ភ្លៀងធ្លាក់ជោគជាំ ឯកឧត្ដម គួច ចំរើន បែរស្ម័គ្រដើរកាយសម្រាម តាមមាត់លូ កុំឱ្យស្ទះ ផ្ទុះការសរសើរខ្លាំង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នេះ បានបង្ហាញពី សកម្មភាពរបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយលោក បានដើរកាយសម្រាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសកម្មភាពនេះ បានធ្វើឱ្យបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាស្ញប់ស្ញែង និងកោតសរសើរ ចំពោះការយកចិត្តទុកដាក់ដ៏ធំធេង របស់លោកអភិបាលខេត្ត ដោយគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់វេលា ស័ក្ដិសមជាថ្នាក់ដឹកនាំដ៏គំរូមួយរូប នៅកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា សំរាម ជាផ្នែកមួយដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឱ្យមានការជន់លិច នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុ បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ​ រួមគ្នាការពារបរិស្ថានរស់នៅ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ផ្ទុះការជជែកបែកផ្សែង ក្រោយ ឆន សុវណ្ណារាជ បង្ហោះសារក្ដៅគគុកមួយនេះថា….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀងស្ថិតក្នុងដួងចិត្តយុវវ័យ ឆន សុវណ្ណារាជ កំពុងទទួលរងពាក្យរិះគន់ដូចទឹកបាក់ទំនប់ ក្រោយលោកបង្ហោះសារមួយដែលបានសរសេររៀបរាប់ថា ៖ «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមក live កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចាញ់នឹងក្លិនធុរេននឹងតែម្តងស្បថ យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ស្រឡាញ់អ្នកទាំងអស់គ្នា love you»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Caption របស់តារាចម្រៀង ឆន សុវណ្ណារាជ បានធ្វើឱ្យមហាជនជាច្រើនឃើញហើយផ្ទុះការមិនពេញចិត្តជាខ្លាំង ហើយនាំគ្នាបញ្ចេញយោបល់រិះគន់ធ្ងន់ៗទៅលើតារាចម្រៀងប្រុសរូបនេះ ព្រោះបើតាមរយៈខំមិនរបស់មហាជនភាគច្រើនពួកគេយល់ថា Caption របស់តារាប្រុសខាងលើ គឺចង់សំដៅទៅលើពួកគេ ដែលកំពុងនាំគ្នាផ្អើលរិះគន់រឿង បេក្ខជនម្នាក់ឈ្មោះ ទុំ រដ្ឋា បានធ្លាក់ពីក្នុងកម្មវិធី Cambodian Idol។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណានេះគ្រាន់តែជាការយល់ឃើញតែម្ខាងរបស់មហាជនប៉ុណ្ណោះ ព្រោះក្រោយផ្ទុះការជជែកវែកញែករិះគន់កាន់តែច្រើន កំពូលតារាចម្រៀង ឆន សុវណ្ណារាជ ក៏បានបកស្រាយច្បាស់ៗថា ៖ «ជូនដល់មនុស្សជាទីស្រឡាញ់ ខ្ញុំតែងតែសរសេរពាក្យនេះរហូត រឿងខួរក្បាលខ្ញុំមិនមែនធុងសំរាម តាមសង្ឃដិការបស់លោកគ្រូគូសុភាព មិនមែនថាឱ្យបងប្អូនទេ សរសេរមករហូត ហើយការសរសេរមួយនេះគឺចង់ប្រាប់ពីហេតុផលដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួនដោយសារចាញ់ក្លិនធុរេន ម៉េចក៏បានជាទៅជាថាខ្ញុំថាឱ្យបងប្អូនទៅវិញ សូមមេត្តាយល់ក្នុងផ្លូវល្អផង»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្រៅពីរឿងក្រមា និងខ្សែគោ! លោក ​ពេជ្រ មូន ទម្លាយប្រវត្តិអរគុណដល់ដើមជ្រៃក្រឹមមួយដើមព្រោះបាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាពេលថ្មីៗ កន្លងទៅនេះ បងប្អូនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយយុវជនមួយរូប មានឈ្មោះថា ពេជ្រ មូន ជាកូនកសិករ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ទឹកដីខេត្តកំពង់ឆ្នាំង បានកែប្រែដំណើរជីវិតរបស់លោក ពីកសិករ តស៊ូ អស់រយៈពេល ៤ ឆ្នាំ រហូតបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក និងទទួលសញ្ញាបត្រ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ថ្មីៗនេះ ក្រោមអធិបតីភាពប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជារឿងដ៏គួរឱ្យស្ញប់ស្ញែងបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើក្រឡេកទៅមើលដំណើរជីវិតរបស់លោកវិញ មុននឹងឈានមកដល់ចំនុចនេះ លោកធ្លាប់បានរៀបរាប់អរគុណទៅដល់ដើមជ្រៃក្រឹមមួយដើម នៅឯស្រុកកំណើតរបស់លោក ដោយវាបានផ្សារភ្ជាប់អនុស្សាវរីយ៍ជាមួយរូបលោក​អស់រយៈពេលជាច្រើនឆ្នាំ ធ្វើឱ្យយុវជនរូបនេះមិនអាចបំភ្លេចបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង លោក ពេជ្រ មូន បានរៀបរាប់ឱ្យបានដឹងថា ៖ «ដើមឈើមួយដើមនេះ បានផ្ដល់កន្លែងឱ្យខ្ញុំដេកអានសៀវភៅជាង ១០ ឆ្នាំ។ ខ្ញុំចាំថា រាល់ពេលដែលខ្ញុំ ទៅឃ្វាលគោ តែងមានសៀវភៅមួយ ឬពីរក្បាលតាមខ្លួន។ មានពេលមួយនោះ ខ្ញុំរៀនប្រហែលថ្នាក់ទី ៧ ដោយរវល់តែជក់ចិត្តអានសៀវភៅ អំពីជីវិតនៅតំបន់ប៉ូល ស្រាប់តែបាត់គោមិនដឹងទៅណា។ ខ្ញុំភ័យយ៉ាងខ្លាំង ព្រោះវាជាគោដែលខ្ញុំប្រវាស់ពីគេ ដើម្បីយកកូនតែប៉ុណ្ណោះ បើបាត់ ខ្ញុំប្រាកដជាមិនមានលទ្ធភាពសងគេទេ។ ខ្ញុំខំដើររក កាត់តាមព្រៃមាត់អូរ រួចឆ្លងអូរដែលមានទឺកហូរខ្លាំង ទៅភូមិផ្សេងទើបរកឃើញមេគោនោះរិញ រហូតម៉ោងជិត ៩ យប់ទៅហើយ ដោយមានភ្លៀងផង រន្ទះផង ផ្គរផង និងមានខ្យល់ខ្លាំងផង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបានបន្តទៀតថា ៖ «ពេលនោះយាយខ្ញុំគាត់ភ័យខ្លាំងណាស់។ តែអ្វីដែលគួរឱ្យស្ដាយនោះ គឺពេលត្រលប់មកដល់ផ្ទះវិញ ទើបខ្ញុំដឹងថា សៀវភៅជាទីស្រលាញ់របស់ខ្ញុំ បានបាត់ទៅហើយ។ ព្រឹកឡើងខ្ញុំខំក្រោកពីព្រឹក…

Read More

ម្នាក់ទៀតហើយ!! លោក ខាន់ ជេមស៍ ប្រកាសផលិតចម្រៀង និង MV ឱ្យបេក្ខជន ទុំ សុវត្ថិ ក្រោយធ្លាក់ Cambodian Idol

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានថ្ងៃមកនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការជជែកវែកញែកទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian idol រដូវកាលទី ៤ បន្ទាប់ពីមហាជនមួយចំនួនយល់ថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានពីរោះអាចទទួលយកបាន ប៉ុន្ដែបែរជាធ្លាក់ មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៅវិញ បង្កឱ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកលេងបណ្ដាញសង្គមនៅឡើយនោះ ស្រាប់តែនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ នេះ តារាចម្រៀងប្រុស លោក ខាន់ ជេមស៍ បានបង្ហោះសារក្ដែងៗនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ផ្តល់កម្លាំងចិត្តពេញទំហឹងដល់បេក្ខជន ទុំ សុវត្ថិ ជាមួយនឹងការចេញមុខផលិតបទចម្រៀង Original Song និង ធ្វើ MV ឱ្យទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះជាការលើកឡើងរបស់តារាចម្រៀង ខាន់ ជេមស៍ លើគណនីហ្វេសប៊ុក ៖ «មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់ តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទឹកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទ និង ចេញ MV ជូនប្អូន មានបងប្អូនសូមទនាក់ទំនងមកបងនេះជា លេខ telegram 010 222 168 បង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយការប្រកាសក្តែងៗបែបនេះពីសំណាក់តារាចម្រៀង ខាន់ ជេមស៍ បានធ្វើឱ្យមហាជនជាច្រើនរំភើបជំនួសបេក្ខជន ទុំ សុវត្ថិ ហើយជាមួយគ្នានេះដែរ ក៏មានការលើកសរសើរដល់តារាចម្រៀង ខាន់ ជេមស៍ ទៀតផង ដែលមានទឹកចិត្តល្អផ្តល់ការលើកទឹកចិត្តមួយនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្ដៅៗ ឧកញ៉ា ខេមរៈ សិរីមន្ត ផ្ដល់ថវិកា ១០០០ ដុល្លារលើកទឹកចិត្ត ទុំ រដ្ឋា ដែលកំពុងផ្ទុះរឿងច្រៀងពីរោះ តែមិនជាប់ហើយលើកទឹកចិត្តថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការជជែកវែកញែកទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodia idol រដូវកាលទី ៤ ខណៈមហាជនមួយចំនួនយល់ថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានពីរោះអាចទទួលយកបាន ប៉ុន្ដែបែរជាមិនបានជាប់ទៅកាន់វគ្គបន្តទៅវិញ ព្រោះអាចមកពីមូលហេតុគេមានរូបរាងមិនស្អាតសង្ហា បង្កើតឱ្យមានមតិរិះគន់មិនពេញចិត្តព្រោងព្រាត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅសម្រាប់អ្នកលេងបណ្ដាញសង្គមនៅឡើយ ស្រាប់តែនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ នេះ កំពូលតារាចម្រៀងប្រុសរូបសង្ហា លោក ខេមរៈ សិរីមន្ត បានបង្ហោះសារក្ដែងៗនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន ជូនថវិកា ១ ០០០ដុល្លារដល់បេក្ខជន ទុំ សុវត្ថិ ដើម្បីជាការលើកទឹកចិត្តក្នុងការប្រឹងប្រែងតស៊ូដើរទៅមុខទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ក្រៅពីប្រកាសជូនថវិកាមួយចំនួនដល់ ទុំ សុវត្ថិ ហើយ ក្នុងនោះឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានរៀបរាប់ទៀតថា ៖ «កុំបាក់ទឹកចិត្តអីប្អូន ស៊ូៗ បងសូមលើកទឹកចិត្តប្អូននៅថវិកា 1000$ មានសមត្ថភាពពិតតស៊ូគង់បានសម្រេច»។ ការបង្ហាញទឹកចិត្តសប្បុរសធម៌របស់ ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានធ្វើឱ្យមហាជនជាច្រើនជួយត្រេកអរជំនួស ទុំ សុវត្ថិ ផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ស្រណោះណាស់! សុវត្ថិឌី ធារិកា បង្ហាញអារម្មណ៍កក់ក្ដៅពេលសុបិនបានឱបអ្នកមានគុណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រយៈពេលជិតមួយខែហើយ ដែលតារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា និង ប្អូនប្រុស ត្រូវរស់នៅក្រោមឈ្មោះជាកូនកំព្រាគ្មានឪពុកម្ដាយ បន្ទាប់ពីអ្នកមានគុណជាទីស្រឡាញ់ទាំងពីររបស់ពួកគេ បានទទួលមរណភាពយ៉ាងរន្ធត់បំផុតកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មរណភាពម្ដាយឪពុករបស់ តារាស្រីរូបនេះ ធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលអស់សិល្បករ សិល្បការិនី និង មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ព្រោះតែក្ដីអាណិតអាសូរដល់ ធារិកា និង ប្អូនប្រុសជាពន់ពេក ដោយត្រឹមមួយប៉ប្រិយភ្នែកពួកគេបាត់បង់អស់អ្នកមានគុណបំផុតម្ដងដល់ទៅ ២ នាក់ព្រមគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកដល់ពេលនេះ សុវត្ថិឌី ធារិកា អាចធ្វើចិត្តបានខ្លះ ប៉ុន្ដែទឹកចិត្តស្រឡាញ់ និង ក្ដីនឹករឭកដល់លោកទាំងពីរនៅតែដក់ជាប់ក្នុងក្រអៅបេះដូងកូនស្រីម្នាក់នេះមិនសាបសូន្យឡើយ ដែលតែងឃើញនាងបញ្ចេញរូបភាពចាស់របស់ប៉ាម៉ាក់ និងរូបភាពគ្រួសារទាំងមូលបង្ហាញចិត្តនឹកអាល័យដល់គ្រានៅជុំគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នេះ ក៏បានឃើញ សុវត្ថិឌី ធារិកា បានបង្ហោះរូបភាពប៉ាម៉ាក់ ដោយភ្ជាប់នឹងសារមួយបង្ហាញអារម្មណ៍នឹករឮក និងទទួលបានភាពកក់ក្ដៅខណៈពេលបានយល់សុបិនឃើញលោកទាំងពីរកាលពីយប់មិញ និងបានឱបលោកទាំងពីរពេញៗដៃទៀតផង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់កាន់តែមានចិត្តអាសូរដល់រូបនាងថែមទៀត។ សារនោះ សុវត្ថិឌី ធារិកា បានសរសេររៀបរាប់ថា ៖ «អរគុណប៉ា និងម៉ាក់ ដែលបានអោយកូនបានឱបប៉ាម៉ាក់ម្ដងទៀត ប៉ាឱបកូនៗពេញដៃណាស់យប់មិញ»៕

Read More

អាយុខុសគ្នាជិត ២០ ឆ្នាំ ណុប បាយ៉ារិទ្ធ ធ្លោយមាត់ចំពោះ ឈីន រតនៈ បែបនេះ ឡើងផ្អើលអ្នកគាំទ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈច្បាស់ជាបានដឹងពីទំនាក់ទំនងរវាងតារាចម្រៀងប្រុសសាច់ចាំ លោក ណុប បាយ៉ារិទ្ធ និង តារាចម្រៀង ឈីន រតនៈ មិនខាន ដោយពីអតីតកាលអ្នកទាំងពីរធ្លាប់ជាគ្រូសិស្សនឹងគ្នា កាលសម័យប្រឡង The Voice Cambodia រដូវកាលទី ២ ហើយមកដល់បច្ចុប្បន្នតារាប្រុសស្រីមួយគូនេះ គឺជារៀមច្បងសិស្សប្អូនក្នុងសិល្បៈ ហើយនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធគ្នាគួរឱ្យសរសើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដ្បិតថាធ្លាប់ជាគ្រូ និង សិស្ស តែកន្លងមករាល់ពេលដែលតារាចម្រៀងប្រុសស្រីមួយគូនេះ ថតរូបបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាបង្ហោះនៅលើបណ្ដាញសង្គមម្ដងៗ ក៏មានមហាជនមួយចំនួនលើកឡើងថាអ្នកទាំងពីរស័ក្ដិសមនឹងគ្នាដែរ ហើយក្នុងនោះសូម្បីតែសាមីខ្លួនផ្ទាល់ គឺលោក ណុប បាយ៉ារិទ្ធ ក៏ធ្លោយមាត់ថា លោកស័ក្ដិសមនឹងអតីតកូនសិស្សម្នាក់នេះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាងថ្មីៗនេះ តារាចម្រៀងសាច់សខ្ចី លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបថតស្វីតៗប៉ុន្មានសន្លឹកជាមួយ ឈីន រតនៈ នៅលើគណនីអ៊ីនស្ត្រាក្រាមផ្ទាល់ខ្លួន ហើយថែមទាំងក្លែមពាក្យសម្ដីយ៉ាងខ្លី តែធ្វើឱ្យអ្នកគាំទ្រឃើញហើយលួចញញឹមថា ៖ «សមគ្នាដែរតើ ខ្ញុំអាយុបងគាត់ជិត ២០ ឆ្នាំ»។ ពិតណាស់ដ្បិតថា គម្លាតអាយុរបស់អ្នកទាំងពីរខុសគ្នាជាងមួយជួរ តែដោយសារ ណុប បាយ៉ារិទ្ធ ជាតារាប្រុសសាច់ចាំ ដូច្នេះពួកគេនៅតែមើលទៅសមគ្នាប្រៀបដូចជាគូស្នេហ៍៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

អុីយ៉ា!! ដាក់ពាក្យទៅ !! ទើបល្បីបែកគ្នានឹង លី វ៉ាហេទ ស្រាប់តែ សុខ សោម៉ាវត្តី ប្រកាសស្វែងរកអ្នកថតរូបប្រចាំជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយរយៈមកហើយដែលតារាសម្ដែងស្រីដ៏ឆ្នើម សុខ សោម៉ាវត្តី បានបង្ហាញពីសកម្មភាពប្លែកៗ តាមរយៈការបង្ហោះសារឯកាគ្មានអ្នកយល់ចិត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការសង្ស័យជាខ្លាំងទៅលើទំនាក់ទំនងស្នេហារវាងនាង និង កីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ ថាអ្នកទាំងពីរប្រហែលជាអាចនឹងបែកបាក់គ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មន្ទិលសង្ស័យរបស់មហាជនអ្នកគាំទ្រហាក់កាន់តែកើនឡើងថែមមួយកម្រិតទៀត បន្ទាប់ពីអ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី បានទម្លាយសារថ្មីមួយទៀត ដែលក្នុងនោះនាងបានរៀបរាប់ច្បាស់ៗថា ពេលនេះនាងនៅម្នាក់ឯង ខណៈក្នុងពិភពសិល្បៈទាំងមូលបានដឹងរួចហើយថា នាង និង កំលោះកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេទ បានសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែមរាប់ឆ្នាំមកហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សារថ្មីនោះ សុខ សោម៉ាវត្តី បានរៀបរាប់ថា ៖ «ចូលចិត្តសាមញ្ញអ៊ីចឹង ចូលចិត្តធម្មជាតិអ៊ីចឹង ហើយក៏ទើបតែដឹងថាពេលនៅម្នាក់ឯងមានអារម្មណ៍ថាមានសេរីភាព ចង់ទៅក៏ទៅ ចង់មកក៏មកមិនបាច់ក្រែងចិត្តអ្នកណា»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បន្ទាប់ផ្ទុះល្បីរឿងបែកបាក់ចំណងស្នេហ៍មិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ គេក៏បានឃើញ សុខ សោម៉ាវត្តី បង្ហោះសារលើបណ្ដាញសង្គមប្រកាសស្វែងរកអ្នកថតរូបប្រចាំជីវិត ដែលតាមអត្ថន័យនៃសារនេះហាក់ចង់បង្ហាញថានាងកំពុងបើកចិត្តចង់ស្វែងរកអ្នកមើលថែបេះដូងថ្មីហើយ។ ក្នុងនោះ អ្នកនាង សុខ សោម៉ាវត្តី បានសរសររៀបរាប់ថា ៖ «ដំណឹងស្វែងរកកាមេរ៉ាផ្ដាច់មុខប្រចាំជីវិត សំខាន់ថតហើយរអ៊ូដាក់បាន មួម៉ៅដាក់បាន យកមកឈ្លោះផ្ដាច់មុខហ្មងក៏បាន សុំផ្ដាច់មុខហ្មងនិយាយទៅ»៕

Read More

គ្នាកំពុងពិ​បាកផង ឥលូវស្រាប់តែពេលនេះ អតីតស្វាមី ផេនខេត លែងប្រើពាក្យដល់ថ្នាក់នេះថា…. (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ដូចដែរដឹងស្រាប់ហើយថា មហាជនហួសចិត្ត ធ្លាប់តែឮស្វាមីលួចមានស្រី តែម្តងនេះ អតីតស្វាមីរបស់ តារាស្រី ផេនខេត ដែលធ្លាប់ល្បីជា មនុស្សប្រុសដែលល្អរក២លើលោកមិនបាននោះ បែរជា រៀបការមិនទាន់បានប៉ុន្មានផង ស្រាប់តែផ្ទុះដំណឹង មានទំនាក់ទំនងជាមួយមនុស្សប្រុសដូចគ្នាទៅវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្រោយពីចែកផ្លូវគ្នាជាមួយ ផេនខេត មួយរយៈមក ស្រាប់តែពេលនេះ អតីតស្វាមីបានចេញមកនិយាយរឿងជំពាក់បំណុល ដែលខ្លួនត្រូវរ៉ាប់រងបង់សងគេរហូតដល់១ពាន់ដុល្លារក្នុងមួយខែ ដោយជាបំណុលបានមកពី ផេនខេត ដោយលោកបញ្ជាក់ថានេះជាអ្វីដែលលោកទទួលបានក្រោយលែងលះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹងការបកស្រាយរបស់អតីតស្វាមី ផេនខេត យ៉ាងណា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More