លោក ពុធ មិថុនា សម្រេចចិត្តធ្វើរឿងនេះ តែបើមិនទទួលបានការគាំទ្រពីបងប្អូនច្រើននោះទេ លោកសុទ្ធចិត្តដើរចេញ

រាជធានីភ្នំពេញ ៖ ដូចដែលបានស្គាល់រួចហើយ តារាចម្រៀងវ័យក្មេង លោក ពុធ មិថុនា សព្វថ្ងៃនេះ រូបលោក កំពុងតែជ្រកក្នុងទ្រនំ ផលិតកម្ម«រាម» ដែលរូបលោក ក៏ធ្លាប់បានចេញបទចម្រៀងច្រើនហូរហែផងដែរ ដែលក្នុងនោះ បទចម្រៀងភាគច្រើន ក៏ទទួលបានការគាំទ្រច្រើនពី ស្រទាប់យុវវ័យផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែផ្ទុយទៅវិញ ក្រោយចេញបទថ្មី «Delivery អន្សម» ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ស្រាប់តែទទួលការរិះគន់ថា ជាតារាចម្រៀងលក់សណ្តែកដី ចម្រៀងមិនកើត ច្រៀងចាញ់ក្មេងថ្នាក់ទី១ ដែលធ្វើឲ្យ តារាចម្រៀងប្រុសវ័យក្មេងរូបនេះ ហាក់ស្រពាប់ស្រពោនជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ គេក៏ឃើញ ខាងផលិតកម្ម«រាម» បានចេញមកលើកទឹកចិត្ត ឲ្យតារាចម្រៀងរូបនេះ នៅតែបន្តដើរតាមក្តីស្រមៃរបស់ខ្លួន ហើយការជ្រើសរើសយករូបលោក ក៏មិនមែនជារឿងចៃដន្យដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ តារាចម្រៀងវ័យក្មេងរូបនេះ ក៏បាន បង្ហោះសារលើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការសន្យាជាមួយខ្លួនឯងថាបើខ្ញុំចេញបទចម្រៀងចំនួន ៥បទ ទៅមិនទទួលបានការគាំទ្រពីបងប្អូនច្រើនទេគឺខ្ញុំសុខចិត្តដើរចេញពីផលិតកម្ម រាម ដោយខ្លួនឯងព្រោះមិនចង់នាំនូវការខកចិត្តដល់ក្រុមហ៊ុនដែលបានផ្តល់ឱកាសឲ្យខ្ញុំកន្លងមក…!!! នេះជាការសម្រេចចិត្តចុងក្រោយក៏ដូចជាការជម្រុញទឹកចិត្តដល់ខ្លួនឯងឲ្យប្រឹងប្រែងអស់ពីលទ្ធភាព៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

មោទកភាពណាស់! ពន្លាជាតិខ្មែរលេចរូបរាងនៅទីក្រុងឌូបៃ ផ្អើលភ្ញៀវអន្តរជាតិទៅទស្សនាឈូឆរ

ជារឿងដ៏គួរឱ្យមោទកភាពណាស់ ពន្លាជាតិកម្ពុជាស្ថិតនៅទីក្រុងឌូបៃ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនអារ៉ាប់ និង ភ្ញៀវអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌូបៃ នៃសហភាពអារ៉ាប់រួម ក្រោយឈានចូលដល់សប្តាហ៍ទី ២ បន្ទាប់ពីបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពន្លាជាតិកម្ពុជានេះ ត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណីត តាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណ និង ការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន រវាងសម័យកាលសំខាន់ៗចំនួន ៤ គឺ សម័យមុនអង្គរ សម័យអង្គរ សម័យលង្វែក (ឬសម័យឧត្តុង្គ) និង សម័យចតុមុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តមរយៈពន្លាជាតិនេះ ភ្ញៀវទស្សនាភាគច្រើន មានការភ្ញាក់ផ្អើល និងមានអារម្មណ៍ហាក់ដូចខ្លួនបានមកដល់ប្រទេសកម្ពុជា ដែនដីសុវណ្ណភូមិមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដ៏ចំណាស់ពិតៗអញ្ចឹង ព្រោះតែរូបភាពទាំងអស់ ត្រូវបានតុបតែងរចនាឱ្យដូចជាក់ស្តែងពិតៗ ហើយរូបចម្លាក់ធ្ងន់ៗដូចជា ម៉ាកែតប្រាសាទអង្គរវត្ត ព្រះបាទជ័យវរ័្មនទី ៧ ព្រហ្មមុខ៤ ចម្លាក់តោ ព្រះវិស្ណុ ព្រះសិវៈ ឆ្មាំប្រាសាទ ។ល។ ត្រូវបានដឹកពីកម្ពុជាផ្ទាល់ ដើម្បីរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកថា ពន្លាជាតិកម្ពុជា ឋិតក្នុងចំណោមពន្លាជាតិជាង ៣០ ប្រទេស ត្រូវបានគណៈកម្មការពិព័រណ៍ពិភពលោក ជ្រើសរើសដាក់ឱ្យដំណើរការបើកសាកល្បង កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១។ មកទល់ពេលនេះ ពន្លាជាតិកម្ពុជា មានអ្នកចូលទស្សនារាប់ពាន់នាក់ ហើយបានទទួលការចាប់អារម្មណ៍ និង កោតសរសើរយ៉ាងខ្លាំងបំផុតពីសំណាក់ភ្ញៀវអន្តរជាតិ ជាពិសេសប្រជាជនអារ៉ាប់តែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមជម្រាបផងដែរថា ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌូបៃ សហភាពអារ៉ាប់រួម មានរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១…

Read More

អាយុគ្រាន់តែជាតួលេខ! មើលទៅ សុខ ស្រីនាង នៅតែក្មេងល្ហក់ រហូតមានមហាជនអ្នកគាំទ្រ លាន់មាត់សរសើរគ្រប់គ្នា

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ នៅក្នុងរង្វង់សិល្បៈមានសិល្បករ-ការិនីជាច្រើនគាប់ជួនមានថ្ងៃកំណើតដូចគ្នា ដោយក្នុងនោះរួមទាំងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សុខ ស្រីនាង ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងថ្ងៃកំណើតរបស់អ្នកនាង សុខ ស្រីនាង នោះដែរ មានមហាជនអ្នកគាំទ្រ និង មិត្តសិល្បៈ បានចូលរួមខមមិនជូនពរដល់អ្នកនាងជាច្រើន ឱ្យជោគជ័យទាំងការងារសិល្បៈ ព្រមទាំងជីវិតឯកជនរបស់អ្នកនាងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលអាយុនៅក្នុងឆ្នាំនេះ របស់អ្នកនាង សុខ ស្រីនាង បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ព្រើតនៅពេលដែលដឹងអាយុពិតរបស់អ្នកនាង ក៏ព្រោះតែឆ្នាំ ២០២១ នេះ អ្នកនាង សុខ ស្រីនាង មានអាយុកើនដល់ទៅ ៣៤ ឆ្នាំទៅហើយ ដោយនាងបានកើតនៅឆ្នាំ ១៩៨៧ ពោលគឺមើលទៅពិតជាមិនស័ក្តិសមនឹងមុខមាត់របស់អ្នកនាងសោះ ដោយអ្នកនាងមើលទៅពិតជាក្មេងដូចល្បាក់ ២០ ឆ្នាំអ៊ីចឹង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

មិនមែនលំៗទេ! ខ្សែ-ក នាឡិកា ដាំពេជ្រដែល ឆន សុវណ្ណារាជ ទទួលកាដូកំណើតម្សិលមិញ តម្លៃរហូតដល់ទៅ

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកគាំទ្រតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានចូលរួមអបអរ និង ផ្ញើសារជូនពរដល់លោកយ៉ាងច្រើន ក្នុងថ្ងៃកំណើតខួបគម្រប់ ៣៧ ឆ្នាំ។ ក្នុងនោះ លោក ឆន សុវណ្ណារាជ ក៏មានទាំងការទទួលកាដូ និង នំខេកជាច្រើនពីសំណាក់មិត្តភក្តិ និង ក្រុមគ្រួសារទៀតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលបានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ខ្លាំងនោះ​គឺ ក្នុងខួបគម្រប់អាយុ ៣៧ ឆ្នាំ នេះ លោក ឆន សុវណ្ណារាជ ទទួលបានកាដូយ៉ាងពេញចិត្តយ៉ាងខ្លាំង ដោយលោកទទួលបានខ្សែ-កដាំពេជ្រចំនួន ២ ខ្សែ និង នាឡិកាដៃដាំពេជ្រ ១ មានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនោះ មហាជនអ្នកគាំទ្រកាន់តែបើកភ្នែកធំៗទៀត នៅពេលដែលតម្លៃកាដូខ្សែ-កពេជ្រចំនួន ២ ខ្សែ ត្រូវបានទម្លាយនៅលើផេកហាងលក់គ្រឿងអលង្ការដ៏ល្បី ដោយបានឱ្យដឹងថា ខ្សែ-កទាំង ២ ខ្សែ មួយមានតម្លៃប្រមាណ ៤៣៩០ ដុល្លារ និង មួយខ្សែទៀតតម្លៃ ៣០៩០០ ដុល្លារ។ រីឯនាឡិកា វិញនោះ បើមិនបានទម្លាយតម្លៃឱ្យដឹងក៏ពិតមែន តែមហាជនជឿជាក់ថាវាអាចមានតម្លៃថ្លៃជាងខ្សែកទាំង ២ ខ្សែនោះទៅទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

មុនជួប Yaya កំលោះថ្ពាល់ខួច Nadech ធ្លាប់ជំពប់រឿងអាស្រូវស្នេហាជាមួយនារី ២ នាក់

ជុំវិញរឿងរ៉ាវជីវិតស្នេហារបស់តារាប្រុស លោក Nadech មានប្រិយមិត្តជាច្រើនហើយបានជ្រាប ថាពេលនេះលោកកំពុងតែសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយកំពូលតារាស្រី Yaya ជាង ៨ ឆ្នាំ ទៅហើយ ។ ក្នុងទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមនោះដែរ មានមហាជនមិនតិចនោះទេ ដែលគាំទ្រនូវសេចក្តីស្នេហារបស់ពួកគេទាំងពីរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមមើលពីអតីតកាលរបស់តារាប្រុសថ្ពាល់ខួចរូបនេះ មុននឹងសាងស្នេហាផ្អែមល្ហែមជាមួយតារាស្រី Yaya មហាជនខ្លះមិនទាន់ដឹងទេថា លោកក៏ធ្លាប់មានរឿងអាស្រូវស្នេហ៍ជាមួយនឹងនារីរូបស្រស់ពីរនាក់ដែរ ។ នារីរូបស្រស់ ២ នាក់នោះរួមមាន ៖ ១. លោក Nadech និង នារីរូបស្រស់ May កាលពីឆ្នាំ ២០១៣ តារាប្រុស Nadech ត្រូវបានអ្នកគាំទ្រទម្លាយរូបភាពរបស់លោកជាមួយនារីរូបស្រស់ម្នាក់ឈ្មោះ May ដែលនារីរូបស្រស់នោះ ត្រូវបានគេដឹងថាជាអតីតមិត្តស្រីរបស់តារាប្រុសរូបនេះតាំងពីលោកមិនទាន់មានឈ្មោះល្បីនៅក្នុងវិស័យសិល្បៈ ។ យ៉ាងណាមិញ ខណៈពេលទម្លាយរូបអតីតមិត្តស្រីនេះ នាពេលនោះដែរ លោក Nadech ក៏ធ្លាប់ចេញមុខបកស្រាយដែរថា វាគ្រាន់តែជារឿងអតីតកាលរបស់អ្នកទាំងពីរប៉ុណ្ណោះ ព្រោះលោកបានបែកគ្នាហើយ ។ ២. លោក Nadech និង Min Pechaya ចំណែកតារាស្រីរៀមច្បង Min Pechaya ក៏ធ្លាប់មានព័ត៌មានលេចឮដែរថា ត្រូវអ្នកកំលោះថ្ពាល់ខួច Nadech សុំស្នេហ៍ដែរ តែយ៉ាងណាមិញចុងក្រោយ បន្ទាប់ពីផ្ទុះមានរឿងអាស្រូវបែបនេះមក លោក Nadech ធ្លាប់បានចេញមុខបកស្រាយដែរថា លោក និង រៀមច្បង Min គ្រាន់តែជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះ ព្រោះលោក និង Min គឺជាអ្នកនៅខេត្តជាមួយគ្នា ហើយនាងក៏ជាតារារៀមច្បងរបស់លោកផងដែរ ដូច្នេះលោកសូមបដិសេធចំពោះរឿងអាស្រូវមួយនេះមិនមែនជាការពិតនោះទេ ៕ ប្រភព៖ Mgronline , Thaieath

Read More

គាប់ជួនណាស់! តារាចម្រៀង ៣ ដួងនេះ កើតចំថ្ងៃខែដូចគ្នា អបអរថ្ងៃកំណើតក្នុងថ្ងៃតែមួយ

នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកនិយមតាមដានគាំទ្រវិស័យសិល្បៈ កំពុង​តែចាប់អារម្មណ៍​ឃើញថា មាន​តារាចម្រៀងខ្មែរ​ល្បីៗ ៣ ដួង មានថ្ងៃកំណើតក្នុងថ្ងៃខែដូចគ្នា និង​កំពុងតែធ្វើការ​អបអរថ្ងៃកំណើត​របស់ខ្លួន។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ពិតជារឿងមួយដ៏គាប់ជួបមែនទែន ដែលតារាចម្រៀងប្រុសស្រី ៣ ដួងនេះ កើតចំថ្ងៃខែកំណើតតែមួយ ហើយគេ​ក៏បានឃើញថា ពួកគេបានបញ្ចេញសារ​លើបណ្ដាញ​សង្គមអបអរ​ថ្ងៃកំណើតរៀងៗខ្លួន ព្រមទាំងទទួលបានការចូលអបអរ និងពាក្យជូនពរពីមិត្តក្នុងសិល្បៈ ក៏ដូចជាបណ្ដារអ្នកគាំទ្ររបស់ខ្លួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ឆន សុវណ្ណារាជ តារាចម្រៀងប្រុស ឆន សុវណ្ណារាជ មានថ្ងៃកំណើតនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៤ បើគិតមកដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ នេះ លោក មានអាយុ ៣៧ ឆ្នាំហើយ។ នៅក្នុង​ថ្ងៃកំណើត​របស់តារាចម្រៀងប្រុសរូបនេះ គេក៏បានឃើញ លោក បង្ហោះរូបភាព និងសារអបអរថ្ងៃកំណើតរបស់ខ្លួនបែបនេះថា ៖«រីករាយថ្ងៃកំណើត ឆន សុវណ្ណារាជ ៣៧ ឆ្នាំ»។ ២. សុខ ស្រីនាង តារាចម្រៀងស្រីសាច់សខ្ចី សុខ ស្រីនាង មានថ្ងៃកំណើត នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៨៧ ដែលគិតមកដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបនេះ មានអាយុ ៣៤ ឆ្នាំ​ទៅ​ហើយ។ ក្នុងថ្ងៃកំណើតនេះដែរ គេក៏បានឃើញ អ្នកនាង បង្ហោះរូបភាពភ្ជាប់ជាមួយសារអបអរថ្ងៃកំណើតរបស់ខ្លួនផងដែរថា ៖ «កុំសម្លឹងយូរពេកដឹងគេអៀនអត់ គ្រាន់តែចង់ប្រាប់​ថាឡើង​អាយុមួយឆ្នាំទៀតហើយ 𝚑𝚋𝚍𝚂𝚂𝙽𝟸𝟶𝟸𝟷»។ ៣. អ៊ីវ៉ា…

Read More