មនុស្សម្នា​ជាច្រើន​ចាប់អារម្មណ៍​ យ៉ាងខ្លាំង ទឹកជ្រោះអស្ចារ្យ ធ្លាក់ពីជ្រលងភ្នំ បាចសាចមានរូបរាងដូចកូនក្រមុំអឺរ៉ុប

វា​ពិតជា​អស្ចារ្យ​ណាស់ សម្រាប់​ទឹកជ្រោះ​មួយ​នេះ ដោយ​វា​បានធ្វើឱ្យ​មនុស្សម្នា​ជាច្រើន​ចាប់អារម្មណ៍​លើ​វា​យ៉ាងខ្លាំង បន្ទាប់ពី​គេ​បានឃើញ​សភាព​ទឹក​ដែល​ធ្លាក់ ពីលើ​ភ្នំ​មកក្រោម​នោះ មាន​រូបរាង​ចម្លែក​គួរឱ្យ​ចង់​គយគន់ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​យើង​មិន​បានដឹង​ពី​ប្រភព​ពិត​នៃ​តំបន់​ទឹកជ្រោះ​នោះ​ថា​ស្ថិតនៅ​ក្នុងប្រទេស​ណា​ឡើយ ដោយ​គេ​គ្រាន់តែ​ដឹងថា នាពេលនេះ​វា​កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង ។ ពិតណាស់​ទឹកជ្រោះ​នោះ​ត្រូវបាន​គេ​មើលឃើញ​ពីស​ភាព​អស្ចារ្យ​មួយ ដោយសារ​ទឹក​ដែល​ធ្លាក់​ចុះមក​នោះ​មាន​សណ្ឋាន​ដូច​ទៅនឹង​កូនក្រមុំ​មួយរូប​ដ៏​ស្រស់ស្អាត​កំពុង​ឈរ​រង់ចាំ​ដៃគូ ដែលជា​ទិដ្ឋភាពមួយដ៏ស្រស់ស្អាត និង កម្រ​បំផុត។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​សភាព​ទឹក​ដែល​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ជា​ដំណាក់ៗ និង បាចសាច​ពេញ​លើ​ផ្ទាំង​ថ្ម​ធំៗជះមកដល់ព្រះប្រថពី​នោះ បានធ្វើ​ឱ្យគេ​កោត​ស្ងប់​ស្ងែ​ង​យ៉ាងខ្លាំង ដោយ​មិន​នឹកស្មានថា​វា​អាច​ធ្លា​ក់មកមាន​រូបរាង​ដ៏​គួរឱ្យ​ទាក់ទាញ​បែបនេះ​ឡើយ ដែល​ទិដ្ឋភាព​នោះ​ធ្វើ​ឱ្យគេ​ប្រាថ្នា​ចង់ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

នៅចាំក្មេងប្រុសម្នាក់ ដូចតួ «ម៉ៅឃ្លី» ទេ? ឥលូវអាចចូលរៀនបាន ស្លៀកឈុតសិស្សស្អាតបាតណាស់

ក្មេង​ប្រុស Ellie ដែល​ត្រូវ​បាន​អ្នក​ភូមិ​រើស​អើង និង​ប្រដូច​រូប​គេ​ទៅ​នឹង​សត្វ​ស្វា ឥលូវ​នេះ​បាន​កែប្រែ​អនាគត អាច​ចូល​រៀន​នៅ​សាលា​ដូច​គេ​ដូច​ឯង​​បាន​ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Zanziman Ellie ជា​ក្មេង​ប្រុស​ម្នាក់​កើត​ក្នុង​ឆ្នាំ ១៩៩៩ និង​រស់​នៅ​ជាមួយ​ម្ដាយ​នៅ​ក្នុង​ព្រៃ​នៃ​ឯ​ប្រទេស​រវ៉ានដា (Rwanda)។ ជីវិត​ក្មេង​ប្រុស​មួយ​នេះ គឺ​តាំង​ពី​ក្មេង​មក គឺ​ត្រូវ​បាន​រង​ការ​រើស​អើង មាក់ងាយ​ដោយ​អ្នក​ភូមិរបស់​គេ ដោយសារ​តែ​ខ្លួន​មាន​រូបរាង​ខុស​ប្លែក​ពី​គេ​ឯង។ ជាង​នេះ​ទៅ​ទៀត​នោះ Ellie ថែម​ទាំង​ត្រូវ​បានបដិសេធ​មិន​ឱ្យ​រៀន​សូត្រ​ទៀត​ផង ដោយ​ថា​រូប​គេ​មិន​មាន​ខួរក្បាល​ល្អ​អាច​ចាប់​យក​មេរៀន​ក្នុង​ថ្នាក់​បាន។ ដោយ​ហេតុ​នេះ​ហើយ ទើប Ellie ត្រូវ​ចំណាយ​ជីវិត​សឹង​ពាក់​កណ្ដាល​របស់​ខ្លួន​រស់​នៅ​តែ​ក្នុង​ព្រៃ​នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាម​សារព័ត៌មាន The Standard ម្ដាយ​របស់ Ellie បាន​និយាយ​ថា ៖ «កូន​ប្រុស​វ័យ ២១ ឆ្នាំ​របស់​ខ្ញុំ គឺ​មិន​អាច​ទៅ​សាលារៀន​បាន​ទេ ព្រោះ​អ្នក​ជំនាញ​ប្រាប់​ខ្ញុំ​ថា ក្មេង​នេះ​មិន​អាច​ទ្រាំ​ទ្រ​ការ​ចូល​រៀននៅ​សាលា​បាន​នោះ​ទេ។​ ពួកគេ​បាន​ពិនិត្យ​កូន​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា កូន​ខ្ញុំ​ខ្វះ​ចំណេះដឹង។ គេ​មាន​ចំណេះ​អាច​រស់​រាន ប៉ុន្តែ​មិន​មាន​ក្នុង​ការ​ឱ្យ​គេ​ក្លាយ​ជា​សិស្ស​នោះ​ឡើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​ក្ដី​អាណិត​អាសូរ Ellie ទទួល​បាន​ជំនួយ​ភ្លូកទឹក​ភ្លូក​ដី​ពី​មហាជន​ជាច្រើន ដោយ​ពួកគេ​បាន​ព្យាយាម​ជួយ​ឱ្យ​ជីវិត​គេ និង​ម្ដាយ​បាន​ប្រសើរ​ជាង​នេះ។ មក​ទល់​ពេល​នេះ ជំនួយ​សប្បុរសធម៌​ទាំង​នោះ បាន​សម្រេច​ឡើង និង​បាន​ប្រើប្រាស់​ក្នុង​ការ​បញ្ជូន Ellie ឱ្យ​ទៅ​សាលារៀន​ដូច​គេ​ឯង​បាន ក្នុង​សាលា​សម្រាប់​ក្មេង​ៗ​មាន​ពិការភាព​នៅ​ឯ​មជ្ឈមណ្ឌល​សហគមន៍ Ubumwe៕

Read More

ទម្លាយរឿងរ៉ាវពិត ដ៏កម្សត់នៃក្មេងស្រីម្នាក់ ខូចចិត្តរហូតឆ្កួតព្រោះ​សង្សារខំស្រឡាញ់រាប់ឆ្នាំ ក្បត់ទៅការនឹងស្រីថ្មី

ថ្មី​ៗ​នេះ តាម​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​ចំនួន មិន​ថា TikTok ឬ ហ្វេសប៊ុក​នោះ​ឡើយ កំពុង​តែ​ផ្ទុះ​ការ​ចែកចាយ​ខ្លាំង​នៃ​រឿង​រ៉ាវ​ជីវិត​ពិត​ដ៏​កម្សត់​នៃ​ក្មេង​ស្រី​សញ្ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿង​រ៉ាវ​ដែល​កំពុង​ធ្វើ​ឱ្យ​មហាជន​តាម​បណ្ដាញ​សង្គម​ជាច្រើន​អាណិតអាសូរ​បំផុត​នេះ គឺ​កើត​មាន​ឡើង​លើ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ Rina ដែល​រូបនាងបាន​ខូច​ចិត្ត​ធ្ងន់ធ្ងរ​រហូត​ទៅ​ជា​ឆ្កួត ដោយសារ​តែ​ការ​ស្រឡាញ់​សង្សារ ៦ ឆ្នាំ​ខ្លាំង​ក្លា​ពេក តែ​បែរ​ជា​ត្រូវ​គេ​ក្បត់​ចិត្ត​ទៅ​រៀបការ​នឹង​ស្រី​ផ្សេង​ម្នាក់​ទៀតដែលត្រូវជាសាច់ញាតិនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Rina គឺ​ជា​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ រស់​នៅ​ក្នុង​ខេត្ត East Java ប្រទេស​ឥណ្ឌូនេស៊ី។ កាល​ពី​ ៤ ឆ្នាំ​មុន រូបនាង​បាន​កើត​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ខូច​ចិត្ត​នឹង​ការ​ផិត​ក្បត់​របស់​មិត្ត​ប្រុស​​នាង។ មាន​ថ្ងៃ​មួយ នាង​បាន​ដួល​ក្នុងផ្ទះសន្លប់​បាត់​ស្មារតី។ ពេល​ដឹង​ខ្លួន​វិញ នាង​បែរ​ជា​មិន​ស្គាល់​ថា​ខ្លួន​ឯង​ជា​នរណា រួមទាំងមិនស្គាល់ឪពុកម្ដាយ សាច់ញាតិនាងទៀតផង។ ចាប់​តាំង​ពី​ពេល​នោះ​មក Rina ត្រូវ​បាន​ឱ្យ​ដឹង​ថា នាង​កើត​មាន​បញ្ហា​សតិ​មិន​ប្រក្រតី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយ​កើត​មាន​បញ្ហា​នេះ​មិន​យូរ​ប៉ុន្មាន Rina ក៏​ត្រូវ​បាន​ចាក់​សោ​ឱ្យ​នៅ​តែ​ក្នុង​បន្ទប់។ ការ​ធ្វើ​បែប​នេះ មិន​មែន​ក្រុម​គ្រួសារ​នាង ខ្លាច​នាង​ប្រែប្រួល​អារម្មណ៍​ទៅ​ជា​ខឹង​ឆេវឆាវ​គ្រប់គ្រង​ខ្លួន​លែង​បាន​នោះ​ទេ ប៉ុន្តែ​ឪពុក​ម្ដាយ​នាង ខ្លាច​នាង​រត់​ចេញ​ពី​ផ្ទះ ព្រោះ​នាង​ធ្លាប់​រត់​បែប​នេះ​កាល​ពី​មុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ដាយ​របស់ Rina បាន​ព្យាយាម​ប្រើ​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​កូន ប៉ុន្តែ​នៅ​តែ​គ្មាន​បាន​ផល។ ក្រោយ​ការ​រស់នៅ​ជាប់​តែ​ក្នុង​បន្ទប់​រយៈពេល ៤ ឆ្នាំ ទី​បំផុត Rina ក៏​ទទួល​បាន​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​មួយ​នៅ​ឯ​មន្ទីរពេទ្យ RSUD Dr. Harjono នៅ​តំបន់ Ponorogo។ បើ​គិត​មក​ទល់​ពេល​នេះ Rina គឺ​សម្រាក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​នាង​បាន​ច្រើន​ខែ​ដែរ​ហើយ។ មហាជន​គ្រប់​គ្នា​សង្ឃឹម​ថា នាង​នឹង​រឹង​មាំ​តស៊ូ​ជម្នះ​ជំងឺ​មួយ​នេះ និង ​អាច​វិល​ត្រឡប់​មក​ក្លាយ​ជា​មនុស្ស​ស្រី​ដ៏​ស្រស់​ស្អាត​ធម្មតា​វិញ៕

Read More

Tempo គ្រវីក្បាលផុស Story បែបនេះ ក្រោយបទថ្មី DJ Snake ស្រដៀងសាច់ភ្លេងខ្លួននិពន្ធកាល ៤ ឆ្នាំមុន

នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារា Dj Snake បានបញ្ចេញបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «SXY GIRL» ដោយមានការចូលរួមសហការសុទ្ធសឹងតែជាកំពូលតារាល្បីៗ មានដូចជា Ozuna, Megan Thee Stallion និង Lisa សមាជិកក្រុម BLACKPINK ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកស្តាប់ក្នុងប្រទេសកម្ពុជាវិញគឺ ស្រាប់តែមានអ្នកចាប់ភ្លឹក និង ចាប់បានថាសាច់ភ្លេងរបស់បទ «SXY GIRL» នេះ ហាក់មានលក្ខណៈស្រដៀងទៅនឹងបទមួយរបស់តារាស្រី មាស សុខសោភា កាលច្រៀងនៅក្នុងផលិតថោន គឺបទ «Friday Night» ដែលបានចេញតាំងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧ ដោយមានមានការនិពន្ធភ្លេងឡើងដោយតារាចម្រៀងរ៉េប លោក Tempo Tris និង និពន្ធទំនុកច្រៀងដោយលោក ម៉ានិត វីរ៉ាយុត្ត ដែលជាកូនខ្មែរសុទ្ធសាធ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មកទល់នឹងពេលនេះនៅលើប្រពន្ធ Social Media មានដូចជា ហ្វេសប៊ុក ជាដើម គេបានកត់សម្គាល់ឃើញមានយុវវ័យមួយចំនួន បាន និង កំពុងនិយាយពីប្រធានបទនេះ យ៉ាងក្តៅគគុកផងដែរ ដោយមានការបញ្ចេញមតិផ្សេងៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលតារាចម្រៀងរ៉េបវ័យក្មេង លោក Tempo ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ហាក់មិនបានបង្ហាញអារម្មណ៍អ្វីច្រើន ក្រោយសាច់ភ្លេងបទចម្រៀងថ្មីរបស់ Dj Snake ស្រដៀងទៅនឹងសាច់ភ្លេងលោកបាននិពន្ធកាលពី ៤ ឆ្នាំ នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ លោក Tempo បានត្រឹមបង្ហោះវីដេអូនៅក្នុង Story លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលោកបានប្រៀបធៀបសរសេរសារខ្លីលើបទចម្រៀង…

Read More

ទប់អារម្មណ៍មិនជាប់ ពេជ្រ សោភា ទម្លាយពាក្យក្នុងចិត្ត ក្រោយឃើញការសម្ដែង ឱក សុគន្ធកញ្ញា យប់មិញ

នៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានក្នុងការផ្សាយផ្ទាល់លើទំព័រ Youtube របស់ 1thek ក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» ធ្វើឱ្យអ្នកគាំទ្រកម្ពុជាជាច្រើននាក់រំភើប និង ព្រឺសម្បុរមិនតិចនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការរំលេចវត្តមានរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដោយបង្ហាញនូវសិល្បៈ វប្បធម៌ អរិយធម៌ ដ៏អស្ចារ្យដែលជារបស់ខ្មែរនៅលើឆាកអន្តរជាតិនេះ បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនមានមោទកភាពលើរូបនាងយ៉ាងខ្លាំង សូម្បីតែអ្នកនាង ពេជ្រ សោភា ដែលជាមិត្តជិតស្និទ្ធរួមចង្កោមសិល្បៈជាមួយគ្នា ក៏ទប់អារម្មណ៍មិនសរសើរមិនបានដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយអារម្មណ៍រំភើបជាខ្លាំងនោះ អ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា ៖ «យប់មិញពួកយើងបាននិយាយគ្នាយ៉ាងច្រើន តើយើងអាចធ្វើអ្វីសម្រាប់អ្នកជំនាន់ក្រោយ ការសម្តែងថ្ងៃនេះពិតជាអស្ចារ្យ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ក្នុងកម្មវិធីកាលពីយប់ថ្ងៃទី ២២ តុលា ម្សិលមិញនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនត្រឹមតែជ្រើសរើសបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «Be Yourself» ពោរពេញដោយអត្ថន័យនោះឡើយ តែអ្នកនាងបានបង្ហាញនូវការណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួងសួងព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងរបស់អ្នកនាងទៀតផង៕

Read More

អស្ចារ្យណាស់! ឱក សុគន្ធកញ្ញា បង្ហាញសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ ឃើញហើយឡើងព្រឺសម្បុរ

កាលពីកន្លងមក មហាជនអ្នកគាំទ្រប្រាកដជាបានឃើញហើយពីរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងឈុតរបាំបុរាណ ដើម្បីត្រៀមបង្ហាញខ្លួនក្នុងកម្មវិធី «MEKONG – KOREA FRIENDSHIP CONCERT» នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពទាំងនោះ ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រជាច្រើនបានទន្ទឹងរង់ចាំនូវការសម្តែងដ៏អស្ចារ្យ របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ថានាងនឹងមានអ្វីបង្ហាញក្នុងកម្មវិធី ដែលមានការចូលរួមពីបណ្តាតារាចម្រៀងបរទេសផ្សេងទៀតនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្របានមកដល់ ការផ្សាយផ្ទាល់លើ Youtube របស់ 1thek អ្នកគាំទ្រកម្ពុជាជាច្រើននាក់រំភើប និង ព្រឺសម្បុរមិនតិចនោះទេ ចាប់ពីនាទីទី ២៩ ទៅ ដោយវត្តមានរបស់តារាចម្រៀងតំណាងឱ្យប្រទេសកម្ពុជាបានលេចវត្តមានមក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀង ឱក សុគន្ធកញ្ញា មិនត្រឹមតែជ្រើសរើសបទចម្រៀងជាភាសាខ្មែរ ចំណងជើងថា «Be Yourself» ពោរពេញដោយអត្ថន័យនោះឡើយ តែអ្នកនាងបានបង្ហាញនូវការណែនាំនូវប្រាសាទអង្គរវត្តរបស់កម្ពុជាដល់សកលលោក ព្រមទាំងបានរាំនូវរបាំ «បួងសួងព្រាហ្មណ៍» និង ដាក់បញ្ជូលនូវភ្លេងបុរាណក្នុងការសម្តែងរបស់អ្នកនាងទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបង្ហាញនូវ វប្បធម៌ អរិយធម៌ខ្មែរ ដ៏អស្ចារ្យនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនមានមោទកភាពលើរូបនាងយ៉ាងខ្លាំង ដោយអ្នកនាងបានបង្ហាញពីអ្វីជារបស់ខ្មែរនៅលើឆាកអន្តរជាតិនេះ៕

Read More

ធ្លាប់ខិលរឿងស្រី ពេលនេះ នាយចឺម ព្រមឈប់មើលស្រីណា ព្រោះមានសង្សារមិនមែនស្អាតតែរូបទេ

តារាចម្រៀងពេញនិយមក្នុងស្រទាប់យុវវ័យ នាយចឺម ថ្មីៗនេះកាន់តែផ្អែមល្ហែមជាមួយសង្សារបណ្ដូលចិត្តខ្លាំងឡើងហើយ ដោយទៅណាមកណាមួយជំហាន ឃើញពួកគេទាំងពីរបណ្ដើរគ្នាទៅយ៉ាងត្រសងប្រៀបដូចជាលលកញីឈ្មោល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាស្នេហាកំពុងតែផ្អែមស្អិតល្មួតដូចស្ករតាំងម៉ែជាមួយនឹងសង្សារសព្វថ្ងៃ តែមើលទៅសង្សារនាយ ចឺម ហាក់មានក្ដីបារម្ភខ្លះ ព្រោះដូចប្រិយមិត្តបានជ្រាបហើយថា កាលនៅជាតារាកំប្លែង នាយចឺម ជាមនុស្សរប៉ិលរបូចលេងសើចច្រើន ជាពិសេសពេលនៅក្បែរសុភាពនារីៗ នាយចឺម ចូលចិត្តលេងសើចលេបខាយពាក្យសម្ដី ក៏ដូចជាកាយវិការធ្វើឱ្យមហាជនជាច្រើនយល់ថា តារាចម្រៀងប្រុសរូបនេះ ជាព្រាននារីជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ សង្សារ នាយចឺម ស្រាប់តែបង្ហោះថា ៖ «អូនមិនខ្លាចនឹងនៅពីក្រោយបង ឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែលអូនខ្លាចគឺពេលបងជោគជ័យអ្នកនៅពីក្រោយបងមិនមែនអូន»។ ក្រោយឃើញសង្សារបង្ហោះបែបនេះ នាយចឺម ឆ្លើយតបទៅវិញ ដោយបញ្ជាក់ច្បាស់ៗពីមូលហេតុដែលនាយជ្រើសយកនាងជាសង្សារ និង ព្រមឈប់សម្លឹងមើលនារីណាផ្សេងទៀតក្រៅពីនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយចឺម រៀបរាប់ថា ៖ «មានមនុស្សស្រីជាច្រើនដែលចូលក្នុងជីវិតបង ដែលឃើញតែផលប្រយោជន៍ តែអូនគឺខុសគ្នា មិនអាចប្រៀបធៀបគ្នាបាន អូនជាមនុស្សស្រីតែម្នាក់ដែលធ្វើឱ្យបងព្រមឈប់ត្រឹមអូន អូនជាមនុស្សស្រីដែលនៅពីក្រោយបងគ្រប់ពេល សុំអូនកុំខ្វល់ពីសម្ដីអ្នកដទៃ សុំត្រឹមអូនជឿជាក់បង អូនជាគ្រប់យ៉ាងរបស់បងធ្វើគ្រប់យ៉ាងគឺដើម្បីអូន រឿងអ្វីក៏ដោយមុន និង ក្រោយគេគង់តែដឹងការពិត…»៕

Read More