សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសារលោក ករុណា ពេជ្រ យ៉ាងដូច្នេះថា

ភ្នំពេញ៖ ក្រោយទទួលដំណឹងម.រ.ណ.ភា.ពរបស់ឪពុកតារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ រួចមក សម្ដេចអគ្គមហាសេនាធិបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសារនៃស.ព ដោយសម្តេចបានមានប្រសាសន៍ក្នុងសាររំលែកទុក្ខយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំនិងភរិយាមានក្ដីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថាឧបាសក ម៉ុក សាខន ត្រូវជាឪពុក របស់លោក ករុណា ពេជ្រ បានទទួលម.រ.ណ.ភា.ពនៅវេលាម៉ោង ៨:០២ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយ រោគាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ដោយក្តីស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ឧបាសក ម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌និងសង្គហធម៌ដ៏ជ្រាលជ្រៅចំពោះកូន និងចៅជាទីស្រឡាញ់។ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធស.ពឧបាសក ម៉ុក សាខន សូមឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោក លោកស្រី ជាក្រុមគ្រួសារនៃស.ព ទទួលនូវក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ឡើងវិញផងដែលថា លោកឪពុករបស់លោកករុណា ពេជ្រ បានទទួលមរណភាព ដោយសារជំងឺលើសឈា.ម និងដាច់សសៃក្នុងខួក្បា.ល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កាលពីពេលកន្លងទៅថ្មីៗនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អបអរ! វីរៈ និច្ច និង គូដណ្ដឹង ចូលរោងការ​ហើយ ក្រោយ​ភ្ជាប់ពាក្យ​ជាង ២ខែ​ ក្រោមទិដ្ឋភាពសាមញ្ញ តែពោរ​ពេញដោយ​ស្នាមញញឹម

មហាជនបានជ្រាបហើយកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងវ័យក្មេង វីរៈ និច្ច បានធ្វើឱ្យ​មហាជនអ្នកលេង​បណ្តាញសង្គមហ្វេសប៊ុក ​ជា​ពិ​សេ​ស​អ្នកគាំទ្រជាច្រើន រំភើបចិត្តជួសនាងយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបនាង សម្រេចចិត្តនាំគូស្នេហ៍ជួបចាស់ទុំតាមប្រពៃណី និងបានធ្វើពិធីភ្ជាប់ពាក្យភ្ជាប់សម្ដីរវាង​ចាស់​ទុំ​ទាំង​សងខាង ដែលឃើញមានវត្តមានមិត្តភក្តិ បងប្អូន ចូលរួមអបអរសាទរ ក្រោមទិដ្ឋភាពសាមញ្ញ តែពោរ​ពេញដោយ​ស្នាមញញឹម។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកក្រោយពីបានភ្ជាប់ពាក្យបានរយៈពេលជាង ២ ខែ ពោលគឺមកដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីរូបស្រស់នេះ បានសម្រេចចិត្តដឹកដៃគូ​ដណ្ដឹង​សំណព្វចិត្តចូលរោងការហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ បើតាមការបង្ហោះរូបភាពអបអរ និងជូនពរពីមិត្តភក្តិ បងប្អូនជាច្រើនលើបណ្ដាញសង្គម ដែលឃើញថា កម្មវិធីអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ បាន​រៀប​ចំ​ឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ ដែលមានវត្តមានចូលរួមពីមិត្តភក្តិ បងប្អូន ព្រមទាំងវត្តមានរបស់អ្នកសិល្បៈ​ប្រុស​ស្រី​ខ្មែរ​ជា​ច្រើន​រូបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រឡេកទៅមើលមហាជនអ្នកលេងបណ្ដាញសង្គមវិញ ក៏កំពុងតែធ្វើការ​សម្ដែងនូវការអបអរសាទរ​ដល់ថ្ងៃមង្គលរបស់ ​តារាស្រី វីរៈ និច្ច និង គូដណ្ដឹង ​ព្រម​ទាំង​បានធ្វើការ​ជូនពរដល់អ្នកទាំងពីរ​ឱ្យមានសុភមង្គលក្នុងគ្រួសារផងដែរ៕

Read More

ពិតជាមោទកភាពណាស់! ឱក សុគន្ធកញ្ញា នឹងតំណាងឲ្យកម្ពុជាចូលរួមកម្មវិធីប្រគំតន្រ្តីដ៏ធំកម្រិតតំបន់មួយនេះ

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រ Korean Film Council តារាចម្រៀងខ្មែរដ៏ល្បីអ្នកនាង ឱក សុគន្ធកញ្ញា នឹងតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងការប្រគុំតន្រ្តី “STREAM-ING CULTURE” ដែលនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលាម៉ោង ៧ ល្ងាច(ម៉ោងនៅកម្ពុជា) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយការប្រគំតន្រ្តីនេះធ្វើឡើងក្នុងគោលបំណងអបអរ “Mekong Korea Exchange Year” ដែលនឹងបង្ហាញអំពីវប្បធម៌ចំនួន ៦ ប្រទេសមានដូចជា ៖ កម្ពុជា, ថៃ , ឡាវ , វៀតណាម , មីយ៉ានម៉ា , កូរ៉េខាងត្បូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា កម្មវិធីប្រគំតន្រ្តី “Mekong Korea Exchange Year” គឺធ្វើឡើងក្នុងគោលបំណងផ្តោះប្តូរវប្បធម៌រវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ដើម្បីរឹតចំណងមេត្រីភាព ក្នុងគោលដៅកិច្ចសហប្រតិបត្តិការរួមមួយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Read More

ល្បីមករាប់ឆ្នាំហើយ មាស សុខសោភា ទើបដាច់ចិត្តទម្លាយរឿងសំងាត់មួយរបស់ខ្លួនដល់អ្នកគាំទ្រ

កាលពីថ្ងៃទី​ ១១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ លំដាប់តារាចម្រៀងកំពូលផ្នែកនារី​ មាស សុខសោភា បានធ្វើការឡាយវីដេអូតាមរយៈផេកផ្លូវការរបស់ផលិតកម្មរាម ដោយកញ្ញាបានរៀបរាប់នូវចំណុចជាច្រើនក្នុងវិស័យសិល្បៈ ដើម្បីចែករំលែកដល់អ្នកគាំទ្រដែលមានបំណងចង់ចូលប្រឡូកក្នុងវិស័យសិល្បៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការឡាយរយៈពេលជាង ១ ម៉ោង មាស សុខសោភា មិនត្រឹមតែប្រាប់ពីគន្លឹះនៃការទទួលបានជោគជ័យលើវិស័យសិល្បៈទាំងការច្រៀង ការសម្តែង ការរាំ និង ជំនាញជាច្រើនទៀតនោះទេ តែនាងបានគាស់កកាយលើកយកនូវរឿងពិតរបស់ខ្លួនមួយ ដែលអ្នកគាំទ្រពុំធ្លាប់ដឹងមកប្រាប់លើបណ្តាញសង្គមហ្វេសប៊ុកទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈវីដេអូ នៅនាទីចាប់ពីនាទី ៤០ ទៅ មាស សុខសោភា បានឱ្យដឹងថា ខ្លួនជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះក៏ពិតមែន ប៉ុន្តែកញ្ញាសព្វថ្ងៃមិនចេះអ្វីច្រើនដូចក្មេងៗជំនាន់ក្រោយនោះទេ នាងមិនចេះសូម្បីតែប្រើប្រាស់កុំព្យូទ័រ ភាសាអង់គ្លេសក៏មិនចេះច្រើន ពោលគឺនាងចេះតែច្រៀងម្យ៉ាងគត់។ ដូច្នេះហើយ ទើបនាងចូលចិត្តព្យាយាមទៅនៅក្បែរអ្នកដែលចេះៗ ផ្តល់ឱកាសឱ្យពួកគេក្នុងការងារ និង រៀនសូត្រតាមពួកគេទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រង់ចំណុចខាងលើនេះដែរ កញ្ញា មាស សុខសោភា ត្រូវអ្នកគាំទ្រមានការសរសើរដល់រូបនាងយ៉ាងខ្លាំង ដោយបានលើកឡើងថា មាស សុខសោភា ពិតជាមិនលាក់បាំង និង ប្រកាន់ខ្លួននោះឡើយ គឺកញ្ញាហ៊ានសារភាពប្រាប់ពីចំណុចខ្សោយដល់មនុស្សជាច្រើនកំពុងមើលការឡាយរបស់ខ្លួន៕

Read More

ស្អប់ជំពប់លើ! យក់ ឋិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ទម្លាយប្រវត្តិស្នេហ៍គ្រាដំបូង ផ្តើមចេញពី…( មានវីដេអូ)

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបង្ហាញមុខនៅក្នុងកម្មវិធី Talk Show ដ៏ល្បី តារាចម្រៀងដ៏ល្បីលំដាប់ប្រទេស អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ ក្រោយបានទម្លាយរឿងរ៉ាវប្រវត្តិស្នេហ៍គ្រាដំបូង មិនពេលសាងគ្រួសារឲ្យមានសុភមង្គលមកដល់សព្វថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដូចពាក្យចាស់លោកពោលថា ស្អប់ជំពប់លើ អ្នកនាង យក់ ឋិតរដ្ឋា បានទម្លាយប្រវត្តិស្នេហ៍ដំបូងផ្តើមចេញពីការស្អប់់ ដោយបាននិយាយបន្តយ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រាដំបូងដែលបងឃើញគាត់ គឺបងអត់ចូលចិត្តគាត់សោះ ហើយជីវិតបងគឺអញ្ចឹង មកពីអារម្មណ៍របស់បងគឺឃើញនរណាគេមកចាំមើលយើង ស្យង់យើង ចេះមួយចេះពីរ… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមរំលឹកផងដែលថា គូស្នេហ៍តារាចម្រៀងប្រុសស្រី អតីតសមាជិកក្រុមEV មួយគូនេះ បានរៀបការនឹងគ្នានៅ​ថ្ងៃទី ១៣ ឧសភា ២០០៦ អស់រយ:ពេលជាង១៥ឆ្នាំ ដោយ​បច្ចុប្បន្ន​គូ​ស្វាមី​-​ភរិយា​មួយគូ​នេះ ទទួលបាន​ចំណងដៃ​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​ពីរ​នាក់ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ៖

Read More

ផ្អើលសឹងពេញប្រទេសរឿង សាន់តា បង្កាត់ភ្លើងស្នេហ៍នឹង កក្កដា សុភ័ណ្ឌ តែចុងក្រោយគេ Prank លេងសើចបោកអ្នកគាំទ្រសោះ

នៅលើបណ្ដាញសង្គមហ្វេសប៊ុកនូវប៉ុន្មានថ្ងៃនេះ ផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ក្រោយពីបានឃើញ YouTuber ដ៏ល្បីឈ្មោះ សាន់តា បានធ្វើការប្រកាសបើកចំហពីទំនាក់ទំនងស្នេហាជាមួយនឹង កក្កដា សុភ័ណ្ឌ ដែលគេឃើញអ្នកទាំងពីរបានបញ្ចេញរូបភាព ក៏ដូចជាវីដេអូកៀកកើយ ឱបថើបគ្នាយ៉ាងស្អិតល្មួតលើបណ្ដាញសង្គម ដែលផ្ទុះការស៊ែររំលែកពាសពេញបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីប្រកាសជាសាធារណៈពីការបង្កាត់ភ្លើងស្នេហ៍របស់អ្នកទាំងពីរ មហាជនលើបណ្ដាញសង្គមមួយចំនួនក៏បានចូលរួមអបអរ ហើយក៏មានអ្នកដែលមានការមិនពេញ និង រិះគន់ចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរផងដែរ ប៉ុន្តែទោះយ៉ាងណា សាន់តា និង កក្កដា សុភ័ណ្ឌ ក៏មិនបានខ្វល់ កាន់តែបញ្ចេញរូបភាព វីដេអូ និង សារផ្អែមល្ហែមជាមួយគ្នាជាបន្តបន្ទាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយពីបានប្រកាសភ្លើងស្នេហ៍នឹង កក្កដា សុភ័ណ្ឌ ធ្វើឱ្យមានការភ្ញាក់ផ្អើល ផ្ទុះកក្រើកពាសពេញបណ្ដាញសង្គមហើយ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក សាន់តា ក៏បានធ្វើការបង្ហោះសារ និង ឡាយវីដេអូបកស្រាយរឿងរ៉ាវស្នេហារបស់ លោក និង កក្កដា សុភ័ណ្ឌ ថាគ្រាន់តែជាការរៀបចំ និង សហការគ្នារបស់អ្នកទាំងពីរ ធ្វើការ Prank ដល់មហាជន និង ដើម្បី Attention ប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ YouTuber ល្បីឈ្មោះរូបនេះ ប្រាប់ឱ្យដឹងទៀតថា ការដែលឱបថើបកៀកកើយស្និទស្នាលដូចមានទំនាក់ទំនងស្នេហាមែនទែនបែបនេះ គ្រាន់តែដើម្បីឱ្យមហាជនមានការជឿទាំងស្រុងចំពោះការ Prank នេះ ហើយមូលហេតុនៃការ Prank នេះ គឺលោក និង កក្កដា សុភ័ណ្ឌ គ្រាន់តែចង់ដឹងពីអារម្មណ៍ និង ចិត្តគំនិតរបស់មហាជនទូទាំងប្រទេសចំពោះទំនាក់ទំនងបែបនេះប៉ុណ្ណោះ។ ក្រោយបានឃើញ សាន់តា ចេញនិយាយបកស្រាយបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រដែលតាមដានរឿងស្នេហារបស់អ្នកទាំងពីរ បានសម្ដែងនូវអារម្មណ៍ហួសចិត្ត និង គាំងខ្លាំងគ្រប់ៗគ្នា ចំពោះការ Prank របស់ទាំងពីរ៕

Read More