ហេតុការណ៍មួយ បានកំពុងតែធ្វើឱ្យមានការហួសចិត្តមិននឹកស្មានពាសពេញបណ្តាញសង្គមថៃ ដោយមានប្តីរបស់ស្ដ្រីម្នាក់ បានខឹងងរងក់ដាក់ ប្រពន្ធតាមលួងយ៉ាងណាក៏មិនបាត់។ មិនតែប៉ុណ្ណោះ ប្ដីសង្ហានោះ ថែមទាំងជិះឡានរត់គេច តែភាគីប្រពន្ធមិនឱ្យចាញ់ដៃ សុខចិត្តរត់តាមឡានទៅតោងស្អិតជាប់នៅខាងមុខ រហូតដល់ប្ដីបាត់ខឹង។ យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានកើតឡើងនាខេត្តត្រាត នាប្រទេសថៃ។ ដំបូងឡើយ គេឃើញឡានមួយបាំងកន្លះមួយគ្រឿង បានបើកបរនៅលើផ្លូវ ព្រមទាំងមានស្ត្រីម្នាក់តោងពោបលើផ្ទៃឡានខាងមុខ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាជនក្បែរនោះ និង រហូតដល់មានមន្ត្រីប្រចាំតំបន់ចុះមកអន្តរាគមន៍តែម្តង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ឡានមួយគ្រឿងនេះ បានបើកបរតាមផ្លូវ ដោយមានស្រ្តីនៅខាងមុខឡានបែបនេះជាង ១ គីឡូដីទៅហើយ ហើយតាមពិតទៅពួកគេ គឺជាប្តីប្រពន្ធនឹងគ្នាទៀតផង។ តាមការសាកសួររបស់មន្ត្រីប្រចាំតំបន់ ស្រ្តីជាប្រពន្ធបានឱ្យដឹងពីមូលហេតុថា ប្រហែលជាប្តីប្រច័ណ្ឌខ្លួនជាមួយប្រុសផ្សេង ទើបពេលកំពុងតែធ្វើការជាមួយគ្នាសុខៗ ប្ដីរបស់លោកស្រីក៏បានឡើងឡាន ហើយប្រាប់ថានឹងត្រលប់ទៅផ្ទះ ដែលនៅខេត្តមួយផ្សេងទៀត។ ចំណែកឯ លោកស្រីវិញ មិនដឹងធ្វើយ៉ាងម៉េច ក៏រត់ទៅតោងឡានប្តី តែប្តីនៅតែមិនឈប់ឡាន ដើម្បីមកនិយាយគ្នាឱ្យដឹងរឿងលម្អិតទេ ទើបបានជាលោកស្រី បន្តតោងឡាន ជិះទៅរហូតបែបនេះឯង។ ដោយឡែក ខាងប្តីក៏បានឱ្យដឹងដូច្នេះវិញថា តាមពិតទៅមុននេះ ខ្លួនបានធ្លាក់ខ្លួនឈឺ រហូតចូលវះកាត់នៅមន្ទីរពេទ្យ តែប្រពន្ធហាក់មិនខ្វល់រវីរវល់ជាមួយខ្លួនឡើយ សូម្បីតែមកមើលក៏មិនមក ខ្លួនចង់បានអ្វីក៏មិនខ្ចីយកមកឱ្យ ទើបពេលមកជួបគ្នាលើកនេះ ក៏សម្រេចចិត្តប្រាប់ថាបែកគ្នា ហើយបើកឡានគេចចេញតែម្តង។ យ៉ាងណាមិញ ខាងមន្ត្រីប្រចាំតំបន់ បានឱ្យទាំងពីរនាក់ ប្តីប្រពន្ធនេះ ទៅសម្របសម្រួលគ្នានៅប៉ុស្តិ៍រួចរាល់ តែមិនដឹងមិនថាពួកគេនឹងត្រូវគ្នាវិញ ឬ យ៉ាងណានោះទេ៕
Read MoreDay: June 7, 2022
អីយ៉ា! បេក្ខជន ណាន វីសារ មានទំនាក់ទំនងពិសេសមួយ នឹងបវរកញ្ញាចក្រវាល ២០២១ ងិន ម៉ារ៉ាឌី
មហាជនអ្នកគាំទ្រវិស័យចម្រៀងសុទ្ធតែបានជ្រាបហើយពី លោក ណាន វីសារ ដែលថ្មីៗនេះត្រូវមហាជនចាប់អារម្មណ៍គាំទ្រជាខ្លាំងតាមរយៈការបង្ហាញសមត្ថភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដែលលោកបានឆក់បានការសរសើរខ្លាំងៗគ្រប់មជ្ឈដ្ឋានជាមួយនឹងទឹកដមសំឡេងយ៉ាងពីរោះរបស់លោក។ ស្របពេលនេះដែរ បេក្ខភាព Cambodian Idol ណាន វីសារ ក៏បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ខណៈក្រុមអ្នកគាំទ្ររបស់លោក បានទម្លាយនូវរឿងមួយរវាងលោក និង បវរកញ្ញាចក្រវាលកញ្ញាកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌី បានឱ្យដឹងថា អ្នកទាំងពីរធ្លាប់មានទំនាក់ទំនងយ៉ាងពិសេសជាមួយគ្នា ដែលឃើញថា ណាន វីសារ ធ្លាប់ជាអ្នកជួយជ្រោមជ្រែងជាច្រើនដល់ បវរកញ្ញារូបនេះ ពេលចូលប្រកួត Miss Universe Cambodia ២០២១ នោះ អាចនិយាយបានថាលោកជាចំណែកមួយនៃភាពជោគជ័យរបស់នាង។ នេះបើតាមបណ្ដាញសង្គមអ្នកគាំទ្ររបស់ ណាន វីសារ We love Visa Nan បានរៀបរាប់ថា ៖ «ទាំងអស់គ្នាមានដឹងទេថានៅពីក្រោយភាពជោគជ័យរបស់កញ្ញា Ngin Marady – Rosa នៃការឈ្នះម្កុដ Miss Universe Cambodia 2021 ក៏មានការជួយជ្រោមជ្រែង ពីបងប្រុស ណាន វិសារ – Nan Visa បេក្ខភាព Cambodia idol រដូវកាលទី៤ ផងដែរ ដោយគាត់តែងតែនៅក្បែរបង ម៉ារ៉ាឌី ជានិច្ច និង ជួយរៀបចំខ្លួន ក្នុងអំឡុងពេលប្រកួត MUC 2021 ក៏ដូចជាថតរូប និង សកម្មភាពផ្សេងៗ ជូនបង ម៉ារ៉ាឌីផងដែរ»៕
Read Moreយូរៗម្តង ពូឃ្លាំង បង្ហាញមុខប្រពន្ធកូន ឃើញហើយក៏ដឹងថាគ្រួសារមានសុភមង្គលខ្លាំង
ពិតណាស់ បើនិយាយពីតារារៀមច្បង ពូ ឃ្លាំង ជាតារាចម្រៀងរ៉េបមួយរូបមានឈ្មោះបោះសំឡេងតាំងពីប្រមាណជាង ១៥ ឆ្នាំមុន ដែលកាលនោះតារាចម្រៀងរ៉េបរូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងរាល់បទចម្រៀងរ៉េបរបស់លោកសុទ្ធសឹងតែផ្ទុះការគាំទ្រខ្លាំងពីមហាជន។ ក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីមិនធម្មតានាពេលនោះ ប៉ុន្មានឆ្នាំក្រោយមក ពូឃ្លាំង ក៏ហាក់ឃ្លាតឆ្ងាយពីការងារសិល្បៈវិញ ដោយឃើញថាលោកបានរស់នៅជីវិតឯកជនដ៏មានក្តីសុខ។ យ៉ាងណាមិញ ក្រោយពីបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំ ស្រាប់តែដើមឆ្នាំ ២០២២ នេះ ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ដែលបានឃើញលោកបង្ហាញវត្តមានជាថ្មីក្នុងវិស័យសិល្បៈវិញ ដោយចាប់ផ្ដើមត្រៀមចេញ Album បទចម្រៀងជាបន្តបន្ទាប់ ដើម្បីស្វាគមន៍ការវិលត្រឡប់របស់ខ្លួនមកកាន់សិល្បៈចម្រៀងជាថ្មីម្ដងទៀត។ បើចាប់ទៅលើជីវិតឯកជនរបស់ តារាចម្រៀងប្រុសរូបនេះ រយៈពេលជាច្រើនឆ្នាំកន្លងទៅខណៈពេលឃ្លាតឆ្ងាយពីសិល្បៈ គេបានត្រឹមដឹងថាលោកបានសាងគ្រួសារ និង រស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង កូនៗ ប៉ុន្តែគេកម្រនឹងឃើញលោកបង្ហាញពីសកម្មភាពនៃគ្រួសាររបស់លោកនោះឡើយ។ ដោយឡែក ស្របពេលដែល ពូឃ្លាំង ឈានជើងចូលសិល្បៈវិញយ៉ាងពេញទំហឹងនេះដែរ លោកក៏បានធ្វើឱ្យមហាជនហាក់ចាប់អារម្មណ៍ខ្លាំង ដែលថ្មីៗនេះ គេក៏បានឃើញលោកបង្ហាញនូវរូបភាពនៃសកម្មភាពយ៉ាងមានក្ដីសុខជាមួយភរិយា និង កូនប្រុសបណ្ដូលចិត្ត ក្នុងថ្ងៃខួបកំណើតគម្រប់ខួប ៦ ឆ្នាំរបស់កូន ដែលមើលទៅជីវិតគ្រួសាររបស់លោកហាក់យ៉ាងមានសុខភមង្គលខ្លាំងផងដែរ។ ក្នុងនោះដែរ ពូឃ្លាំង ក៏បានសរសេរភ្ជាប់ជាមួយរូបភាពផងដែរថា ៖ «06/06/2022 នេះជាថ្ងៃខួបកំណើតរបស់កូនប្រុសរបស់ខ្ញុំ Lofee គម្រប់ខួប ៦ ឆ្នាំ អ្នកទាំង ២ នេះហើយ ដែលជាអ្នកជំរុញចិត្តរបស់ខ្ញុំខ្លាំង ឱ្យត្រឡប់មកលើវិស័យចម្រៀងម្តងទៀត… “ប្រពន្ធខ្ញុំចង់ឃើញប្តីធ្វើអ្វីដែលសប្បាយចិត្ត លើកទឹកចិត្តខ្ញុំ ទុកពេលឱ្យខ្ញុំសម្រាប់ផលិតបទថ្មីៗ សុខចិត្តមើលខុសត្រូវមុខជំនួញទាំងអស់ម្នាក់ឯង” កូនវិញតែងតែនិយាយថា ប៉ាប៉ា កូនចង់ឃើញប៉ាឡើងលើឆាកដោយផ្ទាល់ ព្រោះពេលប៉ាឡើងលើឆាកលើកមុននឹងមានសំឡេងទះដៃហ៊ោខ្លាំងណាស់ អត់ទាន់មានកូនផង” នេះហើយជាកម្លាំងចិត្ត បូករួមទាំងបងប្អូនខ្មែរទាំងអស់គ្នាដែលនៅតែចូលចិត្ត តែងតែសួរពេលណាចេញបទថ្មី? សូមឱ្យខ្ញុំចេញបទថ្មីនឹងត្រឡប់មកលើវិស័យនេះម្តងទៀត… តើពូមីងទាំងអស់គ្នាមានអី្វជូនពរទៅអូន Lofee ទេ?»៕
Read Moreអុីយ៉ា!! ស្ងាត់ៗ តួកុនខ្មែរដ៏ល្បីជំនាន់ ៨០-៩០ លោកស្រី ចាន់ សេរីរ័ត្ន បង្ហាញវត្តមាននៅប្រទេសកំណើត
អ្នកគាំទ្រកើតជំនាន់ឆ្នាំ ២០០០ ឡើង អាចនឹងមិនស្គាសូវល់អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងភាពយន្តខ្មែរជាច្រើនរូបនាសម័យទសវត្សរ៍ឆ្នាំ ៨០-៩០ នោះឡើយ ព្រោះមានតារាសម្តែងស្រីខ្លះបានបញ្ចប់ជីវិតសិល្បៈ ខ្លះទៅរស់នៅក្រៅប្រទេស ហើយខ្លះទៀតក៏បានទទួលមរណភាពទៅ។ យ៉ាងណាក៏មានមួយចំនួននៅតែបន្តឈរជើងនៅលើវិថីសិល្បៈទល់មកដល់ពេលបច្ចុប្បន្នផងដែរ។ បើងាកមកមើលអតីតតារាសម្តែង ចាន់ សេរីរ័ត្ន ប្រាកដណាស់មហាជនខ្មែរមួយចំនួនធំច្បាស់ជានៅចងចាំមិនទាន់អាចភ្លេចឡើយ ព្រោះអ្នកនាងក៏ជាតួកុនខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បាញមួយរូបកាលជំនាន់ឆ្នាំ ៨០-៩០ នោះ ប៉ុន្តែពេលនេះអ្នកនាងបានចាកចេញទៅរស់នៅក្រៅប្រទេសហើយ។ ជាការពិតបច្ចុប្បន្ននេះ អ្នកនាង ចាន់ សេរីរ័ត្ន គឺកំពុងប្រើជីវិតរស់នៅយ៉ាងសុខសាន្តឯប្រទេសអូស្ត្រាលី បន្ទាប់ពីចាកចេញពីសិល្បៈខ្មែរប្រមាណជាជិត ២០ ឆ្នាំមកនោះ។ ទោះបីជាអ្នកនាងបានឃ្លាតឆ្ងាយពីរង្វង់សិល្បៈខ្មែរជាយូរឆ្នាំ និង បានចេញទៅរស់នៅក្រៅប្រទេសក្តី ប៉ុន្តែយូរៗម្តងអ្នកនាងក៏បានវិលត្រឡប់មកលេងប្រទេសកំណើតផងដែរ។ ជាក់ស្តែងក្នុងខែមិថុននា ឆ្នាំ ២០២២ នេះ គេបានឃើញអ្នកនាង ចាន់ សេរីរ័ត្ន បានមកលេងស្រុកខ្មែរ ជាប្រទេសកំណើតខ្លួនយ៉ាងស្ងាប់ស្ងាត់។ ការវិលមកលេងប្រទេសកំណើតលើកនេះដែរ អ្នកនាង ចាន់ សេរីរ័ត្ន មិនត្រឹមតែមកដើរលេងកម្សាន្តនោះទេ ប៉ុន្តែអ្នកនាងក៏បានជួបជុំញាតិមិត្តធ្វើបុណ្យថែមទៀត ដែលតាមរយៈការបង្ហោះពីគណនីមួយឈ្មោះ Yanut Chan ជាសាច់ញាតិ គេបានឃើញថា អ្នកនាង ចាន់ សេរីរ័ត្ន និង ក្រុមគ្រួសារជួបជុំគ្នាយ៉ាងមានភាពសប្បាយរីករាយ ក្នុងនោះអ្នកនាងក៏បានផ្តិតរូបជាមួយបងប្អូនយ៉ាងកក់ក្តៅទៀតផង៕
Read Moreអុីយ៉ា!! ផ្ទុះការសង្ស័យ រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុនីនាគ អាចលើសពីមិត្ត…(មានវីដេអូ)
មហាជនបានជ្រាបហើយពី តារាចម្រៀងប្រុសស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព កញ្ញា រ៉េត ស៊ូហ្សាណា និង លោក សុវត្ថិ មុនីនាគ ដែលមួយរយៈចុងក្រោយនេះ អ្នកទាំងពីរ ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់បង្ហាញសកម្មភាពរួមការងារ និងចេញបទចម្រៀងជាមួយគ្នាជាបន្តបន្ទាប់។ ជាពិសេសគេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រីរូបស្រស់ និងតារាប្រុសរូបសង្ហានេះ មិនត្រឹមតែឃើញសកម្មភាពក្នុងការងារសិល្បៈនោះទេ ដែលមួយរយៈនេះ តែងឃើញសកម្មភាពកាយវិការរបស់អ្នកទាំងពីរយ៉ាងសិ្នទ្ធស្នាលទាំងក្នុងពេលរួមការងារជាមួយគ្នា និងដើរកម្សាន្តជាមួយគ្នា ដែលធ្វើឱ្យមហាជនមានចម្ងល់ និងដាក់ការសង្ស័យថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសអ្វីជាមួយគ្នា។ ដោយឡែក ថ្មីៗនេះ រ៉េត ស៊ូហ្សាណា និង សុវត្ថិ មុនីនាគ ធ្វើឱ្យអ្នកគាំទ្រហាក់កាន់តែចាប់អារម្មណ៍ និងដាក់ការសង្ស័យខ្លាំងទៀត ខណៈដែលបានឃើញសកម្មភាពរបស់អ្នកទាំងពីរបណ្ដើរគ្នាយ៉ាងត្រសងដើរលេងកម្សាន្តនៅសួនសត្វ និងថតរូបភាពជាមួយយ៉ាងផ្អែមល្អែមនោះ ដោយទោះបីជាមិនច្បាស់ថាជាសកម្មភាពរួមការងារជាមួយគ្នាឬយ៉ាងណាមែន ប៉ុន្តែនៅតែធ្វើឱ្យអ្នកគាំទ្ររំភើបជំនួសអ្នកទាំងពីរផងដែរ។ រូបភាព និងវីដេអូទាំងនេះ កំពុងត្រូវបានមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ ធ្វើការកាត់តចែករំលែកលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយនឹងអារម្មណ៍រំភើប ព្រមទាំងតាមការមើលឃើញពីភាពស័ក្តិសម និងកាយវិការស្និទ្ធស្នាលរបស់អ្នកទាំងពីរបែបនេះ ពួកគេបានធ្វើការផ្គូរផ្គងចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ៕ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read Moreរំជួលចិត្តណាស់! ម្ដាយរបស់ គង់ ម៉ូនីកា ក្ដុកក្ដួលខ្លាំង បង្ហោះសាររៀបរាប់យ៉ាងកម្សត់ថា….
នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើល និង បង្ហាញការសោកស្ដាយជាខ្លាំង ខណៈទទួលបានដំណឹងថា តារាសម្ដែងស្រីសិចស៊ី កញ្ញា គង់ ម៉ូនីកា បានបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង។ ដំណឹងមរណភាពរបស់តារាសម្ដែង គង់ ម៉ូនីកា មិនត្រឹមតែធ្វើឱ្យមហាជនអ្នកគាំទ្រមានការសោកស្ដាយនឹកស្មានមិនដល់ទេ សូម្បីតែមិត្តភក្ដិរួមចង្កោមសិល្បៈជាមួយនាងជាច្រើន ក៏ហាក់បង្ហាញអារម្មណ៍ស្លុតចិត្តខ្លាំង ហើយនាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខព្រោងព្រាតពេញបណ្ដាញសង្គម។ ងាកទៅក្រុមគ្រួសារសពវិញ មកដល់ពេលនេះឪពុកម្ដាយសាច់ញាតិបងប្អូនរបស់ គង់ ម៉ូនីកា កំពុងយំសោកសៅមិនអាចទទួលយកការពិតបាននូវការបាត់បង់កូនស្រីជាទីស្រឡាញ់ត្រឹមមួយប៉ប្រិយភ្នែក។ ខណៈកំពុងសោកសង្រេងចំពោះមរណភាពកូនស្រី ម្ដាយតារាសម្ដែង គង់ ម៉ូនីកា ស្រាប់តែបង្ហោះសារនិយាយពីក្ដីប្រាថ្នាមួយបង្ហោះនៅលើគណនីហ្វេសប៊ុកទាំងអារម្មណ៍ក្ដុកក្ដួលសូមឱ្យនាងកើតជាកូនស្រីរបស់គាត់គ្រប់ៗជាតិ ថា ៖ «ទើបចេញពីពេទ្យបានពីថ្ងៃឥលូវកូនទៅចោលម្ដាយហើយ កើតជាតិណាណាសូមឱ្យកើតជាកូនរបស់ម៉ែគ្រប់ជាតិ»៕
Read Moreអាណិតខ្លោចចិត្ត !! ស្ត្រីជានគរបាលម្នាក់ និងប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តចូលទឹកប្រឡាយស្លា.ប់ ពេលចុះបំពេញបេសកម្មយាមការិយាល័យបោះឆ្នោត
ខេត្តព្រៃវែង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ចូលប្រឡាយទឹកបានបណ្ដាលឱ្យស្ត្រីជានគរបាលម្នាក់ និងអ្នកបើកបរជាប្អូនប្រុសបង្កើតបានស្លា.ប់ កាលពីវេលាម៉ោង ១៤ និង៤១នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិពពេលឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។។ អធិការនគរបាលស្រុកកំចាយមារ បានប្រាប់ភ្នាក់ងារយើងប្រចាំខេត្តព្រៃវែងឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ២៨ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្រ្តីនគរបាលជាតិ នៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលកំចាយមារ និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅពេលជនរងគ្រោះកំពុងចុះទៅបំពេញបេសកម្មយាមការិយាល័យបោះឆ្នោតលេខ០១៦១។ លោកបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះបន្ទាន់ តែមិនអាចជួយបាន ពោលគឺបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ លោកអធិការបានចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានបាត់បង់មន្ត្រីនគរបាលយ៉ាងសកម្មម្នាក់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕
Read Moreស្លុ-.តណាស់! តារាសម្ដែង គង់ ម៉ូនីកា បាត់បង់ជីវិតភ្លាមៗមិនដោយសារគាំងបេះដូងមួយទេ គឺនៅមានអាការចុកនៃជំងឺមួយនេះទៀត
មុននេះ មហាជនលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និង បង្ហាញការសោកស្ដាយជាខ្លាំង ដែលទទួលដំណឹងថា តារាសម្ដែងស្រីសិចស៊ី កញ្ញា គង់ ម៉ូនីកា បានបាត់បង់ជីវិតហើយ ដោយសារជំងឺគាំងបេះដូង។ នេះបើតាមបណ្ដាញសង្គមរបស់ លោក សាវិន ហ្វីលីព បានបង្ហោះរៀបរាប់ថា ៖ «តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយសារជំងឺគាំងបេះដូងមុននេះបន្តិច។ កញ្ញាជាតួឯកស្រីក្នុង MV ដ៏ល្បី គឺបទ «ជូនអូនទ្បើងផ្លូវហាយវេ» របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP…»។ ក្រោយទទួលដំណឹងនេះភ្លាម មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈ មានការស្លុតចិត្តជាខ្លាំង និង បង្ហាញការសោកស្ដាយជាពន់ពេកចំពោះ តារាស្រីរូបនេះ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងដែរ។ ដោយឡែក បើតាមបណ្ដាញសង្គមរបស់បុរសម្នាក់ ដែលឃើញថាជាអ្នកជិតដិតនឹងតារាសម្ដែងស្រីរូបនេះ ក៏បានឱ្យដឹងថា គង់ ម៉ូនីកា បានបាត់បង់ជីវិតមួយប៉ប្រិចភ្នែក ដោយសារតែជំងឺមេរោគក្រពះធ្វើទុក្ខត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បានផុតដង្ហើមស្លាប់ភ្លាមៗ។ នេះបើតាមការរៀបរាប់លើបណ្ដាញសង្កមបុរសរូបនោះថា ៖ «សូមប្អូនគេងចុះគេងលក់ឱ្យបានស្កប់ស្កល់ សូមប្រុងប្រយ័ត្នចំពោះជំងឺមេរោគក្នុងក្រពះ ដោយពិសាថ្នាំមិនបានញ៉ាំអាហារគ្រប់គ្រាន់ ត្រឹមតែមួយវិនាទីចុកឆ្អល់ទាលតែផុតដង្ហើម»។ បើងាកទៅមើលគណនីនារីម្នាក់ទៀតឈ្មោះ Leak New ដែលអះអាងថាជាមិត្តតារាចម្តែ គង់ ម៉ូលីកា ក៏បានបញ្ជាក់បន្ថែមថា តារាសម្តែងស្រីរូបនេះ បានផុតដោយសារជំងឺប្រចាំកាយបេះដូង និង ក្រពះ។ នេះជាការរៀបរាប់របស់មិត្តភក្តិតារាស្រី គង់ ម៉ូលីកា ៖ «ក្នុងនាមខ្ញុំជាមិត្តរបស់ Kong Monika ចង់ប្រាប់ថា ៖ monika នាងផុតទៅដោយជំងឺប្រចាំកាយបេះដូង និង ក្រពះ សូមចិត្តមនុស្សគិតអវិជ្ជាមានមួយចំនួនតូចឱ្យតែឮថាស្លាប់ដោយសារជំងឺបេះដូងគឺគាំង ថ្នាំលេងគ្រឿងញៀននោះ… នាងស្លាប់ទៅហើយកុំបង្កើតរឿងអឱ្យឈ្មោះអាក្រក់ដល់នាងអី ឱ្យគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ!»៕
Read More