អុីយ៉ា!! គ្រាន់តែឃើញ ស៊ីម ច័ន្ទពន្លឺ សង្ហាហើយអាចច្រៀងបានច្រើនភាសា ស្រាប់តែ ឌី សូនីត្តា ចង់សុំណាត់ធ្វើកូនប្រសាភ្លាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ថ្មីៗនេះ បេក្ខភាព Cambodian Idol មួយរូបដែលជានិស្សិតពេទ្យទើបបញ្ចប់ការសិក្សានៅក្រៅប្រទេស ស៊ីម ច័ន្ទពន្លឺ កំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកលើបណ្ដាញសង្គម និង សរសើរខ្លាំងជាមួយនឹងរូបរាងយ៉ាងស្រស់សង្ហារបស់លោក ថែមទាំងមានសមត្ថភាពខ្លាំងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតចំពោះគ្រូពេទ្យរូបសង្ហានេះ មុនចូលប្រឡងកម្មវិធី Cambodian Idol លោកក៏ធ្លាប់ជាអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ពីភពលោក The Voice នៅឯប្រទេសវៀតណាមទៀតផង។ លើសពីនេះ សព្វថ្ងៃ ស៊ីម ច័ន្ទពន្លឺ ក៏ជាអ្នកសិល្បៈម្នាក់ដែរក្នុងវិស័យសម្ដែង ព្រមទាំងក៏ជាអ្នកចម្រៀងម្នាក់ធ្លាប់លេចមុខក្នុងកម្មវិធីប្រគំតន្រ្តីនៅស្ថានីយទូរទស្សន៍ផ្សេងៗផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសតាមការចែករំលែកវីដេអូចម្រៀងរបស់លោកជាហូរហែលើបណ្ដាញសង្គមបានឱ្យដឹងថាលោកអាចបកស្រាយចម្រៀងបានរហូតដល់ ៤ ភាសាឯណោះ គឺភាសាខ្មែរ វៀតណាម អង់គ្លេស និង បទចម្រៀងជាភាសាកូរ៉េទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយឃើញពីទេពកោលស្យ ព្រមទាំងភាពស្រស់សង្ហាបែបនេះហើយបានជា ស៊ីម ច័ន្ទពន្លឺ ឆក់បានបេះដូងមហាជន ជាពិសេសអ្នកគាំទ្រនារីជាច្រើននាក់ដែលស្រឡាញ់គាំទ្រលោក ដែលក្នុងនោះមិនត្រឹមតែមហាជននោះទេ រីឯអ្នកសិល្បៈមួយចំនួនក៏ពេញចិត្ត និង សរសើរចំពោះលោកផងដែរ។ ជាក់ស្ដែង ស្របពេលគ្រូពេទ្យសង្ហារូបនេះ កំពុងផ្ទុះល្បីខ្លាំងនោះ គេក៏បានឃើញតារាស្រី ឌី សូឌីត្តា ក៏បានធ្វើការស៊ែវីដេអូរបស់លោកច្រៀងបទជាភាសាកូរ៉េដោយភ្ជាប់នឹងការសរសើរ ថែមទាំងនិយាយលាយឡំនឹងពាក្យលេងសើច ចង់ណាត់ជួបលោកគ្រូពេទ្យរូបនេះ ដើម្បីសុំធ្វើកូនប្រសាទៀតផង។ សារនោះ អ្នកនាង ឌី សូនីត្តា បានសរសេរថា ៖ «Wow បងពេទ្យមិនមែនចេះច្រៀងតែ ៣ ភាសាទេណា ថែម ១ ទៀតហើយ សុំណាត់បងដុកទ័រសិន ណាត់សុំធ្វើកូនប្រសាហ្នឹងណា កុំគិតអីផ្តេសផ្តាស់បងប្អូន»៕

Read More

ទាំងស្អាតទាំងចិត្តល្អ! ហ៊ិន ច័ន្ទនីរ័ត្ន ប្រមូលខោអាវចាស់ៗលក់បានលុយរាប់លាន បរិច្ចាគជូនពេទ្យគន្ធបុប្ផា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទិវាកុមារ ១ មិថុនា នេះ ពិធីការិនីដ៏ស្រស់ស្អាត ហ៊ិន ច័ន្ទនីរ័ត្ន បានបរិច្ចាគថវិកាចំនួន ១ ០០០ ដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្នាមញញឹមកុមារកម្ពុជា។ ក្នុងនោះពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានឱ្យដឹងថា ទឹកប្រាក់ដែលនាងយកទៅបរិច្ចាគដល់មន្ទីរពេទ្យខាងលើ គឺបានមកពីការប្រមូលសម្លៀកបំពាក់ចាស់ៗរបស់នាងមួយចំនួនទៅលក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបរាប់ថា ៖ «១ មិថុនា នាងខ្ញុំសូមចូលរួមបរិច្ចាគ ១០០០$ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា និង ស្នាមញញឹមកុមារ នេះជាប្រាក់បានពីការលក់សម្លៀកបំពាក់ចាស់ៗខ្លះរបស់នាងខ្ញុំ ក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា នេះ សូមចូលរួមបរិច្ចាគ ដើម្បីបន្តកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នាក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់!»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីចូលរួមបរិច្ចាគថវិកាហើយនោះ ស្រីស្អាតរូបនេះ ក៏បានអំពាវនាវពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះចូលរួមបរិច្ចាគដើម្បីស្នាមញញឹមកុមារផងដែរ។ អ្នកគាំទ្រជាច្រើនបានលើកសរសើរនូវទឹកដីដ៏ល្អប្រពៃរបស់ ហ៊ិន ច័ន្ទនីរ័ត្ន មិនត្រឹមតែស្រស់ស្អាតទេ ថែមទាំងមានចិត្តល្អទៀត៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ស៊ឹម សូលិកា បង្ហោះសារអបអរថ្ងៃកំណើតកូនប្រុសអតីតស្វាមីយ៉ាងផ្អែម ថែមទាំងហៅម្ដាយកូនពេញៗមាត់ថា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនអ្នកគាំទ្របានជ្រាបហើយពីជីវិតគ្រួសាររបស់ អ្នកនាង ស៊ឹម សូលិកា និងអតីតស្វាមី បើទោះបីជាធ្លាប់មានបញ្ហាបែកបាក់គ្នាពិតមែន ប៉ុន្តែសង្កេតឃើញថា ពួកគេ ក៏នៅបន្តការរាប់អានគ្នាយ៉ាងជិតស្និទ ខណៈពេលបានជួបនឹងគូជីវិតថ្មី និងសាងគ្រួសារយ៉ាងមានសុភមង្គលរៀងៗខ្លួននោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត កន្លងទៅគេឃើញថា ខណៈពេល អតីតស្វាមី និងភរិយាក្រោយមានកូនប្រុសម្នាក់ទៀត តែងឃើញ អ្នកនាង ស៊ឹម សូលិកា និងស្វាមិ ទៅលេងសួរសុខទុក្ខ និងបង្ហាញសកម្មភាពយ៉ាងស្និទ្ធស្នាលស្រឡាញ់កូនអតីតស្វាមីប្រៀបដូចកូនបង្កើតអ៊ីចឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ទៀត ក្រោយពីឃើញ លើបណ្ដាញសង្គមរបស់ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបភាពកូនប្រុសអតីតស្វាមី និងគ្រួសារ ដែលពេលនេះ អូនតូចមានអាយុ ២ ឆ្នាំហើយ ដោយអ្នកនាងធ្វើការអបអរថ្ងៃកំណើត និង និយាយពាក្យស្រឡាញ់ទៅកាន់កូនប្រុសអតីតស្វាមីយ៉ាងផ្អែម ហៅម្ដាយកូនពេញៗមាត់ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរៀបរាប់ថា ៖ «អរុណសួស្ដីបាទ ពេលនេះអូនមានអាយុ ២ ឆ្នាំហើយបាទ ។ (សុកាន ភីរៈយុទ្ធ ៣១.ឧសភា. ២០២០/ ២០២២ ) ប្រុសពៅ …ម៉ែស្រលាញ់ពេញបេះដូងចាស»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្ដៅៗ ក្រោយផ្ទុះរឿងតារាកំប្លែងចង់លាសុំឈប់ ស្រាប់តែលោកតា វ៉ិចទ័រ បង្ហោះសារបង្កប់ន័យចាក់ដោតមួយឡើងថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជឿថាមហាជនអ្នកលេងបណ្ដាញសង្គមប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ តារាកំប្លែង នាយ ពាក់មី បានប្រកាសក្ដែងៗចង់លាឈប់ពីប៉ុស្ដិ៍ទូរទស្សន៍ដ៏ធំមួយដែលជាទ្រនំធ្លាប់ផ្ដល់កំណើតសិល្បៈឱ្យលោកជាង ១០ ឆ្នាំមកនេះ លើសពីនេះ នាយថែមទាំងបានទម្លាយថាក៏មានតារាកំប្លែងប៉ុន្មានរូបទៀតចង់លាឈប់ដូចគ្នា ព្រោះតែមិនពេញចិត្តនឹងអ្នកគ្រប់គ្រងថ្មី ប៉ុន្ដែក្រោយមក នាយ ពាក់មី ក៏ទទួលបានការសម្រុះសម្រួលមួយពីខាងប៉ុស្ដិ៍ទូរទស្សន៍។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងរ៉ាវតារាកំប្លែង នាយ ពាក់មី ប្រកាសចង់លាឈប់នេះ បានផ្ទុះកក្រើក ត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នាបញ្ចេញមតិជជែកវែកញែកមិនដាច់សោះ។ ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅនៅឡើយ ស្រាប់តែនៅថ្ងៃទី ១ មិថុនា ឆ្នាំ ២០២២ លោកតា វ៉ិចទ័រ ដែលមហាជនស្គាល់ច្បាស់គឺជាអ្នកដឹកនាំកម្មវិធីកម្សាន្តរបស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ីន បានបង្ហាញទិដ្ឋភាពក្រុមការងារកំប្លែងកំពុងថតសកម្មភាពរឿងដូចធម្មតា ប៉ុន្ដែអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ពាក្យសម្ដីរបស់អ្នកចាត់ការរូបនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីបង្ហាញសកម្មភាពការដឹកនាំថតកម្មវិធីកំប្លែង លោកតា វ៉ិចទ័រ បានសរសេររៀបរាប់បង្ហោះលើហ្វេសប៊ុកថា ៖ «កម្មករនេសាទពុលរលកអស់ហើយ អូសត្រីមិនបានទេ ស្ដាយទូក»។ Caption ខ្លីរបស់លោកតា វ៉ិចទ័រ ហាក់បង្កប់អត្ថន័យជ្រៅ ហាក់ចៃដន្យខ្លាំងនឹងរឿងកំពុងផ្ទុះល្បីពេញប៉ុន្មានសង្គមនាពេលថ្មីៗនេះខ្លាំងណាស់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្ដៅៗ ក្រោយផ្ទុះការរិះគន់ ដាក់ពិន្ទុមិនស្មើគ្នា ច្រៀងមិនពីរោះឲ្យជាប់ ឆន សុវណ្ណរាជ ស្រាប់តែលើកឡើងបែបនេះថា….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ មហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំង​ ក្នុងការប្រកួតចម្រៀងល្បីឈ្មោះ Cambodia Idol រដូវកាលទី៤ នៅសបា្តហ៍នេះ បេក្ខជន ទុំ រដ្ឋា បកស្រាយក្នុងបទ «ស្រឡាញ់ស្ទើរលេប» ជាចម្រៀងដើមរបស់ គណៈកម្មការលោក ណុប បាយ៉ារិទ្ធ ប៉ុន្តែងាកទៅទឹកដមសម្លេងវិញ គឺស្រដៀងខ្លាំងនឹង គណៈកម្មការ លោក ឆន សុវណ្ណរាជ ស្ទើរតែ១០០%ទៅហើយ ធ្វើឲ្យមហាជនស្តាប់ហើយ លាន់មាត់ពិរោះគ្រប់ៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទុយទៅវិញ ស្រាប់តែ ទទួលបាន No ពីគណៈកម្មការ២រូបទៅវិញ គឺលោក ឆន សុវណ្ណរាជ និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលនេះធ្វើឲ្យហ្វេនៗរបស់ការប្រកួតនេះ ផ្ទុះការរិះគន់ជាខ្លាំង​ ពិរោះបែបនេះហើយ បែរជា បដិសេធទៅវិញ ខណៈពេល បេក្ខជនមុនបកស្រាយចម្រៀងបរទេស ដូចមិនសូវពិរោះខ្លាំងប៉ុន្មាន បែរជាជាប់ទៅវិញ ឬមួយ ក៏មក ពីទឹកដមសំនៀងដូចនឹងគណៈកម្មការពេក? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ងាកទៅតារាចម្រៀង ឆន សុវណ្ណរាជ ក្រោយផ្ទុះរិះគន់យ៉ាងខ្លាំងដូច្នេះ រូបលោក ក៏ហាក់មិនបកស្រាយអ្វីច្រើន បានត្រឹមធ្វើព្រងើយ និងបង្ហោះសារបញ្ជាក់ពីអារម្មណ៍ យ៉ាងដូច្នេះថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

បើកឆាកដើមខែ! សាំង និង ម៉ាស៊ូត នៅកម្ពុជា បន្តហក់ឡើងថ្លៃវិញ ១ លីត្រថ្លៃប៉ុណ្ណេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹង ប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៥៦៥០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥៥៥០ រៀល ក្នុង ១ លីត្រ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ ឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ៥០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាមានតម្លៃត្រឹមតែ ៥៦០០ រៀល ក្នុងមួយលីត្រ ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការឡើងថ្លៃចំនួន ១៥០ រៀលផងដែរ ដែលកាលពីសប្ដាហ៍មុន ថ្លៃប្រេងម៉ាស៊ូត មានតម្លៃត្រឹមតែ ៥៤០០ រៀលក្នុង ១ លីត្រ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនបង្អង់យូរ ទីបំផុត ជំទាវ ស្រីអយ ឆ្លើយតបយ៉ាងត្រជាក់ ក្រោយ ម៉ាដូណា បង្ហោះរឿងជំពាក់បំណុលថា….

មួយរយៈចុងក្រោយនេះ ម៉ាដូណា តារាសម្តែងដ៏មានទេពកោសល្យ និង មានកេរ្តិ៍ឈ្មោះក្នុងសង្គមសិល្បៈ បានពើបប្រទះ និង ផុងខ្លួនជាប់មានបំណុលរុំកោះពាក់ព័ន្ធនឹងលុយតុងទីន ដែលកូនរត់ចោលមិនព្រមបង់បន្ត ហើយលោកជាមេត្រូវទទួលខុសត្រូវសងជំនួសកូនៗផ្សេងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយពីប្រទះបញ្ហាចាក់ស្រែសរឿងលុយកាក់នេះ ស្រាប់តែនៅថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២២ ម៉ាដូណា ក៏បានដាច់ចិត្តបង្ហោះសារមួយពោរពេញដោយកំហឹង នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន សឹងផ្អើលអស់អ្នកសិល្បៈ។ សារនោះ ម៉ាដូណា បានសរសេរថា ៖ «ក្អយ អើយខ្ញុំទ្រាំឆ្អែតហើយ ចូលមើលឆាតផង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ ម៉ាដូណា ក៏បានបញ្ជាក់តាមរយៈខំមិននៅក្រោមការផុសរបស់ខ្លួនទៀតថា ៖ «សំខាន់ហេតុអ្វីសន្យាជាច្រើនដង មិនប្រាកដ ឆាតមិនឆ្លើយ ខ្ញុំតែងតែឆាត Facebook សិន មិនដែលចង់គិតរឿងបង្ហោះទេ ខ្ញុំចិត្តទូលាយណាស់»។ ពាក់ព័ន្ធនឹងឈ្មោះដែល ម៉ាដូណា លើកឡើងនោះដែរ ត្រូវបានអ្នកលេងហ្វេសប៊ុកសង្ស័យថាគឺជាអតីតតារាកំប្លែង ស្រីអយ ដែលបច្ចុប្បន្នមានងារជាជំទាវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពី ម៉ាដូណា បានបង្ហោះសារបែបនេះរួច អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានចាប់អារម្មណ៍ឃើញគណនីមួយមានឈ្មោះ Liv Safina ដែលគេស្គាល់ថាជាអតីតតារាកំប្លែង និង ជំទាវ ស្រីអយ បានចូលខមមិនផងដែរ ដោយការខមមិននោះ ជំទាវ ស្រីអយ បានរៀបរាប់ថា ៖ «Madona Cutee សូមអគុណនូវចិត្តទូលាយរបស់មិត្ត ខ្ញុំតែងតែឆ្លេីយឆ្លង តែខ្ញុំមិនបានឆ្លេីយ ព្រោះពេលខ្លេះខ្ញុំមិនបានប្រេីទូរស័ព្ទ ខ្ញុំមានបញ្ហាសតិអារម្មណ៍ អ្នកផ្ទះតែងតែដកទូរស័ព្ទ ខ្ញុំធ្លាប់ប្រាប់មិត្តដែលតេី ម្យ៉ាទៀត តិចណាស់ដែលមិនបានឆ្លេីយ ឥឡូវសរុបដោយការអនុគ្រោះ គឺខ្ញុំសុំពេល ព្រោះមិនទាន់មានលុយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ គណនី Liv Safina ដែលជាអតីតតារាកំប្លែង និង ជាជំទាវ ក៏បានបញ្ជាក់បន្ថែមទៀតថា ៖…

Read More

អុីយ៉ា !! នាយឆ្អឹង លូកមាត់បង្ហើបមូលហេតុដែល ជំទាវ អយ ផុងខ្លួនជំពាក់បំណុល ម៉ាដូណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅលើបណ្ដាញសង្គមថ្មីៗនេះ កំពុងផ្ទុះការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាថ្មី បន្ទាប់ពី ម៉ាដូណា បានបង្ហោះសារប្រកាសជាសាធារណៈថាខ្លួនអស់ការអត់ធ្មត់នឹងទ្រាំចំពោះអតីតតារាកំប្លែង ស្រីអយ ដែលបច្ចុប្បន្នមានងារជាជំទាវនោះ មិនឆ្លើយ​តបឆាតរបស់លោកទាល់តែសោះថា ៖ «ក្អយ អើយខ្ញុំទ្រាំឆ្អែតហើយ ចូលមើលឆាតផង» ខណៈរឿងមួយនេះត្រូវបានមហាជនសង្ស័យថា ស្រីអយ កំពុងជាប់បំណុល ម៉ាដូណា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីសាររបស់ ម៉ាដូណា ដែលបានបង្ហោះនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកចូលទៅបញ្ចេញយោបល់ព្រោងព្រាត នៅថ្ងៃ ៣១ ឧសភា ឆ្នាំ ២០២២ ដដែលនោះ គេក៏ឃើញអតីតតារាកំប្លែង ស្រីអយ បានចេញមុខបកស្រាយទទួលស្គាល់ការពិតថា នាងពិតជាបានជាប់បំណុលនឹង ម៉ាដូណា ពាក់ព័ន្ធនឹងរឿងលុយតុងទីនពិតមែន ហើយក្នុងនោះ ជំទាវ ស្រីអយ ក៏បានអះអាងថា ខ្លួននៅតែមានឆន្ទៈសងបំណុលនោះបើទោះបីជាសងយឺតតែក៏មិនបោះបង់ឡើយ ប៉ុន្ដែសុំឱ្យ ម៉ាដូណា ទុកពេលឱ្យមួយរយៈទៀតសិន ព្រោះពេលនេះមិនទាន់មានលុយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ងាកមក នាយឆ្អឹង ដែលជាមិត្តភក្ដិធ្លាប់រួមការងារជាមួយគ្នា ក៏បានលូកមាត់តាមរយៈការខំមិន (comment) នៅក្រោមការផុសរបស់ ម៉ាដូណា បញ្ជាក់ពីមូលហេតុដែលជំទាវ ស្រីអយ កំពុងទាល់លុយដែរថា ៖ «ម៉ាដូណា ទប់ចិត្តតិចទៅ ពីរនាក់ឯង រងគ្រោះដូចគ្នាទេ អយ គ្នាមានបញ្ហាក្នុងគ្រួសារ ឪពុកឈឺផង រឿងផ្ទាល់ខ្លួនផង ដូណាដោះស្រាយមួយៗត្រជាក់ៗណា»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មានរឿងអីនឹង?? ទ្រាំឆ្អែតឆ្អន់ ម៉ាដូណា បង្ហោះសារផ្ដាំឱ្យជំទាវ អយ ចូលមើលឆាត សង្ស័យបញ្ហាបំណុល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចប្រិយមិត្តបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ ម៉ាដូណា បានផុងខ្លួនជាប់មានបំណុលរុំកោះពាក់ព័ន្ធនឹងលុយតុងទីន ដែលកូនរត់ចោលមិនព្រមបង់បន្ត ហើយលោកជាមេត្រូវទទួលខុសត្រូវសងជំនួសកូនៗផ្សេងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែនៅថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២២ ម៉ាដូណា បានបង្ហោះសារពោរពេញដោយកំហឹងមួយនៅលើគណនីហ្វេសប៊ុកថា ៖ «ក្អយ អើយខ្ញុំទ្រាំឆ្អែតហើយ ចូលមើលឆាតផង»។ ឈ្មោះដែល ម៉ាដូណា លើកឡើងនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកសង្ស័យថាគឺជាអតីតតារាកំប្លែង ស្រីអយ ដែលបច្ចុប្បន្នមានងារជាជំទាវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ ម៉ាដូណា ក៏បានបញ្ជាក់តាមរយៈខំមិននៅក្រោមការផុសរបស់ខ្លួនទៀតថា ៖ «សំខាន់ហេតុអ្វីសន្យាជាច្រើនដង មិនប្រាកដ ឆាតមិនឆ្លើយ ខ្ញុំតែងតែឆាត Facebook សិន មិនដែលចង់គិតរឿងបង្ហោះទេ ខ្ញុំចិត្តទូលាយណាស់»។ ការបញ្ជាក់របស់ ម៉ាដូណា ធ្វើឱ្យមហាជនមួយចំនួនបានសង្ស័យថា ទំនងជាពួកគេមានបញ្ហាពាក់ព័ន្ធនឹងលុយមិនខាន តែការពិតយ៉ាងណា នោះគ្រាន់តែជាការសង្ស័យរបស់មហាជនប៉ុណ្ណោះ មានតែចាំសាមីខ្លួនបញ្ជាក់ការពិតប៉ុណ្ណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More