បុរសវ័យ ៧២ ឆ្នាំម្នាក់នៅប្រទេសថៃ បានបង្កការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គម ក្រោយរូបលោក បានរស់នៅជាមួយសាកសពភរិយាលោកក្នុងផ្ទះរយៈពេល ២១ ឆ្នាំ ដោយសារតែក្ដីស្រឡាញ់ចំពោះប្រពន្ធធំធេង និង មិនអាចធ្វើចិត្តបែកគ្នាបាន។ទោះជាយ៉ាងណា ថ្មីៗនេះ លោកតា ក៏សម្រេចចិត្តដោះលែងភរិយាសំណព្វ និង បានធ្វើការបូជាតាមសាសនាប្រពៃណី មុនទទួលយកធាតុរបស់នាងមករក្សាទុកក្នុងផ្ទះជំនួសសពវិញ។ ជាក់ស្ដែង នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ លោកតាបានទាក់ទងទៅខាងសមាគមមួយ ដើម្បីឱ្យជួយរៀបចំពិធីបូជាដ៏សមរម្យមួយសម្រាប់ភរិយាលោក ដែលបានមរណកាលទៅតាំងពីឆ្នាំ ២០០១ មក។ ភ្លាមៗ ខាងបុគ្គលិកនៃសមាគម ក៏បានទៅផ្ទះលោកតា ហើយក៏ប្រទះឃើញសពប្រពន្ធលោកក្នុងផ្ទះដ៏តូចមួយនោះ។ អ្វីដែលធ្វើឱ្យមហាជនរំជួលចិត្ត និង ចាត់ទុកលោកតាជាបុរសម្នាក់ស្មោះស្ម័គ្រនឹងស្នេហាខ្លាំងជាងគេនោះគឺ នៅពេលដែលខាងបុគ្គលិកលើកសពចេញពីផ្ទះ លោកតាក៏បាននិយាយលាយឡំទឹកភ្នែកថា ៖«បងនៅនឹកអូនរាល់នាទី ហើយក្ដីស្រឡាញ់បងចំពោះអូនគឺមិនផ្លាស់ប្ដូរឡើយ»។ តាមសម្ដីលោកតាជាស្វាមី បានឱ្យដឹងដែរថា ដំបូងឡើយ លោកតាគឺចង់រស់នៅឱបក្រសោបសពប្រពន្ធរហូតដល់ថ្ងៃស្លាប់ ប៉ុន្តែក្រោយយូរមក លោកតាក៏ចាប់ដឹងថា បើធ្វើបែបនេះនឹងមិនមាននរណាធ្វើពិធីបុណ្យសពដ៏សមរម្យមួយឱ្យភរិយាលោកតាឡើយ ដូច្នេះលោកតាក៏សម្រេចចិត្តធ្វើការបូជានេះតែម្ដង៕
Read MoreDay: May 5, 2022
ដាក់សពលើមេរុរៀបចំបូជាហើយ បែរជាសង្ស័យសពរស់ឡើងវិញ នាំគ្នាសែងចុះមកក្រោម ផ្អើលពេញភូមិ…(មានវីដេអូ)
មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ជុំវិញរឿងរ៉ាវពីធីបុណ្យសពមួយនៅកម្ពុជា ដែលកំលុងពេលបងប្អូនសាច់ញាតិរៀបចំបូជាសព និង បើកមើលមុខលើកចុងក្រោយនោះ បែរជាគេសង្ស័យថាសពរស់ឡើងវិញ រហូតសាច់ញាតិនាំគ្នាសែងពីមឈូស ចុះមកក្រោមវិញ។ ទាក់ទិនទៅនឹងករណីនេះ តាមរយៈផេកមួយដែលមានឈ្មោះ វណ្ណា ព័ត៌មាន-Vanna News បានបង្ហាញវីដេអូប្រមាណជិត ០៦ នាទី ដែលបញ្ជាក់ពីសកម្មភាពសាច់ញាតិសព នាំគ្នាសែងសពចេញពីក្នុងមឈូសវិញ ដោយពួកគេសង្ស័យថា សពដែលរៀបនឹងបូជានោះ នៅមានជីវិតនៅឡើយ។ ក្រោយលើកចុះមកដល់ក្រោម គេសង្កេតឃើញបងប្អូនសាច់ញាតិ នាំគ្នាបក់ខ្យល់ផង ច្របាច់ដៃច្របាច់ជើងជូនសពផង ក្រែងមានសង្ឃឹមបានរស់ឡើងវិញ ខណៈនេះជារឿងដ៏ចម្លែក និង គួរឱ្យភ្ញាក់ផ្អើល កម្របានឃើញពីមុនមក។ គួរបញ្ជាក់ដែរថា រឿងរ៉ាវស្លាប់ហើយសង្ស័យរស់ឡើងវិញនេះ យើងបានស្គាល់ច្បាស់ពីអត្តសញ្ញាណ និង ទីតាំង ភូមិស្រុក ខេត្ត ថាបានកើតឡើងនៅឯណានោះទេ តែយ៉ាងណាយើងនឹងព្យាយាមរកប្រភពបញ្ជាក់ឱ្យបានច្បាស់ជាងនេះនៅក្រោយ៕
Read Moreផ្អើលយប់មិញ! ឃាត់ខ្លួនស្ត្រីពាណិជ្ជករហាយសូរម្នាក់ ករណីចេញសែកស្អុយ ប្រមាណ ៧៧ ម៉ឺនដុល្លារ
កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខអគារ Rise Commercial Building លេខ ៥ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការស្រាវជ្រាវឃាត់ខ្លួននេះ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦ ០០០ ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ពាណិជ្ជករ។ ដោយឡែក ជនសង្ស័យមានឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Read Moreអុីយ៉ា!! ក្រោយកូនធំៗ ពេលនេះ ខាត់ សុឃីម បង្ហើបចង់យកទាយាទមួយទៀត តែមិនអាចព្រោះប្តីមានបញ្ហានេះ
និយាយពីតារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម សុទ្ធសឹងតែបានជ្រាបហើយថា សព្វថ្ងៃអ្នកនាងកំពុងមានជីវិតមួយដ៏មានក្ដីសុខខ្លាំង ដែលជោគជ័យទាំងសិល្បៈ មុខជំនួញ និង ទាំងជីវិតគ្រួសារ ដោយបានសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹង លោក ផាណូ និង កូនប្រុសស្រីជាទីស្រឡាញ់ទាំង ២ នាក់របស់អ្នកនាង។ ដោយឡែក ថ្មីៗនេះ ស្របពេលគ្រួសារកំពុងរស់នៅយ៉ាងមានក្ដីសុខ និង សោយសុខជាមួយជីវិតយ៉ាងជោគជ័យនេះ អ្នកនាងក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពីបានបង្ហើបឱ្យដឹងថាអ្នកនាងមានគម្រោងចង់យកកូនម្នាក់បន្ថែមទៀតក្នុងគ្រួសារនៅក្នុងឆ្នាំថ្មីនេះ ប៉ុន្តែមិនអាចព្រោះតែឃើញថាស្វាមីរបស់អ្នកនាងមានការមមាញឹកការងារខ្លាំង។ ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានសរសេររៀបរាប់លើបណ្ដាញសង្គមថា ៖ «កត្តាដែលធ្វើឱ្យជីវិតរីកចម្រើន ហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើ គម្រោងយកកូនឆ្នាំនេះអត់ទៀតហើយ មើលតែគល់ឈើទៅ ការងាររហូត»។ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈជាច្រើន បានធ្វើការបញ្ចេញមតិជូនពរឱ្យអ្នកនាង និង ស្វាមីអាចសម្រេចបំណងមានទាយាទឆាប់ៗផងដែរ៕
Read Moreកូនប្រុសស្រី សុន ស្រីពេជ្រ សុទ្ធតែដាក់ត្រកូលរបស់នាង សំខាន់ឈ្មោះពីរោះៗណាស់
កន្លងមកមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមប្រាកដជាបានជ្រាបខ្លះៗហើយពីរឿងរ៉ាវជីវិតស្នេហារបស់តារាចម្រៀង សុន ស្រីពេជ្រ ដែលនាងត្រូវបានគេចាត់ទុកជាតារាស្រីដែលមានជីវិតគូមិនសមប្រកបនោះឡើយ គឺជួបប្រទះតែរឿងស្នេហ៍បែបបាក់ម្ដងហើយម្ដងទៀត។ គេចាំបានថា សុន ស្រីពេជ្រ ធ្លាប់ភ្ជាប់ពាក្យជាមួយមន្ត្រីរាជការមួយរូបមិនទាន់ទាំងបានចូលរោងការផងក៏ត្រូវបែកបាក់គ្នាទៅវិញ។ ក្រោយមកនាងក៏បានភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មី រហូតបានកាន់ដៃគ្នាចូលរោងការសាងគ្រួសាររួមរស់ជាប្ដីប្រពន្ធមួយរយៈ ប៉ុន្តែក្រោយមកពួកគេក៏បានលែងលះគ្នាវិញ នៅអំឡុងពាក់កណ្តាលឆ្នាំ ២០២០ កន្លងទៅ។ ជួបរឿងស្នេហាឈឺផ្សារម្ដងហើយម្ដងទៀត សុន ស្រីពេជ្រ ស្ទើរតែរៀងចាលលែងចង់បើកបេះដូងទទួលយកអ្នកណាទៀត ដោយទុកពេលវេលាប្រឹងប្រែងរកលុយចិញ្ចឹមកូនប្រុសស្រីទាំង ២ នាក់ឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន និង បំពេញតួនាទីក្នុងនាមជាម្ដាយផង ជាឪពុកផង។ ងាកមកមើលកូនប្រុសកូនស្រីទាំង ២ របស់ សុន ស្រីពេជ្រ វិញ ពេលនេះបានធំធាត់ឡើងមានមុខមាត់ស្រស់ស្អាតគួរឱ្យស្រឡាញ់ ថែមទាំងប្រើប្រាស់ត្រកូលរបស់នាងទាំង ២ នាក់ ដោយកូនស្រីច្បងឈ្មោះថា ពេជ្រ មល្លិកា និង កូនប្រុសឈ្មោះថា ពេជ្រ វឌ្ឍនា៕
Read Moreស៊ែរទុកទៅ!! ក្រសួងប្រកាសថា ថ្ងៃបុណ្យប៉ះចំថ្ងៃអាទិត្យ មិនលើកថ្ងៃឈប់ឡើយ តែបើមានអ្នកធ្វើការចំថ្ងៃហ្នឹង ត្រូវគិតបែបនេះ
ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីណែនាំស្ដីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ។ តាមរយៈសេចក្ដីណែនាំខាងលើ បានគូសបញ្ជាក់ឱ្យបានដឹងថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និង អង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឱ្យបានជ្រាបថា ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។ ដោយឡែក ប្រសិនបើកម្មករនិយោជិត និង និយោជកឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យ ដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជកត្រូវគិតការធ្វើការបន្ថែមម៉ោងនោះ ក្នុងអត្រាស្មើនឹង ២០០% (ពីររយភាគរយ) ឬ ២ (ពីរ) ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
Read Moreសូមជួយស៊ែរផង! ក្តៅៗ ប្រធាននាយកដ្ឋានប្រកាសជូន ៤០ ម៉ឺនរៀល បើឃើញមានជនស៊ីវិលប្រើវិទ្យុទាក់ទង កាណាល់នគរបាលជាតិ
នៅថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ នេះ តាមរយៈគណនី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យបានដឹងថា «បើបងប្អូនណា ឃើញមានជនស៊ីវិល ប្រើវិទ្យុទាក់ទងកាណាល់នគរបាលជាតិ ហើយរាយការណ៍រហូតឃាត់ជននោះបាន ១ ករណី ខ្ញុំផ្តល់ ៤០ ម៉ឺនរៀល»។ គួរឱ្យដឹងផងដែរ នាពេលថ្មីៗនេះ កម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នគរបាលជាតិ បានសម្រេចគោលដៅប្រកបដោយផ្លែផ្កា ដោយស្ថានីយវិទ្យុទាក់ទងខុសច្បាប់ជាច្រើន បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និង តិចតួចចាប់បង្ខំរុះរើទម្លាក់។ ក្នុងនោះផងដែរ ម៉ាស៊ីនផ្សាយប្រមាណ ២០០ គ្រឿង (Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទង កាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យ ប្រមាណ ៥០០០ គ្រឿងត្រូវបិទបញ្ចប់ ខណៈក្រុមជំនាញ នឹងបន្តធ្វើរហូតប្រាកដថា ស្ថានីយផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និង ជំហានបន្ទាប់ទូទាំងប្រទេស៕
Read More