តារាប្រុសកែវភ្នែកស្រទន់លោក James Jirayu ជាតារាប្រុសមួយរូបដែលជាចំណីភ្នែករបស់មហាជនអ្នកគាំទ្រ មិនថាលោកធ្វើអ្វីឡើយមហាជនតែងតែតាមដាន និងចង់ដឹងរឿងរបស់លោកជានិច្ច។ ជាក់ស្តែងរឿងផ្ទាល់ខ្លួនរបស់លោកជាមួយនឹងលោក Grea តែម្តងដែលមហាជនខ្លះបានដឹង ឯខ្លះទៀតមិនទាន់បានដឹងទេពីសម្ពន្ធភាពយ៉ាងស្និទ្ធស្នាលរបស់អ្នកទាំងពីរ។ កន្លងមកតាមការចុះផ្សាយ បានបង្ហាញថាតារាប្រុសកែវភ្នែកស្រទន់ James Jirayu និងតារាសម្តែងប្រុស Great ហាក់បីដូចជាកំពុងតែមានអាថ៌កំបាំងអ្វីមួយពីទំនាក់ទំនងរវាងអ្នកទាំងពីរ ក្រោយពីឃើញរូបភាពស្និទ្ធស្នាលគ្នាខុសប្លែកពីមិត្តធម្មតារបស់អ្នកទាំងពីរបានលេចឡើងជារឿយៗ មិនថាក្នុងពេលបំពេញការងារ ធ្វើសប្បុរសធម៌ ឬសកម្មភាពផ្សេងៗនោះទេ។ ជាមួយគ្នានឹងការលេចឡើយនូវរូបភាពដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរនេះហើយ ដែលចាប់ផ្តើមធ្វើឱ្យមហាជនជាច្រើនគិតថាទំនាក់ទំនងរបស់អ្នកទាំងពីរហាក់បីដូចជាមិនមែនមិត្តភក្តិធម្មតានោះទេ តែអ្នកទាំងពីរហាក់បីដូចជាកំពុងតែមានទំនាក់ទំនងស្នេហាបុរសដូចគ្នាអ៊ីចឹង ។ យ៉ាងណាមិញ ក្រោយពីមានមតិជាច្រើនបានលើកឡើងថាអ្នកទាំងពីមានទំនាក់ទំនងស្នេហាជាមួយគ្នា James Jirayu ក៏មិនបាននៅស្ងៀមដែរ លោកធ្លាប់បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗនៅក្នុងបទសម្ភាសមួយថា៖ «ទំនាក់ទំនងរបស់លោកជាមួយ Great គឺមិនដូចអ្វីដែលអ្នកគាំទ្រទាំងអស់គិតនោះទេ លោក និងGreat គឺជាមិត្តភក្តិនឹងគ្នាហើយចាត់ទុកគ្នាដូចជាបងប្អូនបង្កើតអ៊ីចឹង ព្រោះលោកទាំងពីរនាក់ស្គាល់គ្នាយូរហើយ ទើបធ្វើឱ្យមិត្តភាពលោកមានភាពស្និទ្ធស្នាលនឹងគ្នាដូចប្អូនបង្កើតនោះ» ៕ ប្រភព៖ daradaily , YouTube
Read MoreDay: January 23, 2022
បើចង់ហៅ Justin ទៅច្រៀងក្នុងពិធីមង្គលការ ឬ ខួបកំណើត ១ម៉ោង ត្រូវត្រៀមលុយប៉ុណ្ណេះ
អ្នកគាំទ្រនិយមស្តាប់ចម្រៀងបរទេស ពិតជាបានស្គាល់មកហើយនូវបុរសសង្ហា និងជាតារាចម្រៀងផ្នែកប៉ុបដ៏ល្បីបំផុតរបស់សហរដ្ឋអាមេរិកវ័យ ២៧ឆ្នាំ Justin Bieber ដែលគ្រប់គ្នាចាត់ទុកថាជាតារាចម្រៀងដែលបានរាយមន្តស្នេហ៍មិនតិចឡើយ ទៅអ្នកគាំទ្រជាពិសេសនារីៗឱ្យពួកគេបាក់ចិត្តស្រឡាញ់ភ្លូកទឹកភ្លូកដីតាំងពីឆ្នាំ២០០៩ នោះ។ យ៉ាងណាមិញតារាប្រុសរូបនេះ ពិតជាកាក់កបខ្លាំងណាស់ក្នុងវិស័យសិល្បៈដោយសារតែចេញអាល់ប៊ុមការធ្វើខនសឺត និងការឡើងច្រៀងនានាជាដើម ហើយតម្លៃខ្លួនរបស់លោកក៏ពិតជាមិនធម្មតាផងដែរ ជាហេតុធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកនៅក្នុងឆ្នាំ២០២១ នាវ័យត្រឹម ២៧ឆ្នាំនេះ គឺមានរហូតដល់ជាង ២៨៥ លានដុល្លារឯណោះ។ តាមព័ត៌មានបានឱ្យដឹងថាបើសិនជាមាននរណាម្នាក់ចង់ហៅ Justin Bieber ទៅច្រៀងកំដរនៅក្នុងកម្មវិធីមង្គលការ ខួបកំណើត ឬជប់លៀងណាមួយនោះតារាប្រុសរូបនេះ នឹងគិតថ្លៃចាប់ពី ៥០០០ដុល្លារ ទៅ ១០ ០០០ដុល្លារឯណោះ ក្នុងត្រឹមរយៈពេលតែ ១ម៉ោងប៉ុណ្ណោះ។ បើចង់ម៉ៅដាច់មួយថ្ងៃពេញនោះ គឺមិនតិចជាងក្រោមសែនដុល្លារឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreអតីតពីធិករ ជុំ កុសល រំភើបចិត្តញញឹមទាំងភ្នែក ពេលឃើញកូនប្រុសរៀននៅក្រៅប្រទេសទទួលលទ្ធផលល្អ
អតីតពិធីករល្បីឈ្មោះលោក ជុំ កុសល ដែលបច្ចុប្បន្នលោកមានតំណែងជាឯកឧត្តមនៃរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលថ្មីៗមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីឯកឧត្តម បានធ្វើការបង្ហាញពីទឹកចិត្តជាឪពុកមានការរំភើបចិត្តខ្លាំងខណៈពេលឃើញកូនប្រុសជាទីស្រឡាញ់កំពុងសិក្សាថ្នាក់ វិទ្យាល័យនៅសហរដ្ឋអាមេរិកទទួលបាន លទ្ធផលដ៏ល្អជាទីមោទកភាពខ្លាំងសម្រាប់លោករហូតធ្វើឱ្យលោករំភើបខ្លាំងញញឹមទាំងទឹកភ្នែក។ នេះបើយោងតាមបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម ជុំ កុសល បានបង្ហោះរូបភាពកូនប្រុស និ លិខិតបញ្ជាក់ពីការសិក្សារបស់កូន អមជាមួយសាររៀបរាប់ទាំងចិត្តរំភើបថា៖«កូនប៉ារៀនមិនឱ្យចាញ់កូនអាមេរិកកាំងទេ មិនតែប៉ុណ្ណោះកូនជាប្រធានថ្នាក់ដឹកនាំគេថែមទៀត។ នេះគឺជាការផ្តល់ស្នាមញញឹម លាយជាមួយនឹងទឹកភ្នែកដោយក្តីរំភើបរបស់ប៉ាហើយ។ សូមកូនជោគជ័យជាដរាបណាកូន»។ ក្រោយពីបានឃើញការបង្ហោះរបស់ឯកឧត្តម នៅលើបណ្ដាញសង្គម មហាជនបានចូលខមមិនបង្ហាញពីក្ដីរំភើបជំនួសលោកផងដែរ ព្រមទាំងមានពាក្យពេចន៍ស្ងើចសរសើរចំពោះលោកដែលមានកូនប្រុសដ៏ល្អថែមទាំងពូកែបែបនេះ និងជូនពរឱ្យកូនប្រុសរបស់លោកកាន់តែទទួលបានជោគជ័យបន្តទៀតផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Read More