ក្តីសុខពេញទី! Freshie Boy កែវ បូរ៉ា កំពុងសំងំសាងសុភមង្គលនឹងភរិយាជា Freshie Girl រូបនេះ

មហាជនអ្នកនិយមតាមដានកម្មវិធីប្រកួត Freshie Girl & Boy ជារៀងរាល់ឆ្នាំ ច្បាស់ជាចងចាំនៅឡើយនូវ Freshie Boy ចំណាត់ថ្នាក់លេខ ១ ជំនាន់ទី ៧ ឆ្នាំ ២០០៨ គឺ លោក កែវ បូរ៉ា ហើយក្រោយពីទទួលបានជ័យលាភីលេខ ១ Freshie Boy រូបនេះ ក៏បានបន្តដំណើរជាពិធីករ និង តារាសម្តែងខ្សែភាពយន្តជាច្រើនទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែករហូតមកដល់ឆ្នាំ ២០១៥ អតីត Freshie Boy និង ជាតារាប្រុសទទួលបានប្រជាប្រិយភាព លោក កែវ បូរ៉ា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ សាងគ្រួសារជាមួយភរិយាដ៏ស្រស់ស្អាតជាកូនកាត់ខ្មែរ-ប៊ុលហ្គារី ដែលគឺជាអតីត Frshie Girl ចំណាត់ថ្នាក់លេខ ៣ ជំនាន់ទី ១០ ឆ្នាំ ២០១១ គឺអ្នកនាង បូប៊ី រស្មី ។ លើសពីនេះភរិយារបស់លោក ត្រូវបានគេស្គាល់ថាជាបងស្រីបង្កើតរបស់តារាស្រី Stella ដែលកំពុងទទួលបានការគាំទ្រខ្លាំងពេលបច្ចុប្បន្ន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីរៀបការសាងគ្រួសារដ៏មានសុភមង្គលនឹងសិស្សប្អូនក្នុងវិស័យសិល្បៈរបស់ខ្លួនហើយនោះ បច្ចុប្បន្នអតីត Freshie Boy និង Freshie Girl ខាងលើនេះ ទទួលបានចំណងដៃកូនប្រុស ២ នាក់ និង​ កូនស្រីម្នាក់ ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

តារាចម្រៀង ជ័យ សុវ៉ាត និយាយទាំងទឹកភ្នែក ទម្លាយរឿងដ៏សែនឈឺចាប់ ដក់ជាប់ក្នុងទ្រូងគ្មានថ្ងៃភ្លេចបាន

មហាជនអ្នកគាំទ្រប្រាកដជាបានស្គាល់ហើយពី តារាចម្រៀងប្រុស ជ័យ សុវ៉ាត់ ដែលជាអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀង «ផ្កាយរះក្នុងសួន» ហើយ លោក ក៏ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីសំណាក់មហាជនជាច្រើន តាមរយៈបទចម្រៀងរបស់លោក ជាច្រើនបទ ជាពិសេសនោះ គឺបទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ស្រឡាញ់គាំទ្រ និងស្ងើចសរសើរដល់ តារាចម្រៀងប្រុសរូបនេះ យ៉ាងខ្លាំងទៀតនោះ គឺកាលពីដើមឆ្នាំ ២០២១ នេះ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩ ខ្លាំង គេក៏បានឃើញ តារាប្រុសរូបនេះ បានទម្លាក់ការងារសិល្បៈចោល បានងាកមកតុបតែងខ្លួនក្នុងសម្លៀកបំពាក់ជាគ្រូពេទ្យជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយលះបង់កម្លាំងកាយចិត្ត ជួយដល់បងប្អូនប្រជាជនខ្មែរក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកមហាជនអ្នកគាំទ្រ ដែលធ្លាប់តែបានដឹង បានឃើញពីសមត្ថភាពក្នុងអាជីពសិល្បៈ ព្រមទាំង ទឹកចិត្តដ៏ល្អប្រពៃរបស់ តារាចម្រៀងប្រុសរូបនេះ ប៉ុន្តែមានរឿងរ៉ាវដ៏កំសត់មួយដែល មហាជនអ្នកគាំទ្រមួយចំនួនអាចនឹងមិនធ្លាប់បានដឹង នៅពីក្រោយនៃភាពជោគជ័យ និងស្នាមញញឹមរបស់លោក គឺ លោក មានរឿងរ៉ាវដ៏ឈឺចាប់ដក់ជាប់ក្នុងចិត្តមួយ ដែលធ្វើឱ្យរូបលោកមិនអាចបំភ្លេចបាន ពាក់ព័ន្ធជីវិតគ្រួសាររបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់កាលពីថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍របស់កម្មវិធីមួយ តារាចម្រៀងប្រុសរូបនេះ ក៏បានធ្វើការទម្លាយរឿងរ៉ាវដ៏កំសត់ក្នុងជីវិតរបស់លោក ដែលលោក បានឱ្យដឹងថា លោក ជាមនុស្សដែលខ្វះភាពកក់ក្ដៅបំផុត មិនដែលធ្លាប់ស្គាល់សេចក្ដីស្រឡាញ់ថ្នាក់ថ្នមពីឪពុកម្ដាយដូចគេ ដែលមិនធ្លាប់សូម្បីជួបមុខឪពុក ហើយម្ដាយរបស់លោក ក៏បានចែកឋានចោល ដែលកន្លងទៅ លោក ជាក្មេងដែលទទួលការចិញ្ចឹមមើលថែ និងផ្គត់ផ្គង់ការរៀនសូត្រពីអង្គការមួយនៅរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានធ្វើការរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួល យំសស្រាក់ ដោយបាននិយាយថា៖ «ខ្ញុំតូចចិត្ដចំពោះខ្លួនឯង ដែលខ្ញុំកើតមក សូម្បីឱពុកម្ដាយក៏ខ្ញុំអត់បានស្គាល់ ខ្ញុំអត់បានឃើញមុខឪពុកខ្ញុំ ថាមុខគាត់បែបណា ហើយសូម្បីម្ដាយខ្ញុំ ជួបគាត់តែរយៈពេលខ្លី ក៏គាត់ស្លា.ប់ចោលខ្ញុំទៀត ខ្ញុំអត់ស្គាល់ភាពកក់ក្តៅ ភាពស្រឡាញ់ពីឪពុកម្ដាយដូចក្មេងគេទេ»៕

Read More

នៅពីក្រោយនៃស្នាមញញឹម លើកដំបូងឃើញ មាន សូនីតា យំសស្រាក់ ទម្លាយរឿងពិតមួយនេះ

ជាការពិត នៅពីក្រោយនៃស្នាមញញឹម និង ភាពជោគជ័យរបស់តារាសម្ដែងស្រី មាន សូនីតា ដែលមហាជនអ្នកគាំទ្រមិនធ្លាប់បានដឹងកន្លងមក ដោយនាងក៏មានរឿងរ៉ាវដ៏សែនឈឺចាប់ដែលជាប់ក្នុងចិត្តតាំងតូចរហូតដល់បច្ចុប្បន្ននេះ ហើយខណៈពេលដែលរូបនាងកំពុងតែទទួលបានភាពជោគជ័យមានអ្វីសព្វគ្រប់បែបយ៉ាង តែនាងចង់វិលត្រឡប់ទៅអតីតវិញដើម្បីធ្វើរឿងមួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមកិច្ចសម្ភាសក្នុងកម្មវិធី «ចឹងហ្អ៎» កាលពីថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រីដែលមានរហស្សនាមថា «រាជនីក្រមា» រូបនេះ បានរៀបរាប់ទាំងទឹកភ្នែករំឭកពីអតីតកាល បានឱ្យដឹងថា កញ្ញាធ្លាប់ជាក្មេងស្រីម្នាក់ដែលខ្វះភាពកក់ក្ដៅពីឪពុកម្ដាយ ព្រោះតែឪពុកម្ដាយរបស់នាងបានលែងលះគ្នា ហើយនាងត្រូវនៅជាមួយម្ដាយ ប៉ុន្តែនាងក៏ពុំបានទទួលភាពកក់ក្ដៅពីម្ដាយឡើយ ដោយសារតែម្ដាយរបស់នាង ត្រូវទៅធ្វើការតាមបណ្ដាខេត្តដើម្បីរកលុយចិញ្ចឹមនាង ហើយនាងត្រូវសម្រេចរស់នៅជាមួយមីង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការរៀបរាប់ទាំងអារម្មណ៍រំជួលចិត្ត ដែលកញ្ញាបាននិយាយថា ៖ «ឥឡូវនេះ គឺខ្ញុំមានអ្វីសព្វគ្រប់បែបយ៉ាងទាំងអស់ ខ្ញុំមានផ្ទះ មានឡាន មានការងារ ហើយក៏មានលទ្ធភាពច្រើន អ៊ីចឹង ប្រសិនជាខ្ញុំអាចបង្វិលពេលវេលាបាន គឺខ្ញុំចង់មានពេលវេលា ពេលនៅក្មេងហ្នឹង នៅជាមួយម៉ាក់ខ្ញុំ កាលនៅក្មេង គឺម៉ាក់ប៉ា គាត់លែងលះគ្នា អ៊ីចឹងខ្ញុំត្រូវនៅជាមួយម៉ាក់ ហើយម៉ាក់ គាត់អត់អាចនៅជាមួយខ្ញុំបានទៀត ដោយសារតែគាត់ត្រូវធ្វើការតាមខេត្ត ប្រសិនបើខ្ញុំទៅតាមគាត់ ខ្ញុំអត់បានរៀនទេ គាត់ត្រូវធ្វើការគ្រប់ខេត្តពីមួយខែទៅមួយខែ អ៊ីចឹងក៏សម្រេចចិត្តថានៅជាមួយមីង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ កញ្ញាក៏បានរៀបរាប់បន្តទៀតថា ៖ «ចង់និយាយថាអារម្មណ៍នៅក្មេង យើងចង់ឱ្យអ្នកម្ដាយ គឺយើងនៅជាមួយគាត់ យើងមានភាពជិតស្និទ្ធ យើងនឹកគាត់ ហើយយើងចង់ឃើញគាត់ពេលយើងទៅរៀន យើងឃើញម៉ែគេជូនទៅរៀន គេដាំបាយឱ្យកូន បញ្ចុកកូន ធ្វើអីឱ្យកូនញ៉ាំ អ៊ីចឹងពេលដែលខ្ញុំនៅជាមួយមីង គាត់ជាមីងបង្កើតយើងមែន តែអត់ដែលបានផ្ដល់អារម្មណ៍ជាម្ដាយឱ្យយើងទេ យើងអត់បាននៅជាមួយម្ដាយ គឺគាត់ត្រូវទៅធ្វើការតាមខេត្តផ្សេងៗ អ៊ីចឹងខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំអត់មានភាពកក់ក្ដៅពីគាត់ ដោយសារមួយឆ្នាំ ខ្ញុំជួបគាត់បានតែ ៣ ដងទេ ក្នុងពេលបុណ្យជាតិធំៗ ដែលគាត់បានឈប់សម្រាកការងារ គាត់មកលេងខ្ញុំ»៕

Read More