់ទំនងល្អៗជាមួយប្រពន្ធរបស់ខ្លួន សឹងតែធ្វើឱ្យមហាជនខ្លះលួចច្រណែនទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗកន្លងទៅនេះ ប្ដីប្រពន្ធតារាសម្ដែងលោក Dome បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៀតហើយ បន្ទាប់ពីតារាប្រុសរូបនេះចេញមកបង្ហោះរូបភាពអង្គុយហូបអាហារតាមចិញ្ចើមផ្លូវប្រើជីវិតសាមញ្ញៗ មិនខ្វល់ពីភាពល្បីល្បាញរបស់ខ្លួន ដោយមើលទៅពិតគួរឱ្យស្ងើចណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងរូបភាព និង ទិដ្ឋភាពនោះ បានធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់សរសសើរគ្រប់ៗគ្នាចំពោះលោក ព្រោះថាអ្នកទាំងពីរជាតារាល្បីតែធ្វើខ្លួនធម្មតាៗមិនប្រកាន់ខ្លួន។ ជាពិសេសអ្នកទាំងពីរហូបមិនទម្រើសឡើយ សូម្បីអាហារតាមផ្លូវក៏ប្ដីប្រពន្ធគូនេះក៏អាចហូបបានដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់អោយកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More