ការចុះលិខិតអនុញ្ញាតចូលប្រទេសថៃ (Thailand Pass) និង តម្រូវការធានារ៉ាប់រងកូវីដ-១៩ នឹងត្រូវលុបចោលសម្រាប់អ្នកដំណើរទាំងអស់ ដែលចូលក្នុងប្រទេសថៃចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់បញ្ជាក់នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ នេះ។ លោក Taweesilp Visanuyothin អ្នកនាំពាក្យនាយកដ្ឋានគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានឱ្យដឹងថា ការសម្រេចចិត្តនេះ គឺត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំ CCSA នៅថ្ងៃសុក្រនេះ។ អ្នកដំណើរដែលចូលប្រទេសថៃទាំងអស់ នឹងទាមទារតែការបង្ហាញកាតវ៉ាក់សាំងកូវីដ-១៩ ឬ ក៏លទ្ធផលតេស្តប៉ុណ្ណោះ។ ដោយឡែកសម្រាប់អ្នកដែលមិនមានកាតវ៉ាក់សាំង ឬ លទ្ធផលតេស្តកូវីដ ពេលទៅដល់ ពួកគេនឹងតម្រូវឱ្យទទួលការធ្វើតេស្ត នៅឯចំណុចច្រកចូលព្រំដែនអចិន្ត្រៃយ៍។ ការធ្វើតេស្តនេះ នឹងបន្តធ្វើឡើងរហូតរដ្ឋាភិបាលបញ្ចប់វិធានការណ៍ទប់ស្កាត់កូវីដ-១៩ គ្រប់បែបយ៉ាងទាំងអស់៕
Read MoreDay: June 17, 2022
សោកសៅណាស់! មាន សូនីតា បង្ហោះសារក្ដុកក្ដួលជូនដំណើរលោកឪពុកលើកចុងក្រោយ
តារាសម្ដែង មាន សូនីតា បានប្រកាសដំណឹងដ៏សោកស្ដាយ និង ក្រៀមក្រំបំផុតមួយនៅលើគណនីហ្វេសប៊ុកនាព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ នេះ ដល់មិត្តភក្ដិនៅក្នុងរង្វង់សិល្បៈក៏ដូចជាមហាជនអ្នកគាំទ្រ គឺលោកឪពុកបង្កើតរបស់នាងបានទទួលមរណភាពហើយ។ ដោយឡែកស្រាប់តែនៅថ្ងៃទី ១៧ មិថុនា នេះ មាន សូនីតា បានបង្ហាញរូបថតស្លៀកពាក់សកាន់ទុក្ខ កែវភ្នែកសម្លឹងមើលមេរុលោកឪពុកដែលត្រៀមបូជា ឃើញហើយពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រក្ដុកក្ដួលរំជួលចិត្តជំនួសនាងជាខ្លាំង។ ក្នុងនោះ មាន សូនីតា ក៏បានបង្ហាញអារម្មណ៍សោកសៅជូនដំណើរលោកឪពុកជាលើកចុងក្រោយផងដែរថា ៖ «ឱកាសចុងក្រោយ និងការចង់ចាំមិនភ្លេចក្នុងជីវិតរបស់ខ្ញុំ សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធលោកឪពុក ឆាប់បានយកកំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ ទោះបីជាកន្លងមក មាន សូនីតា ធ្លាប់និយាយទាំងអួលដើម-កពីរឿងរ៉ាវក្នុងគ្រួសារនាងថា នាងរស់នៅខ្វះភាពកក់ក្ដៅតាំងពីតូចព្រោះឪពុកម្ដាយបានលែងលះគ្នា តែថ្វីដ្បិតថាលោកឪពុកនាងមិនបានមើលថែ មិនបានផ្ដល់ភាពកក់ក្ដៅឱ្យនាងដូចឪពុកគេដទៃ ប៉ុន្ដែពេលនេះលោកឪពុករបស់នាងបានចែកឋានទៅ មាន សូនីតា នៅតែកាន់មរណទុក្ខឱ្យលោកបំពេញតួនាទីកូនស្រីជាលើកចុងក្រោយ៕
Read Moreប្តីណាធ្វើចិត្តបាន! មានប្តី ២ ហើយមិនគ្រប់ នៅលួចផិ-ត.រ..ត់តាមប្រុស រហូតប្តីទី ១ និង ប្ដីទី ២ រត់ទៅប្តឹងផ្អើលប៉ុស្តិ៍ប៉ូលិស
ថ្មីៗនេះ មានផ្ទុះករណីដ៏កម្រមួយ ដែលបុរស ២ នាក់នៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា បាននាំគ្នាទៅប៉ុស្តិ៍ប៉ូលិស ដើម្បីប្ដឹងឱ្យជួយរកប្រពន្ធពួកគេ ដែលត្រូវបានឱ្យដឹងថាលួចផិតជាមួយសហាយស្មន់។ តាមសារព័ត៌មាន Times of India បានឱ្យដឹងថា ស្ត្រីជាប្រពន្ធ គឺបានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីនាងចាកចេញពីផ្ទះរបស់ប្ដីទី ២ កាលពីប៉ុន្មានថ្ងៃមុន ដោយនាងនិយាយថា នាងទៅលេងស្រុកកំណើត។ បើតាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា ស្ត្រីរូបនេះ បានទាក់ទងគ្នាជាមួយបុរសទី ៣ នោះតាមបណ្ដាញសង្គម។ ដោយឡែក បើតាមប៉ូលិសបញ្ជាក់ឱ្យដឹងថា ស្ត្រីរូបនោះ បានស្រឡាញ់ និង រៀបការជាមួយប្ដីដំបូង និង ទទួលបានកូនចំនួន ២ នាក់ជាចំណងដៃ។ រយៈពេល ៤ ឆ្នាំក្រោយ នាងក៏បានជួបលង់ស្រឡាញ់រហូតបានរៀបការនឹងប្ដីទី ២ ក្រោយចៃដន្យឃើញ Missed call ពីលេខទូរស័ព្ទមិនធ្លាប់ស្គាល់។ ទោះជាយ៉ាងណា ក្រោយជាប់ចិត្តនឹងជនទី ៣ ស្ត្រីជាប្រពន្ធរូបនេះ បានចាកចេញពីប្ដីទី ២ របស់នាងទៀត រហូតប្ដីទី ២ ទៅរកប្ដីទី ១ ដើម្បីដឹកដៃគ្នាទៅកាន់ប៉ុស្តិ៍ប៉ូលិស ដាក់ពាក្យប្ដឹងរកប្រពន្ធ។ ក្នុងករណីដ៏ហួសចិត្តមួយនេះដែរ អធិការជាន់ខ្ពស់ប្រចាំប៉ុស្តិ៍ Bharosa បានឱ្យដឹងដែរថា ការដាក់ពាក្យប្ដឹងនេះ ប្ដីទី ២ គឺមានបំណងចង់បានប្រពន្ធមករួមរស់ជាមួយគ្នាវិញ ប៉ុន្តែប្ដីទី ១ វិញ ដាក់ពាក្យប្ដឹងមែន តែលោកមិនចង់បាននាងមកវិញនោះឡើយ៕
Read Moreអត់ទាន់ចប់ទេ អតីតប្រពន្ធដេីមចេញមុខតបតទៅ អតីតបក្ខភាពបវរកញ្ញា សុគន្ធ ចរិយា ថា….(មានវីដេអូ)
ភ្នំពេញ៖ ពិតណាស់ សម្រាប់បងប្អូនប្រិយមិត្តដែលជាអ្នកតាមដានបណ្ដាញសង្គមប្រាកដ ជាបានដឹងហើយនូវរឿងរ៉ាវ ឈ្លោះទាស់ទែងហែកហួរ អុកឡុកគ្នារវាង អតីតសង្សា និង អតីតបេក្ខភាពបវរកញ្ញា សុគន្ធ ចរិយា រហូតដល់មានការបកស្រាយរៀងៗខ្លួននៅលើបណ្ដាញសង្គមផ្សេងៗ។ យ៉ាងណាមិញ បន្ទាប់ពីប្រលងចប់រួចរាល់អស់ហើយ អតីតបេក្ខភាពបវរកញ្ញា សុគន្ធ ចរិយា ហាក់ចេញមកតតាំងការពារខ្លួនយ៉ាងលះៗ លែងមានការសម្រសក់ទឹកភ្នែកដូចកាលដែលកំពុងប្រឡងដូចមុនទៀត។ ក្នុងនោះនាងថែមទាំង ចេញមកបដិសេដគ្រប់រឿនូវអ្វីដែលអតីតភរិយា របស់អតីសង្សារបស់នាងនិយាយ ថានាងជាអ្នកដណ្តើមប្តីគេ ថែមទាំងតបតបកទៅវិញថា អតីតភរិយា និងអតីតសង្សានាង បានរួមគ្នាបកប្រាស់នាងថែមទៀតផង។ ដោយឡែក ក្រោយពីមានការលើកឡើង របស់ សុគន្ធ ចរិយា បាននិយាយដល់ អតីតប្រពន្ធដើមយ៉ាងដូច្នេះ ភ្លាមៗនោះមិននៅស្ងៀមក៏ អតីតប្រពន្ធដើមរបស់អតីតសង្សា ក៏បានចេញមកធ្វើការបកស្រាយតបតទៅវិញផងដែរ។ ចង់ដឹងថា អតីតប្រពន្ធដើមបានតបតទៅ សុគន្ធ ចរិយា យ៉ាងណាខ្លះ?សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
Read Moreតាំងពីផ្ទុះរឿងផ្ទួនៗ សឿ សុធារ៉ា បង្ហោះសារប្លែកៗជាប់ លើកនេះផុសរឿងស្នេហ៍ពិតស្នេហ៍កម្ម ផ្អើលអ្នកគាំទ្រ
មួយរយៈចុងក្រោយនេះ តារាសម្ដែង សឿ សុធារ៉ា បានបង្ហោះសារប្លែកៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនសូវសល់ថ្ងៃ ដោយក្នុងអត្ថន័យសារនីមួយៗហាក់ដូចជាមនុស្សកំពុងជួបវិបត្តិស្នេហ៍ ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចនោះទេ។ តួយ៉ាងថ្មីៗនេះ សឿ សុធារ៉ា ទើបតែបង្ហោះសារថ្មីមួយទៀតនៅលើបណ្ដាញសង្គមត្អូញត្អែរពីរឿងរ៉ាវស្នេហា ថាជាតិនេះនាងបានជួបស្នេហ៍ពិតហើយ តែបែរជាស្នេហ៍កម្មទៅវិញ។ ពិតណាស់ សារដែល សឿ សុធារ៉ា បង្ហោះនោះបានសរសេររៀបរាប់ថា ៖ «បងជាច័ន្ទ តែអូនជាព្រះអាទិត្យ មួយខំរះដល់លិច ច័ន្ទរះព្រងើយ ក្នុងជាតិនេះ ខ្ញុំបានយល់ស្នេហ៍ពិតហើយ តែអនិច្ចាអើយ ស្នេហ៍ខ្ញុំគឺជាកម្មស្នេហ៍ Goodbye»។ នេះមិនមែនជាលើកដំបូងទេដែលគេឃើញ សឿ សុធារ៉ា បង្ហោះសារសោកសៅដូចមនុស្សកំពុងជួបរឿងស្នេហាមិនសមចំណង ម្យ៉ាងតាមរយៈពាក្យសម្ដីដែលតារាស្រីរូបនេះរៀបរាប់ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនយល់ថា នាងហាក់ដូចជាមិនសំដៅដល់លោក សាពូន មីដាដា ដែលជាអតីតស្វាមីឡើយ ព្រោះមួយរយៈមុនតារាស្រីរូបនេះ បានបង្ហោះសារក្ដែងៗប្រកាសនៅលើហ្វេសប៊ុកថា នាងបានលែងលះស្វាមីហើយ។ ដោយឡែកសម្រាប់ពាក្យត្អូញត្អែរដែល សឿ សុធារ៉ា បានបង្ហោះនៅលើហ្វេសប៊ុកក្នុងរយៈពេលចុងក្រោយនេះ នាងហាក់ដូចជាកំពុងលង់ស្នេហ៍បុរសម្នាក់ផ្សេងទៀត តែនេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនប៉ុណ្ណោះ ការពិតយ៉ាងណាមានតែរងចាំការបញ្ជាក់ពីសាមីខ្លួននៅពេលក្រោយ៕
Read Moreគង់ សុជាតិ រំភើបចិត្តយ៉ាងខ្លាំង ក្រោយពេលកូនប្រុសច្បងនឹងចូលរោងជ័យនៅថ្ងៃស្អែកនេះ…
មហាជនសុទ្ធតែបានជ្រាបហើយកាលពីចុងខែតុលា ឆ្នាំ ២០២០ កន្លងទៅ ពិធីការិនីអ្នកនាង គង់ សុជាតិ បានរំភើបរីករាយខ្លាំងម្ដងរួចហើយ ខណៈបានរៀបចំកម្មវិធីចូលចែចូវ កូនប្រសាស្រីឱ្យកូនប្រុសបង្កើតរបស់នាង ឈ្មោះថា ម៉ៅ សាល់ភាពបុត្រ ដែលបានរៀបចំពិធីភ្ជាប់ពាក្យដោយចាស់ទុំទាំងសង និង សាច់ញាតិបងប្អូនពេញដោយសា្នមញញឹម។ ដោយឡែក ក្រោយកូនប្រុសភ្ជាប់ពាក្យបានជិត ២ ឆ្នាំ មកដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ នេះ អ្នកនាង គង់ សុជាតិ កាន់តែបង្ហាញក្ដីរំភើបចិត្តខ្លាំង ខណៈជូនដំណឹងឱ្យដឹងថា កូនប្រុសរបស់អ្នកនាង និង អនាគតកូនប្រសាស្រី នឹងចូលរោងជ័យនៅថ្ងៃស្អែកនេះហើយ។ នេះបើតាមបណ្ដាញសង្គមរបស់ ពិធិការិនីរូបនេះ បានបង្ហោះសាររូបភាពត្រៀមរៀបការរបស់កូនទាំងពីរភ្ជាប់ជាមួយសាររៀបរាប់បង្ហាញពីចិត្តរំភើបថា ៖ «ពេលវាលាដែលរង់ចាំបានមកដល់ ពិតជាមានក្តីរីករាយ និង រំភើប ដែលស្អែកនេះជាថ្ងៃជ័យសិរីសួស្តីរបស់កូនទាំងពីរ សូមញាតិមិត្ត បងប្អូនចូលរួមជាកិត្តយសសម្រាប់ក្រុមគ្រួសាររបស់យើងខ្ញុំ»។ ក្រោយទទួលដំណឹងនេះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានចូលរួមសម្ដែងនូវការអបអរសាទរ និង ពាក្យពេចន៍ជូនពរជាច្រើនចំពោះថ្ងៃមង្គលរបស់កូនប្រុសរបស់អ្នកនាងផងដែរ៕
Read Moreផ្អើលហ្វេសប៊ុកទាំងយប់!! កក្ដដា សុភ័ណ្ឌ ត្រូវគេព្រួ.ត.វា.យ ៣ ទល់ ១ ឡើងទ្រោមខ្លួន ហើយរយះក្បាលទៀត (មានវីដេអូ)
អ្នកប្រើប្រាស់បណ្ដាញសង្គម កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូខ្លីៗដែលគេនាំគ្នាបង្ហោះចែកចាយនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាព កក្ដដា សុភ័ណ្ឌ កំពុងត្រូវមនុស្សមួយក្រុមមានគ្នា ៣ នាក់ព្រួតវាយនៅទីសាធារណៈ កាលពីយប់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញ។ ក្រោយត្រូវគេព្រួតវាយរហូតមានស្នាជាំ និង របួសទ្រោមខ្លួន នៅយប់ថ្ងៃទី ១៦ ខែមិថុនា ដដែល កក្ដដា សុភ័ណ្ឌ បានឡាយវីដេអូនិយាយក្ដែងៗថាខ្លួននឹងដាក់ពាក្យប្ដឹងទៅតុលាការដើម្បីទាមទារយុត្តិធម៌លើករណីអំពើហិង្សាមកលើខ្លួនបែបនេះ ព្រោះបើតាមវីដេអូឡាយរបស់ កក្ដដា សុភ័ណ្ឌ ក៏បានឱ្យដឹងដែរថា ក្នុងចំណោមអ្នកទាំង ៣ ដែលព្រួតវាយខ្លួននោះ ធ្លាប់មានជម្លោះជាមួយគ្នាតាំងពីប្រមាណ ២ ឆ្នាំមុនមកម្ល៉េះ។ វីដេអូហិង្សាលើរូបរាងកាយរបស់ កក្ដដា សុភ័ណ្ឌ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកតៗគ្នា ដោយអ្នកខ្លះក៏អាណិតចំពោះហេតុការណ៍កើតឡើង ចំណែកអ្នកខ្លះទៀតក៏មានមតិផ្សេងៗរៀងខ្លួន។
Read Moreឃើញសុភាពៗ ដល់អាយដល សុគន្ធ និសា លេងតិកតុកឡើងក្រម៉ិចក្រមើមគួរឲ្យស្រលាញ់(មានវីដេអូ)
ភ្នំពេញ៖ ប្លែកភ្នែកទៀតហើយ រាងខុសប្លែកបន្តិចពីសព្វមួយដង តារាចម្រៀងសំនៀងផ្អែមពិរោះ ជ្រកក្រោមទ្រនំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយតារាស្រីរូបនេះបានចេញវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គមតិចតុក។ ជាការពិតជារឿយ អ្នកគាំទ្រភាគច្រើន សម្គាល់ឃើញថា អ្នកនាង សុគន្ធ និសា និយមតែធ្វើអ្វីសុភាពៗ បែបរមទម្យ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អ្នកនាងបានបង្ហោះវីដេអូឃ្លីបមួយជាមួយនឹងការសម្ដែង ក្នុងការវិការដ៏ក្រម៉ិចក្រមើមមើលទៅ ឃ្យូតគួរឲ្យស្រលលាញ់ជាខ្លាំង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីបានឃើញដូច្នេះហើយ ហ្វេនៗជាច្រើនចូលទៅខមិន បែបភ្ញាក់ផ្អើលនិងថា អាយដលគួរឲ្យស្រលាញ់មែនទែនពេលដែលធ្វើកាយវិការបែបនេះ៕ សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖ សូមចុចត្រង់នេះដើម្បីមើលវីដេអូ
Read Moreគួរឱ្យសរសើរណាស់!! នៅក្មេងសោះ កូនប្រុសលោក ឃឹម ហ្វីណង់ អាចលេងភ្លេងថ្វាយព្រះ បានយ៉ាងល្អ…(មានវីដេអូ)
ថ្មីៗនេះ បងប្អូនអ្នកលេងបណ្ដាញសង្គម ផ្ទុះការសរសើរព្រោងព្រាត ទៅលើកូនប្រុស អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ ដែលកុមារារូបនេះ នៅវ័យក្មេង តែមានសមត្ថភាពអាចលេងភ្លេងថ្វាយព្រះអង្គចេកព្រះអង្គចម ដោយឧបករណ៍រនាត បានយ៉ាងប៉ិនប្រសព្វ គួរឱ្យស្ញើចសរសើរបំផុត។ ជាក់ស្ដែង តាមរយៈផេកផ្លូវការ លោកអភិបាលស្រុកបន្ទាយស្រី ឈ្មោះ ឃឹម ហ្វីណង់-Khim Finan លោកបានបង្ហោះវីដេអូប្រមាណ ១ នាទី កន្លះ បង្ហាញពីសកម្មភាពកូនប្រុសរបស់លោក អាចលេងភ្លេង តាមរយៈឧបករណ៍រនាត ថ្វាយព្រះអង្គចេកព្រះអង្គចមបាន គួរឱ្យសរសើរ។ ក្នុងនោះ លោកព្រមទាំងបានបញ្ជាក់នៅលើខេបសិនថា ៖ «កូនប្រុសអាចលេងភ្លេង ថ្វាយព្រះអង្គចេកព្រះអង្គចម ដោយខ្លួនឯងបានហើយ»។ តាមរយៈកាយវិការ ប្រគុំឧបករណ៍ភ្លេងខ្មែរ ប្រកបដោយភាពស្វាហាប់នេះ គេសង្កេតឃើញវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិកោតសរសើរ ទៅលើវីដេអូខាងលើថា ៖ «ពូកែម្ល៉េះចៅ ពិសេសណាស់ ក្មួយមានកូនមានទេពកោសល្យខាងភ្លេងល្អ»៕
Read More