ចាន់ វឌ្ឍនាកា ទម្លាយស្ថានភាពអាការសុខភាពពីប្រទេសបារ៉ែន ក្រោយឆ្លងជំងឺកូវីដ-១៩

កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាចំនួន ៦ រូបរួមមាន ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សារ៉េត គ្រីយ៉ា, កែវ សុខសិលា, សឿយ វិសាល និង កីឡាករ អ៊ាន ពិសី បានឆ្លងជំងឺកូវីដ-១៩ ខណៈពួកគេកំពុងស្ថិតនៅក្នុងភារកិច្ចការប្រកួតបាល់ទាត់នៅប្រទេសបារ៉ែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការឱ្យដឹងពីទំព័រផេកសហព័ន្ធកីឡាករបាល់ទាត់កម្ពុជា បានឱ្យដឹងថា កីឡាករបាល់ទាត់ជម្រើសជាតិដែលឆ្លងកូវីដ-១៩ ទាំង ៦ រូបខាងលើ មិនទាន់អាចត្រឡប់មកមាតុប្រទេសនៅឡើយទេ ដោយពួកគេនឹងត្រូវបន្តស្នាក់នៅប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺឱ្យជាសះស្បើយសិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ងាកទៅកីឡាករឆ្នើម ចាន់ វឌ្ឍនាកា វិញ បានប្រកាសពីស្ថានភាពសុខភាពរបស់ខ្លួនប្រាប់អ្នកគាំទ្រថា ៖ «ជាដំបូងខ្ញុំសូមអរគុណដល់ប្រមុខថ្នាក់ដឹកនាំ និង មន្ត្រីពាក់ព័ន្ធ មន្រ្តីសហព័ន្ធបាល់ទាត់កម្ពុជាដែលស្វះស្វែងជួយសម្រួល និង យកចិត្តទុក្ខដាក់ព្យាបាលយើងនៅទីនេះ និង អរគុណដល់បងប្អូន អ៊ំ ពូមីង យាយតា ដែលបានជូនពរបារម្ភដល់ពួកយើង ស្ថានភាពពួកយើងចាប់ផ្ដើមប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះពួកយើងកំពុងតែមានសុខភាពល្អឡើងវិញដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យនៅទីនេះ ២៤ ម៉ោងលើ ២៤ ម៉ោង ខ្ញុំនឹងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ សូមបងប្អូន អ៊ំ ពូមីង យាយតា ទាំងអស់បន្តអនុវត្តន៍នូវវិធានការ ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាព៖ ហ្វេសបុ៊ក ចាន់​ វឌ្ឍនាកា

Read More

ក្តីសុខណាស់! ជាតារាល្បីលំដាប់ប្រទេស ជាន់ចង់ផ្អៀងសិល្បៈតែ Chakrit ចូលចិត្តប្រើជីវិតបែបនេះទៅវិញ

អ្នកគាំទ្រតារាប្រុសថៃ Chakrit ប្រាកដជាដឹងហើយថា តារាប្រុសរូបនេះមានគ្រួសារតូចមួយដ៏កក់ក្ដៅ ជាពិសេសមានកូនប្រុសម្នាក់ដែលមានរូបសម្រស់ស្រស់ សង្ហា ឆ្លាត និង មានមុខមាត់ស្រដៀងនឹងលោកខ្លាំងណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជារឿយៗ មហាជនតែងសង្កេតឃើញថា តារាប្រុស Chakrit តែងតែបង្ហាញពីភាពស្អិតល្មួតគ្នាជាមួយប្រពន្ធកូន នៅលើបណ្ដាញសង្គមពុំសូវជាដាច់ឡើយ ដែលនាំឱ្យមហាជនអួតសរសើរពីក្ដីសុខរបស់លោកគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្នតារាសម្ដែង Chakrit មានវ័យដល់ទៅជាង ៤០ ឆ្នាំ ប៉ុន្ដែរាល់ពេលលោកបង្ហាញខ្លួនចូលរួមសម្ដែងក្នុងខ្សែភាពយន្តម្ដងៗ ឃើញថាទទួលបានសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន។ តួយ៉ាងដូច កាលកន្លងទៅអ៊ីចឹង លោកបានចូលខ្លួនសម្ដែងជាតួអង្គ ឃុន ឆាង ក្នុងរឿង «វ៉ាន់ថង» ដែលទទួលបានការគាំទ្រខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើងាកទៅមកមើលជីវិតឯកជនវិញ ក្នុងចំណោមអ្នកសិល្បៈជាច្រើន អាចនិយាយបានថា តារាប្រុស Chakrit រស់នៅក្នុងជីវភាពសម្បូរសប្បាយហ៊ឺហារមិនធម្មតានោះទេ ប៉ុន្ដែ Chakrit ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុត។ ជាក់ស្ដែង ថ្មីៗនេះ លោកបាននាំប្រពន្ធកូន ចាកចេញពីជីវិតហាយសូរនៅទីក្រុង ទៅប្រើជីវភាពសាមញ្ញៗនៅតាមខេត្តទៅវិញ៕

Read More

ស្ងាត់ៗលោក ម៉ែន និមលរ័ត្ន អ្នករៀបចំ MUC ទម្លាយរឿងមួយរបស់ រឿន ណាត ពាក់ព័ន្ធនឹងខ្លួន

មហាជននិយមតាមដានបវរកញ្ញា ជាពិសេសេកម្មវិធី Miss Universe Cambodia ប្រាកដជាបានស្គាល់កេរ្តិ៍ឈ្មោះមកហើយពីអ្នករៀបចំកម្មវិធី គឺលោក ម៉ែន និមលរ័ត្ន។ ក្នុងនោះ លោក ម៉ែន និមលរ័ត្ន មិនត្រឹមតែជាអ្នករៀបចំកម្មវិធី Miss Universe Cambodia តែមួយនោះទេ តែលោកក៏បានរៀបចំកម្មវិធីប្រកួតបវរកញ្ញាធំៗលំដាប់ប្រទេសជាច្រើនទៀត និង បានជួយជ្រោមជ្រែង បង្ហាត់បង្រៀន បវរកញ្ញា ប្រុសស្អាត ជាច្រើនឱ្យទទួលបានជោគជ័យទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អ្នករៀបចំកម្មវិធីបវរកញ្ញាលំដាប់ប្រទេសរូបនេះបានគាស់កកាយរឿងអាថ៌កំបាំងមួយរបស់ខ្លួនរវាងកញ្ញា រឿន ណាត Miss Universe Cambodia 2018 ថាបវរកញ្ញារូបនេះស្អប់លោកបំផុតកាលពីមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ម៉ែន និមលរ័ត្ន បានរៀបរាប់ថា ៖ «គ្មានក្តីសុខណាស្មើក្តីស្ងប់!​ @Rern Nat ពេលដែលអ្នកមិនទទួលស្គាល់ចំណុចខ្វះខាតខ្លួនឯង ហើយមិនសុខចិត្ត​ គឺអ្នករស់នៅតែជាមួយទុក្ខ​ បើអ្នកទទួលស្គាល់ហើយអភិវឌ្ឍន៍​ អ្នកនឹងស្គាល់តែភាពរីកចម្រើន និង សេចក្តីសុខស្ងប់! មកមើលភាពរីកចម្រើនរបស់នារីម្នាក់នេះ ដែលពីមុនស្អប់ខ្ញុំបំផុត!!!»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារដែលលោក ម៉ែន និមលរ័ត្ន បានទម្លាយថា កញ្ញា រឿន ណាត ធ្លាប់ស្អប់លោកបំផុតនេះដែរ សរបញ្ជាក់ឱ្យឃើញថា កាលពីកន្លងមក កញ្ញា រឿន ណាត ធ្លាប់ស្អប់រូបលោក ដែលជាអ្នករៀបចំកម្មវិធី និង ណែនាំដល់កញ្ញាពិតមែន ប៉ុន្តែដោយការចេះទទួលស្គាល់ចំណុចខ្វះខាតខ្លួនឯង អភិវឌ្ឍន៍ខ្លួនឯង ទើបកញ្ញា រឿន ណាត ទទួលបានភាពរីកចម្រើន និង កាន់តែគោរពស្រឡាញ់លោក​ ម៉ែន និមលរ័ត្ន កាន់តែខ្លាំងឡើង៕

Read More

អីយ៉ា សមគ្នាអត់? ធ្លាយដំណឹងថា កក្កដា សុភ័ណ្ឌ និងសាន់តា ជិតដឹកដៃគ្នាចូលរោងការហើយ

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលតារាហ្វេសប៊ុក និងជា Volggerដ៏ល្បី សាន់តា បានបញ្ចេញភាពផ្អែមល្អែមជាមួយនឹងគូស្នេហ៍អន្ទិតកក្កដា សុភ័ណ្ឌ រហូតទទួលបានShare និងLikeចែកចាយពេញបណ្តាញហ្វេសប៊ុកតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយផ្ទុះរឿងរ៉ាវផ្អែមល្អែមជាមួយគ្នា មិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះថា Chea Marado បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងកក្កដា សុភ័ណ្ឌ រួមនឹងសាន់តា បង្ហាញពីបំណងរៀបចំពិធីមង្គលការសម្រាប់អ្នកទាំងពីរយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិភាក្សារឿង ថ្ងៃរៀបការ របស់នាក់ទាំងពីរ. ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Read More