អ្នកនាង ឯក អមរា គឺជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូបក្នុងចំណោមតារាស្រីល្បីៗជាច្រើនរូប កាលពីជំនាន់ទសវត្សរ៍ ៨០-៩០ ដែលអ្នកនាងបានស្ថិតក្នុងក្រអៅបេះដូងអ្នកគាំទ្រជានិច្ច ជាមួយនឹងងារជាកំពូលតារាទឹកភ្នែក ។ គេនៅចាំបានថា រាល់ភាពយន្តខ្មែរជាច្រើនដែលអតីតតារាសម្តែង ឯក អមរា បានចូលរួមសម្តែងកាលពីអតីតកាលនោះ សុទ្ធតែក្តោបបានការគាំទ្រខ្ពស់ពីមហាជន ព្រោះតែទេពកោលស្យសម្តែងដ៏ប៉ិនប្រសប់របស់អ្នកនាង ជាពិសេសក្នុងការសម្តែងតួអង្គយំយែក សោយសោក ដែលនេះជាជំនាញរបស់អតីតតារាសម្តែងរូបនេះ រហូតដល់មហាជនបានដាក់ងារឱ្យជាតារាទឹកភ្នែក ។ ដកខ្លួនចេញពីវិស័យសិល្បៈអស់ប្រមាណជិត ២០ ឆ្នាំមកនេះ អ្នកនាង ឯក អមរា អតីតតារាទឹកភ្នែកហាក់ស្ងប់ស្ងាត់ណាស់ ដែលធ្វើឱ្យអ្នកគាំទ្រនឹករឭកអ្នកនាងយ៉ាងខ្លាំង ។ ជាមួយភាពស្ងប់ស្ងាត់បាត់ដំណឹងឈឹងនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនយល់ថា ប្រហែលជាអ្នកនាងបានចេញពីប្រទេសកំណើតទៅរស់នៅឯប្រទេសក្រៅដូចតារាជើងចាស់ជំនាន់អ្នកនាងជាច្រើននោះបាត់ទៅហើយ ។ យ៉ាងណាមិញ បើតាមការឱ្យដឹងនោះ អ្នកនាង ឯក អមរា មិនបានចាកចេញទៅរស់នៅឯណានោះឡើយ ដោយបច្ចុប្បន្ននេះ អ្នកនាងកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ជាមួយកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយអ្នកនាងក៏ជាថៅកែស្រីហាងកាត់សក់បុរសមួយកន្លែងថែមទៀត ដែលមានទីតាំងនៅម្ដុំផ្លូវត្រសក់ផ្អែម។ នេះបើតាមការបង្ហាញពីទំព័រហ្វេសប៊ុកផេក Movie star Research។ គួរឱ្យដឹងដែរថា ឯក អមរា ក្រៅពីជាអតីតតារាសម្តែងដ៏មានប្រជាប្រិយភាពកាលពីទសវត្សរ៍ឆ្នាំ ៨០-៩០ នោះ អតីតតារាទឹកភ្នែករូបនេះក៏ជាអតីតបវរកញ្ញាមួយរូប ដែលល្បីល្បាញយ៉ាងខ្លាំងតាមរយៈភាពយន្តខ្មែររាប់មិនអស់នាពេលអតីតកាល ។ អ្នកនាងត្រូវបានបាត់ឈ្មោះពីសិល្បៈក្រោយរៀបការស្វាមី ដោយសម្រេចចិត្តបោះបង់ការសម្ដែងទាំងស្រុងលែងនឹកនា ខុសពីមិត្តរួមជំនាន់មួយចំនួនដែលមកភ្លឹបភ្លែតម្តងម្កាលឱ្យមហាជនឃើញ ដូចជា ហម ឆរ៉ា អម្ពរ ទេវី ចាន់ សុផានី ជាដើមនោះ ៕
Read MoreDay: June 18, 2022
បាត់មុខយូរពី វិថីសិល្បៈ តារាចម្រៀងសំនៀងរដឺន សូ សុភ័ក្រ្ត កំពុងសំងំប្រើជីវិតយ៉ាងសាមញ្ញនៅឯ….
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេ នូវវត្តមានតារាចម្រៀងសំនៀងរដឺនមានមន្តស្នេហ៍ ដែលមានដើមកំណើតពីទឹកដីអង្គរ ខេត្តសៀមរាប គឺអ្នកនាង សូ សុភ័ក្ត្រ នោះ ។ អ្នកនាង សូ សុភ័ក្រ្ត បានរសាត់បាត់វត្តមានឈឹងពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងបានសម្រេចចិត្តរៀបការ និង តាមស្វាមីទៅរស់នៅឯទឹកដីប្រាក់ដុល្លារសហរដ្ឋអាមេរិក តាំងពីឆ្នាំ ២០០២ មកនោះ ។ ទោះបីថាឃ្លាតឆ្ងាយពីដែនដីកំណើត និង ឆ្ងាយសិល្បៈក្នុងស្រុកក្តី ប៉ុន្តែបច្ចុប្បន្នអ្នកនាង សូ សុភ័ក្រ្ត នៅតែចាប់យកអាជីពនេះម្តងម្កាលដែរនៅទឹកដីសហរដ្ឋអាមេរិក ហើយបន្ថែមលើអាជីពនេះ អ្នកនាងក៏មានជំនួញមួយទៀត គឺបើកហាងកាត់សក់មួយកន្លែងនៅក្នុងទីក្រុងឡូវ៉ែល (Lowell) ។ នៅលើទឹកដីសហរដ្ឋអាមេរិកនោះ អ្នកនាង សូ សុភ័ក្រ្ត កំពុងប្រើជីវិតរស់នៅយ៉ាងមានសេចក្តីសុខ និង សុភមង្គលខ្លាំងជាមួយគ្រួសារ ហើយបន្ទាប់ពីរៀបការជាមួយស្វាមីនោះ អ្នកចម្រៀងសំនៀងរដឺនដែលជាទ្រព្យនាំឱ្យមានកេរ្តិ៍ឈ្មោះភាពល្បីល្បាញរូបនេះ ក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវកូនប្រុសចំនួន ២ នាក់ផងដែរ ។ គួរឱ្យដឹងដែរថា អ្នកនាង សូ សុភ័ក្រ្ត គឺជាតារាចម្រៀងខ្មែរម្នាក់ដែលមានប្រភពចេញពីខេត្តសៀមរាប និង បានប្រឡូកក្នុងអាជីពសិល្បៈនេះតាំងពីមានអាយុ ៧ ឆ្នាំ តាមចម្រៀងវង់ភ្លេងខ្មែរ ហើយរហូតមកដល់អាយុ ១៣ ឆ្នាំ ទើបអ្នកចម្រៀងសំនៀងរដឺនរូបនេះបានបោះជំហានចូលចាប់ពេញដៃជើងក្នុងអាជីពចម្រៀងសម័យ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺអ្នកនាងជាដៃគូចម្រៀងដ៏ស័ក្តិសមជាមួយលោក ឈឿន ឧត្តម ដែលបទល្បីៗរបស់អ្នកចម្រៀងទាំង ២ នេះមានដូចជា «អត់មានគូប្រៀប» «ស្រីស្រស់ប្រុសស្អាត» «បានហើយ បានហើយ» «ចិត្តយើងដូចគ្នា» ជាដើម និង បទចម្រៀងទោលមាន «លោកអធិការ» «ប្រុសក្បាលខូច» «សុំថើប» និង បទជាច្រើនទៀតជាដើម ៕
Read Moreសង្សារសោះ គូស្នេហ៍ ជីមមី និយាយស្វីតដូច្នេះ ចុះទម្រាំតែរៀបការហើយ មិនដឹងល្អថ្នាក់ណា?
រាជធានីភញនំពេញ ៖ ទើបប្រឡូកក្នុងវិស័យសិល្បៈបានតែប៉ុន្មានឆ្នាំសោះ តែប្រជាប្រិយភាពរបស់ ពិធីការិនីវ័យក្មេង កញ្ញា ជីមមី មានសន្ទុះមិនចាញ់រាមច្បងក្នុងវិថីតែមួយប៉ុន្មានទេ ជាងនេះទៅទៀត មិនមែនត្រឹមតែ បងប្អូនខ្មែរនោះឡើយ ដែលផ្ទុះការគាំទ្រតារាស្រីរូបនេះ សូម្បីតែហ្វេនៗនៅប្រទេសថៃ ក៏កោតសរសើររូបនាងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ រូបនាងនិងអ្នកម៉ាក់ ព្រមទាំងគូស្នេហ៍បណ្តូលចិត្ត ដឹកដៃគ្នាដើរលេងនៅទឹកដីសហរដ្ឋអាមេរិក ជះចំហាយកក់ក្តៅ ប្រើជីវិតឡូយឆាយ គួរឲ្យសរសើរ។ ទន្ទឹមនឹងនោះ បានដើរលេងលំហែដកឃ្លាពីការងាររៀងខ្លួនហើយនោះ ស្រាប់តែ គូស្នេហ៍កញ្ញា ជីមមី ដែលត្រូវស្គាល់ជា ពិធីករ Jimmy បានបង្ហោះសារផ្អែមល្អែមដាក់សង្សារខ្លួន ធ្វើឲ្យមហាជនកំពុងពេញចិត្តនឹងគូស្នេហ៍មួយនេះ កាន់តែខ្លាំងឡើង ដោយរូបលោកបញ្ជាក់ថា ៖
Read Moreកាន់តែច្បាស់! រឿន ណាត និយាយស្រឡាញ់ពេញៗមាត់ទៅបុរសរូបសង្ហាដែលអ្នកគាំទ្រធ្លាប់សង្ស័យជាគូស្នេហ៍
មួយរយៈចុងក្រោយនេះ Miss Universe Cambodia 2018 កញ្ញា រឿន ណាត បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបភាពច្រើនសន្លឹករបស់នាង និង បុរសម្នាក់ត្រូវបានផុសឡើងលើបណ្តាញសង្គមជាហូរហែ ដោយរាល់រូបភាពសុទ្ធតែជាសកម្មភាពកាយវិការស្និទ្ធស្នាលហាក់បញ្ជាក់ថាបុរសរូបនោះជាគូស្នេហ៍ថ្មីរបស់នាង។ ដោយបុរសរូបសង្ហានោះ ត្រូវបានគេស្គាល់ថា លោកក៏ជាអ្នកមានអាជីពក្នុងវិថីសិល្បៈម្នាក់ដែរ ដោយមានអាជីពជា DJ ចាក់ភ្លេងមានឈ្មោះថា DJ Em។ ដ្បិតតែតាមរយៈរូបភាពស្និទ្ធស្នាលទាំងនេះ ធ្វើឱ្យមហាជនសង្ស័យគិតថាជាគូស្នេហ៍ថ្មីរបស់បវរកញ្ញារូបនេះមែន ប៉ុន្តែគេក៏ពុំទាន់ឃើញកញ្ញាធ្វើការបញ្ជាក់ច្បាស់ពីទំនាក់ទំនងរបស់នាងឡើយ ដោយពេលខ្លះនាងថែមទាំងនិយាយថាគ្រាន់តែមិត្តភក្តិប៉ុណ្ណោះ។ ដោយឡែក ស្រាប់តែថ្មីៗនេះ មហាជនអ្នកគាំទ្រហាក់កាន់តែច្បាស់ក្នុងចិត្តចំពោះទំនាក់ទំនងរបស់ កញ្ញា រឿន ណាត និង DJ រូបសង្ហានោះ ក្រោយបានឃើញសារឆ្លើយឆ្លងគ្នាយ៉ាងផ្អែមល្ហែមរវាងអ្នកទាំងពីរ ប្រើពាក្យស្រឡាញ់ Honey ពេញៗមាត់ទៅកាន់គ្នាទៀតផង ដែលកំពុងធ្វើឱ្យអ្នកគាំទ្របង្ហាញការរំភើបចិត្តគ្រប់គ្នា៕
Read More