អីយ៉ា! ពិតជាមានន័យណាស់ សុគន្ធកញ្ញា ប្រាប់ថា បើចង់មានក្តីសុខជាមួយប្តី ត្រូវធ្វើបែបនេះ

តារាកម្សាន្ត៖ ក្រោយកសាងគ្រួសារ និងរួមរស់ជាមួយស្វាមី រួមទាំងកូនយ៉ាងមានក្តីសុខ ថ្មីៗនេះតារាចម្រៀងដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងអ្នកគាំទ្រក្រោយបានបង្ហោះសាររៀបរាប់ពីតិចនិក និងបទពិសោធន៍ខ្លះៗក្នុងការកសាងគ្រួសាររហូតទទួលបានសុភមង្គលមកទល់ពេលបច្ចុប្បន្ន ដោយអ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា÷ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលវេលាមានមិនច្រើននោះទេ បើអ្នករវល់តែឈ្លោះគ្នា មិន យល់ពីគ្នា ខ្លាំងរៀងៗខ្លួន គ្មានការយោគយល់គ្នា !លើលោក នេះគ្មានអ្នកណាល្អឥតខ្ចោះទេ បើយើងមិនសម្របខ្លះ អ្នកនឹង ពិបាករកសេចក្តីសុខពិតឃើញណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា ក្រោយរៀបមង្គលយ៉ាងអធិកអធមជាមួយស្វាមីជាប្អូនប្រុសចាហ្វាយផលិតកម្មហង្សមាស នងទទួលបានចំណងដៃជាកូនប្រុសមួយដ៏ស្រស់សង្ហា ជានិច្ចកាលតារាស្រីរូបនេះតែងតែបង្ហាញភាពផ្អែមល្អែមជាមួយស្វាមី រួមទាំងកូនរហូតទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រអ្នកនាងផ្ទាល់តែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឃើញថាតើ គ្រួសារអ្នកនាងឱក សុគន្ធកញ្ញា មានសុភមង្គលយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

Read More

ឃើញផ្ទុះញ៉ាំដំបងយក្សតាមគ្នា មានអី សុន ស្រីពេជ្រ ផ្តាំចំៗប្រយ័ត្នជួបរឿងស៊យនេះ

ពិតណាស់ថ្មីៗនេះ នៅលើបណ្ដាញសង្គម មានការផ្ទុះកក្រើកខ្លាំងទាក់ទងនឹងរឿងដើមដំបងយក្ស ដែលបានឃើញអ្នកលេងបណ្ដាញសង្គមជាច្រើនបង្ហោះរូបភាព និង វីដេអូផ្អើលទិញដំបងយក្ស ឬហៅថាប្រទាលបាតដៃនេះញ៉ាំតាមគ្នា ហើយក៏មានមហាជនមួយចំនួនចេញបញ្ចេញមតិប្រតិកម្មមិនចេញចិត្តខ្លាំងចំពោះរឿងនេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយពីបានឃើញមហាជនលើបណ្ដាញសង្គមជាច្រើនផ្អើលញ៉ាំដំបងយក្សតាមគ្នា គេក៏បានឃើញតារាចម្រៀងស្រី សុន ស្រីពេជ្រ បង្ហោះសារនិយាយចំៗផ្ដាំផ្ញើទៅកាន់អ្នកដែលញ៉ាំដំបងយក្សនេះ ប្រយ័ត្នញ៉ាំប៉ះចំប្រភេទដំបងយក្ស ឬ ប្រទាលបាតដៃមិនស្គាល់ ដែលអាចបណ្ដាលឱ្យពុ.លបា.ត់.ប.ង់.ជី.វិ.ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ តារាចម្រៀងស្រី សុន ស្រីពេជ្រ រូបនេះ បានបង្ហោះរៀបរាប់ថា ៖ «ឃើញតែគេផុសរាល់ថ្ងៃអារឿងញ៉ាំដំបងយក្ស ឬ ប្រទាលបាតដៃហ្នឹង ប្រយ័ត្នប៉ះចំអាមិនស្គាល់ច្បាស់ ឬ សត្វនោមដាក់ពុលងា.ប់វើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ បន្ទាប់ពីបានឃើញការបង្ហោះរបស់តារាស្រីរូបនេះ មហាជនអ្នកគាំទ្រ ក៏បានធ្វើការស៊ែរបន្តគ្នា ព្រមទាំងបានចូលទៅខមមិន ដែលបង្ហាញការគាំទ្រចំពោះមតិរបស់ តារាស្រីរូបនេះ គ្រប់ៗគ្នា៕

Read More

ចាក់ដោតណាស់! គង់ ចាន់ស្រីមុំ បកទៅអ្នកទើស រិះគន់ក្នុងន័យជាន់ពន្លិចខ្លួនដូច្នេះថា

អ្នកស្ថិតក្នុងរង្វង់សិល្បៈ ក៏ដូចជាមហាជនដែលចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈភាគច្រើនសុទ្ធតែបានជ្រាបហើយថា គង់ ចាន់ស្រីមុំ ជាតារាស្រីដែលចូលចិត្តបើកចំហពីជីវិតឯកជនរបស់ខ្លួនបំផុត ជាពិសេសសកម្មភាពផ្អែមល្ហែម ពោរពេញដោយសុភមង្គលក្នុងរង្វង់គ្រួសារតូចរបស់នាង តាមរយៈការបង្ហោះរូបថតសើចសប្បាយក្អាកក្អាយជាមួយស្វាមី និង កូនស្រីសំណព្វចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនខុសពីទម្លាប់ចាស់ ថ្មីៗនេះ គង់ ចាន់ស្រីមុំ បានទម្លាយរូបថតឱបកៀកកើយជាមួយលោក គឹម សីហា ដែលជាស្វាមី នៅរមណីដ្ឋានទឹកធ្លាក់មួយកន្លែងជាច្រើនសន្លឹក ដោយរូបថតទាំងនោះ នាង និង ស្វាមីបានបង្ហាញពីភាពស្និទ្ធស្នាលផ្អែមល្ហែមខ្លាំង រហូតធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនបានផ្ទុះការរិះគន់មិនពេញចិត្តចំពោះទង្វើប្ដីប្រពន្ធអ្នកទាំងពីរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមានការរិះគន់កាន់តែច្រើន គង់ ចាន់ស្រីមុំ មិនបានចេញមុខសុំទោស ឬ លុបរូបថតទាំងនោះចោលទេ តែនាងបានបង្ហោះសារថ្មីមួយទៀត ទំនងជាចង់ឆ្លើយតបទៅអ្នករិះគន់ក្នុងន័យជាន់ពន្លិចខ្លួនវិញថា ៖ «នេះជារូបភាពសេចក្តីសុខគ្រួសារខ្ញុំ បើកភ្នែកមើលឱ្យច្បាស់ណាពួកបងៗអ្នកទើស ហើយកុំទៅណា កុំ unlike ឬ unfollow ខ្ញុំអីណា នៅបន្តបើកភ្នែកឱ្យធំៗ ធ្វើបុណ្យឱ្យច្រើនៗក្នុងរដូវភ្ជុំ ដើម្បីបន្តជីវិតមកមើលសេចក្តីសុខដ៏កក់ក្តៅបែបរោលរាលរបស់គ្រួសារខ្ញុំបន្តទៀតផង! ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អូ…ភ្លេច! កុំភ្លេចទៅមើលធុងអង្ករខ្លួនឯងផងណា៎ ព្រោះរវល់តែគិតរឿងអ្នកដទៃច្រើនពេក ហើយបើខ្វះខាតស្បៀងអីអាចប្រាប់ខ្ញុំបាន ខ្ញុំជួយ ព្រោះខ្ញុំជាអ្នកចូលចិត្តធ្វើបុណ្យស្រាប់ទៅហើយ កុំខ្លាចចិត្ត» ៕

Read More

ក្តុកក្តួលណាស់! យក់ ថិតរដ្ឋា ពោលបែបនេះ ក្រោយដឹង សែម សង្វាត ទទួលម.រ.ណ.ភា.ព

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងម.រ.ណ.ភា.ព លោកសែម សង្វាត អតីតតារាចម្រៀងមួយរូប ដែលមានសម្លេងក្រអួនក្រអៅ បានទទួលម.រ.ណ.ភា.ពហើយ ស្រាប់តែតារាចម្រៀងដ៏ល្បី អ្នកនាង យក់ ថិតរដ្ឋា ដែលជា មិត្តរួមការងារចាស់ រួមផលិតកម្ម ស្ទឹងសង្កែ បានបង្ហោះសារចូលរួមរំលែកទុក្ខ ដោយអ្នកនាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា÷ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងខ្ញុំនឹងស្វាមីសូមចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់បងប្រុស សែម សង្វាត ដែលជាអតីតសមាជិក ក្រុម EV Band ផង ចាប់ពីថ្ងៃនេះទៅបងលែងមានជំងឺច្រើនទៀតហើយសូមបងបានទៅកាន់ សុគតិភព ជាតិក្រោយសូមអោយបងមានអាយុវែងជាងនេះណាបងប្រុស ទើបតែបានរំលឹកពីបងនៅពេលខ្ញុំនឹងស្វាមីបានថត 3Fun មិនទាន់បានចាក់ផ្សាយផងខ្ញុំនឹងប្តីគិតថាពេលគេចាក់ផ្សាយនឹងផ្ញើរអោយបងមើលព្រោះខ្ញុំនឹងប្តីបានរំលឹក អនុស្សាវរីយ៍ពីក្រុម EV យើងច្រើនរឿងណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីបានចែករំលែកអារម្មណ៍សោកសៅ ជាដំណឹងអកុសលមួយ នឹងពិតជារ.ន្ធ.ត់ក្រៃលែង ដែលបានបាត់បង់ អតីតមិត្តរួមអាជីពបែបនេះ ក៏មានអ្នកគាំទ្រ មហាជន ក៏បានចូលបញ្ចេញមតិ ចូលរួមរំលែកទុក្ខ នៃស.ព នឹងបានសូមឲ្យវិញ្ញាណក្ខន្ធរបស់លោក​ បានទៅកាន់សុគតិភព និងបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

អ្នកគាំទ្រនឹកភ្នករឿងមួយ ក្រោយឃើញ គង់ ចាន់រដ្ឋា គ្រងឈុតកូនក្រមុំខ្មែរ យ៉ាងសមសួន

ជាការពិតណាស់ ក្រោយសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈក្នុងនាមជាតារាចម្រៀងហើយមក គង់ ចាន់រដ្ឋា ត្រូវបានមហាជនរាប់បញ្ជូលថា នាងគឺជាតារាចម្រៀងស្រីមួយរូបដែលលេចធ្លោខ្លាំងទៅលើការរាំ ក៏ដូចជាការតុបតែខ្លួនប្លែកៗផងដែរ។ លើសពីនោះ គង់ ចាន់រដ្ឋា ក៏ត្រូវបានចាត់ទុកជាតារាស្រីនិយមតែងខ្លួនសិចស៊ីទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះតារាចម្រៀងសិចស៊ីរាងតូចច្រឡឹង គង់ ចាន់រដ្ឋា បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមជាច្រើនបានបើកភ្នែកសម្លឹកទៅលើរូបសម្រស់ និង ការតុបតែបែបកូនក្រមុំប្រពៃណីរបស់នាងមិនដាក់ភ្នែកនោះឡើយ ក៏ព្រោះ គង់ ចាន់រដ្ឋា កម្រនឹងតែងខ្លួនបែបប្រពៃណីនេះណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនោះទៀត មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា រូបភាពក្នុងឈុតប្រពៃណីកូនក្រមុំរបស់ គង់ ចាន់រដ្ឋា មើលទៅពិតជាខុសប្លែកគ្នាទាំងស្រុងពីរូបភាពដែលនាងតែងខ្លួនសិចស៊ី ឆើតឆាយ ពោលគឺស្អាតមួយបែបស័ក្តិសមជាស្ត្រីខ្មែរតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះរូបថតក្នុងឈុតកូនក្រមុំប្រពៃណីនេះ បើទោះ គង់ ចាន់រដ្ឋា បានលើកឡើងថាជាការថតសម្អាងការក៏ពិតមែន ប៉ុន្តែមហាជនជាច្រើនសង្ស័យថា នាងអាចនឹងថត Pre-wedding ផងក៏មិនដឹង ព្រោះបើគិតមកដល់ពេលនេះ គង់ ចាន់រដ្ឋា នឹងគូស្នេហ៍គឺលោក ស៊ិន សុភា បានស្រឡាញ់គ្នាយូរឆ្នាំហើយ។ ម្យ៉ាងវិញទៀត កន្លងមកខាងប្រុសក៏បានទិញចិញ្ចៀនពេជ្របញ្ចាំចិត្តជូននាងរួចហើយដែរ៕

Read More

ឃើញគ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ស្វីតរហូត នេះជាហេតុផលនៅពីក្រោយ

ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែបើកបង្ហាញពីជីវិតឯកជនលែងសូវលាក់លៀម ព្រោះថាចាប់តាំងពីអ្នកនាងកាន់ដៃលោក អ៊ឹង សុខលី ចូលរោងការ និង ទទួលបានតំណក់ឈាមកូនប្រុសដ៏ឆ្លាតម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ មក ក្ដីសុខក្នុងគ្រួសារតូចមួយនេះ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ ឱក សុគន្ធកញ្ញា បានទម្លាយរូបថតស្ដែងពីក្ដីសុខពេញទីរវាងប៉ាម៉ាក់ និង កូនប្រុសក្នុងអាងទឹកមួយកន្លែង ហើយក្នុងនោះកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញរូបនេះ ថែមទាំងបានរៀបរាប់នូវពាក្យសម្ដីមួយចំនួន ហាក់ដូចជាចង់បង្ហាញពីគន្លឹះខ្លះៗដល់អ្នកគាំទ្រ ដែលនាំឱ្យគ្រួសារអ្នកនាងរស់នៅចុះសម្រុងគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញា ប្រាប់ពីហេតុផលដែលប្ដីប្រពន្ធគួរមានឱ្យគ្នា ព្រោះពេលវេលាដែលរស់នៅជាមួយគ្នាមានមិនច្រើនឡើយ។ ឱក សុគន្ធកញ្ញា រៀបរាប់ដូច្នេះថា ៖ «ពេលវេលាមានមិនច្រើននោះទេ បើអ្នករវល់តែឈ្លោះគ្នា មិនយល់ពីគ្នា ខ្លាំងរៀងៗខ្លួន គ្មានការយោគយល់គ្នា! លើលោកនេះគ្មានអ្នកណាល្អឥតខ្ចោះទេ បើយើងមិនសម្របខ្លះ អ្នកនឹងពិបាករកសេចក្ដីសុខពិតឃើញណាស់»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

Read More