ស្ទើរនឹកស្មានមិនដល់ ធ្លាប់តែធ្វើឲ្យគេសើច តែជីវិតពួកគេ ធ្លាក់ខ្លួនស្ទើរដល់ចំណុចសូន្យ

ភ្នំពេញ៖ ក្រឡេកទៅមើលជីវិតអ្នកសិល្បៈ ជឿជាក់ថា ប្រិយមិត្តចំនួនធំច្បាស់ជាកំពុងលួចច្រណែននូវជីវិតដ៏ហ៊ឺហាររបស់សិល្បករ សិល្បការិនីជាមិនខាន។ ម្យ៉ាងវិញទៀតគ្រប់គ្នាអាចនឹងឃើញ ជីវិតអ្នកសិល្បៈបង្ហាញពីភាពសប្បាយរីករាយគ្រប់ពេលដែលនៅមុខកាមេរ៉ា និងនៅលើឆាក។ ក្នុងនោះដែរ ជីវិតតារាតែងតែមានភាពអាថ៌កំបាំង និងចង់រក្សាជីវិតឯកជនផ្ទាល់ខ្លួន ជាពិសេសពេលជួបផលលំបាកតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះខំលាក់បាំងភាពលំបាករបស់ខ្លួនយ៉ាងណា ក៏មានតារាមួយចំនួនតូចនៅតែមិនអាចលាក់បាំងជិតបាន។ លើសពីនេះទៅទៀត គេក៏ឃើញមានសិល្បករ សិល្បការិនី ដែលធ្លាប់តែមានជីវិតស្រស់បំព្រងហើយធ្លាក់ខ្លួន ផ្លាស់ប្ដូរជីវភាពសឹងតែ១៨០ដឺក្រេ រហូតប្រកាសស្វែងរកជំនួយក៏មាន។ បើទោះបី ជីវិតត្រូវបានផ្លាស់ប្ដូរ ក៏មានទស្សនិកជនជាច្រើន នៅតែលើកទឹកចិត្តពួកគេឲ្យខំប្រឹងប្រែងបន្តផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង បើងាកមកមើលតារាកំប្លែងល្បីៗ ធ្លាប់បង្ហាញស្នាមញញឹម ធ្វើឲ្យមហាជនទទូទាំងប្រទេសបានសើចសប្បាយ តាមរយៈការលេងកំប្លែង ដែលគេគ្រប់គ្នាបានឃើញពីភាពជោគជ័យលើវិថីសិល្បៈ។ តែអ្វីដែលស្ទើរនឹកស្មានមិនដល់នោះ មានតារាកំប្លែងប៉ុន្មានរូប ដែលកំពុងធ្លាក់ខ្លួនសឹងដល់ចំណុចសូន្យ ហើយតារាកំប្លែងដែលធ្លាក់ខ្លួនរហូតលើកដៃសុំជំនួយនោះមានដូចជា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៖ អ្នកនាង ខ្ញុង មុននេះ អ្នកនាងខ្ញុង កំពុងយំស្រែកសុំរកជំនួយ ខណៈដែលនាងកំពុងជំពាក់បំណុលគេទាំងដើម និងការនោះរហូតដល់ ៥០ម៉ឺនដុល្លារឯណោះ។ ២៖ តា ចេក លោក តាចេក ជាតារាកំប្លែងជើងចាស់ ហើយបច្ចុប្បន្នតារារូបនេះ ក៏មានជីវភាពខ្សត់ខ្សោយ ធ្លាប់សុំជំនួយពីជមសប្បុរសធម៌ផងដែរ។ ៣៖ នាយ ក្រិន តារាកំប្លែងកម្ពស់ទាប នាយ ក្រិន ក្រោយជួបបញ្ហាជាមួយភរិយា លោកត្រូវមើលថែកូនៗ ហើយពេលនេះលោកក៏កំពុងជួបបញ្ហា ខ្វះថវិកាដើម្បីមើលថែកូនៗ ខណៈលោកមានជំងឺផ្ទាល់ខ្លួនផងនោះ។ ៤៖ អ្នកនាង ឃ្មឹប ធ្លាប់ជាតារាកំប្លែងដ៏ល្បី បច្ចុប្បន្នអ្នកនាង ឃ្មឹប មានជីវភាពលំបាក ហើយមានអ្លាប់មានរឿងអាស្រូវ និងសុំជំនួយជាច្រើនដង។ ក្នុងនោះដែរ ថ្មីៗនេះនាងក៏ធ្លាបើបានធ្វើជាសន្តិសុខ ហើយខាងក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យផងដែរ។ ៥៖ នាយ ក្ដិប បច្ចុប្បន្នតារាកំប្លែង នាយក្ដិប ស្ថិតក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ថែមទាំងដេកនឹងកន្ទេល ហើយមានជីវភាពខ្វះខាតទៀតផង។

Read More

អីយ៉ា ផ្អាកពីការងារសិល្បៈ ប៉ុន្មានខែ ស្រីនិច ធ្វើដំណើរកម្សាន្តលំហែអារម្មណ៍ យ៉ាងស្រស់ស្រាយ

កម្សាន្ត៖ ពិតណាស់ តារាសម្ដែងស្រីកញ្ញា ស៊ឹម ស្រីនិច បន្ទាប់ពីមានកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ តារារូបនេះតែងតែបង្ហាញនូវអ្វីថ្មីៗសម្រាប់អ្នកគាំទ្រជានិច្ច។ ថែមទាំងបានលេចមុខក្នុងខ្សែភាពយន្តភាគជាច្រើន នាពេលកន្លងទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ខណៈដែលប្រជាប្រិយភាពរបស់តារាស្រីរូបស្រស់រូបនេះ កាន់តែកើនឡើង ស្រាប់តែនាង សម្រេចចិត្តប្រកាសផ្អាកពីការងារសិល្បៈកាលពីប៉ុន្មានខែកន្លងទៅ ក៏ព្រោះនាងត្រូវទៅបំពេញការងារដ៏ចាំបាច់ ដែលតម្រូវឲ្យបញ្ចប់ការងារលើវិថីសិល្បៈយ៉ាងដូច្នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើទោះបីជាមិនបានលេចមុខក្នុងវិថីសិល្បៈក៏ពិតមែន តែ ស្រីនិច នៅតែបង្ហាញខ្លួននៅលើបណ្ដាញសង្គមជាហូរហែ មិនឲ្យហ្វេនភ្លេចមុខនោះទេ។ ជាពិសេសជាមួយ ស្ទីលលេងខ្លួនរបស់នាងពិតជាស៊ីវិល័យគួរឲ្យចាប់អារម្មណ៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត មួយរយៈចុងក្រោយមកនេះ ស្រីនិច ក៏បានបង្ហោះរូបភាពជាចច្រើនសន្លឹកក្នុងការធ្វើដំណើរកម្សាន្តលំហែអារម្មណ៍យ៉ាងស្រស់ស្រាយ ជាមួយធម្មជាតិព្រៃភ្នំនៅឯទឹកដីខេត្តពោធិ៍សាត់​ មើលទៅពិតជាមានភាពសប្បាយរីករាយខ្លាំងមែនទែន៕ឮ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ចិត្តបុណ្យមែន! ម្ចាស់បំណុល ខ្ញុង ម្នាក់ ប្រកាសលែងយកលុយជំពាក់ ហើយជួយលុយ ៥០០ ដុល្លារមុនគេ

បន្ទាប់ពីតារាកំប្លែង ខ្ញុង ព្រមទៅតុលាការដើម្បីសារភាព និង ប្រកាសក្ស័យធនគ្មានលុយសងម្ចាស់បំណុលតទៅទៀត ធ្វើឱ្យរឿងរ៉ាវជំពាក់បំណុលគេរហូតដល់ជិត ៦០ ម៉ឺនដុល្លារមួយនេះ ត្រូវបានមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នាសុះសាយពេញព្រោងព្រាត ដែលក្នុងនោះ ក៏បានធ្វើឱ្យមហាជនមួយចំនួនកើតចិត្តអាណិតអាសូរចំពោះនាងយ៉ាងខ្លាំង ដោយអ្នកខ្លះបានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាពដល់នាងគ្រាន់ទុកចិញ្ចឹមកូនៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកមកគណនីហ្វេសប៊ុកមួយ ឈ្មោះ Pich Pich Shop បានអះអាងថា ខ្លួនក៏ជាម្ចាស់បំណុលរបស់ ខ្ញុង ដែរ ប៉ុន្ដែក្រោយឃើញទុក្ខវេនារបស់តារាកំប្លែងរូបនេះ ម្ចាស់គណនីខាងលើបានប្រកាសមិនយកលុយដែល ខ្ញុង ជំពាក់ ហើយថែមទាំងបរិច្ចាគឱ្យ ខ្ញុង ចំនួន ៥០០ ដុល្លារថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សប្បុរសជនខាងលើ បានរៀបរាប់ថា ៖ «ប្អូនសូមចូលរួមចំណែកជួយបង 500$ ហើយលុយដែលបងនៅខ្វះប្អូន 2400$ ប្អូនមិនយកពីបងទេ យើងគួរជួយអ្នកទីទ័លក្រពិតមែន តែគាត់ទឹកដល់ច្រមុះហើយ ឃើញនឹងភ្នែក អ្នកណាចង់បែបនេះព្រះអើយ មនុស្សម្នាក់ដែលតែងតែធ្វើឱ្យយើងសើច ស៊ូៗណាបងស្រីគោរពភាពក្លាហាន ទទួលស្គាល់ការពិតរបស់បង តស៊ូបន្តណាបង យ៉ាងណាក៏សុំជាកម្លាំងចិត្តដល់គាត់ លើកទឹកចិត្តគាត់កុំជេរថាគាត់»៕

Read More

ល្អូកល្អិននឹងគ្នារាប់ឆ្នាំ ទីបំផុត ដួង ម៉ានិច ដាច់ចិត្តទម្លាយតំណែង បុត្រ ដែលមានក្នុងចិត្តបែបនេះ

ប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ជាពិសេសអ្នកគាំទ្រតារាសម្ដែង ដួង ម៉ានិច ប្រាកដជាដឹងច្បាស់ថា បច្ចុប្បន្នតារាស្រីរូបនេះកំពុងបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមជាមួយតារាចម្រៀងវ័យក្មេង អតិជាតិ បុត្រ ដោយមហាជនមួយចំនួនយល់ថា ពួកគេទាំងពីរកំពុងទាក់ទងគ្នាជាគូសង្សារទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាពីមួយថ្ងៃទៅមួយថ្ងៃ ដួង ម៉ានិច និង បុត្រ កាន់តែបង្ហាញសកម្មភាពស្វីតឡើងរាល់ថ្ងៃបង្អួតភ្នែមហាជនតាមរយៈការបង្ហោះរូបថតលើបណ្ដាញសង្គម ប៉ុន្ដែអ្នកទាំងពីរមិនធ្លាប់ទម្លាយ ឬសារភាពថា ពួកគេមានទំនាក់ទំនងស្នេហានឹងគ្នានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ពេលថ្មីៗនេះ ស្រីស្អាត ដួង ម៉ានិច ស្រាប់តែទម្លាយតំណែងតារាប្រុសវ័យក្មេង បុត្រ ច្បាស់ៗ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ ។ តាមរយៈសារមួយ ដួង ម៉ានិច បានបង្ហាញពីតំណែង បុត្រ ដែលលោកមិនមែនជាគូស្នេហ៍ ឬគូសង្សាររបស់នាងឡើយ តែជាមនុស្សជិតដិតនឹងនាងបំផុត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

កៃដរ ត្រឹមពោលពាក្យនេះ ក្រោយដឹងភរិយា នាងខ្ញុង ផុងខ្លួនជំពាក់លុយគេជិត ៦០ ម៉ឺនដុល្លារ

កន្លងមកនេះ មហាជនប្រាកដជាបានដឹងមកហើយពីរឿងរ៉ាវអាស្រូវ របស់តារាកំប្លែងអ្នកនាង​ ខ្ញុង ដែលបានលេចឮដំណឹងជំពាក់បំណុលគេច្រើននាក់។ ក្នុងនោះ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ តារាកំប្លែង នាងខ្ញុង បានចេញមុខមកកាន់តុលាការដំបូង ប្រកាសក្ស័យធន និង សារភាពមុខមហាជនថាខ្លួនបានជំពាក់លុយគេជាង ៥០ ម៉ឺនដុល្លារ ពោលគឺ ៥៧២ ០០០ ដុល្លារ ដោយអ្នកនាងចាប់ផ្តើមខ្ចីគេតាំងពីដើមឆ្នាំ ២០១៩ ពីម្ចាស់ម្នាក់ យកសងម្ចាស់ម្នាក់ទៀតជាបន្តបន្ទាប់ រហូតដល់ពេលនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រឡេកទៅមើលតារាកំប្លែងលោក កៃដរ ដែលជាស្វាមីរបស់អ្នកនាង ខ្ញុង វិញនោះ ដោយត្រូវបានអ្នកនាងចេញមុខមកបកស្រាយហើយដែរថា ស្វាមីរបស់អ្នកនាងមិនបានដឹងថា នាងខ្ចីលុយគេនោះឡើយ ទើបតែថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ទើបអ្នកនាងដាច់ចិត្តប្រាប់ស្វាមី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីដឹងដំណឹងភរិយាជំពាក់គេលុយគេនេះហើយ លោក កៃដរ ក៏បានពោលពាក្យជាច្រើនចេញពីចិត្តក្នុងនាមជាស្វាមីថា​ លោកបានដឹងដំបូង គឺហួសចិត្ត មិនគួរឱ្យជឿថាភរិយាបានជំពាក់លុយគេនោះឡើយ តែដោយឮសំឡេងភ័ស្តុតាងគេទារលុយទើបលោកជឿ។ លោក កៃដរ ក៏បានបន្ថែមថា លោកមិនដឹងគិតយ៉ាងម៉េចនោះទេ គឺមកដល់ចំណុចនេះលោកមិនប្រកាន់ប្រពន្ធនោះឡើយ ក៏ព្រោះតែភាពល្ងង់ខ្លៅរបស់នាង ហើយមានតែរកដំណោះស្រាយ ណែនាំកែលម្អ ជួយដោះស្រាយជាមួយប្រពន្ធតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក កៃដរ បានបញ្ជាក់ទៀតថា មូលហេតុដែលអ្នកនាង ខ្ញុង ជំពាក់គេដល់ជិត ៦០ ម៉ឺនដុល្លារនេះ ក៏ព្រោះតែលោកមិនបានដឹងសោះ បើលោកដឹង ប្រពន្ធមិនជំពាក់គេដល់ថ្នាក់នេះទេ បើលោកវិញគឺមិនចេះជំពាក់គេនោះឡើយ គឺលោកចូលចិត្តរកស៊ីតាមកម្លាំង ដូច្នេះហើយលោកគឺមានតែកម្លាំងកាយ ការលើកទឹកចិត្តដល់ភរិយា ហើយលោកក៏រំភើបភាពក្លាហានរបស់ភរិយា លះបង់កិត្តិយស ហ៊ានចេញមុខមកសារភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានលើកឡើងថា ប្រសិនម្ចាស់បំណុលមិនលើកលែង ហើយភរិយាត្រូវជាប់ទោស លោកគឺបានត្រឹមរង់ចាំប្រពន្ធចេញមកវិញ ហើយចាប់ផ្តើមសាងជីវិតបែបសាមញ្ញ តាមកម្លាំងខ្លួនឯងវិញ៕

Read More

អីយ៉ា ឆន សុវណ្ណរាជ លេងមួយឈុតនេះទៅ សមនឹងសម្រស់ក្មេងជាងវ័យ និងរូបរាងសង្ហា ស្មានតែស្ទាវត្រឹម ២០ឆ្នាំ

ភ្នំពេញ៖ ថ្មីៗនេះ​ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសម្លៀកបំពាក់ប្លែកពីរាល់ ឃើញហើយភ្ញាក់ផ្អើលហ្វេនមិនតិចនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តារាប្រុសរូបនេះ បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ទៅលេងសមុទ្រ ដោយមានអាវពីរជាន់ ខោខ្លីពណ៍ស ស្បែកជើងប៉ាតាមួយគូ សមនឹងសម្រស់ក្មេងជាងវ័យ និងរូបរាងសង្ហា តាមរបៀបស្ទីលក្លាសុីកយុវវ័យសម័យថ្មី មើលមួយភ្លែតចង់ច្រឡំជាមួយនឹងស្ទាវអាយុខ្ទង់២០ឆ្នាំជាងអញ្ចឹងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរដល់ ឆន សុវណ្ណរាជ ដែលមើលទៅតែងខ្លួនយ៉ាងណាក៏នៅក្មេង នៅតែស្អាតដដែល ទោះបីលេងខ្លួនសាមញ្ញក៏ដោយចុះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចូលទស្សនារូបភាពខាងក្រោម៖

Read More

បាត់មុខយូរ! លោកស្រី ច័ន្ទ សេរីរ័ត្ន តារាភាពយន្តជំនាន់ ៩០ កំពុងសំងំប្រើជីវិតសាមញ្ញនៅប្រទេសមួយនេះ

មហាជននិយមតាមដានខ្សែភាពយន្តកាលពីទសវត្សរ៍ ៩០ ប្រាកដជានៅចាំជាក់មិនខានតារាភាពយន្ត ច័ន្ទ សេរីរ័ត្ន ដែលកាលនោះអ្នកគាំទ្រតែច្រឡំថាជាអ្នកនាង ពិសិដ្ឋ ពីលីកា ក៏ព្រោះតែតារាស្រីល្បីឈ្មោះទាំង ២ រូប មានមុខមាត់ស្រដៀងគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលជំនាន់នោះដែរ តារាភាពយន្ត ច័ន្ទ សេរីរ័ត្ន ក៏ជាតារាស្រីមួយរូបដែលក្តោបបានតំណែងតួឯកជាច្រើនក្នុងខ្សែភាពយន្ត ក៏ព្រោះតែសម្រស់ដ៏ស្រស់សោភា និង ទេពកោសល្យរបស់អ្នកនាង។ ក្នុងនោះ តារាភាពយន្ត ច័ន្ទ សេរីរ័ត្ន បានចូលរួមសម្តែងភាពយន្តល្បីៗជាច្រើនដូចជា រឿង «ក្រមុំឡិកឡក់» រឿង «ពលទោអភ័ព្វ» រឿង «ឧត្ដមភរិយា» រឿង «អូ !ស្នេហ៍» រឿង «ធីតាមុខងស់» រឿង «ពៅម្លិះលា» រឿង «បិសាចក្រមុំ» រឿង «នាងខ្មៅ» រឿង «ឆាន់ណាមឿង» និង រឿងជាច្រើនទៀត ព្រមទាំងមានការសម្តែងបទចម្រៀងកាយវិការទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មកដល់អំឡុងឆ្នាំ ២០០៥ តារាភាពយន្តជើងចាស់ ច័ន្ទ សេរីរ័ត្ន ក៏បានបញ្ចប់អាជីពលើវិថីសិល្បៈរបស់ខ្លួន ចាកចេញទៅរស់នៅឯប្រទេសអូស្ត្រាលីរហូតមកដល់ពេលបច្ចុប្បន្នយ៉ាងរីករាយ ដោយជារឿយៗ អតីតតារាភាពយន្តរូបនេះបានបង្ហោះរូបភាពពោរពេញដោយស្នាមញញឹមរបស់ខ្លួនយ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណោះ បើគិតមកដល់ពេលនេះបើទោះជាមានវ័យច្រើនបន្តិចមែន តែ ច័ន្ទ សេរីរ័ត្ន នៅតែមានសម្រស់ស្រស់ស្អាតដូចដើម ហាក់មិនចាស់ទៅតាមវ័នោះឡើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ឲកាន់តែជ្រាបច្បាស់តោះសូមទៅទស្សនារូបភាពខាងក្រោម៖

Read More

បាត់មុខយូរ! មកលើកនេះ Pope ធ្វើឱ្យមហាជន​ អន្ទះសា​ចង់ឃើញ បុព្វេ​សន្និ​វាស​​វគ្គ២ ​យ៉ាងខ្លាំង

ជឿជាក់ថាប្រិយមិត្តច្បាស់ជាចាំជាក់ជាមិនខាន «រឿងបុព្វេសន្និវាស» ដែលជារឿងភាគថៃដ៏ល្បីមួយកាលពីពេលកន្លងទៅ។ អាចនិយាយ​បានថាជារឿងមួយ​ដែលកក្រើក​ខ្លាំង​ដោយបាននាំ​យក​​អ្នក​​ទស្សនា​​រាប់ម៉ឺននាក់ឱ្យជក់ចិត្ត​ដិតអារម្មណ៍ចង់តាមដានហើយតាមដានទៀត រហូតមានការស្នើឱ្យមានការផលិតចេញជាវគ្គ២ ថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនឱ្យមហាជនខកបំណងឡើយ ផលិតករថៃក៏បានផ្ដើមគំនិតផលិតជាលើកទីពីរ ដោយថ្មីៗនេះ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក៏ទើបបញ្ចេញ​នូវរូបភាពមួយចំនួន​របស់តួសម្ដែង​​បុព្វេ​សន្និ​វាស​​វគ្គ២ ដោយរឿងនោះបានប្ដូរឈ្មោះទៅជា «ព្រហ្មលិខិត» វិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ គេក៏ចាប់អារម្មណ៍ខ្លាំងចំពោះតារាប្រុស លោក Pop Thanavat ដែលបានដើរតួរហូតដល់ទៅ ៣ ផ្សេងៗគ្នា មានដើរតួ ឪ តពីភាគមុន និង ដើរតួជាកូនភ្លោះ ២ នាក់ក្នុងភាគថ្មី។ ដោយឡែកតួការ៉ាកេតសម្ដែងដោយតារាស្រី Bella Ranee ដដែល។ ទន្ទឹមនឹង ​Poster ​ប៉ុន្មានសន្លឹក ​ពិតធ្វើឱ្យមហាជនអន្ទះសា​ចង់ឃើញឆាប់ៗណាស់ ​ថារឿងនេះល្អកម្រិតណា ព្រោះថា​កា​ល​ពី​មុខ បុព្វេសន្និវាសបានទទួលពានរង្វាន់រឿងឆ្នើមប្រចាំឆ្នាំរួចម្ដងទៅហើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More