ទម្លាយអាថ៌កំបាំងមួយរបស់ បេក្ខភាព ណាន វីសារ មុនពេលចូលប្រឡងចម្រៀង Cambodian Idol

ពិតណាស់ នៅរាត្រីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ បន្ទាប់ពីកម្មវិធី Cambodian Idol សប្ដាហ៍ទី ៥ បានប្រឡង និង បញ្ចប់ការឡាយភ្លាម លើបណ្ដាញសង្គមកំពុងផ្ទុះការចែករំលែកព្រោងព្រាតពីមហាជនអ្នកគាំទ្រជាច្រើនពេញបណ្ដាញសង្គម ជាពិសេសអ្នកតាមដានកម្មវិធី Cambodian Idol បន្ទាប់ពីបានទស្សនាការបង្ហាញខ្លួន និង សមត្ថភាពរបស់បេក្ខភាពមួយរូបអ្នកខេត្តសៀមរាមឈ្មោះ ណាន វីសារ ដែលឆក់បានការសរសើរខ្លាំងៗ ជាមួយនឹងសមត្ថភាពនៃបកស្រាយចម្រៀងរបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ណាន វីសារ បានលើកយកបទចម្រៀង «តើបងមានថ្ងៃនោះទេ» មកបកស្រាយ ដែលពិតជាធ្វើបានល្អខ្លាំង សំឡេងពីរោះពោរពេញដោយមនោសញ្ចេតនា បូករួមនឹងអត្ថន័យបទចម្រៀងបែបលួងលោមយ៉ាងព្រឺសម្បុរ ដោយអាចឆក់បានការសរសើរពីគណៈកម្មការពេញៗមាត់ និង បានឆ្លើយ Yes ព្រមៗគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះ វីដេអូនៃការបង្ហាញសមត្ថភាពរបស់ ណាន វីសារ ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបានធ្វើការកាត់តយកទៅបង្ហោះពេញសង្គមទាំងក្នុង TikTok និង ហ្វេសប៊ុក ភ្ជាប់នឹងពាក្យពេចន៍សរសើរគ្រប់គ្នាផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ស្របពេលនេះដែរ បើផ្ដោតចាប់អារម្មណ៍កាន់តែខ្លាំងចំពោះបេក្ខភាពរូបសង្ហានេះ ក្រៅពីមានទេពកោលស្យក្នុងវិស័យចម្រៀងដែលកំពុងឆក់បានការចាប់អារម្មណ៍គាំទ្រពីមហាជនខ្លាំងតាមរយៈការចូលប្រឡងយប់មិញនេះ គេសង្កេតឃើញថាមុនចូលប្រឡងចម្រៀង លោក ក៏មានអាជីពមួយក្នុងវិស័យសិល្បៈដែរ គឺលោកជាអ្នកបង្ហាញម៉ូដម្នាក់ ដោយឃើញលេចមុខក្នុងកម្មវិធី Fashion Show ជាច្រើនផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

កក្រើកសប្តាហ៍ទី ៥! បេក្ខភាព ណាន វីសារ បាន Yes ៤ ព្រមគ្នា ក្រោយច្រៀងមួយបទនេះពីរោះខ្លាំង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរាត្រីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Judge Audition សប្ដាហ៍ទី ៥ ហើយ ដែលសប្ដាហ៍នេះមានបេក្ខភាពជាច្រើនគួរឱ្យចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការបង្ហាញសមត្ថភាពរបស់ពួកគេសុទ្ធសឹងតែមានសំឡេងពីរោះៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ក្នុងសប្ដាហ៍នេះដែរ ក្រោយពីកម្មវិធីឡាយចប់ភ្លាម លើបណ្ដាញសង្គមក៏បានផ្ទុះការចែករំលែកព្រោងព្រាតពីមហាជនអ្នកគាំទ្រជាច្រើនពេញបណ្ដាញសង្គម ជាពិសេសអ្នកតាមដានកម្មវិធីមួយនេះ បន្ទាប់ពីបានទស្សនាការបង្ហាញខ្លួន និង សមត្ថភាពរបស់បេក្ខភាពមួយរូបអ្នកខេត្តសៀមរាមឈ្មោះ ណាន វីសារ ដែលឆក់បានការសរសើរខ្លាំងៗ ជាមួយនឹងសមត្ថភាពនៃបកស្រាយចម្រៀងរបស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ ណាន វីសារ បានលើកយកបទចម្រៀង «តើបងមានថ្ងៃនោះទេ» មកបកស្រាយ ដែលពិតជាធ្វើបានល្អខ្លាំង សំឡេងពីរោះពោរពេញដោយមនោសញ្ចេតនា បូករួមនឹងអត្ថន័យបទចម្រៀងបែបលួងលោមយ៉ាងព្រឺសម្បុរ ដោយអាចឆក់បានការសរសើរពីគណៈកម្មការពេញៗមាត់ ជាពិសេសបានធ្វើឱ្យគណៈកម្មការ សុខ លីឡាលីន ស្ដាប់ហើយចូលអារម្មណ៍ខ្លាំងមានក្ដីរំភើបចិត្តរហូតស្រក់ទឹកភ្នែកទៀតផង។ ជាមួយគ្នានោះ បេក្ខជន ណាន វីសារ ក៏ទទួលបាន Yes ព្រមគ្នាដល់ទៅ ៤ ពីគណៈកម្មការផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More