អ្នកគាំទ្រភ្លឹកភ្លាំង ក្រោយឃើញ Shiloh កូនស្រី Angelina Jolie ស្លៀករ៉ូបលើកដំបូង ប្លែកខ្លាំង

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២១ កន្លង​ទៅ តារា​សម្ដែង Angelina Jolie បាន​អញ្ជើញ​ចូលរួម​ការ​សម្ពោធ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត «Eternals» នៅ​ទីក្រុង Los Angeles ដោយ​មាន​ការ​អម​មក​ជាមួយ​នៅ​កូនៗ​របស់​នាង ៥ នាក់​ផង​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ឈរ​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម មហាជន​ជាច្រើន​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​ខ្លាំង​លើ​កូន​ស្រី​របស់​នាង Shiloh ដែល​លើក​នេះ​ជា​លើក​ដំបូង​ហើយ ដែល​រូប​នាង​ស្លៀក​រ៉ូប​នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Shiloh វ័យ ១៥ ឆ្នាំ ត្រូវ​បាន​មហាជន​ស្ងើច​សរសើរ​ពី​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង ក្នុង​ឈុត​រ៉ូប​ពណ៌​សាច់ រួម​នឹង​ស្បែក​ជើង​រាប​ស្មើ​ពណ៌ ដោយ​លម្អ​តុបតែង​ជាមួយ​ខ្សែ​ជើង​មាស​យ៉ាង​ទាក់ទាញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ឡែក​ក្នុង​កម្មវិធី​មួយ​នោះ​ដែរ ក៏​សង្កេត​ឃើញ​មាន​វត្តមាន​បងប្អូន​របស់​នាង ៤ រូប​ផ្សេង​ទៀត​រួម​មាន Maddox, Zahara, Vivienne និង Knox ផង​ដែរ៕ ប្រភព៖ Daily Mail

Read More

ពិតជាឧត្តមភរិយាមែន! ទៅណាមួយជំហាន ខេមរៈ សិរីមន្ត មានប្រពន្ធតាមមើលថែគ្រប់ពេល

ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត កាន់តែបើកបង្ហាញពីជីវិតគ្រួសារពោរពេញដោយសុភមង្គល បង្ហាញជាសាធារណៈឱ្យអ្នកគាំទ្របានឃើញតាមរយៈការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងនោះមានទាំងសកម្មភាពផ្អែមល្ហែម រ៉ូមែនទិចគួរឱ្យសរសើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីឈប់លាក់លៀមរឿងមានគ្រួសារ ហើយបែរជាបង្ហាញមុខប្រពន្ធកូនពេញៗនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំពូលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពខាងលើ តែងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ថាភរិយារបស់ ខេមរៈ សិរីមន្ត មានរូបរាងមុខមាត់ស្រស់ស្អាតខ្លាំងមិនចាញ់អ្នកសិល្បៈនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីរូបសម្បត្តិស្អាតស័ក្ដិសមជាប្រពន្ធរបស់កំពូលតារាចម្រៀងហើយនោះ ភរិយារបស់ ខេមរៈ សិរីមន្ត ថែមទាំងជាឧត្តមភរិយា ចេះរៀបចំទុកដាក់ មើលថែយកចិត្តស្វាមីគ្រប់ពេលថែមទៀតផង។ តួយ៉ាងតាមរយៈរូបថត ២ សន្លឹកដែលតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះថ្មីៗនេះ បង្ហាញពីសកម្មភាពភរិយាបបណ្ដូលចិត្តរបស់លោកកំពុងរៀបចំខ្លួនឱ្យលោក ធ្វើឱ្យមហាជនលាន់មាត់សរសើរថាអ្នកនាងពិតជាឧត្តមភរិយាជួយយិតយោងស្វាមីមែន៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ចូលកាន់តំណែងភ្លាម ឯកឧត្ដម​ ម៉ៅ​ ធនិន អភិបាលខេត្តកំពតថ្មី ធ្វើរឿងគួរឱ្យសរសើរមួយ កក្រើកផ្សារសាមគ្គីទី​រួម​ខេត្ត​កំពត

នាព្រឹក​ថ្ងៃទី ​១៨​ ខែ​តុលា​ ឆ្នាំ​២០២១ កន្លងទៅ ឯកឧត្ដម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈ​អភិបាល ​ខេត្ត​កំពត​ បានអញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ ​នៅផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត ​​ក្នុង​សង្កាត់​កំពង់​បាយ​ ក្រុង​កំពត​ ដោយមានការអមដំណើរពីលោក​ស្នងការ​ខេត្ត​ លោក​អភិបាល​ក្រុង​ និង លោក​ លោក​ស្រី​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ មួយ​ចំនួន​ទៀត​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អភិបាលខេត្ត ក៏បានផ្តល់ជូនថវិកាមួយចំនួនជូនដល់លោកតា លោកយាយ ព្រមទាំងបានណែនាំ ដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុកឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសទៀតនោះ លោកអភិបាលខេត្ត បានណែនាំឱ្យ អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់​ពី​ ៦០ ឆ្នាំឡើង ឬ ក្មួយតូចៗ ដែលជាអ្នកលក់បន្លែបង្កា ត្រី…បន្តិចបន្តួចនោះឡើយ។ ជាមួយគ្នានោះ ​ឯកឧត្ដម​ក៏​បាន​ទទួល​យកនូវ​សំណូម​ពរ​មួយ​ចំនួនរបស់​អាជីវករនៅក្នុងផ្សារ​ ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព ៖ រដ្ឋបាលខេត្តកំពត

Read More

(មានវីដេអូ) ខ្ញុង ត្រូវគេទារ ១ ម៉ឺនដុល្លារថ្លៃជួបមេគំនិត តែអត់លទ្ធភាព សុខចិត្តបេះបោច លក់បញ្ចាំខ្ទេចខ្ទី សុំគេត្រឹម

នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះ តារាកំប្លែង ខ្ញុង បានឡាយវីដេអូបកស្រាយច្បាស់ៗទាក់ទងនឹងរឿងជំពាក់បំណុល ៥៧ ម៉ឺនដុល្លារ នៅចំពោះមុខសាធារណជនជាថ្មី ក្រោយមានការលើកឡើងថានាងសម្ដែងឆាកល្ខោនចង់បានលុយពីមហាជនយកទៅសងបំណុលគេ និង ធ្វើជាអ្នកមាន បន្ទាប់ពីផ្ទុះព័ត៌មានពីបុរសម្នាក់ជាមេគំនិតរៀបគម្រោងឱ្យនាងធ្វើបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីបកស្រាយការយល់ច្រឡំចំពោះខ្លួនបន្តទៅទៀត ខ្ញុង បានប្រកាសក្ដែងៗក្នុងវីដេអូឡាយនេះថា នាងមិនបានយកលុយដែលមហាជនដែលជួយនាងនោះយកទៅក្លាយជាអ្នកមាននោះទេ គឺនាងពិតជាបានជំពាក់បំណុលគេពិតមែន។ ស្របពេលជាមួយការបកស្រាយនេះដែរ តារាកំប្លែង ខ្ញុង ក៏បានទម្លាយការពិតមួយដែលធ្វើឱ្យមានការយល់ច្រឡំចំពោះនាងផងដែរ ដោយនាងបានរៀបរាប់ពីគ្រាដែលទឹកឡើងដល់ច្រមុះនោះ នាងពិតជាចង់មានអ្នកជួយផ្តល់គំនិតលើបញ្ហានេះ ដើម្បីឈានទៅរកការសម្រាលនូវបំណុលទាំងអំបាលមាណរបស់នាង រហូតនាងបានរត់ទៅពឹងក្រុមការងារមួយ ដែលអាចជួយជាគំនិតដល់នាងបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមតារាកំប្លែង ខ្ញុង បានរៀបរាប់ក្នុងវីដេអូ Live នោះ បានឱ្យដឹងទៀតថា ដំបូងខ្លួនមិនដឹងទៅពឹងពាក់អ្នកណាឡើយ រហូតបានស្គាល់ក្រុមការងារមួយ និង មានការណែនាំឱ្យនាងទៅជួបលោកគ្រូម្នាក់ខាងមេគំនិត ដើម្បីជួយដោះបំណុលរបស់នាង ប៉ុន្តែដើម្បីបានជួបមេគំនិតនោះ ត្រូវបានគេនិយាយថា ទាល់តែមាន ១ ម៉ឺនដុល្លារ ទើបអាចជួបជាមួយលោកគ្រូជាមេគំនិតបាន។ ដោយសារតែតម្លៃជួបមេគំនិតច្រើនពេក តារាកំប្លែង ខ្ញុង បាននិយាយថាគ្មានលទ្ធភាពឡើយ ប៉ុន្តែដោយជម្នះចិត្តចង់ជួបផងនោះ តារាកំប្លែងរូបនេះបានសុំអង្វរ និង បានសុំចុះត្រឹម ៥០០ ដុល្លារវិញ ដោយនាងបានបេះបោចអស់គ្រប់កន្លែង ដោយមានទាំងលក់ និង បញ្ចាំរបស់ទ្រព្យសេសសល់ជាប់ខ្លួនផង ទើបគ្រប់ ៥០០ ដុល្លារនោះ រហូតដល់ខាងក្រុមការងារ និង លោកគ្រូម្នាក់នោះ បានយល់ព្រម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបានជួបលោកគ្រូមេគំនិតនោះ តារាកំប្លែង ខ្ញុង បានបន្តឱ្យដឹងបន្ថែមថា លោកគ្រូរូបនោះបានជួយជាគំនិត ណែនាំ លើកទឹកចិត្តដល់នាងច្រើនក្នុងរឿងបំណុលនេះ ដោយក្នុងនោះមានចំណុចមួយ គេបានឱ្យនាងទៅតុលាការដើម្បីប្រកាសថាក្ស័យធន និង ឡាយបង្ហាញជាសាធារណៈពីរឿងបំណុលទាំងនោះ ហើយក្នុងនោះដែរ គេបានឱ្យនាងស្នើសុំអន្តរាគមន៍ជំនួយ ១ ដុល្លារពីមហាជន ដើម្បីដោះស្រាយលើបញ្ហាកូនៗ បើសិនជានាងមានបញ្ហាចំពោះមុខច្បាប់ តែដំបូងឡើយតារាកំប្លែង ខ្ញុង…

Read More

ក្រោយដឹងថាជាយុទ្ធសាស្ត្រ រៀបចំជួយ ខ្ញុង ដោះបំណុល ដោយគ្រូជោគជ័យ សៀវ សុផល លោក តាន់ គឹមសួរ ព្រលះចំៗបែបនេះថា

រាជធានីភ្នំពេញ៖ អ្នកណាៗក៏ដឹងដែររឿងរ៉ាវផ្ទុះកក្រើកពេញបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ពោលគឺរឿងជាប់បំណុលវណ្ឌទាំងខ្មែរ និងចិន ដល់ទៅ​ ៥០ ម៉ឺនដុល្លារអាមេរិចជាង ដោយតារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង។ ក្នុងនោះដែរ តារាកំប្លែងរូបនេះ មិនដឹងធ្វើអ្វីឡើយដើម្បីដោះបំណុលដ៏ខ្ពស់ រហូតដល់នាង គ្មានជម្រើសអ្វីដើម្បីដោះបំណុលទាំងនោះ ក៏សម្រេចចិត្តប្តឹងខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញសុខចិត្តលះបង់កត្តិយស និងដើរចូលគុកដោយឯកឯង ហើយចុងក្រោយអំពាវនាវដល់មហាជន ម្នាក់១​ ដុល្លារ ដើម្បីគ្រាន់ទ្រទ្រង់ជីវភាព និងការសិក្សារបស់កូនៗរបស់នាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ ក៏លេចព័ត៍មានថា ការទ្រហោយំគគ្រូក និងអំពាវនាវសុំម្នាក់ ១ដុល្លារ ពីខ្ញុង គឺជាឈុតឆាករៀបចំដោយលោកគ្រូជោគជ័យ សៀវ សុផល ក្នុងគោលបំណងដើម្បីជួយខ្ញុង ដោះបំណុលដ៏ខ្ពស់កប់ក្តោង ដោយលោកគ្រូ សៀវ សុផល យកថ្លៃជោគជ័យនេះ ១០,០០០ ដុល្លារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ក្រោយពីដឹងរឿងរ៉ាវរៀបចំបែបនេះ លោក តាន់ គឹមសួរ បានចេញមុខរិះគន់ឥតសំចៃមាត់ដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុទ្ធសាស្ត្រ និងចិត្តសាស្ត្រដ៏ថោកទាបបែបនេះក៏លោកគ្រូអាចគិតចេញបានដែរ ពិតជាមិនធម្មតាទេលោកគ្រូ។ ហើយបើជ្រុលតែជួយហើយ ហេតុអីចាំបាច់បកស្រាយយក creditធ្វើស្អី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា មានតារា និងមហាជន មិនតិចឡើយ ដែលបានចេញមុខរិះគន់នូវយុទ្ធសាស្ត្ររៀបចំ ដោយលោកគ្រូ សៀវ សុផល ព្រោងព្រាតពេញបណ្តាញសង្គមផងដែរ៕

Read More

អីយ៉ា ធំលឿនណាស់! កូនស្រី ឆាយ វីរៈយុទ្ធ មុខមាត់ស្អាតបាតកាត់ទៅម្ដាយគ្មានខុស

ភ្លេចៗត្រចៀក កូនស្រីសំណព្វចិត្តរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ និង ភរិយាគឺអ្នកនាង សែ ចាន់ឌី មានអាយុ ២ ឆ្នាំហើយ ដោយអ្នកទាំងពីរបានរៀបចំខួបកំណើតឱ្យកូនស្រីតែម្នាក់គត់លក្ខណៈគ្រួសារយ៉ាងមានក្ដីសុខ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វីរៈយុទ្ធ អភិជាតាទេវី ដែលជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ និង ភរិយា កាន់តែធំ នាងតូចត្រូវបានមហាជនយល់ថា មានមុខមាត់ស្រស់ស្អាតកាត់ទៅម្ដាយគ្មានខុសនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងថ្មីៗនេះ ឆាយ វីរៈយុទ្ធ បានយករូបថតជុំគ្រួសារមានប៉ា ម៉ាក់ និង កូនស្រីកាលពីនាងតូច វីរៈយុទ្ធ អភិជាតាទេវី មានអាយុ ១ ឆ្នាំ និង ២ ឆ្នាំមកផ្ទឹមគ្នា ឃើញថានៅពីតូច កុមារី ទេវី មិនសូវដូចម៉ាក់ប៉ុន្មានទេ ប៉ុន្ដែកាន់តែធំធាត់ឡើងនាងតូចក៏កាន់តែឆ្លាត ចំណែកទម្រង់មុខវិញ កាត់ទៅអ្នកម៉ាក់សឹងទាំងអស់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់តោះទៅទស្សនាទាំងអស់គ្នា៖

Read More