វាយលុកទីផ្សារសិល្បៈប៉ុន្មានឆ្នាំ តារាសម្ដែងស្រីវ័យក្មេង រចនា រ៉ាវ៉ាឌី ដណ្ដើមបានប្រជាប្រិយភាពយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជនតាមរយៈភាពប៉ិនប្រសប់ក្នុងការសម្ដែងរបស់នាង។ លើសពីនេះ រ៉ាវ៉ាឌី ក៏បានរាយមន្តស្នេហ៍តាមរយៈមុខមាត់ស្រស់សោភា ទាក់ភ្នែកពួកកន្លង់ឱ្យរងចាំក្រែបលម្អងផ្កាមិនតិចនោះដែរ។ ជារឿយៗមិនថាទេពកោសល្យផ្នែកសិល្បៈ ឬផ្នែករូបសម្រស់ទេ រចនា រ៉ាវ៉ាឌី តែងត្រូវបានមហាជនលើកសរសើរដល់រូបនាងមិនដាច់ ព្រោះស្រីស្អាតរូបនេះកើតមកមានទាំងព្រមតែម្ដង មិនថាសមត្ថភាពផ្នែកសិល្បៈ មុខមាត់ ដងខ្លួន ឬ កម្ពស់កម្ពរនោះទេ។ បើនិយាយពីរឿងរូបសម្រស់ រចនា រ៉ាវ៉ាឌី ហាក់លែងធ្វើឱ្យមហាជនងឿងឆ្ងល់តទៅទៀតហើយថានាងស្រស់ស្អាតកាត់ទៅណា ដោយថ្មីៗនេះ រ៉ាវ៉ាឌី បានថតរូបជាមួយអ្នកម្ដាយជាទីស្រឡាញ់បង្ហោះនៅលើបណ្ដាញសង្គម ធ្វើឱ្យមហាជនចាប់ភ្លឹកជាខ្លាំង ព្រោះតែអ្នកម្ដាយរបស់តារាស្រីរូបនេះ នៅក្មេងខ្ចីល្ហក់ ចំណែកសាច់ឈាមស្រស់ថ្លា ចាយសម្រស់ប្រណាំងកូនស្រីមិនណយនោះទេ៕
Read MoreDay: May 1, 2022
បាត់មុខយូរ តាមពិតជា តារាសម្តែងជើងចាស់ លោក ជា សំណាង សំងំសាងជីវិតគ្រួសារ យ៉ាងមានសុភមង្គល….(មានវីដេអូ)
ហ្វេសប៊ុក៖ មហាជនខ្មែរជាច្រើនពិតជាបានស្គាល់តារាប្រុសជើងចាស់ លោក ជា សំណាង ដែលលលោកឈានជើងចូលវិស័យសិល្បៈបានជាច្រើនឆ្នាំ ហើយលោកក៏នៅតែទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជន ។ រួមជាមួយគ្នានេះផងដែរ ជា សំណាង គឺជាតារាសម្តែងវ័យចំណាស់ តែនៅសង្ហាភាគច្រើនត្រូវដើរតួជា ឪពុក ឬបងប្រុស ក្នុងខ្សែភាគយន្តខ្មែរជាច្រើន ជាពិសេស តែងដើរតួក្នុងរឿងជា ស្វាមី លោកប៉ា គួរឲ្យស្រលាញ់ ដែលការពិតក្រោយឆាក ជីវិតរូបលោក ក៏ត្រូវគេស្គាល់ថា ជាស្វាមី និងលោកប៉ាល្អ ដូចតួសម្តែងរូបលោកជាខ្លាំង ។ មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលជីវិតពិតរបស់លោកវិញ តារាប្រុសជើងចាស់រូបនេះ បានរៀបការ ជាមួយនឹងភរិយា វ័យខុសគ្នាជាតារាមូដែល សម្រស់ស្រស់ស្អាតខ្លាំងម្នាក់ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី២នាក់ទៅហើយ ។ លើសពីនេះទៅទៀត ថ្មីៗនេះ ភរិយារបស់លោកបានបង្ហោះវីដេអូឃ្លីបមួយ ខណៈដំណើរកម្សាន្តបែបគ្រួសារ ជាមួយភាពសាមញ្ញបំផុត កំពុងប្រលែងលេងជាមួយកូនដោយស្នាមញញឹម និងភរិយា មើលទៅដូចជាមានក្តីសុខគ្មានទុក្ខកង្វល់តែម្ដង ៕ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read Moreតារាខ្មែរ ៨ ដួង ចាយជីវិតហាយសូរទិញរថយន្តសេរីទំនើប Jeep តម្លៃរាប់ម៉ឺនដុល្លារជិះប្រចាំថ្ងៃ
មួយរយៈចុងក្រោយនេះ នៅក្នុងសង្គមសិល្បៈគេសង្កេតឃើញថា មានតារាប្រុសស្រីខ្មែរជាច្រើន បានចំណាយលុយរាប់ម៉ឺនដុល្លារទិញឡានសេរីទំនើបៗជិះបង្ហាញពីជីវិតបែបអភិជន ស្របពេលកំពុងជោគជ័យលើវិថីសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួននោះ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តទៅចាប់អារម្មណ៍ពីតារាខ្មែរ ៨ រូប ដែលបានឃើញទិញរថយន្តសេរីទំនើបម៉ាក Jeep តម្លៃប្រមាណខ្ទង់ម៉ឺនដុល្លារឡើង ជិះជាប្រចាំថ្ងៃបង្ហាញពីជីវិតហាយសូររបស់ពួកគេ។ ខាងក្រោមនេះជា តារាខ្មែរ ៨ ដួងនេះរួមមាន៖
Read Moreបង្ហាញមុខអ្នកសិល្បៈ ៤ ដួង មានវាសនារាសីខ្ពស់ ទទួលបានងារជាឧកញ៉ា ផ្អើលអស់ហ្វេន
ពិតណាស់ ក្នុងចង្កោមវិស័យសិល្បៈខ្មែរ ចំពោះសិល្បករ-ការិនីភាគច្រើន មិនមែនសុទ្ធតែបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ និង ជោគជ័យក្នុងអាជីពនេះ ប៉ុន្តែឃើញថាបច្ចុប្បន្ន មានអ្នកសិល្បៈជាច្រើនក៏បានងាកទៅធ្វើមុខជំនួញផ្ទាល់ខ្លួន និង បម្រើការងារផ្សេងៗទៀតរៀងៗខ្លួន ដែលមានឋានៈតួនាទីផ្សេងៗគ្នានោះ។ ជាក់ស្ដែងថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តទៅចាប់អារម្មណ៍ពីអ្នកសិល្បៈ ៣ រូប ដែលមានឈ្មោះល្បីល្បាញក្នុងវិថីសិល្បៈ និង កំពុងជោគជ័យក្នុងជំនួញរបស់ពួកគេ ថែមទាំងមានវាសនាខ្ពស់ទទួលបាឋានៈដ៏ខ្អង់ខ្ពស់ ដែលមានងារជាឧកញ៉ាទៀតផង។ អ្នកសិល្បៈ ៤ រូបនេះ មាន៖ ១. នាយ ឃ្លោក លោក ទុំ សារុត ហៅ នាយ ឃ្លោក ដែលជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាព ដោយលោកបានដកខ្លួនពីអាជីពជាតារាកំប្លែងនេះ តាំងពីអំឡុងឆ្នាំ ២០១៤ កន្លងទៅ ក្រោយពីមានការមមាញឹកខ្លាំងនឹងមុខជំំនួញផ្ទាល់ខ្លួន។ ស្របពេលនោះដែរ អតីតតារាកំប្លែងរូបនេះ ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាឯកឧត្ដមក្នុងឆ្នាំ ២០១៤ នោះដែរ ក្រោយមកទៀតលោកក៏ទទួលបានគោរមងារជា ឧកញ៉ា ថែមទៀតផងដែរ។ ២. លាន អាហ្វ្រីលគីនីន លោក លាន អាហ្វ្រីលគីនីន ជាអតីតតារាចម្រៀង និង ពិធីករដ៏ល្បីឈ្មោះ ដែលត្រូវបានមហាជនដឹងថា ក្រោយពីលោកស្ងប់ស្ងាត់ពីវិស័យសិល្បៈចាប់តាំងពីអំឡុងឆ្នាំ ២០១៩ និង គេបានឃើញលោក ងាកទៅចាប់មុខជំនួញផ្នែកអចលនទ្រព្យវិញ ដោយស្របពេលនោះដែរ គេក៏បានលេចឭថាលោក ទទួលបានងារជាឧកញ៉ា។ ៣. ខេមរៈ សិរីមន្ត ចំពោះកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត ស្របពេលការងារសិល្បៈកាន់តែជោគជ័យ និង កំពុងបោះជំហានយ៉ាងពេញទំហឹងលើមុខជំនួញអចលទ្រព្យរបស់លោកនោះ ស្រាប់តែថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀងរូបនេះ ក៏បានធ្វើឱ្យមហាជន ក៏ដូចអ្នកសិល្បៈជាច្រើនមានការរំភើបជំនួស និង សារទេដល់រូបលោក ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា ដែលមានឈ្មោះពិតថា លោកឧកញ៉ា ខេម…
Read Moreអតីតពិធីការិនីធ្មេញច្រពើស ផូ មុន្នីពៅ បាត់មុខពីសិល្បៈ ជ្រើសយកជីវិតបែបសាមញ្ញ យ៉ាងមានសុភមង្គល
ជឿជាក់ថាមហាជនពិតជានៅចាំអតីតពិធីការិនីធ្មេញច្រពើសប្រចាំទូរទស្សន៍ស៊ីធីអិន ផូ មុន្នីពៅ ដែលបច្ចុប្បន្ននេះកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងជីវភាពយ៉ាងហាយសូរជាមួយស្វាមីជាជនជាតិបារំាង ។ ក្រោយពីរៀបការជាមួយស្វាមីជាមន្តី្រស្ថានទូតមក ផូ មុន្នីពៅ បានបន្សាត់ខ្លួនចេញពីអាជីពជាពិធីការិនីដោយចាកចេញទៅរស់នៅតាមស្វាមី តែកន្លងមកនាងក៏ធ្លាប់បានមកលេងស្រុកកំណើតផងដែរ ហើយជារឿយៗនាងតែងចែករំលែកនូវរូបភាព និង សកម្មភាពរស់នៅប្រទេសបារំាងដល់អ្នកគាំទ្រនៅក្នុងស្រុកផងដែរ ។ មានការលើកឡើងថាគ្រាន់តែឃើញជីវិតរស់នៅក្រៅស្រុករបស់ ផូ មុន្នីពៅ ក៏ដឹងថានាងពោរពេញទៅដោយក្តីសុខ និង ហ៊ឺហាមិនធម្មតាដែរ។ រៀបការជិត ១០ ឆ្នាំទៅហើយតែអតីតពិធីការិនីរូបនេះទើបតែមានកូនប្រុសមួយជាចំណងដៃ ដែលមានមុខមាត់គួរឱ្យស្រឡាញ់ដូចស្វាមីនាងបេះដាក់តែម្តង ហើយបើនិយាយពីរូបសម្រស់របស់នាងនៅតែស្រស់ស្អាតមិនប្រែប្រួលប៉ុន្មានឡើយ ជាពិសេសការស្លៀកពាក់លេងខ្លួនរបស់នាងគឺបែបបស្ចឹមប្រទេសតែម្តង ។ បើតាមប្រភពដែលស្និទ្ធជាមួយអតីតពិធីការិនី ផូ មុន្នីពៅ បានឱ្យដឹងថា ក្រៅពីបំពេញការងារជាស្ត្រីមេផ្ទះ និង ជាម្តាយដ៏ល្អ៕
Read Moreបើកបង្ហាញសម្រស់ ម៉ែព្រិក ក្រោយកែសម្ផស្សរួច ប្រែពីវ័យ ៦២ ឆ្នាំ មកខ្ទង់ ៤០ អ៊េមណាស់!
ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ជាក់ជាមិនខានតារាសម្ដែងស្រីជើងចាស់លោកស្រី Aewampa Phusit ដែលជាតួអង្គ ម៉ែព្រិក ក្នុងរឿងភាគដ៏ល្បីមួយរបស់ថៃ «បុព្វេសន្និវាស» ។ ក្នុងនោះ ការសម្ដែងរបស់តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រក្នុង និង ក្រៅស្រុកអួតសរសើរមិនដាច់ពីមាត់ឡើយ ជាពិសេសតួកាចឆ្នាសឆ្នើមនេះតែម្ដង ។ ក្រោយពីតារាស្រី Aewampa បានចូលខ្លួនសម្ដែងក្នុងរឿង «បុព្វេសន្និវាស» មក គេហាក់កត់សម្គាល់ឃើញថា តារាស្រីរូបនេះកាន់តែផ្ទុះប្រជាប្រិយភាពខ្លាំងជាងមុនមួយកម្រិតទៀត រហូតធ្វើឱ្យផលិតករធំៗក្នុងស្រុកថៃទាក់ទងឱ្យតារាស្រីរូបនេះទៅថតស្ទើរតែគ្រប់រឿងទៀតផង ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពិតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗស្រាប់តែតារាសម្តែងវ័យជ្រេ Aewampa ចូលគ្លីនិកកែសម្ផស្ស បង្ហាញរូបភាពវះកាត់មុខថ្មីយ៉ាងមានទំនុកចិត្ត ទាំងដែលពេលនេះរូបគាត់ មានអាយុ ៦២ ឆ្នាំហើយនោះ ។ ដោយឡែក ថ្មីៗ នេះក៏កាន់តែធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងទៀតហើយ ក្រោយពីវះកាត់កែសម្ផស្សរួចមក ស្រាប់តែមុខមាត់ធ្លាប់តែជ្រៀវជ្រួញ ប្រែមកតឹងណែនស្រស់ស្អាតក្មេងជាងវ័យ ។ ទន្ទឹមនឹងនោះ តាមការផ្ដល់បទសម្ភាសសារព័ត៌មានក្នុងស្រុកមួយ តារាសម្ដែងស្រីជើងចាស់រូបនេះបានបង្ហាញចំណាប់អារម្មណ៍ថា «ដំបូងឡើយលោកស្រីហាក់ជាភ័យខ្លាចក្នុងការកែសម្ផស្សនេះណាស់ ព្រោះថាលោកស្រីមានអាយុច្រើនទៅហើយ តែក្រោយពេលបានពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញមក លោកស្រីក៏សម្រេចចិត្តថាកែ ព្រោះដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯង ។ ក្រោយពេលកែ ហាក់ពុំមានការឈឺចាប់អ្វីឡើយ តមកទៀតបន្ទាប់ពីបានជាសះស្បើយគឺលោកស្រីកាន់តែស្រឡាញ់ខ្លួនឯង ព្រោះមិននឹកស្មានថាកែហើយមុខមាត់ខុសប្លែកខ្លាំង មើលហើយមើលទៀតមិនដូចជាមនុស្សចាស់អាយុ ៦២ ឆ្នាំឡើយ គឺកែរួចរាល់ដូចថយអាយុអស់ ២០ ឆ្នាំ អ៊ីចឹង» ។
Read Moreចាំកូនខ្មោចក្នុងរឿង «ញោមអើយ! ខ្លាចអី» អត់? ឥឡូវកំលោះស្តូក មានការងារក្នុងជួររាជការទៀត
ជឿជាក់ថាមានប្រិយមិត្តមិនតិចទេ ដែលធ្លាប់បានទស្សនារឿង «ញោមអើយ! ខ្លាចអី (See How They Run)» ដែលជាខ្សែភាពយន្តថៃល្បីខ្ទរខ្ទារខ្លាំងក្នុងឆ្នាំ ២០០៦ ផ្អើលភ្លូកទឹកភ្លូកដី។ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ ដែលរឿងនេះបានចេញផ្សាយ ហើយតួអង្គក្នុងរឿងនេះក៏បានចម្រើនវ័យច្រើនហើយដែរ ខ្លះបានឈប់ពីការសម្តែង ខ្លះក៏មានក្រុមគ្រួសារ។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលជីវិតតួអង្គ កូនខ្មោច ដែលមានពណ៌ស ស្លៀកលីអូឥន្ទធនូ ចេញដើរលងអុកឡុកអ្នកស្រុកបង្កការផ្ទុះសំណើចវិញ ពេលនេះរូបគេចម្រើនវ័យពេញរូបរាងហើយ ដោយបានបញ្ចប់ការសិក្សា និង បានចូលហ្វឹកហាត់រៀនបម្រើក្នុងជួរកងទ័ពប្រចាំប្រទេសថៃ។ រយៈពេល ១៦ ឆ្នាំ ក្រោយមកនេះ តារាសម្តែងវ័យក្មេង និង អ្នកបញ្ចូលសំឡេងរូបនេះ បានស្ងាត់ពីពិភពសិល្បៈ ដោយផ្តោតលើការសិក្សា និង រស់នៅប្រើជីវិតប្រចាំថ្ងៃបែបជនសាមញ្ញ ជាមួយក្រុមគ្រួសារ និង គូស្នេហ៍។ លោក Pee Pasittichoke បានប្តូរទៅរស់នៅខេត្ត Ratchaburi ដោយមានការងារជាទាហាន ក្នុងជួរកងទ័ពការពារព្រំដែនថៃប្រចាំខេត្ត Ratchaburi ផ្ទាល់ និង ជាកងវរសេនាធំវិស្វករទី ១ ឆ្មាំការពារស្តេច ក្នុងក្រុមកងកម្លាំងរូបដំរីផងដែរ៕
Read Moreស-ា.ហ-ាវមែន! ករណីបុរសភេទទី ៣ ត្រូវគូស្នេហ៍ 69 សម្ល-ា.ប់នោះ គឺមានអ្នកចូលដៃម្នាក់ទៀត ហើយរៀបគម្រោងទុកមុន ២ ថ្ងៃ
នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ នេះ ប៉ុស្ត៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ បានបញ្ជាក់ឱ្យបានដឹងពីករណីឃាតកម្មសង្សារភេទទី ៣ មួយ កើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ ៥ បេ ផ្លូវបេតុង ក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៦ និង ០០ នាទី កន្លងទៅ។ ខាងនគរបាលបានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃកើតហេតុស្ត្រីម្នាក់ឈ្មោះ ទុំ ស ជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរនោះ បានធុំក្លិនស្អុយចេញពីក្នុងបន្ទប់ជួលលេខ ៥B ហើយមានចាក់សោទ្វារពីខាងក្រៅ ក៏ទៅប្រាប់អ្នកគ្រប់គ្រងផ្ទះជួលឱ្យបានដឹង ទើបម្ចាស់ផ្ទះរាយការណ៍មកសមត្ថកិច្ច គាស់សោបន្ទប់ខាងលើ ឃើញសាកសពមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ដេកស្លាប់លើឥដ្ឋការ៉ូក្នុងបន្ទប់ ដោយមានសភាពហើមស្អុយ ទើបក្រុមជំនាញបានចុះពិនិត្យមើលសាកសព ហើយសន្និដ្ឋានថាសពស្លាប់ដោយការខ្ទប់ច្រមុះ និង មាត់ បណ្តាលឱ្យថប់ដង្ហើមស្លាប់។ លុះដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៧ ម៉ ៣០ នាទី កម្លាំងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភូ សៀវឡាង ហៅ លាង ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅខេត្តព្រះវិហារ ហើយគេបានឆ្លើយសារភាពថា រូបគេ និង បក្ខពួកម្នាក់ទៀតឈ្មោះ ទី ភេទ ប្រុស អាយុ ២៩ ឆ្នាំ ពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី…
Read Moreទឹកភ្នែកហូរមិនដឹងខ្លួន! នេះជាមូលហេតុ នារីម្នាក់បានបាត់បង់ជីវិតពេលសម្រាកកូន ដែលប្តីបានទម្លាយទាំងឈឺចាប់
ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងស្រាប់ហើយ កាលពីពេលថ្មីៗនេះមហាជននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងការសោកស្ដាយ ក្រោយបុរសម្នាក់បានបាត់បង់ភរិយាជាទីស្រឡាញ់ ដោយសម្រាលកូនមុនថ្ងៃកំណត់ និង បានរៀបរាប់ទុក្ខសោកទាំងនេះ នៅលើបណ្ដាញសង្គម។ ក្រោយភរិយាបានចាកចេញទៅបានប៉ុន្មាន ស្រាប់តែនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បុរសជាស្វាមីក៏បានរៀបរាប់បញ្ជាក់នៅលើគណនីរបស់ខ្លួនម្ដងទៀត ដោយប្រាប់អំពីដំណើររឿង ក៏ដូចជាមូលហេតុនៃការស្លាប់របស់ភរិយារបស់ខ្លួនបែបនេះថា ៖ «មើលមុខកូនយើង ទឹកភ្នែកបងហូរ អូនអើយ… កូនយើងបានចេញពីមន្ទីរពេទ្យបានហើយណា។ ដល់មន្ទីរពេទ្យ បងឃើញប្តីគេមកជាមួយនឹងប្រពន្ធគេ ជាគូៗ គេញញឹមសើច សប្បាយរីករាយ រង់ចាំទទួលយកកូនគេ ខុសអីតែបង អង្គុយហូរទឹកភ្នែកជាមួយតាយាយយើង។ អ្នកគ្រូពេទ្យក៏បានសួររកអូនដែរ បងប្រុសឯណាភរិយាបង? សម្រាលអាអូនហើយ សុខភាពគាត់យ៉ាងម៉េចដែរបង? តែបងគ្មានចម្លើយសម្រាប់គាត់នោះទេអូនអើយ បានត្រឹមមើលមុខកូនយើង ហើយស្រក់ទឹកភ្នែកតែប៉ុណ្តោះ។ កូនយើងពិតជាគួរស្រឡាញ់ណាស់ សម្បុរស ច្រមុះស្រួច កែវភ្នែកមូលស្អាត ហើយមាត់កាត់ទៅរកអូនឯង គឺដូចអ្វីដែលអូនប្រាថ្នាចង់បានអ៊ីចឹងណាប្រពន្ធសម្លាញ់»។ បុរសជាប្ដីបានរៀបរាប់បន្តទៀតថា ៖ «ការពិតពេលនេះបងគួរសប្បាយចិត្ត រំភើបរីករាយ ដូចគ្រួសារគេដទៃ ប៉ុន្តែបងគ្មានសំណាងដូចគេទេ បងត្រូវមកទទួលកូនយើងតែម្នាក់ឯង អូនអើយបងពិបាកទទួលយកណាស់។ អូនទុកកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឱ្យបង ហើយក៏ទៅចោលបាត់ ដូចក្នុងរឿងព្រេង ទិព្វសុដាច័ន្ទ និង ចៅមាណព ប៉ុន្តែចៅមាណពសំណាងជាងបង ១០ ឆ្នាំម្តងនឹងបានជួបមុខប្រពន្ធខ្លួន តែបងមិនដឹងថាទៅស្វែងរកជួបអូននៅទីណាបាននោះទេ។ ការឈឺចាប់ដែលបង និង គ្រួសារយើងបាន និង កំពុងទទួល គឺកើតចេញពីភាពធ្វេសប្រហែស ខ្វះការតាមដាន និង គ្មានទំនួលខុសត្រូវរបស់គ្លីនិកឯកជន ១ កន្លែង ដែលគ្រួសារយើងទុកចិត្តយ៉ាងខ្លាំង។ ហេតុអ្វីគេមិនគិតឱ្យបានច្បាស់លាស់មុននឹងព្យាបាល ទាំងដឹងហើយថាអូនមានផ្ទៃពោះ ៨ ខែ ១០ ថ្ងៃ (ខ្លួនមួយជីវិត ២)»។ បុរសជាប្ដីបានរៀបរាប់ពីរឿងរ៉ាវទៀតថា ៖ «ដំបូង…
Read Moreចូលរួមត្រេកអរផង!! កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវអង្គព្រះមហាក្សត្រ ផ្ដល់គោរមងារជា«ឧកញ៉ា»ហើយ
តាមរយៈព្រះរាជក្រឹត្យ ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យបានដឹងថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» ដល់តារាចម្រៀងនៅកម្ពុជា លោក ព្រាប សុវត្ថិ។ គួរឱ្យដឹងផងដែរថា លោក ព្រាប សុវត្ថិ ជាតារាចម្រៀងប្រុសទី ២ នៅកម្ពុជាហើយ ដែលបានទទួលការត្រាស់បង្គាប់ គោរមងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រ បន្ទាប់ពីលោក ឧកញ៉ា ខេមរៈ សិរីមន្ត៕ ដើម្បីជ្រាបច្បាស់ សូមអានព្រះរាជ្យក្រឹត្យខាងក្រោមនេះ ដូចតទៅ ៖
Read More