មិនចប់ទេ! អ្នករួមទូកជាមួយ Tangmo ម្នាក់ ត្រូវគេពិនិត្យរកឃើញមានសារជាតិថ្នាំ.សម្រើបផ្លូវភេទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនអ្នកគាំទ្រ ហាក់នៅតែមិនអស់ចិត្ត ក៏ដូចជានៅតែតាមដានចង់ដឹងពីរឿងក្តី Tangmo ដដែល បើទោះបីជាប៉ូលិសបានថ្លែងសារបិទរឿងក្តីនេះតាំងពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅក៏ដោយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយបញ្ចប់ក្តី ខាងប៉ូលិសក៏បានបញ្ចូនភស្តុតាងផ្ញើទៅកាន់អយ្យការផងដែរ ហើយគេក៏បានឱ្យប៉ូលិសទៅបន្តសាកសួរពាក់ព័ន្ធនឹងរឿងក្តីនេះ ចំនួន ២០ ចំណុចផ្សេងៗថែមទៀតផង។ ជាពិសេសថ្មីនេះៗ ខាងអយ្យការក៏បានកោះហៅក្រុមគ្រូពេទ្យ ដែលកាន់កាប់ខាងពិនិត្យវះកាត់សាកសព Tangmo ចូលមកជួបទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក អ្វីដែលធ្វើឱ្យកាន់តែភ្ញាក់ផ្អើលនោះ គឺកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មានប្រភពមួយបានទម្លាយឱ្យដឹងថា តាមរយៈលទ្ធផលការពិនិត្យឈាមរបស់ក្រុមអ្នករួមទូកទាំង ៥ នាក់ជាមួយនឹង Tangmo បានឱ្យដឹងថា ម្នាក់ក្នុងចំណោម ៥ នាក់ដែលបានរួមដំណើរនៅលើទូក មានឈាមផ្ទុកទៅដោយសារជាតិថ្នាំសម្រើបផ្លូវភេទថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គេក៏បានឱ្យដឹងទៀតថា​ ក្នុងចំណោមបុគ្គលទាំង ៥ នៅលើទូកនោះ ត្រូវបានគេយកទឹកនោមទៅពិនិត្យចំនួន ៣ នាក់ និង យកឈាម ព្រមទាំងទឹកនោម ១​ នាក់ ប៉ុន្តែម្នាក់ទៀត បានប្រកែកមិនព្រមឱ្យមានការត្រួតពិនិត្យអ្វីឡើយ។ ចំណែកឯមហាជនអ្នកគាំទ្រ ក៏ហាក់ងាកមកចាប់អារម្មណ៍ជាមួយនឹងក្តីនេះម្តងទៀតជាថ្មីផងដែរ ក្រោយពីដឹងព័ត៌មាននេះ ហើយគេក៏សង្ឃឹមថាវានឹងអាចរកឃើញការពិតឆាប់ៗនេះដូចគ្នា៕

Read More

សែនសា.ហាវណាស់!! ក្មេងស្រី ១៣ ឆ្នាំ ដើរចាប់កង្កែបពេលយប់ ត្រូវជនល្មើសរំលោ-ភសម្លា-ប់ គួរឱ្យសង្វេគ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អង្គភាពការពារកុមារ CPU នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ជុំវិញករណីរំលោភ និង សម្លាប់ ក្មេងស្រីអាយុ​ ១៣ ​ឆ្នាំម្នាក់ នៅខេត្តសៀមរាប។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈប្រភពដដែល បានបញ្ជាក់ឱ្យបានដឹងថា កាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ នៅវេលាម៉ោង ១១ និង ៣០ នាទីយប់ កន្លងទៅនេះ ក្មេងស្រីដែលជាជនរង.គ្រោះ បានចេញដើរចាប់កង្កែប ហើយត្រូវបានបុរសជាជនសង្ស័យ មានអាយុ ៣១ ឆ្នាំ ប្រទះឃើញក្មេងស្រីនៅម្នាក់ឯង បានចាប់កែវឆ្លុះពាក់ក្បាល ពីក្មេងស្រីរងគ្រោះ រួចបិទភ្លើង បង្កឱ្យនាងភ័យ រត់ប្រហែល ៣០ ម៉ែត្រ មុននឹងជនសង្ស័យចាប់នាងបាន។ បន្ទាប់មក ជនសង្ស័យបានប្រព្រឹត្តសកម្មភាពរំ.លោ.ភទៅលើជនរងគ្រោះ និង ទុកឱ្យជនរង.គ្រោះដេកស្លា.ប់នៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ស្រមោល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងក្ដីនេះ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត បានធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីផ្តល់ជាជំនួយក្នុងការស៊ើបអង្កេតផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាលទ្ធផល នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ។ ក្នុងនោះសមត្ថកិច្ចជំនាញបានសួរចម្លើយជនស.ង្ស័យ ហើយរូបគេក៏បានសារភាពអំពីសក.ម្មភាពដែលគេបានប្រព្រឹត្ត រួចសមត្ថកិច្ចក៏ចាត់បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្.តន្ទាទោ.សតាមផ្លូវច្បាប់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មាស នីតា ចូលប្រឡងកម្មវិធី Cambodian Idol ឆក់បេះដូងគណៈកម្មការ សរសើរកប់ៗមាត់ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ក្នុងសប្ដាហ៍ទី ១ នៃ កម្មវិធី Cambodian Idol រដូវកាលទី ២ វគ្គ Judge Audition បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យចម្រៀងចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយការបង្ហាញខ្លួន ក៏ដូចជាសមត្ថភាពរបស់បេក្ខភាពជាច្រើនសុទ្ធសឹងតែមានចំណុចខ្លាំងបកស្រាយចម្រៀងទាក់ចិត្តគណៈកម្មការ និងអាចទៅកាន់វគ្គបន្តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក វគ្គ Judge Audition ក្នុងសប្ដាហ៍ដំបូងនេះដែរ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត ក្រោយពីឃើញ កញ្ញា មាស នីតា ដែលត្រូវបានគេស្គាល់ថាជាអ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ជាបទចម្រៀងផ្ទុះការគាំទ្រខ្លាំងពីមហាជនកាលពីថ្មីៗកន្លងទៅ ដែលនាងក៏ជាបេក្ខភាពនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះដែរ ដោយកំពុងតែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្របទ Cover របស់នាងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់រូបនាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ អ្នកច្រៀង Cover ដ៏ល្បីរូបនេះ បានលើកយកបទ «ខ្លាចឃ្លាត» ដើម្បីបង្ហាញសមត្ថភាពដល់កណៈកម្មការក្នុងការប្រឡងវគ្គនេះ ដែលនាងពិតជាធ្វើបានល្អខ្លាំងរហូតធ្វើឱ្យគណៈកម្មការទាំងបួនមានការភ្ញាក់ផ្អើល និងសរសើរពេញៗមាត់ ដោយអាចឱ្យនាងឆ្លងទៅកាន់វគ្គបន្តទៀតផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ញាក់សាច់!! ផេនខេក ទម្លាយចំនួនទឹកលុយជំពាក់បំណុលគេ រហូតដល់ ១៥ ម៉ឺនដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងរ៉ាវអាស្រូវពិធីការិនី ផេនខេក ជំពាក់បំណុលគេវ័ណ្ឌ-ក កំពុងក្លាយជាប្រធានបទក្ដៅជាថ្មីនៅលើបណ្ដាញសង្គម ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះ ផេនខេក ត្រូវបានម្ចាស់បំណុលបង្ហោះរូបទារលុយ ព្រមានចាត់ការតាមផ្លូវច្បាប់ ព្រមទាំងឡាយវីដេអូប្រកាសក្ដែងៗពី ផេនខេក ថានាងជំពាក់លុយមិនសងទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយផ្ទុះរឿងអាស្រូវលុយកាក់ម្ដងនេះ ផេនខេក បានឡាយវីដេអូយំសស្រាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនលស់ថ្ងៃ ត្អូញត្អែរតូចចិត្តពីជីវិតរបស់ខ្លួនគ្មានរឿងជោគជ័យសូម្បីតែម្យ៉ាង មិនថារឿងគ្រួសារ ស្នេហា ឬរឿងហិរញ្ញវត្ថុនោះទេ។ ក្នុងនោះ ផេនខេក ក៏បានទម្លាយពីចំនួនទឹកលុយដែលនាងបានជំពាក់បំណុលគេដែរ គឺរហូតដល់ទៅ ១៥ ម៉ឺនដុល្លារអាមេរិកឯណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាកំពុងវ័ណ្ឌ-ករឿងបំណុល ផេនខេក នៅតែមិនចុះចាញ់ នាងនៅតែប្រឹងប្រែងតស៊ូធ្វើការរកលុយដោះបំណុលគេតែម្នាក់ឯង។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ផេនខេក ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនខ្លោចចិត្តអាណិតដល់វាសនារបស់នាងជាពន់ពេកដែលត្រូវជួបរឿងអាប់អួរផ្ទួនៗទាំងរឿងស្នេហា និង បំណុល៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ឮហើយរំភើបខ្លាំង! ស៊ន សៀវម៉ី បង្ហើបចង់ដណ្ដើមមេដាយមាសទី ៤ ជូនជាតិមាតុភូមិជាលើកចុងក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់មេដាយមាសការប្រកួតស៊ីហ្គេម ៣ ជំនាន់ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ធ្លាប់ធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលមានមោទកភាពយ៉ាងខ្លាំង បន្ទាប់ពីកីឡាការិនីរូបនេះ បញ្ចេញសមត្ថភាពដណ្ដើមយកមេដាយមាសជូនជាតិមាតុភូមិចំនួន ៣ លើកនៅក្នុងការប្រកួតស៊ីហ្គេម ដោយលើកទី ១ នៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ក្នុងឆ្នាំ ២០១៣, លើកទី ២ នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៧ និង លើកទី ៣ នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ ២០១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកបច្ចុប្បន្ន កីឡាការិនី ស៊ន សៀវម៉ី ក៏ទទួលបានងារជាជំទាវ និង បានរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយលោក កែវ ដេវីត ថែមទាំងបង្កើតបានកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះថា Jessi។ ចាប់តាំងពីមានស្វាមី មានកូនមក ជំទាវ ស៊ន សៀវម៉ី ហាក់ឃ្លាតកាន់តែឆ្ងាយពីវិស័យកីឡាតេក្វាន់ដូ ដោយលោកជំទាវបានយកពេលវេលាទៅមើលថែគ្រួសារ ជាពិសេសគឺកូនស្រីដែលទើបសម្រាលយ៉ាងដិតដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបន្សាត់ខ្លួនពីអាជីពតេក្វាន់ដូរបស់កីឡាការិនី ស៊ន សៀវម៉ី បានធ្វើឱ្យមហាជនអ្នកគាំទ្រិស័យកីឡាមួយនេះ នឹករឭកដល់ទិដ្ឋភាពទទួលភាពជោគជ័យលើគូប្រកួតដើម្បីឆ្ពោះទៅក្លាយជាម្ចាស់មេដាយមាសរបស់លោកជំទាវជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកស្រាប់តែថ្មីៗនេះ ស៊ន សៀវម៉ី បានបង្ហើបហាក់ផ្ដល់ក្ដីសង្ឃឹមនឹងត្រឡប់មកទីលានប្រកួតស៊ីហ្គេមវិញនៅឆ្នាំក្រោយ ដើម្បីដណ្ដើមយកមេដាយមាសលើកទី ៤ ជូនជាតិមាតុភូមិ។ ស៊ន សៀវម៉ី បានស៊ែរការផុសរបស់លោក Sokvisal Nhan លើកឡើងថា ៖ «មនុស្សម្នាក់ដែលមិនដែលភ្លេចខ្ញុំមិនថាពេលនៅជាអ្នកកីទ្បា ឬឈប់ហើយក៏ដោយ បើមានឱកាសខ្ញុំឆ្នាំក្រោយនឹងយកមេដាយជូនជាតិជាលើកចុងក្រោយ»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ភ្ញាក់ផ្អើល! កូនស្រី នាយកុយ ចូលប្រឡងចម្រៀង Cambodian Idol សំឡេងពីរោះប្លែក (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ នៅរាត្រីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានចាប់ផ្ដើមប្រឡងវគ្គ Judge Audition ហើយ ដែលធ្វើការជ្រើសរើសបេក្ខភាពប្រឡងចម្រៀងជាបន្តបន្ទាប់ក្នុងសប្ដាហ៍ទី ១ នេះ សុទ្ធសឹងតែមានសមត្ថភាពច្រៀងបានពីរោះៗខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្នុងវគ្គ Judge Audition យប់មិញនេះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ ក្រោយពីបានដឹងថាបេក្ខភាពម្នាក់ ជាកូនស្រីរបស់ តារាកំប្លែងល្បីឈ្មោះ នាយ កុយ មានឈ្មោះថា ជី ស្រីណែត បានចូលប្រឡងចម្រៀង សាងភាពភ្ញាក់ផ្អើលដល់មហាជន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ការបង្ហាញសមត្ថភាពប្រឡងចម្រៀងនេះដែរ ជី ស្រីណែត បានបកស្រាយបទចម្រៀងមានចំណងជើងថា «នឹកភូមិភ្នំធំ» ដែលនាងធ្វើបានយ៉ាងល្អខ្លាំង ទទួលបានការសរសើរ និង Yes ពីគណៈកម្មការចំនួន ៣ ដែលអាចឆ្លងទៅកាន់បន្តទៀតផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More