ភ្នំពេញ៖ វាជាការពិត សព្វថ្ងៃ តារាវ័យក្មេង ដែលជា អតីតបេក្ខជនកម្មវិធី The Voice Kid Cambodia ឡុង លីគ័ង តែងតែទទួលការចាប់អារម្មណ៍ តាមរយៈបទចម្រៀងចេញមកហូរហែរ ជាមួយសន្ទុះប្រជាប្រិយភាព គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះដែល បើតាមរយៈ រូបសម្រស់របស់តារាប្រុសវ័យក្មេងក៏ប្រែប្រួលខ្លាំងគួរសម ជាកស្តែង នៅគណនីផ្ទាល់ខ្លួនរបស់ ឡុង លីគ័ង បានធ្វើការបង្ហោះ រូបភាព ២ សន្លឹក ថតជាមួយ តារា វី ឌីណែត កាលពី ២០១៨ ប្រៀងនឹង នាពេលបច្ចុប្បន្ន ២០២២។ ក្នុងនោះផងដែរ គេត្រូវបាន កត់សម្គាល់ថា កម្ពស់ កាលចូលច្រៀងដំបូងហើយ ពេលនេះស្ទើរប្រែប្រួលខ្លាំង ក៏ដូចជារូបសម្រស់ ដោយក្នុងនោះ កម្ពស់កាលពី ២០១៨ ត្រឹមតែ កតារា វី ឌីណែត តែប៉ុណ្ណោះ ក៏ប៉ុន្តែ ដល់ឆ្នាំ ២០២២ ឡុង លីគ័ង បែរជាលូតខ្ពស់ ធំឡើង ខ្ពស់ជាតារាស្រីនេះតែម្តង ដោយ តារាប្រុសរូបនេះ ក៏បាន បង្ហោះខ្លឹមសារដូច្នេះថា៖ 2018 Vs 2022 តាមទាន់កំពស់បងណែតហេីយ នៅឡេីយភាពជោគជ័យ មិនទាន់អាចធ្វេីបានដូចបងស្រី តែទោះជាយ៉ាងណា ប្អូននឹងខិតខំបន្តទៀត
Read MoreDay: May 8, 2022
មិនធម្មតាទេ!! ទម្លាយតម្លៃកងដៃ Chompoo ពាក់ទៅផឹកកាហ្វេ ថ្លៃញាក់ណាស់អាចទិញឡានជិះបាន វាមានតម្លៃរហូតដល់ទៅ….
តារាសម្ដែងស្រីលំដាប់ប្រទេស Chompoo Araya បើទោះជាបច្ចុប្បន្ននាងបានក្លាយជាទៅអ្នកម្ដាយកូន ៣ ក៏ពិតមែន ប៉ុន្តែរាល់សកម្មភាពក្នុងជីវិតឯកជនរបស់នាង គឺមិនដែលត្រូវបានគេមើលរំលងនោះទេ សូម្បីតែពេលសាមញ្ញធម្មតាចូលក្នុងហាងកាហ្វេជាដើម។ ចាប់អារម្មណ៍ឃើញថា កាលពីចុងខែមេសាកន្លងទៅក្រោយសម្រាលកូនស្រីពៅហើយ តារាស្រីរូបនេះតែងដើរចេញទៅខាងក្រៅអង្គុយលំហែកម្សាន្ត ភាគច្រើននៅក្នុងហាងកាហ្វេ។ ក្រឡេកមើលពីចម្ងាយ អ្នកគាំទ្រចោលភ្នែកសម្លឹងឃើញកងដៃម៉ាកល្បីមួយ ដែលត្រូវគេស្គាល់ថាផលិតចេញពីមាសបុរាណ។ ដោយមានដាំពេជ្រជុំវិញជាង ៣៧៤ គ្រាប់ ទម្ងន់ប្រមាណ ២.២៦ ការ៉ាត់ តួធ្វើចេញពីមាសសុទ្ធច្នៃឡើងយ៉ាងប្រណីត រីឯតម្លៃវិញគឺប្រហែល ៤ ៩៥០០ ដុល្លារអាមេរិក៕
Read Moreតាមពិត ឱក សុគន្ធកញ្ញា មានវិធីមើលថែកូនដ៏ល្អមួយនេះ ទើប ឆលី ធំឡើងឆ្លាតវៃណាស់ (មានវីដេអូ)
កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដែលប្រិយមិត្ត ក៏ដូចជាបណ្ដាអ្នកគាំទ្ររបស់អ្នកនាង បានដឹងហើយថា បច្ចុប្បន្នអ្នកនាងមិនត្រឹមតែមានភាពជោគជ័យក្នុងវិថីសិល្បៈចម្រៀងនោះទេ ថែមទាំងជោគជ័យក្នុងជីវិតគ្រួសារ ដែលកំពុងតែសំងំសាងសុភមង្គលជាមួយគ្រួសារតូចរបស់នាង។ ជាការពិត បន្ទាប់ពីបានរៀបការចាប់ដៃគ្នាសាងគ្រួសារ អ្នកនាងបានទទួលចំណងដៃកូនប្រុសដំបូងដ៏គួរឱ្យក្នាញ់ខ្លាំងម្នាក់ ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅថា ឆលី ដែលពេលនេះ កូនប្រុសរបស់អ្នកនាងកំពុងតែលូតលាស់ធំធាត់ រូបរាងទ្រលុកទ្រលន់ មុខមាត់កាន់តែស្អាត និង គួរស្រឡាញ់។ គេសង្កេតឃើញថា កូនប្រុសជាទីស្រឡាញ់របស់កំពូលតារាស្រីរូបនេះ កាន់តែធំ កាន់តែគួរឱ្យស្រឡាញ់ និង មានភាពវៃឆ្លាត ព្រមទាំងទទួលបានការសរសើរជាច្រើនពីមហាជនថា អ្នកនាង និង ស្វាមី ស្រឡាញ់មើលថែ និង បង្ហាត់បង្រៀនកូនបានយ៉ាងល្អ។ ដោយឡែក បន្ទាប់ពីទទួលបានការសរសើរ និង សួរនាំជាច្រើនទាក់ទងនឹងរបៀបមើលថែលកូន អ្នកនាងក៏បានធ្វើការចែករំលែកនូវបទពិសោធខ្លះៗក្នុងវីដេអូ TikTok ខ្លីមួយ ទាក់ទងនឹងការមើលថែ និង បង្ហាត់កូន តាមរយៈការឱ្យកូនមើលទូរទស្សន៍។ ក្នុងនោះ អ្នកនាងបាននិយាយរៀបរាប់ថា៖ «បទពិសោធ គឺឱ្យកូនមើលទូរទស្សន៍ ហើយចំពោះទូរស័ព្ទ ខ្ញុំទើបតែឱ្យមើលអាយុជិតមួយខួបទេ ខ្ញុំឱ្យមើលទូរទស្សន៍ ដោយសារខ្ញុំឱ្យគាត់ស្ដាប់ចម្រៀង relax បន្ទាប់មកយើងចាប់ផ្ដើមឱ្យគាត់មើលតុក្កតាបង្រៀន A, B, C បង្រៀនច្រៀង បង្រៀននិយាយឱ្យស្គាល់របស់របរផ្សេងៗ ប៉ុន្តែរៀងរាល់ពេលមើល យើងអត់ដាក់គាត់ចោល អត់ឱ្យគាត់នៅតែម្នាក់ឯងទេ គឺយើងនៅអង្គុយជាមួយគាត់ និយាយប្រាប់គាត់គ្រប់ជំហានទាំងអស់ និយាយ ឬ ច្រៀងជាមួយគាត់ ប្រាប់គាត់របៀបលាងដៃយ៉ាងម៉េច កក់សក់យ៉ាងម៉េច របៀបងូតទឹកយ៉ាងម៉េច ឱ្យគាត់ស្គាល់ថា នេះជាការងូតទឹក នេះមុនគាត់ចូលគេងថាតើគាត់ត្រូវធ្វើអ្វីខ្លះ គាត់ត្រូវដុសធ្មេញ និយាយទៅ គាត់ស្គាល់ថ្នាំដុសធ្មេញ ប្រដាប់ដុសធ្មេញតាំងពីតូច តាំងពីមិនទាន់ដល់ពេលដុសធ្មេញម៉្លេះ អ៊ីចឹងយើងបង្រៀនឱ្យគាត់ស្គាល់អ្វីទាំងអស់នេះ ដោយសារគាត់មើលទូរទស្សន៍ហើយពេលគាត់មើលទូរទស្សន៍ បងប្អូនកុំដាក់គាត់ចោលតែម្នាក់ឯង ឬនៅដាច់ដោយឡែកពីយើង ដូចនេះពេលគាត់មើលទូរទស្សន៍ត្រូវពន្យល់គាត់ឱ្យស្គាល់ថា…
Read Moreតារាល្បីៗជាច្រើនរូប សម្រុកចាប់មុខជំនួញអចលនទ្រព្យ
មានសិល្បករ-ការិនីខ្មែរជាច្រើនដួង ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បី និង ជោគជ័យលើវិស័យសិល្បៈនោះទេ ថែមបានបង្កើតមុខជំនួញជាច្រើនក្នុងដៃរៀងៗខ្លួនទៀត។ លើសពីនោះ បច្ចុប្បន្ននេះ គេក៏សង្កេតឃើញមានសិល្បករ-ការិនី ជាច្រើនក៏បានបន្ថែមអាជីពចាប់យកជំនួញផ្នែកអចលនទ្រព្យ និង លក់ដីឡូត៍ ដែលកំពុងត្រូវប៉ាន់ទីផ្សារទៀតផង។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំប្រិយមិត្តមកស្គាល់ពីតារាប្រុសស្រីប៉ុន្មានរូប កំពុងរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ៖ ១. តារាចម្រៀង ព្រាប សុវត្ថិ ឧកញ៉ា ព្រាប សុវត្ថិ ក៏ត្រូវបានមហាជនដឹងមកហើយថា លោកមានមុខជំនួញជាច្រើនកាន់ក្នុងដៃ។ ក្នុងនោះ លោក ព្រាប សុវត្ថិ ក៏មានជំនួញផ្នែកអចលនទ្រព្យផងដែរ ដោយមានក្រុមហ៊ុនឈ្មោះថា «Preap Sovath Investment»។ ២. តារាចម្រៀង ខេមរៈ សិរីមន្ត ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មិនខុសពីតារារៀមច្បងខាងលើដែរ លោកក៏កំពុងតែទទួលបានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ ដោយលោកបានរកស៊ីលក់ដីឡូត៍ ដោយដាក់ឈ្មោះថា «តំបន់អភិវឌ្ឍន៍ ឧកញ៉ា ខេមរៈ សិរីមន្ត» នៅទឹកដីខេត្តសៀមរាប។ ៣. តារាចម្រៀង ឆាយ វីរៈយុទ្ធ លោក ឆាយ វីរៈយុទ្ធ ក៏មានមុខជំនួញផ្នែកអចលនទ្រព្យក្នុងដៃ ក្នុងចំណោមមុខជំនួញជាច្រើនរបស់លោកផងដែរ ដោយលោកបានបើកគម្រោងលក់ផ្ទះវីឡា។ ៤. តារាចម្រៀង ខាន់ ជេមស៍ លោក ខាន់ ជេមស៍ ក៏ដូចគ្នាដែរ ក្រៅពីអាជីពជាតារាចម្រៀង និង កាន់មុខរបរជាច្រើន សព្វថ្ងៃលោកក៏បានបោះទុនទៅលើផ្នែកអចលនទ្រព្យលក់ដីឡូត៍ និង លក់ផ្ទះល្វែង។ ៥. តារាចម្រៀង យក់ ឋិត រដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត អ្នកនាង យក់…
Read Moreអស្ចារ្យមែន!! តារារ៉េបថៃ Sprite អាយុទើប ១៦ ឆ្នាំ អាចរកលុយទិញផ្ទះវីឡាតម្លៃរាប់លានឱ្យម៉ែឪរស់យ៉ាងស្រួល
នៅវ័យត្រឹមតែ ១៦ ឆ្នាំ ប៉ុន្តែកំលោះតូច Sprite អាចធ្វើឱ្យរង្គោះរង្គើរវិស័យសិល្បៈរបស់ថៃបាន ដោយសារតែប្រជាប្រិយភាពយ៉ាងសម្បើមរបស់គេ ដែលបានមកពីសមត្ថភាពខាងច្រៀងរ៉េបយ៉ាងសម្បូរបែបនោះ។ យ៉ាងណាមិញ ទម្រាំតែបានមកឈរនៅត្រង់ បានឆ្លងកាត់ភាពជូរចត់មិនតិចនោះទេ ជាពិសេសរឿងគ្រួសារ។ ក្មេងប្រុសម្នាក់នេះ ដើមឡើយជាអ្នកខេត្តឆាក់ឈើងសៅ គេមានឪពុកជាអ្នកបើកឡាន និងម្តាយជាអ្នកអនាម័យប្រចាំមន្ទីរពេទ្យមួយកន្លែង។ ក្រៅពីនោះឪពុកម្តាយគេ ក៏ជាអ្នកលក់នំនៅតាមបុណ្យនានាក្នុងភូមិ ហើយ ជារឿយៗ Sprite ក៏តែងតែទៅជួយឪពុកម្តាយមិនដាច់ឡើយ។ ដោយឡែក ចំណុចដែលផ្លាស់ប្តូរជីវិត របស់ក្មេងប្រុសរូបនេះ គឺដោយសារតែផ្ទះរបស់គេទឹកលិច ព្រមទាំងខ្វះគ្រែឱ្យឪពុកម្តាយសម្រាក គេក៏បានឡើងទៅបញ្ចេញសមត្ថភាពច្រៀងរបស់ខ្លួន កម្មវិធី Super 10 ល្បីរបស់ថៃ ដើម្បីតែបានគ្រែពីរជាន់មួយឱ្យឪពុកម្តាយប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក គេក៏បានបង្ហាញមុខនៅក្នុងកម្មវិធី Show me The Money ថែមទៀត ដែលមកដល់ត្រឹមប្រជាប្រិយភាពរបស់ក៏កាន់តែកើនឡើងមួយកម្រិត។ ក្រោយមកគេក៏បានចេញចម្រៀងថ្មី ដែលផ្ទុះល្បីបំផុត រហូតក្លាយជាបទទីមួយរបស់ថៃដែលបានឡើងដល់តារាង របស់ពិភពលោកថែមទៀតផង។ យ៉ាងណាមិញ មកទល់ពេលនេះ Sprite បានក្លាយតារារ៉េបល្បីរបស់ថៃ ព្រមទាំងអាចរកប្រាក់ចំណូលជួយឪពុកម្តាយបានមិនតិចនោះទេ រហូតអាចយិតយោងពួកគេចេញពីផ្ទះលិចទឹក មកនៅផ្ទះវីឡាតម្លៃរាប់លានបាត ព្រមជាមួយនឹងរថយន្តម៉ាកថ្មីស្រឡាង ដែលមើលទៅមិនគួរឱ្យជឿថាក្មេងអាយុ ១៦ ឆ្នាំអាចធ្វើបានដូចនេះឡើយ៕
Read Moreមហាជនព្រួយបារម្ភខ្លាំង! ក្រោយ លោកតា គង់ ណៃ ចូលមន្ទីរពេទ្យព្យាបាលជំងឺទាំងយប់ដោយសារតែ…
កាលពីយប់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ មហាជននៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើល និង បង្ហាញការព្រួយបារម្ភជាខ្លាំង នៅពេលដែលទទួលបានដំណឹងថា វិរៈសិល្បករជើងចាស់ដ៏ល្បីល្បាញ លោកតា គង់ ណៃ ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវៃង បានកំពុងពិនិត្យសុខភាព និង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងនោះដែរ ក៏បានឃើញមហាជនក្នុងបណ្តាញសង្គមជាច្រើនបានសម្ដែងក្តីព្រួយបារម្ភជូនពរដល់លោកតា គង់ ណៃ ឆាប់ជាសះស្បើយពីរោគាទាំងពួងនេះ ក៏ដូចជាឆាប់មានសុខភាពល្អប្រសើរឡើងវិញ៕
Read Moreស៊ឹម សូលីកា កំពូលពិធីការិនីលំដាប់អភិជន មានឡានទំនើបៗជិះមិនខ្វះ មួយៗតម្លៃកប់ក្តោង
កន្លងមកអ្នកគាំទ្រប្រាកដជាបានដឹងជីវិតគ្រួសាររបស់ពិធីការិនី ស៊ឹម សូលីកា និង លោក អេង ឫទ្ធី ជាស្វាមី ដោយគ្រួសារអ្នកសិល្បៈគូនេះ ត្រូវបានគេដឹងថាកំពុងរស់នៅក្នុងជីវភាពមួយយ៉ាងស៊ីវិល័យ និង កំពុងមានសុភមង្គលពេញទំហឹងទៀតផង ។ ស្របពេលនឹងជីវិតរស់នៅប្រកបដោយសុភមង្គល និង មានគ្រប់សព្វនោះ ពិធីការិនី ស៊ឹម សូលីកា និង ស្វាមី ក៏តែងតែបានបង្ហាញជារឿយៗដល់អ្នកគាំទ្របានឃើញផងដែរតាមរយៈបណ្តាញសង្គម ។ បើងាកទៅមើលកាលឆ្នាំ ២០២១ អំឡុងចុងខែមករាកន្លងទៅនោះ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័នរូបនេះ និង ស្វាមី បានបង្ហោះរូបភាពមួយចំនួន ព្រមទាំងរំលេចសារមួយថា ៖ «និយាយពីតាមនោះតាម ពីរនាក់ហ្នឹង រកដើរទៅណាអីម្នាក់ឯងគឺមិនបាន តាមស្អិតដូចតុកែ ស្រឡាញ់អើយ សែនស្រឡាញ់» ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងនេះ គឺឡានទំនើបៗរបស់តារាស្រីរូបនេះ ដែលចតតាំងពីក្នុងផ្ទះ រហូតដល់មុខផ្ទះតម្រៀបគ្នា ឡូយអស់ទាស់ ។ បើពិនិត្យទៅមើលឡានទាំងនោះទៀតសោត សុទ្ធតែជាឡានស៊េរីទើបៗ និង មានតម្លៃថ្លៃកប់ពពកទាំងអស់ ដែលពិធីការិនី ស៊ឹម សូលីកា និង គ្រួសារតែងបានប្រើប្រាស់ប្រចាំថ្ងៃ ។ មានអ្នកគាំទ្រមិនតិចទេ ដែលបានលើកសរសើរពីជីវិតរស់នៅប្រកបដោយភាពហាយសូររបស់ពិធីការិនី ស៊ឹម សូលីកា និង លោក អេង ឫទ្ធី នាពេលបច្ចុប្បន្ននេះ ៕
Read More