អីយ៉ា! ម៉ៃ សុគន្ធ រៀបចំពាក្យប.ណ្តឹ.ង.ប្តឹ.ងទៅ ចែតានៅបារាំងតែម្តង (មានវីដេអូ)

បារាំង៖ ជ.ម្លោះជុំវិញតារាហ្វេសប៊ុកពីរ រវាង លោក ម៉ៃ សុគន្ធ និង Alex Conan Real ហៅចែតា កាន់តែឡើងកម្តៅខ្លាំងទៅៗ ដែលប៉ុន្មានថ្ងៃនេះអ្នកទាំងពីរគឺមិនបញ្ឈប់ការឌឺដងគ្នានៅឡើយទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក យប់មិញនេះ ចែតា បានធ្វើការនិយាយផ្សាយផ្ទាល់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានជាសារសម្លេងរបស់ លោក ម៉ៃ សុគន្ធ និយាយថាអាចនឹងរកធ្វើការតាមផ្លូវច្បា.ប់(ប្តឹ.ង) ទៅកាន់ខ្លួន ដល់ក្នុងប្រទេសបារាំងតែម្តង ជុំវិញការនិយាយបរិហាកេរ្តិ៍នាពេលប៉ុន្មានថ្ងៃនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មកទល់ពេលនេះ លោក ម៉ៃ សុគន្ធ មិនទាន់ចេញមុខមកបញ្ជាក់ថា​ ខ្លួននឹងចាត់វិធានការអ្វីឡើយ ស្របពេលដែល ចែតា បញ្ជាក់ថាខ្លួននឹងរង់ចាំប្រឈមមុខនឹងពាក្យប.ណ្តឹ.ងទាំងនេះផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

Read More

ដូចទេបងប្អូន? ហ្វេនៗចាប់អារម្មណ៍ Miss Grand ហុងកុង មានមុខមាត់ស្រដៀង កែវ នីសា

កម្សាន្ត៖ ជាការពិតណាស់ ការប្រកួតប្រជែងសម្ថភាពសម្រស់ បវរកញ្ញា Miss Grand International កំពុងតែប្រព្រឹត្តិឡើងយ៉ាងសស្រាក់សស្រាំ នៅទីក្រុងបាងកកនាប្រទេសថៃ ដែលមានបក្ខនារីជាច្រើនប្រទេសសុទ្ធសឹងតែស្អាតៗ និងមានសម្ថភាព ស្ទើរទូទាំងពិភពលោកមកចូលរួមប្រកួត ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ មហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងទៅលើ បវរកញ្ញា ហុងកុង នាង Sen Yang ដែលរូបនាងមានសម្រស់ស្រស់ស្អាតសាច់សខ្ចី ថែមទាំងក្រម៉ិចក្រមើមនិងពូកែកំប្លែង លេងសើចលេចធ្លោជាងគេផងដែរ។ លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺគេសង្គេតឃើញថា Sen Yang មានមុខមាត់ស្រដៀង ទៅនឹងតារាស្រីសម្លេងផ្អែមស្រទន់ កញ្ញា កែវ នីសា ខ្លាំងតែម្ដង។ បើមើលមួយក្រលែក ទាំងពណ៌សម្បុរ បូករួមនឹងទម្រង់មុខពងក្រពើដូចគ្នាផងនោះ គឺថាសឹងតែច្រលំគ្នាទៅហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ហ្វេនៗជាច្រើន ចាប់និយាយតៗគ្នា ពីសម្រស់រួមទាំងមុខមាត់ស្រដៀងគ្នា របស់ បវរកញ្ញា ហុងកុង និង កែវ នីសា ដែលធ្វើឲ្យមិត្តអ្នកគាំទ្រ និងទស្សនិកជនជាច្រើនស្រឡាំងកាំងម្តងម្កាលតែម្តង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

ផ្អែមល្ហែមណាស់! ខួបអាពាហ៍ពិពាហ៍២ឆ្នាំ ថមមី Surprise ប្រពន្ធ សុទ្ធតែកាដូឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារ

ភ្នំពេញ៖ បើនិយាយដល់ជីវិតប្ដីប្រពន្ធរវាងលោក ថមមី និងអ្នកនាង សួស វីហ្សា ត្រូវបានមហាជនចាត់ទុកជាគ្រួសារ Goal។ ដោយអ្នកទាំងពីរតែងតែបង្ហាញសកម្មភាពផ្អែមល្ហែមស្ទើរតែគ្រប់ពេល ធ្វើឲ្យអ្នកគាំទ្រលួចច្រណែននឹងជីវិតគូតារាប្រុសស្រីមួយគូនេះគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន អ្នកទាំងពីរក៏មានកូនស្រីម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ខ្លាំងទៀយផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ ក្រោយពេលឃើញ ភរិយានឿយហត់ក្នុងការរកស៊ីនិង អស់កម្លាំងថែមទៀតនោះ លោក ថមមី ដើម្បីឲ្យភរិយាសើច ដើម្បីបំបាត់កង្វល់ក៏ដូចជារសាយភាពនឿយហត់ខ្លះ លោកតែងជាស្រី ធ្វើជាតួកំប្លែងឲ្យប្រពន្ធបានសើច មហាជនឃើញហើយពិតជាសរសើរគ្រប់គ្នាតែម្តង​ ដែលលោកបានលះបង់ដើម្បីគ្រួសារ ជាពិសេស សុភមង្គលប្រពន្ធបែបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង កន្លងទៅពីរថ្ងៃនេះ គឺជាថ្ងៃខួបអាពាហ៍ពិពាហ៍ពីរឆ្នាំ របស់ លោក ថមមី និងអ្នកនាង សួស វីហ្សា ផងដែរ។ ក្នុងនោះ ដោយសង្គេតឃើញមួយរយៈចុងក្រោយ គូសា្វមីភរិយាមួយគូនេះហាក់កាក់កបខ្លាំងទៅលើមុខជំនួញតូចធំ ចាប់ផ្តើមជោគជ័យជាហូរហែ។ ទន្ទឹមនឹងថ្ងៃពិសេសនេះដែរ តារាប្រុសរូបនេះ ក៏បាន Surprise កាដូររថយន្តសេ៊រីទំនើប Ford Mustang ពណ៌ក្រហាមថ្មីស្រឡាង ជាកាដូក្នុងថ្ងៃគម្រប់ខួបពីរឆ្នាំរបស់អ្នកទាំងពីរផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

មានសៀវភៅចាស់ៗ អាចបរិច្ចាគទៅឱ្យបណ្ណាល័យសហគមន៍ អង្គការផ្កាយសមុទ្របាន

អង្គការផ្កាយសមុទ្រ ជាអង្គការដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៦ មកម៉្លេះ ដែលកំពុងធ្វើការជាមួយកុមារក្រីក្រកម្ពុជា ក្នុងកម្មវិធីអប់រំ កម្មវិធីបាល់ទាត់ និង កម្មវិធីសហគមន៍។ អង្គការនេះបានបង្កើតគម្រោងជាច្រើននៅក្នុងកម្មវិធីសហគមន៍របស់ខ្លួន ដែលក្នុងនោះរួមមានគម្រោងបណ្ណាល័យសហគមន៍ ដែលចាប់ផ្តើមបង្កើតនៅក្នុងឆ្នាំ ២០១៤។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកទល់នឹងពេលនេះ បណ្ណល័យសហគមន៍របស់អង្គការផ្កាយសមុទ្រមានចំនួន ៥ ទីតាំង ដែលមាន ៤ ទីតាំង ស្ថិតនៅខណ្ឌស្ទឹងមានជ័យ និង ១ ទីតាំងទៀត ស្ថិតក្នុងខណ្ឌច្បារអំពៅ។ បណ្ណាល័យ សហគមន៍នេះប្រមូលផ្តុំសៀវភៅអាន និង រូបភាពជាច្រើនប្រភេទ ដែលមានដូចជា សៀវភៅ អានសម្រាប់កុមារ សៀវភៅចំណេះដឹងទូទៅ ទស្សនាវត្តីសុខភាព សៀវភៅរូបភាព សៀវភៅរឿងនិទាន និងសៀវភៅភាសាអង់គ្លេសកម្រិតស្រាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមក អ្នកអានរបស់បណ្ណាល័យសហគមន៍ របស់អង្គការផ្កាយសមុទ្រ មានចាប់ពីអាយុ ៤ ដល់ ៥០ ឆ្នាំជាង ដែលអ្នកអានភាគច្រើនជាកុមារ។ ដោយមានការកើនឡើងនៃចំនួនអ្នកអានជាគំហុក បានធ្វើឲ្យបណ្ណាល័យចំនួន ៣ ត្រូវការសៀវភៅអានជាច្រើនក្បាល ដូច្នេះ ប្រសិនជាបងប្អូន ដែលមានសៀវភៅចាស់ៗ ឬសៀវភៅដែលលែងប្រើ អាចធ្វើការបរិច្ចាកទៅកាន់បណ្ណាល័យសហគមន៍របស់ អង្គការផ្កាយសមុទ្រ ដោយធ្វើការទាក់ទងទៅកាន់លេខ 098 977 981។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់លោកអ្នកដែលចង់បរិច្ចាកជាថវិកាដើម្បី ចូលរួមចំណែកក្នុងការទិញសៀវភៅ សម្រាប់ដាក់ក្នុងបណ្ណាល័យសហគមន៍នេះ ក៏អាចធ្វើការបរិច្ចាគតាមរយៈ គណនី ៖ ABA: 002 345 589 Indochina Starfish Foundation Pi Pay: 098 977 981 ISF Cambodia ACLEDA: 3864-04264699-99 Indochina Starfish Foundation (ISF)…

Read More

ម្ដាយកូន អាង សុជាតា ចាប់ដៃគ្នាស្លៀកឈុតអប្សរាស្អាតខ្លាំង អ្នកមិនដឹងស្មានបងប្អូន

តារាសម្ដែងសម្បូរដោយប្រជាប្រិយភាពអ្នកនាង សឿន ផានផាភួង និង កូនស្រីបណ្ដូលចិត្ត អាង សុជាតា ហៅ ឈូឈូ កំពុងទទួលបានការចាប់អារម្មណ៍ និង កោតសរសើរពីសំណាក់មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីម្ដាយកូនអ្នកទាំងពីរបានស្លៀកឈុតអប្សរាយ៉ាងសមសួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការរំលេចខ្លួនព្រមគ្នាជាមួយការតុបតែងក្នុងសម្លៀកបំពាក់អប្សរាយ៉ាងទន់ភ្លន់ថ្លៃថ្នូររបស់ម្ដាយកូនតារាសម្ដែងទាំងពីរដួងនេះ មិនត្រឹមតែទទួលបានការលើកសរសើរពីអ្នកប្រើប្រាស់បណ្ដាញសង្គមទៅលើភាពស័ក្ដិសមសឹងតែមួយតួខ្លួនឡើយ ក្នុងនោះក៏មានការលើកឡើងថា សឿន ផានផាភួង តុបតែងខ្លួនបែបនេះ នៅក្មេងស្អាតហើយអ្នកមិនដឹងស្មានតែអ្នកនាង និង ឈូឈូ ជាបងប្អូនទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីភាពស្រស់ស្អាតក្នុងការលើកយកសម្លៀកបំពាក់ពីសម័យបុព្វកាលមកស្លៀកឡើងវិញ តែនេះក៏ជាការបង្ហាញនូវការចូលរួមថែរក្សា ការពារ អភិរក្ស និង បង្ហាញសម្បត្តិវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្រើនផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឲកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Read More

អីយ៉ា ជាតារាល្បីមានទ្រព្យស្ដុកស្ដមមែន តែមើល ព្រាប សុវត្ថិ ពូកែធ្វើស្រែរហូតបានច្រូតកាត់

ភ្នំពេញ៖ កំពូលតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ព្រាប សុវត្ថិ ត្រូបានគេស្គាល់យ៉ាងច្បាស់ថាជាសិល្បករមួយរូប មានមុខជំនួញច្រើនកន្លែង ជាពិសេសរូបលោកផ្ទាល់ក៏មានតួនាទីធំក្នុងជួររាជការទៀតផង។ ពិតណាស់ បើទោះបីរវល់ជាមួយការងារសិល្បៈស្ទើរគ្មានពេលទំនេរក៏ពិតមែន តែគេក៏ឃើញតារារូបនេះ នៅឆ្លៀតបង្កើតមុខរបរបន្ថែមថ្មីៗជាបន្តបន្ទាប់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើនិយាយពីជីវភាពរបស់លោក ព្រាប សុវត្ថិ គេមើលឃើញថាតារារូបនេះ មានជីវិតល្អប្រសើរ ខណៈការងារសិល្បៈ មុខជំនួញ និងការងារក្នុងជួររាជការជោគជ័យទន្ទឹមគ្នាទាំងព្រមយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត នៅពីក្រោយភាពជោគជ័យរបស់កំពូលតារារូបនេះ ក៏មានភរិយាលោកចាំជួយជ្រុមជ្រែង ទទួលមើលការខុសត្រូវលើមុខជំនួញ និងការងារផ្សេងៗទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែដឹងពីមុខរបរ ដីចម្ការរបស់លោក ព្រាប សុវត្ថិ តែថ្មីៗនេះ តារារូបនេះបានបើកបង្ហាញការងារថ្មី ដែលគ្រប់គ្នាមិនដែលដឹង ដោយលោកមានដីស្រែព្រមទាំងបានដាំស្រូវរហូតទទួលបានផល និងដល់ថ្ងៃច្រូតកាត់ទៀតផង។ ក្នុងនោះដែរ បើមើលតាមរូបភាពនៃទំហំដីដែលតារាចម្រៀងរូបនេះបង្ហាញ ឃើញមានទំហំធំស្ទើរដាច់កន្ទុយភ្នែក ហើយដំណាំស្រូវក៏ល្អថែមទៀតផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាពខាងក្រោម៖

Read More

បងប្អូនប្រុសបង្កើតទាំង ៣ របស់ ដួង វីរៈសិទ្ធ សុទ្ធតែមានសមត្ថភាពសិល្បៈមិនធម្មតា

មហាជនអ្នកគាំទ្រតារាចម្រៀង ដួង វីរៈសិទ្ធ ដែលមានឈ្មោះដើម ម៉ម ដួងសិទ្ធ ប្រាកដជាបានដឹងមកហើយពីសមត្ថភាពនៅក្នុងវិថីសិល្បៈរបស់តារាប្រុសសំឡេងផ្អែមរូបនេះ ដោយលោកមិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងតែម្យ៉ាងនោះទេ តែក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង ទំនុកភ្លេង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ មហាជនអ្នកគាំទ្រប្រាកដជាបានដឹងខ្លះមកហើយ ពីសែស្រឡាយរបស់តារារូបនេះ គឺលោកមានឪពុកម្តាយ និង បងប្អូនប្រុស ២ នាក់ ទៀត ក៏ជាអ្នកសិល្បៈមានឈ្មោះបោះសំឡេងដូចគ្នាដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ពេលនេះ «ប្រជាប្រិយ» នឹងលើកយកនូវបងប្អូនបង្កើតរបស់លោក ដួង វីរៈសិទ្ធ ទាំង ៣ រូប មកជ​ម្រាបជូននៅខាងក្រោមនេះ ថាតើពួកគាត់មានសមត្ថភាពអ្វីខ្លះក្នុងវិថីសិល្បៈ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១- លោក ម៉ម សំនៀង លោក ម៉ម សំនៀង គឺជាកូនប្រុសច្បង ហើយលោកក៏មានទេពកោសល្យក្នុងសិល្បៈជាតារាចម្រៀង ពិធីករផ្នែកកម្សាន្ត និង ពិធីករផ្នែកព័ត៌មានទៀតផង ។ លោកក៏អាចលេងឧបករណ៍តន្ត្រីបុរាណ និង សម័យ បានយ៉ាងស្ទាត់ជំនាញមិនខុសពីលោក ដួង វីរៈសិទ្ធ នោះដែរ ។ ២- លោក ម៉ម ដួងសិទ្ធ ឬ ដួង វីរៈសិទ្ធ លោក ម៉ម ដួងសិទ្ធ បានផ្លាស់ប្តូរឈ្មោះទៅជា ដួង វីរៈសិទ្ធ ក្រោយពីបានក្លាយជាតារាចម្រៀងអាជីពក្នុងវិថីសិល្បៈ ។ តារាប្រុសជាកូនទី ២ ក្នុងត្រកូល ម៉ម នេះ គឺត្រូវបានមហាជនទទួលស្គាល់យ៉ាងខ្លាំងពីទេពកោសល្យនៃវិស័យសិល្បៈរបស់លោក ដូចដែលបានរៀបរាប់ខាងលើ ។ ថ្មីៗនេះ លោកក៏បានប្តូរទ្រនំពីផលិតកម្មរស្មីហង្សមាស ទៅមកកាន់ផលិតកម្មរាម ក្រោមដំបូលជាមួយនឹង មាស សុខសោភា…

Read More