អីយ៉ា គ្រាន់តែ រ៉ូស ផ្ទុះរឿងជួបបញ្ហាភ្លាម មេធាវីម្នាក់ ស្ម័គ្រចិត្តជួយការពារក្ដីឱ្យភ្លែត អត់យកលុយមួយរៀលទេ

រឿងរ៉ាវអាស្រូវរបស់តារាសម្ដែងស្រីរូបស្រស់ រ៉ូស ដែលត្រូវមេធាវីរបស់លោកស្រី ទ្រី ដាណា ធ្វើលិខិតអញ្ជើញឱ្យចូលខ្លួនបំភ្លឺរឿងខមមិនធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី ទ្រី ដាណា និង រឿងធ្វើជាម៉ែយ៉ែម ដោយល្បួងតារា TikTok ទៅជួបឧកញ៉ាម្ដង ១០០០ ដុល្លារនោះ កំពុងក្លាយជាប្រធានបទដ៏គគុក មានមហាជនជាច្រើនបាននាំគ្នាជជែកវែកញែកព្រោងព្រាតពេញបណ្ដាញសង្គម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈ រ៉ូស កំពុងជួបរឿងអាស្រូវផ្ទួនៗទាំងពីរនេះ ដែលត្រូវបានមហាជននាំគ្នាចែករំលែកតៗគ្នា នឹងអាចឈានដល់ការប្ដឹងផ្ដល់ឡើងតុលាការផងនោះ ស្រាប់តែនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ លោកមេធាវី អ៊ុំ រតនា បានប្រកាសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងបំណងចង់ជួយការពារក្ដីឱ្យស្រីស្អាត រ៉ូស ដោយស្ម័គ្រចិត្ត បើសិនជានាងត្រូវការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកមេធាវី អ៊ុំ រតនា បានបង្ហោះរូបថតរបស់ រ៉ូស ព្រមទាំងសរសេរ Caption យ៉ាងខ្លីថា ៖ «បើគាត់ An Na Rose ពឹងឱ្យជួយការពារក្តីឱ្យ គឺជួយដោយស្ម័គ្រចិត្តតែម្តង!»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកមក រ៉ូស វិញ ពេលឃើញលោកមេធាវីខាងលើប្រកាសជួយនាងក្នុងគ្រាកំពុងជួបបញ្ហាបែបនេះ រ៉ូស បានឆ្លើយតបទៅវិញថា ៖ «អរគុណទឹកចិត្តបងមេធាវី»៕

Read More

សាមញ្ញបំផុត! ទោះមានលុយវាល់លាន ថៅកែពេជ្រ ទ្រី ដាណា ស្លៀកពាក់ខោអាវរាល់ថ្ងៃ ថ្លៃ ៧ ទៅ ៨ ពាន់ អស់ធំ ៨ ម៉ឺនរៀល

ថ្មីៗនេះ ថៅកែពេជ្រ ទ្រី ដាណា បានធ្វើការបង្ហោះសារលើបណ្ដាញសង្គម ដោយបានលើកយករឿងពីជីវិតឯកជនរបស់លោកស្រី ចែកជូនដល់មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានដឹង ដោយលោកស្រី បានទម្លាយប្រាប់ពីតម្លៃសម្លៀកបំពាក់ដែលលោកស្រីស្លៀកពាក់ប្រចាំថ្ងៃ ដើម្បីជាការឆ្លើយតបទៅនឹងចម្ងល់របស់មហាជនជាច្រើនសួរទៅកាន់លោកស្រីកន្លងមក ដែលមានមតិជាច្រើនលើកឡើងថា សម្លៀកបំពាក់ដែលលោកស្រីស្លៀកពាក់រាល់ថ្ងៃប្រហែលមានតម្លៃថ្លៃខ្លាំងហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ថៅកែស្រីប្រាក់វាល់លានដុល្លាររូបនេះ បានទម្លាយឱ្យដឹងថា ទោះបីជា លោកស្រីជាថៅហាងមាសពេជ្រ និង ជាអ្នកជំនួញដ៏ជោគជ័យពិតមែន ប៉ុន្តែចំពោះសម្លៀកបំពាក់របស់លោកស្រី ស្លៀករាល់ថ្ងៃ គឺមានតម្លៃថោកៗ មិនមែនជារបស់ប្រ៊េនៗអីនោះទេ ពីព្រោះលោកស្រីមិនចង់ចំណាយលុយច្រើនលើការស្លៀកពាក់ប្រ៊េនៗ សុខចិត្តទុកលុយដែលទិញសម្លៀកបំពាក់ប្រ៊េនៗនេះ ទៅជួយអ្នកក្រលំបាកវិញល្អជាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបើតាមការបង្ហោះសាររបស់ថៅកែស្រីរូបនេះ បាននិយាយរៀបរាប់បែបនេះថា ៖ «សូមប្រាប់រឿងពិតមួយណាបងប្អូន កុំឃើញអ្នកមានលុយអ្នកលក់មាសពេជ្រ និង អ្នកជំនួញពូកែអីណានោះ តាមការពិត ចែ ដាណា ជម្រាបបន្តិចថា សម្លៀកបំពាក់ដែល ចែ ដាណា ពាក់រាល់ថ្ងៃ តម្លៃ ៧០០០ រៀល ៨០០០ រៀលទៅ ៨ ម៉ឺនរៀលអីអស់ហើយ មិនដែលចំណាយលុយទិញរបស់ប្រ៊េនៗ ឬសម្លៀកបំពាក់ប្រ៊េនអីទេ តាំងតែពីដើមមករហូតដល់ពេលនេះ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ លោកស្រី ទ្រី ដាណា ក៏បានបន្តទៀតថា ៖«ព្រោះ ចែ ដាណា ស្តាយលុយ និង គិតថាមិនចង់ចំណាយអីឱ្យអស់ច្រើនលើការស្លៀកពាក់នោះឡើយ មើលតែមួយឈុតនេះចុះ អាវតម្លៃ ៧០០០ រៀល ខោតម្លៃ ៤៥០០០ រៀលតែប៉ុណ្ណោះ មិនមែនគ្មានលុយទិញខោអាវប្រ៊េនដូចគេទេ តែចង់ទុកលុយដែលទិញអាវខោប្រ៊េននោះជួយអ្នកក្រល្អជាង តែមានអ្នកខ្លះសួរខ្ញុំច្រើនមែនទែនឃើញសម្លៀកបំពាក់ដែលខ្ញុំស្លៀកពាក់កន្លងមកប្រហែលថាខ្ញុំទិញថ្លៃហើយ ថ្ងៃនេះមកជំរាបឱ្យដឹងថា សម្លៀកបំពាក់ខ្ញុំ ពេលខ្លះខ្ញុំទិញផ្សារអូឫស្សី ផ្សារថ្មី និង តាមអនឡាញ ហើយចង់ជម្រាបប្រាប់ថា ទោះសម្លៀកបំពាក់ខ្ញុំមិនថ្លៃ ប៉ុន្តែខ្ញុំមានក្តីសុខក្នុងការស្លៀកពាក់ ហើយពេលដែលខ្ញុំស្លៀកសម្លៀកបំពាក់មិនថ្លៃមិនប្រ៊េន តែខ្ញុំមានលុយពេញហោប៉ៅរបស់ខ្ញុំ ពេលដែលខ្ញុំចេញដើរ ខ្ញុំសុខចិត្តជ្រើសរើសយកសម្លៀកបំពាក់ថោក ប៉ុន្តែលុយចាយពេញដៃ ខ្ញុំមិនជ្រើសរើសយកសម្លៀកបំពាក់ថ្លៃ…

Read More

ខ្ញុង ប្រកាសលក់ខ្ទេច ទាំងគ្រែគេង ទូខោអាវ សាឡុង ទូទឹកកក ដើម្បីធ្វើដើមទុនរកស៊ីដោះបំណុល

កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ បន្ទាប់ពីមានមហាជនមួយចំនួននៅតែមានការរិះគន់ និង លើកឡើងថា អ្នកនាង ខ្ញុង សម្ដែងឆាកល្ខោនចង់បានលុយពីមហាជនយកទៅធ្វើជាអ្នកមាន តារាកំប្លែងស្រីរូបនេះ ក៏សម្រេចចិត្តធ្វើការប្រកាសវេលុយទាំងអស់ឱ្យដល់ម្ចាស់ជំនួយវិញ និង បានប្រកាសលក់ឡានរបស់ប្ដី លក់ផ្ទះដែលនាងបង់រំលោះកន្លងមក ដើម្បីធ្វើដើមទុនរកស៊ីដោះបំណុលគេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត បន្ទាប់ពីប្រកាសបែបនេះ មហាជនឃើញថា អ្នកនាង ខ្ញុង និងស្វាមី ក៏បានចាប់ផ្ដើមខិតខំស្វាសស្វែងរកលុយដើម្បីដោះបំណុលគេ ដោយធ្វើការឡាយលក់ប្រហុកផ្អក និង ដាក់ប្រកាសលក់ផ្ទះ លក់ឡានបណ្ដើរ ដែលធ្វើឱ្យមហាជនមួយចំនួនឃើញហើយមានការអាណិតអាសូរដល់រូបនាង និង ជួយលើកទឹកចិត្តដល់នាងគ្រប់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនដែលតែងស្រឡាញ់តាមដាន អ្នកនាង ខ្ញុង និងស្វាមី កាន់តែអាណិតខ្លោចចិត្តថែមទៀត និង បានកាត់តវីដេអូឡាយបង្ហោះពេញបណ្ដាញសង្គម ក្រោយឃើញ អ្នកនាង និង ស្វាមី ឡាយវីដេអូលក់ផ្អកផង ប្រកាសលក់ផ្ទះ លក់ឡានផង មិនត្រឹមប៉ុណ្ណោះ នាងអំពាវនាវលក់ទាំងគ្រែគេង លក់ទូខោអាវ សាឡុងឈើ និង ទូទឹកកក ថែមទៀត ដើម្បីធ្វើជាដើមទុនផ្ដើមពីដៃទទេ ដោយការលក់ប្រហុកផ្អកនេះ ដើម្បីដោះបំណុលគេ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

ផ្អើលអ្នកលេងហ្វេសប៊ុក សុខៗស្រាប់តែ ប៊ុត សីហា ខមមិនប្រកាសសុំថៅកែពេជ្រ ទ្រី ដាណា ជួយ

មហាជនប្រាកដជានៅចាំពីអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា មិនខាន ដោយក្រោយពីក្លាយជាម្ចាស់ពាន និង មានកេរ្ដិ៍ឈ្មោះល្បាញខ្លាំងមួយក្ឌាំងមក លោកក៏បានធ្លាក់ប្រជាប្រិយភាពទៅវិញសឹងដល់បាត ព្រោះរឿងអាស្រូវរុំសួ.តជាច្រើនកន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ បើទោះធ្លាក់កូដ និង មិនបានបង្ហាញវត្តមានលើឆាកតន្ត្រីធំៗដូចមុន តែលោក ប៊ុត សីហា ក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ក្នុងនាមជាតារាចម្រៀងនៅក្នុងផលិតកម្ម Life Production និង បានចូលរួមជាតារាកិត្តិយសក្នុងការ Live លក់ផលិតផលមួយចំនួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះដែរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីឃើញ ប៊ុត​ សីហា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ បានចូលទៅខមមិននៅក្នុង Post របស់ថៅកែពេជ្រ ទ្រី ដាណា ក្នុងគោលបំណងត្រូវការជំនួយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងខមមិននោះ លោក ប៊ុត សីហា បានសរសេរទៅកាន់ថៅកែពេជ្រ ទ្រី ដាណា ថា ៖​ «សួស្តីចែ ខ្ញុំម្ចាស់អាខោនដែល cmn នេះ ខ្ញុំ ប៊ុត សីហា។ ខ្ញុំមានបញ្ហាចង់ប្រាប់ឱ្យចែជួយ តែមិនដឹងទំនាក់ទំនងផ្ទាល់ជាមួយនឹងចែតាមលេខទូរស័ព្ទណាមួយទេ? សុំចែ អាចឆ្លើយតបនឹងប្អូនតិចបានទេ chat fb បានអត់? អរគុណ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការខមមិនសុំជំនួយនេះដែរ បើទោះជាលោក ប៊ុត សីហា​ បានស្នើទៅកាន់ថៅកែពេជ្រ ទ្រី ដាណា​ ក៏ពិតមែន ប៉ុន្តែមហាជនក៏នៅតែមានចម្ងល់ ចង់ដឹងថា តើលោក ប៊ុត សីហា…

Read More

ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ធ្លាយចេញរឿងមួយទៀត រ៉ូស ត្រូវ ម៉ាក់ល័ក្ខ ទម្លាយថាល្បួងខ្លួនឱ្យជួបឧកញ៉ាក្នុងតម្លៃ

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារា Tik Tok ដ៏មានប្រជាប្រិយភាព ម៉ាក់ល័ក្ខ បានទម្លាយសារសម្ងាត់ថា តារាសម្ដែង រ៉ូស ល្បួងនាងឱ្យទៅជួបឧកញ៉ាក្នុងតម្លៃ ១០០០ ដុល្លារម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយការទម្លាយនេះ ម៉ាក់ល័ក្ខ តារាល្បីក្នុង Tiktok ក៏បានទម្លាយភ័ស្តុតាងដែល រ៉ូស បានឆាតសួរនាងតាមរយៈសារអេឡិចទ្រនិច តែនាងបានបដិសេធថាមិនទំនេរ។ ក្នុងសារអេឡិចទ្រនិចនោះដែរ រ៉ូស បាននិយាយទៀតថា ឱ្យ ម៉ាក់ល័ក្ខ រក្សាជាការសម្ងាត់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីទម្លាយសារដែល រ៉ូស ល្បួងខ្លួនឱ្យទៅជួបឧកញ៉ាម្ដង ១០០០ ដុល្លារហើយ ម៉ាក់ល័ក្ខ បានរៀបរាប់ថា ៖ «ខ្ញុំព្យាយាមទ្រាំណាស់ ដើម្បីកិត្តិយស និង តម្លៃរបស់ខ្ញុំ ព្រោះមិនធ្លាប់មានបញ្ហាជាមួយអ្នកណាទេ តែបុគ្គលឈ្មោះ An Na Rose គាត់ព្យាយាមវា.យប្រ.ហា.រនាងខ្ញុំ ដោយសារខ្ញុំបដិសេធនឹងគាត់ មិនទៅជួបឧកញ៉ា អ្នកធំ តាមការល្បួងរបស់គាត់ ខ្ញុំក៏មានតម្លៃខ្លួនឯងដែរ ខ្ញុំក៏មានកិត្តិយសដែរ ហេតុអីមើលងាយខ្ញុំម្ល៉េះ ពិតជាតូចចិត្តណាស់ នេះហើយគឺជាមូលហេតុដែលគេតែងតែម៉ាកងាយពីជីវភាពរបស់ខ្ញុំដោយសារតែខ្ញុំបានបដិសេធចំពោះសំណើរបស់គេដែលឱ្យខ្ញុំទៅជួបជាមួយអ្នកធំ ខ្ញុំមិនព្រមទៅ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ម៉ាក់ល័ក្ខ បន្តថា ៖ «តែយ៉ាងណា ខ្ញុំមិននិយាយអីច្រើនទេ តែបុគ្គលឈ្មោះ An Na Rose បែរជាគុំកួនខ្ញុំ តាមវា.យប្រ.ហារ ជាន់ឈ្លីកិត្តិយសខ្ញុំ ឱ្យខ្ញុំទ្រាំដល់ពេលណា??? បើគាត់នៅតែតាមធ្វើបាបខ្ញុំបែបនេះ មានតែរកជំនួយតាមផ្លូវច្បាប់ទេ កុំយកកិត្តិយសនារីគ្រប់រូប មកលេងសើចបែបនេះ»៕

Read More

រ៉ូស ភ័យញ័រដៃជើង បង្ហោះសារតបទៅថៅកែពេជ្រ ទ្រី ដាណា បែបនេះភ្លាមៗ ក្រោយមេធាវីកោះហៅ

ពិតណាស់ នៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះ តារាហ្វេសប៊ុកល្បីឈ្មោះ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ត្រូវបានមេធាវីរបស់ថៅកែពេជ្រ ទ្រី ដាណា ចេញលិខិតប្រកាសកោះហៅ នាង ចូលខ្លួនទៅដោះស្រាយបញ្ហា ក្រោយធ្វើការខមមិន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី ទ្រី ដាណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈនោះដែរ ក្រោយពីបានឃើញ លិខិតកោះហៅពីមេធាវីជុំវិញបញ្ហានេះ ភ្លាមនោះ នៅលើបណ្ដាញសង្គមរបស់ កញ្ញា រ៉ូស គេក៏បានឃើញនាងបង្ហោះសារទទួលស្គាល់កំហុស និងធ្វើការសុំទោសចំពោះ ថៅកែពេជ្រ ទ្រីដាណា ជាសាធារណៈចំពោះកំហុសដែលនាងបានធ្វើដោយអចេតនាមានការប៉ះពាល់កិត្តិយសរបស់ ថៅកែស្រីរូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ តារាហ្វេសប៊ុក រ៉ូស បានចេញមុខធ្វើការសុំទោសដោយរៀបរាប់ថា ៖«សុំអធ្យាស្រ័យលោកជំទាវ ទ្រី ដាណា ពីចំងាយ ប្អូនស្រីពិតជាមានកំហុស ដែលខមមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណះ ប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនា សូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អារម្មណ៍ជាឪពុកដូចគ្នា! ក្រោយឃើញ ឌួង ឆាយ ត្រូវអតីតភរិយាមិនឱ្យជួបកូន ពូម៉ៅ និយាយថា

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកឌួង ឆាយ បានបង្ហោះសារមួយយ៉ាងវែងអន្លាយ ទាក់ទិននឹងភរិយារបស់លោក គឺ លោកស្រី ដេត ម៉ាលីណា មិនអនុញាតិឱ្យលោកចូលទៅក្នុងគេហដ្ឋាន ដើម្បីចូលទៅលេងកូន ដោយបានអះអាងថា​ រយៈពេលយូរមកហើយ ដែលលោកមិនដែលបានទៅមើលកូនៗ ណាមួយវាជាវាមនោសញ្ចេតនា ដែលមិនអាចកាត់ផ្តាច់បានរវាងកូន និង​ឪពុក បើទោះជាច្បាប់ធម្មជាតិ ឬច្បាប់មនុស្សក្តី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមសំណេររបស់លោក ឌួង ឆាយ បានសរសេររៀបរាប់ដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បា.ប់មនុស្សក្តីមិនអាចកា.ត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ ៣ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនោះ ក្រោយបានឃើញសារបែបនេះ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងការភ្ញាក់ផ្អើល ក៏ដូចជាគាំទ្ររូបលោកផងដែរ ចូលទៅខមិនលោកទឹកចិត្តលោក ដោយបានបញ្ចេញមតិគាំទ្រលើកទឹកចិត្តជាហូរហែរ ក្នុងនោះដែរ ក៏មានពូម៉ៅ ដែលជាអតីតស្វាមីរបស់លោកស្រី ទ្រី ដាណា ម្នាក់ផងដែរ ដែលចូលទៅខមិនបញ្ចេញសារក្នុងចំណោមអ្នកខមិនរាប់ពាន់នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ពូម៉ៅ បានចូលទៅខមិនដូច្នេះថា៖ អ្នកឆ្លងកាត់ពេលអារម្មណ៍បែកពីកូនទើបយល់ថាពិបាកប៉ុណ្ណា។ ពេលខ្លះដេកយំនឹកកូនក៏មាន ពេលទំនេរអង្គុយមើលតែរូបនឹងវីដេអូដែលថតទុកក្នុងទូរស័ព្ទ៕

Read More

ផ្ទុះការភ្ញាក់ផ្អើល រ៉ូស ត្រូវមេធាវីលោកស្រីទ្រី ដាណា ចេញលិខិតអញ្ជើញក្រោយពេលដែល

តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមលិខិតអញ្ជើញលេខ១៥៩/២១ ក្រុមមេធាវីរបស់លោកស្រីទ្រីដាណា បានអញ្ជើញឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន(ហៅកញ្ញា រ៉ូស) ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose ចូលមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS) ដែលមានការិយាល័យផ្ទះលេខ:៧៤ ផ្លូវលេខៈ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០២:០០ រសៀល ដើម្បីចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនិងការបញ្ចេញមតិ (Commert) ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចែស្អាតណាស់តែតែនៅខ្វះខាតការតុប តែងខ្លួន ប្អូនចង់អោយបងតុបតែងខ្លួនមើលទៅស៊ីវីល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៍របស់បង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ផងដែលថា នៅក្នុងលិខិតអញ្ជើញនោះ បានបន្តយ៉ាងដូច្នេះថា បើពុំមកតាមការកំណត់នោះទេ ខ្ញុំបាទនឹងកសាងសំណុំរឿងខាងលើនេះ ប្ដឹ.ងទៅសមត្ថ.កិ.ច្ចដែលពាក់ព័ន្ធ ចាត់ការទៅតាមនីតិវិធីច្បាប់នៃព្រះរាជណាចក្រកម្ពុជា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

Read More