ក្រោយចាកឆ្ងាយ ទឹកដីកំណើតរាប់ឆ្នាំ រស់នៅទឹកដីអូស្រ្តាលីពេលនេះ ស៊ុក សោភា ត្រឡប់មកកម្ពុជាវិញហើយ (មានវីដេអូ)

រាជធានីភ្នំពេញ៖ អ្នកណាមិនស្គាល់ តារាសម្តែងប្រុសល្បី ក្នុងរឿង ទុំទាវ លោក ស៊ុក សោភា ដែលពេលនេះ លោកបានត្រឡប់មកទឹកដីកំណើតរបស់លោកវិញ ពោលគឺប្រទេសកម្ពុជា ក្រោយពីលោក បានចំណាយពេល ជាង១០ ឆ្នាំ រស់នៅក្នុងប្រទេសអូស្រ្តាលី ជាមួយគ្រួសាររបស់លោក។ តែយ៉ាងណា ទំនាក់ទំនងស្នេហាជាប្តីប្រពន្ធរបស់លោក ស៊ុក សោភា ក៏ត្រូវបានបញ្ចប់ ក្រោយពីភរិយារបស់លោក បានប្រកាសនៅលើបណ្តាញសង្គម កាលពីពេលកន្លងមកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា តារាសម្តែងរូបសង្ហា ស៊ុក សោភា បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយ ក្រោយចាយពេលជាច្រើនឆ្នាំ នៅលើទឹកដីបរទេស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ លោក ស៊ុក សោភា សរសេរបង្ហោះនៅលើបណ្តាញសង្គមថា WELCOME TO CAMBODIA!។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយលោក ក៏បានបង្ហោះវីដេអូមួយពីលើយន្តហោះ ដោយបានបង្ហាញទេសភាពដ៏ស្រស់ស្អាតពីលើអាកាស ភ្ជាប់ជាមួយនឹង Caption ដូច្នេះថា៖ សូមអញ្ជេីញទស្សនាវីដេអូ​នៃទឹកដីកំណេីតរបស់ខ្ញុំ​គឺជា «ខ្លា​សេដ្ឋកិច្ច​ថ្មី​នៃ​អាស៊ី»​ ដែលថតពីលេីយន្ដហោះដែលត្រូវបានចុះចតនៅក្នុងប្រលានយន្ដហោះពោចិនតុង​ភ្នំពេញ​ កម្ពុជា។

Read More

គឹម លីហ្សា ចេញមុខនិយាយបែបនេះ ក្រោយ ខ្ញុង ប្រកាសបា.ញ់លុយឱ្យម្ចាស់ជំនួយវិញ

បន្ទាប់ពីមានមហាជនមួយចំនួននៅតែបន្តការរិះគន់ និងលើកឡើងថា អ្នកនាង ខ្ញុង សម្ដែងឆាកល្ខោនចង់បានលុយពីមហាជនយកទៅធ្វើជាអ្នកមាន ទោះបីអ្នកនាង ធ្វើការបកស្រាយមុខសារព័ត៌មានម្ដងទៀតក៏ដោយ ដែលរហូតមកដល់យប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ក៏បានឃើញ តារាកំប្លែងស្រីរូបនេះ បានធ្វើការប្រកាស​លើ​បណ្ដាញ​សង្គមជាថ្មីទៀត ដែល អ្នកនាង បានលើកឡើងចំនួន ៤ ចំណុចជុំវិញរឿងរ៉ាវនេះជាថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំណុចទាំង ៤ នេះ តារាកំប្លែងស្រីរូបនេះ បានឱ្យដឹងថា អ្នកនាង បានសម្រេចចិត្តនឹងបា.ញ់លុយឱ្យមហាជន និងម្ចាស់ជំនួយទាំងអស់វិញ ដោយអ្នកនាង ប្រើវិធីដោះ​ស្រាយ​បំណុលដោយ ប្រកាសលក់ផ្ទះដែលអ្នកនាងបានបង់រំលោះកន្លងមក និងលក់ឡានរបស់ប្ដីនាង ដើម្បីធ្វើដើមទុនរកស៊ីបន្តទៀត ព្រមទាំងធ្វើការស្នើសុំដល់ម្ចាស់​បំណុល​​ទាំងអស់ទុកពេលឱ្យអ្នកនាងរកលុយដើម្បីសងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះដែរ ក្រោយពីបានឃើញ អ្នកនាង ខ្ញុង ធ្វើការប្រកាសបែបនេះភ្លាម ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម និងម្ចាស់ជំនួយជាច្រើន បានចូលខមមិន ដោ​យ​បដិ​សេដ​មិនទទួលលុយត្រឡប់ទៅវិញទេ ព្រោះជាទឹកចិត្ត និងក្ដីអាណិតរបស់ពួកគេ ព្រមទាំងមានពាក្យពេចន៍ជួយលើកទឹកចិត្តដល់នាងទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ គេក៏បានឃើញ តារាសម្ដែងស្រី គឹម លីហ្សា បានធ្វើការចូលខមមិន ក៏ដូចជាបង្ហោះសារលើបណ្ដាញសង្គមរបស់អ្នកនាង ដោយនិយាយជុំវិញរឿងអ្នកនាង ខ្ញុង ចង់បាញ់លុយត្រឡប់ទៅឱ្យម្ចាស់ជំនួយវិញនោះ ដែលតារាសម្ដែងស្រីរូបនេះ បានលើកឡើងឱ្យដឹងថា អ្នកនាង ក៏ជាម្ចាស់លុយ ដែលបានជួយនាងខ្ញុង ចំនួន ១០០ ដុល្លារ ដែរ តែអ្នកនាងមិនមានការសោកស្ដាយចំពោះការជួយនេះទេ មានតែអាណិតលើសដើម ព្រោះអ្នកនាងយល់ថា អ្នកនាង ខ្ញុង កំពុងតែពិបាកពិតមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះ លើបណ្ដាញសង្គមរបស់ អ្នកនាង គឹម លីហ្សា ដែលបានរៀបរាប់ថា៖ «ខ្ញុំជាម្ចាស់លុយ 100$ ខ្ញុំបានជួយគាត់ហើយ ហើយក៏ខ្ញុំមិនស្តាយ​ក្រោយ​ដែរ ព្រោះពេលនេះគាត់កំពុងពិបាកពិតមែន ខ្ញុំមានតែអណិតគាត់លើសដើម ពេលដឹងថាគាត់ប្រឹងស្វះស្វែងរកអ្នកផ្តល់គំនិតមកជួយព្រឹក្សា ចុងក្រោយធ្វើឱ្យបងប្អូន គិតថាគាត់សម្តែង…

Read More

នៅចាំគាត់អត់? ថ្ងៃនេះខួបស្វាមី ១ ឆ្នាំ ភរិយា Chef រិទ្ធី បន់ស្រន់ឱ្យស្វាមីយ៉ាងកម្សត់ អានហើយរំជួលចិត្ត

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃគម្រប់ខួប ១ ឆ្នាំនៃម.រ.ណ.ភា.ពរបស់កំពូលចុងភៅដ៏មានស្នាដៃ គឺលោក ស៊ឺ សោភ័ណ្ឌរិទ្ធី ហៅ Chef រិទ្ធី ជាអតីតគណៈកម្មការដ៏មានប្រជាប្រិយភាពមួយរូបក្នុងកម្មវិធីប្រកួតម្ហូប Master Chef Khmer កាលពីពេលកន្លងមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំមិនភ្លេចថា ម.រ.ណ.ភា.ពរបស់ Chef រិទ្ធី បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាមហាជនដែលគាំទ្រកម្មវិធី Master Chef Khmer មានការសោកស្ដាយចំពោះការលាចាកលោករបស់អតីតគណៈកម្មការរូបនេះយ៉ាងខ្លាំង ជាពិសេសភរិយារបស់លោក តែងតែបង្ហោះសារខូចចិត្តនៅលើគណនីហ្វេសប៊ុកបង្ហាញអារម្មណ៍នឹកដល់ស្វាមីជារឿយៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតមកដល់ខួបនៃការស្លាប់ ១ ឆ្នាំរបស់ Chef រិទ្ធី នៅថ្ងៃទី ២០ តុលា នេះ ភរិយាលោកមិនភ្លេចធ្វើបុណ្យយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧន្ទិសកុសលដល់ស្វាមីបណ្ដូលចិត្តនោះទេ។ លើសពីនេះ អ្នកនាងបានបន់ស្រន់ឱ្យ Chef រិទ្ធី យ៉ាងកម្សត់ទៀតថា ៖ «21.10.2020 -21.10.2021 ខួបមួយឆ្នាំរបស់បង ស៊ឺ សោភ័ណ្ឌរិទ្ធី សូមឧទ្ទិសកុសលផលបុណ្យទាំងអស់បានទៅដល់បង ជាតិក្រោយកុំឱ្យដូចជាតិនេះ សូមឱ្យបងមានសុខភាពល្អ សំណាងល្អ និង អាយុវែង»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

លោកគ្រូ សៀវ សុផល ថាខំឱ្យគំនិតជួយ ខ្ញុង ដោយក្តីអាណិតសោះ បែរជាត្រូវគេស្អប់ស្ទើរមួយប្រទេស

នៅរាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ លោកគ្រូ សៀវ សុផល ដែលមហាជនភាគច្រើនបានស្គាល់ថា ជាលោកគ្រូ ជោគជ័យ និង ជាអ្នកនៅពីក្រោយគំនិតរៃអង្គាសម្នាក់ ១ ដុល្លារ ដើម្បីជួយដោះស្រាយបំណុលរបស់តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live បកស្រាយទាំងមិនអស់ចិត្ត ក្រោយត្រូវគេស្អប់ និង រិះគន់មួយប្រទេសព្រោះបញ្ហានេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការបកស្រាយរបស់លោកគ្រូ សៀវ សុផល ដែលមានខ្លឹមសារសង្ខេបបែបនេះថា ៖ «បញ្ហា ខ្ញុង គឺលោកជួយឱ្យគំនិត ដោយសារក្តីអាណិត ព្រោះនាងរកចង់សម្លាប់ខ្លួន ដោះស្រាយបំណុលដែលវ័ណ្ឌ-ក ជុំទិសមិនចេញ។ ដោយលោកឃើញនាង ខ្ញុង មានអ្នកតាមដានជាង ៩០ ម៉ឺននាក់ ដែលប្រៀបដូចជាគ្រូឱសថមានដើមរុក្ខជាតិរាប់ម៉ឺនប្រភេទ តែមិនចេះធ្វើថ្នាំ ទើបលោកបំផុសគំនិតនេះឡើង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ហើយវាមិនមែនជាលើកទី ១ នោះឡើយដែលលោកជួយដោះស្រាយបញ្ហាគេ លោកឃើញថាគំនិតរបស់លោកជោគជ័យខ្លាំង ដោយមានអ្នកជួយនាង ខ្ញុង បានលុយរាប់ម៉ឺនដុល្លារ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ហើយលោកក៏ឃើញមានអ្នកបង្វែរជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ផ្ទុយទៅវិញ រឿងមួយនេះបែរជាត្រូវធ្វើឱ្យលោកត្រូវចត់បាយ ហើយទទួលបានការស្អប់ និង ត្រូវគេជេរស្ទើរមួយប្រទេសទាំងដែលខ្លួនមិនបានធ្វើអ្វីខុស។ តែសម្រាប់លោកគឺមិនអីទេ គឺលោកសប្បាយចិត្ត ព្រោះឃើញមានមហាជន និង បុគ្គលល្បីៗ ខ្មែរចេះជួយគ្នា និង ជួយដល់មន្ទីរពេទ្យខ្វះខាត។ ប្រសិនបើការជួយនេះ ធ្វើឱ្យមហាជនមានប្រតិកម្ម និង ធ្វើឱ្យ ខ្ញុង គិតថាប៉ះពាល់កិត្តិយស លោកសុំទោសជាសាធារណៈ ចំពោះការបំផុសគំនិត ១ ដុល្លារនេះ»៕

Read More

អបអរសាទរ​ អ្នកគ្រូ ហ៊ឹម ស៊ីវន ទទួលបានសមាជិកថ្មី​ ចៅភ្លោះ​ ប្រុសស្រីទាំងពីរ​ មានមុខមាត់គួរឲ្យស្រលាញ់ណាស់

រាជធានីភ្នំពេញ ៖ ទោះជា តារាជើងចាស់ម្នាក់ ក៏ពិតមែន តែតារាចម្រៀងល្បីឈ្មោះ អ្នកគ្រូ ហ៊ឹម ស៊ីវន នៅតែទទួលការគាំទ្រ ការកោតសរសើរពីមហាជនខ្មែរជាខ្លាំង ជាសិល្បការិនីគម្រូជាខ្លាំង មិនធ្លាប់មានរឿងអាស្រូវល្បីឈ្មោះមិនល្អ សូម្បីតែម្តង ផ្ទុយទៅវិញ បែរជា ផ្ទុះការចាប់អារម្មណ៍ពីជីវិតរបស់អ្នកគ្រូ ពោរពេញដោយសុភមង្គល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយបានរៀបការរយៈពេល ៣ឆ្នាំហើយនោះ កូនស្រីអ្នកគ្រូ ក៏ទទួលបានចំណងដៃកូនភ្លោះ ប្រុសមួយស្រីមួយ ដែលថ្មីៗនេះ ទើបនឹងសម្រាល ជាមួយគ្នានេះ ទារក ទារិកា មើលទៅធំធាត់ សុខភាពល្អខ្លាំងណាស់ លើសពីនេះទៅទៀត ក៏មានមុខមាត់គួរឲ្យស្រលាញ់ ខ្នាញ់តែម្តង ខណៈទើបនឹងកើតក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តបាយ័ន លោក ជា វណ្ណារិទ្ធ បានបង្ហោះសារ និងរូបភាព ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អបអរសាទរ​ អ្នកបង​ ហ៊ឹម ស៊ីវន ដែលទទួលបានសមាជិកថ្មី​ ចៅភ្លោះ​ ប្រុសស្រីទាំងពីរ​ ដោយទទួលបានការយកចិត្តទុកដាក់និងតាមដានពិនិត្យពីលោកគ្រូ​ អ្នកគ្រូ​ នៅ​ Chetra Polyclinic & Julie Maternity, ជាពិសេសលោកគ្រូ​ Weygand Thaihoa៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

មេម៉ាយមានអីមិនល្អ! ពេជ្រ សោភា មិនខ្លាចនឹងពាក្យថា «មេម៉ាយ» រហូតពោលសម្តីក្នុងចិត្តនេះឡើង

កំពូលតារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ ពេជ្រ សោភា បានស្ពាយឈ្មោះជាស្រ្តីមេម៉ាយច្រើនឆ្នាំមកហើយ បន្ទាប់ពីនាងសម្រេចចិត្តលែងលះជាមួយអតីតស្វាមី ជាអាណិកជនម្នាក់រស់នៅសហរដ្ឋអាមេរិក គឺលោក ឡៅ ឆលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពេជ្រ សោភា រកបានបុរសសង្ហាដែលជាអ្នកស្អំបេះដូងថ្មី គឺតារាសម្ដែង ឆឹម សក្កដា ដោយកន្លងមកអ្នកទាំងពីរថែមទាំងធ្លាប់ប្រកាសពីគម្រោងរៀបការជាមួយគ្នា ដើម្បីបញ្ចប់ឈ្មោះជាសង្សារថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ស្រាប់តែនៅសុខៗ ពេជ្រ សោភា បានបង្ហោះសារប្លែកមួយ ដោយនាងបានរំឭកពីពាក្យថាមេម៉ាយ ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងសារនោះ ពេជ្រ សោភា លើកឡើងថា ៖ «កុំខ្លាចពាក្យថាមេម៉ាយ កុំយកពាក្យសម្ដីគេដាក់ក្នុងចិត្តច្រើនពេក កុំផ្ញើក្ដីសុខអ្នកក្នុងមាត់គេ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីនៅសុខៗ តារាចម្រៀងស្រីខាងលើស្រាប់តែលើកឡើងពីពាក្យថា «មេម៉ាយ» ក្នុងនោះ អ្នកនាងថែមទាំងបង្ហោះរូបថតស្លៀកប៊ីគីនីយ៉ាងសិចស៊ីទាក់ទាញបង្អួតភ្នែកមហាជនថែមទៀត៕

Read More

សង្ហាណាស់! Sky ពេញកំលោះអាយុ ១៦ ឆ្នាំភ្លាម ខាត់ សុឃីម ស្រាប់តែហាមកូនប្រុសមិនឱ្យធ្វើរឿងនេះដាច់ខាត

ភ្លេចៗខ្លួន កូនប្រុសច្បងរបស់តារាចម្រុះទេពកោសល្យ អ្នកនាង ខាត់ សុឃីម ធំពេញកំលោះស្ដូកបាត់ទៅហើយ លើសពីនេះប្អូនប្រុស Sky ថែមទាំងមានរូបរាងស្រស់សង្ហា មុខមាត់ស្អាតបាតមានមន្តស្នេហ៍ខ្លាំងមិនណយទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមែនត្រឹមតែមហាជនទេដែលយល់ថា អូន Sky ធំធាត់លឿនឆាប់ពេញកំលោះស្ដូកនោះ សូម្បីតែអ្នកនាង ខាត់ សុឃីម ដែលជាម្ដាយផ្ទាល់ ក៏យល់ថាទើបម៉្ងៃនោះសោះ កូនប្រុសច្បងរបស់អ្នកនាងមានអាយុ ១៦ ឆ្នាំបាត់ទៅហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនាមជាម្ដាយ ខាត់ សុឃីម បានបង្ហោះសារជូនពរកូនប្រុសសម្លាញ់នៅថ្ងៃខួបកំណើតអាយុ ១៦ ឆ្នាំពោរពេញដោយសេចក្ដីស្រឡាញ់ និង ភាពកក់ក្ដៅចំពោះកូន តែដោយសារប្អូនប្រុស Sky មានរូបរាងសង្ហា មុខមាត់ក៏ស្រស់ស្អាតមិនចាញ់តួកុន ស្រាប់តែអ្នកនាង ខាត់ សុឃីម បានហាមប្រាមកូនកំលោះកុំឱ្យមានសង្សារច្រើនពេក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាត់ សុឃីម រៀបរាប់ថា ៖ «20/10/2005/20/10/2021..happy birthday to my sweet Skyz កូនប្រុសម្តាយទើបថ្ងៃមុនសោះ ឥលូវ អាយុ 16 ឆ្នាំហើយ កំលោះហើយ My love #អរគុណដែលកើតជាកូនខ្ញុំ #អរគុណដែលមិនដែលធ្វើឱ្យខ្ញុំពិបាកចិត្ត ជូនពរកូនប្រុសម្តាយមានសុខភាពល្អ និង រៀនបានពូកែ ហាមមានសង្សារច្រើន A YOU OK ?»៕

Read More