អ៊េមណាស់! ថន លក្ខិណា ធ្លាប់សម្ដែងរឿងជាមួយកំពូលតារាថៃ និងនិយាយភាសាថៃបានយ៉ាងពីរោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចប្រិយមិត្តបានស្គាល់ច្បាស់ហើយ ថន លក្ខិណា គឺជាតារាសម្ដែងស្រីដ៏លេចធ្លោមួយរូបប្រចាំប្រទេសកម្ពុជាយើង មិនតែប៉ុណ្ណោះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានអភិវឌ្ឍន៍ខ្លួនក្លាយជាពិធីការិនីដ៏ល្បីល្បាញ ថែមទាំងក្ដោបបានតំណែងជាពិធីការិនីក្នុងកម្មវិធីធំៗជាច្រើន មិនថាកម្មវិធីប្រគំតន្រ្តី ឬកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើរំឭកទៅអតីតកាល ថ្មីៗនេះ ថន លក្ខិណា បានធ្វើឱ្យអ្នកគាំទ្រនៅលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលមិនស្ទើរនោះទេ បន្ទាប់ពីស្រីស្អាតរូបនេះបានទម្លាយវីដេអូដែលនាងធ្លាប់ចូលរួមសម្ដែងជាមួយតារាប្រុស Om Akapan ក្នុងរឿង «The Return» ឱ្យប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ របស់ប្រទេសថៃ ដែលរឿងនេះបានចាក់បញ្ចាំងអំឡុងឆ្នាំ ២០១៤ ហើយមិនត្រឹមតែប៉ុណ្ណោះ ថន លក្ខិណា អាចប្រើប្រាស់ភាសាថៃបានយ៉ាងល្អទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទេពកោសល្យផ្នែកសិល្បៈ បូករួមទាំងចំណេះដឹងរបស់តារាសម្ដែង ថន លក្ខិណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះថាកន្លងមកអ្នកគាំទ្រពុំសូវបានដឹងថានាងធ្លាប់ចូលរួមសម្ដែងខ្សែភាពយន្តឱ្យប្រទេសថៃទាល់តែសោះ ហើយនៅអាចនិយាយភាសាថៃបានយ៉ាងរត់មាត់ថែមទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា សម្រាប់ខ្សែភាពយន្ដរឿង «The Return» គឺជារឿងខ្មោចរន្ធត់លងបះសក់មួយ ដោយមានការចូលរួមសម្ដែងពីតារាល្បីៗ ក្នុងតំបន់អាស៊ាន មាន ខ្មែរ ឡាវ ថៃ និង មីយ៉ាន់ម៉ា ។ លើសពីនោះ សម្រា់រឿងនេះ ក៏មានប្លង់មួយចំនួនបានថតនៅក្នុងប្រទេសកម្ពុជាដែរ ដោយកាលនោះ ផលិតករថៃបានជ្រើសរើសខេត្តសៀមរាបជាទីតាំងថត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

គួរឱ្យសរសើរណាស់!! កូនពៅទើបប្រឡងរួច ឯកឧត្តម គួច ចំរើន ឆ្លៀតពេលនាំដើរលម្ហែ សមជាប៉ាប៉ាគំរូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនខ្មែរ ច្បាស់ជាបានស្គាល់ច្បាស់ហើយ នូវឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលលោក ជាអភិបាលខេត្តដ៏គំរូមួយរូប សកម្មបំផុត ក្នុងការបំពេញការងារសព្វគ្រប់បែបយ៉ាង ដើម្បីបម្រើសេចក្ដីសុខ ជូនប្រជាពលរដ្ឋឥតរួញរា ថែមទាំងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្ត្រដឹកនាំ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី ទទួលបានការកោតសរសើរជាខ្លាំង ​ពីសំណាក់​មហាជនខ្មែរទាំងមូល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែជាថ្នាក់ដឹកនាំដ៏គំរូ លោកអភិបាលខេត្ត តែងតែឆ្លៀតពេលទំនេរ ជូនភរិយា និងកូនៗ ដែលជាក្រុមគ្រួសារជាទីស្រលាញ់របស់លោក ផ្ដល់នូវភាពកក់ក្ដៅ ស័ក្តសមជាមេគ្រួសារដ៏ល្អ ជាគំរូសម្រាប់មេគ្រួសារនានា នៅក្នុងសង្គម។ ជាក់ស្ដែង តាមរយៈផេកផ្លូវការណ៍ របស់លោកអភិបាលខេត្ត នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ នេះ បានបង្ហោះរូបភាពមួយចំនួន ជាមួយកូនពៅរបស់លោក ដើរលម្ហែជាមួយគ្នាតាមមាត់ឆ្នេរ ព្រមទាំងបានបញ្ជាក់ថា «កូនពៅប្រឡងរួច នាំមកដើរមើលសមិទ្ធិផល​ តាមមាត់សមុទ្រ​»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសកម្មភាពនេះ ធ្វើឱ្យមហាជននាំគ្នាសរសើរមិនដាច់ពីមាត់​ដោយទំនេរពីភារកិច្ចដ៏មមាញឹកហើយ ឯកឧត្តម ឆ្លៀតបំពេញតួនាទីជាលោកឪពុកដ៏ល្អ ផ្ដល់ភាពកក់ក្ដៅ និងការលើកទឹកចិត្ត ជូនកូនៗជាទីស្រឡាញ់របស់លោក៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

រំជួលចិត្ត! រួមរស់ជាមួយគ្នារាប់ឆ្នាំ ទើបតែបានស្គាល់ជាតិ Pre-Wedding នៅអាយុខ្ទង់ ៨០ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃ្លីបវីដេអូមួយ កំពុងតែត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម ដោយបង្ហាញឱ្យឃើញពីគូស្នេហ៍តាយាយជនជាតិថៃមួយគូ កំពុងតែថតបញ្ចេញស្ទីលថតរូប​ Pre-Wedding យ៉ាងផ្អែមល្ហែមគួរឱ្យច្រណែន ក្រោយរួមរស់ជាមួយគ្នាមកអស់ជាច្រើនឆ្នាំ តែមិនដែលថតបែបនេះមកពីមុន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើយោងតាមការទម្លាយរបស់ជាងថតរូបឱ្យតាយាយទាំងពីរ បានឱ្យដឹងថា៖ «ខ្លួនជាជាងថតរូបឯករាជ្យ​ ដោយភាគច្រើនដើរថតតាមបុណ្យទាន​ ក៏ដូចជាពិធីមង្គលការផ្សេងៗ និង Pre-Wedding ជាដើម ហើយក៏មានប្រពន្ធជាជាងផាត់មុខ ព្រមទាំងមានឈុតរ៉ូបជាច្រើនឱ្យគេជួលទៀត»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបន្ថែមទៀតថា៖ «រហូតដល់ថ្ងៃមួយ ខ្លួនបានទៅអង្គុយនិយាយលេងជាមួយនឹងតាយាយប្តីប្រពន្ធនៅជិតផ្ទះ ដែលស្គាល់គ្នាមកយូរហើយ ដោយលោកតាមានអាយុ ៨៦ ឆ្នាំ​ និងយាយមានអាយុ ៨៥ ឆ្នាំ។ និយាយលេងចុះឡើង ក៏ធ្លាយទៅសួរដល់រឿងស្នេហារបស់ពួកគាត់ ដោយតាយាយបានប្រាប់ថា ពួកគាត់បានរួមរស់ជាមួយអស់ពេលជាង ៦៥ ឆ្នាំទៅហើយ ហើយក៏តស៊ូជាមួយគ្នាខ្លាំងណាស់»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយបានឮដូចនេះហើយ បុរសជាជាងថត ក៏បានសួរតាយាយថា៖ «តើមានរូបថត Pre-Wedding ឬទេ? ចង់មានឬអត់?» តាយាយក៏ឆ្លើយថា ចង់មាន ទើបបុរសនោះ ក៏បានឱ្យប្រពន្ធយកឈុតកូនកំលោះកូនក្រមុំ មកឱ្យតាយាយស្លៀកពាក់ ព្រមទាំងនាំពួកគាត់ទៅថត ជាមួយនឹងទេសភាពធម្មជាតិ នៅក្រោយផ្ទះយ៉ាងស្រស់ស្រាយតែម្តង។ យ៉ាងណាមិញ ក្នុង Pre-Wedding លើកទីមួយក្នុងជីវិតនេះ តាយាយទាំងពីរមើលទៅហាក់សប្បាយរីករាយខ្លាំងណាស់។ ចំណែករូបភាពចេញមកក៏ស្អាតស័ក្តិសមទៀត ដែលធ្វើឱ្យមហាជនឃើញហើយ មិនរំជួលចិត្តមិនបានឡើយ៕ សូមចុចត្រង់នេះដើម្បីមើលវីដេអូ

Read More

មកថ្មីទៀតហើយ!! អស់ពីស្បែកជើងផ្ទាត់ ឥលូវ Jin Su ញ៉ាំថ្លើមជ្រូកឆៅស្រស់ៗម្តង កំពុងផ្ទុះមតិវែកញែក (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះកន្លងទៅនេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនារីខ្មែរម្នាក់ប្រើគណនីហ្វេសប៊ុកឈ្មោះ Jin Su ឬ មហាជនជាច្រើននិយមហៅ អ៊ីអំបិលម្ទេស បានចេញវីដេអូថ្មីមួយបង្ហាញពីការយកស្បែកជើងផ្ទាត់ចុចអំបិលម្ទេសញ៉ាំយ៉ាងទំនង ដែលវីដេអូនេះបានផ្ទុះការវែកញែក និង កក្រើកមិនធម្មតាទេ រហូតដល់មានសារព័ត៌មានក្រៅស្រុកចុះផ្សាយជាបន្តបន្ទាប់ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបញ្ចេញវីដេអូបង្ហាញសកម្មភាពញ៉ាំស្បែកជើងយ៉ាងទំនងហើយនោះ ពេលនេះ អ៊ីអំបិលម្ទេស ដែលប្រើគណនី Jin Su បានចេញវីដេអូថ្មីមួយទៀតហើយ គឺញ៉ាំថ្លើមជ្រូកឆៅស្រស់ៗជាមួយអំបិលម្ទេសច្របាច់គ្រូចឆ្មារម្តង ដែលលើកនេះក៏ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និង មានមតិវែកញែកពេញហ្វេសប៊ុកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើងាកទៅមើល អ៊ីអំបិលម្ទេស ឬ Jin Su វិញ ខណៈបង្ហាញការញ៉ាំជាមួយថ្លើមជ្រូកឆៅនោះ នាងបញ្ចេញសកម្មភាពញ៉ាំយ៉ាងទំនង និង បានពោលដែរថា សូមកុំញ៉ាំដូចខ្លួនអី ព្រោះថាញ៉ាំឆៅមិនសូវឆ្ងាញ់ឡើយ ហើយបើចង់ញ៉ាំសូមចម្អិនឱ្យបានត្រឹមត្រូវជាមុនសិន ទើបបានមានរសជាតិឆ្ងាញ់ និង ល្អដើម្បីដល់សុខភាព។ ការញ៉ាំនេះទៀតសោត អ៊ីអំបិលម្ទេស ឬ Jin Su ក៏បានបញ្ជាក់ដែរថា គឺធ្វើដើម្បីគ្រាន់តែចង់បង្ហាញឱ្យបងប្អូនមើលកែការអផ្សុកតែប៉ុណ្ណោះ ហើយបើមានការខុសឆ្គងកន្លែងណា សូមអភ័យទោសផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តស់ចង់ដឹងថា អ៊ីអំបិលម្ទេស ឬ Jin Su ញ៉ាំថ្លើមឆៅស្រស់ៗមានលក្ខណៈបែបណាខ្លះ សូមចុចទស្សនាវីដេអូខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្ដៅៗ! ពាក់មី ប្រកាសអាចនឹងឈប់ពីការងារ ព្រោះមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន នាយ ពាក់មី បានបង្ហោះសារប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២នេះថានឹងអាចលាឈប់ពីក្រុមហ៊ុន ដែលក្នុងនោះតារាកំប្លែងរូបនេះក៏បានទម្លាយពីមូលហេតុច្បាស់ៗដោយមិនលាក់លៀមទៀតថា មកពីនាយមិនពេញចិត្តនឹងអ្នកគ្រប់គ្រងថ្មីនៅទីនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាយ ពាក់មី អង្គុយត្រមង់ត្រមោចជាមួយពានរង្វាន់ដែលលោកទទួលបានកាលពីឆ្នាំ ២០០៩ ហើយរៀបរាប់ថា ៖ «ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈឱ្យខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នូវរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើឱ្យបុគ្គលិកមានសម្ពាធ សង្ឃឹមថាការឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើឱ្យអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការរៀបរាប់របស់ នាយ ពាក់មី តាមរយៈសារខាងលើនេះ មិនត្រឹមតែលោកម្នាក់ទេដែលអាចនឹងលាឈប់ធ្វើការនៅក្រុមហ៊ុនដែលធ្លាប់ជាផ្ទះក៏កក់ក្ដៅរបស់នាយមួយនេះ ប៉ុន្ដែក៏អាចមានអ្នកកំប្លែងផ្សេងទៀត អាចនឹងលាឈប់ដូចគ្នា គ្រាន់តែនាយមិនបានបញ្ជាក់ឈ្មោះតែប៉ុណ្ណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

សុខ សីឡាលីន ស្រក់ទឹកភ្នែកច្រោកៗ ពេលបេក្ខភាព ឯម ស្រីលីន និយាយដល់រឿងនេះភ្លាម (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ តារាចម្រៀងស្រី សុខ សីឡាលីន ផ្ទុះការចាប់អារម្មណ៍ចែករំលែក និងរំជួលចិត្តតាមនាងខ្លាំង ក្រោយពីបានទស្សនាកម្មវិធីប្រឡងចម្រៀង Cambodian Idol ក្នុងសប្ដាហ៍ទី ៤ នេះ ដែលបានឃើញតារាចម្រៀងស្រីរូបនេះ ហាក់រំជួលចិត្តខ្លាំងទឹកភ្នែកស្រក់ច្រោកៗ ខណៈពេលបេក្ខភាពប្រឡង ឯម ស្រីលីន និយាយពីជីវិតឯកជនរឮកដល់ឪពុករបស់នាងដែលបានចែកឋានជាយូរឆ្នាំនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្វីដែលធ្វើឱ្យ តារាចម្រៀងស្រី សុខ សីឡាលីន រំជួលចិត្តខ្លាំងបែបនេះ ដោយសារតែពេលបេក្ខភាពប្រឡងរូបនេះ បានរៀបរាប់ឱ្យដឹងថាឪពុករបស់នាងជាអ្នកភ្លេងសូឡូម្នាក់ ដែលបានធ្វើឱ្យ សុខ សីឡាលីន ទប់អារម្មណ៍មិនជាប់រៀបរាប់ទាំងអួលអាក់ថា ឪពុករបស់នាងក៏ជាអ្នកសូឡូដែរ ដោយលោកទើបតែចែកឋានថ្មីៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ តារាចម្រៀង សុខ សីឡាលីន បានបាត់បង់លោកឪពុកជាទីគោរពស្រឡាញ់កាលពីចុងខែមករា ឆ្នាំ ២០២២ កន្លងទៅ ដែលធ្វើឱ្យរូបនាងតែងបង្ហាញនូវអារម្មណ៍នឹករឮកស្រណោះអាល័យជាពន់ពេកចំពោះលោកឪពុក បានជាពេលដែលនិយាយដល់ចំណុចដូចឪពុករបស់នាងធ្វើឱ្យប៉ះផ្លូវចិត្តនាងភ្លាមបែបនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្ដៅៗ តារាជើងចាស់ គន្ធ តារាវណ្ណ ធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សិល្បករជើងចាស់ជំនាន់ឆ្នាំ ១៩៨៦ លោក គន្ធ តារាវណ្ណ បានធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺលើសឈាម ដែលដំណឹងមួយនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសទស្សនិកជនដែលស្រឡាញ់គាំទ្រលោកកន្លងមក មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភចំពោះសុខភាពលោកជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពលោក គន្ធ ជីវ័ន ត្រូវជាកូនប្រុសបង្កើតរបស់តារាភាពយន្តដ៏ល្បីល្បាញរូបនេះបានបង្ហោះរូបថតឪពុកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយថែមទាំងធ្វើការបួងសួងទៀតថា ៖ «សូមទេវតាវត្ថុស័ក្តិសិទ្ធិជួយឱ្យលោកឪពុកខ្ញុំឆាប់ជាសះស្បើយពីជំងឺ និងរឹងមាំឡើងវិញ គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប្រឡូកក្នុងវិស័យសិល្បៈភាពយន្តតាំងពីឆ្នាំ ១៩៨៦ គាត់ឈ្មោះ គន្ធ តារាវណ្ណ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់តាមការបង្ហោះរបស់ លោក គន្ធ ជីវ័ន ខាងលើបានបង្ហាញឱ្យឃើញថា ពេលនេះអាការរបស់តារាជើងចាស់ គន្ធ តារាវណ្ណ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគួរឱ្យបារម្ភណាស់។ យ៉ាងណាក្នុងនោះក៏មានមហាជនអ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញយោបល់ជូនពរឱ្យសិល្បករជើងចាស់រូបនេះ ឆាប់ជាសះស្បើយផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនធម្មតាមែន!! ត្រឹមអាយុ ២២ ឆ្នាំ កែវ ឡាវីញ ក្លាយជាថៅកែស្រីទាំងវ័យក្មេងទៅហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនអ្នកគាំទ្រនិយមតាមដានការងារសិល្បៈរបស់តារាសម្តែងស្រីវ័យក្មេងកញ្ញា កែវ ឡាវីញ ដែលជាកូនស្រីបង្កើតរបស់តារាភាពយន្តជើងចាស់អ្នកនាង កែវ កល្យាណ ប្រាកដជាបានជ្រាបហើយថា មុននឹងបោះជំហានក្លាយទៅជាតារាសម្តែង តារាស្រីវ័យ ២២ ឆ្នាំរូបនេះ គឺជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ហង្សមាស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ រយៈពេលជាងត្រឹម ១ ឆ្នាំ ក្នុងការប្រឡូកចូលវិស័យសម្តែងតាមគន្លងរបស់អ្នកម្តាយ កញ្ញា កែវ ឡាវីញ ទទួលបានការគាំទ្រយ៉ាងគំហុកពីសំណាក់មហាជនក្មេងចាស់ប្រុសស្រី។ លើសពីនោះ គឺសូម្បីតែអ្នកគាំទ្រក្រៅប្រទេស ក៏តារាស្រីវ័យក្មេងរូបនេះឆក់បានប្រជាប្រិយភាពផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រៅពីអាជីពលើវិថីសិល្បៈ ថ្មីៗនេះដែរ តារាសម្តែងវ័យក្មេងស្រស់សោភារូបនេះ ក៏បានក្លាយងារជាថៅកែ បើកក្រុមហ៊ុន Design មានការចូលហ៊ុនគ្នានឹងមិត្តភក្តិ ដែលទើបតែបើកកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ កញ្ញា កែវ ឡាវីញ ក៏ត្រូវបានមហាជនអ្នកគាំទ្របានចូលរួមអបអរសាទរ និង សរសើរដល់កញ្ញាដែលក្លាយទៅជាថៅកែក្រុមហ៊ុនទាំងវ័យក្មេងនោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ម្យ៉ាងដែរ! ទុកពេលឱ្យ ២ អាទិត្យ សិស្សថារវល់ ស្រាប់តែពេលចូលរៀន លោកគ្រូកាត់ម៉ូដឱ្យ ពិសេសៗណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយលោកគ្រូបង្ហាត់ល្ខោនខោលមួយរូប បានកាត់សក់ឱ្យកូនសិស្សដោយផ្ទាល់ដៃតែម្ដង នៅក្នុងថ្នាក់រៀន នៃសាលាមធ្យមវិចិត្រសិល្បៈ បន្ទាប់ពីសិស្សចេះតែមានលេសថារវល់ពុំមានពេលកាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិនទៅនឹងរឿងនេះ តាមរយៈលោកគ្រូ ម៉ូ​ ខុន​ ច័ន្ទសិទ្ធិការ្យ ជាគ្រូបង្ហាត់ល្ខោនខោល នៅសាលាមធ្យមវិចិត្រសិល្បៈ ដែលមានគណនីឈ្មោះ Mo Khon Chansithyka បានបញ្ជាក់ថា ក្រោយលោកគ្រូ ជូនដំណឹងរយៈពេល ២ សប្តាហ៍រួចរាល់ សិស្សរបស់លោក បានកាត់សក់ស្អាតបាត សមជាសិស្សគំរូ។ រីឯ សិស្សខ្លះ ពុំមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅកាត់សក់នោះទេ។ ដូច្នេះហើយ លោកក៏បានរៀបចំពិធីកាត់សក់បង្កក់សិរី ជូនកូនសិស្ស ដើម្បីលើករាសី និង ងាយស្រួលក្នុងការហាត់របាំ ចៀសវាងសក់ធ្លាក់ចូល និង បាំងភ្នែក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែប៉ុណ្ណោះ ក្រោយកាត់បែបនេះ លោកគ្រូបង្រៀន បានបន្ថែមថា ៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោយកាត់ជូនពួកគាត់ នាព្រឹកនេះរួចរាល់ ល្ងាចពេលចេញពីរៀន ពួកគាត់នឹងឆ្លៀតពេលទៅរកជាងកាត់សក់ទោះគាត់រវល់យ៉ាងណាក៏ដោយ ដើម្បីសារ៉េសក់បន្ថែម ឱ្យកាន់តែស្អាត។ វិន័យ សីលធម៌ក្នុងការរៀនសូត្រ ចាប់ផ្ដើមពីយើង»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយការបង្ហោះរូបភាព អមដោយសារបែបនេះ មានបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានផ្ទុះការចាប់អារម្មណ៍នឹងម៉ូដសក់ដែលលោកគ្រូរូបនេះ បានកាត់ឱ្យសិស្ស ព្រមទាំងបានចែករំលែករូបភាពទាំងនោះ ព្រោងព្រាតទៀតផង៕ សូមទស្សនារូបភាពនៅខាងក្រោម៖

Read More

ទម្ងន់កូនទី ១ តារាកំប្លែង នីឡា ពូកែថែខ្លួនណាស់ សាច់ឈាមនៅតែភ្លឺថ្លាស្រស់ស្អាត ដូចនៅលីវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លេចៗត្រចៀក នៅខ្វះតែប្រមាណជា ៣ ខែទៀតប៉ុណ្ណោះតារាកំប្លែង វ៉ាន់ នីឡា និង ស្វាមី បានឃើញមុខតំណក់ឈាមដំបូងក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេហើយ ដោយកន្លងមក នីឡា ធ្លាប់និយាយថា កូនក្នុងផ្ទៃរបស់នាងគឺជាកូនស្រី មានសុខភាពល្អណាស់ ហើយពេលនេះគេមានអាយុប្រមាណជា ៦ ខែហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចនិយាយបានថា នីឡា ជាអ្នកម៉ាក់ដែលវ័យក្មេង ហើយថែមទាំងស្រស់ស្អាតមួយរូប ព្រោះបើទោះបីជាពេលនេះ ទំហំផ្ទៃពោះហាក់ខ្ទាតធំឡើងបន្តិចក្ដី ប៉ុន្ដែអ្នកម៉ាក់រូបនេះនៅតែស្រស់ស្អាត មានសាច់ឈាមសភ្លឺថ្លាមិនចាញ់កាលពីក្រមុំនោះទេ។ សឹងតែរាល់ពេលដែល នីឡា បង្ហោះរូបថតម្ដងៗ ក៏មានអ្នកគាំទ្រជាច្រើនលើកសរសើរពីសម្រស់អ្នកម៉ាក់វ័យ ២២ ឆ្នាំរូបនេះមិនដាច់ពីមាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំឭកផងដែរថា តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា និង ស្វាមីរូបសង្ហា បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅយ៉ាងអធិកអធម ដោយមានវត្តមានសិល្បករ សិល្បការិនីល្បីៗ ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គមចូលរួម៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More