អីយ៉ា ក្រោយពី រ៉ូស បានបង្ហោះសារ បែបនេះ មានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន

ភ្នំពេញ៖ កាលថ្មីៗនេះ​នៅលើគណនីផ្ទាល់ខ្លួន របស់តារាសម្តែងកញ្ញា អាណា ​រ៉ូស បានចែកចាយ ក៏ដូចជា ការបង្ហោះជាមួយនឹង ពាក្យនិយាយក្នុងចិត្ត ដែលនេះជាលើកទីមួយ ដែលតារាស្រីរូបនេះ បានបង្ហោះបែបនេះ ទាំងកើតទុក្ខមិនសុខចិត្ត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះដែរ ម្ចាស់បទ «ចេកខ្ទិះ» បានលើកឡើង ក្នុងការបង្ហោះនៅលើបណ្តាញសង្គម ទាំងនាងខូចចិត្ត នៅពេលដែល អ្នកខំរៀនចប់បរិញាប័ត្រប្រាក់ខែ ខណៈបុគ្គលអ្នកល្បី នៅក្នុង Tiktok មួយចំនួន គ្មានចំណេះដឹង អង្គុយញ៉ំ អង្គុយ Live ដេីរលេង បែរជាគេឲ្យប្រាក់ខែរាប់ម៉ឺនទៅវិញ ដោយនៅក្នុងនោះមានខ្លឹមសារដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម័យនេះម្នាក់ម្នាក់ ខំរៀនចប់បរិញាប័ត្រប្រាក់ខែ 200$ ក្រេាកពីព្រលឹម ព្រលប់ចូល ផ្ទះ បុគ្គលអ្នកល្បី Tiktok គ្មានចំណេះដឹង អង្គុយសុី អង្គុយឡាយ ដេីរលេង គេឲ្យ ប្រាក់ខែរាប់ម៉ឺនសម័យ ទិញ ល្បី ចឹងបានសង្គម នេះឥឡូវ ការនិយាយស្តីគ្មានសីលធម៍ អាណិតតែអ្នកខំរៀនជាពិសេសអ្នករៀនសូត្រដែលមកពីរខេត្តគ្នាជួលផ្ទះគេផងហើយឆ្លៀតផ្ញើលុយអោយម្តាយនៅស្រុកទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះដែរ ក្រោយពីបានបង្ហោះបែបនេះ មានអ្នកចូលបញ្ចេមតិ ខាងក្រោមយ៉ាងហូរហែរ ដោយមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន ក៏ដូចជា ពុកម៉ែ បងប្អូន នៃការបង្ហោះបែបនេះ ថែមទាំងទទួលការចែករំលែកយ៉ាងគួរឲ្យកត់សម្គាល់ដូច្នេះដែរ៕

Read More

ត្រៀមចូលរោងជ័យហើយ! ភ្ជាប់ពាក្យជិត ៣ ឆ្នាំ ទីបំផុត នៅ ស៊ីនឿន ដឹកដៃគូដណ្ដឹងថត Pre-Wedding នៅឯ

ពិតណាស់ គេចាំបានថា តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក នៅ ស៊ីនឿន បានដឹកដៃគូស្នេហ៍រូបស្រស់ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកជួបចាស់ទុំ និង រៀបចំកម្មវិធីភ្ជាប់ពាក្យកាលពីចុងឆ្នាំ ២០១៨ កន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីភ្ជាប់ពាក្យ និង មើលចិត្តគ្នាកាន់តែច្បាស់ លោក នៅ ស៊ីនឿន និង គូដណ្ដឹង មានគម្រោងរៀបការតាំងពីដើមឆ្នាំ ២០២០ មកម៉្លេះ តែក៏ត្រូវជាប់គាំងទៅវិញ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក មកទល់ពេលនេះ តារាចម្រៀងប្រុសរូបនេះ និង គូដណ្ដឹងបានភ្ជាប់ពាក្យជាមួយគ្នាមានរយៈពេលជិត ៣ ឆ្នាំហើយ ដោយថ្មីៗនេះ ឃើញថាតារាចម្រៀងប្រុសរូបនេះ បានសម្រេចចិត្តដឹកដៃគូដណ្ដឹងសំណព្វចិត្តទៅថត Pre-Wedding ដើម្បីត្រៀមចូលរោងការហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះរូបភាពលើបណ្ដាញសង្គមរបស់ តារាប្រុសរូបនេះ ដែលធ្វើការដំណើរទៅកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយនឹងគូដណ្ដឹង ព្រមទាំងភ្ជាប់ជាមួយសារអបអរថ្ងៃកំណើតគូដណ្ដឹងរបស់លោក និង មានពាក្យពេចន៍បញ្ជាក់ឱ្យដឹងថា លោក និង គូដណ្ដឹងកំពុងទៅថត Pre-Wedding ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ លោក នៅ ស៊ីនឿន បានរៀបរាប់ថា ៖ «22-10-21 ថ្ងៃល្អ រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ ជូនពរអូនសុខភាពល្អសម្រស់កាន់តែស្អាត អគុណសម្រាប់រយៈពេល 3 ឆ្នាំនេះ អូនតែងតែនៅក្បែរ លើកទឹកចិត្ត និង ផ្ដល់កម្លាំងចិត្តចំពោះបង។ Pre-Wedding photo shoot»៕

Read More

ជីមមី ទម្លាយធ្លាប់ចង់ប្រកួតបវរកញ្ញាចក្រវាល ប៉ុន្តែមិនអាចដោយសារមូលហេតុនេះ

ពិធីការិនី ជីមមី មិនត្រឹមតែមានទេពកោសល្យខ្ពស់ក្នុងអាជីពសិល្បៈ ក្ដោបបានការងារជាច្រើន ដោយសារមានសមត្ថភាពយ៉ាងប៉ិនប្រសប់ពោរពេញដោយវោហារស័ព្ទនោះទេ ថែមទាំងមានរូបសម្រស់ស្រស់សោភា សាច់សខ្ចី រាងស្រឡូនស្អាតទាក់ទាញថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ ពិធីការិនីរូបស្រស់នេះ ក៏ធ្លាប់បង្ហាញពីសមត្ថភាពមួយទៀត ដែលក្រៅពីភាសាកំណើត នាងអាចប្រើប្រាស់ភាសាបរទេសបានរហូតចំនួន ៣ យ៉ាងស្ទាត់ជំនាញ និង ប្រើប្រាស់តុងយ៉ាងល្អថែមទៀត គឺ ភាសាអង់គ្លេស ថៃ និង ចិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែទេពកោសល្យ សមត្ថភាព និង រូបសម្រស់យ៉ាងទាក់ទាញបែបនេះហើយ ដែលធ្វើឱ្យមានមហាជនអ្នកគាំទ្រជាច្រើនរបស់ ពិធីការិនីរូបនេះ តែងគាំទ្រចង់ឱ្យរូបនាងប្រឡូកចូលក្នុងវិស័យបវរកញ្ញា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្មីកន្លងទៅ បើតាមវីដេអូខ្លីនៃកិច្ចសម្ភាសន៍ក្នុងកម្មវិធី 3 FUN ពិធីការិនីរូបនេះ បានទម្លាយឱ្យដឹងថា រូបនាងធ្លាប់មានបំណងចង់ចូលប្រកួតបវរកញ្ញាចក្រវាលកាលពី ២ ឆ្នាំមុន ដែលទទួលបានការគាំទ្រយ៉ាងពេញទីពីគ្រួសារ និង គូស្នេហ៍ ជាពិសេសអ្នកគាំទ្រជាច្រើនរបស់នាង ប៉ុន្តែដោយសារតែការប្រកួតបវរកញ្ញានេះ មានលក្ខខណ្ឌមួយចំនួនដែលធ្វើឱ្យរូបនាងមិនអាចលះបង់ពេលវេលាសម្រាប់ការប្រកួតនេះបាន ហើយនាងគិតថាទុកឱ្យអ្នកមានឆន្ទៈ និង ត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ ឱ្យគាត់បានបង្ហាញពីសមត្ថភាពវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង មកដល់សព្វថ្ងៃនេះ គេងសង្កេតឃើញថា ពិធីការិនីរូបនេះ នៅតែមានមហាជនអ្នកគាំទ្រជាច្រើនចង់ឱ្យនាងចូលរួមប្រកួតវិស័យមួយនេះ ព្រោះតែពួកគេមានការស្ដាយចំពោះសមត្ថភាព និងទេពកោសល្យ ព្រមទាំងរូបរាងដ៏ស្រស់ផូរផង់របស់នាងផងដែរ៕

Read More

ប្រពៃណាស់! រតនៈ វិសិដ្ឋ មិនឈរឱបដៃ សង្វាតធ្វើរឿងនេះភ្លាមៗ ជួយតារាកំប្លែងចាស់ជរា ៤ រូប កំពុងរស់ទាំងលំបាក

បើគិតមកដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ នេះ គឺរយៈពេល ៤ ថ្ងៃមកហើយ ដែលតារាប្រុសលោក រតនៈ វិសិដ្ឋ បានធ្វើរឿងមួយគួរឱ្យសរសើរដើម្បីជួយដល់តារាកំប្លែងចាស់ជរាចំនួន ៤ រូប ដែលមានជំងឺជាប់ខ្លួនមិនអាចបន្តអាជីពសិល្បៈជាច្រើនឆ្នាំមកហើយនោះ។​ តារាកំប្លែងជើងចាស់ ៤ រូបនោះ រួមមាន លោកយាយ ណយ សំណាង នាយ ក្តិប លោកតា សង់ ស៊ីស និង តាចេក ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បកក្រោយបន្តិច កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ លោក រតនៈ​ វិសិដ្ឋ បានប្រកាសអំពាវនាវដល់មហាជនតាមរយៈគណនីហ្វេសប៊ុករបស់លោក ចូលរួមបរិច្ចាគជួយដល់តារាកំប្លែងចាស់ជរាទាំង ៤ រូបខាងលើ ដោយលោករៀបរាប់ថា ៖ «ថ្ងៃនេះសុំតិចហើយ! មើលចុះសុទ្ធតែតារាកំប្លែងជើងចាស់ សួរថាហើយបើជ្រុលជួយគាំទ្រសិល្បៈគួរនឹកឃើញដល់ពួកគាត់ផង។ ពួកគាត់មិនទាន់ស្លាប់ទេ ម៉េចក៏មើលរំលង? ចូរពិចារណាតាមការគួរ! សុំជួយពួកគាត់ផង តែ 1$ ទេ នេះជា ABA របស់ខ្ញុំ (000318478-BO VISETH) ខ្ញុំនឹងយកលុយទាំងអស់ដែលបានទៅជួយគាត់ផ្ទាល់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញសារ និង ការអំពាវនាវរបស់លោក រតនៈ វិសិដ្ឋ ហើយនោះ មហាជនអ្នកលេងបណ្តាញសង្គមជាច្រើនក៏បានសរសើរពីទឹកចិត្តរបស់លោក ក៏ដូចជាបានចូលរួមជាបន្តបន្ទាប់តាមសទ្ធាជួយដល់តារាកំប្លែងចាស់ជរាទាំង ៤ រូប ដោយគិតចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២១ លោក រតនៈ ពិសិដ្ឋ បានទទួលទឹកប្រាក់ពីសប្បុរសជនប្រមាណ ១ ពាន់ដុល្លារហើយ។ លោក រតនៈ វិសិដ្ឋ ក៏បញ្ជាក់ថា លោកនឹងបន្តរកជំនួយបន្ថែមទៀតដើម្បីប្រគល់ជូនតារាកំប្លែងចាស់ជរាទាំង…

Read More

អីយ៉ា ខួបស្នេហ៍ ៥ ឆ្នាំ ស្រាប់តែ សុខ សុម៉ាវត្តី ទម្លាយរឿងរ៉ាវទាក់ទងនឹង លី វ៉ាហេទ ទាំងនេះឡើង

ទើបតែបានចំហពីទំនាក់ទំនងស្នេហាមិនលាក់លៀមកាលពីថ្ងៃនោះសោះ ស្រាប់តែនៅឆ្នាំ ២០២១ នេះ ចំណងស្នេហ៍របស់ពិធីការិនីមេម៉ាយកូនមួយ អ្នកនាង សុខ សុម៉ាវត្តី និង កំលោះសង្ហាកីឡាបាល់ទាត់ លី វ៉ាហេទ បានទាក់ទងគ្នាបានរយៈពេល ៥ ឆ្នាំមកហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃខួបស្នេហ៍គម្រប់ ៥ ឆ្នាំ​ មិនខុសពីឆ្នាំមុនៗឡើយ អ្នកនាង សុខ សុម៉ាវត្តី នៅតែបង្ហាញក្តីស្រឡាញ់ដល់គូស្នេហ៍វ័យក្មេងរបស់ខ្លួនដូចដើម ដោយនាងតែងតែបង្ហាញអារម្មណ៍ដ៏ផ្អែមល្ហែមដល់មិត្តប្រុសជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងខួបស្នេហ៍ ៥ ឆ្នាំ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ អ្នកនាង​ សុខ សុម៉ាវត្តី មិនត្រឹមតែពោលពាក្យផ្អែមល្ហែមជាថ្មីដល់ម្ចាស់ចិត្តនោះឡើយ គឺពិធីការិនីរូបនេះក៏បានទម្លាយមូលហេតុនៃការចាប់ផ្តើមស្នេហ៍ដំបូងរបស់អ្នកនាង និង លោក លី វ៉ាហេទ ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង សុខ សុម៉ាវត្តី បានទម្លាយដើមទងថា ៖ «នៅថ្ងៃដំបូងដែលខ្ញុំជួបអ្នក ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំសំណាងបាត់ទៅហើយដែលបានស្គាល់មិត្តល្អដូចជាអ្នក ព្រោះមនុស្សគ្រប់គ្នារួមទាំងខ្ញុំតែងតែសើចញញឹម និង ពេញចិត្តនូវអត្តចរិត ការធ្វើល្អ គិតល្អរបស់អ្នក។ រហូតមកដល់ថ្ងៃមួយ ដែលខ្ញុំសម្រេចចិត្តច្បាស់លាស់ហើយថាខ្ញុំនឹងកាន់ដៃអ្នកឆ្លងផ្លូវពិបាក និង ឧបសគ្គរួមគ្នា ហើយក៏លួចផ្សងថាទោះមានរឿងអីក៏ដោយ សុំឱ្យតែគាត់ច្បាស់លាស់! ព្រោះខ្ញុំខ្លួនឯងចាស់ហើយ លែងមានពេលគិត និង ចំណាយពេលមើលចិត្តអ្នកណាច្រើនទៀតហើយ។ តែជាសំណាងអាក្រក់អីមើលគាត់លេងៗសោះ ៥ ឆ្នាំទៅហើយបងប្អូន។ ៥ ឆ្នាំ ដែលបងផ្តល់ឱ្យវាលើសពីមនុស្ស ដែលអូនចង់បានហើយ (ហួស Target ហើយហ៊ា) បើ ៥ ឆ្នាំកន្លងមក ការធ្វើល្អវាជាការកុហក ការលួងលោម ហ៊ាហា៎ អូនសុំអាម៉ូដដូច ៥ ឆ្នាំកន្លងមកនេះ តែ ៦០…

Read More

ប្រឡូកកំប្លែងរាប់សិបឆ្នាំ ពេលនេះតារាកំប្លែងជើងចាស់ ៣ រូប ធ្លាក់ខ្លួនមានជំងឺប្រចាំកាយ រស់ក្នុងភាពលំបាកលំបិន

មហាជនច្បាស់ជានៅចាំមិនភ្លេចទេតារាកំប្លែងរៀមច្បងកាលពីជំនាន់មុនៗ ដោយមាន នាយក្រឹម នាយកុយ នាយវីតាមីនសេ នាយសង់ស៊ីស នាយសានម៉ៅ នាយក្តិប នាងសាឡាឡា នាងគ្រត នាងកាឆយ យាយអឿន យាយយយ និង តារាកំប្លែងល្បីៗរួមជំនាន់ជាច្រើនទៀត ដោយនៅពេលពួកគាត់បានប៉ះគ្នាសម្តែងនៅលើឆាកម្តងៗ តែងតែបង្កការផ្ទុះសំណើចដល់អ្នកគាំទ្រសើចចុកពោះមិនស្ទើរទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកទល់ពេលនេះ តារាកំប្លែងខាងលើលែងបានជួបជុំគ្នាទៀតហើយ ដោយអ្នកខ្លះក៏នៅតែបន្តអាជីពកំប្លែងដូចដើម ខ្លះបានទៅរស់នៅក្រៅប្រទេស ខ្លះទៀតចាស់ជរា មានជំងឺប្រចាំកាយ ហើយខ្លះទៀតក៏បានបាត់បង់ជីវិតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្ងៃនេះ យើងនឹងនិយាយពីតារាកំប្លែងល្បីឈ្មោះ ៣ រូប ដែលពេលនេះពួកគាត់មានវ័យចាស់ និង មានជំងឺប្រចាំកាយទ្រុឌទ្រោមខ្លាំង មិនអាចបន្តអាជីពសិល្បៈបានទៀតទេ ជាមួយនឹងការរស់នៅក្នុងជីវភាពមួយខ្វះខាត មិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញថ្នាំព្យាបាលជំងឺប្រចាំថ្ងៃ។ យ៉ាងណាមិញ ថ្មីៗនេះ គេសង្កេតឃើញតារាកំប្លែង ៣ រូបនេះ កំពុងតែទទួលបានជំនួយពីសប្បុរសជនជាបន្តបន្ទាប់ ដើម្បីជួយផ្គត់ផ្គង់ជីវភាព និង ថ្នាំសង្កូវ ក្នុងនោះក៏កំពុងទទួលបានការយកចិត្តទុកដាក់ពីខាងសមាគមសិល្បៈខ្មែរផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. យាយ ណយ សំណាង បច្ចុប្បន្នតារាកំប្លែងស្រីរូបនេះ មានជំងឺបេះដូង និង វង្វេង ក្រោយពេលជាសះស្បើយពីជំងឺកូវីដ-១៩ និង កំពុងរស់នៅក្នុងជីវភាពមួយលំបាកផងដែរ។ ២. នាយ ក្តិប បច្ចុប្បន្ន តារាកំប្លែងប្រុសរូបនេះ មានជំងឺប្រចាំកាយ ដោយស្លា.ប់មួយចំហៀងខ្លួន រស់ព្យាបាលជំងឺនៅលើគ្រែ មិនអាចប្រកបរបរអ្វីបានទៀតឡើយ ដែលធ្វើឱ្យលោកកំពុងខ្វះខាតជីវភាពខ្លាំង។ ៣. នាយ សង់ស៊ីស ចំពោះតារាកំប្លែងប្រុសរូបនេះដែរ បច្ចុប្បន្នមានជំងឺប្រចាំកាយរឹងថ្គាមពិបាកនិយាយ បន្ទាប់ពីត្បៀតសរសៃឈាមក្នុងខួរក្បាលកន្លងមក ហើយលោកក៏មិនអាចបន្តអាជីពសិល្បៈទៀតបាន ដែលពេលនេះ លោកតា ក៏កំពុងតែមានការខ្វះខាត និង កំពុងរស់នៅឯស្រុកកំណើតខេត្តបាត់ដំបង៕

Read More

ទើបឡើងភូមិគ្រឹះតម្លៃជាង ១ លានដុល្លារ ពេលនេះ គង់ រ៉ាយុទ្ធ ទិញឡានទំនើបផ្គាប់ចិត្តប្រពន្ធយ៉ាងរំភើប

អតីតតារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាង អ៊ឹម សុគន្ធា កំពុងធ្វើឱ្យនារីៗជាច្រើនច្រណែននឹងវាសនារបស់អ្នកនាង បន្ទាប់ពីអតីតតារាស្រីរូបនេះ ត្រូវបានស្វាមីស្រឡាញ់ផ្ដល់សុភមង្គល ហើយថែមទាំងពូកែផ្គាប់ចិត្តសឹងតែគ្រប់យ៉ាងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងថ្មីៗនេះ អ្នកនាង អ៊ឹម សុគន្ធា បានបង្ហាញរថយន្តស៊េរីទំនើបដ៏ថ្មីសន្លាងមួយគ្រឿងម៉ាក Range Rover ដែលជាអំណោយពីស្វាមីសំណព្វចិត្តទើបនឹងទិញជូននាងក្ដៅៗ ព្រមជាមួយសារដ៏មានអត្ថន័យថា ៖ «ភាពជោគជ័យមិនអាចធ្វើបានតែម្នាក់ឯង បើគ្មានមនុស្សសំខាន់ជាច្រើននៅក្បែរខ្លួន មានបងប្អូនជាច្រើនថាខ្ញុំជាមនុស្សស្រីដែលមានសំណាងណាស់មានអ្វីគ្រប់យ៉ាង… ប៉ុន្តែខ្ញុំមិនគិតបែបនេះទេ អ្វីដែលគេហៅថាមានសំណាងបំផុតគឺមានមនុស្សល្អៗជាច្រើន ចូលមកក្នុងជីវិតខ្ញុំ… ជាពិសេសមនុស្សដែលឈរក្បែរខ្ញុំ កាន់ដៃខ្ញុំ មិនថាមានរឿងអ្វីគាត់មិនដែលប្រលែងដៃខ្ញុំ ឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា… មានតែពាក្យថាអរគុណលោកប្ដី Rayuth Kong ដែលធ្វើឱ្យគ្រួសារពេញបូរិបូរដោយសុភមង្គល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អរគុណសម្រាប់គ្រប់យ៉ាងដែលមនុស្សប្រុសម្នាក់នេះតែងតែផ្ដល់ឱ្យ មិនថាចង់បានអ្វី ត្រូវការអ្វី មិនដែលជំទាស់ចិត្ត សូមអរគុណសម្រាប់កាដូឆ្នាំនេះ My love»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា គង់ រ៉ាយុទ្ធ និង អ្នកនាង អ៊ឹម សុគន្ធា ទើបតែរៀបចំពិធីសូន្យមន្តឡើងភូមិគ្រឹះថ្មីតម្លៃជាង ១ លានដុល្លារ កាលពីប៉ុន្មានថ្ងៃមុនសោះ ពេលនេះលោកបានទិញឡានស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារឱ្យប្រពន្ធទៀត ពិតជាស្វាមីដែលមនុស្សផ្គាប់ចិត្តប្រពន្ធមែន៕

Read More