មុនមកប៉ះស្អិតនឹង ម៉ាក់និច ប្រុសក្មេង អតិជាតិ បុត្រ ធ្លាប់បែកគូស្នេហ៍រូបស្រស់ម្នាក់ កាលពីឆ្នាំ ២០១៩

ជាការពិត មហាជនអ្នកគាំទ្ររបស់តារាចម្រៀងប្រុសវ័យក្មេង អតិជាតិ បុត្រ ច្បាស់ជាបានជ្រាបហើយ មុននឹងផ្ទុះការចាប់អារម្មណ៍ និង លេចឮពីទំនាក់ទំនងស្នេហាខុសវ័យរវាងតារាប្រុសវ័យក្មេងរូបនេះ ជាមួយនឹងតារាសម្ដែងស្រី ដួង ម៉ានិច នោះ អតិជាតិ បុត្រ ធ្លាប់បើកបង្ហាញពីទំនាក់ទំនងស្នេហ៍នឹងនារីរូបស្រស់ម្នាក់ កាលពីឆ្នាំ ២០១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបើកចំហទំនាក់ទំនងជាមួយគូស្នេហ៍នោះ អតិជាតិ បុត្រ ទទួលបានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង ព្រោះកំលោះវ័យក្មេងដ៏សង្ហារូបនេះ តែងបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយដៃគូស្រីស្អាតជាគូស្នេហ៍មិនសូវលស់ថ្ងៃទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកបន្ទាប់ពីសាងស្នេហ៍យ៉ាងផ្អែមល្ហែមនេះមិនបានប៉ុន្មាន ក៏បានលេចឭថាតារាចម្រៀងវ័យក្មេងរូបនេះ ក៏បានបែកបាក់ពីគូស្នេហ៍ទៅវិញយ៉ាងស្ងាត់ៗ ដោយមិនមានមូលហេតុអ្វីច្បាស់លាស់បង្ហាញដល់អ្នកគាំទ្រឡើយ ដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់តារាប្រុសរូបនេះ មានការសោកស្ដាយជាខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសមួយ តារាចម្រៀងប្រុសរូបនេះ ក៏បានធ្វើការទម្លាយពីមូលហេតុនៃចំណងស្នេហ៍បែកបាក់រវាងរូបលោក និង អតីតគូស្នេហ៍ដែរ ដោយលោកបានឱ្យដឹងថា ក៏ព្រោះតែរូបលោកខូចពេក ហើយពេលនោះលោកក៏មានការសោកស្ដាយផងដែរ ប៉ុន្តែដោយសារតែការខិលខូចរបស់ខ្លួននេះ លោកសុខចិត្តដោះលែងគូស្នេហ៍ ដើម្បីកុំឱ្យនាងទទួលរងការឈឺចាប់ជាមួយលោកខ្លាំងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងវីដេអូខ្លីនៃកិច្ចសម្ភាសនោះ លោកបាននិយាយរៀបរាប់ថា ៖ «មូលហេតុដែលបែកគ្នា គឺមកពីខ្ញុំខូចពេក ហើយខ្ញុំក៏សោកស្ដាយ ប៉ុន្តែបើសិនយើងដឹងថាខ្លួនយើងខូចហើយ យើងលះបង់ឱ្យគេទៅអ្នកថ្មីទៅ ឱ្យគេឈឺចាប់ជាមួយយើងរយៈពេលខ្លី មានន័យជាងឈឺចាប់ជាមួយយើងរយៈពេលវែង»។ ក្នុងនោះ លោកក៏បានភ្ជាប់ជាមួយនឹងពាក្យជូនពរទៅកាន់អតីតសង្សារផងដែរថា ៖ «ជាចុងក្រោយ ក្នុងនាមបងជាអ្នកអតីតរបស់អូន តែងតែលាក់បាំងអូន កុហកអូន ហើយធ្វើបាបអូនច្រើន អ៊ីចឹងបងសុំជូនពរឱ្យអូនជាមួយអ្នកថ្មី ស្រឡាញ់គ្នារហូត ហើយចាត់ទុកថាក្ដីស្រឡាញ់ដែលយើងបង្កើតឡើងជាមួយគ្នាពីមុនមក គឺជាសុបិនមួយដ៏ល្អ ហើយសុំទោសមនុស្សដែលបងតែងមើលរំលង»៕

Read More

មិននឹកស្មាន ពេជ្រ សោភា ស្រឡាញ់ឆ្មាខ្លាំង រហូតបង្កើត Brand ផ្ទាល់ខ្លួន ដាក់ឈ្មោះឆ្មា

មហាជនអ្នកគាំទ្ររបស់ តារាចម្រៀងស្រី ពេជ្រ សោភា បានជ្រាបហើយថា អ្នកនាងជាមនុស្សម្នាក់ដែលស្រឡាញ់សត្វចិញ្ចឹមខ្លាំង ជាពិសេសសត្វឆ្មា ដែលតែឃើញលើបណ្ដាញសង្គមរបស់តារាស្រីរូបនេះ ចូលចិត្តចញ្ចឹមសត្វឆ្មាជាច្រើន ព្រមទាំងតែងបង្ហោះរូបភាពឱបឆ្មា និង ថតវីដេអូខ្លីៗប្រឡែងជាមួយឆ្មាជាញឹកញាប់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ សង្កេតឃើញថាសព្វថ្ងៃនេះ តារាចម្រៀងស្រីរូបនេះ បានចិញ្ចឹមសត្វឆ្មាកាន់តែច្រើន ព្រមទាំងបានដាក់ឈ្មោះលើខ្សែ-កឱ្យឆ្មាពាក់រៀងៗខ្លួនថែមទៀត ប៉ុន្តែមានឆ្មាមួយ ដែលជាឆ្មាជាទីស្រឡាញ់របស់នាង ឈ្មោះថា Bella ដែលត្រូវបានមហាជនស្គាល់ និង ដឹងថានាងចិញ្ចឹមតាំងពីឆ្នាំ ២០២០ មកម៉្លេះ ដែលអ្នកនាង តែងបង្ហាញមុខមាត់ និង ឈ្មោះវាលើបណ្ដាញសង្គមនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក អ្វីដែលមហាជនអ្នកគាំទ្រមិននឹកស្មានដល់ និង មិនធ្លាប់បានចាប់អារម្មណ៍កន្លងមក គឺទាក់ទងនឹងការបង្កើត Brand ផលិតផលផ្ទាល់ខ្លួនរបស់តារាចម្រៀងស្រីរូបនេះ ដែលបានដាក់ឈ្មោះផ្លាកយីហោថា «SP Bella» ដែលសន្និដ្ឋានថា អ្នកនាងអាចនឹងយកឈ្មោះឆ្មាជាទីស្រឡាញ់របស់នាង ឈ្មោះថា Bella នោះ និង ឈ្មោះរបស់នាងជាអក្សរកាត់ SP មកបង្កើតជា Brand ផ្ទាល់ខ្លួនឈ្មោះ «SP Bella» នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា ក្រៅពីអាជីពសិល្បៈ ដែលជាប់ឈ្មោះជាតារាចម្រៀងស្រីជួរមុខមួយរូបប្រចាំប្រទេសនោះ គេឃើញអ្នកនាងក៏បាន និង កំពុងតែបោះជំហានយ៉ាងខ្លាំងលើអាជីពជាអ្នកជំនួញលក់ផលិតផលតាមអនឡាញផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា កាលពីពាក់កណ្ដាលឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀងវ័យជិត ៤០ ឆ្នាំ សម្រស់ចាំរូបនេះ បានធ្វើការបើកបង្ហាញជាផ្លូវការ ដែលនាងបានក្លាយទៅជាម្ចាស់អាជីវកម្មនាំចូលផ្តាច់មុខផលិតផលរបស់ប្រទេសកូរ៉េមួយមកកាន់កម្ពុជា ដែលបានដាក់ឈ្មោះក្រុមហ៊ុនថា «SP Pich Sophea»។ យ៉ាងណាមិញ មកដល់សព្វថ្ងៃនេះ អាជីវកម្មរបស់នាង កាន់តែរីកហក់ឡើងកាន់តែខ្លាំង ដែលគេបានឃើញថា ផលិតផលរបស់តារាចម្រៀងស្រីរូបនេះ ទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើន ដែលមានចែកចាយគ្រប់បណ្ដាខេត្ត-ក្រុងផងដែរ៕

Read More

អ្នកខេត្តពោធិ៍សាត់ ទឹកភ្នែកអាល័យឯកឧត្តម ម៉ៅ ធនិន ក្រោយត្រូវផ្លាស់ទៅខេត្តកំពត

ប្រជាពលរដ្ឋជាច្រើនរូប ដែលរស់នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ បាននាំគ្នាសម្ដែងនូវការសោកស្ដាយ អាឡោះអាល័យជាពន់ពេក ក្រោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ត្រូវផ្ទេរទៅកាន់តំណែងថ្មី ជាអភិបាលនៃគណៈភិបាល ខេត្តកំពត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការសម្តែងការសោកស្តាយនេះ បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាលើកចុងក្រោយ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅរបស់អតីតយុទ្ធជនក្រីក្រ និង ពិការភាព ជាង ៤០០ គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ មានអតីតយុទ្ធជនម្នាក់ ក្នុងចំណោមអតីតយុទ្ធជនជាច្រើននាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិតជាមានអារម្មណ៍ក្តុកក្តួល និង រ.ន្ធ.ត់ចិត្តយ៉ាងខ្លាំង នូវការចាកចេញរបស់ឯកឧត្តម ពីទឹកដីនៃខេត្តពោធិ៍សាត់។ សមិទ្ធផល និង អ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និង កេរដំណែល ជាពិសេសចរិតដឹកនាំដ៏ល្អប្រពៃ របស់ឯកឧត្តម បានធ្វើឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មានការចងចាំមិនអាចបំភ្លេចបានឡើយ និង កត់ត្រាទុក ក្នុងបេះដូងជារៀងរហូត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសពីនេះ ប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ទាំងអស់ បាននាំគ្នាបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបារមីលោកឧកញ៉ា ឃ្លាំង មឿង និង ជំទាវ ខាន់ ខៀវ ឱ្យមេត្តាតាមជួយបីបាច់ គ្រប់គ្រង ថែរក្សា ការពារ ឯកឧត្តមជាទីគោរពស្រឡាញ់ពេញបេះដូង សូមឱ្យបានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និង ជោគជ័យលើការដឹកនាំបន្ត នៅឯខេត្តកំពត៕

Read More

នៅពីក្រោយភាពសប្បាយរីករាយ មិនស្មានសោះថា រ៉ូលីន ជាមនុស្សអភ័ព្វ ឯកោខ្លាំងម្ល៉ឹង

ជាការពិតណាស់មហាជនធ្លាប់តាមដានរាល់កម្មវិធី និង ការសម្តែងមានការចូលរួមរបស់លោក រ៉ូលីន ប្រាកដជាបានផ្ទុះសំណើចច្រើនជាក់ជាមិនខាន ក៏ព្រោះតែតារាពហុជំនាញនិយមតែងស្រី​រូបមានទេពកោសល្យ វោហារសាស័ព្ទកំប្លែង ដែលតែងតែធ្វើឱ្យអ្នកទស្សនាទទួលបានភាពសប្បាយរីករាយមិនដាច់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជន ក្រោយស្នាមញញឹម និង តែងផ្តល់សំណើចដល់អ្នកគ្រប់គ្នានោះ រ៉ូលីន តែងតែបង្ហើបពីអារម្មណ៍តានតឹង និង ភាពមិនរីករាយក្នុងជីវិតរបស់ខ្លួនជារឿយៗនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កាលពីយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ រ៉ូនលីន បានបង្ហោះសារមួយហាក់កំពុងតែឯកា ត្រូវការអ្នកកាន់ដៃ ព្រមឱ្យខ្ចីស្មាឱប ផ្តល់កម្លាំងចិត្តដល់រូបខ្លួន។ សារនោះ រ៉ូលីន រៀបរាប់ថា ៖ «តើមានអ្នកណាឱ្យខ្ញុំផ្អែកស្មា ហើយនិយាយរឿងក្នុងចិត្តបាន អត់សូម្បីតែម្នាក់ ជាតិនេះអភ័ព្វពេកហើយ»។ ក្រោយពីឃើញសារនោះដែរ អ្នកគាំទ្រក៏បានចូលរួមលើកទឹកចិត្តដល់ រ៉ូលីន ជាច្រើនផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

គ្រូទាយថាមិនល្អ មិនជួបគ្នា មិនបានរៀបការ តែ ផន សុផារី និង ស្វាមី ជម្នះរហូតទទួលបានគ្រួសារមួយកក់ក្តៅ

ប្ដីប្រពន្ធអតីតតារាកំប្លែង ផន សុផារី តែងតែបង្ហាញភាពផ្អែមល្ហែមតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនច្រណែនជារឿយៗ ហើយគូស្នេហ៍នេះក៏តែងត្រូវបានមហាជនចាប់ក្រសែភ្នែកតាមដាន់ពីជីវិតឯកជនមិនដាច់ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរៀបការរួច ចំណងអាពាហ៍ពិពាហ៍របស់ ផន សុផារី និង លោក សុង សុវណ្ណារ៉ា គឺទទួលបានសុភមង្គលយ៉ាងខ្លាំង ហើយពេលនេះពួកគេក៏ទទួលបានកូនស្រី ២ នាក់ហើយ។ យ៉ាងណាមិញ ថ្មីៗនេះ ផន សុផារី បានទម្លាយរឿងហួសចិត្តមួយទាក់ទងនឹងគ្រូទាយមុនពេលនាង និង ស្វាមីរៀបការ ដោយគ្រូទាយថានាង និង ស្វាមី មានខែឆ្នាំមិនត្រូវគ្នា មិនល្អ មិនជួបគ្នាទេ មិនបានរៀបការទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកទាំងពីរនៅតែជម្នះស្រឡាញ់គ្នារហូតបានរៀបការ ហើយដល់រស់នៅមានក្ដីសុខដល់សព្វថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផន សុផារី បានរៀបរាប់នៅលើហ្វេសប៊ុកថា «គ្រូទាយ… !!! -ឆ្នាំយើងដូចគ្នា គ្រូទាយថាមិនល្អ មិនជួបគ្នាទេ មិនបានរៀបការទេ តែយើងនៅតែតស៊ូរហូតដល់ថ្ងៃការ… -ការរួចគេទាយថាប្រាកដជាបែកគ្នាមិនខាន តែយើងនៅតែនៅជាមួយគ្នាបានរហូតដល់បានកូន ១ -គេទាយទៀតថា កូន1ហើយប្រាកដជាបែកគ្នា តែមានឯណា ឥលូវកូន ២ បាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហោរា !!! មិនមែនមិនជឿទេ ប៉ុន្តែ…បើនៅមានដង្ហើមដក មានភាពស្មោះត្រង់ អត់ធ្មត់ សង្កត់ចិត្ត យោគយល់ អាធ្យាស្រ័យ យល់ពីគ្នា បើកចិត្តឱ្យទូលាយឱ្យគ្នា ធ្វើអ្វីដែលសប្បាយចិត្ត (ដែលមិនមែនជាកំហុស) នោះប្រាកដជាអាចយកឈ្នះពាក្យទំនាយទាំងនោះបាន»៕

Read More

ស្អាតមើលសឹងមិនស្គាល់! ៥ ឆ្នាំមុន និង ឥលូវខុសគ្នាដាច់ភឹង នាង គន្ធា ប្រែទាំងវាសនា និង ចំណុចទាំងនេះ

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅចាំមិនភ្លេចនូវសំឡេងដ៏ពីរោះក្រអួនក្រអៅ ស្ដាប់ឡើងព្រឺសម្បុរផុសចេញពីមាត់ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ឈ្មោះ នាង គន្ធា តាមរយៈបទ «ម៉ែ» នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian idol កាលពីប្រមាណជា ៥ ឆ្នាំមុនមិនខាន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលនោះ នាង គន្ធា គ្រាន់តែជាក្មេងស្រីសាមញ្ញម្នាក់ ដែលកាន់ដៃបងប្រុសមកចូលរួមការប្រឡងចម្រៀង ប៉ុន្ដែការបង្ហាញខ្លួនលើកទី ១ របស់ក្មេងស្រីរូបនេះ ឆក់បានការចាប់អារម្មណ៍ជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ទស្សនិកជន ដែលអាចនិយាយបានថា ការបង្ហើរសំឡេងរបស់ គន្ធា បានកែប្រែវាសនារបស់ក្មេងស្រីសាមញ្ញម្នាក់ឱ្យក្លាយជាតារាចម្រៀងអាជីពរហូតដល់សព្វថ្ងៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលវេលាកន្លងទៅច្រើនឆ្នាំ នាង គន្ធា មិនត្រឹមតែខិតខំកែប្រែវាសនារបស់ខ្លួនឱ្យក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេប៉ុណ្ណោះទេ ប៉ុន្ដែនាងពេលនេះក៏បានកែប្រែរូបរាងខ្លួនឯង កាន់តែស្អាតមើលសឹងមិនស្គាល់ ទាំងមុខមាត់ និង ពណ៌សម្បុរ ក៏ស្រស់ថ្លាស្អាតជាងមុនដាច់ភឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ នាង គន្ធា ពេលនេះមិនដូច នាង គន្ធា កាលពី ៥ ឆ្នាំមុនទៀតទេ ព្រោះថា គន្ធា ពេលនេះចេះតុបតែងខ្លួនស័ក្ដិសមទៅតាមកាលៈទេសៈស្អាតប្លែកឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលខ្លះនាងថែមទាំងចេះស្លៀកពាក់សិចស៊ីបញ្ចេញសាច់យ៉ាងទាក់ទាញទៀតផង ៕

Read More