ហ្វេសប៊ុក៖ មហាជនជាច្រើន ពិតជានៅចាំបានតារាសម្តែងប្រុស ឡុង វិរៈយុទ្ធ ដែលជាតារាសម្តែងប្រុសមួយរូបក្នុងវិស័យភាពយន្តខ្មែរដ៏មានសមត្ថភាពខ្ពស់ ដែលរូបលោកឆ្លងកាត់ការសម្តែងខ្សែភាពយន្តជាច្រើនរឿងរួចមកហើយ ។ជាមួយសមត្ថភាព និងទេពកោសល្យខាងប៉ិនប្រសប់នោះ មិនថាជាតួឯកដែលមានចរិតកា.ច ស្លូតបូត ឬឆ្កួ.តនោះទេ តារាសម្តែងប្រុសរូបនេះ សម្តែងបានទាំងអស់ នេះជាហេតុដែលធ្វើឲ្យមានហ្វេនៗជាច្រើនស្រលាញ់នឹងចូលចិត្តរូបលោកជាខ្លាំង ។ ពិតណាស់ ទោះបីជាបច្ចុប្បន្ននេះ ឡុង វិរៈយុទ្ធ បានបាត់មុខពីវិស័យសម្តែងជាយូរឆ្នាំមកហើយក្តី ប៉ុន្តែមហាជនជាច្រើននូវតែនឹករលឹក និងបាននាំគ្នាលើកសរសើរដល់សមត្ថភាពសិល្បៈរបស់លោក ដោយសម្តែងបានយ៉ាងសមឥតខ្ចោះ ។ដោយឡែក កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គេបានឃើញគណនីហ្វេសប៊ុកផេកមួយឈ្មោះថា «គាំទ្រខ្សែភាពយន្ដខ្មែរ តារាខ្មែរ» បានបង្ហោះថា បច្ចុប្បន្នពិតជាមិនទាន់យល់ថាមានអ្នកណាពូកែសម្តែងសមជាងលោកនៅឡើយនោះទេ ។ មិនទាន់អស់ គណនីហ្វេសប៊ុកផេកខាងលើនេះ ក៏បាននិយាយរៀបរាប់បន្ថែមទៀតថា៖ “នាយភូបុរសសង្ហារជាងគេប្រចាំភូមិសូម3ឃើញរូបគាត់ក៏នឹកឃើញចង់សើចបាត់ទៅហើយ ជឿថាមានមនុស្សច្រើនណាស់ស្រលាញ់ការសម្ដែងរបស់គាត់ Idol១នេះគាត់មើលទៅសាមញ្ញ រាងក៏មិនសូវសង្ហារប៉ុន្នាន កម្ពស់ក៏មិនសូវត្រូវស្ដង់ដាប៉ុន្ដែសម្ថតភាពសម្ដែងរបស់គាត់គឺឥតខ្ជោះ គ្មានអ្នកណាប្រដូចបាននោះទេ ។ សម្ដែងបានយ៉ាងល្អមិនថាជាតួអង្គមានចារឹកបែបណា នោះទេគាត់ធ្វើបានយ៉ាងល្អចេញមកគឺធម្មជាតិ ពូកែពិត ។ ប៉ុន្ដែអីលូវបាត់មុខគាត់អោយឈឹង fb ក៏មិនមានបង្ហាញអ្វីឡើយ” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ៖
Read MoreDay: June 14, 2022
ធ្លាយវីដេអូរបស់ ឱក សុគន្ធកញ្ញា កាលនៅវ័យ ១៧ ឆ្នាំកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន…(មានវីដេអូ)
មហាជនអ្នកគាំទ្ររបស់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា សុទ្ធសឹងតែបានជា្របហើយថា អ្នកនាង ជាតារាស្រីចាស់វស្សាម្នាក់ដែលចូលប្រឡូកក្នុងវិស័យសិល្បៈប្រមាណជាង ២០ មកហើយ ពោលគឺអ្នកនាងចាប់ផ្ដើមឈានជើងចូលវិស័យចម្រៀងដំបូងនៅអំឡុងឆ្នាំ ១៩៩៩ គឺតាំងពីវ័យ ១២ ឆ្នាំមកម្ល៉េះ។ ដោយឡែកថ្មីៗនេះ មហាជនលើបណ្ដាញសង្គមកំពុងផ្ទុះការចែករំលែកខ្លាំងបន្ទាប់ពីបានឃើញវីដេអូមួយដ៏កម្ររបស់ កំពូលតារាចម្រៀងស្រីរូបនេះ ដែលជាវីដេអូអ្នកនាងឡើងឆាកប្រគុំតន្រ្តីកាលពីវ័យ ១៧ ឆ្នាំ ដែលពេលនោះកំពុងចាប់ផ្ដើមទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ ក្នុងនោះ ឃើញថា អ្នកនាង ឱក សុគន្ធកញ្ញា នៅកាលពីវ័យនោះ មានភាពខុសគ្នាខ្លាំង ទាំងស្ទីលលេងខ្លួន ការនិយាយស្ដី និងការបកសា្រយចម្រៀង ដែលពិតគួរឱ្យចាប់អារម្មណ៍ខ្លាំង។ វីដេអូនេះដែរ កំពុងត្រូវបានអ្នកគាំទ្ររបស់ កំពូលតារាចម្រៀងស្រីរូបនេះ បានធ្វើការកាត់តបង្ហោះលើបណ្ដាញសង្គម TikTok និងហ្វេសប៊ុកជាបន្តបន្ទាប់ផងដែរ៕ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះដូចតទៅ ៖ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read Moreនៅតែខ្ញង់ខ្ចីញេញ !! មេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី ខ្ញង់ម្លឹងៗហើយ នៅរកស្នេហ៍ពិតមិនទាន់ឃើញផង
ភ្នំពេញ៖ ពិតណាស់ សុខ សោម៉ាវត្តី គឺជាតារាសម្តែងជើងចាស់និង ពិធីការិនីមួយរូបដែល ពោរពេញទៅដោយសមត្ថភាពពេញខ្លួន ទៅលើវិស័យសិល្បៈ មិនថាការសម្តែងឬ វោហារស័ព្ទនោះទេ គឺតារារូបនេះអាចធ្វើបានយ៉ាងរលូន ដោយចំណាយពេលទៅការងារនេះអស់រយៈពេលច្រើនឆ្នាំមកហើយ។ តួយ៉ាង ទន្ទឹមនឹងភាពជោគជ័យនិង ភាពមម៉ាញឹកស្ទើរតែគ្មានពេលសម្រាក នៅលើអាជីពជាសិល្បៈការិនីពិតមែនក្តី ប៉ុន្តែ តារាស្រីរូបនេះ ក៏នៅតែអាចរក្សាសម្រស់បានយ៉ាងល្អខ្លាំង ដោយមើលទៅនៅតែខ្ញង់ដដែល ទោះបីជាពេលវេលាចេះតែដើរទៅមុខយូរយ៉ាងណាក្តី។ ដោយឡែក ក្នុងពេលថ្មីៗនេះ អ្នកមេម៉ាយ សុខ សោម៉ាវត្តី បានបង្ហាញខ្លួនជាមួយសម្រស់ដ៏ក្មេងខ្ចីរបស់ខ្លួនទៀតហើយ ធ្វើឲ្យកម្លោះៗលង់ស្នេហ៍ព្រាត ដែលម្តងនេះគឺមកជាមួយនឹងរ៉ូបបែប Hotមួយនិង បញ្ចេញសាច់សខ្ចីភ្លឺរលោងនិង រូបរាងមិនស្រឡូនពេកហើយ ក៏មិនធំពេកផងដែរ អាចនិយាយខ្លីៗថា ល្អឥតខ្ចោះតែម្តង៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreតាំងពីបង្ហាញឋានៈគ្រូបង្វឹកក្នុងចិត្ត ទូច ស្រីល័ក្ខ កាន់តែផ្អែមល្ហែមខ្លាំង មើលទៅសមគ្នាណាស់
មួយរយៈធំមកហើយ ចាប់តាំងពីលែងលះអតីតស្វាមីដាច់ស្រេច តារាចម្រៀង ទូច ស្រីល័ក្ខ តែងបណ្ដើរគូបង្វឹករូបសង្ហាទៅណាមកណាយ៉ាងត្រសងប្រៀបដូចជាគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូ ជាពិសេសភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរមើលទៅយ៉ាងណា ក៏មិនមែនជាទំនាក់ទំនងត្រឹមជាមិត្តល្អនឹងគ្នាដែរ។ ទោះបីជាមហាជនជាច្រើនយល់ថា ទូច ស្រីល័ក្ខ ត្រូវបានគ្រូបង្វឹករូបសង្ហាខាងលើស្អំបេះដូង ក្រោយខូចចិត្តឈឺចាប់រឿងអាពាហ៍ពិពាហ៍មុនមិនសមប្រកបក្តី ប៉ុន្ដែតារាចម្រៀងស្រីរូបនេះមិនដែលប្រកាសឱ្យមហាជនបានដឹងជាក់លាក់ថា នាង និង គ្រូបង្វឹកហាត់ប្រាណរូបនោះគឺជាគូស្នេហ៍នឹងគ្នាឡើយ។ ទើបមកដល់ថ្ងៃទី ១២ ឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកមេម៉ាយចាយរាង ទូច ស្រីល័ក្ខ បានប្រកាសក្ដែងៗនៅលើគណនីអ៊ីនស្រ្តាក្រាម តាមរយៈការផុសរូបជាមួយគ្រូបង្វឹកខាងលើ ព្រមទាំងអះអាងច្បាស់ៗថា បុរសនៅក្បែរនាងនេះគឺជាគូស្នេហ៍។ ទូច ស្រីល័ក្ខ បញ្ជាក់យ៉ាងខ្លីថា «With my honey» ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលផង ជួយត្រេកអរជំនួសផងដែលរកបានអ្នកស្អំបេះដូងដូច្នេះ។ យ៉ាងណាមិញ បន្ទាប់ពីបើកបង្ហាញឋានៈពិតរបស់គ្រូបង្វឹកក្នុងចិត្តរួចហើយនោះ គេកត់សម្គាល់ឃើញពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគាំទ្រ និង បណ្តាមិត្តក្នុងបណ្តាញសង្គមទាំងហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាម តែងតែបានឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាល និង ផ្អែមល្ហែមខ្លាំងឡើង រហូតដល់អ្នកគាំទ្រលាន់មាត់ឱ្យអ្នកទាំងពីរគ្រប់គ្នាថា ស័ក្តិសមគ្នាណាស់។ ជាក់ស្តែថ្មីៗនេះ តារាស្រី ទូច ស្រីល័ក្ខ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើគណនីហ្វេសប៊ុក ជាមួយខេបសិនខ្លីថា ៖ «ញញឹមតិចៗ តែនៅតែញញឹម»។ ជាមួយការបង្ហាញចេញបែបនេះទៀត កាន់តែធ្វើឱ្យមហាជន និង បណ្តាមិត្តអ្នកលេងបណ្តាសង្គមឃើញច្បាស់ពីភាពផ្អែមល្ហែមកាន់តែខ្លាំងឡើង ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើបានចូលបញ្ចេញមតិចូលចិត្ត ជាមួយនឹងការជូនពរដល់តារាស្រីរូបនេះ និង គូស្នេហ៍ស្រឡាញ់ ព្រមទាំងមានសុភមង្គលផងដែរ៕
Read Moreអីយ៉ា ស្រីអ៊ីត និងកូនស្រី ដាក់ប៉ុន្មានសន្លឹកឈរបង្អួតរាងពីមុខរថយន្តពណ៌លឿង មុខមាត់ដូចគ្នាបេះដាក់ ដល់ថ្នាក់ហ្វេនៗចូល ខំមិន ថា…
ហ្វេសប៊ុក៖ ពិតណាស់ អ្នកនាង សេន ចិន្តា ដែលមហាជនតែងតែហៅថា ស្រីអ៊ីត ជាតារាកំប្លែងដ៏ល្បីឈ្មោះមួយរូបក្នុងស្ថានីយទូរទស្សន៍ CTN ជាមួយសមត្ថភាពសម្តែងយ៉ាងប៉ិនប្រសប់ កំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាហើយមានភាពសើចសប្បាយក្អាកក្អាយ រំសាយភាពកង្វល់ ។មួយវិញទៀត តារាកំប្លែងស្រីរូបនេះ ក៏មានកូនស្រីបណ្តូលចិត្តតែម្នាក់ ឈ្មោះថា ង៉ា ស្រីណា ដែលទទួលបានការចិញ្ចឹមបីបាច់ ទំនុកបម្រុង និងត្រួសត្រាយផ្លូវបានយ៉ាងល្អប្រសើរពីសំណាក់អ្នកម្តាយជាទីស្រលាញ់ ។ ពិតណាស់ ម្តាយកូនទាំងពីរនាក់នេះ តែងតែថតរូបង្ហាញពីស្នាមញញឹមយ៉ាងមានក្តីសុខ បង្ហោះនៅលើបន្តាញសង្គមហ្វេសប៊ុក បង្អួតរូបសម្រស់ដែលប្រៀបដូចជាបងប្អូនឲ្យបណ្តាអ្នកគាំទ្របានឃើញជារឿយៗមកនេះ ។ចំណែកឯ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញ ស្រីអ៊ី និងកូនស្រី បានដាក់ប៉ុន្មានសន្លឹកនេះជាមួយគ្នា ឈរបង្អួតរាងនៅពីមុខរថយន្តពណ៌លឿង មើលមួយភ្លេតស្មានតែបងប្អូនហ្នឹងគ្នា រួចភ្ជាប់សារប៉ុន្មានឃ្លាទៀតថា៖ “ចប់ដោយជោគជ័យ អរគុណដល់បងប្រុសសឿន នឹងCNC តែងតែផ្ដល់កិត្តិយសដល់កូនស្រីរបស់នាងខ្ញុំ ណាន ណាន សូមជូនពរអោយជោគជ័យគ្រប់ភាកិច្ច រលូនទៅមុខ ហេង ហេង 12.6.2022” ។ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ បណ្តាអ្នកគាំទ្រច្រើនមើលឡើងភ្លឹក ដល់ថ្នាក់អ្នកខ្លះចូលទៅ ខំមិន និយាយបែបនេះថា៖ “ស្អាតណាស់, កូនស្រីស្អាតណាស់, ស្រស់ស្អាតណាស់បងស្រីនឹងក្មួយស្រី, មើរមួយផ្លេត ស្មានតែកូនភ្លោះ, ម៉ែនិងកូនស្រដៀងគ្នា” ៕ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Read Moreសែនអាណិតខ្លោចចិត្ត!! នៅតូចសោះ កូនប្រុស ឡោម លក្ខិណា បែរជាជួបជំងឺមួយនេះ…
ប្រិយមិត្តដែលនិយមគាំទ្រវិស័យសិល្បៈនៅកម្ពុជា បានស្គាល់រួចមកហើយពីតារាសម្ដែងរូបស្រស់អ្នកនាង ឡោម លក្ខិណា ដោយកន្លងមកអ្នកនាងបានបញ្ចេញទេពកោសល្យតាមរយៈការសម្ដែងខ្សែភាពយន្តនានាជាច្រើនកន្លងមក ដែលបានឆក់យកប្រជាប្រិយភាពពីទស្សនិកជនជាច្រើន។ ពិតណាស់ ឡោម លក្ខិណា ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលក្ដោបបានប្រជាប្រិយភាពច្រើនគួរឱ្យកត់សម្គាល់ពីមហាជន ដោយនៅខាងក្រៅ នាងហាក់តុបតែងខ្លួនស្រស់ស្អាត ឡូយឆាយតាមបរិបទជាតារាស្រីដែលមានឈ្មោះបោះសំឡេងមួយរូប តែបើងាកទៅមើលជីវិតឯកជននៅផ្ទះវិញ ឡោម លក្ខិណា គ្រាន់តែជាអ្នកម្ដាយម្នាក់ មើលថែទាំកូនឱ្យបានល្អប៉ុណ្ណោះ។ និយាយដល់កូនៗ ឡោម លក្ខិណា ទើបតែបង្ហោះរូបថតបង្ហាញពីស្ថានភាពកូនប្រុសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអូនតូចរូបនោះមានជំងឺទឹកដក់ក្នុងតម្រង់នោម ដែលតម្រូវឱ្យរូបគេទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។ ខណៈកូនប្រុសកំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ក្នុងនាមជាម្ដាយ ឡោម លក្ខិណា បានត្រឹមបង្ហោះសារអាណិតកូនថា ៖ «ថ្ងៃនេះកូនម៉ាក់ត្រូវចូលម៉ាស៊ីនធំព្យាបាលជំងឺ សូមព្រះប្រទានពរកូនម៉ាក់ឱ្យជួបតែសំណាងល្អ ជៀសផុតពីជំងឺទាំងអស់ ឆាប់បានត្រឡប់មកផ្ទះវិញណាកូន»៕
Read Moreមើលមុខអ្នកមានផ្ទៃពោះ!! នីឡា និង លីកា បង្អួតសាច់មុខគ្នា កំពុងពោពោះ ឡើងរលោងដូចសាច់កូនក្មេង!!
កម្សាន្ត៖ និយាយតារាស្រីវ័យក្មេង នីឡា និង លីកា ជឿជាក់ថាប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ។ ក្នុងនោះតារាស្រីទាំងពីរដួងនេះ ក៏សម្រេចចិត្តចូលរោងការក្នុងឆ្នាំ២០២២ ប៉ុន្មានខែកន្លងទៅ ។ យ៉ាងណាមិញ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួច តារាស្រីទាំងពីរដួងនេះក៏ទទួលបានចំណងដៃ ដែលកំពុងពោពោះកូនក្នុងផ្ទៃ ដោយ នីឡា នាងក៏ជិតសម្រាល ចំណែកឯ លីកា ទើបតែបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ អ្វីដែល ហ្វេនៗរបស់តារាស្រីទាំងពីនេះកំពុងតែចាប់អារម្មណ៍នោះគឺ ខណៈដែលកំពុងតែមានផ្ទៃពោះនោះគឺ អ្នកទាំងពីរបានបង្អួតសម្រស់ផ្ទៃមុខរបស់ខ្លួន ដែលមានសភាព ម៉ដ្ឋរលោងស្រិល ភ្លឺថ្លា សឹងតែដូចសាច់គូ.ទ កូនក្មេងទៅហើយ។ ក្រោយឃើញដូច្នេះ ធ្វើឲ្យហ្វេនៗអ្នកទស្សនា លាន់មាត់គ្រប់គ្នាថា សឹងតែមិនជឿសោះថា កំពុងពោពោះជិតក្លាយជាអ្នកម៉ាក់គេទៅហើយ តែសម្រស់តារាស្រីទាំងពីរដួងនេះ នៅផូផង់ដូចមិនមែនអ្នកមានទម្ងន់អញ្ចឹង៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreឪពុកចែកឋានជាង ៥ ខែទៅហើយ សុខ សីឡាលីន ទម្លាយរឿងរំជួលចិត្តមួយនេះឡើងថា….
ពិតណាស់ តារាចម្រៀង សុខ សីឡាលីន បានបាត់បង់លោកឪពុកជាទីគោរពស្រឡាញ់គ្មានថ្ងៃត្រឡប់កាលពីចុងខែមករា ឆ្នាំ ២០២២ កន្លងទៅ ដោយបានបន្សល់នូវសេចក្ដីសោកសៅ ស្រណោះអាល័យពីក្រុមគ្រួសារ ជាពិសេសតារាចម្រៀងរូបនេះ ជារឿយៗតែងបង្ហាញសេចក្ដីនឹករឭកជាខ្លាំងដល់លោកឪពុក។ ជាក់ស្ដែងថ្មីៗនេះ ទោះលោកឪពុកលាចាកលោករយ:ពេលច្រើនខែទៅហើយក្ដី ប៉ុន្តែហាក់មិនអាចលុប ឬ កាត់បន្ថយនូវសេចក្ដីអាល័យចំពោះការបាត់បង់របស់លោកឪពុកឡើយ ឃើញថាតារាស្រីរូបនេះ កាន់តែបង្ហាញចិត្តនឹករឭកខ្លាំងរហូតឃើញ កញ្ញា ទម្លាយរូបភាពចាស់ៗជាមួយឪពុកលើបណ្ដាញសង្គមរៀបរាប់រឮករឿងរ៉ាវអតីតពីឪពុកកាលនៅមានជីវិតយ៉ាងរំជួលចិត្ត ដោយបង្ហាញពីក្ដីនឹករឮកដល់លោកជាខ្លាំង។ សារនោះ តារាចម្រៀង សុខ សីឡាលីន បានរៀបរាប់ថា ៖ «រូបភាពលោកឪពុកគ្រប់យ៉ាង ការបណ្តុះបណ្តាលគ្រប់យ៉ាង តាំងពីយើងនៅក្រលំបាក ដែលកូនខំតស៊ូមកដល់ពេលនេះបែរជាលោកឪពុកទៅចោលកូន តែកូនក៏អស់ចិត្តព្រោះកូនបានប្រតិបត្តិមើលថែលោកគ្រប់យ៉ាង កូនព្យាយាមអស់ហើយលោកឪពុក ទិត្យ សុផាត តន្រី្តករ កាន់ហ្គីតាសូឡូ 28-01-22 5 ខែហើយដែលបាត់លោកពីក្នុងផ្ទះយើងទៅ យប់នេះរឹតតែធ្វើឱ្យកូននឹកលោកខ្លាំងណាស់ពេលមានបេក្ខជន Cambodian idol លេងហ្គីតាបានល្អមានតែវិញ្ញាណក្ខ័ន្ធលោកឪពុកទេ ដែលយល់ពីអារម្មណ៍កូនគ្មានអ្នកផ្សេងអាចយល់បាន»។ ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម បាននាំគ្នាចូលខមមិនបង្ហាញពីអារម្មណ៍រំជួលចិត្តតាម តារាស្រីរូបនេះ គ្រប់គ្នា ព្រមទាំងជួយរំលែកទុក្ខ និងផ្ដល់កម្លាំងចិត្តដល់រូបនាងផងដែរ៕
Read More