នៅរាត្រីនៃដំណើរការប្រកួតវគ្គផ្ដាច់ព្រ័ត្រស្វែងរកម្ចាស់មកុដ Miss Universe Cambodia ២០២២ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ ពិតជាបានធ្វើឱ្យមហាជន ពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាធ្វើការតាមដានទស្សនា និងមានក្ដីរំភើបសាទរចំពោះ បេក្ខភាពបវរកញ្ញាដែលបានក្លាយជាម្ចាស់គ្រងមកុដ Miss Universe Cambodia ក្នុងឆ្នាំ ២០២២ នេះ គឺបានទៅលើ កញ្ញា ហង្ស ម៉ានីតា។ ដោយឡែក បើយើងងាកមកមើលក្នុងដំណើរការប្រកួត ដោយមានការផ្សាយផ្ទាល់លើបណ្ដាញសង្គម ឃើញថាមហាជនអ្នកគាំទ្រដែលតាមដានទស្សនា មិនត្រឹមតែចាប់អារម្មណ៍ចំពោះការប្រកួតរបស់បេក្ខភាពបវរកញ្ញានោះទេ ក្នុងនោះក៏ឃើញមានចាប់អារម្មណ៍សរសើរខ្លាំងចំពោះបវរកញ្ញាចក្រវាលឆ្នាំ ២០២០ រ៉េត សារីតា ដែលបានបង្ហាញវត្តមានជាពិធីការិនីក្នុងកម្មវិធីនេះដែរ។ អ្វីដែល រ៉េត សារីតា ឆក់បានការចាប់អារម្មណ៍ និងការសរសើរខ្លាំងនោះ គឺជាមួយនឹងវោហាស័ព្ទ ដែលនាងបានបង្ហាញខ្លួនជាពិធីការិនីយ៉ាងស្ទាត់ជំនាញ ជាពិសេសគឺការប្រើប្រាស់ភាសាអង់គ្លេស លើកដាក់សំឡេងបានយ៉ាងល្អស្ទើរតែរកចន្លោះខ្វះខាតគ្មាន៕
Read MoreDay: June 16, 2022
នីឡា ដាក់ប៉ុន្មានសន្លឹកនេះ បង្អួតសម្រស់ខណៈកំពុងពពោះបាន 26អាទិត្យ មើលទៅនៅតែស្អាតដូចដើមចឹង ហ្វេនៗឃើញចូលទៅ ខំមិន ថា..
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយកំលោះឈ្មោះថា ស៊ុត សក្ការៈ បើគិតមកដល់ពេលពេលនេះគឺបាន ៣ ខែហើយ ។ ហើយពិធីមង្គលការរបស់ នីឡា បានធ្វើឡើងនៅឯសណ្ឋាគារ សុខខា ភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តយស ក៏ដូចជាមិត្តភក្តិក្នុងរង្វង់សិល្បៈយ៉ាងច្រើនកុះករផងដែរ ជាពិសេសមានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កូនកំលោះ ទៀតផង ។លុះមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ នៅលើបណ្តាញសង្គម អ៊ីនស្ត្រាក្រាម របស់ នីឡា បានប្រកាសដំណឹងមួយគួរឲ្យអបអរសាទរ គឺនាងកំពុងមានផ្ទៃពោះកូនដំបូង ១៧ សប្តាហ៍ហើយ ។ ខណៈពេលនេះ នីឡា និងស្វាមីក៏បានជ្រើសរើសបន្ទប់ត្រៀមសម្រាលរួចរាល់ហើយដែល ដែលបានថតបង្ហោះនៅលើបណ្តាញសង្គម មើលទៅពិតជាធំទូលាយ ប្រៀបបាននឹងបន្ទប់សណ្ឋាគារដែលមានគ្រឿងបរិក្ខាសម្ភារៈសព្វគ្រប់បែបយ៉ាង មើលទៅពិតជាមានផាសុខភាពខ្លាំងណាស់ រីឯតម្លៃវិញក៏មិនធម្មតានោះដែរ ។ចំណែកឯ នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ មហាជនមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញ នីឡា បង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹកនេះ ខណៈកំពុងពរពោះហើយ ប៉ុន្តែមើលទៅ នីឡា នៅតែស្រស់ស្អាតដូចកាលពីមិនទាន់មានទម្ងន់ចឹង ។ ជាមួយរូបភាពប៉ុន្មានសន្លឹកនេះផងដែរ នីឡា ក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ “26weekspregnant” ។ ចាប់អារម្មណ៍ជាមួយរូបភាពប៉ុន្មានសន្លឹកនេះខ្លាំងពេក ហ្វេនៗចូលទៅ ខំមិន បង្ហាញអារម្មណ៍ពិតៗថា៖ “ជិតក្លាយជា Mommy គេហើយ, ស្អាតដូចដើមអូន, So cute Mumy, ជិតក្លាយជា Mommy គេហើយ, ស្អាតជានិច្ចមេ”…
Read Moreចូលរួមត្រេកអរផង!! កញ្ញា ហង្ស ម៉ានីតា បានក្លាយជាម្ចាស់ជ័យលាភី មកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២២ហើយ
នារាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ ពីកម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំប្រទេសកម្ពុជា Miss Universe Cambodia 2022 បានឈានដល់ទីបញ្ចប់ជាស្ថាពរ ដោយក្នុងនោះគេក៏បានស្វែងរកឃើញរាជិនីកំពូលសម្រស់គ្រងមកុដ ប្រចាំឆ្នាំ ២០២២ នេះហើយ។ ឆ្លងកាត់ការប្រកួតប្រជែងអស់ជាច្រើនវគ្គ ដោយបានចំណាយពេលអស់ជាច្រើនសប្តាហ៍នៅក្នុងប្រទេសរួចមក បេក្ខនារីដ៏ស្រស់ស្អាតមួយរូប គឺកញ្ញា ហង្ស ម៉ានីតា ពាក់ស្លាកលេខ ១៨ បានយកឈ្នះជាស្ថាពរក្នុងចំណោមបេក្ខនារី ២០ នាក់ ដោយបានក្លាយជារាជិនីគ្រងមកុដបវរកញ្ញា Miss Universe Cambodia ប្រចាំឆ្នាំ ២០២២ និង ទទួលបានការបំពាក់មកុដដោយកញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021។ ជាមួយនឹងការទទួលបានតំណែងជាម្ចាស់មកុដបវរកញ្ញាចក្រវាល នេះ គេឃើញថា មានមហាជន និង អ្នកគាំទ្រខ្មែរជាច្រើនសម្ដែងការសាទរចំពោះនាង។ ក្នុងនោះ អ្នកគាំទ្រក៏សង្ឃឹមថា កញ្ញា ហង្ស ម៉ានីតា នឹងបើកទ្វារឱ្យកម្ពុជាចូលបាន Top កំពូលនៅក្នុងកម្មវិធី Miss Universe នាឆ្នាំនេះផងដែរ។ គួរឱ្យដឹងដែរថា ក្រៅពីកញ្ញា បានគ្រងមកុដ Miss Universe Cambodia 2022 ហើយនោះ នៅមានបេក្ខនារី ៤ រូបផ្សេងទៀត បានជាប់ជ័យលាភីរងផងដែរ ដោយក្នុងនោះមានដូចជា កញ្ញា ហេង សុទ្ធនិស្ស័យ ជាប់ជ័យលាភីរងទី ១, កញ្ញា ហេង បូនីកា ជាប់ជ័យលាភីរងទី ២, កញ្ញា រតនា សុខាវត្តី ជាប់ជ័យលាភីរងទី ៣,…
Read Moreអាយុ ៣០ ប្លាយ សុខ ពិសី អត់ខ្វល់រឿងរៀបការ អាចទេនេះជាមូលហេតុនៅពីក្រោយខ្នង?
ប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងពិភពសិល្បៈមិនថាតារាចម្រៀង តារាសម្ដែង ពិធីករ ពិធិការិនី ឬបវរកញ្ញាទេ គេឃើញពួកគេបានបង្ហាញមុខគូស្នេហ៍លែងលាក់លៀមតទៅទៀត ដោយក្នុងចំណោមពួកគេខ្លះក៏បានភ្ជាប់ពាក្យភ្ជាប់សម្ដី មានចាស់ទុំដឹងឮ ចំណែកមួយចំនួនទៀតក៏បានដឹកដៃគ្នាចូលរោងការផ្អើលពិភពសិល្បៈ ឯសិល្បការិនីមួយចំនួនទៀតក៏បានបង្កើតកូន រស់នៅជាមួយគ្រួសារយ៉ាងមានក្ដីសុខ។ ដោយឡែកបើងាកទៅមើលតារាចម្រៀងសាច់សខ្ចី សុខ ពិសី វិញ មកដល់ពេលនេះមានមិត្តសិល្បៈរួមជំនាន់ជាមួយនាង ឬមានអាយុស្របាលៗគ្នាមួយចំនួនបានរៀបការសាងគ្រួសារស្ទើរតែជិតអស់ទៅហើយ លើកលែងតែនាងនៅតែរក្សាជីវិត Single មិនព្រមបង្ហាញមុខម្ចាស់បេះដូងទាល់តែសោះ។ អាចនិយាយថានេះមិនមែនជាលើកទីមួយទេ ដែលមហាជនអ្នកគាំទ្រលើកឡើងសួរនាំពីកញ្ញា សុខ ពិសី ពាក់ព័ន្ធនឹងប្រធានបទជ្រើសរើសគូជីវិត តែមកដល់ពេលនេះ តារាចម្រៀងស្រីរូបនេះមានវ័យ ៣០ ប្លាយទៅហើយ តែនាងបែរមិនទាន់លេចឮថាចង់រៀបការ បង្កើតក្រុមគ្រួសារដូចមិត្តភក្ដិដែលមានអាយុស្របាលៗគ្នាជាមួយនាងទាល់តែសោះ។ យ៉ាងណាមិញស្រាប់តែថ្មីៗនេះ សុខ ពិសី បានបង្ហោះសារប្លែកមួយហាក់និយាយពីរឿងស្នេហាប្រុសស្រីថា ៖ «កុំគិតថាអ្នកអន់បើរកសង្សារមិនទាន់បាន ហើយក៏កុំគិតថាអ្នកដែលមានសង្សារសុទ្ធតែមានសេចក្ដីសុខ ក្ដីសុខពិតគឺមានលុយចាយពេញដៃ ចង់ទៅណាក៏បាន និង មានសុខភាពល្អ»។ បើតាមការរៀបរាប់របស់តារាស្រីរូបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនយល់ថា នាងអត់ខ្វល់រឿងគូជីវិត ព្រោះនាងពេញចិត្តនឹងជីវភាពប្រចាំថ្ងៃ មានលុយចាយពេញៗដៃ ថែមទាំងមានសេរីភាពគ្រប់គ្រាន់ទៀត៕
Read Moreខាត់ សុឃីម រំឭករូបថត ១២ ឆ្នាំមុន អរគុណប្ដី ដែលធ្វើឱ្យខ្លួនមានសំណាង
ស្នេហាខុសវ័យរវាងតារាចម្រុះទេពកោសល្យ ខាត់ សុឃីម និង លោក អ៊ិន សុបញ្ញា ហៅ ផាណូ បានក្រាបផ្ទឹមតាមប្រពៃណីក្លាយជាប្ដីប្រពន្ធច្រើនឆ្នាំមកហើយ ដោយចាប់តាំងពីរៀបការមកប្ដីប្រពន្ធអ្នកទាំងពីរប្រឹងប្រែងចាប់ដៃគ្នារកស៊ីសាងក្ដីសុខក្នុងគ្រួសារឱ្យកាន់តែមានសុភមង្គលខ្លាំងឡើងរាល់ថ្ងៃ ជាពិសេសពួកគេទាំងពីរក៏មានកូនស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។ ដ្បិតថាលោក ផាណូ មានអាយុប្អូនអ្នកនាង ខាត់ សុគន្ធ ក៏ពិតមែន ប៉ុន្ដែដូចគេតែងនិយាយថា ស្នេហាមិនប្រកាន់អាយុ ជាក់ស្ដែងកន្លងមកប្ដីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្ដីស្រឡាញ់ ការគោពឱ្យតម្លៃគ្នាទៅវិញទៅមក ធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង សូម្បីតែអ្នកនាង ខាត់ សុឃីម ផ្ទាល់ ក៏និយាយថា ខ្លួនជានារីដែលមានសំណាងម្នាក់ផងដែរ។ តួយ៉ាងថ្មីៗនេះនៅសុខៗ អ្នកនាង ខាត់ សុឃីម ស្រាប់តែទម្លាយរូបថត ១២ ឆ្នាំមុនជាមួយលោក ផាណូ ដែលកាលនោះអ្នកទាំងពីរនៅជាសង្សារនឹងគ្នានៅឡើយ ថែមទាំងសរសេររៀបរាប់អរគុណប្ដីសម្លាញ់ទៀតថា ៖ «12ឆ្នាំមុន (កាលណុងជាសង្សារ) ជីវិតគូ គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។ បើប្រឹងតែម្នាក់ មិនអាចទៅបានឆ្ងាយដែរ (អរគុណ ពូ ដែលធ្វើឱ្យខ្ញុំមានសំណាង)»៕
Read More