បន្ទាប់ពីមានការរិះគន់ ភ្លូកទឹកភ្លូកដី កក្កដា​ សុភ័ណ្ឌ​ តបទៅអ្នកពូកែរិះគន់បែបជាន់ពន្លិចខ្លួនថា

រាជធានីភ្នំពេញ៖ ពិតណាស់ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ កក្កដា សុភ័ណ្ឌ ដែលពីមុន មហាជនល្បីរន្ទើររឿងរ៉ាវផ្ទុះកូវីដ១៩ កាលនាង ទៅចូលរួមពិធីមង្គលការ នៅក្នុងខេត្តតាកែវ ដែលបណ្តាលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចោទប្រកាន់ និងត្រូលលក្ខណៈលេងសើច និង ជាន់ពន្លិចរូបនាងជាមេចម្លងមេរោគប្រចាំខេត្តតាកែវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នាពេលថ្មីៗនេះ វត្តមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទ ក្រោយពី កក្កដា សុភ័ណ្ឌ ហៅស្រីដា បានទៅវត្ត ចំថ្ងៃនៃពិធីភ្ជុំបិណ្ឌផងនោះ ហើយវត្តក៏ត្រូវបានបិទទៀត ក្រោយមក មហាជនក៏នាំគ្នា ចោទបញ្ចើចបញ្ចើរ និង រិះគន់ភ្លូកទឹកភ្លូកដីទៅលើរូបលើនាង ពេញបណ្តាញសង្គម ថា ទៅទីណានាំសូយទីនោះ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ចេញចំណាត់ការ ដើម្បីផ្អាកនូវពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីបញ្ជៀសការប្រមូលផ្តុំ ឬការចម្លងវីរុសកូវីដ១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ តាមកិច្ចសម្ភាសន៍សិល្បៈករកម្ពុជា និងសង្គម ជាមួយស្រីដា បានចោទសួរ ហេតុអីអ្នកទាំងអស់គ្នាពូកែមកដាក់សម្ពាធលើរូបនាង? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអីបន្ទោសរូបនាង​ហើយសួរខ្លួនឯង ខ្លួននាងខុសអី ប្រសិនជាក្រៅពីរូបនាង បើម្លឹងៗ អ្នកផ្សេង ប្រាកដជាទៅលោ.តស.ម្លា.ប់ខ្លួន នៅស្ពានជ្រោយចង្វារហើយ។ ហើយសូម្បីតែនាងទៅវត្តនេះក្តី គឺទៅដើម្បីថតកម្មវិធីឱ្យគេ ទាំងនាងមិនដឹងខ្លួនសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក្នុងនោះ ស្រីដា បានឆ្លើយតបថា នាងមិនប្រកាន់នោះទេ ហើយមិនដឹងប្រកាន់ម៉េច បើមនុស្សគេមានខួរ រៀនចេះដឹង គេមិនផុសរូប ហើយដាក់បន្ទុកនាងអញ្ចឹងនោះទេ ហើយនាងថា វាហួសហេតុពេកហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនេះដែរ ក្នុងឱកាសនៃពិធីបុណ្យប្រពៃណីខ្មែរនេះ រូបនាង ក៏បានសុំមេត្តាបងប្អូនមួយចំនួន កុំពូកែដាក់បន្ទុកលើរូបនាងដោយសារតែចង់បានការចាប់អារម្មណ៍ (Attention) បន្តទៀត៕

Read More

អីយ៉ា! ស្ងាត់ពីសិល្បៈមួយរយៈ អេដា​ ហោះទៅលេងលើទឹកដីសហភាពអឺរ៉ុប​ លំហែចិត្តយ៉ាងរំភេីយ

បារាំង៖ កាលពីជាច្រើនខែមុន តារាចម្រៀងនិយមច្រៀងបទនិពន្ធថ្មី កញ្ញា Adda ឬ អេដា បានធ្វើឲ្យមហាជន ក៏ដូចជាបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលនាងបានប្រកាសថា ខ្លួនកំពុងជួបបញ្ហាជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ ហើយនាងក៏សុំដកខ្លួនពីសិល្បៈ និងសុំទៅប្រើពេលវេលាផ្ទាល់ខ្លួនរស់នៅយ៉ាងស្ងប់ស្ងាត់នៅឯជនបទ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រយៈពេលជាច្រើនខែកន្លងទៅ យើងឃើញថា ស្ថានភាពរបស់តារាស្រីម្ចាស់បទ «ពីរនាក់បានហើយ» រូបនេះ ក៏បានធូរស្រាលចិត្តមួយកម្រិតផងដែរ ដែលដំណឹងនេះ ហ្វេនៗសប្បាយចិត្តគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ក្រោយព្យាបាលចិត្តបានធូរស្បើយ កាលពីប៉ុន្មានថ្ងៃមុន អេដា ទើបតែបានធ្វើដំណើរទៅកាន់ទឹកដីក្រុងប៉ារីស ប្រទេសបារាំងទាំងស្ងាត់ៗ ហើយក៏បានបង្ហោះរូបភាពបង្ហាញហ្វេនៗជាច្រើនសន្លឹក អមជាមួយពាក្យពេចន៍ប៉ុន្មានម៉ាត់ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ទីបំផុតខ្ញុំមានសេរីភាពវិញហើយ… I’m finally free» គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានទទួលទិដ្ធាការពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលអាចអនុញ្ញាតឲ្យនាងអាចចេញចូលនិងទៅលេងលើទឹកដីសហភាពអឺរ៉ុប​ រយៈ​ពេល១ឆ្នាំ ហើយគោលដៅដំបូងដែលនាងបានទៅ គឺទីក្រុង ប៉ារីស ប្រទេសបារាំងនេះឯង៕ សូមទស្សនារូបភាពខាងក្រោម៖

Read More

មានន័យណាស់! ជំទាវ ស៊ន សៀវម៉ី បង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមី ដោយភ្ជាប់ជាមួយសារហាក់ដូចជា

កីឡាការិនីតេក្វាន់ដូដ៏ឆ្នើម ស៊ន សៀវម៉ី ដែលពេលនេះមានងារជាលោកជំទាវហើយនោះ និង ស្វាមីសំណព្វចិត្ត លោក កែវ ដេវីត កំពុងរង់ចាំជួបមុខកូនដំបូងរបស់ពួកគេយ៉ាងអន្ទះសា ព្រោះថាមិនយូរទៀតទេ កីឡាការិនីខាងលើនឹងគ្រប់ខែសម្រាលកូនក្នុងផ្ទៃហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីក្រាបផ្ទឹមធ្វើជាប្ដីប្រពន្ធនឹងគ្នាមក ស៊ន សៀវម៉ី តែងបង្ហាញសុភមង្គល សេចក្ដីសុខ និង ភាពកក់ក្ដៅយ៉ាងពេញបូរិបូរដែលស្វាមីបានផ្ដល់ឱ្យ ហើយរហូតមកដល់ពេលលោកជំទាវទម្ងន់កូនក្នុងផ្ទៃទៀតនោះ កាន់តែធ្វើឱ្យគ្រួសារតូចរបស់ពួកគេមានសេចក្ដីសុខ ក្លាយជាគ្រួសារមួយយ៉ាងពេញលេញពិតប្រាកដ តែខណៈដែលលោកជំទាវកំពុងពពោះនេះ ទំនងជាមានគេនិយាយថា កូនក្នុងផ្ទៃនេះគឺជាសម្ពាធទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស៊ន សៀវម៉ី បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីពេលកំពុងពពោះ ដោយភ្ជាប់ជាមួយសារហាក់ដូចជាចង់ឆ្លើយតបទៅអ្នកថាឱ្យគ្រួសារលោកជំទាវវិញថា ៖ «គេមិនមែនជាសម្ពាធ តែគេជាផលបុណ្យដែលយើងបានសាងវាមកជាមួយគ្នា 🥰 គេមកផ្ដល់ពាក្យថាគ្រួសារពេញលេញឱ្យយើង 🥰 អរគុណប្ដី ដែលបំពេញក្ដីសុខឱ្យគ្រួសារតូចយើង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លើយតបសារខាងលើមិនអស់ចិត្ត អ្នកម៉ាក់វ័យក្មេងរូបនេះ បានបង្ហាញបន្ទប់គេងយ៉ាងប្រណីត ទំនងជានៅក្នុងខុនដូរ ឬ ផ្ទះវីឡាណាមួយតាមរយៈ IG Story ហើយបញ្ជាក់បែបឌឺដងទៅវិញហើយ នោះទើបជាសម្ពាធ៕

Read More

កំលោះកំពុងចាយស្នាមញញឹមឆក់បេះដូងនារីៗលើ Tik Tok ការពិតជាតារាប្រុសសង្ហានេះសោះ

ថ្មីៗនេះដែរមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok កំពុងមានការចាប់យ៉ាងខ្លាំងលើយុវជនដ៏ស្រស់ស្អាតមួយរូប ដែលកំពុងពង្រាយសម្រស់ដ៏សង្ហា ស្នាមញញឹមដ៏ស្រស់របស់ខ្លួននៅក្នុងវីដេអូមួយត្រូវបានចែករំលែកតៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីដេអូចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok របស់យុវជនរូបនោះ បានឆក់យកបេះដូងនារីៗមិនតិចនោះទេ ឱ្យបាក់ចិត្តលង់នឹងលោក រហូតមាននារីៗជាច្រើនបានចូលទៅខមមិនបាក់ចិត្តស្រឡាញ់ ហើយខ្លះទៀតសួរនាំឫសគល់រកគណនីហ្វេសប៊ុក និង ឈ្មោះលោកទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កំលោះកំពុងតែចាយសម្រស់​ ស្នាមញញឹមមានថ្ពាល់ខួចទៅកាន់នារីៗលើបណ្តាញសង្គមរូបនោះ គឺជាតារាម៉ូដែល និង តារាសម្តែងវ័យក្មេងកំពុងតែបោះជំហានជោគជ័យលើខ្សែភាពយន្តគឺលោក ពឹង ពុទ្ធីស័ក្ត។ លើសពីនោះ ក្នុងនាមជាតារាម៉ូដែល លោក ពឹង ពុទ្ធីស័ក្ត ក៏ធ្លាប់ជាតារាបង្ហាញម៉ូដរបស់កម្ពុជាដែលបានចូលរួមប្រកួតកម្មវិធី Mister United Continental 2018 នៅប្រទេសហ្វីលីពីន ដោយលោកទទួលបានចំណាត់ថ្នាក់លេខ ២ និង ពានកិត្តិយសមួយទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ដូចជាគ្មានការប្រែប្រួលអ្វីសោះ ឃើញក្មេងៗចឹងមែន តែ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ អាយុមិនតិចទេ

រាជធានីភ្នំពេញ ៖ ពិតណាស់ លោក សុគន្ធ ថេរ៉ាយុ តារាចម្រៀងប្រចាំផលិតកម្មថោន ហាក់ស្ងាត់ឆ្ងាយពីរង្វង់សិល្បៈជាខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះរវល់នឹងការធ្វើជំនួញផ្ទាល់ខ្លួន តែផ្ទុយទៅវិញ បើនិយាយពីប្រជាប្រិយភាពរូបលោកវិញ តារាចម្រៀងរូបនេះ នៅតែទទួលការគាំទ្រច្រើនដូចមុនដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងរូបរាងសម្បត្តិរបស់តារាប្រុសរូបនេះ បើទោះបី មិនបានបញ្ចេញវត្តមាន ញឹកញយក្នុងការងារសិល្បៈក្តី តែរូបលោកនៅ រក្សាបានសម្រស់ក្មេងជាងវ័យដដែល លើសពីនេះទៅទៀត​ មើលទៅរូបលោក ដូចជាគ្មានការប្រែប្រួលអ្វីសោះ បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ធ្លាប់តែបានស្គាល់រូបលោក តែហ្វេនៗភាគតិចណាស់ ដែលបានដឹងពីអាយុពិតៗរបស់តារាចម្រៀងរូបនេះ ដោយថ្មីៗនេះ រូបលោក​ បានទម្លាយជាមួយនឹង នំខេកមួយដុំភ្ជាប់មកជាមួយនឹង ទៀនលេខ ៣៣ ជាហេតុធ្វើអ្នកគាំទ្រ កាន់តែចាប់អារម្មណ៍ខ្លាំងឡើង ឃើញក្មេងបែបនេះមែន​ ប៉ុន្តែអាយុពិតវិញ អាចគេហៅពូបាន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

ទម្លាយទ្រព្យសម្បត្តិសរុប មេធំហ្គេម Hayday ច្រើនខ្ទង់ណាស់ រាប់ដៃមួយជីវិតអាចមិនអស់

Hay Day គឺជាហ្គេមអនឡាញកម្សាន្តដ៏ពេញនិយមមួយដែលបងប្អូនភាគច្រើនធ្លាប់ស្គាល់ និង បានលេង ដោយហ្គេមកម្សាន្តមួយនេះ​ គឺមានលក្ខណៈបែបចិញ្ចឹមសត្វ ដាំដំណាំ យកមកកែច្នៃដាក់លក់ទៅកាន់អ្នកជិតខាង ឬ អ្នកលេងដទៃ និង ការដោះដូរឧបករណ៍ ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Hay Day ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Supercell ដោយបានដាក់ប្រើប្រាស់នៅខែមិថុនា ឆ្នាំ ២០២១ សម្រាប់ប្រព័ន្ធ iOS និងនៅខែវិច្ឆិកា ឆ្នាំ ២០១៣ សម្រាប់ប្រព័ន្ធ Andriod។ ខ្សែស្រឡាយរបស់ហ្គេមកម្សាន្ត Hay Day មានដូចជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Clash of Clans, Boom Beach, Clash Royale, និង Brawl Star ដែលគ្រប់គ្រងដោយស្ថាបនិកឈ្មោះថា Ilkka Paananen ដែលជាជនជាតិហ្វាំងឡង់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថាបនិកវ័យ ៤៣ ឆ្នាំរូបនេះគឺទទួលបានជោគជ័យជាខ្លាំងចំពោះល្បែងកម្សាន្តអនឡាញ ដែលចេញដោយក្រុមហ៊ុនរបស់ខ្លួន Supercell។ នៅក្នុងឆ្នាំ ២០១៣ ហ្គេម Hayday បានជាប់ចំណាត់ថ្នាក់លេខ ៤ ជាហ្គេមរកចំណូលបានច្រើនបំផុត ដោយរកបាន ៣០ លាន​ដុល្លារ​ក្នុងមួយខែ ដែលជាហេតុ​ធ្វើឱ្យ​ស្ថាបនិក​លោក Ilkka Paananen ក្លាយជាមហាសេដ្ឋីមួយរូប ដែលមានទ្រព្យសម្បត្តិសរុបជាង ១.៣ ពាន់លានដុល្លារនៅក្នុងកុងធនាគារ៕

Read More

មកស្គាល់ព្រះអង្គម្ចាស់ក្សត្រីសែរាជវង្សវ័យក្មេង នៃនគរក្រុងកម្ពុជាសម្រស់ល្អឯក ថែមទាំងសិក្សាបានខ្ពង់ខ្ពស់

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ទើបតែបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិ នាសកលវិទ្យាល័យ University of International Business and Economics រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។ នេះបើតាមទំព័រហ្វេសប៊ុក Royal du Cambodge ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពដ៏ច្បាស់ការមួយនេះបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ត្រូវជាព្រះបុត្រី សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតា ព្រះអង្គម្ចាស់ក្សត្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវជាព្រះរាជនត្តា ( ចៅស្រី ) នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី) នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖ រូបភាពដោយ៖ Royal du Cambodge

Read More