រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន មហាជនផ្ទុះការភ្ញាក់ផ្អើល ក្រោយពេល បុរសម្នាក់អះអាងថា ជាស្វាមីរបស់បេក្ខភាពបវរកញ្ញាពាក់ស្លាកលេខ០៧ ទៅអុកឡុកក្នុងការប្រកួត ផ្អើលក្រុមការងារនៅស្ថានីយទូរទស្សន៍ និងមានបញ្ហាចម្រូងចម្រាស់ រហូតដល់ចេញមុខបកស្រាយទាំំងសងខាង។ យ៉ាងណាមិញ ស្តាប់ការបកស្រាយទាំងសងខាងរួច ស្រាប់តែពេលនេះ អតីតភរិយាចេញមក ទម្លាយរឿងដើមចមគ្រប់យ៉ាង ឮហើយ មហាជនខ្លោ.ចចិត្តជំនួស មិនគួរធ្វើបាបចិត្តប្រពន្ធដើមថ្នាក់នេះ ហើយមហាជននាំគ្នាសរសើរទឹកចិត្តប្រពន្ធ អីក៏ល្អម្លេះ រកមួយស្រុកមិនទាន់បានមួយផង។ ជាក់ស្តែង អតីតហ៊ានស្បថស្លា.ប់ចោលកូនទាំង៣ថា រាល់ពាក្យខ្លួននិយាយសុទ្ធតែពិតៗ រូបនាងគឺឆ្លងកាត់ការឈឺចា.ប់សព្វគ្រប់ ដល់ថ្នាក់ ព្រមទទួលឲ្យស្វាមីមានប្រពន្ធ២នាក់ ព្រមធ្វើការក្នុងហាងរកស៊ីតែមួយ មិនហ៊ានរករឿង មិនហ៊ានជេរស្តី ព្រោះដឹងប្តីស្រឡាញ់ខ្លាំង រហូតបែកចែកឲ្យស្វាមីទៅផ្ទះប្រពន្ធម្នាក់មួយថ្ងៃថែមទៀត តែបែរជា នារីរូបនោះធ្វើដាក់ខ្លួនឆ្អែតខ្លាំង ដែលសម្តីឈឺចាប់បំផុត ពេលស្រីនោះថា «ខ្លួនសម្តែង ធ្វើល្អដាក់មុខប្តី តែធាតុពិតមិនចឹងទេ» ទាំំងដែលស្រីនោះ អ្នកដណ្តើមស្វាមី ចូលមកជីវិតគ្រួសារខ្លួន ដឹងហើយថា គេមានប្រពន្ធកូនរួចហើយ សួរថា នរណាមិនឈឺ?។ ជាចុងបញ្ចប់ រូបនាងបញ្ជាក់ថា ខ្លួនសំណូមពរឲ្យអ្នកទាំងពីរ បញ្ឈប់ការទាក់ទងនឹងខ្លួន ព្រោះឃើញការLiveរបស់អតីតគឺ ទាញខ្លួនចូលក្នុងរឿងនេះដែរ ជាងនេះទៅទៀត រូបនាងហួសចិត្តខ្លាំង ក្រោយបេក្ខនារីរូបនេះ អះអាងច្បាស់ៗថា អតីតប្តីខ្លួននិងរូបនាង មិនមែនជាស្វាមីភរិយានឹងគ្នា មិនធ្លាប់មានសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នា សូម្បីតែកូនក៏គ្មានជាមួយគ្នា ត្រឹមជាអតីតសង្សារ ខណៈដែលរឿងពិត បេក្ខនារីនេះជាអ្នកបំបែកចំណងគ្រួសារគេ ហើយថែមទាំង ធ្លាប់រលូ.តកូនជាមួយអតីតប្តីខ្លួន ដែលពេទ្យសង្ស័យថា អាចមកពីប្រើថ្នាំទម្លា.ក់ថែមទៀតផង៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read MoreDay: June 15, 2022
ក្រោយអតីតប្រពន្ធដេីម ចេញមុខរឿងពិត ពេលនេះ បេក្ខភាពបរវកញ្ញាទ្រាំមិនបានក៏ថា ….(មានវីដេអូ)
ភ្នំពេញ៖ ពិតណាស់ថ្មីៗនេះ ជឿជាក់ថាមហាជនជាច្រើនបានដឹងរួចមកហើយនៅរឿងរ៉ាវ បេក្ខភាពបវរកញ្ញាចក្រវាល កញ្ញា សុគន្ធ ចរិយ៉ា ពាក់ស្លាកលេខ០៧ជាមួយនឹងអតីតសង្សាដែលមានការរករឿងឈ្លោះទើសទែងគ្នាធ្វើឲ្យមានភ្ញាក់ផ្អើលផ្ទុះពេញបណ្ដាញសង្គម។ យ៉ាងណាមិញ កាលពីថ្មីៗនេះ បន្ទាប់ពីមានការបកស្រាយពីអតីសង្សា ក៏ដូចជាអតីភរិយារួចមកធ្វើឲ្យមាន ក៏ធ្វើឲ្យមហាជនមានការខឹងសម្បារ និងខ្លោចចិត្តជំនួសដែលគិតថា បេក្ខភាពបវរកញ្ញាចក្រវាល កញ្ញា សុគន្ធ ចរិយ៉ា ជាជនទីបីចូលមកបំបែកបំបាក់គ្រួសារគេផងដែរ។ ប៉ុន្តែដោយឡែក ក្រោយពីមានការបកស្រាយជាច្រើនបែបនេះ ថែមទាំងមានការវាយប្រហារពីសំណាក់មហាជន ដាក់កំហិតទាំងស្រុងថានាងជាស្រីយកប្តីគេថែមទាំងធ្វើអត្តចត្តរិកមិនសមរម្យទៀតនោះ សុគន្ធ ចរិយ៉ា ក៏ចេញមុខមកបកស្រាយទាំងទឹកភ្នែកស្រែកយំថា ខ្លួនពីដំបូងមិនដឹងថាអតីតសង្សាមានភរិយាពីរនាក់នោះទេ ដោយអតីតបាននិយាយថាខ្លួនជាបុរសពោះម៉ាយមានកូនម្នាក់ប៉ុណ្ណោះ។ ក្នុងនោះបន្ទាប់ពីដឹងដូច្នេះ អ្នកទាំងពីរក៏សម្រេចទាក់ទងគ្នាថែមទាំងបានចាប់ដៃគ្នារកស៊ីដោយមានការបើកហាងជាមួយគ្នាផងដែរ។ ប៉ុន្តែក្រោយមក បេក្ខភាពបវរកញ្ញារូបនេះក៏បានបន្តថា ស្រាប់តែមានលេចមុខភរិយាម្នាក់ទៀតថែមទាំងមានកូនបីនាក់ទៀត ហើយអតីតសង្សានាងក៏បានប្រាប់ថាខ្លួនបានលែងលះហើយ ដោយសារតែមានតួនាទីមើលថែកូនៗទើបរក្សាទំនាក់ទំនងដូចធម្មតា។ ប៉ុន្តែក្រោយមកដោយសារតែ នាងដឹងថាអតីតសសង្សា និងភរិយារបស់គេមិនទាន់លែងលះគ្នាទើបធ្វើឲ្យនាង សម្រេចចិត្តដើរចេញពីអតីតសង្សាមកដល់សព្វថ្ងៃ៕ សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read Moreស្អាតពេកហើយ សុគន្ធ និសា ដូចកូនក្រមុំ ត្រៀមចូលរោងការម្ដងទៀតចឹង(មានវីដេអូ)
ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាប និង ស្គាល់ពីកំពូលតារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា ដែលនាងបានចូលក្នុងវិស័យចម្រៀងមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែយ៉ាងណាក៏នាងនៅតែ មានប្រជាប្រិយភាព និង មានហ្វេនៗជាច្រើនគាំទ្រនាង។ យ៉ាងណាមិញ តារាចម្រៀងស្រីសម្លេងផ្អែម ពេញដោយមនោសញ្ចេតនា អ្នកនាង សុគន្ធ នីសា មិនត្រឹមតែ មានឈ្មោះល្បីល្បាញប៉ុណ្ណោះទេ បើមើលតាមរូបសម្រស់របស់នាងវិញ ពិតជានៅក្មេង ហើយស្រស់ស្អាត ទៀតផង។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងបានតុបតែងខ្លួន និង គ្រងឈុតប្រពៃណីសម្រាប់ពិធីមង្គលការ ពិតជាប្លែកភ្នែកខ្លាំង ប្រៀបដូចកូនក្រមុំត្រៀចូលរោងការជាថ្មីអញ្ចឹង ហើយក៏មានហ្វេនៗជាច្រើន ផងដែរ ដែលសរសើរពីសម្រស់របស់នាង ដោយសារមើលទៅពិតជាទន់ភ្លន់ និង ស្រស់ស្អាតជាខ្លាំង ៕ សូមទស្សនារូបភាពនឹងវីដេអូខាងក្រោមនេះដូចតទៅ ៖
Read Moreថ្មីទៀតហើយ!! ប្រពន្ធកំពូលខ្ជិល មួយថ្ងៃៗដេកស៊ីរហូតឡើងជាង ១០០ គីឡូ តែប្តីនៅពោលស្រឡាញ់ស្ទើរលេបព្រោះតែ….
ថ្មីៗនេះ មានរឿងរ៉ាវរបស់ប្តីប្រពន្ធជនជាតិចិនមួយគូទៀតហើយ ដែលធ្វើឱ្យមានការហួសចិត្តពេញបណ្តាញសង្គម ដោយក្នុងនោះស្រ្តីជាប្រពន្ធកំពូលខ្ជិលខ្លាំង គិតតែដេកស៊ីៗរហូតឡើងគីឡូជាង ១១៣ គីឡូ ប៉ុន្តែប្តីនៅតែស្រឡាញ់ស្ទើរលេប ថែមនិយាយទៀតថា វាគ្រាន់បើជាងនៅលីវ។ តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីនេះមានអាយុ ៤០ ឆ្នាំទៅហើយ ក្នុងនោះតាមពិតទៅដំបូងឡើយ គេគឺជាអ្នកក្រគ្មាននរណាចង់ការជាមួយទេ ហើយចំណែកខាងស្រីគឺជាកូនអ្នកមាន ប៉ុន្តែខ្ជិលតាំងពីដើម ទើបធ្វើឱ្យខាងគ្រួសារភ័យខ្លាចអត់គូ ក៏បានចាប់នាងមកការជាមួយប្តីសព្វថ្ងៃនេះ ហើយខាងប្តីក៏សប្បាយចិត្តមិនតិចដែរ។ ជីវិតគូក្រោយរៀបការរបស់ពួកគេក៏ហាក់ដំណើរទៅធម្មតា ប៉ុន្តែខាងប្រពន្ធមើលទៅកាន់តែខ្ជិលទៅៗពីមួយថ្ងៃទៅមួយថ្ងៃ យូរៗទៅថែមទាំងលែងងើបពីគ្រែតែម្តង នាងគិតតែដេកស៊ីៗ ចុចទូរស័ព្ទនៅទីនោះដោយមិនខ្ចីខ្វល់កិច្ចការផ្ទះនានាឡើយ រហូតដល់ឡើងគីឡូជាង ១១៣ គីឡូ ហើយបណ្តោយឱ្យប្តីរ៉ាប់រងបម្រើការងារស្ទើរទាំងអស់។ យ៉ាងណាមិញ ខាងបុរសជាប្តីបានធ្វើឱ្យអ្នកជិតខាងដែលជួយដាស់តឿនគាំងមិនតិចនោះទេ ព្រោះក្រៅពីមិនមាត់មិនត្អូញ និង នៅតែស្រឡាញ់ប្រពន្ធហើយ គេបែរជាតបដូចនេះថា «ឱ្យតែមានប្រពន្ធទៅវាល្អពេកហើយ បានរៀបការក៏ល្អជាងនៅលីវដែរ យ៉ាងហោចណាស់ក៏អាចមានកូនបន្តត្រកូល»៕
Read Moreចូលរួមរំលែកទុក្ខផង!! មាន សូនីតា ជួបទុក្ខធំ ដោយ លោកឪពុករបស់នាងបានទទួលមរណភាពហើយ
នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការសោកស្ដាយជាខ្លាំងចំពោះតារាស្រី មាន សូនីតា ដែលនាងកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីស្រឡាញ់ គឺលោកឪពុកបង្កើតរបស់នាងបានទទួលមរណភាពហើយ។ នេះបើតាមបណ្ដាញសង្គមរបស់ តារាស្រីរូបនេះ បានប្ដូររូបភាពប្រូហ្វាល់កាន់ទុក្ខភ្ជាប់ជាមួយនឹងសាររៀបរាប់ថា ៖ «យ៉ាងណាក៏ជាលោកឪពុក សូមពុកទៅឱ្យបានសុខ»។ ក្រោយដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់កញ្ញា និង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕
Read Moreមិនបង្អង់យូរ ក្រោយ ប្រពន្ធប្រកាស ចាប់ប្តីជាចោរ ស្រាប់តែ Admin ជីងចក់ ឆ្លើយតបមកវិញថា…
រាជធានីភ្នំពេញ ៖ ក្រោយប្រកាសជានានឹងគ្នា និងបង្អួតភាពផ្អែមល្អែមនឹងគ្នា មិនទាន់បានប៉ុន្មានផង ស្រាប់តែ កាលពីយប់ម្សិលមិញនេះ ភរិយារបស់Adminជីងចក់ បង្ហោះរូបភាពស្វាមីសំពះបាតជើង ព្រមជាមួយនឹង សារដែលបង្ហោះ ឲ្យគេឯងតាមចាប់ស្វាមី ដោយខ្លួនប្រាប់ថាជាចោរលួចរត់ ទៅវិញ។ គ្រាន់តែឃើញដូច្នេះ ហ្វេនៗភាគច្រើនឆ្ងល់ថា មានរឿងអ្វី ប៉ុន្តែ តាមការប្រាប់ពីភរិយា គឺបង្ហើបថា ម្តងនេះលេងតាមផ្លូវច្បាប់ ហើយមិនលើកលែងដូចមុនឡើយ។ ជាក់ស្តែង ប្រពន្ធប្រកាសតាមរកស្វាមី ហៅថាជាចោរៗពេញមាត់ហើយនោះ ពេលនេះ Adminជីងចក់ បែរជា បង្ហោះរូបភាព ក្រោយស្ងាត់ប៉ុន្មានថ្ងៃ ជាមួយសារនឹងថា «ចោរបងនេះចោរលួចចិត្ត» ធ្វើព្រងើយ ហ្វេនៗសង្ស័យតែ ស្វាមីភរិយាមួយគូនេះ លេងសើចម្តងទៀតហើយ៕ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read More