ចុម ពេលនេះ ពាក់មី ថាត្រូវគេដកចេញពីកម្មវិធីមួយនៅ CTN ហើយ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ពិតណាស់ កាលពីថ្មីៗកន្លងទៅ នាយពាក់មី ដែលជាតារាកំប្លែងដ៏ល្បីដែលតែងតែធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើច សើចក្អាកក្អាយ រំសាយទុក្ខកង្វល់ជាមួយនឹងការសម្ដែងរបស់លោក បានចេញមុខតវ៉ានៅលើបណ្ដាញសង្គម ដើម្បីទាមទារឲ្យមានការបន្ធូរបន្ថយចំពោះការរិតត្បិតក្នុងការងារ ខណៈដែលមានអ្នកគ្រប់គ្រងថ្មីនៅស្ថានីយទូរទស្សន៍ CTN។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយមានការចេញមកុខ បង្ហោះទាមទារបែបនេះហើយ នាយពាក់មី ហាក់មានទឹកមាត់ប្រៃ ក៏បានធ្វើឲ្យដឹងលឺដល់អ្នកគ្រប់គ្រងថ្មី បើតាមសម្តីតារាកំប្លែងរូបនេះបានឲ្យដឹងថា ជាជនជាតិឥណ្ឌា ព្រមធ្វើការសម្របសម្រួលជាមួយបុគ្គលិក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែមិនបានប៉ុន្មាន ស្រាប់តែថ្មីៗនេះ នាយពាក់មី បានធ្វើការឡាយវីដេអូមួយនិយាយថា លោកប្រហែលជាលាឈប់ពីCTN មែនទែនហើយព្រោះថា លោកត្រូវបានគេដកចេញពីកម្មវិធី«បាទមេ» ទៅហើយ ។ មិនតែប៉ុណ្ណោះ នាយពាក់មី ក៏បានបញ្ជាក់ថា នឹងមានអ្នកត្រូវឈប់ដូចជា នាយ គ្រឿន នាយក្រូច និង លោកតា វ៉ិចទ័រ ជាមួយគ្នាផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមចុចត្រង់នេះដើម្បីមើលវីដេអូ

Read More

ដល់ថ្នាក់នឹងផង! មិនធម្មតាទេមើលទៅលើកនេះ ភរិយា ពូចក់ ទម្លាយថា ខ្លួនត្រូវស្វាមី ប្រើហិង្សា ថែមទាំង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ ពិតណាស់ មានមហាជនមិនតិចនោះទេ ដែលបានដឹងលឺនូវរឿងរ៉ាវគ្រួសាររបស់ Admin ជីងចក់ ដែលពេលកន្លងទៅធ្លាប់មានជម្លោះឈ្លោះទាស់ទែងគ្នា ផ្អើលពេញបណ្ដាញសង្គម ហើយក៏ត្រលប់មកជានា ល្អូកល្អើននឹងគ្នាវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ មិនទាន់បានប៉ុន្មានស្ងប់ស្ងាត់ៗស្រួលបួលផង ស្រាប់តែនៅព្រឹកថ្ងៃទី ១៣ខែ មិថុនា ឆ្នាំ២០២២នេះ ភរិយា Admin ជីងចក់ បានបង្ហោះរូបមួយន្លឹកជាមួយនឹងការក្រាបសំពះ អមជាមួយនឹងពាក្យពេចន៍មួយចំនួន​ ថាស្វាមីខ្លួនជាចោលួចទ្រព្យសម្បត្តិ ហើយក៏រត់គេចខ្លួនទៅកាន់ខេត្តពោធិ៍សាត់ ផ្អើលអស់មហាជនឲ្យជួយតាមចាប់ទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះ អ្នកនាង ទ្រិញ ផល្លា ដែលជាភរិយា អ្នកអត្ថាធិប្បាយរូបនេះ ថែមទាំងចេញមកបង្ហោះសារមួយទៀតថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការឡាយនេះ គឺក្រោកពីចក់វ៉ៃបិះសន្លប់ នៅតែមកឡាយលក់ធ្វើដូចគ្មានរឿងអ្វី ការលើកលែង នឹងទ្រាំសព្វគ្រប់បែបយ៉ាងគឺខ្ញុំឆ្អែតហើយ គឺខ្ញុំហត់ហើយ ហត់ ហត់ ហត់ ហត់ ហត់ នឹង លើកលែងទៀតណាស់ ទាលែងមិនព្រម គំរាមសំលាប់ទៀត ថាទិញកាំភ្លើងមកបាញ់ផង វ៉ៃអោយងាប់ផង ចឹងត្រូវតែមកប្រឈមមុខច្បាប់ជាមួយខ្ញុំ កុំរត់ មកធ្វើកិច្ចសន្យាជាមួយច្បាប់ ថា ខ្ញុំលែងអ្នកអែងហើយ មិនបិះពាល់ជីវិតខ្ញុំ ! មានសាស្សី មានភ្លុសតាងទាំងអស់ អោយច្បាប់ដោះស្រាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដំណឹងល្អ! សម្ដេច ប្រកាសដំឡើងប្រាក់បៀវត្សរ៍ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឆ្នាំ ២០២២ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាល ឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាល ជាង ២ ពាន់នាក់ នៅរាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈពិធីខាងលើ សម្ដេចក៏បានប្រកាស ដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ ២០២២​ នេះ តាមការសន្យា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ បាន​បញ្ជាក់ទៀត​ថា ​ការ​ឡើង​នេះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាង​ហោច​ណាស់​បាន​ចំនួន ១.៥០០.០០០ រៀល ​ក្នុង​មួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺ​ធ្វើ​តាម​របៀប​ផ្សេង ដោយ​អ្នក​ប្រាក​ខែ​ច្រើន ​ឡើង​កម្រិត​ណាមួ​យ អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

គាប់ជួនមែន!! លេចវត្តមាន ផេនខេត និងអតីតស្វាមី ក្នុងពិធីខួបកំណើត លីវ ជីលី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ជាគូស្នេហ៍ផ្អែមល្អែម តែក្រោយរៀបការបានមិនដល់១ខែផង ស្រាប់តែ តារាស្រី ផេនខេត និងស្វាមី ប្រកាសបែកបាក់គ្នា ធ្វើឲ្យហ្វេនៗផ្ទុះការភ្ញាក់ផ្អើល អ្វីដែលធ្វើឲ្យគេឯង នឹកស្មានមិនដល់នោះគឺ បែកពីតារាស្រីរូបនេះ អតីតបែរជា បណ្តើរអ្នកថ្មីជាមនុស្សប្រុសដូចគ្នាទៅវិញ ហើយបញ្ជាក់ច្បាស់ឲ្យហ្វេនៗឈប់ហៅ ហ៊ា មកហៅ ចែវិញម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ក្រោយបែកបាក់គ្នា គេឃើញមួយគូនេះហាក់ស្ងប់ស្ងាត់ ផ្ទុយទៅវិញ កាលពីប៉ុន្មានសបា្តហ៍មុននេះ ខាងអតីតបង្ហោះវីដេអូ និយាយរឿងឲ្យជួយដោះបំណុល ក៏ធ្វើឲ្យតារាស្រី ផេនខេត ឆេះដុំLiveបកស្រាយទាំងទឹកមុខខឹងសម្បារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ មហាជនស្ងើចថា គាប់ជួបម្លេះ ខណៈតារាស្រីរូបនេះបណ្តើរមិត្តភក្តិជិតស្និទខ្លួន ទៅចូលរួមក្នុងពីធីខួបកំណើត កញ្ញា លីវ ជីលី ចៃដន្យ ខាងអតីតក៏បណ្តើរអ្នកថ្មីទៅចូលរួម តែសំណាងល្អ គ្មានលេចឮដំណឹងមាន បញ្ហាអ្វីឡើយក្នុងពិធីនោះ ធ្វើឲ្យហ្វេនៗធូរចិត្ត ព្រោះ ទាំងសងខាងទើបក្តៅស្លឹកត្រចៀក ហើយមកជួបគ្នាដូច្នេះ ស្មានតែមានរឿងអ្វីកើតឡើយទៅហើយ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ទើបត្រូវគ្នាសោះ យប់មិញ ប្រពន្ធ ពូចក់ ស្រាប់តែទម្លាយរូបនេះ មិនដឹងថា មានរឿងអ្វី?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយឈ្លោះគ្នាផ្អើលលើបណ្តាញសង្គម បង្ហាញលិខិតបញ្ចប់ទំនាក់ទំនងរួចហើយអស់ ចុងក្រោយបែរជា Adminជីងចក់ និងភរិយា ជានានឹងគ្នាវិញ ធ្វើឲ្យអ្នកតាមដានឃើញហើយ ហួសចិត្តជាខ្លាំង យ៉ាងណាមិញ ក្នុងនោះក៏មានហ្វេនៗជូនពរឲ្យ រស់នៅជាមួយគ្នាវិញ ដោយសុភមង្គល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្ទុយទៅវិញ ទើបត្រូវគ្នាមិនទាន់ប៉ុន្មានផង ស្រាប់តែ យប់មិញ ភរិយារូបលោក បង្ហាញរូបភាពស្វាមីអង្គុយបត់ជើង ហាក់កំពុងសុំអង្វរអ្វីម្យ៉ាង ដែលក្នុងនោះ រូបនាងបានសរសេរភ្ជាប់ថា «នេះជារូបភាពសុំទោសខ្ញុំ កាលពីមិ្សលមិញ ពីបទ …. ចាំដោះស្រាយជាមួយប៉ូលីស រត់ទៅពោសោធ៍ ជិះព្រូសពណ៍ស ម្ចាស់ឡានឈ្មោះសី ប៉ូលីសឃើញឃាត់ខ្លួនផងពីបទដឹកចោររត់ ចោរឈ្មោះចក់!»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ គេឃើញរូបភាពបន្តបង្ហោះឲ្យមហាជន ជួយតាមចាប់ឡានខាងលើនេះ រហូតហ៊ានដល់ថ្នាក់ ផ្តល់ថ្លៃលើកទឹកចិត្តអ្នកចាប់បាន ដល់ទៅ ១ម៉ឺនដុល្លារឯណោះ ធ្វើឲ្យគេឯងផ្ទុះចម្ងល់ មិនដឹងមានរឿងអ្វីឲ្យប្រាកដ ដល់ថ្នាក់ប្រពន្ធ ហៅប្តីថា ចោរ ឲ្យប៉ូលីសតាមចាប់ថ្នាក់នេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ចាំដៃគូចាស់ ឱក សុគន្ធកញ្ញា ទេ? ហង្ស ឧត្តមមុន្នី បាត់ឈឹងពីសិល្បៈ តាមពិតមកសំងំធ្វើជាអ្នកជំនួញលាក់មុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានស្គាល់តារាចម្រៀងប្រុស ហង្ស ឧត្តមមុន្នី ដែលជាដៃគូចាស់របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីនៅច្រៀងក្នុងផលិតកម្ម KH មិនខាន។ ជាមួយគ្នានេះ ក៏មានប្រិយមិត្តជាច្រើនធ្លាប់បានស្តាប់បទចម្រៀងរបស់លោកនាពេលកន្លងមកផងដែរ ដោយបទចម្រៀងរបស់លោកនីមួយៗតាំងពីនៅក្នុងផលិតកម្មចាស់រហូតមកដល់ក្នុងផលិតកម្មថ្មី សាន់ដេ គឺតែងទទួលបានការគាំទ្រជានិច្ច។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើគិតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជាជិត ៤ ឆ្នាំហើយ ដែលតារាចម្រៀងរូបនេះហាក់ស្ងាត់បាត់ឈឹងលើវិថីសិល្បៈ បន្ទាប់ពីគេចាប់អារម្មណ៍ឃើញលោកបានបង្ហាញវត្តមានលើកចុងក្រោយតាមរយៈការឡើងឆាកតន្ត្រី និង ចេញបទចម្រៀងថ្មី នៅឆ្នាំ ២០១៨ នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការបាត់ឈឹងលើវិថីសិល្បៈរបស់លោក ហង្ស ឧត្តមមុន្នី ប្រមាណរយៈពេលជិត ៤ ឆ្នាំមកនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានចម្ងល់ និង​ ចង់ដឹងពីសុខទុក្ខលោកខ្លាំងដែរថា លោកមានសុខទុក្ខយ៉ាងណា និង ការឃ្លាតឆ្ងាយពីសិល្បៈនេះ លោកងាកទៅប្រកបរបរអ្វី ឬមួយក៏មានជំនួញអ្វី ដូចបណ្តាមិត្តក្នុងសិល្បៈនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លើយតបនឹងចម្ងល់ខាងលើនេះ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់លោក ហង្ស ឧត្តមមុន្នី គេក៏បានសង្កេតឃើញថា ដែលលោកស្ងាត់ពីសិល្បៈនេះ គឺទំនងជាលោកជាប់រវល់ជាមួយនឹងមុខជំនួញពាក់ព័ន្ធនឹងការលក់ដីឡូត៍ ព្រោះថាជារឿយៗគេឃើញលោកតែងបង្ហោះបង្ហាញពីជំនួញនេះលើគណនីហ្វេសប៊ុក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ បើតាមបទសម្ភាសមួយ តារាចម្រៀង ហង្ស ឧត្តមមុន្នី បានទម្លាយឱ្យដឹងថា លោកពិតជាជាប់រវល់ក្នុងមុខជំនួញលក់ដីឡូត៍មែន ដែលជំនួញនេះលោកបានចាប់ផ្តើមធ្វើប្រមាណជា ៣ ឆ្នាំ មកហើយ។ ពាក់ព័ន្ធនឹងការងារសិល្បៈវិញ តារាចម្រៀង ហង្ស ឧត្តមមុន្នី ក៏បានឱ្យដឹងដែរថា លោកមិនបានទៅណាឆ្ងាយនោះទេ តែដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ មានវិបត្តិកូវីដ-១៩ ទើបធ្វើឱ្យលោកដកឃ្លាបន្តិច។ ពេលនេះដែរ បន្ទាប់កូវីដ-១៩ បានស្ងាប់ស្ងាត់ លោកក៏វិលមកវិញកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ ជាមួយបទចម្រៀងថ្មីនាពេលខាងមុខវិញហើយ ហើយអ្វីដែលសំខាន់គឺលោកក៏បានមកបន្តអាជីពចាស់ដែលមានស្រាប់ គឺការទទួលច្រៀង និង រៀបចំកម្មវិធីជប់លៀងផ្សេងៗតាមរយៈ «តន្ត្រីសម័យ ហង្ស ឧត្តមមុន្នី» របស់លោកផងដែរ៕

Read More

អុីយ៉ា ពេញក្រមុំហើយស្តូក !! កូនស្រីតែម្នាក់គត់ របស់ យុគ ចិន្តា កាន់តែស្រស់ស្អាត កាត់តាមម្តាយហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ពិធីការិនីល្បីឈ្មោះលំដាប់ប្រទេស អ្នកនាង យុគ ចិន្តា ត្រូវមហាជនស្ទើរទូទាំងប្រទេស គាំទ្រនិងពេញចិត្តយ៉ាងខ្លាំង ចំពោះ សមត្ថភាពនិងទេពកោសល្យការងារសិល្បៈ មិនតែប៉ុណ្ណោះ រូបនាងក៏ត្រូវបានបណ្តាអ្នកគាំទ្រ ចាត់ទុកជា តារាស្រីខ្មែរដែលមានចរឹកថ្លៃថ្នូរបំផុតផងដែរ ទាំងការរៀបចំខ្លួន និងសម្តីកាយវិការ សុទ្ធតែបង្កប់ភាពរមទម្យ មានបែបបទល្អទាំងអស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ប្រឡូកក្នុងការងារសិល្បៈច្រើនឆ្នាំ តារាស្រីរូបនេះ ក៏ទម្លាយមុខកូនស្រីតែម្នាក់របស់ខ្លួន ដំបូងឡើយ ធ្វើឲ្យមហាជនភ្ញាក់អារម្មណ៍ព្រឺត តែក្រោយៗ កូនស្រីកាន់តែធំ កាន់តែស្រស់ស្អាតកាត់តាមម្តាយ ធ្វើឲ្យគេឯង អស់ចម្ងល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនត្រឹមតែមាន រូបសម្រស់កាត់តាមម្តាយទេ កូនស្រីរបស់អ្នកនាង យុគ ចិន្តា ចេញគិតគូរពីសុខទុក្ខម្តាយ មើលថែខុសត្រូវភោជនីយដ្ឋានជំនួសម្តាយ ហើយពូកែចំណាប់ខាងរកស៊ីជាខ្លាំង សម្តីសម្តៅក៏មួយៗពិរោះដូចម្តាយ ដែលថ្មីៗនេះ រូបនាង គ្រប់អាយុ១៨ឆ្នាំហើយ ដោយគេក្រឡេកឃើញ មានហ្វេនៗរបស់អ្នកម៉ាក់ជាច្រើន ជូនពររូបនាងពេញបណ្តាញសង្គម៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មើល ថមមី មិនចង់ស្គាល់ ហេតុជា អតីតហ្វេសស៊ី លេងស្ទាយ៍បន្តិចសោះ សង្ហាមិនចាញ់កាលកម្លោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ វាសនាគូស្វាមីភរិយា តារាចម្រៀងស្រី សួស វីហ្សា និងលោក ថមមី ហាក់លោតខ្ពស់ត្រដែតឡើងស្រើតៗតែម្តង អស់ពីបង្អួតរឿងគ្រឿងពេជ្រ មាស ទិញជូនគ្រួសារហើយនោះ ពេលនេះ អ្នកទាំងពីរ បើកបង្ហាញមុខជំនួញថ្មី បន្តកន្ទុយគ្នា ធ្វើឲ្យមហាជនចំហមាត់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះរវល់នឹងការងាររកស៊ីក្តី តែឆ្លៀតពេលទំនេរ អតីតហ្វេសស៊ីប៊យរូបនេះ ថតផលិតផលផ្ទាល់ខ្លួនផ្សព្វផ្សាយ ជាមួយនឹង ការលេងស្ទាយ៍ប្លែកភ្នែក ធ្វើឲ្យហ្វេនៗមើលសឹងមិនចំណាំ សម្រស់ជះចំហាយទាក់ទាញ មិនចាញ់កាលនៅកម្លោះប៉ុន្មានទេ រហូតដល់ថ្នាក់ ភរិយាលាន់មាត់ថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អីយ៉ាស់ប្រុសស្អាតតេីនៀក៎ ខានឃេីញប្តីតែងខ្លួនបែបយុវវយ័បែបនេះយូរហេីយ មានអីដល់តែតែងខ្លួនបែបនេះម្តងនៅឡូយតេី អូ៎ភ្លេច..! មិនអោយគេស្អាតមិចបេីគេជាអតីត freshie boyហេីយនិង រាល់ថ្ងៃនេះអាណិតគាត់ដែរ មួយថ្ងៃៗរវល់តែរឿងការងារ រឿងគ្រួសារ គាត់មិនដែលសូវរវល់រឿងសម្រស់គាត់ដូចកាលពីមុនទេ អរគុណប្តីសំលាញ់សំរាប់គ្រប់យ៉ាង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More