អីយ៉ាផ្អែមល្ហែមណាស់! ស្ងាត់ៗ ទេព បូព្រឹក្ស និង ជី ដេវីត ដឹកដៃគ្នាចូលព្រៃឡើងភ្នំ យ៉ាងមានសេចក្តីសុខ

កម្សាន្ត៖ ពិតណាស់ សព្វថ្ងៃគេក្រឡេកឃើញថា ជីវិគូស្នេហ៍របស់ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស កាន់តែផ្អែមល្ហែមឡើងជាលំដាប់ ជាមួយនឹងសកម្មភាពដ៏មានក្ដីសុខជាច្រើនរវាងនាង និងគូស្នេហ៍បណ្ដូលចិត្តលោក ជី ដេវីត ដែលតែងតែលើកយកមកបង្ហាញជូនឲ្យហ្វេនៗបានទស្សនានៅលើបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បន្ទាប់ពី បង្ហាញកាដូថ្ងៃខួបស្នេហា៥ឆ្នាំហើយកន្លងទៅថ្មីៗផងនោះ តារាទាំំង២ដួង បានដឹកដៃគ្នា បង្អួតរូបគូដំណើរកម្សាន្តជាច្រើន គ្រាន់តែឃើញហើយ អ្នកគាំទ្រណា ដែលមិនច្រណែន ព្រោះរូបភាពទាំំងនោះ បានបង្កប់ពី ស្នាមញញឹម ក្តីសុខជាខ្លាំង មើលទៅរីករាយជំនួស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងស្រាប់តែពេលថ្មីៗនេះ គេក៏សង្កេតឃើញថាតារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ក៏មានដំណើរកម្សាន្តមួយទៀត លើកនេះបែបផ្សងព្រេងចូលព្រៃឡើងភ្នំ មើលទៅជាស្រស់ស្រាយជាមួយនឹងធម្មជាតិ និងពិតជាក្ដីសុខខ្លាំងតែម្ដង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

សុខៗ Bro KH ប្រកាសលាអ្នកគាំទ្រ ហើយចង់លក់របស់សំណព្វចិត្តទាំងនេះចោល ដើម្បីដោះបំណុល

ជឿថាមានប្រិយមិត្តជាច្រើន ជាពិសេសមិត្តយុវវ័យ ច្បាស់ជាស្គាល់ Bro KH មិនខានតាមរយៈវីដេអូ reaction ផ្សេងៗ ព្រោះលោកក៏ជា Youtuber ខ្មែរដ៏មានឥទ្ធិពលម្នាក់ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាមួយរយៈចុងក្រោយនេះ Bro KH ផ្ទុះរឿងស្នេហាបែកបាក់ ខូចចិត្ត អស់សង្ឃឹមរហូតឡាយវីដេអូរៀបរាប់រឿងផ្ទាល់ខ្លួនធ្វើឱ្យផ្អើលពេញហ្វេសប៊ុក ហើយរូបសម្រស់របស់លោកក៏ហាក់ប្រែប្រួលខ្លាំងដូចមនុស្សពីរនាក់ផ្សេងគ្នា ប៉ុន្ដែសម្រាប់អ្នកគាំទ្រវិញ នៅតែព្យាយាមលើកទឹកចិត្តលោកទោះបីជាលោកជួបរឿងបាក់ទឹកចិត្តយ៉ាងណាក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ Bro KH បានបង្ហោះសារថ្មីមួយទៀតនៅលើហ្វេសប៊ុក បង្ហាញពីការអស់សង្ឃឹមក្នុងឆាកជីវិត ដោយលោកចង់លក់ឡាន លក់ Camera ដែលលោកស្រឡាញ់ខ្លាំងនោះដើម្បីសងបំណុលគេ ហើយរឿងដែលមហាជនភ្ញាក់ផ្អើលបំផុតនោះ Bro KH ថែមទាំងនិយាយលាអ្នកគាំទ្រទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Bro KH បានរៀបរាប់ថា ៖ «ខ្ញុំកើតមកជាតិនេះខ្ញុំគ្មានអីទេ… បន្តិចទៀតខ្ញុំត្រូវលក់ឡាន លក់ camera ដែលខ្ញុំស្រឡាញ់ដើម្បីយកលុយសងគេ… តែបើថ្ងៃណាមួយបាត់ខ្ញុំ ខ្ញុំចង់អរគុណបងប្អូនក្នុង youtube ក្នុង FBpage ដែលចូលចិត្តខ្ញុំកន្លងមក អរគុណ និង លាហើយ» ៕

Read More

ផ្អើលទៀតហើយ! សឿ សុធារ៉ា ឱ្យ ខ្ញុង សងលុយជំពាក់ ស្រាប់តែ ខ្ញុង ដាក់ផាំងៗវិញបែបនេះ

ជឿថាប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈប្រាកដជាបានជ្រាបហើយថា នៅលើបណ្ដាញសង្គមថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយទាក់ទងនឹងការជំពាក់លុយតុងទីនរវាងតារាសម្ដែង សឿ សុធារ៉ា និង តារាកំប្លែង ខ្ញុង ដោយកាលពីដើមចមដំបូង សឿ សុធារ៉ា បានប្រកាសក្ដែងៗនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្ញុង បានជំពាក់លុយនាងមិនសង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងរ៉ាវអាស្រូវលុយកាក់ខាងលើបានផ្ទុះកាន់តែខ្លាំង ដោយក្នុងនោះមានអ្នកគាំទ្រមួយចំនួនយល់ថា តារាកំប្លែង ខ្ញុង ពិតជាបានជំពាក់លុយតារាស្រី សឿ សុធារ៉ា ពិតមែន។ រំលងមិនប៉ុន្មានថ្ងៃ ពោលគឺនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែង ខ្ញុង ស្រាប់តែបង្ហោះសារថ្មីមួយ ទំនងដូចជាចង់ឆ្លើយតបទៅរឿងរ៉ាវខាងលើនេះវិញថា ៖ «មានបងប្អូនខ្លះមិនទាន់ដឹងរឿងច្បាស់កុំប្រញាប់វិនិច្ឆ័យទាំងងងឹតងងុល ព្រោះអាចនាំឱ្យអ្នកមានវិប្បដិសារី នៅថ្ងៃក្រោយដោយសារតែការគិតអគតិ ដោយសារតែអណ្ដាតអត់ឆ្អឹង និង មាត់អត់គម្របរបស់អ្នក»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក គ្រាន់តែ ខ្ញុង បង្ហោះសារខាងលើមិនបានប៉ុន្មាន ស្រាប់តែតារាសម្ដែង សឿ សុធារ៉ា ស៊ែរការផុសនេះ ហើយសរសេរ Caption ក្នុងន័យទារលុយពី ខ្ញុង ថា ៖ «សងលុយខ្ញុំមក ទំហំលុយ ថ្ងៃខែជំពាក់ខ្ញុំ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកមកតារាកំប្លែក ខ្ញុង វិញ គ្រាន់តែឃើញអ្នកនាង សឿ សុធារ៉ា ស៊ែរផុសរបស់ខ្លួន ហើយថែមទាំងប្រកាសឱ្យនាងសងលុយបែបនេះ តារាកំប្លែង ខ្ញុង ក៏បានចូលទៅខំមិន ដោយឱ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយផ្ទាល់ៗថាអ្នកណាជំពាក់អ្នកណាឱ្យពិតប្រាកដ ៖ «ចេញមុខមកកុំលាក់ខ្លួនអ៊ីចឹង ធារ៉ា ចេញមកដោះស្រាយជាមួយខ្ញុំ បញ្ជាក់ឱ្យច្បាស់អ្នកណាជំពាក់អ្នកណា»៕

Read More