បច្ចុប្បន្នវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជាហាក់ទទួលបានការគាំទ្រ និង មានសន្ធឹកនៃភាពជោគជ័យយ៉ាងខ្លាំងទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស។ លើសពីនោះ បវរកញ្ញាតំណាងប្រទេសកម្ពុជាជាច្រើន ក៏បានចូលរួមទៅដណ្តើមពានរង្វាន់នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ទៀតផង។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកមកបង្ហាញពីបវរកញ្ញាកូនខ្មែរ កម្ពុជាក្រោម ២ រូប ដែលបានធ្វើឱ្យមហាជនជាច្រើនមានការកោតសរសើរយ៉ាងខ្លាំង ក្នុងការបង្ហាញពីសមត្ថភាព និង សម្រស់ទាំងនៅលើឆាកជាតិ និង អន្តរជាតិ។ ១. Miss Grand Cambodia 2020 លីវ ជីលី កញ្ញា លីវ ជីលី គឺជាកូនកម្ពុជាក្រោម មកពីខេត្តឃ្លាំង ត្រូវបានបន្តតំណែងពីអតីតម្ចាស់ជ័យលាភី MCG 2020 កញ្ញា សេង រដ្ឋា ភ្លាមៗ ដោយនៅពេលនោះ កេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្តើមទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ កញ្ញា លីវ ជីលី បានក្លាយទៅជា Miss Grand តំណាងឱ្យកម្ពុជា បានទៅចូលរួមកម្មវិធី Miss Grand International 2020 នៅប្រទេសថៃក្នុងអំឡុងខែមីនា ឆ្នាំ ២០២១ កន្លងមក។ ក្នុងនោះ មិនទទួលបានមកុដក៏ពិតមែន ប៉ុន្តែកញ្ញា លីវ ជីលី ក៏បានទទួលពានរង្វាន់ Grand Pageant’s Choice Award ដែលជាពានរង្វាន់មួយជាទីមោទកសម្រាប់កម្ពុជាយ៉ាងខ្លាំង។ បច្ចុប្បន្ន លីវ ជីលី កំពុងប្រឡូកក្នុងវិស័យសិល្បៈពេញដៃ ជាញឹកញយ នាងបានលេចមុខក្នុងកម្មវិធីសម្ពោធនានាផងដែរ៕ ២. ជ័យលាភីរងទី ១ Miss Universe Cambodia 2021 ឆន ស្រីណេត កញ្ញា ឆន…
Read MoreDay: June 5, 2022
ធ្លាប់ឃើញ ហេង ស្រីពេជ្រ សម្តែងតួម្តាយសឹងគ្រប់រឿង តែបើដឹងអាយុពិតហួសចិត្ត!
ជឿជាក់ថាមហាជនពិតជាបានស្គាល់តារាសម្តែងសាច់សខ្ចីទ្រលុកទ្រលន់ ហេង ស្រីពេជ្រ ដែលតែងតែលេចមុខជាតួអង្គម្ដាយ នៅក្នុងរឿងភាគទូរទស្សន៍ និង MV ជាច្រើនកន្លងមក ប៉ុន្តែបើដឹងពីរឿងមួយនេះ លោកអ្នកពិតជាអាចហួសចិត្តតែម្តង។ ថ្វីដ្បិតនៅក្នុងសាច់រឿង ហេង ស្រីពេជ្រ តែងគ្រងតំណែងជាតួអង្គអ្នកម្តាយ ក៏ពិតមែន តែបើដឹងពីអាយុពិតរបស់តារាសម្ដែងរូបនេះ ប្រាកដជាភ្ញាក់ផ្អើលជាមិនខាន។ តាមប្រភពកៀកកិតនឹងតារាស្រីរូបនេះ បានព្រលយថា អ្នកនាង ហេង ស្រីពេជ្រ មានអាយុ ៣៩ ឆ្នាំប៉ុណ្ណោះ។ អ្វីដែលកត់សម្គាល់ បើទោះត្រូវគ្រងតំណែងជាតួម្តាយគ្រប់រឿងក៏ពិតមែន តែអ្នកនាងមិនដែលមានអារម្មណ៍អាក់អន់ស្រពន់ចិត្តអ្វីឡើយ។ មិនតែប៉ុណ្ណោះ តារារូបស្រស់ ហេង ស្រីពេជ្រ ធ្លាប់អះអាងថា ភាគច្រើនគេតម្រូវឱ្យនាងសម្តែងជាតួអង្គម្តាយ ជាពិសេសជាតួ ជំទាវ និងអ្នកមានទ្រព្យសម្បត្តិច្រើន។ គួរឱ្យដឹងថា ហេង ស្រីពេជ្រ ត្រូវបានគេចាត់ទុកជាតារាសម្តែងម្នាក់ដែលមានទីផ្សារការងារខ្លាំងនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ នាងទទួលបានឱកាសថតរឿង និងស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់។ បើទោះនៅក្នុងសាច់រឿង តែងគ្រងតំណែងជាតួម្តាយក៏ពិតមែន តែជីវិតពិតរបស់តារារូបស្រស់ម្នាក់នេះ គឺមិនទាន់មានគូគាប់ទ្រនាប់ចិត្តនៅឡើយទេ៕
Read Moreសម្រស់ G-Devith កាលពី ៧ ឆ្នាំមុន សម្ដែងជាតួឯក ក្នុងបទមួយនេះ ប្លែកមើលសឹងមិនស្គាល់
ជាការពិតណាស់ មហាជនអ្នកគាំទ្រច្បាស់ជាបានដឹងមកហើយបច្ចុប្បន្ននេះ លោក ងួន ចាន់ដេវីដ ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងចំណោមតារាចម្រៀងរ៉េបអាយុតំណាលៗលោកនោះ។ បច្ចុប្បន្ន បើទោះជាមិនស្ថិតនៅក្រោមផលិតកម្មណាក្តី តែលោក ងួន ចាន់ដេវីដ កំពុងតែមានសន្ទុះខ្លាំងលើភាពជោគជ័យទាំងការចេញបទចម្រៀងរ៉េប ក៏ដូចជាក្លាយទៅជាតារារ៉េបតំណាងឱ្យក្រុមហ៊ុនជាច្រើនទៀតផង។ លើសពីនោះ លោកក៏មានមុខជំនួញក្នុងដៃជា Brand របស់ខ្លួនផងដែរ។ ដោយឡែក បើក្រឡេកទៅមើលអតីតកាលមិនទាន់បានក្លាយទៅជាតារាចម្រៀងរ៉េបមានល្បីល្បាញ គឺមានអ្នកគាំទ្រតិចណាស់ធ្លាប់បានដឹងថា លោក ងួន ចាន់ដេវីដ បានបង្ហាញវត្តមានក្នុងការសម្តែង MV ដោយលោកមិនមែនជាតួឯក ពោលគឺត្រឹមតួរងប៉ុណ្ណោះ ហើយ MV នោះ គឺមានចំណងជើងថា «សារភាពស្នេហ៍ Valentine Day» ជាការបកស្រាយដោយលោក សីហា ហា អតីតតារាចម្រៀងប្រចាំផលិតកម្ម M។ MV «សារភាពស្នេហ៍ Valentine Day» នោះដែរ ត្រូវបានចេញតាំងពីអំឡុងឆ្នាំ ២០១៤ មកម្ល៉េះ ហើយកាលនោះក្នុងការសម្តែងរបស់លោក ងួន ចាន់ដេវីដ បើអ្នកគាំទ្របានទស្សនាហើយ គឺសឹងតែចាំលោកមិនបាននោះឡើយ ក៏ព្រោះតែពេលនោះ លោក ងួន ចាន់ដេវីដ ហាក់នៅស្គមជាងពេលនេះ។ តស់! ទៅទស្សនាមើល MV សម្តែងដំបូងរបស់លោក ងួន ចាន់ដេវីដ ថារូបសម្រស់ខុសពីលោកបច្ចុប្បន្នយ៉ាងណា៖
Read Moreអាយុ ៣១ ឆ្នាំហើយ លើកទីមួយដែល សុខ ពិសី ទើបដាច់ចិត្តនិយាយរឿងគូស្រករ ឡើងផ្អើលហ្វេន
សុខ ពិសី គឺជាតារាចម្រៀងក្នុងដួងចិត្តយុវវ័យមួយរូប ហើយប្រិយមិត្តភាគច្រើនក៏បានជ្រាបរួចមកហើយថា នាងគឺជាតារាចម្រៀងគ្រាប់ពេជ្រដ៏សំខាន់ប្រចាំផលិតកម្មសាន់ដេ ព្រោះក្រៅពីមានទឹកដមសំឡេងពីរោះស្រួយស្រែសហើយនោះ សុខ ពិសី ក៏ជាតារាចម្រៀងមានរូបសម្រស់ស្រស់សោភា សាច់សខ្ចី សម្ដីផ្អែម ចរិតរួសរាយរាក់ទាក់ចំពោះទស្សនិកជនគួរឱ្យស្រឡាញ់បំផុត តែកន្លងមកនាងមិនធ្លាប់បង្ហើបត្រង់ៗថា មានគូស្នេហ៍កំណាន់ចិត្តនោះទេ។ ដោយឡែក បើយើងក្រឡេកទៅមើលមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើនរូប ដែលបានចូលសិល្បៈជំនាន់ៗគ្នា និង មានអាយុស្របាលៗនឹង សុខ ពិសី វិញដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា និង មិត្តក្នុងសិល្បៈជាច្រើនរូបនេះ បើកចំហជីវិតឯកជនពីរឿងមានគូស្នេហ៍ ហើយខ្លះក៏បានរៀបការមានប្ដី មានកូនប្រលែងលេងជិតអស់ហើយក្ដី ប៉ុន្ដែងាកទៅនាងវិញហាក់មិនទាន់លេចឮដំណឹងចូលរោងការទាល់តែសោះ បើទោះបីជាអាយុខ្ទង់ ៣១ ឆ្នាំហើយក្ដី។ ទោះបីជាកន្លងមកមិនទាន់ខ្វល់ខ្វាយរឿងគូស្រករ ឬ ចូលរោងការដូចមិត្តភក្ដិក្នុងសិល្បៈមួយចំនួនមែន ប៉ុន្ដែ សុខ ពិសី បានប្រើប្រាស់ជីវិត Single យ៉ាងមានក្ដីសុខ លើសពីនេះនាងក៏មានមុខជំនួញពេញក្នុងដៃ ចំណែកឯរូបសម្រស់វិញ ហាក់កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ថ្មីៗនេះហាក់ជាលើកដំបូងហើយ ដោយតារាចម្រៀងស្រី សុខ ពិសី ស្រាប់តែបានលើកឡើងនិយាយពីរឿងគូស្រករលើគណនីហ្វេសប៊ុកផ្លូវការខ្លួន ដោយនាងបាននិយាយបញ្ជាក់ច្បាស់ៗថា ៖ «កុំភ័យរឿងគូស្រករ ដល់ពេលណាយកពេលហ្នឹងទៅ បើអត់ទេក៏អត់ទៅ ត្រូវខ្វល់រឿងខំរកលុយឱ្យបានច្រើនៗទុកពេលចាស់ទៅដើរលេងឱ្យណាណី»។ ជាមួយការបញ្ជាក់ដ៏កម្រនេះ គេបានឃើញបណ្តាមហាជន និង មិត្តភក្តិក្នុងហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយ៉ាងច្រើន ក្នុងន័យយល់ស្របនឹងគំនិតនេះ ហើយក្នុងនោះក៏មានការចំអន់លេងពីមិត្តក្នុងហ្វេសប៊ុកថែមទៀតផង៕
Read Moreរំភើបណាស់! បេក្ខជន ទុំ សុវត្ថិ បានទទួលការឧបត្ថម្ភ ៥ពាន់ដុល្លារ និងអាចមានឱកាសចូលកងទ័ពទៀត
ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានដឹងមកហើយ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្តាញសង្គមសង្កេតឃើញថា មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការជជែកវែកញែកទៅលើបេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលគេស្គាល់គឺជាបេក្ខភាពមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian idol រដូវកាលទី ៤។ បន្ទាប់ពីមហាជនមួយចំនួនយល់ថា បេក្ខជនរូបនេះបកស្រាយបទចម្រៀងបានពីរោះអាចទទួលយកបាន ប៉ុន្ដែបែរជាធ្លាក់ មិនអាចឆ្ពោះដំណើរទៅកាន់វគ្គបន្តទៅវិញ បង្កឱ្យមានមតិរិះគន់មិនពេញចិត្តជាខ្លាំង។ ខណៈរឿងមួយនេះកំពុងក្លាយជាប្រធានបទក្ដៅគគុក សម្រាប់អ្នកលេងបណ្ដាញសង្គម ប៉ុន្មានថ្ងៃមកនេះ។ រហូតមកដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២២ បើយោងតាមរយៈការបង្ហោះជូនដំណឹងចេញពីផេក «សិល្បករកម្ពុជា» បានឱ្យដឹងថា បេក្ខជនរូបនេះ បានទទួលការឧបត្ថម្ភជាថវិកាចំនួន ៥ ០០០ដុល្លារ ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រៅពីការឧបត្ថម្ភថវិកាដល់ ទុំ សុវត្ថិ ហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាដល់ ជីដូន របស់បេក្ខជនរូបនេះ ចំនួន ២លានរៀលផងដែរ កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈកាកបាទក្រហមកម្ពុជា។ លើសពីនោះ បើតាមប្រភពដដែលបានឱ្យដឹងថា សម្តេចតេជោ ក៏បាននឹងកំពុងពិនិត្យសិក្សាឱ្យដល់ ទុំ សុវត្ថិ ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធាពលខេមរភូមិន្ទ និង អាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានការស្នើសុំឱ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ ផងដែរ៕
Read More