អីយ៉ា! មើលទៅសឹងតែមិនស្គាល់ គ្រីស ឌីវ៉ា ស្លៀកឈុតនេះ និង បង្ហាញស្ទាយ៍សក់ថ្មី ស្រស់ស្អាតប្លែក

រាជធានីភ្នំពេញ ៖ ដូចធ្លាប់បានស្គាល់រួចមកហើយ កញ្ញា គ្រីស ឌីវ៉ា គឺជាអ្នកច្នៃម៉ូត និងជាតារាស្រី ក៏ដូចជា ឌីជេ ដ៏មានសម្រស់ស្រស់ស្អាតបូករួមនឹងទេពកោសល្យមួយរូប ដែលកំពុងតែទទួលបានភាពល្បីល្បាញ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនិងបណ្តាអ្នកគាំទ្រផ្សេងទៀតជាច្រើនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ នរណាៗក៏ដឹងដែរថា សម្រស់តារាស្រីរូបនេះ​ ទទួលការចាប់អារម្មណ៍ខ្លាំងជាមួយនឹង ស្ទាយ៍សក់ខ្លី ដែលចំណុចនេះ ធ្វើឲ្យគេឯង សរសើររូបនាងខ្លាំង ព្រោះកម្រមាន​ណាស់ មិនធ្លាប់មានអ្នកធ្វើរឿងដូច្នេះឡើយ ដោយសារតែ ខ្លាចធ្លាក់សម្រស់ តែរូបនាង បែរជាស្អាតទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បន្ទាប់ពី បង្ហាញស្ទាយ៍សក់ថ្មីមួយទៀតនោះ តារាស្រីរូបនេះ ត្រូវអ្នកគាំទ្រ សរសើរមិនផុតពីមាត់ ថាមើលទៅសឹងតែមិនស្គាល់ មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំង លើកសម្រស់ផ្ទៃមុខឲ្យក្មេងជាងវ័យជាងមុនថែមទៀត ដែលក្រឡេកមួយភ្លែង ស្មានតែ គូស្នេហ៍បណ្តើរស្រីថ្មីបាត់ទៅហើយ ផ្លាស់ប្តូរ១៨០ដឺក្រេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

តារាស្រី ៣ ដួង ប៉ះស្នេហ៍ឧកញ៉ា មានភ័ព្វវាសនាល្អ សោយសុខទាំងវ័យក្មេង

ជាការពិតនៅក្នុងចង្កោមវិស័យសិល្បៈ មានតារាស្រីជាច្រើនដួង បានសម្រេចចិត្តឃ្លាតឆ្ងាយពីអាជីពសិល្បៈរបស់ខ្លួន បន្ទាប់ពីបានជួបនឹងគូជីវិតដ៏ស័ក្តិសម និង ចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចាប់អារម្មណ៍ពី អតីតតារាស្រី ៣ ដួង ដែលសង្កេតឃើញថា សព្វថ្ងៃនេះ កំពុងតែរស់នៅក្នុងជីវិតមួយយ៉ាងមានភាពហាយសូរ និង ពោរពេញដោយក្ដីសុខបំផុត ក្រោយពីមានព្រេងវាសនាខ្ពស់ បានជំពប់ស្នេហ៍នឹងបុរសសង្ហា មានងារជាឧកញ៉ា ដែលមិនត្រឹមតែមានកិត្តិយសបុណ្យស័ក្តិខ្ពង់ខ្ពស់ ពូកែខាងការងាររកស៊ីនោះទេ ថែមទាំង ពូកែយល់ចិត្ត ស្រឡាញ់មើលថែ ថ្នាក់ថ្នម ភរិយា ដែលធ្វើតារាស្រីទាំងនេះ ក្លាយជានារីដ៏មានភ័ព្វសំណាងបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះមកស្គាល់ តារាស្រី ទាំង ៣ ដួងនេះទាំងអស់គ្នា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. វ៉ាន់ ម៉ូនិច អតីតតារាសម្តែងធ្មេញច្រពើស វ៉ាន់ ម៉ូនិច បន្ទាប់ពីរៀបការសាងគ្រួសារជាមួយស្វាមីមានងារជាឧកញ៉ាមក បានធ្វើឱ្យជីវិតតារាស្រីរូបនេះ ប្រែប្រួល និង មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលឃើញថា នាងកំពុងតែស្ថិតក្នុងជីវិតដែលពោរពេញដោយភាពហ៊ឺហារ មានឡាន លុយចាយពេញៗដៃ និង ស្វាមីស្រឡាញ់ថ្នាក់ថ្នមខ្លាំង ដែលធ្វើឱ្យ តារាស្រី វ៉ាន់ ម៉ូនិច ពិតមានសេចក្តីសុខខ្លាំង ដោយជារឿយៗតែងតែចែករំលែកពីរឿងរ៉ាវជីវិតឯកជនសប្បាយៗ បង្ហាញនៅលើបណ្តាញសង្គម។ លើសពីនេះ តារាស្រីរូបនេះ ត្រូវបានគេមើលឃើញថា កាន់តែមានសុភមង្គលខ្លាំងឡើង បន្ទាប់ពីនាងបានទទួលចំណងដៃកូនប្រុសគួរឱ្យស្រឡាញ់ចំនួន ២ នាក់ ដែលជាការបន្ថែមឱ្យជីវិតនាង និង គ្រួសារទាំងមូលកាន់តែមានក្តីសុខ ព្រមទាំងសុភមង្គលខ្លាំងឡើង។ ២. ឈិន សុធារី អតីតពិធីការិនី ឈិន សុធារី បន្ទាប់ពីស្ពាយឈ្មោះមេម៉ាយមកជាច្រើនឆ្នាំ អ្នកនាង ក៏បានរកឃើញអ្នកស្អំបេះដូងថ្មី ដែលបានបើកបង្ហាញកាលពីថ្មីៗកន្លងទៅ គឺជាបុរសរូបនេះសង្ហា មានងារជាឧកញ៉ាម្នាក់ ដោយកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ។ លើសពីនេះ ឧកញ៉ាវ័យក្មេងមានរូបរាងខ្ពស់ស្រឡះ មុខមាត់ស្រស់សង្ហា ដែលជាគូស្នេហ៍ថ្មីរបស់អ្នកមេម៉ាយរូបស្រស់នេះ មិនត្រឹមតែពូកែខាងរកស៊ីកាន់កាប់មុខជំនួញនោះទេ ថែមទាំងពូកែយល់ចិត្ត ស្រឡាញ់ថ្នាក់ថ្នម…

Read More

ប្រពៃណាស់! មួយបទនេះ​ ពេជ្រ​ សោភា ពិតជាពីរោះលន្លង់លន្លោច ហើយថែមទាំង លេីកស្ទួយវប្បធម៌ស្ទើរគ្រប់ប្លង់

ភ្នំពេញ៖ ជាការពិតណាស់ បទចម្រៀងថ្មីមានចំណងជើងថា «ទ្វារបេះដូង» បកស្រាយដោយអ្នកនាង ពេជ្រ សោភា ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ យើងឃើញថា ពិតជាពីរោះលន្លង់លន្លោច ទាក់ទាញចិត្តមហាជន និងអ្នកគាំទ្រច្រើនខ្លាំងមែនទែន ពិសេសគឺ MV ផ្ទាល់តែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយក្នុងនោះ MV បទចម្រៀងមួយបទនេះ ពេជ្រ សោភា បានសហការជាមួយផលិតករ របស់ផលិតកម្មរស្មីហង្សមាស ហើយបានសម្រិតសម្រាំង រៀបចំសាច់រឿង និងប្លង់ថតបានយ៉ាងល្អស្ទើរគ្រប់ប្លង់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ អ្វីដែលគ្រប់គ្នាកាន់តែពេញចិត្តថែមទៀតនោះ គឺក្នុងវីដេអូមួយនេះ តារាស្រីរូបនេះ បានពាំនាំយកវប្បធម៌អរិយធម៌ តុបតែងខ្លួនស្លៀកពាក់បុរាណ និងបានលើកយករបាំ ឧបករណ៍ភ្លេងបុរាណខ្មែរ ប្រាង្គប្រាសាទល្បីៗនានា យកមកបង្ហាញក្នុងបទចម្រៀងមួយបទនេះ ទើបធ្វើឲ្យវីដេអូទាំងមូលមើលទៅត្រជាក់ភ្នែក កូនខ្មែរគ្រប់រូបទស្សនាហើយ នាំគ្នាពោលពាក្យសរសើរជាហូរហែ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

អីយ៉ា! ងាកទៅមើលរូបសម្រស់ តារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា តែងខ្លួនអញ្ចឹងទៅ ឡេីងដូចក្មេង១៥ឆ្នាំ

កម្សាន្ត៖ តារាចម្រៀង​មុខមាត់កាត់ចិន កញ្ញា អ៊ីវ៉ា កាន់តែជោគជ័យលើវិថីសិល្បៈ បើទោះបីឈានជើងចូល​សិល្បៈ​ច្រើនឆ្នាំយ៉ាង​ណាក្ដី ក៏តារាស្រីរូបនេះ នៅតែមានហ្វេនគាំទ្រច្រើនមិនចាញ់កាលមុនឡើយ។ លើសពីនេះ ទាំងមុខជំនួសរកស៊ីក៏តារាស្រីរូបនេះរឹតតែកាក់កបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្រស់ តារាចម្រៀងស្រីរូបនេះវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារារូបនេះកាន់តែ​ស្រស់ស្អាតប្លែកជាងមុន ហើយនៅតែអាចថែរាងឲ្យនៅស្លីមបានដដែល មិនថាមុខមាត់ ឬស្បែកនោះទេ នៅតែ​ក្មេងជាងវ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងដូចថ្មីៗនេះ ក្នុងឱកាសបុណ្យភ្ជុំបិណនេះ កញ្ញា អ៊ីវ៉ា បានរៀបចំតុបតែងខ្លួនរៀបចង្ហាន់យកទៅវត្តយ៉ាងសមសួន។ ជាមួយគ្នានេះ ប្រិយមិត្តអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញតារា​ចម្រៀងសាន់ដេរូបនេះបានស្លៀកជាមួយនឹងអាវសសំពត់ខ្មៅ អមនឹងការតុបតែមុខយ៉ាងសុភាពរាបសារ ជាងនេះទៅទៀតរឹតតែធ្វើឲ្យតារាស្រីរូបនេះមើលទៅកាន់តែក្មេងដូចក្មេងស្រី១៥ដូច្នេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ស្រស់ស្អាតណាស់! បញ្ចេញសាច់តិចៗ សុភាពៗតែ សុខ ស្រីនាង អាចធ្វើឱ្យសុភាពបុរសលង់មិនស្ទើរ

សុខ ស្រីនាង ត្រូវបានមហាជនជាច្រើនចាត់ទុកនាងគឺជាតារាចម្រៀងស្រីដ៏មានឈ្មោះបោះសំឡេងមួយរូប ហើយមិនតែប៉ុណ្ណោះ គ្រប់គ្នាតែងលើកសរសើរថា សុខ ស្រីនាង មានអត្តចរិតស្លូតបូត សុភាពរាបសា ស័ក្ដិសមជាមួយនឹងរូបសម្រស់ដ៏ស្រស់សោភាពីធម្មជាតិរបស់នាង ដែលធ្វើឱ្យមហាជនគយគន់មិនចេះជិនណាយនោះទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រំឭកដល់រូបសម្រស់ ថ្វីដ្បិតថាពីមួយថ្ងៃទៅមួយថ្ងៃ សុខ ស្រីនាង ក៏មានអាយុកើតឡើងរាល់ថ្ងៃ ដែលមកដល់បច្ចុប្បន្នតារាចម្រៀងស្រីរូបនេះក៏ប្រហែលជាមានវ័យខ្ទង់ ៣០ ឆ្នាំហើយដែរ ប៉ុន្ដែរាល់ពេល ស្រីនាង តុបតែងខ្លួនបង្ហាញវត្តមានទៅចូលរួមកម្មវិធីរបស់អ្នកសិល្បៈដូចជាជប់លៀងខួបកំណើត ឬមង្គលការម្ដងៗ ស្ទើរតែធ្វើឱ្យអ្នកលេងបណ្ដាញសង្គមសម្លឹងភ្លឹងស្មារតីមិនចង់អូសរំលងទៅមុខឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនចាំបាច់តែផាត់មុខតុបតែងខ្លួនទៅចូលរួមកម្មវិធីតូចធំទេ សូម្បីតែអ្នកមេម៉ាយសាច់សខ្ចីរូបនេះ ស្លៀកពាក់សាមញ្ញៗនៅផ្ទះធម្មតា ឬចេញទៅដើរលេងជិតៗផ្ទះ ក៏នៅតែលេចធ្លោទាក់ទាញគួរឱ្យសរសើរដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ សុខ ស្រីនាង បានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុក ជាមួយសម្លៀកបំពាក់ពណ៌លឿងស្រាលមួយឈុត រំលេចនូវភាពសិចស៊ីចេញសាច់សខ្ចីតិចៗ សមឥតទាស់ជាមួយដងខ្លួនស្រឡូនតូចច្រឡឹង ធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តសិល្បករលាន់មាត់សរសើរមិនស្ទើរឡើយ ៕

Read More