គង់ ចាន់ស្រីមុំ កំពូលតារាស្រីហាយសូរ សម្បូរឡានទំនើបៗជិះ មួយៗថ្លៃរាប់ម៉ឺនដុល្លារ

គង់ ចាន់ស្រីមុំ ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រីដែលនិយមប្រើប្រាស់ជីវិតរស់នៅហាយសូរបំផុតនៅស្រុកខ្មែរ មិនថាការតុបតែងខ្លួន សម្លៀកបំពាក់ ឬ សម្ភារប្រើប្រាស់នោះទេ។ ជាពិសេស តារាស្រីរូបស្រស់ម្នាក់នេះ ក៏បានចំណាយលុយច្រើនណាស់ដែរ ក្នុងការទិញនូវរថយន្តទំនើបៗជាច្រើនគ្រឿង សម្រាប់ជីវិតដ៏ហាយសូររបស់នាង និង គ្រួសារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង កន្លងទៅថ្មីៗនេះ តារាស្រី គង់ ច័ន្ទស្រីមុំ បានទិញរថយន្តថ្មីៗជាបន្តបន្ទាប់ ដោយមួយគ្រឿងៗថ្លៃរាប់ម៉ឺនដុល្លារ។ ជិះអាចាស់មិនទាន់បានប្រែពណ៌ផង តារាស្រីរូបស្រស់នេះ ក៏បានជះលុយទាំងខ្ទាស់ប្រមាណកន្លះលានដុល្លារទៀតហើយតាមការស.ង្ស័.យរបស់អ្នកគាំទ្រ ទិញអាស៊េរីថ្មី ដោយអាថ្មីនេះ ត្រូវបានគេស្គាល់ម៉ាកថា Mercedes-Maybach។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តស់! ទៅមើលម៉ាករថយន្តទាំងអស់របស់ គង់ ចាន់ស្រីមុំ និង ស្វាមី ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ នៅខាងក្រោមទាំងអស់គ្នា?

Read More

ចូលរួមរំលែកទុក្ខផង! ព្រះកាយ ច័ន្ទ កំពូងជួបទុក្ខធំ ព្រោះឪពុកបានទទួលម.រ.ណ.ភា.ពដោយសារតែ

តារាសម្ដែង ព្រះកាយ ច័ន្ទ បានបង្ហោះសារក្រៀមក្រំមួយ ដោយនាងបានឱ្យដឹងថា លោកឪពុកជាទីស្រឡាញ់របស់នាង បានទទួលម.រ.ណ.ភា.ពហើយ នៅយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយសាររោគាពាធ ធ្វើឱ្យមហាជនចូលរួមរំលែកដល់នាងព្រោងព្រាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ព្រះកាយ ច័ន្ទ បានរៀបរាប់ទាំងអាល័យវត្តមានឪពុកថា ៖ «លោកឪពុកជាទីស្រឡាញ់របស់កូនអើយ… លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលេងបានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឱ្យបានសុខ ទៅកាន់សុគតិភព កុំបារម្ភគិតពីកូនៗ និង ម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារសោកសៅរបស់តារាសម្ដែង ព្រះកាយ ច័ន្ទ បានធ្វើឱ្យមិត្តភក្ដិរួមចង្កោមសិល្បៈ ក៏ដូចជាមហាជន នាំគ្នាចូលរួមរំលែកទុក្ខនាងជាបន្តបន្ទាប់។ ខណៈនេះដែរ តារាស្រីខាងលើក៏កំពុងចាត់ចែងរៀបចំពីធីបុណ្យស.ពឪពុកតាមបវេណីខ្មែរផងដែរ៕

Read More

ផ្អែមល្ហែមណាស់! មហាជនមិនតិចទេ លួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះ

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គ្រួសារតារាចម្រៀងស្រីដ៏ល្បី អ្នកនាង សួស វីហ្សា និងស្វាមី លោក ថមមី បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមជាខ្លាំង ក្រោយអ្នកទាំងពីរបានឡាយលេងសើច តុបតែងខ្លួនជាស្រីធ្វើឲ្យមហាជនមិនតិចម៉ឺននាក់ទេបានចូលទស្សនា ថែមទាំងទទួលបានភាពរីករាយជាមួយនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ជីវិតគ្រួសារប្តីប្រពន្ធមួយគូនេះ អ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន អ្នកទាំងពីរក៏មានកូនស្រីម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ខ្លាំងទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង នៅមុននេះបន្តិច អ្នកនាង សួស វីហ្សា ក៏ដូចជា លោក ថមមី បានបង្ហោះរូបភាពពីរបីសន្លឹកបង្ហាញភាពផ្អែមល្ហែមទាំងព្រឹកតែម្ដង ដោយមានទាំងពាក្យពេចន៍ចេញពីបេះដូងបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញ៉ំស្រលាញ់ឧត្តមស្វាមីខ្ញ៉ំណាស់ យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរដល់សួស វីហ្សា និងថមមី ដែលតាំងពីរៀបការមក តែងតែបង្ហាញពីរូបភាពស្វីតជាមួយគ្នាជានិច្ច ដែលនេះអាចបង្ហាញពីសុភមង្គល និងសេខក្តីសុខក្នុងគ្រួសារតារាមួយគូនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Read More

ភរិយាតារាចម្រៀង ៥ រូប ស្រស់ស្អាតខ្លាំងមិនចាញ់តារាៗ

អ្នកគាំទ្រជាច្រើនប្រហែលជាបានដឹងរួចមកហើយពីតារាចម្រៀងប្រុសៗល្បីៗ ៥ រូបមាន លោក ព្រាប សុវត្ថិ ឆាយ វីរៈយុទ្ធ ខេមរៈ សិរីមន្ត កែវ វាសនា និង នី រតនា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានរៀបការមានភរិយារួចហើយប៉ុន្តែយ៉ាងណាមិញប្រិយមិត្តអ្នកគាំទ្រមួយចំនួនប្រហែលជាមិនធ្លាប់បានស្គាល់ភរិយាតារាចម្រៀងទាំង ៥ រូបនេះច្បាស់ទេ ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងបង្ហាញប្រិយមិត្តអ្នកគាំទ្រទាំងអស់ឱ្យមកស្គាល់សម្រស់ពិតភរិយារបស់តារាចម្រៀងទាំង ៥ រូបនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងថា ពួកគេមានរូបសម្រស់ស្រស់ស្អាតយ៉ាងណា? សូមតាមដានទាំងអស់គ្នា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ភរិយាកំពូលតារាចម្រៀង ព្រាប សុវត្ថិ ឈ្មោះ ឡុង ស្រីមុំ ២. ភរិយាតារាចម្រៀង ខេមរៈ សិរីមន្ត ឈ្មោះ កុយ ផល្លី ៣. ភរិយាតារាចម្រៀង ឆាយ វីរៈយុទ្ធ ឈ្មោះ សែ ចាន់ឌី ៤. ភរិយាតារាចម្រៀង កែវ វាសនា ឈ្មោះ លឹម សុគន្ធធារី ៥. ភរិយាតារាចម្រៀង នី រតនា ឈ្មោះ ហេង សុវណ្ណភក្តិណា ប្រភព៖ ប្រជាប្រិយ

Read More

ខួបកូនស្រី ១ ឆ្នាំ ឌី សូនីត្តា ទម្លាយអត្ថន័យខ្ទេច ដែលដាក់ឈ្មោះកូនស្រីថា Smile

ធ្មេចបើកៗ រយៈពេលមួយឆ្នាំមកហើយ ដែលតារាសម្តែង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា ទទួលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រឡាញ់ ព្រមទាំងមានឈ្មោះដ៏ពីរោះថា ហ្សូតា ម៉ីហាណា ហៅ អូន Smile ហើយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១​ នេះ អូន Smile មានអាយុ ១ ឆ្នាំ ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតបើទោះជាមិនទាន់បានចូលរោងការតាមប្រពៃណីក៏ពិតមែន តែអ្នកនាង ឌី សូនីត្តា និង លោក អេឡិច ហ្សូរ៉ា កំពុងតែរស់នៅលើគំនរសុភមង្គលរបស់អ្នកទាំង ២ ក្នុងនាមជាឪពុកម្តាយដ៏ល្អរបស់អូន Smile។ លើសពីនោះ តារាស្រីប្រុសមួយគូនេះ ក៏តែងតែបង្ហាញពីជីវិតយ៉ាងឥតខ្ចោះទាំងជីវិតប្តីប្រពន្ធ និង ជីវិតការងាររបស់ខ្លួនទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកក្រឡេកមកមើលព្រឹកថ្ងៃកំណើតរបស់ អូន Smile ឯនោះវិញ បើមិនទាន់បានបង្ហាញពីការរៀបចំកម្មវិធីយ៉ាងណាក្តី តែអ្នកនាង ឌី សូនីត្តា បានទម្លាយអាថ៌កំបាំងមួយរបស់កូនស្រីរបស់ខ្លួន ព្រមទាំងបានរៀបរាប់អរគុណដល់លោក អេឡិច ហ្សូរ៉ា ដែលជាស្វាមីទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង ឌី សូនីត្តា បានទម្លាយអត្ថន័យដ៏សំខាន់ ដែលអ្នកនាងបានដាក់ឈ្មោះហៅក្រៅកូនស្រីថា Smile យ៉ាងដូច្នេះថា៖ «រីករាយថ្ងៃកំណើតកូន «ញញឹម» @nita_meyhana_smile របស់ម៉ែ។ អរគុណ ដែលមកដើម្បីញញឹមជាមួយម៉ែ អរគុណដែលបានចូលមកជាពន្លឺក្នុងជីវិតម៉ែ។ អរគុណ ដែលបានព្រមដើរផ្លូវជាមួយម៉ែ។ ម៉ែដាក់ឈ្មោះកូនថា «ញញឹម» ព្រោះម៉ែចង់ឱ្យកូនក្លាយទៅជាមនុស្សម្នាក់ដែលពោរពេញដោយស្នាមញញឹមក្នុងជីវិតកូនផ្ទាល់ និង មនុស្សរាល់គ្នាដែលនៅជុំវិញកូន។ ម៉ែចង់ឃើញកូនមានស្នាមញញឹម ដែលអ្នកផងទាំងពួងប្រាថ្នាចង់បានស្នាមញញឹមមកនៅជាប់ខ្លួន។ ម៉ែពិតជារំភើបណាស់ដល់ថ្នាក់ហូរទឹកភ្នែក បន្ទាប់ពីឮសម្លេងកូនស្រីម៉ែយំជាលើកដំបូង នៅក្នុងសាលវះកាត់។ម៉ែខ្លាចគ្រប់សព្វក្នុងរយៈពេលជាង ៩ ខែដែលម៉ែពពោះ ម៉ែរំភើបគ្រប់ពេលដែលស្រម៉ៃឃើញដល់ថ្ងៃដែលម៉ែត្រូវសម្រាល។…

Read More

គង់ សុធារិទ្ធ ពោលពាក្យទាំងនេះ ក្រោយយើញ នៅ សុនីតា និង ស្វាមី ធ្វើរឿងមួយចំពោះគ្រួសារ

កាលពីពេលថ្មីៗនេះ មហាជនធ្លាប់បានស្គាល់តារាចម្រៀង គង់ សុធារិទ្ធ ប្រាកដជាមានការចូលរួមព្រួយបារម្ភមកហើយ ក្រោយពីក្រុមគ្រួសាររបស់លោកត្រូវបានជាប់ធ្វើចត្តាឡីស័ក បន្ទាប់ពីមានសមាជិកក្រុមគ្រួសារម្នាក់បានរកឃើញវិជ្ជមានកូវីដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ លោក គង់ សុធារិទ្ធ ព្រមទាំងភរិយា និង កូនប្រុស ក៏មិនបានរកឃើញវិជ្ជមាននោះឡើយ​ តែលោកក៏ត្រូវបន្តធ្វើចត្តាឡីស័កតាមវិធានការក្រសួងសុខាភិបាលផងដែរ។ ជាងនេះទៅទៀត លោក គង់ សុធារិទ្ធ ក៏ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្របានជូនពរដល់ក្រុមគ្រួសាររបស់លោកឱ្យឆ្លងផុតពីជំងឺនេះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើក្រឡេកទៅមើលក្រុមគ្រួសាររបស់អតីតតារាសម្តែង នៅ សុនីតា ឯនោះវិញ ក្រោយពីទទួលបានដំណឹងក្រុមគ្រួសាររបស់លោក គង់ សុធារិទ្ធ​ កំពុងជាប់ធ្វើចត្តាឡីស័កនោះ ស្វាមីរបស់តារាសម្តែង នៅ សុនីតា គឺឯកឧត្តម ទិត្យ ថាវរិទ្ធ ក៏បាននាំយកអំណោយផ្សេងៗទៅជូនដល់គ្រួសាររបស់លោក គង់ សុធារិទ្ធ ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីឃើញទង្វើដ៏ប្រពៃរបស់អតីតតារាសម្តែង នៅ សុនីតា និង ស្វាមីហើយនោះ លោក គង់ សុធារិទ្ធ ក៏បានបង្ហាញបង្ហោះសារពោលពាក្យទាំងនេះថា ៖ «ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ក៏មិនហ៊ានល្មើសនឹងបម្រាមដែរ បានត្រឹមឈរពីចម្ងាយ! សូមអរគុណឯកឧត្តមបង Thavrith Tith និង បងប្អូន រិទ្ធ ៣ ជ័យ ១ ដែលបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ក្រុមគ្រួសារខ្ញុំ ព្រោះបងថ្លៃខ្ញុំមានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកនៅមណ្ឌល ឯខ្ញុំ និង ប្រពន្ធកូន ព្រមទាំងសមាជិកផ្សេងទៀត តម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអរគុណសម្រាប់ការយកចិត្តទុកដាក់ និង ជួយសម្រាលការលំបាក។ សូមបងប្អូនកុំភ្លេច «៣ កុំ ៣ ការពារ» និង ការវិធានការសុខាភិបាលឱ្យបានហ្មត់ចត់»៕

Read More

ម្ដងនេះប្រហែលជិតបានញ៉ាំការ នាយចឺម ហើយ ក្រោយនាយទម្លាយដំរួយស្រស់ៗបែបនេះ

មួយរយៈចុងក្រោយនេះ តារាចម្រៀងវ័យក្មេង នាយចឺម ហាក់កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារបណ្ដូលចិត្តឈ្មោះថា សេង សុខឃីម ដោយពួកគេទាំងពីរមិនត្រឹមតែបណ្ដើរគ្នាទៅណាមកណាញឹកញាប់ទេ សូម្បីតែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ច្រើនតែបង្ហោះរូបថត និង សារផ្អែមល្ហែមបង្ហាញពីក្ដីស្នេហ៍បង្អួតមហាជនមិនលស់ថ្ងៃដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីបានផ្ដើមស្នេហ៍ជាមួយសង្សារថ្មីរូបស្រស់ខាងលើមក នាយចឺម ដែលធ្លាប់តែមានឈ្មោះជាបុរសខូចខិលរឿងស្រី បែរមកធ្វើជាបុរសច្បាស់លាស់ ថែមទាំងបង្ហាញដំរួយចង់កាន់ដៃសង្សារចូលរោងការជាមួយគ្នាទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយចឺម បានបង្ហោះរូបថតអង្គុយកៀកកើយនឹងសង្សារថ្មីមួយសន្លឹកនៅលើគណនីហ្វេសប៊ុកផ្លូវការ ព្រមទាំងរៀបរាប់ថា ៖ «ដើម្បីថ្លៃទឹកដោះកូនស្រីគេ មានតែខំទេកំលោះៗគ្នាយើង»។ តាមរយៈការបង្ហោះរបស់តារាចម្រៀងវ័យក្មេងមកពីខេត្តកំពង់ស្ពឺរូបនេះ ធ្វើឱ្យមហាជនជាច្រើនដាក់ចិត្តសង្ស័យថា នាយប្រហែលជាច្បាស់លាស់នឹងទំនាក់ទំនងលើកនេះរហូតឈានដល់កាន់ដៃគ្នាចូលរោងការហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុនទម្លាយនូវពាក្យសម្ដីខាងលើ នាយចឺម ធ្លាប់អួតពីសង្សារសំណព្វចិត្តថា នាងខុសពីមនុស្សស្រីដទៃដែលនាយធ្លាប់ជួបពីមុនមក ព្រោះមនុស្សស្រីដែលនាយធ្លាប់ជួបកន្លងមក សម្លឹងឃើញតែផលប្រយោជន៍ តែសម្រាប់នាងគឺខុសគ្នាមិនអាចប្រៀបធៀបបានទេ។ លើសពីនេះ នាយចឺម នូវលើកឡើងទៀតថា នាងជាមនុស្សស្រីតែម្នាក់ដែលនាយព្រមឈប់មើលអ្នកណាផ្សេងទៀតត្រឹមនាងទៀតផង៕

Read More