ជិត ២០ ឆ្នាំ ក្រោយដកខ្លួនពីសិល្បៈ តារាទឹកភ្នែក ឯក អមរា សុខទុក្ខយ៉ាងណាហើយ?

អ្នកនាង ឯក អមរា គឺជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងចំណោមតារាស្រីល្បីៗជាច្រើនរូប កាលពីជំនាន់ទសវត្សរ៍ ៨០-៩០ ដែលអ្នកនាងបានស្ថិតក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច ជាមួយនឹងងារជាកំពូលតារាទឹកភ្នែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេនៅចាំបានថា រាល់ភាពយន្តខ្មែរជាច្រើនដែលអតីតតារាសម្តែង ឯក អមរា បានចូលរួមសម្តែងកាលពីអតីតកាលនោះ សុទ្ធតែក្តោបបានការគាំទ្រខ្ពស់ពីមហាជន ព្រោះតែទេពកោលស្យសម្តែងដ៏ប៉ិនប្រសប់របស់អ្នកនាង ជាពិសេសក្នុងការសម្តែងតួអង្គយំយែក សោយសោក ដែលនេះជាជំនាញរបស់អតីតតារាសម្តែងរូបនេះ រហូតដល់មហាជនបានដាក់ងារឱ្យជាតារាទឹកភ្នែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដកខ្លួនចេញពីវិស័យសិល្បៈអស់ប្រមាណជិត ២០ ឆ្នាំមកនេះ អ្នកនាង ឯក អមរា អតីតតារាទឹកភ្នែកហាក់ស្ងប់ស្ងាត់ណាស់ ដែលធ្វើឱ្យអ្នកគាំទ្រនឹករឭកអ្នកនាងយ៉ាងខ្លាំង ។ ជាមួយភាពស្ងប់ស្ងាត់បាត់ដំណឹងឈឹងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនយល់ថា ប្រហែលជាអ្នកនាងបានចេញពីប្រទេសកំណើតទៅរស់នៅឯប្រទេសក្រៅដូចតារាជើងចាស់ជំនាន់អ្នកនាងជាច្រើននោះបាត់ទៅហើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើតាមការឱ្យដឹងនោះ អ្នកនាង ឯក អមរា មិនបានចាកចេញទៅរស់នៅឯណានោះឡើយ ដោយបច្ចុប្បន្ននេះ អ្នកនាងកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយអ្នកនាងក៏ជាថៅកែស្រីហាងកាត់សក់បុរសមួយកន្លែងថែមទៀត ដែលមានទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងដែរថា ឯក អមរា ក្រៅពីជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាពកាលពីទសវត្សរ៍ឆ្នាំ ៨០-៩០ នោះ អតីតតារាទឹកភ្នែករូបនេះក៏ជាអតីតបវរកញ្ញាមួយរូប ដែលល្បីល្បាញយ៉ាងខ្លាំងតាមរយៈភាពយន្តខ្មែររាប់មិនអស់នាពេលអតីតកាល ។ អ្នកនាងត្រូវបានបាត់ឈ្មោះពីសិល្បៈក្រោយរៀបការស្វាមី ដោយសម្រេចចិត្តបោះបង់ការសម្ដែងទាំងស្រុងលែងនឹកនា ខុសពីមិត្តរួមជំនាន់មួយចំនួនដែលមកភ្លឹបភ្លែតម្តងម្កាលឱ្យមហាជនឃើញ ដូចជា ហម ឆរ៉ា អម្ពរ ទេវី ចាន់ សុផានី ជាដើមនោះ ៕

Read More

ផ្អែមនោះផ្អែម! ដួង ម៉ានិច Surprise ខួបកំណើត អតិជាតិ បុត្រ លើកដំបូង រំភើបពេកយំខ្លួនឯង

មួយរយៈចុងក្រោយនេះ តារាសម្ដែង ដួង ម៉ានិច និង តារាចម្រៀងវ័យក្មេង អតិជាតិ បុត្រ កាន់តែផ្អែម​ល្ហែមស្អិតល្មួតនឹងគ្នាខ្លាំង​ឡើង ដែលបានឃើញបញ្ចេញ​សកម្មភាព​ឡា​យ​​វីដេអូ និងទៅណា​មកណាជាមួយគ្នា​មិនលួសថ្ងៃ ដែលធ្វើឱ្យមហាជន​កាន់តែប្រាកដចិត្តថាអ្នក​ទាំងពីរពិតជាមាន​ចិត្តស្រឡាញ់គ្នាពិតមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនកាន់តែចាប់អារម្មណ៍ និងរភើបចិត្ត​ជំនួសអ្នកទាំងពីរថែម​ទៀត ក្រោយពីបានឃើញ ​កញ្ញា ដួង ម៉ានិច បានបញ្ចេញរូបភាពដែល​នាងបានធ្វើការ Surprise ខួបកំណើតដល់ ​អតិជាតិ បុត្រ និងបង្ហាញពីអារម្មណ៍​រំភើបចិត្តខ្លាំងរហូត​យំខ្លួនឯង ខណៈពេលដែល Surprise ប្រុសតូច បុត្រ ជាលើកដំបូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ កញ្ញា បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា៖ «Happy birthday ប្រុសតូច Surprise birthday លើកដំបូង ហាហា យំខ្លួនឯង សប្បាយចិត្ត និង រំភើបពេក អរគុណគ្រប់យ៉ាងណា BoT»។ ទន្ទឹមនឹងនេះ ក្រោយពី​ឃើញរូបភាពទាំងនេះ​ហើយ ធ្វើឱ្យមហាជនអ្នកគាំទ្រ​លើបណ្ដាញសង្គម ​នាំគ្នាចូលខមមិន ប​ង្ហា​ញ​អារម្មណ៍រំភើប និងអៀនជំនួសអ្នកទាំងពីរគ្រប់គ្នា ព្រមទាំងមានពាក្យពេចន៍ជូនពរថ្ងៃកំណើតដល់ អតិជាតិ បុត្រ ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ភ្ញាក់ផ្អើល! ស្ងាត់ៗ ស៊ុក សុភា ​បង្ហាញរូប​ស្និទ្ធស្នាល​នឹងនារីម្នាក់ ​ក្រោយត្រឡប់​មកខ្មែរវិញ​

មហាជនអ្នកគាំទ្រដែលតែងតាមដានពីសកម្មភាពនៃជីវិតឯកជនរបស់ អតីតតារាសម្ដែងល្បីឈ្មោះ លោក ស៊ុក សុភា បានជ្រាបរួចហើយថា លោក បានវិលត្រឡប់មក​ទឹក​ដី​ស្រុក​កំណើតវិញហើយកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ក្រោយជួបរឿងលែងលះនឹងភរិយានៅប្រទេសអូស្រ្តាលី និងស្ពាយឈ្មោះ​ជាពោះម៉ាយជា​ច្រើន​ខែ​កន្លង​មកនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំពោះការវិលត្រឡប់មកខ្មែរវិញរបស់ អតីតតារាសម្ដែងរូបនេះ មិនទាន់បានដឹងច្បាស់នៅឡើយថា លោក មានបំណងចង់សាងជីវិតថ្មីរស់នៅលើទឹកដី​ស្រុក​កំណើតរហូត ឬគ្រាន់តែចង់មកលេងគ្រួសារមួយរយៈ យ៉ាងណានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានមកដល់ទឹកដីខ្មែរប៉ុន្មានថ្ងៃមកនេះ មហាជនអ្នកគាំទ្របានចាប់អារម្មណ៍ឃើញថា អតីតតារាសម្ដែងរូបនេះ បានបញ្ចេញរូបភាពលើបណ្ដាញសង្គមរបស់​លោក​ជាបន្តបន្ទាប់ ដែលក្នុងនោះឃើញ​បង្ហាញរូបភាព​ជាមួយនឹងឪពុកម្ដាយ​ជាទីស្រឡាញ់របស់លោក​ផងដែរ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកនៅយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នេះ អ្នកគាំទ្រលើបណ្ដាញសង្គមកាន់តែចាប់អារម្មណ៍ និងហាក់​មានភាពភ្ញាក់ផ្អើលខ្លាំង ​ក្រោយពីបានឃើញ ​លោក ស៊ុក សុភា បញ្ចេញរូបភាពមួយ​សន្លឹកថតស្និទ្ធស្នាលនឹងនារីរូបស្រស់​ម្នាក់លើបណ្ដាញសង្គម ​ដែលគេឃើញ លោក ថតរូបភាពឈរអោបពីខាងក្រោយនារីម្នាក់នោះ ហើយ លោក ក៏មិនបានបញ្ជាក់ឱ្យដឹងថា អ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញបែបនេះ បានធ្វើឱ្យមហាជនកំពុងតែមានចម្ងល់ខ្លាំងចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ ដោយមានការចោទសួរ ថាតើអ្នកទាំងពីរមានទំនាក់ពិសេសអ្វីជាមួយគ្នា? ខ​ណៈ​នោះដែរ ក្រៅពីមានមហាជនមួយចំនួនមានចម្ងល់ចោទសួរ ក៏មានមហាជនចំនួនបានលើកឡើងថា នារីរូបស្រស់នេះ ត្រូវជាគូស្នេហ៍ថ្មីរបស់លោក ស៊ុក សុភា រីឯមតិខ្លះ​ទៀតលើក​ឡើងថា ជាប្អូនស្រី​របស់លោកផងដែរ៕

Read More

ច្បាស់ណាស់! ស្ថាប័ន MGC ថាគ្មានការប្តូរឈុតតំណាងជាតិខេត្តសៀមរាប គ្រោងនឹងយកទៅប្រកួតនៅថៃឡើយ

ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Grand Cambodia 2021 កាលពីរាត្រីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ កម្មវិធីបានប្រកាសហើយពីឈុតតំណាងជាតិដែល​ល្អ​ផ្តាច់​គេ គឺឈុតតំណាងខេត្តសៀមរាប មានឈ្មោះ «រាជ្យាង្គៈជយាទេវីវន្ទីយ៍ទេវៈឥស្សរៈធិបតី»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឈុតដ៏ល្អឯកនេះ នឹងត្រូវបំពាក់លើម្ចាស់ជ័លាភី Miss Grand Cambodia 2021 បវរកញ្ញា ប៉ូគីមថេង សុតធីតា សម្រាប់ទៅប្រកួត និង បង្ហាញនៅលើឆាក Miss G​rand International ឯប្រទេសថៃ នាពេលខាងមុខនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របគ្នានឹងកៀកប្រកួត ថ្មីៗនេះ ស្រាប់តែបានលេចឮពេញបណ្ដាញសង្គមពីដំណឹងថា ខាងស្ថាប័ន Miss Grand Cambodia ត្រូវបានភាគី Miss Grand International ស្នើឱ្យ​ផ្លាស់ប្តូរឈុតខាងលើចេញ ដោយមិនអនុញ្ញាតឱ្យយកទៅចូលរួមប្រកួតក្នុងកម្មវិធី នៅឯប្រទេសថៃនោះទេ ក្រោមហេតុផលមួយចំនួន ដែលការលេចឮនេះ បាន និង ​កំពុង​ផ្ទុះការចែករំលែកបន្តគ្នា និង មានការបញ្ចេញមតិវែកញែកជាច្រើន ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ បើតាមការបកស្រាយពីអ្នករៀបចំកម្មវិធីម្នាក់របស់កម្មវិធី Miss Grand Cambodia បានប្រាប់ «ប្រជាប្រិយ» ឱ្យដឹងថា ខាងស្ថាប័ន Miss Grand យើងមិនមានការផ្លាស់ប្តូរឈុតតំណាងជាតិអ្វីឡើយ ដោយគ្រាន់តែមានការកែសម្រួលបន្តិចបន្តួចលើឈុតនោះ ឱ្យមានលក្ខណៈប្រសើរ និង មានភាពអស្ចារ្យជាងមុន ដើម្បីឆ្លើយតបនឹងលក្ខខណ្ឌបច្ចេកទេសមួយចំនួន ដូចជាការដឹកជញ្ជូន មិនឲ្យមានការបែកបាក់ និង សម្រួលដល់បវរកញ្ញាគ្រងក្នុងការដើរបង្ហាញលើឆាក ដែលខាង​កម្មវិធី ​Miss Grand International កំណត់ឱ្យបេក្ខនារីបវរកញ្ញាទាំងអស់ បង្ហាញត្រឹម ៤០ វិនាទីនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការសម្រេចកែសម្រួលឈុតនេះដែរ កន្លងមក ខាងអ្នករៀបចំកម្មវិធី…

Read More

ឃ្លាតសិល្បៈច្រើនឆ្នាំ ដាញ់ ម៉ូនីកា នៅតែនឹករឭកការសម្ដែង រហូតធ្វើរឿងនេះចំពោះមុខមហាជន

បើគិតមកទល់ពេលនេះ អតីតតារាសម្ដែង ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានរៀបការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ មក និង បានសម្រេចចាកចេញពីស្រុកកំណើតទៅសាងគ្រួសារជាមួយស្វាមីនៅប្រទេសអូស្រ្តាលី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាច្រើនឆ្នាំកន្លងទៅនេះ អតីតតារាសម្ដែងស្រីរូបនេះ សាងជីវិតគ្រួសារជាមួយស្វាមីលើទឹកដីអូស្រ្ដាលីទទួលបានកូនប្រុសស្រីចំនួន ២ នាក់ ហើយគេតែងឃើញអ្នកនាងបង្ហាញសកម្មភាពផ្សេងៗជាមួយគ្រួសារយ៉ាងមានសុភមង្គល ព្រមទាំងកំពុងកាន់កាប់មុខជំនួញលក់ផលិតផលតាមអនឡាញយ៉ាងកាក់កបផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្វីដ្បិតតែ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ លាពីសិល្បៈ និង ឃ្លាតឆ្ងាយពីស្រុកកំណើតទៅសាងគ្រួសារលើទឹកដីប្រទេសក្រៅជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែជារឿយៗ មហាជនតែងឃើញ អ្នកនាងបង្ហាញពីក្ដីនឹករឭកស្រុកកំណើត ជាពិសេសវិស័យសិល្បៈសម្ដែង តាមរយៈការបង្ហោះសារ និង សកម្មភាពផ្សេងៗលើបណ្ដាញសង្គមរបស់អ្នកនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ គេក៏បានឃើញអតីតតារាសម្ដែងស្រីរូបនេះ បានបញ្ចេញសកម្មភាពមួយលើបណ្ដាញសង្គម បង្ហាញពីសេចក្ដីនឹករឮកខ្លាំងដល់វិស័យសម្ដែងខ្សែភាពយន្តរបស់អ្នកនាង ដែលតាមរយៈការឡាយវីដេអូ អ្នកនាងបានតុបតែងខ្លួន និង លើកយកសាច់រឿងបុរាណខ្មែរ ដែលអ្នកនាងដើរជាតួអង្គឯកស្រី មានរឿង «កែវណាម៉ាធីតាមុខសេះ» និង រឿង «ទុំទាវ» សម្ដែងជូនមហាជននៅក្នុងការឡាយវីដេអូ មុននឹងអ្នកនាងឡាយលក់ផលិតផល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ ក្រោយពីបានឃើញ អតីតតារាស្រីរូបនេះ បង្ហាញពីក្ដីនឹករឮកតាមរយៈសកម្មភាពទាំងនេះ មានមហាជនអ្នកគាំទ្រដែលនិយមតាមដានអ្នកនាងជាច្រើន បានធ្វើការស្ងើចសរសើរដល់អ្នកនាងយ៉ាងខ្លាំង ចំពោះទឹកចិត្ត អតីតតារាស្រីរូបនេះ ទោះបីឃ្លានឆ្ងាយពីសិល្បៈច្រើនឆ្នាំមែន ប៉ុន្តែនៅតែមិនភ្លេច និង ជួយសើកស្ទួយវិស័យភាពយន្តខ្មែរ៕

Read More

ទើបបង្ហាញភូមិគ្រឹះស្កឹមស្កៃថ្ងៃមុន ជុំ ស៊ីថា ជះ​លុយទិញ​ឡានទំនើប​ខ្ទង់រាប់ម៉ឺន​ដុល្លារថែមទៀត​

ក្រោយពីបាត់មុខក្នុងវិស័យសិល្បៈ អតីតតារាសម្តែង និង បង្ហាញម៉ូដ ជុំ ស៊ីថា គេសង្កេតឃើញថា លោក កំពុងតែ​សំងំសាងគ្រួសារ​យ៉ាង​មានសុភមង្គល​ជាមួយភរិយា​ជា​ទី​ស្រឡា​ញ់ ​ជាពិសេសក្រោយពីទទួលបាន​ចំណងដៃកូនប្រុសស្រីចំនួន ៥ ​នាក់ហើយ កាន់តែបន្ថែមនូវជីវិត​គ្រួសាររបស់លោក​មានក្ដីសុខពេញទំហឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត ក្រោយពីចងចំណងរៀបការនឹងភរិយា និងសាងគ្រួសារដ៏ពោរពេញដោយសុភមង្គលនេះហើយ មហាជន​អ្នកគាំទ្រ ក៏ដូចមិត្តក្នុងសិល្បៈ ​បាន​នាំគ្នា​លួច​សរសើរពីជីវិត​របស់តារាប្រុសរូបនេះយ៉ាងខ្លាំង ​ក៏ព្រោះបច្ចុប្បន្នលោកកំពុងតែមានមុខងារក្នុងស្ថាប័នរដ្ឋាភិបាល ព្រមទាំងមានមុខជំនួញធំៗ​ក្នុងដៃជាច្រើន​ជាមួយ​នឹង​ភរិយា ដែលកំពុងតែធ្វើឱ្យរូបលោក និងគ្រួសារ រស់នៅក្នុងជីវិតមួយយ៉ាងសោយសុខ និងហាយសូរបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកកាលពីប៉ុន្មានខែមុន អតីតតារាសម្ដែង ជុំ ស៊ីថា ហាក់ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលស្រឡាំងកាំង បន្ទាប់ពីរូបលោកបានធ្វើការបើកបង្ហាញផ្ទះថ្មីប្រៀប​ដូច​វិ​មាន​ធំស្កឹមស្កៃ ដែលមានតម្លៃរាប់សិបម៉ឺនដុលា្លរ កំពុងតែសាងសង់ជិតរួចរាល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ និងបើកភ្នែកធំៗថែមទៀត ក្រោយពីបានឃើញ លោក បង្ហាញឡាន​ស៊េរីទំនើបថ្មីមួយម៉ាក ​JEEP ពណ៌ខ្មៅយ៉ាង​ថ្មីសន្លាង ដែលលោក ​ទើបតែចំណាយលុយរាប់ម៉ឺនដុល្លារទិញ និងបង្ហោះធ្វើការស្វាគមន៍សមាជិកថ្មីលើបណ្ដាញសង្គមរបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈរួមអាជីពជាច្រើននាក់ បានចូលខមមិនចូលរួមអបអរសាទរដល់លោក ព្រមទាំងមានពាក្យពេចន៍ជូនពររូបលោក និងគ្រួសារកាន់តែមានសុភមង្គល ជោគជ័យក្នុងជីវិតផងដែរ៕

Read More